ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៣
លោក សត្យា រក្ស
សំណួរ ៖ ពេលនេះ
គឺជាពេលមួយដែលកម្មវិធីរបស់យើង ត្រូវតែបង្ហាញទៅដល់ជនរួមជាតិ
ដើម្បីឆ្លុះបញ្ចាំងនូវមាយាថ
ក៏ដូចជាសកម្មភាពដែលមិនទទួលខុសត្រូវរបស់គណបក្សប្រឆាំងនៅកម្ពុជា
ដែលសូម្បីតែសម្ដីរបស់ខ្លួន ក៏ខ្លួនមិនបានគោរពដែរ។ ប៉ុន្ដែពេលនេះ បែរជា
កឹម សុខា និង សម រង្ស៊ី ដើរសន្យាទៅដល់កម្មករ ដើរសន្យាទៅដល់មន្ដ្រីរាជការ
រួមជាមួយនិងការសន្យាទៅដល់ចាស់ទុំទៅទៀត សុទ្ធតែ ៤ ម៉ឺន អីជាដើម។
តើ សម្ដីដែល កឹម សុខា និង សម រង្ស៊ី
និយាយពីមុនមកនោះ គាត់បានគោរពនូវសម្ដីរបស់គាត់ដែរឬទេ?
ហើយបច្ចុប្បន្ននេះ អ្វីដែល កឹម សុខា និង សម រង្ស៊ី និយាយ
តើយើងគួរជឿដែរឬទេ?
ជុំវិញរឿង អតីតកាលរបស់ កឹម សុខា និង សម រង្ស៊ី នេះ សូមអញ្ជើញលោកបណ្ឌិតមានចំណាប់អារម្មណ៍?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បើយើងសង្កេតអំពីឥរិយាបថ
និងវោហាសព្ទនយោបាយរបស់លោក កឹម សុខា និង លោក សម រង្ស៊ី
ដែលខ្ញុំទាញចេញពីចរិតនយោបាយ ក្នុងគន្លងវប្បធម៌ប្រជាធិបតេយ្យ
គឺគេធ្វើខុសពីលោក កឹម សុខា និង លោក សម រង្ស៊ី ។ សម្រាប់ពីរនាក់នេះ
ក្នុងតួនាទីជាមេដឹកនាំគណបក្សប្រឆាំង
មិនបាច់និយាយថាគាត់អាចដឹកនាំប្រទេសជាតិ ទៅផ្លូវអភិវឌ្ឍទេ
ផ្ទុយទៅវិញគ្រាន់តែគាត់ដឹកនាំគណបក្សប្រឆាំងរបស់គាត់ហ្នឹង
ក៏ធ្លាក់ទៅក្នុងភាពវឹកវរ និងភាពមិនច្បាស់លាស់ទៅហើយ។ នៅត្រង់ថា
លោក កឹម សុខា លោក សម រង្ស៊ី នេះ បើអត់ត្រូវគ្នាទេ គឺរលាយក្រុម
រលាយបក្សហ្នឹងតែម្ដង។ ហើយយើងមើលបានន័យថា គណបក្សលោកទាំងពីរហ្នឹង
មេបក្សទាំងពីរហ្នឹង
អាចត្រូវគ្នាមិនមែនអាស្រ័យទៅនឹងចរិតរបស់គណបក្សទេ
គឺអាស្រ័យទៅនឹងចរិករបស់ កឹម សុខា និង សម រង្ស៊ី តែម្តង។
ដល់អញ្ចឹងទៅការត្រូវគ្នា ឬមិនត្រូវគ្នា
វាអត់ផ្អែកទៅលើឆន្ទៈនយោបាយបក្សទេ
គឺផ្អែកទៅលើឆន្ទៈបុគ្គលពីរនាក់ហ្នឹង។
លោក សត្យា រក្ស
សំណួរ៖ អំបាញ់មិញនេះ
ខ្ញុំចាប់អារម្មណ៍ប្រសាសន៍លោកបណ្ឌិត ត្រង់ថា ពីរនាក់នេះ
បើសិនណាជាមិនត្រូវគ្នាទេ គឺគណបក្សទាំងពីរហ្នឹង គឺត្រូវរលាយ។
ហើយចំណុចនេះ គឺជាចំណុចសំខាន់មួយដែលប្រជាពលរដ្ឋ
និងសូម្បីតែអ្នកគាំទ្របក្សប្រឆាំង ក៏មើលឃើញថា អញ្ចឹងដែរ។
ប៉ុន្ដែចំណុចពិសេសដែលខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់បន្ថែមហ្នឹង ត្រង់ថា
នៅពេលដែល កឹម សុខា ក្ដី សម រង្ស៊ី ក្ដី
គាត់មើលឃើញពីភាពរលាយរបស់បក្សគាត់នេះ គាត់បែរជាចោទថា
គណបក្សប្រជាជនជាអ្នកបំបែក។ អញ្ចឹងត្រង់ចំណុចនេះ
ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់មើលថា តើដោយសារតែចរិតរបស់ កឹម សុខា
ដែលធ្វើឲ្យគណបក្សរបស់ខ្លួនហ្នឹង រលំរលាយ ឬក៏ដោយសារតែអ្នកដទៃញុះញង់?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
ការពិតខ្ញុំចង់ជម្រាបអំពីល្បិចទៅវិញទេ។
ល្បិចហ្នឹងវាផ្សាភា្ជប់ទៅនឹងអ្វីដែល កឹម សុខា
និយាយជាសម្លេងបន្លើទៅសាធារណៈជនហ្នឹង វាអត់ពិតនូវអ្វីដែល កឹម សុខា ដឹង។
