Monday, February 4, 2013

បទអត្ថាធិប្បាយ៖ ភាព​រឹង​មាំ​នៃ​រាជ​បល្ល័ង្ក និង​គោល​ជំហរ​របស់សម្តេច​តេជោ សែន



ព្រះ​រាជ​ស្នា​ព្រះហ័ស្ត​សម្តេច​ឪ សម្តេចតា សម្តេចតាទួត








បទអត្ថាធិប្បាយ៖ គំរូវីរ​ភាព​ព្រះ​មហា​វីរក្សត្រ

 

បទអត្ថាធិប្បាយ៖ ព្រះ​មហា​វីរក្សត្រ និង​ធម្មានុ​រូបភាព





វិចារណកថា៖ ខ្សែ​ជីវិត​របស់​សម្តេច​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតនកោដ្ឋ


បទអត្ថាធិប្បាយ៖ សមិទ្ធ​ផល​ធំៗ​នៃ​ព្រះ​មហា​វី​រក្សត្រ សម្តេចព្រះនរោត្តម សីហនុ




សម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ស្តីពី​ សកម្មភាព​បោកប្រាស់ប្រជាពលរដ្ឋ​របស់គណបក្ស​ប្រឆាំង​ តាមរយះការសន្យា​




ថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៣
លោក សត្យា រក្ស​​

សំណួរ គណបក្សប្រឆាំង  គឺពួកគាត់កំពុងតែប្រើប្រាស់នូវ​ល្បិច​កល​បោកប្រាស់ប្រជាពលរដ្ឋ តាមរយៈការសន្យា តាមរយៈសំនួនវហារ និងតាមរយៈនយោបាយ​​ប្រៀប​ធៀប ដែលការ​​ប្រៀបធៀបនោះទាក់ទងទៅនឹងវត្ថុពិត ជាមួយនឹងខ្យល់ដែលគាត់ធ្វើការ​ប្រៀប​ធៀបហ្នឹឯងនេះ គឺជាល្បិចមួយដែលយើងគិតថា នៅក្នុងសង្គមយើងមិនគួរមានអ្នក​នយោបាយបែបនេះ ពីព្រោះ តួនាទីរបស់អ្នកនយោបាយត្រូវបង្ហាញនូវភាពស្មោះត្រង់នៅចំ​ពោះ​មុខប្រជាពលរដ្ឋ ហើយគ្រប់ទង្វើ និងសកម្មភាពរបស់ខ្លួន គឺដើម្បីភាពរីកចម្រើននៃ​សង្គមជាតិ ក៏ដូចជាជួយ​​ទៅ​​ដល់ជីវភាព​​រស់នៅ​​​របស់ប្រជាពលរដ្ឋឲ្យបានប្រសើរ។ លោក កឹម សុខា បន្ទាប់ពីវិលត្រឡប់ មកពីបារាំងវិញ​​ឃើញ​ថា​អត់​មានបានអីជាដុំ​កំភួនទេ។ អញ្ចឹងជុំវិញការ រួបរួម ឬក៏យើងហៅថា សម្ព័ន្ធភាពរប
ស់​លោក កឹម សុខា និង​ លោក សម រង្ស៊ី​ មកទល់ម៉ោងនេះ លោកបណ្ឌិត​​យល់ឃើញ​យ៉ាង​ម៉េច?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយបើយើងនិយាយឲ្យខ្លី តាមពាក្យពេចន៍​ខ្លឹមសារ ត្រឡប់មកលើកនេះ ដូចបានត្រឹម​ស្លឹក​ចេក ​មក​ខ្ចប់សម្ព័ន្ធភាព។ កាលដែលគេទៅជួប សម រង្ស៊ី នៅម៉ានីល​ ប្រទេសហ្វីលីពីន គេបាន​កញ្ចប់​គេ​ហៅថា ​ចលនា។ ដល់ឥឡូវទៅជាគណបក្សដូចអត់ឃើញ បែរទៅជា​​បាន​​ស្លឹកចេក មកខ្ចប់​។ សូមបងប្អូនប្រជាពលរដ្ឋពិចារណា រឿងលោក សម រង្ស៊ី លោក កឹម សុខា នេះ គឺជារឿងដែលពីរនាក់ហ្នឹង អត់ស្មោះត្រង់នឹងគ្នាទេ​ គឺ​គ្រាន់តែចង់​កេង​ចំណេញ និងការពារ​​ការបាត់បង់

លោក សត្យា រក្ស បើអ្នកទាំងពីរហ្នឹង មិនស្មោះត្រង់នឹងគ្នាតើលោកបណ្ឌិតមានអីជា​អំណះ​អំណាង ដើម្បីឲ្យ​ជនរួមជាតិ​មើល​ឃើញកាន់តែច្បាស់?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ អំណះអំណាទីមួយ គឺកាលពីឆ្នាំ ២០០៨ រហូតមកដល់​ ២០១២ គឺគាត់ជេនិងវាយប្រហារគ្នា​សាហាវ​ណាស់ យើងហៅថាសាហាវយ៉ង់​ឃ្ន​​ បើភាសានយោបាយ មិនមែនជេបញ្ចោរ​គ្នាទេ ក៏​ប៉ុន្តែជា​ពាក្យអសុរសខាងនយោបាយហ្នឹង គឺសាហាវ។ ហើយមិនត្រឹម​ប៉ុណ្ណឹងទេ សុទ្ធតែគ្នាគេនោះ​អត់​ប្រជាធិ​ប​តេយ្យ  សុទ្ធតែខូច សុទ្ធតែល្បិច សុទ្ធតែមានល្ប។ ស្រាប់តែដល់​ឥឡូវនេះ​​បានចាប់​ដៃគ្នាឡើង​វិញ​មិនទាន់​ឲ្យទៅជាអាពាហ៍​ពិពាហ៍​ពិតប្រាកដ បែរទៅជាអ្នក​ប្រជាធិបតេយ្យ អ្នកស្នេហាជាតិ។ ចំណុចហ្នឹង យើងគិតថា វាឡប់ឡែមួយបាត់ទៅហើយ។ ឡប់ឡែនៅត្រង់ថា តើហេតុអ្វី​បាន​ជាអ្នក​ទាំងពីរហ្នឹង ចាប់ដៃគ្នា ហើយបំប៉ោ ទូងៗដូចស្គ អត់មានខ្លឹមសារ ហើយយើងពិចារណាមើ​ល​ទៅខាងក្នុងនៃក្រុមពីរនាក់ហ្នឹង វាមានបញ្ហានឹងគ្នាអត់​? ។ ឥឡូវយើងពិនិត្យ​ គ្រាន់តែឃើញលោក​សម រង្ស៊ី លាលែងពីគណបក្សសម រង្ស៊ី របស់គាត់ទៅធ្វើប្រធានថ្មី ក៏​មានការបម្រុងកន្លែង ហើយ​និងទ្វារ​សម្រាប់គណបក្សចាស់របស់គាត់ដែរ ហើយ​បើងាកមកលោក កឹម សុខា វិញ ប្រកាស​ថា​ទាល់​តែចុងខែ មេសា បានគាត់លាលែងពី​គណបក្សចាស់​ មកធ្វើគណបក្សថ្មី។ អញ្ចឹងហាក់​ដូចជា ​វា​មានចម្រូងចម្រាស់អីមួយហើយ គឺបានន័យថា ផ្ទះថ្មីហ្នឹង វាអត់ទាន់មានអីច្បាស់លាស់ទេ នៅ​មានខ្មោចលងចេញចូលៗ គ្រាន់យកផ្ទះ​ថ្មីមក​បញ្ឆោត​ប្រជាពលរដ្ឋទេ។ មួយទៀត យើង​មើល​បច្ចុប្បន្នភាពម្តង លោក កឹម សុខា មុននឹងគាត់​​ទៅជួប លោក សម រង្ស៊ី នៅ​ឯ​​ប្រទេសបារាំង​​គាត់បានអួតថា គាត់ធ្វើដំណើរទៅជួប សម រង្ស៊ី ដើម្បីនិយាយអំពីអនាគតអី​រួមគ្នា​ហ្នឹង។ យើងគិតថា ប្រមូលតែលុយពីខ្មែរនៅក្រៅប្រទេសហ្នឹង ក៏​ប្រមូលលែងបានទៅហើយ កាគាត់មិនទាន់ទៅគាត់ថា ប្រជាពលរដ្ឋឲ្យគាត់រួបរួម អញ្ចឹងបើឲ្យគាត់​រួបរួមគឺគាត់ហ្នឹងកូនពៅហើយ​ត្រូវចែកកេរ្ដិ៍ចុងក្រោយ។ ខ្មែរនៅក្រៅប្រទេសឲ្យគាត់រួបរួមបែបនេះ ឥឡូវយើងរួបរួមហើយ ដល់​រួបរួមហើយ ប្រមូលលុយពីខ្មែរនៅក្រៅប្រទេស ដូចតិចជាងកាល សម រង្ស៊ី ខ្លួនឯងផង។ ខ្ញុំ​ព័ត៌មានថា កឹម សុខា ទៅលើកនេះ ទូទាត់ចុះទូទាត់ឡើង នៅសល់​ប្រហែលជា ១ ពាន់​ដុល្លារ។

