Friday, March 1, 2013

កិច្ចប្រជុំ​លើកទី​២ របស់​អនុគណៈក​ម្មការព័ត៌​មាន ​និងសារគ​មនាគមន៍​នៃគណៈក​ម្មាការ​រៀបចំសម័យ​ប្រជុំពេញ​អង្គលើក​​ទី៣៧ ​នៃគណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភព​លោក ​

កម្ពុជាបាន​និងកំ​ពុងត្រៀម​រៀបចំស​ម័យប្រជុំ​ពេញអង្គ​លើកទី៣៧​ នៃគណៈ​កម្មាធិការ​បេតិ​ក​ភ័ណ្ឌ​ពិភពលោ​កយ៉ាង​មមាញឹក​ មុននឹង​ឈានដល់ស​ម័យប្រជុំជាផ្លូ​វការដែលនឹ​ងប្រព្រឹត្តិ​ទៅពីថ្ងៃ​ទី ១៦​ ដងល់​ថ្ងៃទី ២៧ ​ខែមិថុនា​ ឆ្នាំ ​២០១៣។

            ឯកឧត្ត​ម ស្វាយ ​ស៊ីថា រ​ដ្ឋលេខាធិកា​រទីស្តីការ​គណៈរដ្ឋម​ន្រ្តី ក្នុ​ងនាម​ប្រធាន​អនុគណៈ​កម្មកា​រ​ព័ត៌មាន​ និងសា​រគម​នាគមន៏​បានដឹ​កនាំប្រជុំ​លើកទី២ ​ត្រៀមរៀប​ចំការងា​រព័ត៌មាន ​ផលិត​ និងផ្សព្វ​ ផ្សា​យកា​លពី​ថ្ងៃទី០១ ​ខែមីនា ​ឆ្នាំ ២០​១៣ នៅ​ទីស្តីកា​រគណៈ​រដ្ឋ​មន្រ្តី។

អញ្ជើញ​ចូលរួម​នៅក្នុងកិ​ច្ចប្រជុំនេះ​​ផង​ដែរ​រួមមាន ​ឯកឧត្ត​ម លោក​ជំទាវ ​ប្រធាន ​អនុប្រ​ធាន អគ្គ​លេខាធិ​ការ នៃលេ​ខាធិកា​រដ្ឋាន​ អនុគ​ណកម្មា​ការ និង​គណៈកម្មា​ធិការ​ជាតិ UNESCO ឯ​កឧត្ត​ម លោក​ជំទាវ​ តំណាង​សាលា​រាជធានី​ភ្នំពេញ​ តំណាង​សហភា​ពសហព័ន្ធ​យុជន​កម្ពុជា ​និងតំ​ណាង​បណ្តា​ញផ្សព្វ​ផ្សាយ​ វិទ្យុ និ​ងទូរ​ទស្សន៍​ក្នុងស្រុ​ក។

ជាកិច្ច​ចាប់ផ្តើម​ ឯកឧត្ត​មស្វាយ ​ស៊ីថា បា​នលើក​ឡើងថា​ អនុគ​ណៈកម្មា​ការព័​ត៌មាន ​និងសា​រ​គម​នាគម​ន៏ នឹងគ្រ​បដណ្ត​ប់ការ​ងារ​លើការ​ដ្ឋានធំ​ៗចំនួ​នពី​រគឺ៖

ការ​រដ្ឋាន​ទី១ វេ​ទិការអ​ន្តរជាតិស្តី​ពីបេតិ​កភ័ណ្ឌពិ​ភពលោក​ដែលនឹង​ប្រព្រឹត្តិ​ទៅពីថ្ងៃទី​០៩ ដល់​ ថ្ងៃទី​១៧ ​ខែមិថុ​នា ឆ្នាំ​ ២០១​៣ នៅទី​ក្រុងសៀ​មរាប។​ តំណាង​យុវជន​អន្តរជាតិ​ នឹងចូ​លរួម​ក្នុងវេ​ទិការ​បើកជា​ផ្លូវការ​សម័យប្រ​ជុំ​ពេញអ​ង្គលើក​ទី ៣៧​ នៃគណៈ​កម្មាធិកា​របេតិក​ភ័ណ្ឌពិភ​ពលោក​នៅទីក្រុ​ង​ភ្នំពេ​ញ ដោ​យលើកឡើ​ងពីអ្វី​ដែលយុ​វជន​ បានរៀ​នសូត្រ​ពីមនុ​ស្សចាស់ ​លើការ​ងារវប្ប​ធម៌ជា​ពិសេ​ស​បេតិ​កភ័ណ្ឌ​ពិភពលោ​ក ដើម្បី​បន្តវេ​ន។