បានន័យថា អ្នកនយោបាយទាំងពីរហ្នឹង គឺអត់ស្មោះត្រង់នឹងការពិត
ជាពិសេសស្មោះត្រង់ចំពោះខ្លួនឯង និងស្មោះត្រង់នឹងស្ថានភាពពិត
ស្មោះត្រង់នឹងគណបក្ស និងអ្នកគាំទ្ររបស់ខ្លួន។
ហើយដែលខ្ញុំហ៊ានចោទប្រកាន់ថា ពីរនាក់ហ្នឹង គាត់អត់ស្មោះត្រង់ខ្លួនឯង
ហើយអត់ស្មោះត្រង់ទៅនឹងគណបក្សរបស់ខ្លួនហ្នឹង គឺនៅត្រង់ថា ឧទាហរណ៍ដូចលោក
កឹម សុខា គាត់អត់ស្មោះត្រង់នឹងខ្លួនហ្នឹង គឺគាត់ខំបំប៉ោងនិងបំភ្លៃ
បំភាន់ទៅអ្នកគាំទ្រ គណបក្សគាត់ថាគណបក្សហ្នឹង គឺឈ្នះ។ យើងមើលកាល ២០០៨
អញ្ចឹង ហើយដល់ពេលហ្នឹង តាមពិតមិនមែន កឹម សុខា ងោះ
អត់ដឹងថាគណបក្សគាត់ហ្នឹងមិនអាចយកជ័យជម្នះទេ។យើងកុំនិយាយថា
ជ័យជម្នះជាមួយនឹងគណបក្សប្រជាជន ជ័យជម្នះតែជាមួយគណបក្សប្រឆាំង សម រង្ស៊ី
ក៏ទៅមិនរួចដែរ។ ប៉ុន្ដែលោក កឹម សុខា គាត់ភូតខ្លួនឯងផង
គាត់បំភាន់អ្នកគាំទ្រគាត់ផង។ ហ្នឹងគេហៅថា អ្នកនយោបាយទុច្ចរិត។ ឯលោក សម
រង្ស៊ី ក៏អញ្ចឹងដែរ
មិនមែនគាត់មិនដឹងថាគាត់មិនអាចឈ្នះគណបក្សប្រជាជនទេ គឺគាត់ដឹងច្បាស់
មិនមែនមិនដឹងទេ។ មួយទៀត នៅពេលដែលមាន កឹម សុខា មកបង្កើតគណបក្សថ្មី
គាត់ក៏ដឹងថា កឹម សុខា មិនអាចយកសម្លេងគាំទ្រពីគណបក្សប្រជាជនទេ លោក សម
រង្ស៊ី ដឹងច្បាស់ថា យកពីអ្នកគាំទ្រ សម រង្ស៊ី។ អញ្ចឹងពីរនាក់ហ្នឹង
ដណ្ដើមគ្នាទេ ប៉ុន្ដែដល់ពេលគាត់អត់ស្មោះត្រង់នឹងប្រជាពលរដ្ឋ
អត់ស្មោះត្រង់នឹងខ្លួនឯង អត់ស្មោះត្រង់ហ្នឹងគណបក្ស
គាត់ប្រើវប្បធម៌មួយទម្លាក់កំហុសទៅអ្នកដទៃនឹងឯង។
លោក សត្យារក្ស
អ្វីដែលសំខាន់ហ្នឹង
គឺបងប្អូនជ្រាបហើយនូវអ្វី ដែលលោកបណ្ឌិតធ្វើការបំភ្លឺ
ហើយសុំឲ្យបងប្អូនយើងផ្ទៀងផ្ទាត់ជាមួយនឹងចរិតពិតរបស់ កឹម សុខា និង សម
រង្ស៊ី ។ និយាយឲ្យចំទៅភាពរលំរលាយនៃគណបក្សប្រឆាំងទាំងពីរនេះ
គឺកើតចេញពីទង្វើរបស់ខ្លួនគាត់។ គ្រប់ម៉ាត់ គ្រប់ពាក្យ គ្រប់សម្ដី
គ្រប់កាយវិការរបស់គាត់ហ្នឹង គឺសុទ្ធតែជាការសម្ដែង
មិនមែនផុសចេញពីដួងចិត្តទេ។ អញ្ចឹងសកម្មជនអ្នកគាំទ្រ គឺបានខកចិត្តជាមួយ
កឹម សុខា និង សម រង្ស៊ី ជាមួយនឹងអំនួត ជាមួយនឹងការបោកប្រាស់ បញ្ជោរថា
ឈ្នះថាអីជាដើម។
សំណួរ៖ ឥឡូវនេះ ជុំវិញអ្នកទាំងពីរនេះ
មិនថាសារព័ត៌មានក្នុងស្រុកទេដែលបានផ្សព្វផ្សាយ ពីបញ្ហាដែល កឹម សុខា
និង សម រង្ស៊ី គឺជាអាយ៉ងរបស់សម្ដេចតេជោ ហ៊ុន សែន សូម្បីតែបរទេស
ក៏បានលើកឡើង និងចុះផ្សាយពីបញ្ហានេះផងដែរ។ នេះបើយោងទៅតាមសម្ដីរបស់ កឹម
សុខា ។ ប៉ុន្ដែ ថ្មីៗនេះ បងប្អូនជនរួមជាតិឃើញហើយថា គណបក្សសម រង្ស៊ី
បានលាតត្រដាង និងពន្យល់ជូនទៅដល់សកម្មជនរបស់ខ្លួន
ក៏ដូចជាជូនទៅដល់ប្រជាពលរដ្ឋអំពីថាតើចំណុចអីខ្លះ ដែលបញ្ជាក់ថា កឹម សុខា
ហ្នឹង គឺជាអាយ៉ងរបស់សម្ដេច ហ៊ុន សែន។ ទី១ គឺបងប្អូនឃើញហើយថា លោក គង់ គាំ
បានលើកឡើងនូវចំណុចដែលបញ្ជាក់ថា កឹម សុខា គឺជាអាយ៉ងរបស់សម្ដេច ហ៊ុន សែន
គឺទី១ គឺសម្ដេចបានសួរពីរឿងថវិកា។ ថវិកាសមាជគណបក្សនៅស្ដាតអូឡាំពិច។ ទី២
គឺសម្ដេចបានប្រាប់ឲ្យ កឹម សុខា ហ្នឹង
ធ្វើយ៉ាងម៉េចបញ្ចុះបញ្ចូលអូសទាញសកម្មជន និងមន្ដ្រីគណបក្សសម រង្ស៊ី