លោក សត្យា រក្ស​​
សំណួរ ត្រង់ចំណុចនេះទាក់ទងទៅនឹង​ការប្រមូលលុយប្រមូលកាក់ បានតិចតួចនេះ ក៏ជាសញ្ញាមួយដែល​មានន័យថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស បានដកសេចក្ដីទុកចិត្តពីគណបក្សទាំងពីរ។ សម រង្ស៊ី ក៏សកម្មជនរបស់ខ្លួនដកសេចក្ដីទុកចិត្ត ឯ កឹម សុខា គណបក្សតូចតាចនេះ ក៏អ្នកគាំទ្រដក​សេចក្ដីទុកចិត្ដដែរ។ អញ្ចឹងមូលហេតុចម្បង ដែលបងប្អូនទាំងនោះ មានការភ្ញាក់រលឹករំដោះខ្លួន​ចេញពីក្រញ៉ាំ​បោកប្រាស់របស់គណបក្សប្រឆាំង តើមូលហេតុចម្បង នោះគឺអ្វីទៅ?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ​​ទីមួយ ដែលយើងអាចមើលឃើញហើយថាអ្វីដែល កឹម សុខា បញ្ចេញសម្រែក​​ហ្នឹង ក៏​ដូចជា​លោក សម រង្ស៊ី លើកឡើងហ្នឹង ហាក់ដូចជាមានគុណភាពខុសគ្នា។ លោក សម រង្ស៊ី ហាក់ដូចជា​ពុំលើកគុណសម្បត្តិ ឬក៏អត្ថប្រយោជន៍​អស្ចារ្យនៃគណបក្សថ្មី ដែលគេរួមគ្នាទេ គឺខាងប្រព័ន្ធ​សារព័ត៌មានបរទេសនិយាយភាសាខ្មែរហ្នឹង គេផ្ដោតតែរឿង លោក សម រង្ស៊ី មកកម្ពុជាបាន​អត់នៅ​ពេលបោះឆ្នោត។ ហើយលោក សម រង្ស៊ី ផ្ដោតទៅលើរឿងគាត់ជាមួយនឹងអ្នកគាំទ្រគាត់ក្រោមស្លាកគណបក្សសម រង្ស៊ី ទេ។ ឯរឿងការរៀបចំគណបក្សថ្មីជាមួយ លោក កឹម សុខា ហាក់​ដូចជា​គាត់​មិនឲ្យតម្លៃខ្ពស់ទេ។ យើងមើលទៅលើសម្រែកភាសា ឯលោក កឹម សុខា ដូចជាបង្ហាញអស្ចារ្យ​ណាស់ អញ្ចឹងយើងឃើញថា ទាំងពីរហ្នឹងអត់ទាន់​​រត់គន្លងជាមួយគ្នាទេ

 មួយទៀតដែលយើង​អាចពិចារណាមួយទៀត បើសិនជាលោក សម រង្ស៊ី លោក កឹម សុខា ច្របាច់ចូលគ្នាបាន សព្វថ្ងៃ​នេះ លោក កឹម សុខា ដែលទៅប្រមូលលុយពីខ្មែរនៅក្រៅប្រទេស ប្រមូលលុយមកសម្រាប់​បក្ស​ថ្មី ឬប្រមូលលុយដើម្បីដោះពាក្យសន្យាជាប់ជំពាក់ ១៨ ឃុំ ក្រោមស្លាកគណបក្ស កឹម សុខា?​ កឹម សុខា ជំពាក់សន្យារឿងឡានអត់ទាន់គ្រប់ទេ ហើយ កឹម សុខា កំពុងភូត គឺ១៨ ឃុំ អត់ទាន់គ្រប់ទេ នៅ​ខ្វះ ហើយស្អីផ្សេងៗទៀត តាំងពីមត្តេយ្យសាលា តាំងពីម៉ាស៊ីនភ្លើង មានឯណាអត់ទាន់គ្រប់​ទេ នេះជាបញ្ហាមួយហើយ។ គាត់រកតែការដោះស្រាយ​​ត្រឹមប៉ុណ្ណឹង យកមកដោះពាក្យសន្យាអត់​ទៅរួចបាត់ទៅ​ហើយ ចុះទម្រាំទៅប្រមូល​​លុយសម្រាប់ការបោះឆ្នោតខាងមុខនេះ ក្នុងរូបភាពរួមទៅរកនរណាគេឲ្យ​?​។ អញ្ចឹងហើយបាន កឹម សុខា ខំស្រែកថា ឈ្នះៗ គឺជាសម្រែកនៃការលក់ទំនិញបោកប្រាស់ទេ។ កឹម សុខា គាត់គ្មានទំនិញដែលចេញពីផលិតផលពិតទេ កឹម សុខា មានតែទំនិញចេញតែអំពី​សម្រែកទូងៗដូចស្គរ។ ដល់​ពេលទូងៗដូចស្គរលើកទីមួយ កាលពីឆ្នាំ ២០០៨ គាត់ថា ទូងៗដូចស្គរ​​គាត់ឈ្នះ អញ្ចឹងខ្មែរនៅក្រៅប្រទេសច្រឡំទិញទំនិញស្គរទូងៗហ្នឹង ដល់ហើយបានតែបីកៅអី អញ្ចឹង​គេ​កត់សម្គាល់ហើយ ដល់ឥឡូវនេះ គាត់ទូងៗលែងដូចមុនហើយ គាត់ទូងៗដល់​យកការរួម​គ្នា​របស់ សម រង្ស៊ី​ យកដាក់ ប៉ុន្តែខាង សម រង្ស៊ី ក៏នៅតាមមើលទៀត ខាង សម​ រង្ស៊ី ក៏មិនទាន់​ទុ​ក​ចិត្ត​ កឹម សុខា ទេ កឹម សុខា យកលុយមកតែរឿងប្រពន្ធកូន និងបក្ខពួក ខាង សម រង្ស៊ី ក៏​ត្រូវ​ការលុយ​ដែរតើ។ ត្រង់ហ្នឹងហើយ ដែលយើងមើលឃើញមួយទៀត មកដល់ថ្ងៃនេះហើយ គណបក្សថ្មី​មាន​តែឈ្មោះហ្នឹង អត់ទាន់ឃើញរៀបចំរចនាសម្ព័ន្ធបក្ស។ តាមខ្ញុំ​បាន​ព័ត៌មានពីផ្ទៃក្នុងខាង​ហ្នុង​វិញ​​សូម្បីចាត់តាំងធ្វើជាប្រធាន​គណៈកម្មការប្រតិបត្តិ​ខេត្តមួយៗ ក៏អត់ទាន់ហ៊ាន​ចាត់តាំង​ឲ្យ​បាន​ច្បាស់ដែរ។ និយាយឲ្យខ្លីទាំងថ្នាក់ស្រុក ទាំងថ្នាក់ឃុំអត់ហ៊ានចេញសេចក្ដីតែងតាំងទេ ព្រោះ​វា​អត់ទាន់ច្បាស់ ហើយវាអត់ទាន់ទុកចិត្តទៀត។ អត់ទុកចិត្តហ្នឹងច្រើនណាស់​ ខ្លះអត់ទុកចិត្ត​ កាល​ណាតែងតាំងទៅខ្លាចគេចាកចេញពីគណបក្សខ្លួន ទៅគណបក្សប្រជាជន ហើយ​បោក​គេ​ប្រើ​ដោយ​​អត់​តែងតាំងជាផ្លូវការ។ អញ្ចឹងរឿងហ្នឹង នៅមន្ទិលគ្នាច្រើនណាស់ ហើយនៅ​​ប្រជែងគ្នា​ទៀត រវាងក្រុម កឹម សុខា និងក្រុម សម រង្ស៊ី ដើម្បីទាញយកឥទ្ធិពលអូសទាញនៅតាមមូលដ្ឋាន។

លោក សត្យា រក្ស
សំណួរ តើបានន័យថា គេកំពុងតែគិតពីរឿងនិន្នាការគណបក្សឬយ៉ាងម៉េច? 

