Friday, February 1, 2013

ព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមតនកោដ្ឋ»


 AKP ភ្នំពេញថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៣ –
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ ព្រះអង្គ ប្រសូតនៅថ្ងៃ អង្គារទី ១១កើត ខែកត្តិក ឆ្នាំ ច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរា ជាណាចក្រ កម្ពុជា។
ព្រះអង្គជាព្រះរាជបុត្រទោលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុនីវង្ស កុសមៈនារីរតន៍ សិរិវឌ្ឍនា។ ខាងខ្សែព្រះមាតា ព្រះអង្គជាព្រះរាជនត្តារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះមុនីវង្ស និងជាព្រះរាជ នត្តាទួតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម បើរាប់តាមខ្សែព្រះបិតា។
ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRANCOIS BAUDOIN និងវិទ្យា ល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅ វិទ្យាល័យបារាំង សាសលូឡូបា (CHASSELOUP LAUBAT) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ លុះដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមព្រឹក្សាព្រះរាជ បល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះររាជឋានៈព្រះ អង្គជា ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំ ពេញ។ ព្រះអង្គឡើងគ្រង រាជសម្បត្តិ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ នៅឆ្នាំ១៩៤៦ ព្រះអង្គបានយាងទស្សនកិច្ចជា លើកដំបូង នៅប្រទេសបារាំង តាមការអញ្ជើញរបស់លោកប្រធានាធិបតី FELIX GOUIN និង បានជួបលោក ឧត្តម សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULEE) នៅ COLOMBEY។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបាន បន្ត ការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ (SUMUR) ប្រទេសបារាំង។
ក្នុងឆ្នាំ ១៩៤៧ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃ ឡង់ដ៍ សងមករា ជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខែ្មរ ដែលក្នុង ពេលមានចម្បាំង សកលលោកលើកទី២ ថៃ ឡង់បានយកពីកម្ពុជាទៅ គឺខេត្ត បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេស បារាំងបញ្ឈប់នូវសន្ធិសញ្ញាអា ណាព្យាបាល ដែល បានចុះហត្ថលេខានៅឆ្នាំ ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដែលព្រះអង្គបានឡាយព្រះ ហស្តលេខាលើសន្ធិសញ្ញាឯករាជ្យ ដែល ប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណា ចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩នេះ លុបចោលនូវសន្ធិ សញ្ញាអាណាព្យាបាលឆ្នាំ១៩៨៣ និងឆ្នាំ១៨៨៤។
ពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាង បំពេញព្រះរាជបូនីយកិច្ច ទាមទារ កេតន ភណ្ឌឯករាជ្យ ១០០% ជូនជាតិមាតុភូមិ។
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្តដ៏ឧត្តុង្គរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសា ធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុ រសជាតិ ព្រះបិតាឯករាជ្យជាតិ» ។ ឆ្នាំ១៩៥៤ ព្រះអង្គបានបញ្ជូនរាជគណៈប្រតិភូជាតំណាងរបស់ព្រះអង្គ ទៅចូលរួម នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីបញ្ហា ឥណ្ឌូចិន នៅទី ក្រុងហ្សឺណែវ (GENEVE) ដែលមានប្រទេសកម្ពុជា ចូលរួមក្នុងឋា នៈជារដ្ឋ ឯករាជ្យ ឯកភាពជាតិ។
នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះអង្គបាន ដាក់រាជ្យថ្វាយ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា។ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សុរាម្រិត ព្រះអង្គ បានប្រទានចំពោះព្រះករុណា ព្រះ បាទសម្តេច ព្រះនរោត្តម សីហនុ នូវព្រះបរមងារជា «សម្តេចព្រះឧបយុវរាជ នៃព្រះ រាជាណាចក្រកម្ពុជា» ។ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបានប ង្កើតចលនាសង្គមរាស្ត្រនិយម ដែលមានគណបក្សជាច្រើនចូល រួមក្នុងចលនានេះ។