ហ្នឹង ឲ្យមកនៅជាមួយគ្នា កឹម សុខា។ ហើយពេលនោះ បើតាមសម្ដី គង់ គាំ
គឺគាត់បញ្ជាក់ទៀត គឺ កឹម សុខា ពេលដែលទាញលោក ម៉ៅ មុនីវណ្ណ មកបាននេះ
គឺ កឹម សុខា បានរាយការណ៍ជូនសម្ដេចទៅទៀត។
ឥឡូវនេះ សូមលោកបណ្ឌិតជួយតាមដាន ក៏ដូចជាជនរួមជាតិ តាមដានស្ដាប់នូវសម្ដីដើម របស់លោក គង់ គាំ ហ្នឹងតែម្ដង។
លោក គង់ គាំ ៖ “សម្ដេចតេជោ
គាត់ថា ខាអើយខា ស្អីសមាជបើកគណបក្ស ខាឯង ដែលខ្ញុំជួយស្ដាតអូឡាំពិចហ្នឹង
ជោគជ័យល្អណាស់ មែនទេ។ ខាគេឆ្លើយថា បាទ សម្ដេច។ សម្ដេចហ្នឹង ក៏មាត់រអិលទៀត
សួរថាអស់លុយប៉ុន្មាន បើអត់ជួយលុយគេផង ចាំសួរធ្វើអី លុយហោរប៉ៅ
គេសោះ ចង់សួរគេ។ ហើយដល់មួយវគ្គទៀត សម្ដេចតេជោថា អើ ខាឯង មានបក្សហើយ
បក្សខាឯង ត្រូវអូសទាញកំលាំងពី សម រង្ស៊ី មោ មើលប្រធានខេត្តណាខ្លាំងៗ
របស់ សម រង្ស៊ី ទាញមោ។ ដល់នេះ ខាសម្ភាសជាមួយអាស៊ីសេរី អញ្ចឹងមែនទេ លោក
កឹម សុខា ។ លោក កឹម សុខា ទេ ហ៊ុន សែន គំនិតអាក្រក់ហ្មង ថតទុក។ គាត់ថា
គាត់មានអំនិតអាក្រក់ គាត់ថាទេ ខ្ញុំមិនមានអឿអើជាមួយគាត់ឯណា។ ប៉ុន
មិនអឿអើមែន ប៉ុន្ដែលួចធ្វើតាមសម្ដេច យក ម៉ៅ មុនីវណ្ណ ពីគណបក្សសម រង្ស៊ី
ទៅបានហើយ សូមរាយការណ៍ជូនសម្ដេច។ មិនបានថា ប៉ុនធ្វើ កឹមសុខា ធ្វើ។
ហើយឥឡូវហ្នឹងមើលចុះ អត់មានមួលបង្កាច់ អត់មានលាបពណ៌អីទេ ”។
អំបាញ់មិញនេះ គឺបងប្អូនជនរួមជាតិ
ក៏ដូចជាសម្ដេចលោកជំទាវឯកឧត្តម លោកជំទាវ បានស្ដាប់ហើយ
នូវអ្វីដែលជាការលើកឡើងរបស់លោក គង់ គាំ ហើយអ្វីដែលជាន័យសំខាន់ហ្នឹង
គឺគាត់ចង់បង្ហាញជូនប្រជាពលរដ្ឋថា កឹម សុខា នេះ គឺជាអាយ៉ងរបស់សម្ដេច ហ៊ុន
សែន យ៉ាងពិតប្រាកដ។ អញ្ចឹងឆ្លងតាមសម្ដីរបស់ គង់ គាំ
ហើយក៏ដូចជាអ្វីដែលលោកបណ្ឌិតបានទទួលស្ដាប់អំបាញ់មិញនេះ
លោកបណ្ឌិតយល់ឃើញយ៉ាងម៉េច?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
នេះហើយជាទឡ្ហីករណ៍មួយចេញពីប្រភពគណបក្សប្រឆាំងខ្លួនឯង
ដែលខាងភាគីគណបក្សសម រង្ស៊ី បានបញ្ជាក់ហើយថា រឿងទាំងអស់នេះ គឺជារឿងរបស់
កឹម សុខា ដែលចង់អូសទាញឬបំបែកបំបាក់គណបក្សសម រង្ស៊ី
ដោយត្រូវការទៅពឹងពាក់ ឬក៏ជំនួយស្មារតី
ឬក៏ជាជំនួយទីបឹ្រក្សាពីសម្ដេចនាយករដ្ឋមន្ដ្រី។ ហើយចំណុចហ្នឹង
ដែលយើងចង់បញ្ជាក់ថា កឹម សុខា មិនបាច់ប្រកែកទៀតទេ
ថាខ្លួនមានគំនិតបំបែកគណបក្សសម រង្ស៊ី ។ វាមិនជាអាក្រក់អីឯណា
ធម្មតានយោបាយវាចេះតែប្រកួតប្រជែងទៅ ឲ្យតែមានប្រសិទ្ធភាពត្រង់ណា
ដែលខ្លួនទាញយកការគាំទ្រ។ ហេតុអីបាន កឹម សុខា
មិនស្មោះត្រង់ហ្នឹងនយោបាយពីព្រោះ ខ្លួនបានមានគំនិតទៅហើយ
រហូតដល់ធ្វើចេញជាផ្លែផ្កាក្នុងការអូសទាញមនុស្សពីបក្សសម រង្ស៊ី
ម៉េចក៏មិនទទួលស្គាល់? ការពិត កឹម សុខា ខ្លួនឯងគួរមោទនភាព
នេះជាជោគជ័យរបស់ កឹម សុខា ក្នុងការបំបែកគណបក្សសម រង្ស៊ី
តែហេតុអីបានកឹម សុខា ចូលចិត្តធ្វើការលាក់លៀម។
ដល់គេលាតត្រដាងបែរទៅជាទម្លាក់កំហុសទៅអ្នកដទៃ។ ហើយនេះជាសំណាងល្អដែរ
ដែលប្រជាពលរដ្ឋបានដឹង
ដោយសារប្រមុខរាជរដ្ឋាភិបាលបានចាក់ផ្សាយនៃការសន្ទនាហ្នឹង
ទម្លាយរឿងសន្ទនា កុំអី កឹម សុខា ហ្នឹង មិនដឹងជាលាក់លៀម
បោកប្រជាពលរដ្ឋប៉ុនណាទេ?