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ និន្នាការក្រុមរបស់គេ ឥឡូវយើងថា គេជាក្រុមមួយទៅចុះ ព្រោះគេបាននឹងជួបជុំរួមគ្នា ដល់​អញ្ចឹង​យើងគិតថាសាច់ថ្លៃ សាច់បង្កើតហើយ។ សាច់បង្កើតគិតអញ្ចឹងទៅ តែប្រយ័ត្នអាសាច់ថ្លៃ ដល់​សាច់ខាងនោះ គិតអញ្ចឹងដែរ ទៅប្រយ័ត្នអាសាច់ថ្លៃខាងណេះ។ អញ្ចឹងគេប្រទាញឥទ្ធិពលគ្នា​ទៅ​វិញទៅមក។ ដល់អញ្ចឹងហើយ ក៏នៅមានចំណុចខ្លះទៀត អ្នកខ្លះ​​នៅខាង សម រង្ស៊ី ប៉ុន្តែអ្នក​ហ្នឹង អស់​សន្ដានចិត្ត និងក្ដីសង្ឃឹមជាមួយ សម រង្ស៊ី ជ្រោងឲ្យមានការរួមគ្នា ប៉ុន្ដែអ្នកដែលមាន​ប្រយោជន៍រឹងមាំ ក៏មិនចង់រួមដោយបាត់បង់ឥទ្ធិពលដែរ គេចង់រក្សាឥទ្ធិពល។ ឯ កឹម សុខា ក៏​អញ្ចឹងដែរ ហើយនៅខាង កឹម សុខា ​មានអ្នកដែលធ្លាប់ជាអតីត សម រង្ស៊ី ដែលមានរឿងរ៉ាវទំនាស់​​​ផ្ទៃក្នុងគណបក្សសម រង្ស៊ី មកចូល កឹម សុខា ហើយអ្នកហ្នឹង មិនអាចត្រឡប់ទៅឱនក្បាល​ដាក់ ​សម រង្ស៊ី និងបក្ខពួករបស់ សម រង្ស៊ី ទេ​។ អ្នកហ្នឹងកំពុងតែពង្រឹងឥទ្ធិពលក្នុងរូបភាពក្រុម កឹម សុខា ដើម្បីមានភាពស្មើគ្នាជាមួយនឹងបក្ខពួករបស់ សម រង្ស៊ី ព្រោះខ្លួនក៏ធ្លាប់​ជូរចត់​ជាមួយ​ខាង​សម រង្ស៊ី ដែរ។ ដូច្នេះ គឺពួកហ្នឹង និយាយឲ្យខ្លី គ្មានលទ្ធភាព សមត្ថភាព និងឱកាសក្នុងការកសាង​ប្រទេសទេ គឺរៀបតែបក្សខ្លួនឯងថ្មីនេះ រៀបមិនហើយផង ឥឡូវខែ មករា រហូតទៅដល់​ខែ មិថុនា។ ឥឡូវមិនចាំបាច់ដល់ខែ មិថុនា ទៀតនោះ ព្រោះត្រូវរៀបបញ្ជីឈ្មោះបេក្ខជន ខែ មេសា ខែ ឧសភា តើពួកគេ​​រៀបទាន់អត់?​​

 អញ្ចឹងសូមបងប្អូនពិចារណាទៅ បើក្រុមលោក កឹម សុខា និង​ក្រុមលោក សម រង្ស៊ី កាល​​នៅគណបក្សរៀងខ្លួន គាត់រៀបចំបក្សមិនបា​នផង លោក សម រង្ស៊ី ជាង​ ២០ ឆ្នាំ រៀបមិនបាន កឹម សុខា ក៏មិនទាន់រៀបចេញ កវែក កឆ្នាំង នៅឡើយដែរ បែកបាក់​គ្នា​រប៉ាត់រប៉ាយ ចុះឥឡូវ​​អ្នកទាំងពីរដែលរៀបផ្ទះខ្លួនឯង រៀងខ្លួនមិនទាន់បានផង ទៅចង់កសាងផ្ទះ​ថ្មីរួមគ្នា តើចេញរួចអត់​​?​ ហើយបើចេញមិនរួច តើប្រជាពលរដ្ឋ គួរតែសង្ឃឹមថា ពួកគាត់ទៅរៀប​ប្រទេសទាំងមូលកើតអត់​​?​​ អញ្ចឹងគួរទុកឱកាសឲ្យគាត់រៀបទៅ ឲ្យគាត់ ១០ ឆ្នាំ រៀបបក្សទៅ​មិន​បាច់ឲ្យ​​គាត់មករៀបអី​​នៅសភា​ ឬក៏តំណាងសភាអីទៀតទេ
 
លោក សត្យា រក្ស​​
សំណួរ អញ្ចឹងបើតាមប្រសាសន៍​លោកបណ្ឌិត គឺចង់និយាយថា បញ្ហាធ្ងន់ធ្ងរនៅក្នុងគណបក្សប្រឆាំង គឺ​គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី គឺប្រឈមខ្លាំង គឺទាក់ទងទៅនឹងនិន្នាការក្រុម​។ មានន័យថា ប្រសិនបើតែងតាំងមកពីគណបក្សសម រង្ស៊ី ជាប្រធានខេត្ត ខាង កឹម សុខា ឯណេះ គឺច្រណែន ហើយបើសិនណាជាឲ្យខាង កឹម សុខា ធ្វើប្រធានខេត្ត ឲ្យខាង សម រង្ស៊ី ធ្វើ​អនុ វាមានការប្រទាញប្រទង់​គ្នាអញ្ចឹង ឬក៏យ៉ាងម៉េច?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ត្រឹមត្រូវណាស់ សូម្បីតែរឿងដាក់ទុន ដាក់លុយ សម្រាប់ធ្វើនយោបាយនៅតាមខេត្តក៏ដូចគ្នាដែរ ឧទាហរណ៍ បើខាង កឹម សុខា ដាក់ទុនច្រើន ខាង សម រង្ស៊ី អត់ដាក់ទេ ហើយបើខាង សម រង្ស៊ី ដាក់ទុន ខាង កឹម សុខា គេអត់ដាក់ទេ។ នយោបាយកាលណាប្រចាំគ្នាតាំងពីបេសកម្មអស់​ហ្នឹង​ទៅហើយ គឺវាទៅអត់រួចទេ។ ហើយប្រចាំគ្នាអញ្ចឹង ហើយអ្នកដែលដាក់ទុន ទោះបីខាង កឹម សុខា ដាក់ទុន ឬខាង សម រង្ស៊ី ដាក់ទុន អ្នកដែលដាក់ទុនហ្នឹង ចង់បានឈរលេខល្អ។ អញ្ចឹងមា្នក់​ៗ​ទាក់ទើគ្នា នៅពេលដែលលេខល្អអត់ទាន់ច្បាស់​ ការដាក់ទុនក៏​នៅទាក់ទើដែរ

