Saturday, August 10, 2013

សេច​កី្ត​​ណែ​នាំ​​របស់​ក្រសួង​​មហា​​ផ្ទៃ ​ចំពោះ​ការ​ញុះ​ញង់ ​ធ្វើ​បាតុ​កម្ម ​របស់​បក្ស​ប្រឆាំង​



ពិធីបើកដំណើរការសភាដើមនីតិកាលទី៤ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី




វេទិកាតុមូល៖ ដំណើរឆ្ពោះទៅការបើកសម័យ​ប្រជុំ​រដ្ឋសភា​លើ­​ដំបូង និងការបង្កើតរាជ​រដ្ឋា​ភិបាលអាណត្តិទី៥





សេច​ក្តី​ប្រកាស​ព័ត៌មាន៖ ស្តីពី​ជំនួប​រវាង ឯកឧត្តម​​​បណ្ឌិត​​សភាចារ្យ សុខ អាន ជាមួយ​ឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក

           កាលពីថ្ងៃ សុក្រទី៩ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី ឯកឧត្តម​ឧប​នាយក​​​​​​​​​​​​រដ្ឋ​មន្រ្តី​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ទទួល​ជួប​ឯកឧត្តម ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​លោក​ William ​E. Todd។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អស់​រយៈ​ពេល​ដ៏យូរ​ អំពី​ដំណើរ​ការ​​ឆ្ពោះ​ទៅ​ការ​​បើក​​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​ជាតិ ​នីតិ​កាល​ទីប្រាំ​នៃការ​បង្កើត​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​។

          ភាគីទាំងពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​របស់​ពួក​គេ​ស្តីពី​ការ​ពង្រីក​ ទំនាក់​ទំនង​ទ្វេភាគី​ដែល​ល្អហើយ​នោះ​ រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​នៅ​ក្នុង​បរិការ​លទ្ធផល​នៃកា​រ​បោះឆ្នោត​​ជា​ទូទៅ​នេះ​ ដែល​ឆ្លុះ​បញ្ចាំង​នូវ​សុច្ឆន្ទៈ​ប្រជាជន​កម្ពុជា​ជាទូទៅ។

          ការខ្វែងយោបល់គ្នាទាក់​ទងទៅ​នឹង​លទ្ធផល​បោះឆ្នោត​មក​ដល់​ពេល​នេះ ឯកឧត្តម​ឧប​នាយក​រដ្ឋមន្រ្តី​បណ្ឌិត​សភាចារ្យ សុខ អាន និង​ឯកឧត្តម​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ William E. Todd បាន ​អំពាវ​នាវ​ឲ្យ​មាន​មធ្យោបាយ​សន្តិភាព​​ និង​ស្ងប់​ស្ងៀម​​ដើម្បីដោះ​ស្រាយ​បញ្ហា​ទាំង​​អស់​នេះ ហើយត្រូវ​តែជៀស​វាង​នូវ​រាល់​អំពើ​បែប​ហិង្សា​ទាំង​អស់​ដើម្បី​រក្សា​​បាន​ នូវ​បរិយា​កាស​​ល្អ ​និង​មាន​ស្ថិរ​ភាព​សម្រាប់​ជីវិត​ប្រជាជន៕

បទអត្ថាធិប្បាយ ដោយអ្នកស្រី សាន់ដ្រា ៖ តើនៅចុងបញ្ចប់នៃភាពមិនច្បាស់លាស់នៅក្រោយការបោះឆ្នោត នឹងបែរជាល្អវិញទេ?



Commentary by Ms. Sandra, Post-Election’s Uncertainty, a Blessing in Disguise?