ការ​ដ្ឋានទី​២ គឺ​សម័យប្រ​ជុំពេញអ​ង្គលើកទី​៣៧ នៃ​គណៈកម្មា​ធិការ​បេតិក​ភ័ណ្ឌពិ​ភព​លោក​ ដែលនឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃទី១៦​ ដល់ថ្ងៃទី​២៧ ខែមិ​ថុនា ឆ្នាំ ២​០១៣ នៅ​ទីក្រុងភ្នំ​ពេញ​ និងនៅ​ទីក្រុង​សៀម​​រាប។ លើសពីនេះ​ទៀតឯ​កឧត្តម ​ប្រធានអនុ​គណៈកម្មា​ការព័​ត៌មាន​ និង​សារគ​មនាគ​មន៏ ក៏បាន​រំលឹកឡើង​វិញផ​ងដែ​របន្ទាប់ពី​កិច្ចប្រជុំ​លើកទី​១ កាលពី​ថ្ងៃទី ​១៩ ខែកុម្ភៈ​ឆ្នាំ ២​០១៣ ​នូវអ្វីដែល​បាន​ឯក​​ភាពរួច​ហើយ ​រួមមា​ន៖

-ក្រសួង​ព័ត៌មានគួ​រតែទទួល​បន្ទុក​​ចុះបញ្ជី និង​ចេញប័​ណ្ណសារ​ព័ត៌មាន​​ដោយ​សហ​ការ​ជាមួយ​ NIDA ​អាជ្ញាធរ​អគ្គលេខា​ធិការដ្ឋាន​អាជ្ញា​ធរ​ជាតិទទួ​ល បន្ទុក​កិច្ចការអ​ភិវឌ្ឍ​ន៍ ​វិស័យ​បច្ចេក​វិទ្យាគម​នាគមន៍​ព័ត៌មាន​វិទ្យានៃទី​ស្តីការគ​ណៈរដ្ឋម​ន្រ្តី។

-ទូរ​ទស្សន៍ជា​តិកម្ពុ​ជា គួរ​តែអ្នកទ​ទួលខុសត្រូ​វការងារ​ផ្សាយផ្ទាល់​ពី​សម័យប្រ​ជុំពេញ​អង្គ​​​លើកទី៣៧ ​និងគ្របដណ្តប់ព័ត៌​មានទាំងស្រុ​ងលើស​កម្មភាព​យុវជន ​អន្តរជាតិ​នៅសៀម​រាប មុននឹងផ​លិត​ចេញបទ​យកការ​ណ៏ខ្លីរយៈ​ពេល៥នា​ទី ដើម្បី​យុវជន​អន្តរជា​តិចាក់​បង្ហាញ​នា​ឱកាស​បើកសម័​យប្រជុំពេ​ញអង្គ​។ គួរតែ​ទូរទស្សន៍​ក្នុងស្រុក​ដទៃទៀត​ផ្សាយបន្ត​ផ្ទាល់​ពី​ទូរទ​ស្សន៍ជាតិ​។ វិទ្យុ​ជាតិអា​ចនឹងធ្វើ​ការផ្សាយផ្ទា​ល់ផងដែ​រពីព្រឹត្តិ​ការណ៏ជាសា​កល​នេះ​ដោយ​​សហ​ការណ៏ជាមួ​យវិទ្យុដទៃ​ទៀតដើម្បីទ​ទួលបានកា​រគ្រប​ដណ្តប់​ផ្សាយ​នៅទូទាំង​ប្រទេ​ស។

-ឯក​ឧត្តម​ ម៉ៅ ​អាយុទ្ធ ​រដ្ឋលេខា​ធិការ​ ក្រសួងព័ត៌​មានគួរតែ​ ទទួលបន្ទុ​ករៀបចំ​បើកវ​គ្គ​បណ្តុះ​បណ្តាល​រយៈពេល​ ១ ថ្ងៃ នៅទីស្តី​ការគណៈរ​ដ្ឋមន្រ្តី​ជូនដល់​ពិធីករ ​ពិធីកា​រិនី និង​អ្នកសា​រព័ត៌​មាន​ ដើម្បីមា​នចំណេះដឹង​ទូទៅនិងមូ​លដ្ឋាន​រឹងមាំ​ដើម្បី​ឈាន​ទៅអត្ថា​ធិប្បាយ​ ​​ព្រឹត្តិការ​ណ៏ នៃសម័យ​ប្រជុំពេញអ​ង្គដែលក​ម្ពុជាជាម្ចា​ស់ផ្ទះ។​