លោក សត្យា រក្ស​​
សំណួរ ប៉ុន្តែលោកបណ្ឌិតមានប្រសាសន៍បែបនេះ បើសិនណាជាយើងធ្វើការសង្កេតលើ​​ក្បាល​ម៉ាស៊ីន​ដឹកនាំវិញម្ដង ដែលខ្ញុំឃើញថា លោក កឹម សុខា ហាក់បីដូចជាបន្ទន់ឥរិយាប​​យ៉ាងច្រើន ដោយ​លើកឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សថ្មី ហើយខ្លួនគាត់មិនតវ៉ាអីទាំងអស់ សុខចិត្ត​ធ្វើ​ជា​អនុប្រធាន។ អញ្ចឹងករណីនេះ លោកបណ្ឌិតយល់ឃើញយ៉ាងម៉េចវិញ?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ទីមួយ លោក កឹម សុខា គ្មានជម្រើសក្រៅអំពីចាប់ដៃជាមួយ សម រង្ស៊ី បើមិនអញ្ចឹងទេ រក្សា​ ៣ កៅអីហ្នឹង អត់បានទេ។ ព្រោះជោគវាសនាគាត់ធា្លប់ជួបម្ដងហើយ គេហៅថាងាប់ម្ដងរស់ឡើងវិញ។ ធាតុ​ជាមនុស្សរស់​ហើយ តែ កឹម សុខា ហ្នឹង ងាប់នយោបាយ។ ងាប់ម្ដង​​ហើយ កាលឆ្នាំ ១៩៩៨ បើ​មនុស្សគេហៅភ្លឹកអស់​ប៉ុន្មាន ដេកអត់ភ្ញាក់​អស់ប៉ុន្មានឆ្នាំហើយ។ អញ្ចឹង កឹម សុខា ធ្លាប់ងាប់ម្ដង ហើយក៏រស់​វិញ​ ដល់​អញ្ចឹងលើកនេះ បានតែ ៣ ទេ កាលមុន ១០ បក្ស​លោកតាសឺន សាន ១០ នៅតែងាប់បាន។ អញ្ចឹង ៣ ងាយងាប់ជាងគណបក្សលោកតា សឺន សាន ៣ ដងទៀត ចែកនឹង៣។ អញ្ចឹងលោក កឹម សុខា ភ័យខា្លចងាប់ម្ដងទៀត មិនដឹងរស់វិញអត់​?​ ងាប់លើកទីមួយ រស់បានលើកទីពីរ ប្រយ័ត្ន​តែងាប់លើកទីពីរ លើកទីបីអត់រស់វិញទេ។ អញ្ចឹងគ្មានជម្រើសទេ ត្រូវតែទៅចាប់ជាមួយ សម រង្ស៊ី។ មួយទៀត កត្តាទីពីរ គឺទោះបីជាគាត់ថា គ្មានជម្រើស មានតែទៅចាប់ជាមួយ សម រង្ស៊ី  ប៉ុន្តែ​ក៏​ជាឱកាសមួយ កឹម សុខា គិតថា សម រង្ស៊ី បច្ចុប្បន្នរហូតទៅដល់ថ្ងៃបោះឆ្នោត មិនអាចវិលត្រឡប់​មកទេ។ អញ្ចឹងគាត់ស្រែកយក​ភក្ដីភាព ឲ្យគេមើលច្រឡំថា គាត់ភក្ដីភាពជាមួយ សម រង្ស៊ី ទៅ​ក្រែងលោ​ជា​ប្រធានស្ដីទីនៃគណបក្សថ្មី ក្រែងលោក្រុមលោក សម រង្ស៊ី គាំទ្រឲ្យលោក កឹម សុខា ធ្វើជាបេក្ខជន​​ស្រមើស្រមៃនាយករដ្ឋមន្រ្ដី ប៉ុន្ដែលទ្ធផលមកដល់ថ្ងៃនេះ ការរំពឹងរបស់ លោក កឹម សុខា ពុំដូចចិត្តទេ។ តាមខ្ញុំព័ត៌មាន​លោក សម រង្ស៊ី បាត់បង់សិទ្ធិ​បោះឆ្នោត យោងតាម​ច្បាប់បោះឆ្នោត ប៉ុន្តែលោក សម រង្ស៊ី ក៏មិនប្រើឱកាសដែលគាត់បាត់បង់សិទ្ធិ​បោះឆ្នោត ទៅ​ប្រគល់ឲ្យលោក កឹម សុខា ឈរជាបេក្ខជននាយករដ្ឋមន្រ្តីទេ គឺ​គាត់​រើសអ្នកផ្សេង ហើយអ្នក​ផ្សេង​ហ្នឹង គឺចេញពីក្រុមលោក សម រង្ស៊ី ហើយជាមនុស្សមហា​ជំនិត​ផ្ទាល់​របស់លោក សម រង្ស៊ី​ ទៀត។ អញ្ចឹងហើយបានលោក កឹម សុខា មកវិញដូចស្វាកោងខ្នង។

លោក សត្យា រក្ស​​
សំណួរ ឥឡូវនេះ បើសិនជាប្រព្រឹត្តអញ្ចឹងមែន បើតាមដែលខ្ញុំឃ្លាំមើលនូវសកម្មភាព​រវាង​កឹម សុខា និង សម រង្ស៊ី ឃើញថា អ្វីដែលលោកបណ្ឌិតមានប្រសាសន៍ហ្នឹង គឺជាការពិត ពីព្រោះ​​​ថា ដំណើរ​រវាង កឹម សុខា ហើយនិង សម រង្ស៊ី ដែលកំពុងតែអះអាងថា ចាប់ដៃគ្នាហ្នឹង​​ក៏​​ពិតមែន ប៉ុន្តែដំណើរហ្នឹងវាឈានទៅរកការប្រេះឆា។ ជាពិសេស គឺ លោក សម រង្ស៊ី បានញាត់​​ចូលអ្នក​ជំនិតរបស់គាត់ ដើម្បីជំនួសលោក កឹម សុខា ដែលចង់និយាយជំនួសកៅអីនាយករដ្ឋមន្រ្ដី ហើយ​សម្រាប់ កឹម សុខា កំពុងតែស្រមើស្រមៃ។ បើសិនណាជាព្រឹត្តិការណ៍​ដូច្នេះមែន ដូចអ្វីដែល​ជា​ការគិតរបស់លោកបណ្ឌិតមែន តើលោក កឹម សុខា អាចនឹងទទួលយកបានទេមើលទៅ?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ លោក កឹម សុខា មនុស្សនេះ គឺជាមនុស្ស​គិតប្រយោជន៍​សួនតួ អញ្ចឹងលោក កឹម សុខា គិតថា បើ​គាត់ទារមិនបានទេ គាត់ប្រើថ្នូ ហើយថ្នូនេះ លោក កឹម សុខា ធា្លប់អនុវត្តកាល​​គាត់ធ្វើជា​អគ្គលេខា​ធិការគណបក្ស​លោកតា សឺន សាន ម្ដងហើយ។ កាលដែលគណបក្ស​​លោកតា​​សឺន សាន បោះ​ឆ្នោត ១៩៩៣ លោក កឹម សុខា គ្រាន់តែជ្រៀតចូលតែម្នាក់ឯងទេ បានកៅអីសភា។ ដល់ពេល​​ជ្រៀតចូលទៅតួនាទីដឹកនាំបក្ស លោក កឹម សុខា ទាញប្រពន្ធចូល ១៩៩៨ ប្រពន្ធលោក កឹម សុខា គឺលោក កឹម សុខា ឲ្យឈរឈ្មោះនៅបញ្ជីខេត្តតាកែវ ហើយលោក កឹម សុខាធ្លាប់ជាប់ឆ្នោត ១៩៩៣ នៅតាកែវ ក៏ដូរទៅឈរនៅកំពង់ចាម។ អញ្ចឹងលើកនេះ គាត់នឹងដើរក្រឡាហ្នឹង គឺ​នឹង​ដើរ​ក្រឡាហ្នឹង បើលោក សម រង្ស៊ី យកមនុស្សជំនិត​​របស់គាត់មកឈរជាបេក្ខជននាយករដ្ឋមន្រ្ដី ហើយលោក កឹម សុខា គាត់មិនមែនល្ងង់ដែរ បេក្ខជននាយករដ្ឋមន្រ្ដី គ្រាន់តែជាបេក្ខជនទេ ​ក៏​ប៉ុន្តែ​ជាដំណែងខ្យល់​ដែលមិនអាចជាប់ឆ្នោតទេ ប៉ុន្តែអាចជាប់ជាតំណាងរាស្ដ្រ ប៉ុន្ដែលោក កឹម សុខា ជឿថា អ្នកជំនិតហ្នឹង មិនអាចជាប់ជា​​នាយករដ្ឋមន្រ្ដីទេ អញ្ចឹងគាត់យកតួអង្គពិតជាប់​ជា​តំណាង​រាស្ដ្រ បើជាប់ជាតំណាងរាស្រ្ដ​លោក កឹម សុខា នឹងថា អូខេ ដាក់អ្នកជំនិត​របស់លោក សម រង្ស៊ី យើងទទួល ប៉ុន្តែថ្នូសូមដាក់​អ្នកជំនិតរបស់ខ្ញុំដែរ គឺភរិយារបស់ខ្ញុំនឹងតែម្ដង ហើយហេងសយ​នឹង​ដាក់ថ្នូច្រើនទៀត ពីព្រោះពេលហ្នឹងលោក សម រង្ស៊ី ពិបាកប្រកែក ដោយសារក្រុមលោក សម រង្ស៊ី គឺជាក្រុមបក្ខពួកគ្រួសារ។ ខ្លះទៅកូន ខ្លះទៅប្រពន្ធ ខ្លះទៅចម្រុះ សុទ្ធតែបក្ខពួក គ្រួសារ​ហើយ​អ្នកដែលជាសកម្មជន ដែលអ្នកសុចរិតស្មោះត្រង់នឹងនយោបាយ គឺអត់មានឱកាសទេ។ អញ្ចឹង​​លោក កឹម សុខា គឺជាមនុស្សមានមាយាបែបហ្នឹង​​ដូចគ្នា គ្រាន់តែថា ឱកាសគាត់ អត់ទាន់​មាន គឺ​មានតែ ៣ កៅអី គាត់ទៅញាត់ប្រពន្ធកូនម៉េចកើត។ អញ្ចឹងឥឡូវនេះ បើផ្គូរជាមួយលោក សម រង្ស៊ី គាត់នឹង​អាចញាត់ប្រពន្ធរបស់គាត់ ហើយនិងអ្នកជំនិតផ្សេងៗទៀត។ អញ្ចឹងគណបក្ស​នេះ គឺ​គណបក្សដែលវិវត្ត​ទៅតាមការបង្កើតដំណែងសម្រាប់ប្រពន្ធកូន ហើយ​និងក្រុមគ្រួសារទេ មិន​មែនជាគណបក្សដែលបង្កើនអាសនៈ​សភា ដើម្បីជាទម្ងន់​សម្លេងនយោបាយក្នុងសភា​ទេ

