Monday, July 22, 2013

យុវជន​ខេត្តតាកែវ ​ប្រកាស​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​រដ្ឋសភា​អាណត្តិទីV

នៅក្រុងដូនកែវ នៃខេត្តតាកែវ វេលាម៉ោង៩ព្រឹក នាថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ មាន​យុវជន យុវនារី ប្រមាណជាង២ម៉ឺននាក់ មកពីបណ្តាស្រុក ក្រុង ទាំង១០ នៃខេត្តតាកែវ ដោយមាន​ពាក់អាវ ពាក់មួក និងបិទលើ ថ្ពាល់​នូវរូប​សញ្ញា​គណ​បក្ស​ប្រជាជន​​កម្ពុជា និង​លេខ៤ផង បានមកជួបជុំគ្នា​នៅរង្វង់​មូលវិមាន​ឯករាជ្យ  និងនៅ​ទីលាន​មុខផ្សារ​ដូនកែវ ដើម្បីសម្តែង​ការគាំទ្រចំពោះគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោតជ្រើស​រើស​សមាជិក​សភាអាណត្តិទីដែល​នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ​។ ដោយមានក្រុមតន្រ្តីប្រគុំកំដរ ពាក្យស្លោក បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និង​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ​លេខ៤ ព្រមទាំងពាក្យឈ្នះ! ឈ្នះ! ឈ្នះ!​  ឈ្នះ! ត្រូវបានស្រែកបន្ទរ​យ៉ាងកងរំពងក្នុងពិធីជួបជុំនោះ ។

លោក សុខ ពុទ្ធិវុឌ្ឍ ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តតាកែវ ដែលជាអ្នករៀបចំឲ្យ​មាន​ការ​ជួបជុំ បានថ្លែងអំណរគុណចំពោះយុវជន យុវ​នារី ដែលភាគច្រើនជាសិស្ស និស្សិត ដែល​បាន​មកជួបជុំគ្នា ដើម្បីបង្ហាញ​សមាន​ចិត្តគាំទ្រ​ចំពោះ​គណ​បក្ស​ប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើសសមាជិកសភាអាណត្តិទីV ដើម្បីបាន​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ធ្វើជា​នាយក​​-រដ្ឋមន្រ្តី ដឹកនាំ​ប្រទេស​ជាតិឲ្យ​មាន​សុខ​សន្តិភាព និងការរីកចម្រើន ។  លោក សុខ សូកាន ដែលជា​បេក្ខជន​តំណាងរាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា​វ័យក្មេងក្​នុង​នាម​ឯកឧត្តមប​ណ្ឌិត​សភាចារ្យ សុខ អានសមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន​ក្រុមការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និង​ជាបេក្ខជន​តំណាងរាស្រ្តខេត្តតាកែវផងដែរ បានប្រកាសថា គណ-បក្សប្រជាជកកម្ពុជា ដែលជាគណបក្សដែលយកចិត្តទុកដាក់ចំពោះ សុខុមាលភាព អប់រំយុវជនឲ្យមាន​តែការសាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ ផ្ទុយពីគណបក្សផ្សេង អប់រំញុះញង់ បញ្ឆេះកំហឹង បំបែក​បំបាក់​សាមគ្គីយុវជន ដែលអាចជាប្រការនាំឲ្យប្រទេសជាតិធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់ដូចអតីតកាលកន្លងមក ដែល​​ប្រទេសជាតិបានជួបប្រទះ ។
ជាមួយនឹង​ការថ្លែង​អំណរគុណចំពោះយុវជន យុវនារី ខេត្តតាកែវ​ទាំងមូល ដែលបាន​មកគាំ​ទ្ររូប​លោក ក្នុងនាមជាបេក្ខជន​តំណាង​រាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ សូកាន ​បានប្រកាស​បេ្តជ្ញាចិត្តថា ក្នុង​នាមយុវជន​មួយរូប​របស់​គណបក្ស​ប្រជា​ជនកម្ពុជា ដែលជាប់​ឆ្នោតជាតំណាងរាស្រ្ត លោកនឹងខិតខំបម្រើ​ប្រជាពលរដ្ឋ ពិសេសយុវជន តាមរយៈជម្រុញ​ការ​កែទម្រង់​ប្រទេសជាតិ ស៊ី​ជម្រៅ ឲ្យមានអភិបាលកិច្ចកាន់តែល្អ និង​កំណើន​សេដ្ឋ​កិច្ចដោយការទាក់ទាញ​វិនិយោគ​ទុន​បរទេស មកជួយ​អភិវឌ្ឍប្រទេស ដើម្បី​យុវជន​មាន​ការ​សិក្សា និងមានការងារធ្វើ​កាន់តែ​ច្រើន ។ សូម​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តតាកែវកើន​អសនៈ​ជារៀង​រាល់អាណត្តិ គឺពី៣អសនៈ នៅអាណត្តិទីI មក៦អនសៈក្នុងអាណត្តិទីIV កន្លងមកនេះ ។ ប្រជា-ពលរដ្ឋ និងយុវជន បានប្រកាសថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបាន ៧អសនៈ ក្នុង​ចំណោម ៨អសនៈ ក្នុងមណ្ឌលខេត្តតាកែវ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។