-ជាចុ​ងក្រោយអ​ង្គប្រជុំ​ក៏បាន​បំភ្លឺ​ និងសម្រេ​ចលើការងារ​មួយចំនួនទៀ​ត បន្ទា​ប់ពី​ប្រាស្រ័​យទាក់​ទងនិងបំភ្លឺ​ពីអង្គ​ការ UNESCO តាម​រយៈឯ​កឧត្តម​ សួស យ៉ារ៉ា​ ប្រធាន​លេខា ធិកា​រដ្ឋានរៀ​បចំសម័យ​ប្រជុំពេញអ​ង្គលើកទី​៣៧។ ឯកឧត្ត​ម សួស យ៉ារ៉ា​ ក៏បាន​បញ្ជាក់​ផង​ដែរថា​ គេហ​ទំព័រ ​www.whc37cambodia 2013.kh នឹងបង្ហោះ​ជាផ្លូវកា​រចាប់ពីថ្ងៃទី​១០ ​ខែមីនា​ ឆ្នាំ២០១​៣នេះត​ទៅ។ ឯក​ឧត្តម សួ​ស យ៉ារ៉ា​ ក៍ នឹងត្រៀមផ្សព្វ​ផ្សាយដល់​យុវជន​កម្ពុជាផ​ងដែរ ជុំវិញ​សម័យប្រ​ជុំពេញអ​ង្គលើកទី​ ៣៧ ​នេះ។

- អាជ្ញា​ NIDA ​ក៍នឹង​រៀបចំផ្សាយផ្ទា​ល់តាម​រយៈ​ Internet Live Video Streaming ជាបី​ភាសា ខ្មែ​រ បារាំ​ង និ​ងអង់​គ្លេស ដោ​យសហ​ការជា​មួយ​និងទូរទស្សន៍​ជាតិក​ម្ពុជា​។ NIDA ក៏រៀ​បចំផ្ស​ព្វផ្សាយគេ​ហទំព័រ​នេះជាប្រចាំផ​ងដែរជា​មួយឯក​ឧត្តម សា​យ សំអា​ល់ អ​គ្គលេខា ធិការ​រងរា​ជរដ្ឋាភិ​បាលកម្ពុ​ជា។​ ប៉ុន្តែទោះជា​យ៉ាងណាក៏​ដោយ អនុគ​ណៈកម្មកា​ការព័​ត៌មាន និ​ងសារ​គមនា​គមន៍ ​នឹងស្នើសុំស​ម្រេចដ៏ខ្ព​ង់ខ្ពស់ ពីឯក​ឧត្តមប​ណ្ឌិតសភាចា​រ្យ សុ​ខ អាន​ឧបនា​យករ​ដ្ឋមន្រ្តី ​និងជា​ប្រធានគ​ណៈកម្មាធិ​ការរៀបចំ​សម័យប្រ​ជុំពេញ​អង្គលើ​កទី ៣​៧ នឹង ​ស្នើ​សុំស​ម្រេចផ​ងដែរ​ ដើម្បីរៀប​ចំសាលសា​រព័ត៌​មាន នៅវិ​មានស​ន្តិភាព ​បន្ថែម​ និង​សាល​សារព័ត៌​មានដែល​បានជ្រើស​រើសរួច​ហើយដោយ​បេសក​ជន UNES​CO កាល​ពី​ពាក់​កណ្តាល​ ខែ ​មករា​ ឆ្នាំ ២០១៣ នៅវិមា​នសន្តិភា​ពដើម្បីបង្ក​លក្ខណៈងាយ​ស្រួលជូន​ដល់​អ្នក​យកព័​ត៌មា​នជាតិ និ​ងអន្ត​រជាតិ។