-មតិលោក សត្យា រក្ស​​
អញ្ចឹងត្រង់ចំណុចនេះ កម្មវិធីរបស់យើងជឿជាក់ថា បងប្អូនដែលកំពុងតែតាម កឹម សុខា ឬ​កំពុងតែទះ​ដៃ​អបអរ​សាទរគណបក្សសង្គ្រោះជាតិ ក៏​អាច​នឹងពិចារណាកាន់តែច្បាស់​ថែមទៀត​។ ពីព្រោះយើងឃើញថា បច្ចុប្បន្ននេះ គឺភាពច្បាស់លាស់​បំផុតដែលយើង​មើល​ឃើញ គឺមាន​ន័យថាបងប្អូនដែលកំពុងតែដើរតាម កឹម សុខា និង​ សម រង្ស៊ី​ នេះ ត្រូវបាន​ កឹម សុខា និង​ សម រង្ស៊ី កំពុងតែធ្វើអាជីវកម្ម​លើបងប្អូនហើយ ដែលយើងហៅថា អាជីវកម្មនយោបាយ។ អញ្ចឹង​បង​ប្អូនមានបានអីក្រៅពី​ស្រទៅ​ជើង ស្រទៅ​ត្បូង មេគេប្រាប់ថា​ទៅសង្រ្គោះទៅសង្រ្គោះនឹងគេទៅ មេ​គេ​ប្រាប់ថា មកវិញមកវិញទៅ។ អញ្ចឹងភាពឡប់ឡែនេះ វាអត់មានបានប្រយោជន៍អ្វីសម្រាប់​បងប្អូនទេ ​ហើយក៏មិនបានប្រយោជន៍​អ្វីសម្រាប់​សង្គមជាតិ​នោះដែរ។ ពីព្រោះយើងមើល​ឃើញហើយថា កឹម សុខា ហើយនិង សម រង្ស៊ី​ អ្វីដែលគេបានធ្វើ និងកំពុងធ្វើនេះ គឺមិនមែនក្នុងបំណង​មួយឈាន​ទៅ​រក​ដំណែងកៅអី​នាយក​រដ្ឋមន្រ្ដីនោះទេ។ កៅអីនាយករដ្ឋមន្រ្ដីនោះ គឺ កឹម សុខា និង សម រង្ស៊ី ហ្នឹង​ដឹងច្បាស់​ដោយខ្លួនឯងថា ខ្លួនពិតជាមិនអាចធ្វើដំណើរ​ទៅដល់​កៅអីហ្នឹងទេ ប៉ុន្ដែអ្វីដែល​គេ​ធ្វើសព្វថ្ងៃនេះ គឺគេចង់បា​​នត្រឹមតែដំ ណែងតំណាងរាស្ដ្រតែប៉ុណ្ណោះ ដើម្បីប្រយោជន៍ក្រុម​គ្រួសារ ដើម្បីប្រាក់ខែគេ​តែ​ប៉ុណ្ណឹងឯង។ អញ្ចឹងចំពោះចំណុចនេះ សូមឲ្យបងប្អូនពិចារណា​ជៀសវាងស្រទៅស្រមក​ វាខូចប្រយោជន៍អស់ទាំងលុយកាក់ ដែល​បុរាណ​គេហៅ​ថា បា្រក់​ក៏​បង់ថង់ក៏ដាច់ហ្នឹងឯង។
 ឥឡូវនេះ លោកបណ្ឌិតយើងចង់ឈានចូលចំណុចមួយទៀត ដើម្បី​ទុក​ជាការពិចារណា​​ទៅដល់​បងប្អូនយើង​ផងដែរ យើងឃើញថា ធាតុពិតការពិត ចេតនារបស់មេបក្ខ​ទាំងពីរនេះ គឺគ្មានអីក្រៅពីប្រយោជន៍​​បុគ្គលទេ ពីព្រោះថា ប្រយោជន៍​យើងឃើញថា អត់​មាន​បាន​ធ្វើអីទាំងអស់ សូម្បីតែកាតព្វកិច្ចរបស់គាត់ ចូលប្រជុំសភា ស្ដាប់បញ្ចេញយោបល់ក្នុងសភា​ក៏​គាត់មិន​​ធ្វើផងហ្នឹង ហើយគាត់សុខចិត្ត​យកពេលវេលាដើ​រ​ស្រែកអាវ៉ាសែតាមចិញ្ចើម​ថ្នល់ តា​ម​ភូមិតាមស្រុក ដើម្បីប្រយោជន៍​បុគ្គលរបស់គាត់ និយាយឲ្យចំ គឺ ៥ ឆ្នាំ នៃអាណត្តិ​នីមួយៗ គណបក្សប្រឆាំងបានយកពេលវេលា ៥ ឆ្នាំ ដើម្បីឃោសនាពេញតែម្ដង ដែលផ្ទុយពីគណបក្ស​ប្រជាជន ដែលមានកាល​បរិច្ឆេទច្បាស់លាស់ ពេលវេលាដែលស្ងប់​ស្ងាត់ ពេលវាលាត្រូវកសាង​ជាតិ ពេលវេលាត្រូវស្ថាបនាជាតិ យើងមានកាលវិភាគប្រទិតិន​របស់យើង គឺមានច្បាស់លាស់​។ 