ពីថ្ងៃទី ១៨ ដល់២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុង សន្និសីទកំពូល អាហ្វ្រិក-អាស៊ីលើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេស ឥណ្ឌូណេស៊ី) ហើយនៅទីនោះ ព្រះអង្គបានប្រ កាសពីនយោបាយអព្យាក្រឹត ក្នុង ឯករាជ្យភាពទាំង ស្រុង និងសន្ធិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប ណ្តាប្រទេសទាំងអស់ ដោយ មិនគិតពីមនោគមវិ ជ្ជាឡើយ។ ព្រះបានជួបជាលើកដំបូងជាមួយនឹងលោក ហ្សាវ៉ាហារ ឡាល់ នេរុ (JAWAHARLAL NEHRU) នាយករដ្ឋមន្រ្តីឥណ្ឌាលោក ហ្គាម៉ាល់ អាប់ដែលណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតីឥណ្ឌូ ណេស៊ី លោក ជូ អេន ឡាយ (ZHOU EN LAI) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបាន ទទួលមហាជោគជ័យក្នុងការបោះឆ្នោតស ភាជាតិ ដោយបានទទួលគាំទ្រពីប្រជារាស្ត្រខ្មែរច្រើន លើសលប់។
ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយក្នុងព្រះរាជឋានៈជាប្រមុខនៃ ប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំ ពេញព្រះរាជកិច្ច ដឹកនាំ ដើម្បីអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ជាទូទៅនៅក្នុងគ្រប់វិស័យនៃការកសាង ជាតិរបស់ ព្រះអង្គ ជាពិសេសការលើកស្ទួយ នារីឲ្យមានសិទ្ធិ ស្មើភាពនឹងបុរសក្នុងការងារ។
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ប្រទេសកម្ពុជាបានចូលជា សមាជិក នៃអង្គការសហប្រជាតិ។
នៅឆ្នាំ១៩៥៦ នៅប្រីយ៉ូនី (BRIONI) នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសី ហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនា មិនចូលបក្សសម្ព័ន្ធ ដោយបានឡាយព្រះហស្តលេ ខាលើធម្មនុញ្ញនៃចលនាមិន ចូលបក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់៤រូបទៀត លោក ហ្សូស៊ីប ប្រូស ទីតូ (JOSIP BROZ TITO) ប្រធានាធិបតីយូហ្គោ ស្លាវី លោក ហ្សាវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយករដ្ឋ មន្រ្តីឥណ្ឌា លោក អាម៉េត ស៊ូការណូ (AMADED SUKARNO) ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោក ហ្គាម៉ាល់ អាប់ ដែលណាស្ស៊ែរ (GAMAL ABDELL NASSER) ប្រធានាធិបតី សាធា រណរដ្ឋអារ៉ាប់រួម។
នៅខែកុម្ភៈឆ្នាំ ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ក្នុងព្រះរាជឋានៈជា នាយករដ្ឋមន្រ្តី ព្រះអង្គបាន យាងទៅបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប មានឯកឧត្តម លោកប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជាដើម។
ព្រះអង្គបានឡាយព្រះហស្តលេខាលើសេចក្តីប្រកាសរួមស្តីពីមិត្តភាពកម្ពុជា ចិន។ នៅឆ្នាំ១៩៦០ ព្រះករុណព្រះបាទ សម្តេចព្រះនរោ ត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គត ពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ត្រូវ បានសមាជិកសភាខ្មែរ បានស ម្រេច ជាឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុង ព្រះរាជឋានៈនេះ ព្រះអង្គបាន បន្តការដឹកនាំប្រ ជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំ ផុត។
ខែកញ្ញា ឆ្នាំ១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះអង្គ បានលើកឡើង នូវផែនការបង្កើតនៅអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹតរវាង ប្លុកមហាអំណាចទាំងពីរ។
នៅខែឧសភា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ សន្និសីទ អន្តរជាតិមួយ ត្រូវ បានបង្កើតឡើងនៅទីក្រុងហ្សឺណែវ (GENEVE) ដើម្បីដោះស្រាយទំនាស់រវាងភាគីទាំង៣ នៅប្រ ទេសឡាវ។
ចាប់ពីខែឧសភា ឆ្នាំ១៩៦១ ព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មន យោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិខ្មែរមកវិញពីប្រទេសថៃ ដោយតុ លាការក្រុងឡាអេ(LA HAYE) បានសម្រេចប្រគល់មកព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២។
នៅខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួម ក្នុងសន្និសីទលើកទី១ នៃចលនាមិនចូល បក្សសម្ព័ន្ធនៅបែលក្រាដ (BELGRADE) នៃប្រទេស យូហ្គោស្លាវី ដែលមាន ២៩ប្រទេសចូលរួម។ នៅទីនោះព្រះអង្គបានថ្កោលទោស ចំពោះអំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយមនិងការប្រកាន់ពូជ សាសន៍។
នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាលដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរៀប ចំបដិសណ្ឋាកិច្ចជាឱឡារិក ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ នៅទីក្រុងប៉ារីស។
លោកប្រធានាធិបតីបានទទួលដោយស្មោះស នូវសំណើរបស់ភាគីកម្ពុជា ស្តីពីការទទួលស្គាល់អព្យាក្រឹត នៃព្រះរាជាណាចក្រកម្ពុជា។
នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានរៀបចំបដិសណ្ឋាកិច្ច ទទួលជាឱឡា រិកលោកឧត្តមសេនីយ៍ សាលដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានមកបំពេញទស្សន កិច្ចជាផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុទ្ទរកថា ដែលថ្លែងនៅពហកីឡាដ្ឋានជាតិអូឡាំពិក ភ្នំពេញ លោកប្រធានាធិប តីបានគាំទ្រព្រះរា ជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាព ទឹកដី អព្យាក្រឹត សន្តិភាពនៃខ្លួន។ ក្រោមព្រះ រាជដឹកនាំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ក្នុងសម័យសង្គម រាសនិយម ដែលប្រជារាស្រ្តខ្មែរបាន ថ្វាយព្រះនាមព្រះអង្គថា ជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតា សិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡា ជាតិ ព្រះបិតាស្ថាបនាជាតិ…. សមិទ្ធផល នានាជាច្រើនបានត្រូវក សាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តប ន្ទាប់ សម្រាប់ប្រជារាស្រ្ត ប្រើប្រាស់នៅតាមបណ្តាខេត្ត-ក្រុងនានា ជាពិសេសមាន សមិទ្ធផលធំៗ ដូចជា ៖
វិមានឯករាជ្យ វិមានរដ្ឋចំការមន ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ចំណតអាកាសយានដ្ឋាន សៀមរាប ចំណតអាកាស យានដ្ឋានបែកចានខេត្តបាត់ដំបង ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុង ព្រះសីហនុ កំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ សណ្ឋាគារ «ឯករាជ្យ» ក្រុងព្រះសីហនុ សាលមហាស្រពជាតិ «ព្រះសុ រាម្រិត» ភ្នំពេញ សាលសន្និសីទ «ចតុម្មុខ» ពហុកី ឡាដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពាន «សង្គម រាស្រ្តនិយម» ឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យ «សង្គមរាស្រ្តនិ យម» ភ្នំពេញ សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសដ្ឋកិច្ច សាលវិ ទ្យាល័យ គរុកោសល្យ ពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យ សិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សា កលវិទ្យាល័យភូមិន្ទ វិចិត្រសិលប្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត សាកលវិទ្យាល័យភូមិន្ទ កំពង់ចាម សាកលវិទ្យាល័យភូមិន្ទ បាត់ ដំបង សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រោង ចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ រោងចក្រ «ព្រះនរោត្តម» តម្លើង ត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្ករសរកំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្តកំពង់ចាម រោងចក្រវាយនភ័ណ្ឌ ខេត្តបាត់ដំបង រោងចក្រ បាវក្រចៅដូនទាវ ខេត្តបាត់ដំបង រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ រោងចក្រក្តារ បន្ទះដីឥដ្ឋ ខេត្តកណ្តាល រោងចក្រក្រដាស ឆ្លូង ខេត្តក្រចេះ រោង ចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត រោងចក្រកង់ឡានតាខ្មៅ ខេត្ត កណ្តាល រោងចក្រត្រី ខប្រអប់ កោះកុង រោងចក្រ ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម រោងចក្រ វារីអគ្គិសនីគីរីរម្យ ខេត្តកំពង់ស្ពឺ និងស មិទ្ធផលនានាជាច្រើនទៀត នៅ តាមបណ្តាស្រុក- ខេត្ត-ក្រុង ដូចជា សាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយ ផ្លូវថ្លល់ ស្ពាន ជាដើម។ល។
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវ ការ នៅសហភាពសូវៀត ព្រះករុណា ព្រះ បាទសម្តេចព្រះនរោត្តមសីហនុ ត្រូវបានទទួលរងគ្រោះ ដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធាដែល មាន លន់ នល់ ជាមេក្លោង។ សាធារណរដ្ឋខ្មែររបស់ លន់ នល់ ត្រូវបានបង្កើតឡើងនៅខែ តុលា ឆ្នាំ១៩៧០។
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជា ព្រះប្រធានចលនាតស៊ូ កម្ពុជា «រណសិរ្ស រួបរួមជាតិកម្ពុជា» (FUNC) ព្រមជាមួយនោះក៏មានបង្កើតនូវ រាជរដ្ឋាភិបាលរួបរួមជាតិ (GRUNK) ។
នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង (សាធារណរដ្ឋប្រជាមានិតចិន) ព្រះអង្គជាអ្នកផ្តួចផ្តើម នៃសន្និសីទកំពូលរបស់ ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះ មានការចូលរួមដោយអ្នកដឹកនាំពី ប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រធាធិប តេយ្យវៀតណាម ដឹកនាំដោយលោកនា យករដ្ឋមន្រ្តី ផាំ វ៉ាន់ដុង (PHAM VAN DONG) ពីរណសិរ្សជាតិរំដោះវៀត ណាមខាងត្បូងដឹកនាំដោយលោក ង្វៀន ហ៊ីវ ថ (NGUYENHUUTHO) និងពី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះ អង្គម្ចាស់ប្រធាន សូផានុវង្ស (SOUPHANOUVONG) ។
ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម -រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) បានប្រកាសជាឱឡារិកថា ប្រទេសរបស់ខ្លួនទទួលស្គាល់ និងគោរពជាដរាបបូរណភាពទឹកដី ក្នុងព្រំ ដែនបច្ចុប្បន្នរបស់ កម្ពុជា។
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិ នៃរណសិរ្សរួបរួមជាតិកម្ពុជា (FUNC) ដណ្តើមបានជ័យជំ នះទាំងស្រុង នៅ កម្ពុជា។ «កម្ពុជាប្រជាធិបតេយ្យ» ត្រូវបានបង្កើតឡើង ដែលមាន ព្រះករុណាព្រះបាទសម្តេចព្រះន រោត្តមសីហនុ ជាព្រះប្រធាន។ ប៉ុ ន្តែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គ បានសព្វព្រះរាជហឫទ័យលា លែងពីមុខងារជា ព្រះប្រធាន នៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវពួកខ្មែរក្រហម ឃុំឃាំង ព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទាំងធ្វើគត់ព្រះ រាជបុត្រា បុត្រីមួយចំនួនផង។
នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ត្រូវបានជ្រើសតាំងជាប្រធាន កម្ពុជាប្រជាធិបតេយ្យជា លើកទី២។
ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាប្រធាន នៃចលនាតស៊ូជាតិ កម្ពុជា (CNR) ។
ចាប់តាំងពីឆ្នាំ ១៩៨៧ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបានខិតខំអស់ ពីព្រះកាយពល ដើម្បី បង្រួបបង្រួមភាគី ជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយនយោបាយ សមស្របបញ្ចប់ជម្លោះនៅកម្ពុជា។
ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម លោក ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅប្រ ទេសបារាំង ៖
ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Fére-en-Tardenois ។
ពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint-Germain-en-Laye។
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានទទួលពីមេដឹកនាំនៃកម្ពុជាទាំង ៤ភាគី ដើម្បីប្រ កាសជាឱឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាសន្ននូវការ បាញ់គ្នានៅក្នុងប្រទេសកម្ពុជា ទាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា «អាវុធ…»ពីប្រទេសដទៃដល់កងទ័ពកម្ពុជា ទាំង៤។ ទីក្រុងភ្នំពេញ ត្រូវបានជ្រើសដោយ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ជាទីស្នាក់ ការផ្លូវការអចិន្ត្រៃយ៍ និងលេខាធិការដ្ឋានរបស់ក្រុម ប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គ បានយាងចាកចេញពីប្រ ធាន នៃកម្ពុជាប្រ ជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា (CNR) ដើម្បីដាក់ព្រះកាយព្រះអង្គនៅពីលើភាគីនិងទស្ស នៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបាន សមាជិកទាំង១១ នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (CNC) ជ្រើសតាំង ជាឯកច្ឆន្ទជាព្រះប្រធាន «អព្យាក្រឹត» នៃក្រុម ប្រឹក្សានេះ។
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះអង្គបានចុះ ហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយ នៃជម្លោះកម្ពុជា » ជាមួយសមាជិកនៃក្រុមប្រឹ ក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ១១រូបទៀត ជាមួយតំណាងរាជរដ្ឋាភិបាល ១៨ប្រទេស និងជាមួយតំណាងរដ្ឋាភិបាល ១៨ប្រទេស និងជាមួយ លោកអគ្គលេខាធិការ នៃអង្គការសហប្រជាតិ។
នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ បានយាង និវិត្តមកកាន់រាជធានីភ្នំ ពេញវិញ ប្រកប ដោយជោគជ័យ និងសុវត្ថិភាព។ ក្រោយពីមាតុភូមិនិវត្តន៍ របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែល មានឯកឧត្តមលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងឯកឧត្តមលោក ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាប្រធាន គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះ ពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធាន គណបក្ស និងភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលមាន លោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជាលាយ លក្ខណ៍អក្សរថា ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ នៅតែជា ព្រះប្រមុខរដ្ឋពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជា ទាំង មូល។ ម្យ៉ាងទៀត ព្រះ ករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ជាផ្លូវការ នៅតែរក្សាទុកតួនាទីជាព្រះប្រមុខរដ្ឋរហូតដល់មានការ បោះ ឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានឡាយ ព្រះហស្តលេខា លើ ព្រះរាជក្រមប្រ កាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជា បាន អនុម័ត។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទ្ទិញមហាជនមួយ ក៏ត្រូវបានរៀបចំឡើងដោយមាន មហាជនយ៉ាងច្រើនកុះ ករចូលរួម ដើម្បី សម្តែងមនោសញ្ចេតនាអបអរសាទរ គាំទ្រស្វាគមន៍ចំពោះ រដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គជា «ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា»។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ជាទីបំផុត ក្នុងការប ង្រួបបង្រួម ផ្សះផ្សា ជាតិ តាំងពីដើមរហូតមក។ ព្រះអង្គបានធ្វើឲ្យចេញជារូបរាង រដ្ឋាភិបាលចម្រុះ ដែលមានសហនា យករដ្ឋមន្រ្តីនៅឆ្នាំ ១៩៩៣ ហើយជា ពិសេស ព្រះអង្គបាន បំពេញព្រះរាជកិច្ចធ្វើឲ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ីនប៉ិច ចុះហត្ថលេខា លើសេចក្តី ប្រកាសរួមអំពីគោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេច ក្នុងកិច្ចប្រជុំកំពូល ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា នៅមហាប្រាសាទខេមរិន្ទ ព្រះ បរមរាជវាំង ថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។ ប្រជារាស្រ្ត កម្ពុជាទូទាំងព្រះរាជា ណាចក្រ កម្ពុជា សូមថ្វាយអំណរ គុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជកិច្ចព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ បានសព្វព្រះរាជហឫទ័យប្រកាសយាង ចូលនិវត្តន៍។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានកោះប្រជុំ និងបោះឆ្នោតជាឯកច្ឆន្ទជ្រើស រើស សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងថ្វាយជូន ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ នូវ ព្រះគោរមងារផ្លូវ ការជា ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ជា មួយនឹង ព្រះរាជបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែល ព្រះអង្គនៅគ្រងរាជ្យ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈ ជាព្រះមហាវីរក្សត្រមួយព្រះអង្គ ដែលតែងតែប្រកាន់ នូវព្រះរាជ កិច្ច ប្រកប ដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមចំពោះប្រជារាស្រ្ត ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ច ដូចជាកសាងព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្តែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះទឹក សម្រាប់ប្រគេនព្រះ សង្ឃ និងជូនប្រជារាស្រ្ត។ ព្រះអង្គបានប្រោសព្រះរាជទាន និងបន្តនូវការប្រោស ព្រះរាជទាន (ជារៀងរាល់សប្តាហ៍) ព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងជីវភាពខ្វះខាត ខ្លាំង។
ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឲ្យឃើញនូវសច្ចធម៌ នៃទសពិធរាជធម៌ រាប់ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើ ត្បូង ជាទីសក្ការៈ ដែលព្រះអង្គបាន និងកំពុងប្រោសព្រះរាជ ទានដល់ប្រជារាស្រ្តកម្ពុជា ដោយមិនប្រ កាន់ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរឡើយ។ ដោយសច្ចភាពនេះហើយទើបប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស បានគាំទ្រដោយឥតសំចៃថ្វាយ ព្រះអង្គ ចំពោះការ យាងគ្រងរាជសម្បត្តិសារជាថ្មីនៅឆ្នាំ១៩៩៣ ហើយដែលពុំធ្លាប់ មាននៅក្នុងប្រវត្តិ សាស្រ្តពិភពលោកកន្លងមក។
ព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គទ្រង់ជាមហាពុទ្ធសាសនូបត្ថម្ភៈដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាបំផុត ជ្រះថ្លានឹងព្រះពុទ្ធ សាសនា ប្រតិបត្តិតាមពុទ្ធោវាទ ដោយសទ្ធាបរិសុទ្ធ ក្នុងព្រះទ័យ ស្ថាបនារក្សាការពារ ស្រឡាញ់សន្តិភាពយ៉ាងមោះមុត ទាំងនៅក្នុង ប្រទេសទាំងនៅលើ សកលលោកទាំងមូល ជាពិសេសព្រះអង្គបាននាំមកនូវសន្តិភាព សេចក្តីសុខស្ងប់ដ៏បរិសុទ្ធ និងវិបុលភាព ជូន មាតុភូមិ និងប្រជាជនកម្ពុជា។ ដោយហេតុនេះហើយ បានជាកាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១២ សន្និសីទកំពូល នៃព្រះពុទ្ធសាស នាពិភពលោក ដែលមានព្រះតេជគុណបណ្ឌិត Most. Ven .Dr Kyuse Enshinjoh ជាប្រធាន មានស្នាក់ការនៅប្រទេសជប៉ុន បាន ថ្វាយព្រះគោរពងារ ព្រះអង្គជា «ព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក» (Supreme Royal Father of The World Buddhism)។
នៅថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១.២០នាទី រំលងអា ធ្រាត្រ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត ដោយព្រះជរាពាធក្នុង ព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
គណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ ត្រូវបាន បង្កើតឡើងជាបន្ទាន់ដោយមាន សម្តេច អគ្គមហាធម្មពោធិសាល ជាស៊ីម ប្រធានព្រឹទ្ធសភា ជាប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានប្រចាំការ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជាអនុ ប្រធានអចិន្រៃយ៍ ឯកឧត្តមជាឧបនាយករដ្ឋមន្រ្តី ជាច្រើនរូបទៀត ជាអនុប្រធាន និងមានឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ព្រមទាំងឯក ឧត្តមអភិបាល រាជធានី ខេត្ត ទាំងអស់ជាសមាជិក។
នៅថ្ងៃ ០២កើត ខែអ្សុជ ត្រូវនឹងថ្ងៃទី ១៧ ខែ ឆ្នាំដដែល ព្រះបរមសពត្រូវបានដង្ហែមកកាន់ មាតុប្រទេសវិញ តាមព្រះទីនាំងយន្តហោះ ពិសេស។ ក្បួនរថដង្ហែព្រះបរមសពពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មកកាន់ព្រះបរមរាជវាំង ដោយមានប្រជាជនប្រមាណ ១២០ម៉ឺននាក់ចូលរួមកាន់ ព្រះព្រះរាជមរណទុក្ខ ទទួលព្រះបរមសពនៅតាមដងវិថីនានា។
នៅថ្ងៃទី ១១រោច ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១៣ សម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈ និងសម្តេចព្រះសង្ឃ ១០ព្រះអង្គ បានប្រជុំថ្វាយព្រះបរមបច្ចាមរណនាមជា «ព្រះបរមរតនកោដ្ឋ» ថ្វាយព្រះប រមសព ព្រះករុណា ព្រះមហាវីរក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យឡាយ ព្រះរាជក្រឹត្យ ថ្វាយព្រះប រមបច្ឆាមរណនាមនេះ នៅក្នុងថ្ងៃដដែល។
នៅថ្ងៃអាទិត្យទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅប្រទេសជប៉ុន អង្គការសន្និសីទកំពូល នៃពុទ្ធ សាសនាពិភពលោក ដែលមានព្រះតេជ គុណបណ្ឌិត Most. Ven. Dr Kyuse Enshinjoh ជាប្រធានបាន ប្រារព្ធធ្វើពិធីបុណ្យថ្វាយព្រះរាជកុសល ដ៏អធិកអធមមួយ ឧទ្ទិសថ្វាយ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលនៅក្នុងឱកាសដ៏ប្រពៃនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានចាត់បញ្ជូន សម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈជាព្រះរាជតំណាង ទៅចូលរួម។
នៅថ្ងៃទី ១៥ កើតពេញបូណ៌មី ខែកក្តិក ឆ្នាំរោង ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ជា អម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសម្តេចព្រះសង្ឃ ១០អង្គ ដោយមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី និងសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានប្រារព្ធព្រះរាជពិធីថ្វាយជាផ្លូវការចំពោះព្របរមសពនូវ ព្រះបរមបច្ឆាមរណនាមជា «ព្រះបរមរតនកោដ្ឋ»។
ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រសូត(ថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ) បានឡើងគ្រងរាជសម្បត្តិ (លើកទី១ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៤១) និងបានយាងចូលព្រះទិវង្គត (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២) នៅក្នុងខែតែមួយ គឺខែតុលា ខុសតែថ្ងៃប៉ុណ្ណោះ។
ព្រះករុណ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជា ព្រះមហាវីរក្សត្រ ដ៏ឆ្នើមបំផុត ក្នុងមួយព្រះជនវស្សា ព្រះអង្គបានបូជាព្រះ កាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ថែរក្សា បូរណភាពទឹកដី ការពារព្រះនគរ ទ្រទ្រង់ព្រះសាសនាឲ្យបានគង់វង្ស និងរីកចម្រើនរុងរឿង សម្បូណ៌ស្បាយ មានកេរឈ្មោះល្បីរន្ទឺ សុសសាយទូទាំងពិភពលោក តាំងពីដើមរហូតមកដល់បច្ចុប្បន្នកាល៕ ដោយលោក ចង លឹមអ៊ី

ប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ


AKP ភ្នំពេញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៣–
យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឲ្យដឹងថា នៅក្នុង ព្រះរាជបេសកម្ម ដើម្បីជាតិមាតុភូមិ និងប្រ ជារាស្ត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្រប ខ័ណ្ឌ នៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុត ពីអាណានិគមនិយមបារាំង ដែលប្រវត្តិសង្ខេប នៃព្រះរាជ បូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា មានដូចតទៅនេះ ៖