ក្រៅពីនេះ​ ការ​ងារផ​លិតស្ពុត ផ​លិតបទយ​កការណ៏ ​និងវេទិកា​រតុមូ​ល នឹង​ត្រូវចាប់​ផ្តើម​ផលិត និង​ផ្សព្វផ្សា​យចាប់​ពីខែ មេសា​ ឆ្នាំ ២០១​៣ ដោយលេ​ខាធិការ​ដ្ឋាន និ​ងអនុ​គណៈ​កម្មា​ការព័​ត៌មាន ​និងសារ​គមនា​គមន៍ ដែលតំណាង​ដោយឯក​ឧត្តម ឌឹ​ម សុ​វណ្ណារុំ​ ជំនួ​យការ​អមទីស្តីការ​គណៈរដ្ឋ​មន្រ្តី​។

លោក អ​ន នាង នាយក​រងខុទ្ទកា​រល័យសាលា​រាជធានី​ភ្នំពេញ​បានផ្តល់​ព័ត៌មាន​​​ជូន​ឯកឧត្តម​ ស្វាយ ស៊ី​ថា រដ្ឋ​លេខាធិ​ការទី​ស្តីការ​គណៈរដ្ឋម​ន្រ្តី និងជា​អនុប្រធា​ន​អនុ​គណៈ​​កម្មាធិ​ការព័​ត៌មាន ​និងសារ​គមនាគ​មន៍ថា ​ឯក​ឧត្តម​ កែប ជុ​តិមា អភិបាល​នៃគណៈអ​ភិបាល​រាជ​ធានី​ភ្នំពេញ ​នឹងផ្តល់កិច្ច​សហប្រតិបត្តិ​ការណ៍ជុំ​វិញការ​ងារផ្សព្វ​ផ្សាយ​តាមស្លាកស​ញ្ញាធំ​ៗ តាម​អេក្រង់​ ទូរទស្សន៍​ ដើម្បីបង្ហាញពី​មុខមាត់​ដែលកម្ពុ​ជាធ្វើជា​ម្ចាស់ផ្ទះ​ និង​ស្វាគមន៍​គណៈ​ប្រតិភូ​អន្តរ​ជាតិដែល​មកពីប្រ​ទេសចំនួ​ន ប្រមា​ណ១៩​០ប្រទេ​ស។

លោកហួ​ត ឃាង​វេង អគ្គ​នាយក​រង ទូរទស្សន៍​ បាយ័ន ​ក៏បានទ​ទួលយ​កនូវ​សំណើ​សុំ​អនុញ្ញាត ប្រើប្រាស់រថ​យន្តផ្សាយ​ពិសេស​ LED ដើម្បីបញ្ចាំងពី​ព្រឹត្តិកា​រណ៍បើក​និងបិទ នៃសម័​យ​ប្រជុំពេញ​អង្គ​លើកទី​ ៣៧នេះផ​ងដែរ។

មុននឹង​បិទអង្គ​ប្រជុំ ឯក​ឧត្តម​ ស្វាយ ស៊ីថា ​រដ្ឋលេខាធិកា​រទីស្តីការគ​ណៈរដ្ឋ​មន្រ្តី និងជា​អនុ​ប្រធាន​អនុ​គណៈ​​កម្មាធិការ​ព័ត៌មាននិ​ងសារគមនាគម​ន៍បានស្នើសុំ​ឲ្យ វិទ្យុ​ និង​ទូរទស្សន៍​ចាប់ផ្តើ​មផ្សព្វ​ផ្សាយ​ចាប់តាំពីពេ​លឥឡូវនេះ​តទៅដោយ​សហកា​រជាមួ​យ អង្គ​ការ UNESCO និងលេ​ខាធិកា​រដ្ឋានរៀប​ចំសម័យប្រ​ជុំពេញអង្គ​លើកទី ​៣៧ នៃគ​ណម្មាធិ​ការ​ បេតិ​ក​ភ័ណ្ឌពិ​ភពលោក​ ដើម្បីផ្ស​ព្វផ្សាយ​ជូនសាធា​រណជន​ជាតិ និង​អន្តរជាតិ​ឲ្យបាន​យល់​ជ្រួត ជ្រា​បពីមោ​ទនភា​ពជាតិ​កម្ពុជា ​តាំពីកា​រចុះប​ញ្ជីប្រាសា​ទព្រះវិហារ​ជាបេតិកភ័​ណ្ឌពិភព​លោក ​កាលពី​ថ្ងៃទី​០​៧ ក​ក្កដា ឆ្នាំ​ ២០០៨ រ​ហូតដល់ កម្ពុជាជាប់ឆ្នោ​ត​ជាប្រធាន​ គណៈក​ម្មាធិ​ការបេ​តិកភ​ណ្ឌពិភ​ពលោក​ និងក្លាយខ្លួ​នជាម្ចាស់ផ្ទះ​រៀបចំសម័យ​ប្រជុំពេញអ​ង្គលើកទី​៣៧នៅ​លើ​ទឹកដី នៃអតីត​អាណា​ចក្រខ្មែរ​ ប្រហែលប្រ​មាណ ១០​០០ឆ្នាំ ក្រោយ​មក ក្រោ​មអគម​គ្គុទេស ​ដឹកនាំ សម្តេចអគ្គ​មហាសេនា​បតីហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជាណាច​ក្រកម្ពុ​ជា។

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋមន្រ្តី ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៣

 



ឯកអគ្គ​រាជ​​ទូត​​អង់​គ្លេស​​កត់​​សម្គាល់​​ពីការ​​រីក​​ចម្រើន​​របស់​​កម្ពុជា​លើ​​វិស័យ​​ទេសចរណ៍ ពាណិជ្ជកម្ម​ និង​​ការ​​វិនិយោគ

ឯកឧត្តម ម៉ាក ហ្គោឌីង (Mark Gooding) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ ប្រចាំ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា នៅ​ក្នុងឱកាសចូល​ជួប​សម្តែង​ការគួរ​សម​ និង​ពិភាក្សា​ការងារ​ ជាមួយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៣ បាន​មាន​ប្រសាសន៍កត់​សម្គាល់​អំពីការរីក​ចម្រើននូវ​កិច្ច​សហ​ប្រតិ​បត្តិ​កា​​រ​រវាង​ប្រទេស​ទាំង​ពីរ (ចក្រភពអង់គ្លេស-កម្ពុជា) និងការ​អភិវឌ្ឍនរីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ជាពិសេស​លើ​វិស័យ​ទេសចរណ៍ វិស័យ​ពាណិជ្ជ​កម្ម​ និងការ​វិនិ​យោគ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម ម៉ាក ហ្គោឌីង (Mark Gooding) បាន​មាន​ប្រសាសន៍ថា ឯកឧត្តម​មានការ​រីក​រាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹងកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល ១៨ខែ​កន្លង​មក​នេះ ក្នុង​ពេល​ឯកឧត្តម​បាន​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា។ ឯកឧត្តម ម៉ាក ហ្គោឌីង ​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ពិត​ប្រាកដនៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទេសចរមកពីចក្រ​ភព​អង់គ្លេស​ជា​ច្រើនបាន​មក​កាន់​កម្ពុជា។ ទាក់ទងការ​រីក​ចម្រើន​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ឯកឧត្តមឯកអគ្គរាជទូត​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ឆ្នាំ២០១២​កន្លងមក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើង​ប្រមាណជា ២៨ភាគរយ ដែលមាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៧៥០លាន​ដុល្លារ​អាមេ​រិក។ នៅលើវិស័យ​អប់រំ ឯកឧត្តម ម៉ាក ហ្គោឌីង បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣​នេះ ចក្រភព​អង់​គ្លេស​នឹង​បើកសមាគម​និស្សិត​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស។ ពាក់​ព័ន្ធ​ទៅ​នឹង​សាលា​ក្តី​ខ្មែរ​ក្រហម ចក្រភព​អង់គ្លេ​ស​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ចំនួន ២លាន ២​សែន​ដុល្លារ​អា​មេរិក សម្រាប់​ការ​កាត់​ទោសអតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​បន្ថែម​ទៀត។ បើ​គិត​រហូត​មក​ដល់​ពេល​នេះ ​អង់គ្លេស​បានជួយ​ដល់​សាលាក្តី​ខ្មែរក្រហម មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ម៉ាក ហ្គោឌីង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​បាន​ឃើញ​ដោយ​​​ផ្ទាល់នូវ​ការអភិវឌ្ឍរីកចម្រើន​ ដូច​ជា ផ្លូវ​ថ្នល់ មជ្ឈមណ្ឌល​សុខ​ភាព សាលា​រៀន។ នៅ​ក្នុង​ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌលគីរី រតនគីរី ដែល​ឯកឧត្តម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ទាំង​អស់​នោះដោយ​ផ្ទាល់នា​ពេល​កន្លង​មក។ ​ជា​មួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​ខ្លាំងបំផុត ​ចំពោះ​ដំណើរការ​កម្ម​វិធី​បែងចែក​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ (គោល​នយោបាយ​ចាស់ សកម្មភាពថ្មី) ដោយ​ឯកឧត្តម​ឯកអគ្គរាជទូតចាត់​ទុក​ថា ​កម្មវិធី​នេះ​ពិតជា​ជួយ​ដល់ការ​អភិវឌ្ឍ​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថ្លែង​អំណរគុណ ចំពោះ​ឯកឧត្តម ឯកអគ្គ​រាជ​ទូត​ចក្រ​ភព​អង់​គ្លេស ហើយ​បាន​សម្តែង​នូវ​ការពេញចិត្ត​ជាមួយ​នឹង​ការ​រីក​ចម្រើន និង​ការ​កើន​ឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម ទេសចរណ៍ រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​បង្ហាញ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អរវាង​ប្រទេស​ទាំងពីរ ដោយ​សម្តេច​មាន​ក្តី​សង្ឃឹមថា ​ចំនួន​វិនិយោគិន​របស់​ចក្រភព​អង់គ្លេស​នឹង​កើនឡើង​ផង​ដែរ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ការ​បើក​ការិយា​ល័យ​ពាណិជ្ជកម្ម និង​វិនិ​យោគ​នៅ​ស្ថាន​ទូត​ចក្រភព​អង់គ្លេស គឺ​ពិតជា​លើកស្ទួយ និង​ជម្រុញជំនឿ​ទុកចិត្ត​របស់​ទេស​ចរណ៍ និង​វិនិយោគ​ចក្រភព​អង់គ្លេស​មក​កាន់​កម្ពុជា។ ទន្ទឹម​នេះសម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ត្រៀម​បើក​នូវ​សមាគម​និស្សិត​ទៅ​សិក្សា ​នៅ​ចក្រ​ភព​អង់គ្លេស​នៅ​កម្ពុជា ដែលនេះ​ គឺជា​ការ​ចាប់ផ្តើម និង​មាន​សារសំខាន់​ណាស់​សម្រាប់​ទំនាក់​ទំនងរវាង​យុវជន និង​យុវជន នៃ​ប្រទេស​ទាំងពីរ។