 ព្រឹត្តិការណ៍នៃការជួបជុំ ដែលពោរពេញ​ទៅ​ដោយការ​ពុះកញ្ជ្រោលសប្បាយរីករាយ ក្នុង​ភាព​​ថ្លៃថ្នូរ និងសាមគ្គីភាព បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីក្រុមយុវជនទាំង១០​ស្រុក ក្រុង បែកគ្នា​ដង្ហែក្បួ​នឃោស​នាវិល​ត្រឡប់​ទៅកាន់​មូលដ្នាន​រៀងៗខ្លួន ។

សូម​បញ្ជាក់ថា ការជួបជុំយុវជន ដើម្បី​គាំទ្រ​គណ​បក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ មិនមែន​ជា​លើក​ទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ នៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសតាំង​សមាជិកសភាអាណត្តិV រយៈពេល​១ខែ​ ដែល​ចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៣ កន្លង​មកនោះឡើយ ។ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្ត​តាកែវ និង​គណៈ​កម្មា​ធិការ​គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រារព្ធ​ពិធី​ប្រកាសបើកយុទ្ធនាការនៅក្រុងដូនកែវ ក្រោម​អធិប​តីភាព​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន សមាជិក​​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលជាប្រធាន​ក្រុម​ការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និងជា​បេក្ខជន​តំណាង​រាស្រ្ត​ខេត្តតាកែវ ។





ឯកឧត្តម សុខ អាន អ្នក​​តំណាង​​រាស្រ្ត​​មណ្ឌល​​តាកែវ ​​សំណេះ​​សំណាល​ជា​មួយ​ប្រជាពល​​រដ្ឋ​នៅ​ស្រុក​ព្រៃក​ប្បាស

សមាជិក សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណជាង ​១ម៉ឺន​នាក់ ​​មក​ពី​បណ្តា​ឃុំ​នានា​ក្នុង​ស្រុក ព្រៃកប្បាស​ បានអញ្ជើញ​មកចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ ​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន សមាជិក​អចិ​ន្រ្តៃយ៏ គណៈ​កម្មាធិការ​កណ្តាល​គណ​បក្សប្រជាជនកម្ពុជា និងជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ១៩ ខែ​កក្កដា ឆ្នាំ២០១៣ ក្នុង​ឃុំព្រៃផ្តៅ ស្រុក ព្រៃកប្បាស ខេត្ត​តាកែវ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ពាំនាំនូវ​បណ្តាំ​សួរ​សុខ​ទុក្ខ​ពីសំណាក់​សម្តេច​​ទាំងបី ជាពិសេសពី​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ទោះ​បី​ជា​សម្តេច​កំពុង​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុ​រស​ភោគា​ធិបតី​ ហ៊ុន​ នាង ដែលត្រូវជា ឱពុក​ ឱពុក​ក្មេក ទើបបាន​ទទួល​មរណៈ​ភាព​ទៅ​ហើយក៏ដោយ ​ ក៏សម្តេច នៅតែមិនដែលបំភ្លេចនូវសុខ ទុក្ខរបស់ប្រជាពលរដ្ឋដែរ