អញ្ចឹងបានខ្ញុំទាញមកវិញ
វាអស់អ្វីដែលយើងត្រូវឆ្ងល់ទៀតហើយថា ការបែកបាក់គណបក្សសម រង្ស៊ី
ឬក៏ក្រុមណាមួយ ឬបុគ្គលណាមួយចេញពី សម រង្ស៊ី មកចូលកឹម សុខា ឬក៏ចេញពី សម
រង្ស៊ី ទៅណាទៅណីនោះ មិនមែនជារឿងរបស់អ្នកដទៃទេ គឺជារឿង កឹម សុខា និង សម
រង្ស៊ី ខ្លួនឯង។ ឥឡូវ សម្ដីយើងធ្លាប់ឃើញហើយ លោក សម រង្ស៊ី វាយប្រហារលោក
កឹម សុខា ជាអាយ៉ង លោក កឹម សុខា វាយប្រហារលោក សម រង្ស៊ី ជាអាយ៉ង។
តែឥឡូវនេះ មិនមែនតែ កឹម សុខា និង សម រង្ស៊ី ទេ អ្នកដទៃនៅក្នុងក្រុម កឹម
សុខា នៅក្នុងក្រុម សម រង្ស៊ី ក៏បានលាតត្រដាងរឿងហ្នឹង តទៅទៀត
ហ្នឹងហើយជាទឡ្ហីករណ៍ពីប្រភពក្រុមប្រឆាំងខ្លួនឯង។
ខ្ញុំបញ្ជាក់ឧទាហរណ៍ដូចរឿងអតីតអ្នកតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី ដែល
កឹម សុខា ខ្លួនឯងធ្លាប់និយាយហើយ សុទ្ធតែសរសើរបុគ្គលហ្នឹង
ដោយចោទប្រកាន់គណបក្សសម រង្ស៊ី បក្ខពួកគ្រួសារនិយម ផ្ដាច់ការ អីជាដើម
មិនចេះអស់មិនចេះហើយ រហូតដល់សរុបមួយម៉ាត់ គឺងងឹត។ ដល់ពេលចេញពី សម រង្ស៊ី
ចូល កឹម សុខា គឺភ្លឺ។ តើហ្នឹងគឺជាពាក្យ កឹម សុខា
ដែលបញ្ជាក់ថាគាត់ជាអ្នកអូសទាញឬអត់? ឥឡូវយើងមើល បានន័យថា លោក កឹម
សុខា គួរតែធ្វើនយោបាយស្មោះត្រង់។ អ្នកចង់សន្យា
អ្នកចង់ធ្វើអីធ្វើចុះ តែមានការស្មោះត្រង់នឹងការពិត។ រឿងតាក់តិច
ល្បិចកល ឬក៏យុទ្ធសាស្ដ្រនយោបាយ វាជារឿងរបស់ កឹម សុខា
ឬរបស់គណបក្សនីមួយៗ ប៉ុន្ដែសុំឲ្យ កឹម សុខា ស្មោះត្រង់នឹងការពិត។ បើ
កឹម សុខា មិនស្មោះត្រង់នឹងការពិតចំពោះខ្លួនឯង ដូច្នេះសមិទ្ធផលជាតិ
ការអភិវឌ្ឍប្រទេស
ឬក៏ការសន្យាចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោតយើងមិនបាច់សង្ឃឹមជឿថា លោក កឹម
សុខា អាចធ្វើបានទេ ពីព្រោះមនុស្សនេះ
អត់ស្មោះត្រង់នឹងខ្លួនឯងទៅហើយ។
លោក សត្យា រក្ស
សំណួរ៖ បើយើងរំលឹកឡើងវិញ នៅជំនាន់ដែលលោក
គង់ គាំ បានមានប្រសាសន៍ ដែលយើងយកសម្លេងយកមកបង្ហាញជូនជនរួមជាតិ
អំបាញ់មិញនេះ ពេលនោះ គឺ កឹម សុខា ក៏បាន ប្រតិកម្មជាមួយនឹង លោក គង់ គាំ ដែរ
។ ហើយអ្វីដែលសំខាន់បំផុត
ដែលខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបន្ដពន្យល់ទៅលើសម្ដីរបស់ កឹម សុខា
ហ្នឹង គឺត្រង់ថា កឹម សុខា មិនទទួលយល់ព្រមថា អ្វីដែល គង់ គាំ
និយាយហ្នឹង គឺជាការពិតនោះទេ។ គាត់ គង់ គាំ និយាយហ្នឹង
ក្នុងនាមបង្កាច់បង្ខូចវាយប្រហារទៅលើគណបក្សរបស់គាត់
ដើម្បីឲ្យគណបក្សរបស់គាត់ហ្នឹង រលាយ។ រហូតទៅដល់គាត់ប្រើពាក្យថា
ពេលដែលគាត់ឡើងវាយលើសង្វៀនហើយ ម៉េចក៏ទៅចាប់ជើងចាប់អីគាត់
ប្រយ័ត្នគាត់គ្រវាសបាក់ធ្មេញ បាក់ថ្គាមអីហ្នឹង។ អញ្ចឹងមានន័យថា កឹម សុខា
មិនដែលទទួលស្គាល់នូវអ្វីដែលជាសេចក្ដីពន្យល់របស់ គង់ គាំ ទេ។
ហើយក៏មិនខុសអីពីថ្មីៗនេះ បន្ទាប់ពីវេទការបស់យើងកាលពីថ្ងៃ
ព្រហស្បត្ត៍ លើកឡើងហ្នឹង ក៏បានប្រតិកម្មបដិសេធពី កឹម សុខា ដែរ។
ហើយក៏ដូចជាឆ្លៀតពេលជាមួយនឹងព្រឹត្តិការណ៍នៃខ្សែអាដ