សំណួរ អញ្ចឹងត្រង់ចំណុច​នេះ ខ្ញុំចង់​ឲ្យ​លោកបណ្ឌិតជួយបញ្ជាក់​មើល​ថា តើ​សកម្មភាព​​ជាគម្រូ​ដែល​បង្ហាញថា វាអត់ច្បាស់លាស់​របស់គណបក្សប្រឆាំងនេះ តើវាអាចប៉ះពាល់​ដល់​អ្នកគាំទ្រនៃ​គណបក្សប្រឆាំងដែរ​​ទេ​?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ធម្មតាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត ឬរបស់ពលរដ្ឋម្នាក់ៗគឺជាសន្លឹកឆ្នោតដែល​​សម្តែងឆន្ទៈ។ អញ្ចឹងនៅពេលណាដែលម្ចាស់ឆ្នោត មើលឃើញគូរប្រកួតណាមួយដែលគ្មាន​​ភាព​​ជាក់លាក់​​ ជាទីសង្ឃឹមថាអាចប្រកួតបានទេនោះ គឺម្ចាស់ឆ្នោតគ្មានរំពឹងទៅលើ​​ គូរប្រកួតនោះដែរ។ គណបក្ស នយោបាយក៏ដូចគ្នាដែរ។ គណបក្សនយោបាយដែលមានសមត្ថភាពប្រកួតបានគឺគណបក្សនយោបាយ​​ដែលមានសមត្ថភាពធ្វើនយោបាយ។ មានន័ថា មេបក្ស ឬ ក៏ជួរដឹកនាំបក្ស​​ ត្រូវរៀបឲ្យបាននូវគោលនយោបាយ ឬកម្មវិធីនយោបាយ។ បើងាកមកគណបក្ស សម រង្ស៊ី ក្តី ឬគណបក្ស កឹម សុខា ក្តី គឺមើលទៅគ្មានអ្វីយកមកប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាទេ ដោយសារតែរហូតមកដល់ថ្ងៃនេះ ពួកគេមិនបានលើកអំពីនយោបាយណាមួយដែលបង្ហាញអំពីទស្សនៈរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍប្រទេសទេគឺឃើញមានតែវោហាស័ព្ទ ក្នុងការវាយប្រហាររដ្ឋាភិបាល​​ ចោទថាគេនោះមិនកើត។ ប៉ុន្តែ សម្រាប់ខ្លួនឯង តើឲ្យប្រជាពលរដ្ឋជឿជាក់យ៉ាងម៉េច​​ បើគ្រាន់តែបង្កើតគណបក្សខ្លួនឯង ក៏បង្កើតអត់ចេញដែរ។ ឧទាហរណ៍ ដូចជាគណបក្សសម រង្ស៊ី បើគិតពីឆ្នាំ ១៩៩៤ មកដល់ពេលនេះ គឺជិត ២០ឆ្នាំហើយប៉ុន្តែមិនអាចរៀបចំគណបក្ស​​ខ្លួន​​ចេញទេ។ ប្រជាពលរដ្ឋ បានផ្តល់ទំនុកចិត្តដំបូង១៥ កៅអីបន្ទាប់មក២៤ កៅអីហើយបច្ចុប្បន្ន២៦ កៅអីប៉ុន្តែមិនឃើញគណបក្ស សម រង្ស៊ី រៀបចំរចនាសម្ព័ន្ធគណបក្ស របស់ខ្លួនឲ្យបានរឹងមាំនៅឡើយទេគឺគ្រាន់តែ​​មានត្រឹមតែមេបក្សដើម្បីត្រួតអ្នកខាងក្រោមតែប៉ុណ្ណោះ​​បន្តិចក្រោយមក គឺតែងតែបែកបាក់គ្នាហើយអ្នកដែលបែកចេញនោះសុទ្ធតែត្រូវបានគណបក្ស​​អួតថា​​ ជាអ្នកស្មោះត្រង់និងជាវីរៈជនស្នេហាជាតិ។ ដូច្នេះគ្រាន់តែកសាងបក្ស ក្នុងរង្វង់ សហសេវិករបស់ខ្លួនអត់បានផងតើទៅអាចធ្វើនយោបាយបានសុខដុមរមនា ជួបជុំគ្នាក្នុងសង្គមជាតិតែមួយបានដែរឬទេ​?​ ត្រង់នេះគឺមិនអាចក្លាយទៅជាគូរប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាបានទេ​​
ចំពោះ គណបក្ស កឹម សុខា ដែលជាគណបក្សមួយតូចនោះ បែរជាខំអួតដែលខ្លួនមានតែ៣ កៅអីហើយរៀបតែគណបក្សនៅទីក្រុងភ្នំពេញមិនបានធំធាត់ផង។ អញ្ចឹងតើអាចទៅរៀបចំ​​ដឹកនាំប្រទេសម៉េចហ្នឹងកើត។ ហើយឥឡូវនេះធ្វើជាមកផ្គុំគ្នា នៅពេលដែលធាតុពីរនេះធ្លាប់ជេរគ្នា​​ទៅវិញទៅមក។ ជាក់ស្តែង គឺពួកគេរៀបចំរចនាសម្ព័ន្ធគណបក្សថ្មីមិនទាន់ចេញទេ​​ ដូច្នេះទោះបីជា ខំប្រកួតយ៉ាងណាក៏មិនឈ្នះដែរ។អញ្ចឹង បើគ្មានសមត្ថភាពក្នុងការរៀបចំគណបក្ស​​ខ្លួនមិន​​បានផងនោះគឺមិនអាចដឹកនាំប្រទេសបានទេ។​​​​

          លោក សត្យា រក្ស
          សំណួរ ចំណុចមួយទៀត នៅពេលដែល កឹម សុខា ថិតក្នុងភាពស៊ីសាច់ហុតឈាមគ្នា​​ជាមួយលោក សម រង្ស៊ីគឺ កឹម សុខា ធ្លាប់ប្រមាថ សម រង្ស៊ី ថា សម រង្ស៊ី នេះ ដឹកនាំបក្សតាមការនឹកឃើញ គឺមិនបានរៀនសូត្រអំពីប្រជាធិបតេយ្យ អំពីសិទ្ធិមនុស្សទេ ប៉ុន្តែសម្រាប់គាត់ខ្លួនឯងវិញគឺគាត់បានជួលគ្រូពីកាណាដាមកបង្រៀនគាត់អំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះចំនួនថ្ងៃហើយក្រោយមកក៏បង្កើតជារចនាសម្ព័ន្ធ និងជាគណបក្សសិទ្ធិមនុស្ស​​ នេះតែម្តងត្រង់ចំណុចនេះសូមលោកបណ្ឌិតជួយបញ្ជាក់បន្តិចថា តើដើម្បីឲ្យចេះ និងយល់អំពីប្រជាធិបតេយ្យនិង សិទ្ធិមនុស្សនេះគឺគេរៀនតែ៣ថ្ងៃទេឬយ៉ាងណា ដើម្បីធ្វើមេបក្សមួយនោះ​​?

          លោកបណ្ឌិតឈឹម ផលវរុណ
          ចម្លើយ ត្រង់នេះបញ្ជាក់ថា កឹម សុខា មិនបានស្គាល់អំពីការសិក្សាទេ គឺស្គាល់តែការនិយាយទេ​ ​មានន័យថាមាត់គាត់អត់ខូចទេ តែអណ្តាតគាត់ខូចដោយគ្រលាស់ខុសទិសគ្រាន់តែប៉ុន្មានខែមុនពេលដែលគាត់ទើបមកពីអាមេរិក ក្រោយពីបានទៅចូលរួមសមាជរបស់គណបក្ស​​ប្រជាធិបតេយ្យ​​នៅអាមេរិក​​​ នៅពេលមកវិញបានសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីគាត់​​បានអួតថាបានរៀនសូត្រអំពីប្រទេសគេគណបក្សគេគឺអត់ជេរគ្នាទេគឺគេលើកតែអំពីគុណសម្បត្តិ​​​ច្រើនជាងគុណវិបត្តិ​​ អីជាដើម ប៉ុន្តែតាមពិតខួរក្បាលលោក កឹម សុខា ខូចបាត់ទៅហើយ​​ គឺគាត់ចាំបានតែមួយភ្លែតទេពីព្រោះក្រោយពេលដែលត្រឡប់មកវិញគឺគាត់ជេរវិញដដែល ដូច្នេះចំពោះ កឹម សុខា នៅពេលដែលប្រជាពលរដ្ឋលែងជឿ ហើយនៅពេលទៅអាមេរិកអាមេរិកក៏លែងស្តាប់គឺគាត់ហាក់ដូចជាកំពុងវង្វេងក្នុងព្រៃប្រជាធិបតេយ្យទៅវិញរឿងនេះគឺដោយសារតែគាត់យកតែរូបភាព ឬវត្តមានមកស្រែកឧទាហរណ៍ដូចជាគ្រាន់តែគាត់ធ្លាប់បានដើរ​​កាត់សាលាមួយ គាត់បែរជាអួតថា គាត់បានរៀនក្នុងសាលានោះ​​​​ ឬធ្លាប់បានចូលក្នុងសមាជបក្ស​​របស់គេតែមួយថ្ងៃ​​ក៏គាត់បានអួតថា គាត់ទៅរៀនដែរ
 