មានប្រសាសន៏នៅក្នុងពិធី​សំណេះ​សំណាល​នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​​ពន្យល់​​ថា ការ​តម្លើង​ថ្លៃ​ស្រូវរបស់​កសិករ​ជូន​កសិករ​ ក្រៅ​ពី​ការ​ដាក់​ចេញ​គោល​នយោ​បាយនាំ​អង្ករ​ចេញ ១ លាន​តោន ​ក្នុង​ឆ្នាំ២០១៥ គឺ​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​ និង​ការ​ស្វែង​រក​ទីផ្សារ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​កើន​ឡើង មិនមែន​គ្រាន់​តែ​សន្យា​នោះ​ទេ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​អំពី​វិធី​រក​​ថវិកា​ដើម្បី​ តម្លើង​​ប្រាក់​បៀរវត្សរ៍​ដល់​កម្មករ មន្ត្រី​រាជការ​ គឺ​ជាការ​ភូត​កុហក់ គ្មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​​​ទាល់​តែសោះ​។ បញ្ហា​ប្រាក់​ខែ​កម្មករ​កម្ពុជា​មធ្យម​ជាង ១៣០ ដុល្លារ​អាមេរិក ដែល​បច្ចុប្បន្ន​ខ្ពស់​​​ជាង​ប្រទេស​​មួយចំនួន​រួចទៅហើយ​ នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​វិនិយោគ​រោង​ចក្រ​កាន់​តែ​ច្រើន​​​ក្រោម​ការ​​ទាក់ ​ទាញ​ដោយ​រាជ​រដ្ឋាភិបាល​ សម្តេច​តេជោ និងដោយ​សារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព ហើយ​​កម្មករកាន់​តែ​មាន​សមត្ថភាព​ផលិត។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​បដិសេធ​ថា  ការ​ប្រកាស​យក​ចំណូល​ពី​ទេសចរ​ចូល​មើល​រមណីយដ្ឋាន​អង្គរ​វត្ត ដើម្បី​តម្លើ​ង​ប្រាក់​បៀរ​វត្សរ៍ គឺ​មិន​អាច​ធ្វើ​បាន​ ព្រោះ​ចំណូល​​នេះ​​មិន​គ្រប់​គ្រាន់​សម្រាប់​ថែរក្សា​ និង​អភិរក្ស​តំបន់​រមណីយ​ដ្ឋាន​អង្គរផងទេ ហើយដៃ​គូ​អន្តរជាតិ​ដែល​បច្ចុប្បន្ន​​កំពុង​ជួយ​ជួស​ជុល​ប្រាសាទ​នានា​ មិនគាំទ្រ​ឡើយ​។
ឯការ​​ប្រកាស​លុប​ចោល​បំណុល​របស់​​ប្រជា​ពល​រដ្ឋ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ អនុវត្ត​សេដ្ឋកិច្ច​ទី​ផ្សារ​​សេរី គឺ​មិន​អាច​ធ្វើ​បាន​ ហើយ​ជា​ការ​ភូតកុហក់​។ រដ្ឋ​គ្រាន់​តែ​ជា​អ្នក​សម្រ​ប​សម្រួល តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ធនាគារឯកជន​ណា​មួយ​លុប​ចោល​បំណុល​បាន​ឡើយ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បានបញ្ជាក់​ថា បើ​បងប្អូន​ប្រជា​ពលរដ្ឋ​ណា​ជឿ​តាម​បក្ស​ប្រឆាំង ហើយ​ទៅ​ខ្ចី​លុយ​ធនាគារ​ ដោយ​សង្ឃឹម​ថា គេ​នឹង​លុប​បំណុល​នោះ អាច​នឹង​ជួប​ផល​វិបាក​ជា​មិន​ខាន​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត ជា​ពិសេស​កំណើន​អសនៈ​មណ្ឌល​ខេត្ត​​តាកែវជា​បន្ត​បន្ទាប់​ គឺដោយ​សារការ​ដឹកនាំ​ដ៏ល្អ​របស់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន
ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដូច្នោះ បើ​ស្រឡាញ់, បើ​អាណិត, បើ​ពេញ​ចិត្ត, បើ​ជឿ​ទុក​ចិត្ត​ សម្តេច​ អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា។    

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​មាន​សសរ​ស្តម្ភ​ពីរ​សំខាន់​ គឺទី១,រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​កំពុង​ទទួល​ ការ​កាត់​ទោស​ដោយ​តុលាការ​ ដោយ​​មានការ​ចូល​រួម​ពី​ចៅក្រម​បរទេស​។ ទី២, ​កសាង​បានសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជូនប្រជា​ពលរដ្ឋ​។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​សព្វ​ថ្ងៃ គឺ​ដោយ​សារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដែល​រាជ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន សម្រេច​បាន​។ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​បានដឹង​ថា សុខ​សន្តិភាព​មាន​តម្លៃ​ប៉ុណ្ណា?។ បច្ចុប្បន្ន គម្រូរបស់​កម្ពុជា​ក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ការ​អភិវឌ្ឍន៍​ប្រទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ពិភព​លោក។

ប្រជាពលបាន​​ប្តេជ្ញា​បោះឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមាន​លេខ​រៀង​ទី​៤ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​មានគុណ​សម្បត្តិ​ដែល​ជា​សសរ​ស្តម្ភ​ពីរ​ សំខាន់ គឺ​ការ​រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហ៊ានថា ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុសត្រូវ មិន​សន្យា​ចោលទេ។






ការផលិត និងការប្រើប្រាស់ឯកសារក្លែងបន្លំ ត្រូវផ្តន្ទាទោសតាមច្បាប់

ឯកឧត្តម សាយ សំអាល់ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្នុងភូមិសុក្រំជុំ ខេត្តកំពង់ចាម

កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ ឯកឧត្តម​ សាយ​ សំអាល់​ បេក្ខជន​តំណាង​រាស្រ្ត​ មណ្ឌល​ កំពង់​ចាម​ សមាជិក​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់​ចាម​ និង​ជា​ប្រធាន​ ក្រុម​ការងារ​ចុះ​ជួយ​ ស្រុក​អូរាំង​ឪ​ និង​លោក​ជំទាវ​ សាន្ត​ អរុណ​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​ សម្លេង​ឆ្នោត​ នៅ​ភូមិ​សុក្រំ​ជុំ ស្រុក​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​កំពង់​ចាម​ ដែល​មាន​សមាជិក​ សមាជិកា​ គណបក្ស​ ប្រជាជន​កម្ពុជា​ ​ និង​ប្រជាពល​រដ្ឋ​ ចូល​រួម​យ៉ាង​កុះ​ករ​។​