Friday, May 24, 2013

ឯកឧត្តម កឹម សុខុន ប្អូន​ប្រុស​បង្កើត​លោក កឹម សុខា សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ នៅឃុំ​លើក​ដែក ស្រុកកោះធំ ខេត្ត​កណ្តាល


កិច្ច​ប្រជុំ​លើក​ទី ៥ ត្រៀម​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៣៧ នៃគណៈ​កម្មា​ធិកា​របេតិក​ភណ្ឌ​ពិភព​លោក របស់​អនុគណៈ​កម្មាការ​ព័ត៌មាន និង​សារ​គមនា​គមន៍


      នៅសល់តែ ២៤ថ្ងៃ​ទៀត​ទេព្រះរា​ជា​ណា​ចក្រ​កម្ពុជា នឹងធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សម័យប្រជុំ​ពេញ​អង្គលើក ទី ៣៧ នៃគណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក ។ គណៈ​ប្រតិភូ​ចូល​រួម​មាន​ចំនួនពី ៨០០ ទៅ ១០០០នាក់ មកពី ប្រទេស ដែលជា​សមាជិក​របស់​អង្គការ UNESCO ចំនួន​រហូត​ដល់ ១៩០​ប្រទេស ។ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៣ សេចក្តី​សម្រេច​ចំនួន ១៧៦ នឹង​ត្រូវ​រៀប​ចំធ្វើ​ក្នុង​កំឡុង​រយៈ​ពេល ១២ថ្ងៃ ។ បេតិក​ភណ្ឌជាតិ​របស់ ប្រទេស​នៅក្នុង​ពិភព​លោក​ចំនួន​ជាង ៣០សម្បត្តិ បេតិក​ភណ្ឌពិភព​លោក នឹងត្រូវ​សម្រេច​ចុះបញ្ជី ឬមិនចុះ​បញ្ជីនៅ ទីក្រុង​ភ្នំពេញ ដែល​នឹងក្លាយ​ជាទីក្រុង​ប្រវត្តិសាស្ត្រ​ដូច​ទី​ក្រុង​កេប៉ិច​ដែរ ដែលបាន​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជាបេតិក ភណ្ឌពិភព​លោក នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០០៨ ។ កម្ពុជា​មិនត្រឹម​តែធ្វើជា​ម្ចាស់ផ្ទះ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែក​ម្ពុជា​ក៏ធ្វើជា ប្រធាន​គណៈកម្មា​ធិការ បេតិក​ភណ្ឌពិភព​លោក ដែល​មាន​រូប ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ។

      ព្រឹត្តិការណ៍ជា​សកល​នេះ គឺជា​មោទន​ភាព​ជាតិ និង​មោទន​ភាព​របស់​ប្រជាជន​កម្ពុជា​ដែល​ប្រសូត្រ​ចេញពី​អគ្គមគ្គុ ទ្ទេសក៍ដឹក​នាំតែមួយ​គ្មានពីរ​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន ដែល​បាន​ចាត់តាំង​គណៈប្រតិភូ​កម្ពុជា​ដ៏​មាន សមត្ថភាព​ដឹកនាំ​ដោយ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន និងដែលបាន​ធ្វើឱ្យ​កម្ពុជា​មាន​ឈ្មោះ​បោះ​សម្លេង​ពាស ពេញ ពិភព​លោក​នាពេលបច្ចុប្បន្ន ។ ដើម្បីជាការ​តប​ស្នង​សង​គុណ និងចូលរួមរៀបចំសម័យប្រជុំពេញអង្គនេះឱ្យបាន ជោគជ័យ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខា​ធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មាការព័ត៌មាន និងសារ គមនាគមន៍ បានដឹកនាំប្រជុំអនុ​គណៈ​កម្មាការលើកទី ៥ កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៣ នៅទីស្តីការគណៈ រដ្ឋមន្ត្រី ក្នុងនាម ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ប្រធានគណៈកម្មាការរៀបចំសម័យប្រជុំពេញអង្គលើកទី ៣៧ នៃគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ។

      អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក លេខាធិការដ្ឋាន និងអនុ​គណៈកម្មា ការទាំង ៥ ដែលជាសេនាធិការនៃសម័យប្រជុំពេញអង្គលើកទី ៣៧នេះ ។ កិច្ចប្រជុំមានការ​ពិភាក្សា​យ៉ាងផុសផុល និង បង្ហាញនូវការសហការគ្នាបានយ៉ាងល្អរវាងសមាជិកអនុគណៈកម្មាការ ដែល​មាន​សមាសភាពចូលរួមមកពីក្រសួងព័ត៌ មានវិទ្យុជាតិ ព្រមទាំងមកពីវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំង​អស់​ផង​ដែរ ក្នុងទិសដៅតែមួយគត់រួមគ្នាដើម្បីមោទនភាព ជាតិគ្រប់ៗគ្នា ។

      ជាក់ស្តែងទូរទស្សន៍ជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការផ្សាយផ្ទាល់នាឱកាស​បើក​សម័យ​ប្រជុំនា ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រមទាំងធ្វើការផ្សាយបន្តផ្ទាល់ពីទូរ​ទស្សន៍​ជាតិ​កម្ពុជាដោយវិទ្យុជាតិ និងទូរ ទស្សន៍ក្នុងស្រុកទាំងអស់ ។

      ពិធីករ និងពិធីការិនីវិទ្យុ និងទូរទស្សន៍ក្នុងស្រុក នឹងត្រូវផ្តល់ព័ត៌មានតាមរយៈវគ្គបណ្តុះ​បណ្តាលមួយ​ដែលនឹង គ្រោង ធ្វើក្នុងពេលឆាប់ៗខាងមុខនេះ ដែលចូលរួមធ្វើបទឧទ្ទេសនាមពីអ្នកជំនាញ និងពិធីបើក​ដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបិទដោយ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ។

      ព្រឹត្តិការណ៍ទាំង ១២ថ្ងៃ នៃសម័យប្រជុំពេញអង្គនេះ នឹងត្រូវផ្សាយផ្ទាល់ផងដែរ តាមរយៈគេហទំព័រ www.whc37cambodia2013.kh ដែលសហការគ្នារៀបចំដោយអាជ្ញាធរ NIDA និងទទក ។ ការចុះ​ឈ្មោះ​យកព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិច និងតាមក្រសួងព័ត៌មានក៏បានត្រៀមរៀបចំជាស្រេច ហើយអ្នកសារ​ព័ត៌​មានជាតិ និងអន្តរជាតិ ក៏បានចុះឈ្មោះ ជាបណ្តើរៗផងដែរហើយ ។ ក្នុងក្របខណ្ឌអនុគណៈ​កម្មការព័ត៌​មាន និងសារគមនាគមន៍ នីងលេខាធិការ ដ្ឋានរៀបចំសម័យប្រជុំ ពេញអង្គលើកទី ៣៧ ការផលិតស្ពត ឯកសារវីដេអូ បទសម្ភាសន៍តាមទូរទស្សន៍ និងតាមទំព័រ កាសែតចំនួន សរុប ២១ បាននិងកំពុងធ្វើ​ព្រមទាំង​បាន​នឹងកំពុងផ្សព្វផ្សាយ ដោយទូរទស្សន៍ ក្នុងស្រុក ទាំងអស់ ជាពិសេស ទទក ដែលដឹកនាំសហការ ដោយ​ឯកឧត្តម កឹម គុណវឌ្ឍន៍ ទូរទស្សន៍បាយ័ន ដឹកនាំសហការផ្តល់ដោយលោក ហួត ឃាងវេង និងទូរ​ទស្សន៍ CNC ដឹកនាំសហការផ្ទាល់ដោយលោក នូ សម្ផស្ស ។ ក្រៅពីនេះសមាជិកអង្គប្រជុំទាំងអស់ បាននិងកំពុង​ទទួលខុសត្រូវរៀងៗខ្លួន ទៅតាមផ្នែកនីមួយៗ និងឈាន​ទៅធ្វើពិធីសាក​ល្បងដែលគ្រោងនឹងប្រព្រឹត្តទៅនា ថ្ងៃទី ១០ ខែមុថិនា ឆ្នាំ២០១៣ ។

      ជាចុងក្រោយមុននឹងបិទអង្គប្រជុំ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធានអនុ គណៈកម្មាការព័ត៌មាន និងសារគមនាគមន៍ ស្នើសុំឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់បន្ត ផ្សព្វ​ផ្សាយព័ត៌មានពាក់ព័ន្ធ សំខាន់ៗ ទៅនឹងការត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី ៣៧ នៃគណៈ កម្មាធិ​ការបេតិកភណ្ឌពិភពលោក ដើម្បី កិត្យានុភាព និងមោទនភាពជាតិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រ​ធាន​នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពីព្រោះថានេះជាលើកទី១ ហើយបើចង់មានឱកាស​លើក​ទីពីរ​ទៀតនោះយ៉ាងហោចណាស់ក៏ត្រូវរងចាំ៣ឆ្នាំទៀតដែរ ៕