Thursday, January 17, 2013

បទវិចារ​ណកថា៖ ​វប្បធម៌​ពេល​ទឹក​ឡើង​ត្រីស៊ី​ស្រមោច​ ពេល​ទឹក​ខោច​ស្រមោច​ស៊ីត្រី ត្រូវ​បញ្ចប់​ប្រសិន​បើមាន​វត្តមាន​ សម្តេច​តេជោ សែន




លិខិត​របស់ ឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក ផ្ញើរ​ជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី


Letter H.E. Barack Obama US President's Reply to Samdech Techo HUN SEN Prime Minister of Cambodia


សម្តេច​​តេ​ជោ​រិះ​គន់​បក្ស​ប្រឆាំង​ថា​បាន​ធ្វើ​អាជីវកម្ម​ពីរ​លើ​ផ្លូវ​តែមួយ

នៅ ​ព្រឹក​​ថ្ងៃទី ១៦ ខែ​មករា ​ឆ្នាំ​២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​រួម​ដំណើរ​ដោយ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ធ្វើ​ការ​រិះ​គន់​​ទៅ​កាន់​បក្ស​ប្រឆាំង​​នៅ​កម្ពុជា​ថា បាន​ធ្វើ​អាជីវកម្ម​ចំនួន​ពីរ​លើ​ផ្លូវ​តែមួយ ​ទៅលើ​បញ្ហា​តម្លៃ​ស្រូវ អង្ករ ដែល​មាន​តម្លៃ​ធ្លាក់​ចុះ​​នា​ពេល​​បច្ចុប្បន្ន​។
នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ជល​រដ្ឋ​ចំនួន ១.២៩១ គ្រួសារ​ស្មើ​​នឹង ២៥៧៣ ប័ណ្ណ នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​​អ្នកប្រឆាំង​ទៅ​សួរ​អ្នកលក់​អង្ករ​ដែល​ឧទាហរណ៍​ថា​មានតម្លៃ ២,២ ពាន់​រៀល ​​ក្នុង​មួយ​គីឡូក្រាម​គេ​ស្រែក​ថា ស្លាប់​ហើយ​អង្ករ​ថ្លៃ​ណាស់​ដាច់ពោះ​ស្លាប់​អស់​ហើយ​ៗ​នៅ​ពេល​ដែល​​​គេ​​ទៅ​ ​សួរ​ប្រជាកសិករ​ឧទាហរណ៍​​ថា មួយ​គីឡូក្រាម​មានតម្លៃ ៧០០ រៀល​ក្នុង​មួយ​​គីឡូ​ក្រាម​គេ​ស្រែក​ថា បង ប្អូន​អើយ​ស្លាប់​អស់ហើយ​ស្រូវ​ថោក​ណាស់ មិន​រួច​ថ្លៃ​ពលកម្ម ថ្លៃ​ភ្ជួរ​រាស់ ថ្លៃ​ជី​ទេ។ សម្តេច​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា គេ​ថា​រាជ​រដ្ឋា​ភិបាល​អសមត្ថភាព នៅ​ទីក្រុង​មិន​អាច​បញ្ចុះ​ថ្លៃ​អង្ក​បាន ហើយ​គេ​ថា រាជរដ្ឋាភិបាល​អសមត្ថភាព​ដោយ​នៅ​ជនបទ​មិន​អាច​ធ្វើ​ឲ្យ​ស្រូវ​ឡើង​ថ្លៃ​បាន ដូច្នេះ​ក្នុង​មួយ​ដំណើរ​ផ្លូវ គេ​យក​ចំណេញ​បាន ២ រឿង ប្រសិនបើ​ប្រជាពលរដ្ឋ​មក​បាន​​យល់​​ទេ​ពិតជា​ជឿ​ថា​ពួក​ប្រឆាំង​និយាយ​ត្រូវ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដឹង​​យ៉ាង​ច្បាស់​អំពី​ពុតត្បុត​របស់​ពួក ​ប្រឆាំង​ទាំងនោះ។
កាល ​ពី​ពេល​មុន​នេះ​គណបក្ស​បាន​ស្នើ​ឲ្យ​មានការ​ដក​តំណែង​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចេញពី​តំណែង ដោយ​បាន​​ចោទ​ប្រកាន់​ថា លោក​រដ្ឋមន្ត្រី​អសមត្ថ​ភាព​ក្នុង​ការ​រក​ទីផ្សារ​ជូន​កសិករ​បាន ដែល​សម្តេច​​តេ​ជោ​បាន​ឆ្លើយតប​ថា ជា​ធម្មតា​តម្លៃ​ទីផ្សារ​មានការ​ប្រែ​ប្រួល មិន​ហ្នឹងហ្ន​​នោះ​ទេ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ឥឡូវនេះ​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាន​​បញ្ចេញ​ស្រូវ​ស្តុក​របស់​ខ្លួន ហើយ​ប្រទេស​មួយ​ចំនួន​​​ក៏​ទទួល​បាន​បរិមាណ​ស្រូវ​ល្អ​ដែរ ដែល​កត្តា​ទាំងនេះ ហើយ​បាន​ជះឥទ្ធិពល​ដល់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នោះ។