សម្លេងដែលមានការអត្ថាធិប្បាយមានចំណងជើងថា កឹម សុខា សម រង្ស៊ី
កើតជម្ងឺភ្លេចសម្ដីខ្លួន ឬក៏យើងហៅថា
អាយ៉ៃឆ្លើយឆ្លងរវាងអ្នកខ្លាំងទាំងពីរនោះ ។ លោកបណ្ឌិត គឺ កឹម សុខា
បានចោទទៅលើបទវិភាគក៏ដូចជាវេទិការបស់យើងនេះ គាត់ថា
នេះគឺជាល្បិចកលរបស់គណបក្សប្រជាជន នេះទី១។ នេះគឺគាត់ចោទអញ្ចឹង
គាត់ថា ខ្សែអាដសម្លេងនេះ ជាភាពទាល់ច្រករបស់គណបក្សប្រជាជន។
គាត់ប្រើពាក្យថាជាភាពទាល់ច្រករបស់គណបក្សប្រជាជន នេះបើតាមអ្វីដែល
កឹម សុខា សម្ភាសន៍ជាមួយនឹងវិទ្យុបារាំងអន្ដរជាតិ។ ហើយមួយឃ្លាទៀត កឹម
សុខា ថា បើទោះជាលោកបណ្ឌិតក្ដី ឬក៏នាទីរបស់យើងនេះ
ប្រឹងប្រែងបង្ហាញនូវឯកសារ នូវភាពស្អុយអាសោចរបស់ កឹម សុខា និង សម រង្ស៊ី
យ៉ាងណាក៏ដោយ ក៏សម រង្ស៊ី និង កឹម សុខា មិនបែកគ្នាទេ
នេះជាចំណុចសំខាន់។ អញ្ចឹងទាក់ទងទៅនឹងការឆ្លើយតបរបស់ កឹម សុខា
នេះ លោកបណ្ឌិតមានអីជាការពន្យល់?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុចរបស់ លោក កឹម សុខា
ដែលខ្ញុំឧស្សាហ៍និយាយ គឺលោក កឹម សុខា អត់ចេះខ្មាសខ្លួនឯង។
ខុសពីអ្នកដទៃ លោក កឹម សុខា អត់ចេះខ្មាសខ្លួនឯង នៅត្រង់ថាទង្វើគាត់ធ្វើ
បើគាត់គិតថា ថ្ងៃណាមួយវាអត់ចំណេញដល់រូបគាត់ កឹម សុខា
ប្រកែកដាច់ក្បាលចោល។ ហ្នឹងហើយដែលលោក កឹម សុខា មិនសាកសមជាបុគ្គលសាធារណៈ
ក្នុងក្របខណ្ឌគណបក្សនយោបាយទេ។ ធម្មតាបើសិនជាមនុស្សដែលមានសីលធម៌ខ្ពស់
ធ្វើជាគម្រូក្នុងតួនាទីជាបុគ្គលសាធារណៈក្នុងក្របខណ្ឌគណបក្សនយោបាយ។
វាគ្មានអ្វីដែលពិបាកនឹងសារភាពទេ។ ឧទាហរណ៍ខ្ញុំផ្ដល់ដំបូន្មានចុះ
កុំថាប្រដៅអី ខ្ញុំថាផ្ដល់ប្រឹក្សាទៅដល់ កឹម សុខា បន្ដិចចុះ ។
វាមានទៅជាអាក្រក់អីការតតាំងជាមួយ សម រង្ស៊ី ពីព្រោះកាលហ្នុង កឹម សុខា
និ ង សម រង្ស៊ី មានទាន់ចូលគ្នាឯណា។ អញ្ចឹងការប្រកួតប្រជែងគ្នា
ដណ្ដើមសន្លឹកឆ្នោតគ្នាពី កឹម សុខា ពី សម រង្ស៊ី មានរឿងអីអាក្រក់
ក្រែងប្រជាធិបតេយ្យ យើងដណ្ដើមគ្នាអញ្ចឹង។ ព្រោះប្រជាពលរដ្ឋ
នៅតែប្រជាពលរដ្ឋហ្នឹង។ ១៤ លាននាក់ នៅតែ ១៤ លាននាក់
ប៉ុន្ដែសន្លឹកឆ្នោតវានៅរត់ចុះរត់ឡើង វាមានខុសអី
គ្រាន់តែការដណ្ដើមគ្នា សុំឲ្យមានសីលធម៌ មានវប្បធម៌នយោបាយទេតើ ។
លោក សត្យារក្ស
តាមការពិតមិនអាក្រក់ទេ
រឿងការដណ្ដើមគ្នាដូចដែលលោកបណ្ឌិតបានផ្ដល់ជាដំបូន្មាន ទៅកឹម សុខា
អញ្ចឹង។ ប៉ុន្ដែរឿងដែល កឹម សុខា គិតថាអាក្រក់នោះ គឺត្រង់ថា
គាត់ប្រើពាក្យស្បថស្បែរ ដាក់បណ្ដាសាទៅលើ សម រង្ស៊ី
រហូតទៅដល់សុំឲ្យមេដឹកនាំ គណបក្សសម រង្ស៊ី វិនាសអន្ដរាយ ព្រាត់ប្រាស់
-ល-។
ហើយរួមជាមួយនឹងការចង្អុលបង្ហាញអំពីអ្វីដែលជាភាពមិនសុច្ចរិតរបស់
សម រង្ស៊ី ហ្នឹង ច្រើនផងដែរ ដែលធ្វើឲ្យ សម រង្ស៊ី ហ្នឹង អត់ទ្រាំមិនបាន
ក៏ចេះតែមានការតបតរហូតទៅដល់អ្នកប្រជាធិបតេយ្យទាំងពីរហ្នឹង
បានក្លាយទៅជាអ្នកអាណាធិបតេយ្យនោះ។
សំណួរ៖ អំបាញ់មិញនេះ
គឺលោកបណ្ឌិតបានបញ្ជាក់ហើយពីរឿង អ្វីដែលធ្វើឲ្យ សម រង្ស៊ី ហ្នឹង
