Monday, May 27, 2013

សេច​​ក្តី​ថ្លែង​​ការណ៍ របស់​គណប​ក្ស​​ប្រជាជន​កម្ពុជា ទាក់​ទង​និង​ការ​និយាយ​របស់ លោក គង់ គាំ ​គណ​បក្ស​ប្រឆាំង ក្នុង​វេទិកា​​ជួប​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុកទ្រាំង ខេត្ត​តាកែវ


សម្តី កឹម សុខា ដែលបានអះអាងប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា «គុកទួលស្លែង ជាគុកសិប្បនិម្មិត »


កឹម សុខា   ៖        ហេតុ​ម៉េច​បាន​មាន​ទួល​ស្លែង​នៅ? ខ្ញុំ​ដឹង! ខ្មែរ​ក្រហម​អីក៏​ល្ងង់​ម៉េះ​បង​ប្អូន បើ​ដឹង​​ថាខ្លួន​ឯង​បាន​សំលាប់​មនុស្ស​ម៉ាគ​គោក​ហើយ រៀប​ចេញ​ទៅ​ទុក​ទួល​ស្លែង​តាំង​ឲ្យ​គេ​មើល​ទៀត ។ ខ្ញុំ​ថា វា​មិន​ល្ងង់​ដល់​ប៉ុណ្ណឹង​ទេ បើ​សិន​ជាវា​ដឹង​ថា វាជា​អ្នក​សំលាប់​ខ្មែរ​ពិត​ប្រាកដ​ហើយ វា​កំទេច​ចោល​លែង​ឲ្យ​មាន​ភស្តុតាង​បាត់​ទៅ​ហើយ វាមាន​កំទេច​ឯណា! មិន​មែន​ច្បាំង​គ្នា​តែ​មួយ​ថ្ងៃ មួយ​ភ្លែត​ឯ​ណា!​ កំទេច​ចោល​! អា​នេះ​តាំង​ទុក​ឲ្យ​គេ​ថត ។ ឃើញ​ហ្នែ+? ឆាក​បង​ប្អូន សុទ្ធ​តែ​ឆាក​ទាំង​អស់ ខ្ញុំ​ជឿថា​ឆាក ។

មេបក្សប្រឆាំង គង់ គាំ មួលបង្កាច់ អតីត ព្រះករុណា ព្រះបាទព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ

លោក សុន ឆ័យ គណបក្ស​ប្រឆាំង មាន​ចេតនា​​​ចង់​​រំ​លាយ​របប​រាជា​និយម​នៅ​កម្ពុជា ដោយ​​​មិន​​ប្រើប្រាស់​ទង់​​ជាតិ​ផ្លូវ​ការ​របស់ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា






មេបក្ស​ប្រឆាំង គង់ គាំ មួល​បង្កាច់ អតីត ព្រះករុណា ព្រះបាទ​ព្រះ​នរោត្តម ស...


សូមស្តាប់ មេបក្ស​ប្រឆាំង គង់ គាំ មួល​បង្កាច់ អតីត ព្រះករុណា ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ



 ក្នុងវេទិកាជួបប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៣
 ឥឡូវ​ នរណា​​គេ​ជឿ​ថា លន់​ ណុល​ ទម្លាក់​សម្តេច​ឪ​? ប៉ុន្តែ​មែន​ទែន​ ជា​មនុស្ស​មាន​ជំនឿ​ ខ្សែរ​កឋា​អី​​ អូម​អាមអី​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​​។ លន់​ ណុល​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​ ប៉ុន្តែ​ស្តេច​ហ្នឹង​ប្រើ​ ស្តេច​ហ្នឹង​ប្រើ​ លន់ ណុល​ ថា​ឥឡូវ​ហ្នឹង​ អាសន្នហើយ​ លោក​ឯង​ហ្នឹង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ទៅ​ ហើយ​ដឹកនាំ​រដ្ឋាភិបា​ល​ហៅ​ថា​​រដ្ឋាភិបាល​​ស្រោច​ស្រង់​ជាតិ​។ តើ​នៅ​ចាំ​ទេ​? គឺ​គាត់​ធ្វើ​នាយករដ្ឋមន្ត្រី និង​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​ ម៉េច​បាន​ធ្វើ​អញ្ចឹង​ ពីព្រោះ​​យួន​វា​មក​ស្រោច​ ធ្វើ​ឲ្យ​ស្លន់​ស្លោ​អស់​រលីង​ទៅ​ហើយ​ យួន​វា​មកធ្វើ​ឲ្យ​ឆេះ​ភ្លើង​សង្គ្រាម​ គឺ ឈ្លោះ​គ្នា​អស់​ទៅ​ហើយ​ ដូច្នេះ​ទើប​ឲ្យ​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​។ ប៉ុន្តែ ស្រោច​ស្រង់​ជាតិ​ហ្នឹង​ លោក​ថា លន់ ណុល​ ឯង​នៅ​ក្នុង​ទៅ អញ​ទៅ​ក្រៅ ។ ទៅក្រៅ ហ្នឹង​គឺ​ទៅ​កុំ​មុយនីស្ត​ដែរ​ អាហ្នឹង​មេក្លោង​យួន​ដែរ​។



គេថា​មក​ប្រាប់​អី​ខ្ញុំ​ បើ​ខ្ញុំឲ្យ​វា​ទៅ​នៅ​​ហ្នឹង​ហើយ​ ឲ្យ​ដេញ​យ៉ាង​ម៉េច​ បើ​ខ្ញុំ​ឲ្យ​វា​​នៅ​។ រួច​ហើយ​ លោក​ហួស​ទៅ​ចិន​ លោកថា​​មើល​ទៅ​​ពឹង​ចិន​បាន​ហើយ​ ឲ្យ​យួន​ចេញ​ទៅ​ ដើម្បី​ឲ្យ​ឯករាជ្យ​របស់​ព្រះអង្គ​ហ្នឹង​ រស់​រាន​​តទៅទៀត​។ ប៉ុន្តែ​ ទៅដល់​ចិន​ ចិន​គេ​ថា កុំព្រួយ​ព្រះទ័យ​​អី ចាំ​ពួក​​កុំមុយនីស្ត​ទាំងអស់​​ហ្នឹង​​​ ដណ្តើម​អំណាច​ពី​ លន់ ណុល​ មក​ថ្វាយ​ព្រះអង្គវិញ​។ ដល់​អញ្ចឹង លោក​ ក៏​គង្គ​​នៅ​​ហ្នឹង​​ទៅ​ ​៕