ដោយ ​បាន​សួរ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ថា ទីផ្សារ​ដំឡូង​របស់​បងប្អូន​នៅ​ទីណា ហើយ​ទទួល​បាន​ចម្លើយ​ថា ប្រទេស​វៀតណាម​នោះ សម្តេច​​តេ​ជោ​ថ្លែង​ថា ពិត​ណាស់​ទីផ្សារ​ដំឡូង​គឺ ប្រទេស​វៀតណាម និង​ប្រទេស​ចិន ប៉ុន្តែ​ពួក​ប្រឆាំង​បាន​និយាយ​ថា បងប្អូន​អើយ​រាជរដ្ឋាភិបាល​អត់ មាន​សមត្ថភាព​ទេ នាយករដ្ឋមន្ត្រី​អត់​មាន​សមត្ថភាព​ទេ ព្រោះ​​មិន​អាច​រក​ទីផ្សារ​ដំឡូង​ឲ្យ​បងប្អូន​បាន បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​មក​ខ្ញុំ​រក​ទីផ្សារ​ឲ្យ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ដែរ​ថា ភាគច្រើន​នៃ​អ្នក​ដាំ​ដំឡូង​បាន លក់​ទៅ​វៀតណាម ​ហើយ​វៀតណាម​ជាស​ត្រូវ​របស់​ពួកគាត់ ដូច្នេះ​បើ​ពួកគាត់​ឡើង​កាន់​អំណាច ពួក​គាត់​ប្រហែលជា​អាច​បង្កើត​សង្គ្រាម​ជាមួយ​វៀតណាម អញ្ចឹង​ទេ​ទីផ្សារ​ដំឡូង​ក៏​បាត់​ដែរ។
ពាក់ព័ន្ធ ​ជាមួយ​បញ្ហា​តម្លៃ​ប្រេង​វិញ សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ឥ​ឡូ​វ​នេះ​ចូល​ដល់​ដំណាក់ កាល​ដេញថ្លៃ​ប្រេងសាំង​ហើយ ដែល​កាលពី​ឆ្នាំ​២០០៣ មាន​គណបក្ស​មួយ​បាន​ឃោសនា​ថា បើ​សិន​ជា​ឈ្នះ​ឆ្នោត​គេ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​ឲ្យ​នៅតែ ១៧០០ រៀល​ទេ ​ក្នុង​មួយ​លីត្រ ក្នុងពេលដែល​តម្លៃ​ប្រេង​សាំង​ថ្លៃ ២,២ពាន់ ​រៀល​ក្នុង​មួយ​លីត្រ។ ចំណែក​បក្ស​នយោបាយ​មួយទៀត​បាន​ឃោសនា​ថា បើសិនជា​បក្ស​គាត់​ឈ្នះ​នឹង​ធ្វើ​ឲ្យ​ប្រេងសាំង​ស្ថិត​​​ក្នុង​តម្លៃ​តែ ១៥០០ រៀល​ប៉ុណ្ណោះ​ ក្នុង​មួយ​លីត្រ។ សម្តេច​តេជោ​មានប្រសាសន៍ថា ការពិត​គណបក្ស​ទាំងនោះ​ដូច​ជា​មាន​ស្តុក​ប្រេង​នៅ​ក្នុង​មហាសាគរ​សម្រាប់​យក ​មក​ប្រើ ហើយ​ឥឡូវនេះ​បាន​ចូល​ដល់​ដំណាក់កាល​ដេញថ្លៃ​ប្រេងសាំង​ទៀត​ហើយ ព្រោះ​បក្ស​មួយ​ថា បញ្ចុះ​ថ្លៃ​សាំង​ឲ្យ​ស្ថិត​នៅ​ត្រឹម​ប៉ុណ្ណេះ ប៉ុន្តែ​ខ្ញុំ​សួរ​សូម្បីតែ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​ប្រទេស​គុយ​វ៉ែត ក៏​ប្រទេស​ទាំង​នោះ​គេ​តម្លើង​ថ្លៃ​ប្រេង​របស់​គេ​ដែរ ដើម្បី​ឲ្យ​ស្មើ​ជាមួយ​នឹង​ការផលិត មិនមែន​ប្រទេស មាន​ប្រេង​ហើយ​លក់​ប្រេង​ថោក​ឬ​ឲ្យ​ប្រេង​ប្រើ​ទទេ​នោះ​ទេ។
នៅ ​ក្នុង​សង្កថា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ឥឡូវនេះ រាជរដ្ឋាភិបាល មិន​ទាន់​មាន​តម្រូវការ​យកពន្ធ​ដីធ្លី​ពី​ប្រជាកសិករ​ទេ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងប្រែង​រក​ប្រភព​ចំណូល​ផ្សេង យើង​ត្រូវ​ជួយ​កសិករ។ សម្តេច​តេ​ជោ​ថ្លែង​ថា ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​របស់​ចំនួន​ប្រជាពលរដ្ឋ តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់ ដូចជា​បញ្ហា​ស្បៀងអាហារ វិស័យ​អប់រំ វិស័យ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​កញ្ចប់​បញ្ហា​របស់​សង្គម ហើយក៏​ជា​កញ្ចប់​បញ្ហា​របស់​គ្រួសារ នីមួយៗ​ផង​ដែរ៕