តាមពិត​​អង្គការអន្តរជាតិអាមេរិកដូចជា​ ​IRI និង​ NDI បានផ្តល់លុយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាល​​អស់លោកអ្នកនយោបាយ​​ប្រឆាំង រួមទាំង កឹម សុខា និង បននយោបាយកឹម សុខា ផងដែរក្នុងនោះរួមទាំងអង្គការរបស់អាឡឺម៉ង់ ខុនរ៉ាដអាដេណូវ​ ​ក៏បានជួយបណ្តុះបណ្តាល​​អំពីរបៀបរបបធ្វើនយោបាយរបស់គណបក្សប្រឆាំងដែរ​​​​​ ប៉ុន្តែក្រោយពេលដែលគេពន្យល់និងបង្រៀនរួចហើយពេលគេត្រឡប់ទៅវិញគឺពួកគាត់នៅតែដដែលមានន័យថាខួរក្បាល​​របស់ពួកគាត់ទទួលយកអត់បាន ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ​​ពិចារណា​​ទៅ​​យើងក៏អាចសាកល្បង​​រៃលុយគ្នាក៏សុំឲ្យរដ្ឋាភិបាលផ្តល់ថវិការជាតិដល់គណបក្សប្រឆាំង២០លាន ក្នុង១ឆ្នាំហើយមិនបាច់បោះឆ្នោតឲ្យពួកគាត់ធ្វើជាតំណាងរាស្ត្រនាំរំខានដល់ការអភិវឌ្ឍប្រទេសទេ​​​ ហើយយើងសួរថា តើ២០លាន ដុល្លារក្នុង១ឆ្នាំអ្នកឯងអាចរៀបចំគណបក្សខ្លួន​​ក្នុង​​រយះពេល ១០ឆ្នាំបានដែរឬទេ?​ បើមិនបានគឺថែមឲ្យ១០ឆ្នាំទៀតរហូតអាចរៀបចំ​​គណបក្សខ្លួនបានហើយ​​ ចាំមក​​ចូលរួមប្រកួត ពួកគេ មិនអាចប្រកួតឈ្នះប្រមុខរដ្ឋាភិបាល បែរជាបុំភ្លៃថាគ្មានប្រទេសណាដែលគេកាន់អំណាចយូរឆ្នាំទៅវិញ។តាមពិតគឺគ្មានប្រទេសណាមួយដែលកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីទេ ការជ្រើសរើសបេក្ខជន​​នាយករដ្ឋមន្ត្រី គឺជាសេរីភាពពេញលេញរបស់គណបក្សនយោបាយដែលគេយល់ឃើញថា​​ ឥស្សរៈជន​​គណបក្សរបស់គេណាម្នាក់នៅតែមានសមត្ថភាព និងគុណសម្បត្តិសម្រាប់​​​​ដឹកនាំប្រទេសតាមគោលនយោបាយរបស់គណបក្ស ផ្ទុយទៅវិញចំពោះបេក្ខជនរបស់គណបក្សមួយ​​ដែលឈរឈ្មោះហើយចាញ់ឆ្នោតគឺគេលែងជ្រើសតាំងអ្នកនោះឲ្យឈរឈ្មោះ​​តទៅ​​ទៀតហើយគឺគេរើសតែអ្នកដែលធ្លាប់ជាប់ឆ្នោតតែប៉ុណ្ណោះដើម្បីបន្តអាណត្តិតទៅទៀត​ ​លើកលែងតែសាម៉ីខ្លួនចង់សម្រាកតែបើសាម៉ីខ្លួនយល់ថានៅតែមានសុទិដ្ឋិនិយមនិងកម្លាំងពលៈ​​ចង់បម្រើជាតិតទៅទៀត​​គឺអាច​​ធ្វើបានទៀត​​​​​

ដូច្នេះគឺមានតែពួកគណបក្សប្រឆាំងទេដែលត្រូវដូរបេក្ខជននាយករដ្ឋមន្ត្រីពីព្រោះឈរឈ្មោះកន្លងមកហើយតែប្រជាពលរដ្ឋមិនព្រមបោះឆ្នោតគាំទ្រឲ្យជាប់ប៉ុន្តែដោយសារពួកគេខូច​​ ដោយមិនហ៊ានប្រាប់ទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា បើសម្តេចហ៊ុន សែន នៅតែឈរឈ្មោះខ្ញុំមិនអាចប្រកួតកើតទេព្រោះសមត្ថភាពខ្ញុំនៅល្ងង់ណាស់ ប្រសិនបើហ៊ាននិយាយដូច្នេះមែនប្រហែលជាថ្នាក់ដឹកនាំអាចយកទៅពិចារណា។

-មតិលោក សត្យា រក្ស
នេះជាចំណុចសំខាន់ ពីព្រោះគណបក្សប្រឆាំងជាពិសេសគឺគណបក្ស សម រង្ស៊ី គឺប្រកួតទៅ៤ អាណត្តិមកហើយដែលទទួលបរាជ័យចំណែកមេបក្សដែលដឹកនាំ គឺលោក សម រង្ស៊ី ដដែលដូច្នេះមានន័យថាការដឹកនាំបក្សរបស់ សម រង្ស៊ី គឺមុជមិនជ្រៅទៅមិន​​ឆ្ងាយ​​​ទេ​​ គឺមិនអាចដឹកនាំបក្ស របស់ខ្លួនដើម្បីទទួលបានជោគជ័យកៅអីនាយករដ្ឋមន្ត្រីបានទេ​​ តាមរយះនេះគួរតែគណបក្ស សម រង្ស៊ី ខ្លួនឯងពិចារណាមើលថាតើការមុជមិនជ្រៅទៅមិនឆ្ងាយរបស់មេបក្ស សម រង្ស៊ីរបស់ខ្លួននេះអាចដឹកនាំបក្ស របស់ខ្លួនទទួលបានជ័យជំនះ​​ទេ​​?​​​​ ចំណែក​​​ កឹម សុខា ក៏ត្រូវចេះប្រមាណខ្លួនឯងផងដែរដែលខ្លួនដឹកនាំបក្ស​​តូចមួយមានតែ៣ កៅអីហើយអះអាងសុទ្ធតែទទួលបានជោគជ័យនោះគឺត្រូវចេះខ្មាស់អ្នកគាំទ្រ​​ខ្លួននិងប្រជាពលរដ្ឋ​​ផង​​​​ ម្យ៉ាងទៀតប្រពន្ធ កឹម សុខា ខំប្រឹងអរណាស់ ថានៅអាណត្តិទីខ្លួននឹងឡើងជាជំទាវប្រពន្ធនាយករដ្ឋមន្ត្រីហើយតែទីបំផុតបានត្រឹមធ្វើតែជាប្រពន្ធនាយករដ្ឋមន្ត្រីឧទាហរណ៍តែប៉ុណ្ណោះ ដូច្នេះ កឹម សុខា ត្រូវដឹងថាខ្លួនឯងនេះអន់ប៉ុណ្ណា​?​ នឹងត្រូវចេះខ្មាស់សកម្មជនរបស់ខ្លួនដែលខ្លួនចាត់ចែងថាលោកនេះត្រូវធ្វើចៅហ្វាយខេត្តនេះឬលោកនោះត្រូវធ្វើជាចៅហ្វាយខេត្តនោះ ឬធ្វើជារដ្ឋមន្ត្រីខ្យល់ក្នុងក្រសួងនេះក្រសួងនោះ​​ ជាដើមហើយការសន្យានេះគឺមានជាច្រើនអាណត្តិមកហើយនិងត្រូវបរាជ័យ​​យ៉ាងអាប់យសជាបន្តបន្ទាប់ ចំពោះការបរាជ័យដោយសុច្ចរឹតនោះ គឺជាការប្រកួតដោយសេចក្តីថ្លៃថ្នូរប៉ុន្តែ សម្រាប់គណបក្ស សម រង្ស៊ី និង កឹម សុខា ដែលបរាជ័យកន្លងមក គឺជាការបរាជ័យដោយការសន្យារបៀបយកមេឃមកទ្រាប់អង្គុយមានន័យថាជាការសន្យារបៀបរវើរវាយ ដូចជាសន្យា​​​​​ឲ្យបួនម៉ឺនឬមួយលាន ឬមួយរយហាសិប អីនោះឬក៏សន្យាចែកគោ ចែកក្របី ឬចែកចំការកៅស៊ូ​​  ឬការប្រមូលទិញផ្កាស្នោរ ឬផ្កាស្តៅការដាក់ធ្មេញមាសឲ្យលោកតា លោកយាយនិង ការរកប្តីឲ្យស្តីម៉េម៉ាយជាដើម​​នោះ គឺជាការចាញ់យ៉ាងអាប់យសតែម្តង ការសន្យាបែបនេះគឺជាភាសាមួយ​​ ដូចជាមនុស្ស​​ឡប់សតិ ការនិយាយនេះគឺមិនមែនជាការជេរប្រមាថទេ គឺគ្រាន់តែចង់ឲ្យលោក កឹម សុខាពិចារណាខ្លួនឯងអំពីពាក្យពេជន៍នយោបាយដែលសមរគួរ និងមិនត្រូវសន្យាតាមបែបភូតកុហកប្រជាពលរដ្ឋជ្រុលហួសហេតុបែបនេះឡើយដែលធ្វើឲ្យថយតម្លៃរបស់អ្នកនយោបាយ​​ការសន្យាដ៏ច្រើនលើសលុបរបស់ កឹម សុខានេះគឺអន់ជាងរឿងសេដ្ឋីយកអំបុកទៅដាក់លើចង្អេរ​​​​​​ឲ្យធ្ននជ័យទៅទៀតពីព្រោះសេដ្ឋីយកអំបុកទៅដាក់លើចង្អេរគឺធ្ននជ័យបានអំបុកខ្លះទៅទទួលទានប៉ុន្តែសម្រាប់ កឹម សុខា វិញគឺសន្យាខ្យល់សុទ្ធសាធសូម្បីតែមួយរៀល ឬមួយកាក់ក៏បងប្អូនកម្មករ និងប្រជាពលរដ្ឋមិនបានទទួលដែរគឺទទួលបានតែសន្យាខ្យល់តែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនគិតពិចារណានិងប្រយ័ត្នចាញ់បោកគេ នេះជាឧទាហរណ៍ល្អមួយក្នុងការបំភ្លឺជូនទៅដល់ជនរួមជាតិប៉ុន្តែវាធ្វើឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស កឹម សុខា គេមិនសប្បាយចិត្តទេ​​ ពីព្រោះវាធ្វើឲ្យខាតប្រយោជន៍គេក៏ប៉ុន្តែយើងគិតដល់ប្រយោជន៍របស់បងប្អូនទៅវិញទេគឺទី១បើបងប្អូនចាញ់បោកមនុស្សប្រភេទនេះវាធ្វើឲ្យបងប្អូនខាតពេល ខាតវេលា និងទី២ ធ្វើឲ្យបងប្អូនអស់លុយ​​កាក់ទី៣លក់គោ ឬលក់ស្រែធ្វើឲ្យប្តីប្រពន្ធឈ្លោះគ្នា​​​​​​​ ដោយសារគេសន្យាថាឲ្យធ្វើមេស្រុក អីនោះ
សំណួរ ឆ្លងតាមសកម្មភាពដែលលោកបណ្ឌិតបានតាមដានតាំងពីដើមរហូតមកដល់ពេលនេះ​​ តើលោកបណ្ឌិតបានមើលឃើញអំពីលទ្ធផលនៃការរួបរួមរបស់ កឹម សុខា អាចធ្វើឲ្យសកម្មជននៃគណបក្សទាំងពីរ​​ រវាងគណបក្សសម រង្ស៊ីនិងគណបក្ស កឹម សុខា នោះមានសង្ឃឹមទេ​​?​​