តាមសន្ធិសញ្ញាចុះថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។២-ជា គោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ យើងទទួលបាន មែន ប៉ុន្តែចំពោះការអនុវត្តន៍ ជាក់ស្តែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើន ទៀតដូចជាអធិបតេយ្យខាង យុត្តិធម៌ ប៉ូលីស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមាន ឯករាជ្យ ទាំងស្រុង។៣-តាមសេចក្តីប្រកាសថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន បានសន្យាយ៉ាង ឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹង ដណ្តើមយក ឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល ៣ ឆ្នាំ យ៉ាងយូរ បំផុត។៤-នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន បានស្តេចយាងចាកចេញ ពីព្រះរាជា ណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រ មុខរដ្ឋបារាំង។៥-នៅដឺឡាណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានផ្ញើព្រះរាជសារលិខិតមួយច្បាប់ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានា ធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតី នៃសាធារណរដ្ឋបារាំងដឹងពីភាពចាំបាច់សំដៅ ធ្វើឱ្យបារាំងពង្រីក ក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សា គ្រប់គ្រាន់ ដោយទឡ្ហីករណ៍សំអាងបញ្ជាក់ អំពីការទាមទាររបស់សម្តេច និងការផ្តល់យោបល់ពីបែប បទ នៃការផ្ទេរអំណាចជាយថាហេតុ។
នៅដឺឡាណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខែ មេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទស ម្តេចព្រះនរោត្តម សីហនុ វរ្ម័ន បានសរសេរព្រះរាជសារ លិខិតចំនួន ០២ ច្បាប់បន្តទៀត ផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើ ទស្សនៈរបស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រ ញាល់ដោះ ស្រាយបញ្ហានេះ។៦- នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណាព្រះ បាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន បាន យាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទី នោះ ព្រះអង្គបានធ្វើយុទ្ធនា ការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។
សេចក្តីថ្លែងការណ៍របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ត្រូវបានចុះ ផ្សាយដោយកាសែតដ៏ធំញីវយ៉កថែម នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភព លោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើការ ចរចាជាមួយតំណាងផ្ទាល់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ។ តំណាងនេះ គឺឯកឧត្តម ប៉ែន នុត ដោយ មានការចូលរួមពីឯកឧត្តម សម សារី ផង។ ៧-ការចរចានៅប៉ារីសបានឈានទៅដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបា រាំង យល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ១៩៥៣ ឯកឧត្តម ប៉ែន នុត បានអញ្ជើញវិលត្រឡប់មក កាន់កម្ពុជាវិញ ដើម្បីទួល ថ្វាយព្រះមហាក្សត្រអំពីលទ្ធផលដែលទទួល បាននៅប៉ារីស។ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សី ហនុ វរ្ម័ន បានយាងមកកាន់ រាជធានី ភ្នំពេញវិញ នៅថ្ងៃ ទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជា មួយសហសេវិក និងនាយករដ្ឋមន្ត្រី របស់ព្រះអង្គ។៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គដែលបានថ្វាយ ព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជំនះ និងជាវិរបុរសនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយដែល ទ្រង់បានថ្លែង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយក ឯករាជ្យឱ្យបាន១០០ភាគរយ។
៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានភៀសព្រះអង្គទៅប្រទេសថៃ ក្រោយពីមានសេចក្តីប្រកាសមួយ ដែល ទាក់ទាញពិភពលោក ស្តីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិន ពេញចិត្តនេះអាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំង មូល។១០-ក្រោយពីបានដឹង ថា គ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និង ចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន បានយាង ត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយ ដែលរួមមានខេត្ត សៀម រាប បាត់ដំបង និងកំពង់ធំ ។ ស្វយ័តភាពផ្នែកយោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជា ដោយមានការទាមទារ មួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២សម្រាប់ខេត្តបាត់ដំបង។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាង ចូលរាជធានីភ្នំពេញវិញ នៅពេលណា ដែលបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតនភណ្ឌចុង ក្រោយនៃឯករាជ្យរបស់ខ្លួន ។ដើម្បីគាំពារនូវព្រះ រាជបូជនីយកិច្ចនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់ បានបង្កើតកងកម្លាំង ជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទី យ៉ាងធំធេង។ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា ។១១-ការចរចាដែលប្រព្រឹត្តទៅ នៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការ ដឹកនាំរបស់ឯកឧត្តម ប៉ែន នុត បានសម្រេចដោយ ជោគជ័យទាំង ស្រុង ។ នៅថ្ងៃទី ២៩ខែសីហាឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ អំណាចតុលាការ ។ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថ កិច្ចរបស់ប៉ូលីសនៅ ចុងបញ្ចប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ ខាងយោធារបស់ប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាង រដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាល (ចម្លើយរបស់ រដ្ឋាភិបាលបារាំងចំពោះកំណត់មួយរបស់រាជ រដ្ឋាភិបាលនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សា ធារណរដ្ឋបារាំង លេខ ៣៩៣ អ៊ែរ ចុះថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ១៩៥៣ លិខិតទទួលនិងភាពត្រឹមត្រូវលើការអនុវត្តន៍ នៃកិច្ចព្រមព្រៀង មានចែង ក្នុងកំណត់មួយសំរាប់រាជរដ្ឋាភិបាល ដែលប្រគល់ជួនអគ្គស្នងការ នៃសាធារណរដ្ឋបារាំង នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧-ប៉េ សេ អឹម អែស អឺម )។១២-នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ស្តេច បានយាងចូលមកក្នុងរាជធានីភ្នំ ពេញវិញ។លើចម្ងាយផ្លូវ ៣០០គ.ម ដែលព្រះអង្គធ្វើដំណើរប្រជារាស្ត្រខ្មែរក្នុង ក្តីរំជួលចិត្តបាន ធ្វើឱ្យ ព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុន មក ។ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ ៨ ខែមុនសន្និសីទក្រុង ហ្សឺ ណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់‎យ៉ាងមហោឡា រិកនូវអំណាចបញ្ជាការរបស់ខ្លួន ថ្វាយព្រះរាជា។កងទ័ព និង អគ្គសេនាធិ ការរបស់បារាំងបានដកថយ ពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង ។ វិបត្តិ រវាងខ្មែរនិងបារាំងត្រូវបានបញ្ចប់។ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាពខ្មែរ បារាំងបាន រលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការ ទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ គណៈប្រតិភូខ្មែរ ដែល បញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ទទួលស្គាល់ជាផ្លូវការ គឺត្រូវដឹកនាំដោយឯកឧត្តម ចាន់ ណាក បន្ទាប់ពីឯកឧត្តម បានទទួលមរណភាពនៅទីក្រុងប៉ារីសនោះ គណៈ ប្រតិភូខ្មែរត្រូវដឹកនាំដោយ ឯកឧត្តម ញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹកនាំដោយ ឯកឧត្តម អូ ឈីន ដែលនៅពេលនោះ ជាឧប នាយករដ្ឋមន្ត្រី និងចូលរួមដោយឯកឧត្តម សឺន សាន ។ ១៣-នៅខែកក្កដា ឆ្នាំ ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺ ណែវ បានប្រព្រឹត្តទៅ ដោយរួមបញ្ចូលគូបដិបក្សដែលមានវិវាទនៅឥណ្ឌូចិន ។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូន គណៈប្រតិភូមួយក្រុមដឹកនាំដោយឯ.ឧ ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងមានឯ.ឧ ញឹក ជូឡុង ឯ.ឧ សម សារី ឯ.ឧ នង គឹមនី ឯ.ឧ សឺន សាន ៘ ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទ ប្រកាសដកទ័ព របស់ ប្រទេសជិតខាង មួយចេញពីព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសកម្ពុជាចេញពីសន្និសីទហ្សឺណែវនេះ «កក្កដា-១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំង អស់។ផ្ទុយពីប្រទេសឡាវ និងវៀតណាមព្រះរាជាណា ចក្រកម្ពុជាអាចចៀសវាងការបែងចែក ទឹកដី ។១៤-ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ វរ្ម័ន ក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ទើបអាច បំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រ ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពរ របស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិ គ្រោះជាតិ រដ្ឋាភិបាលបានលើកព្រះអង្គជាវិរៈបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕
ដោយលោក ចង លឹមអ៊ី