ចោទប្រកាន់ទៅលើលោក កឹម សុខា ពីរឿងករណីអាយ៉ង។ ហើយចំពោះការបំភ្លឺរបស់ កឹម
សុខា ហ្នឹង ក៏អត់ច្បាស់លាស់ដែរ។
អ្វីដែលគាត់និយាយលោកបណ្ឌិតមានតែមួយម៉ាត់គត់ គឺគណបក្សសម រង្ស៊ី
ចោទខ្ញុំ មានតែប៉ុណ្ណឹងទេ។ ហើយឥឡូវនេះ នៅមានចំណុចមួយទៀត
ដែលយើងឃើញថា បន្ទាប់ពីលោក គង់ គាំ ចោទនិងបញ្ជាក់ថា កឹម សុខា
ជាអាយ៉ងរបស់សម្ដេច ហ៊ុន សែន នេះ យើងឃើញថា ភ្លាមនោះ លោក កឹម សុខា
បានប្រើប្រាស់វេទិការបស់គាត់ នៅពេលដែលគាត់ជួបប្រជាពលរដ្ឋហ្នឹង
គឺគាត់មិនបានបកស្រាយជូនប្រជាពលរដ្ឋ ឬក៏ជូនសកម្មជនរបស់គាត់ឲ្យឃើញថា
គាត់មិនបានទាក់ទងជាមួយសម្ដេចនោះទេ។ គាត់បែរទៅជាជេរប្រមាថលោក គង់ គាំ
ថាលោក គង់ គាំ ហ្នឹង ជាអនុប្រធានទីងមោង។ ហើយពាក្យទីងមោងនេះ
គឺបងប្អូនជ្រាបហើយ ពាក្យទីងមោងនេះ គឺសំដៅទៅលើមនុស្សល្ងង់ខ្លៅ
មនុស្សដែលគ្មានអំណាច មនុស្សដែលល្ងិតល្ងង់ គ្មានចេះអីទាំងអស់
គឺទីងមោងហ្នឹងឯង។
លោក កឹម សុខា ថែមទាំងជេរប្រមាថលោក គង់
គាំ ថា គឺជាមនុស្សដែល លោក សម រង្ស៊ី ដាក់ក្នុងកន្ត្រកយួរតាម
ដើម្បីកំដរតែប៉ុណ្ណោះ ដែលមានខ្លឹមសារថា៖ « មេបក្សខ្លះអួតថាប្រជាធិបតេយ្យ អនុប្រធានហ្នឹងដូចដាក់កន្ត្រកស្ពាយតាមទេ គេអត់ឲ្យនិយាយអីទេ ។ ដោយសារគេអត់នៅទេ ទើបគេឲ្យនិយាយយូរៗម្តង និយាយទៅខុសទៀត និយាយភ្លាវទៀត ដូច្នេះគេអត់ដែលឲ្យចេញមុខផងហ្នឹង គេដាក់កន្ត្រកតាមហ្នឹង ជាអនុប្រធានទីងមោងហ្នឹង ដូច្នេះ មកធ្វើឯងអួតខ្លាំងអី អនុប្រធានទីងមោងពេលគេនៅ គេមិនឲ្យចេញមុខធ្វើ អីផងហ្នឹង ឮតែ សម រង្ស៊ី មួយហ្នឹង » ។
នេះជាចម្លើយរបស់ កឹម សុខា
ដែលឆ្លើយតបទៅនឹងលោក គង់ គាំ ។ តាមរយះការពន្យល់បូរបាច់
និងវាយប្រហារធ្ងន់ៗ ទៅលោក គង់ គាំ ដែលតំណាងឲ្យគណបក្ស សម រង្ស៊ី
នេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ អំពីសីលធម៌
និងអាកប្បកិរិយានយោបាយរបស់ កឹម សុខា ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ដំបូងខ្ញុំចង់និយាយបន្តិច
អំពីអ្វីដែល លោក សម រង្ស៊ី បានលើក ដើម្បីឲ្យ កឹម សុខា
និងប្រជាពលរដ្ឋពិចារណា។ តើការលើករបស់លោក សម រង្ស៊ី
វាជាការពិតឬទេ? លោកអនុប្រធានរបស់ សម រង្ស៊ី បានទទួលស្គាល់ថា លោក
កឹម សុខា
មានចរឹតនយោបាយមួយដែលមិនមែនជាចរឹតនយោបាយអាចផ្សំផ្គុំជាមួយ សម
រង្ស៊ី បានទេ តែគឺជាចរឹតនយោបាយអូសទាញអ្នកគាំទ្រខាង សម រង្ស៊ី
ក៏ដូចជាជួរដឹកនាំគណបក្ស សម រង្ស៊ី ដែរ។ មានន័យថា
ជាចរឹតនយោបាយបំបែក ឬធ្វើឲ្យចុះខ្សោយដល់គណបក្ស សម រង្ស៊ី
ដើម្បីជាប្រយោជន៍ គណបក្ស កឹម សុខា ដែលទើបបង្កើតថ្មី។
ដូច្នេះនៅពេលដែល កឹម សុខា
តបមកវិញ គឺវាស៊ីគ្នាទៅនឹងអ្វីដែលអនុប្រធាន សម រង្ស៊ី
បានវាយចំដំបៅរបស់ កឹម សុខា ។ អ្នកទាំងពីរនេះ
លែងប្រតិកម្មគ្នា ទៅលើខ្លឹមសារនយោបាយហើយ
គឺប្រតិកម្មតាមបែប បាតផ្សារ ទៅវិញ។ បានន័យថា
នៅពេលដែលអ្នកទាំងពីរឈ្លោះគ្នា ពួកគេលែងនិយាយអំពីហេតុផល