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ សព្វថ្ងៃនេះ គេបានត្រឹមតែព័ទ្ធរបងទេបានន័យថា កឹម សុខា មានដីមួយដុំហើយព័ទ្ធរបងរបស់គេមួយ ចំណែក សម រង្ស៊ី មានដីមួយដុំដែរធំជាង កឹម សុខាហើយព័ទ្ធរបងដែរ​​ទៅប៉ុន្តែពួកគេនៅតែមានរបងខ័ណ្ឌគ្នាដដែលទេគ្រាន់តែមានផ្លាក​​រួមមួយចុះបញ្ជីថ្មី​​ និងនៅតែមានក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ដដែលទេក្រុមនីមួយៗ កំពុងប្រទាញប្រទង់គ្នា​​ដណ្តើមឥទ្ធិពល ក្រុម សម រង្ស៊ី គឺមានមេបក្សរត់ចោលស្រុករីឯក្រុម កឹម សុខា មានមេបក្សខូចអណ្តាតនិយាយអត់ដឹងអី ពួកគេកំពុងដណ្តើមឥទ្ធិពលគ្នាលើបញ្ជីឈរឈ្មោះ​​នោះឯង​​ដើម្បីឲ្យងាយយល់យើងលើកឧទាហរណ៍អំពីឆ្កែដែលវាស៊ីបាយចានតែមួយហើយមានឆ្កែតែមួយនោះវាមិនខាំគ្នាទេគឺវាស៊ីទាល់តែអស់ ប៉ុន្តែចំពោះចានតែមួយ​​ដដែល​​​ ដែលដាក់បាយឲ្យឆ្កែពីរស៊ី គឺមិនបានស៊ីទេ​​​ គឺវាឈ្លោះគ្នា និងខាំគ្នាជាមិនខាន បើយើង​​ពិចារណាចានបាយនៅទីនេះគឺមានន័យស្មើទៅនឹងបញ្ជីឈរ​​ឈ្មោះបេក្ខជន សម្រាប់គណបក្ស​​ កឹម សុខា និង សម រង្ស៊ី រួមគ្នា កាលពីមុន សម រង្ស៊ីដោយឡែកកឹម សុខា ដោយឡែក គឺមានចានបាយរៀងខ្លួន ចានបាយរបស់ សម រង្ស៊ី គឺសម្រាប់ឲ្យកូនចៅសម រង្ស៊ី ហើយ​​​ចានបាយរបស់កឹម សុខា គឺសម្រាប់ឲ្យកូនចៅ កឹម សុខានិងមេរបស់គេរៀង​​ខ្លួន​​ការបែងចែកការឈរឈ្មោះពេលនៅគណបក្សរៀងៗខ្លួននៅតែកើតមានបញ្ហាសម្រាប់កូនចៅ​​នៅក្នុងគបក្សសម រង្ស៊ីដែលរហូតមកដល់នាទីចុងក្រោយ ត្រូវប្រើវិធីចែកគ្នាឈរពាក់កណ្តាលអាណត្តិ​​​ ទើបស្ងប់ចិត្តកុំអីពួកគេទៅដណ្តើម ពី វិញមកហែកចោលហើយករណី​​នេះក៏កើតមានរឿងដែរនៅក្នុងគណបក្សកឹម សុខា គឺបញ្ជីឈរឈ្មោះនៅខេត្តកណ្តាល​​ ​ ចុះទម្រាំពេលនេះបញ្ជីឈរឈ្មោះពីរគណបក្សផ្គុំមកតែមួយ​ ​​ហើយក្រុមពីរផ្គុំមកតែមួយនៅពេលនោះនឹងមានការចោទប្រកាន់ ឬច្រណែនគ្នាអំពីរឿងគ្នាអញ ឬគ្នាគេឈរឈ្មោះ​​លេខមួយលេខ​​ពីរជាមិនខាន នេះជាចំណុចស្លាប់រស់រវាងក្រុម សម រង្ស៊ី និងក្រុមកឹម សុខា​​​ ពីព្រោះ​​នៅចុងខែមេសា គឺជាប្រតិទិនចុងក្រោយរបស់ តម្រូវឲ្យគណបក្ស នីមួយៗធ្វើឲ្យហើ​​ស្រេច​​នូវបញ្ជីឈរឈ្មោះបេក្ខជន​​របស់គណបក្ស​​ តាមមណ្ឌលបោះឆ្នោតខេត្តក្រុងនីមួយៗ ដូច្នេះ សូមបងប្អូន​​ប្រជាពលរដ្ឋ​​ដែលនៅក្នុង​​គណបក្សសម រង្ស៊ី និង គណបក្ស កឹម សុខា ពិចារណាទៅថាយើងនិយាយនេះពិត ឬមិនពិត​​? សូមបង្អូនចាំមើលចុះ

ក្នុងនាមជាខ្មែរ យើងមិនចង់ឲ្យបរទេសគេសើចថាគណបក្សប្រឆាំងពីរនេះពេលផ្គុំគ្នាវាខាំគ្នាយ៉ាងនេះ គឺយើងខ្មាស់ ដូចជា អង្គការ IRI NDI ជាដើមដែលគេធ្លាប់ជួយ សម រង្ស៊ី និង កឹម សុខានេះតែម្តង បរទេសគេសើចគាត់មែនពិតប៉ុន្តែដោយសារគាត់ជាខ្មែរដូច្នេះគឺវាដោយទាំងយើងផងដែរ ដូច្នេះអ្នកគាំទ្រកឹម សុខា និង សម រង្ស៊ី ត្រូវប្រយ័ត្នចំណុចនេះឲ្យមែនទែន បើសិនជាអ្នកចង់ការពារផលប្រយោជន៍ និងចង់ចូលរួមអភិវឌ្ឍប្រទេស​​ជាតិ​​ គឺកុំឈ្លោះគ្នា​​នៅពេលបង្កើត​​បញ្ជីឈរឈ្មោះបេក្ខជន​​នោះ​​ឲ្យសោះ

សម្រង់ព័ត៌មាន លោក នូ សាវុធឌី​​​​
​​