Monday, September 23, 2013

ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី១ នៃ​រដ្ឋសភា នីតិកាល​ទី៥ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមា​ជិក​រដ្ឋសភា






ព្រះរាជសារ សម្តេចឳ សម្តេចតា សម្តេចតាទួត ព្រះវររាជបិតាជាតិខ្មែរ

ព្រះ​​រាជ​ក្រិត្យ ​របស់​​ព្រះ​​មហា​ក្សត្រ ត្រាស់​​បង្គាប់​​ចាត់តាំង​ សម្តេច​តេជោ ហ៊ុន សែន​ ជា​នាយក​​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​​រាជា​ណា​​ចក្រ​កម្ពុជា​

សារ​លិខិត​ ​របស់​​សម្តេចតេជោ ហ៊ុន សែន​ ក្រាប​​បង្គំ​​ទូល​​ថ្វាយ​ ព្រះ​ករុណា​ព្រះ​​បាទ​​សម្តេច​​ព្រះ​​បរម​នាថ​ នរោត្តម​ សីហមុនី​

ព្រះរាជពិធីបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា



សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត​ ចុះថ្ងៃ​ទី​ ២៣ ខែ​កញ្ញា ឆ្នាំ​២០១៣


សារ​លិខិត​ ​របស់​​សម្តេចតេជោ ហ៊ុន សែន​ ក្រាប​​បង្គំ​​ទូល​​ថ្វាយ​ ព្រះ​ករុណា​ព្រះ​​បាទ​​សម្តេច​​ព្រះ​​បរម​នាថ​ នរោត្តម​ សីហមុនី​


ព្រះ​​រាជ​ក្រិត្យ ​របស់​​ព្រះ​​មហា​ក្សត្រ ត្រាស់​​បង្គាប់​​ចាត់តាំង​ សម្តេច​តេជោ ហ៊ុន សែន​ ជា​នាយក​​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​​រាជា​ណា​​ចក្រ​កម្ពុជា​


ព្រះ​រាជសុន្ទរកថា ព្រះករុណា​ព្រះបាទ​ស​ម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ក្នុងឱកាស​ប្រារព្វ​ពិធី​បើក​សម័យ​ប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៥



Royal Message by Preah Karuna Preah Bat Samdech Preah Borom Neath NORODOM SIHAMONI on the Occasion of the Inaugural Session of the Fifth Legislature



រាជ​រដ្ឋា​ភិបាល​បង្ហាញ​សៀវ​ភៅ​ស ស្តីពី​ដំណើរ​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ​អាណ​ត្តិ​ទី៥

នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ឯកឧត្តមកែវ រ៉េមី រដ្ឋលេ​ខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស បានប្រកាសថា ការ​ស្នើ​​សុំ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ ដោយ​បក្ស​ប្រឆាំង​អត់​ទៅរួចទេ ព្រោះវាហួសកាលបរិច្ឆេទ និងនីតិវិធីទៅហើយ ហើយរដ្ឋសភានឹងបើកសម័យប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​ ក្រោម​ព្រះ​រា​ជា​ធិប​តីភាព​របស់ព្រះមហាក្សត្ស។ ការប្រកាស​របស់​ឯកឧត្តម កែវ រ៉េមី បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដើម្បី​ផ្សព្វផ្សាយអំពីសៀវភៅស ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា ដែលបាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី២៨ ខែកក្កដា កន្លងទៅ ដែល​សៀវ​ភៅ​នេះមាន​កត់ត្រា​អំពី​ព័ត៌មាន​ទាំងឡាយ ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​ពាក់​ព័ន្ធ​នឹង​នីតិវិ​ធី​អនុវត្ដ​នៅ​គ្រប់​ដំណាក់​កាល ការដោះស្រាយបណ្ដឹង និងការចោទប្រកាន់នានា។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា បន្ទាប់​ពីកា​រ​បោះឆ្នោតកន្លងទៅ មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បានផ្សព្វផ្សាយ ធ្វើឲ្យមាន​ការភ័ន្ត​ច្រឡំ​ចំពោះ​លទ្ធផល​នៃការបោះឆ្នោតនោះ ជាពិសេស​អង្គការ​ខុមហ្វ្រេល ដែល​អង្គការ​នេះ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​របៀប​​ជាល្បិច​កលមួយ ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ ដោយ​មិនបង្ហាញនូវភាពត្រឹមត្រូវនោះឡើយ។ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា ការ​បោះ​ឆ្នោត​នៅកម្ពុជា គឺធ្វើ​ឡើង​តាម​គោលការណ៍ស្ម័គ្រចិត្ត មិន​មែន​កំណត់​ដោយ​ច្បាប់​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​នោះ​ទេ ដោយ​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​អាច​ទៅ​បោះ​ឆ្នោត​ក៏បាន​ មិនទៅបោះឆ្នោតក៏បាន គ្មានច្បាប់ឯណាកំណត់ថា ត្រូវទៅបោះឆ្នោតនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តាម​លទ្ធផល​ដែលបាន​បង្ហាញកន្លងមកនេះបញ្ជាក់ថា ភាគរយ​នៃ​ការ​ចូល​រួម​បោះ​​ឆ្នោត​​របស់​ពលរដ្ឋកម្ពុជាខ្ពស់ជាងនៅសហរដ្ឋអាមេរិក និងនៅ​ប្រទេស​​ដទៃទៀត ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង ៦០ភាគរយបានចេញទៅបោះឆ្នោត ប៉ុន្តែនៅអាមេរិកវិញមានតែជាង ៣០ភាគរយប៉ុណ្ណោះ នៃ​​​ប្រជា​​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​បានចេញទៅបោះឆ្នោត។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់​ស្ងាត់​ល្អ​ណាស់ ប្រជា​ពល​រដ្ឋ​បាន​ផុល​ផុស​ចេញ​ទៅ​បោះ​ឆ្នោត​ដោយគ្មានការគំរាមកំហែង ភ័យខ្លាច​ពីការ​បំភិតបំភ័យពីគណបក្សណាមួយឡើយ ហើយ​គាត់​បាន​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​តាម​គំនិត​ដែល​មាន​ស្រាប់ និង​បាន​បោះ​ឆ្នោត​ទៅ​ឲ្យ​គណ​បក្ស​មួយ​ដែល​គាត់ស្រឡាញ់ចូលចិត្ត។  ឯកឧត្តម កែវ រ៉េមី បាន​​ឲ្យ​ដឹង​ថា​ទោះ​ជា​យ៉ាងនេះក្តី គណបក្ស​សង្គ្រោះជាតិនៅតែលើកឡើងពីភាពមិនប្រក្រតី និង​ទាម​ទារ​ជាប់មិនដាច់ចំពោះលក្ខខណ្ឌផ្សេងៗ ដោយ​មិន​គិត​ពីអ្វី​ដែលជាធាតុពិតនោះឡើយ។ 
ឯកឧត្តម កែវ រ៉េមីបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនបានលួចឆ្នោតដូចការចោទប្រកាន់នោះទេ ហើយ​ប្រសិន​បើលួច​ក៏មិន​ដែល​អ្នក​ណាល្ងង់លួចពី ៩០អាសនៈ ធ្លាក់មកនៅ ៦៨អាសនៈនោះដែរ។ នេះ​គឺជា​ធាតុ​ពិត​ដែល​ជា​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋកម្ពុជា ហើយ​ក៏ជា​លទ្ធផល​មួយ​ពិត​ប្រាកដ​តាម​រយៈ​ការបោះឆ្នោត ដែលត្រូវតែទទួល ស្គាល់នៅការពិតនេះ។ លោកបញ្ជាក់ថា បើនិយាយ​ពីមិន​សុខ​ចិត្ត​ចំពោះលទ្ធផលមានតែគណបក្សប្រជាជនទេ ដែលត្រូវតវ៉ា និងមិន​សុខ​ចិត្ត​ចំពោះ​លទ្ធផលនេះ ពីព្រោះ​មាន​​សមាជិក​ច្រើន​ណាស់​បាន​សម្តែងការមិនពេញចិត្ត។ លោកបានលើកឡើងដែរថា នៅថ្ងៃ​បោះ​ឆ្នោត​មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ក្នុងនោះ​ក៏មាន​សកម្មជន​នៃ​គណបក្សសង្គ្រោះជាតិផងដែរ ដែល​មាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់លើលទ្ធផលក្រោយពីរាប់សន្លឹកឆ្នោត។ នៅពេល​រាប់​សន្លឹក​ឆ្នោត​ឃើញ​មួយគូសមួយ ឃើញពីរគូសពីរ គ្មានអ្នកណាអាចបន្លំបានទេ ហើយក្រោយមកអន្តរជាតិ ក៏បានវាយ​តម្លៃ​នូវ​ភាព​ប្រសើរ​នៃ​ដំណើរ​ការបោះឆ្នោតនេះផងដែរ។ 
ទាក់ទងទៅនឹងការរាំងស្ទះដល់ការប្រជុំសភាបង្កឡើងដោយបក្សប្រឆាំង ឯកឧត្តម កែវ រ៉េមី បាន​បញ្ជាក់​ថា ការប្រជុំ​សភា​ដំបូង​នេះ​មិន​ចាំ​បាច់ ១២៣រូបទេ ចំនួន ១២៣រូប គឺគ្រាន់​តែជា​ការរៀប​ចំបញ្ជី​សម្រាប់​ការបោះឆ្នោតតែប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រជុំ​ដំបូង​មិន​ចាំបាច់​មាន​១២៣​រូប​នោះទេ ហើយ​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏មានសំឡេងលើសពី៥០បូក១ នៅក្នុងដំណើរការរដ្ឋសភានេះផងដែរ។ បញ្ហា​នេះក៏មាន​អ្នក​ច្បាប់​ជាច្រើនធ្លាប់បកស្រាយរួចរាល់ហើយអំពីការប្រជុំសភាដំបូង និង ការ​បង្កើត​រដ្ឋសភា និង​រដ្ឋា​ភិបាល​ថ្មីនេះ​ផងដែរ។ 
ឯកឧត្តម​បន្តថា យោងតាមរដ្ឋធម្មនុញ្ញ យោងតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ការអនុម័ត​នៃការ​បង្កើត​ក្បាល​ម៉ាស៊ីនដឹកនាំរដ្ឋសភា និងការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥ អត់ត្រូវការសំឡេងអនុម័ត ២ ភាគ ៣ ទេ ដោយយើងបានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរួចមកហើយ គឺមក ៥០% បូក១។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា ចំពោះករណីការប្រកាសរបស់គណបក្សប្រឆាំង ក្នុងការ​បន្ត​ធ្វើ​បាតុ​កម្មតទៅទៀតនោះ លោកយល់ឃើញថា គណបក្សប្រឆាំងមិនបានឈ្នះឆ្នោតទេ តែ​គណ​បក្ស​ប្រឆាំង​ចង់​ដឹកនាំប្រទេស ហើយ​គណបក្ស​ប្រឆាំង​​បាន​បង្ក​បរិយាកាស​ដោយ​បំភ្លៃ​នៃ​តួ​លេខ​បោះ​ឆ្នោត​ទាំង​អស់ ដើម្បីញុះញង់បញ្ចេះប្រជាពលរដ្ឋដែលពុំបានយល់ច្បាស់ឲ្យជ្រួលច្របល់ ទៅតាម​គណ​បក្ស​ប្រឆាំង ដែលធ្វើឲ្យមានបញ្ហាអស្ថិរភាពអសន្តិសុខក្នុងសង្គមជាតិ។ ម្យ៉ាងទៀត បើគណ​បក្ស​សង្គ្រោះ​ជាតិដែលមានសំឡេងឆ្នោតជាង ២លាននាក់ បង្កីត​នូវការ​បញ្ឆេះ​កំហឹង​តាម​ការ​អូស​ទាញ​របស់​មេបក្ស​ប្រឆាំង សួរថា ប្រជាពលរដ្ឋជាង ៣លាននាក់ គាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពួក​គាត់​សុខ​ចិត្ដ​នៅ​ស្ងៀមបានទេ?។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា ជាទម្លាប់របស់គណបក្សប្រឆាំងជារឿយៗបានប្រកាសថា ខ្លួន​នឹង​មិន​ចូល​រួម​បោះឆ្នោត ឬបដិសេធលទ្ធផលបោះឆ្នោត។ ថ្ងៃបោះឆ្នោតមិនទាន់មកដល់ផង គណបក្ស​ប្រឆាំង​បាន​​បដិសេធ​លទ្ធ​ផល​មុន​ការ​បោះ​ឆ្នោត​ទៅ​ហើយ ប៉ុន្ដែខ្លួននៅតែចូលរួមក្នុងការបោះឆ្នោតដដែល។ បញ្ហា​ត្រង់​នេះ​ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា ប្រសិនបើគណបក្សប្រឆាំង ឈ្នះឆ្នោត​តើខ្លួន​បដិសេធ​លទ្ធផល​នៃការ​បោះឆ្នោតនេះដែរឬទេ?