និងអង្គសេចក្តីនៃជម្លោះហើយ គឺជាការជេរបញ្ចោរគ្នាទៅវិញហើយ
គឺជាភាសា បាតផ្សារ ហើយ។ លោក កឹម សុខា បាននិយាយថា លោក គង់ គាំ
គេដាក់ក្នុងកន្ត្រក ត្រូវ សម រង្ស៊ី យួរតាមផ្លូវ
ហើយពេលខ្លះរបូតចេញពីកន្ត្រក អាឡេអាឡូ ម្តង។ ឥឡូវចំណែក កឹម សុខា
វិញ មួយហ្វូងក្នុងបននយោបាយរបស់ កឹម សុខា តើដូចគ្នាដែរឬទេ?។
បើអ្នកដែលដង្ហែរតាម សម រង្ស៊ី សុទ្ធតែនៅក្នុងកន្ត្រកយួររបស់ សម
រង្ស៊ី ចុះចំណែក អ្នកដែលដង្ហែរតាម កឹម សុខា
នោះមិនថិតនៅក្នុងកន្ត្រក កឹម សុខា តើមែនឬទេ?។ចំណុចនេះ
ខ្ញុំចង់បញ្ជាក់ថា កាលណា កឹម សុខា ប្រមាថគេប៉ុនណា
គឺសុទ្ធតែជារឿងដែល កឹម សុខា មានដូចគ្នា។ ដូច្នេះ រវាងមេដឹកនាំ
កឹម សុខា និង សម រង្ស៊ី នៅពេលដែលពួកគេអត់ត្រូវគ្នា
គឺពួកគេមិនបានឈរនៅលើគោលនយោបាយ បក្ស ឬគោលនយោបាយអភិវឌ្ឍប្រទេស
ឬវប្បធម៌ប្រជាធិបតេយ្យទេ
ប៉ុន្តែចេញមកគឺរបៀបបាតផ្សារដាក់គ្នាតែម្តង។
នេះជាចំណុចខ្សោយរបស់គណបក្សប្រឆាំងនៅកម្ពុជា។
លោក សត្យា រក្ស
សំណួរ៖ បន្ទាប់ពីលោក គង់ គាំ
បានវាយប្រហារចំៗទៅលើ កឹម សុខា មក លោក គង់គាំ
បានបញ្ជាក់បន្ថែមទៀតអំពីចំណុចដែលថា កឹម សុខា ជាអាយ៉ងរបស់
សម្តេច ហ៊ុន សែន ។ ដូចករណីលោក គង់ គាំ លើកថា៖ « កឹម សុខា គេលែងជឿហើយ ពីព្រោះនៅក្នុងអាស្អីអាថ៌កំបាំងសម្ងាត់អីហ្នឹង នៅមួយវគ្គទៀត សម្តេចតេជោថា ខា យូរៗ ខាឯងដាក់ខ្ញុំមួយក្ឌាំងទៅ ខ្ញុំដាក់ ខា ឯង ម៉ាក្ឌាំងទៅ ដើម្បីឲ្យគេជឿថា ខាឯង និងខ្ញុំឈ្លោះគ្នា មិនមែនគ្នាឯងទេ តែការពិតគ្នាឯងសោះ។ ដូច្នេះគាត់ដាក់អាខ្សែរអាត់នោះម៉ាក្ឌាំងទៅ ដើម្បីជួយលាង កឹម សុខា ថាមើលយើងឈ្លោះគ្នាមែនហ្នឹង មានត្រូវគ្នាឯណា? » ។
ទាក់ទងទៅហ្នឹងចំណុចនេះ តើលោកបណ្ឌិតមានអ្វីដើម្បីពន្យល់អំពីបញ្ហានេះ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា
ការពិតដែលត្រូវបានលាតត្រដាងនូវភាពជាអាយ៉ងរបស់លោក កឹម សុខា
ក្នុងការសន្ទនាជាមួយប្រមុខរាជរដ្ឋាភិបាល គឺបញ្ហានៅត្រង់ថា លោក
កឹម សុខា អត់ទទួលស្គាល់នូវសម្តីរបស់ខ្លួន។
អញ្ចឹងហើយទើបជម្រុញឲ្យមានចលនកម្មមួយ ទាំងសាធារណៈជន
ក៏ដូចជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី ក៏ដូចជាមេដឹកនាំគណបក្ស សម
រង្ស៊ី ក៏គេចង់បញ្ជាក់អំពីភាពដេញទាន់ជាន់កែងដែរ។
រឿងនេះដោយសារ កឹម សុខា ប្រកែកនឹងសម្តីខ្លួនឯង។
តាមពិតក្រុមមេដឹកនាំប្រឆាំងទាំងពីរ
នេះ បានបាត់បង់នូវស្ថានភាពមួយនៅក្នុងកិច្ចការនយោបាយ
ដោយសារតែភាគីទាំងពីរហ្នឹងមានចរឹតមិនស្មោះត្រង់នឹងគ្នា។ លោក សម
រង្ស៊ី ក៏ជាមនុស្សមិនស្មោះត្រង់ដែរ
ហើយក្រុមរបស់គាត់ក៏មិនស្មោះត្រង់នឹងនយោបាយខ្លួនឯងដែរ ។
ដល់អញ្ចឹងទៅ នៅពេលដែលឃើញ កឹម សុខា លេងល្បិច ដើម្បីបំបែក សម រង្ស៊ី
ហើយ សម រង្ស៊ី ចាប់បានការពិត។ ប្រសិនបើប្រមុខរាជរដ្ឋាភិបាល
មិនទម្លាយការពិតទេ គឺអ្នកទាំងពីរនេះប្រហែលជាអត់ទាន់ដឹងអីទេ។ សម
រង្ស៊ី គួរតែអរគុណប្រមុខរដ្ឋាភិបាល ដែលបាទម្លាយរឿងហ្នឹង