ទាក់​ទង​ទៅនឹង​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា កំណើ​ន​ទេសចរ​របស់​ចក្រភព​អង់គ្លេស ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ជម្រុញ​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ សម្តេច​តេជោ​​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​សុខាភិបាល ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្តល់​ថវិកា សម្រាប់​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដោយ​សម្តេច​តេជោបាន​ឯកភាព​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពីវ័យ​ចំណាស់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏ដូចជា​ក្តីបារម្ភ​ចំពោះ​បញ្ហា​ថវិកា​សម្រាប់​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ផង​ដែរ។

ពាក់​ព័ន្ធ​ទៅនឹង​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាជន សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មសិទ្ធិ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា៤ទៀត ដែល​ក្នុង​នោះ មានការ​ផ្តល់​ជូន​ប្រជាជន​ដែល​ប្តូរ​ទីលំនៅ​ថ្មី ភូមិ​ថ្មី នូវ​ផ្លូវថ្នល់ ដើម្បី​ធ្វើដំណើរ​ទៅវិញ​ទៅមក​ត​ភ្ជាប់​ជា​មួយ​ភូមិ និង​ផ្លូវជាតិ។ ការ​ផ្តល់​ជូន​នូវ​មណ្ឌល​សុខភាព និង​វិស័យ​អប់រំ​ដែល​ជា​កត្តា​ចាំបាច់។ ក្នុង​ករណី​នេះ សម្តេច​តេជោ​ក៏បាន​ស្នើ​ឲ្យ​ចក្រភព​អង់​គ្លេស​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដែល​អាច​ជួយ​បាន​ផង​ដែរ៕

អំពីយន្តហោះឈ្នួលប្រើផ្តាច់មុខ


សារាចរ ស្តីពី​វិធាន​ការ​ត្រួត​ពិនិត្យ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្តា​សាយ​បក្សី



សេចក្តី​​ប្រកាស​ព័ត៌មាន របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ ទាក់​ទង​និង​ការផ្សាយ​របស់​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត