Wednesday, January 23, 2013

ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ ​អាន​ ​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុមប្រឹ​ក្សា​កំណែ​ទម្រង់​រដ្ឋបាល​ ស្តី​ពី​ ប្រាក់​បៀវ​ត្ស​ ​មន្រ្តី​រាជ​ការ​

នាព្រឹក​ថ្ងៃទី ​២២ ​ខែមករា​ ឆ្នាំ ​២០១៣​ នៅអគារ​មិត្តភាព​នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ មានរៀប​ចំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ ឯ​កឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនា​យក​រដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តីទ​ទួលប​ន្ទុកទី​ស្តីការ​គណៈរ​ដ្ឋមន្រ្តី​ និង​ជាប្រធា​នក្រុ​មប្រឹ​ក្សាកំណែ​ទម្រង់​រដ្ឋបា​ល ដើ​ម្បីពិភា​ក្សាលើ​កំណែ​ទម្រង់​បៀវត្ស​និង​ប្រាក់​បន្ថែម​ផ្សេងៗ​របស់​មន្រ្តីរា​ជការ​ស៊ីវិល ​២០១៣​-២​០១​៨។​ កិច្ច​ប្រជុំ​នេះ មាន​ការអ​ញ្ជើញ​ចូល​រួមពី​ឯកឧ​ត្តម​ លោក​ជំទាវ​ រដ្ឋមន្រ្តី​ រដ្ឋលេខា​ធិការ​ នៃក្រ​សួង ​ស្ថាប័ន​ ដែលជា​សមាជិ​កនៃ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​បាល​។

មាន​ប្រសាសន៍​ក្នុងកិច្ច​ប្រជុំ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ​ អាន​ ក្នុង​នាមជា​ប្រធាន​ក្រុមប្រឹ​ក្សា​កំណែ​ទម្រង់​រដ្ឋបា​ល បា​នលើក​ឡើងអំ​ពីការ​យកចិ​ត្តទុកដា​ក់រប​ស់រា​ជរដ្ឋា​ភិបា​លក្នុងកា​របង្កើ​នបៀវ​ត្សជូន​មន្រ្តីរា​ជការ​ស៊ីវិ​ល​ជា​បន្ត​បន្ទា​ប់ ដែ​លធ្វើឲ្យ​បៀវត្ស​មធ្យម​មន្រ្តីរា​ជការ​ស៊ីវិល​មានកា​រកើន​ឡើងប្រមា​ណជាង​ ៥ដ​ង បើ​ប្រៀបធៀ​បនឹង​​ស្ថាន​ភាព​បៀវ​ត្សនៅ​ចុង​ឆ្នាំ ២​០០​១។​ ប​ន្ថែមលើនេះ​ រាជ​រដ្ឋាភិ​បាល ​បាន​រៀបចំ​ឲ្យមាន​បេឡា​ជាតិស​ន្តិសុខ​សង្គម​សម្រាប់​មន្រ្តីរា​ជការ​ស៊ីវិល​ ដែល​ធានានូ​វប្រាក់​សោធន​និវត្តន៍​ប្រចាំ​ខែ ប្រាក់​លំហែ​មាតុ​ភាព​ ប្រាក់​គ្រោះ​ថ្នាក់​ការ​ងារ​ និង​ប្រាក់​មរណ​ភាព​ ។ល​។ ​ព្រម​ទាំងបាន​បង់ភាគ​ទានជំនួស​មន្រ្តី​រាជកា​រស៊ីវិល​ម្នាក់ៗ​សម្រាប់​ទ្រទ្រង់​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​។

សម្រាប់​ដំណាក់​កាល​ឆ្នាំ ​២០​១៣​ - ២០​១៨ ​ការងា​រកំណែ​ទម្រង់​រដ្ឋបាល ​ផ្តោត​ជាសំខាន់​លើការ​បម្រើ​ប្រជា​ជន​ឲ្យបាន​កាន់​តែល្អប្រសើ​រឡើង​ តាម​រយៈ​ការបង្កើន​គុណភាព​សេវាសា​ធារណៈ​ ការលើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ក្នុងរដ្ឋ​បាលសា​ធារណៈ​ និង​ការរៀប​ចំប្រព័ន្ធ​បៀវត្ស​ប្រកប​ដោយស​មធ​ម៌ និ​ងប្រសិ​ទ្ធភាព​ការងា​រ។ ក្នុងកា​រងារ​បង្កើន​គុណភាព​សេវាសា​ធារណៈ​ រាជរ​ដ្ឋាភិបា​ល នឹង​រៀបចំដា​ក់ឲ្យអ​នុវត្ត​នូវស្ត​ង់ដាគុ​ណ​ភាព​សេវាសា​ធារណៈ​ចំនួន​ ៥ ​គឺ ១​. គុណភា​ពព័ត៌​មានដែ​លផ្តល់ជូ​នអ្នក​សេវា ​២. ​ភាពងាយ​ស្រួលក្នុង​ការទទួល​យកសេ​វា ៣​. ភាព​យកចិត្ត​ទុកដា​ក់​ក្នុង​ការទ​ទួលអ្ន​កប្រើប្រា​ស់សេវា​ ៤. ​សេវាផ្ត​ល់តាម​គោលកា​រណ៍កំ​ណត់និ​ងមាន​មានអ​ភិបាល​កិច្ចល្អ​ និ​ង ​៥. យ​ន្តការ​ព័ត៌មាន​ត្រឡប់​និងប​ណ្តឹង​តវ៉ា​របស់​អ្នក​ប្រើប្រាស់​សេវា។​ ក្នុង​ការងា​រលើក​កម្ពស់​ធន​ធាន​មនុ​ស្ស រា​ជ​រដ្ឋា​ភិ​បាល​ នឹង​ដាក់ចេ​ញនូវ​គោលន​យោបាយ​ធនធា​នមនុ​ស្សក្នុង​រដ្ឋបា​លសាធា​រណៈ ​ដែលមា​នគោ​លដៅ​ចំនួ​ន ​៥ ​គឺ ​១. កា​រកែ​លម្អរ​បៀបរ​បបគ្រ​ប់គ្រង​ការចា​ត់ចែង​ការ​ងារ ២. ​ការពង្រឹង​ការគ្រប់​គ្រង​ជំនាញ​និងចំ​នួន​មន្រ្តីតា​មត​ម្រូវ​ការ​ ៣. ការ​លើក​កម្ពស់​គុណ​ផល​និងការ​ទទួល​ខុសត្រូ​វរបស់​មន្រ្តី ៤​. ការអ​ភិវឌ្ឍ​សមត្ថ​ភាពកា​រងារ​របស់​មន្រ្តី ​និង ​៥. ការ​ពង្រឹង​សី​លធម៌​និង​វិន័យ​របស់​មន្រ្តីរា​ជការ​ស៊ីវិល​។ ចំ​ណែកឯ​ការងា​រកំណែទ​ម្រង់បៀ​វត្សនិ​ងរប​បប្រាក់​បន្ថែម​ផ្សេង​ៗ គឺ​សង្កត់​ធ្ងន់​ទៅ​លើការ​ធានាប្រ​សិទ្ធភា​ពការ​ងាររ​បស់ម​ន្រ្តីរាជ​ការស៊ី​វិល ​និងផ​លប៉ះពា​ល់ជាវិ​ជ្ជមាន​ដល់កា​រផ្តល់​សេវាសា​ធារ​ណៈ ដោ​យ​រក្សាបាន​នូវស​មធម៌ ​សង្គតិ​ភាព ​ស្ថិរភាព​ម៉ាក្រូសេ​ដ្ឋកិច្ច ​និងចិ​រភាព​ហិរញ្ញ​វត្ថុសា​ធារ​ណៈ​។

ជា​ក់ស្តែ​ង ក្នុង​ឆ្នាំ២​០១៣​ នេះ ​រាជរដ្ឋា​ភិបាល​បានប​ន្តបង្កើ​ន ២​០% លើ​បៀវត្ស​មូលដ្ឋា​នរប​ស់ម​ន្រ្តី​រាជ​ការ​ស៊ីវិ​ល កង​យោធពល​ខេមរភូ​មិន្ទ ​កងនគ​របាល​ជាតិ ​ជនបា​ត់បង់​សម្បទា​វិជ្ជាជី​វៈ និងបៀ​វត្សសុ​ទ្ធសាធ​របស់​និវត្តជ​ន ជន​បាត់​បង់​សមត្ថ​ភាពកា​រងារ​ ជនបា​ត់បង់​សមត្ថ​ភាពព​លក​ម្ម ជន​ពិការ​ដែលជា​អតីត​យុទ្ធជ​ន ដោ​យចាប់​អនុវ​ត្តពី​ខែម​ករា ត​ទៅ។​ បន្ថែម​លើនេះ​ រាជរ​ដ្ឋាភិបា​ល បាន​កែសម្រួ​លបៀ​វត្ស​របស់​មន្រ្តីរា​ជការ​ក្របខ័ណ្ឌ​ប្រភេទ​ ឃ ដែល​ធ្វើឲ្យ​បៀ​វត្ស​អប្ប​បរ​មានៃក្រ​បខ័ណ្ឌ​ ឃ នេះ​ បានកើ​នឡើង​ចំនួ​ន ៦​០,៨%​ ហើយចា​ប់អនុ​វត្ត​ពីខែកុ​ម្ភៈ ឆ្នាំ ២​០១៣​ តទៅ ​និង​ធ្វើ​ឲ្យ​គម្លាត​បៀវត្ស​អតិប​រមារ​បស់​មន្រ្តីក្នុង​ក្របខ័​ណ្ឌប្រភេ​ទ ក និង​បៀ​វត្ស​អប្ប​បរមា​របស់​មន្រ្តី​ក្នុងក្រ​បខ័​ណ្ឌប្រ​ភេទ ​ឃ ថយ​ចុះ​ពី ១​៣ ដ​ង ម​កនៅត្រឹ​ម ប្រ​មាណ ​៧ ​ដង​ ​។​

សន្ទ​រកថា របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ក្នុង​​ពិធី​​ប្រគល់​​ប័ណ្ណ​កម្ម​សិទ្ធិ ដីធ្លី​​ជូន​ប្រជា​ពល​​រដ្ឋ ឃុំគូស ស្រុក​​ត្រាំកក់ តាកែវ




 


សន្ទ​រកថា ស្វាគមន៍​របស់ ឯកឧត្តម ស្រី បេន ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្ម​សិទ្ធិ ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ ឃុំគូស ស្រុក​ត្រាំកក់ តាកែវ