ដើម្បីកុំឲ្យចាញ់បោក កឹម សុខា។ ការទម្លាយរឿងនេះ
បានធ្វើឲ្យមានឥទ្ធិពលទៅលើចំណុចពីរ។ ទីមួយគឺទៅលើ សម រង្ស៊ី
ដែលចូលចិត្តមិនយកការពិតមកធ្វើនយោបាយ។ ចំណុចមួយទៀតគឺ
ដើម្បីវាយទៅលើ កឹម សុខា ថា ការដែល កឹម សុខា ធ្វើនយោបាយបែបនេះ
មិនមែនជារឿងអស្ចារ្យអីនោះទេ។ សរុបទៅ វប្បធម៌នយោបាយរបស់ សម រង្ស៊ី
និង កឹម សុខា គឺជាវប្បធម៌ទម្លាក់កំហុសទៅលើអ្នកដ៏ទៃ
អញ្ចឹងការលាតត្រដាងទម្លាយការពិតនេះគឺដើម្បីឲ្យក្រុម កឹមសុខា
និង សម រង្ស៊ី ដឹងថារឿងនេះគឺភាពខ្សោយរបស់គណបក្សខ្លួននោះទេ
គឺមិនពាក់ព័ន្ធនឹងអ្នកណាដែលទៅបំបែកអ្នកឯងទេ។ ឧទាហរណ៍ កឹម
សុខា មានលទ្ធភាពឯណាទៅយកសន្លឹកឆ្នោតពីអ្នកគាំទ្រគណបក្សប្រជាជននោះ
ម្លោះហើយមានតែទៅបំបែក ដើម្បីយកសន្លឹកឆ្នោតពី សម រង្ស៊ី ។ ចំណែក
សម រង្ស៊ី ក៏អញ្ចឹងដែឬ
គឺគ្មានលទ្ធភាពទៅដណ្តើមយកសនកលឹកឆ្នោតពីគណបក្សប្រជាជនកម្ពុជាទេ
គឺមានតែរក្សាកុំឲ្យអ្នកគាំទ្រ គណបក្ស សម រង្ស៊ី
បាត់ចេញពីខ្លួនទៅ គាំទ្រ កឹម សុខា ប៉ុណ្ណោះ។ ដូច្នេះ ការដណ្តើម
និងការពារ អ្នកគាំទ្រ រវាងអ្នកទាំងពីរនេះ
បានបង្កឲ្យមានជម្លោះ គឺពួកគេមិនចេះរកវិធី ដើម្បីរក្សា
និងបង្កើនសម្លេងទេ គឺពួកគេរកតែវិធីចោទប្រកាន់គ្នា ហើយចរឹតនេះ
បានឈានទៅដល់ការចោទប្រកាន់រាជរដ្ឋាភិបាលថាជាអ្នកបំបែកបំបាក់
និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាលថែមទៀត។ ប៉ុន្តែ
រឿងនេះមិនបានធ្វើឲ្យប្រជាពលរដ្ឋជឿលើពួកគេនោះទេ
ទីបំផុតគឺបានត្រឡប់មកវិញ តាមរបៀប « កាំបិត ចិតដងឯង »
ដោយវិធីជេរប្រមាថគ្នាទៅវិញទៅមករវាង កឹម សុខា និង សម រង្ស៊ី
ប៉ុណ្ណោះ។ ការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ថាជាអ្នកបំបែកបំបាក់
ទីបំផុតការពិតត្រូវបានប្រជាពលរដ្ឋមើលឃើញអំពី គំនិតខូចដូចគ្នា
មិនស្មោះត្រង់ដូចគ្នា បោកប្រជាពលរដ្ឋក្នុងរូបភាពនយោបាយដូចគ្នា
រវាងអ្នកទាំងពីរនោះឯង។
សរុបមក ការពន្យល់របស់លោក
បណ្ឌិតអំពីចរឹតរបស់មេដឹកនាំបក្សប្រឆាំងកាលពីអតីតកាលថ្មីៗនេះ
ដែលពួកគេបានឈ្លោះប្រកែកគ្នា។ បងប្អូនត្រូវចងចាំថា
អតីតកាលគឺវាឆ្លុះបញ្ចាំងនូវបច្ចុប្បន្នកាលផងដែរ ដូចបុរាណពោលថា«
ឆ្កែកន្ទុយខ្វៀន គឺនៅតែខ្វៀនដដែល »ជាដើម។ ឧទាហរណ៍
សារជាតិរបស់ កឹម សុខា គឺជាមនុស្សក្រឡិចក្រឡុច ពីព្រោះ កឹម សុខា
ធ្លាប់មានប្រវត្តិមិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋ តាំងពីជំនាន់ កឹម
សុខា ធ្វើជាអ្នកកាន់ស្បៀងអាហារឆ្នាំ ១៩៨០ មកម្លេះ។
គាត់ធ្លាប់បានលួចអង្ករប្រជាជន
ហើយត្រូវបានមន្ត្រីគណបក្សប្រជាជនដេញគាត់ចេញពីការងារ
ហើយក៏រត់ទៅចូលជាមួយខ្មែរក្រហម។ ចំណុចនេះ
តើព្រហ្មវិហារធម៌របស់ កឹម សុខា និង សម រង្ស៊ី
មាននៅត្រង់ណា?។ ដូច្នេះ ការចាប់ដៃគ្នារវាង សម រង្ស៊ី និង កឹម
សុខា នាពេលនេះ គឺជាការឈានទៅរកភាពរលំរលាយនៃគណបក្សថ្មី
របស់គេយ៉ាងពិតប្រាកដ៕
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី