Friday, September 27, 2013

សារ​លិខិត​​អប​អរសាទរ ​រដ្ឋមន្រ្តីការបរទេស​ នៃ​សា​ធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


សារ​លិខិត​​អប​អរសាទរ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ នៃ​សា​ធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


សារ​លិខិត​​អប​អរសាទរ ​ឯកអគ្គ​រដ្ឋ​ទូត​​ជប៉ុន ប្រចាំកម្ពុជា ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


Congratulations Letter of Ambassador of Japan to the Cambodia to H.E. Mr. Hor Namhong Deputy Prime Minster


សេចក្តីថ្លែងការណ៍ របស់រដ្ឋសភា​ នៃព្រះរាជាណចក្រកម្ពុជា



សេច​ក្តីណែ​នាំ​របស់​រាជ​រដ្ឋាភិបាល ស្តីពីការ​ត្រៀម​វិធាន​ការ​ទុក​ជាមុន ដើម្បី​បញ្ចៀស និងកាត់​បន្ថយ​គ្រោះ​មហន្តរាយ ដែល​បណ្តាល​មកពីគ្រោះ​ទឹកជំនន់


សារ​លិខិត​អបអរ​សាទរ ប្រធានាធិបតី នៃ​សាធារណ​រដ្ឋសហភាព មីយ៉ាន់ម៉ា ជូន​សម្តេច​តេជោ ហ៊ុន សែន នាករដ្ឋមន្រ្តី


Congratulation Letter of President of the Republic of the Union of Myanmar to Samdech Techo Hun Sen Prime Minister


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ថ្មីក្រសួង​អប់រំ​​​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​ការណ៍​អប់រំ​សម្រាប់​ទាំង​អស់​គ្នា

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មីនៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​​ តាម​រយៈ​នៃការ​អនុវត្តន៍​គោលការណ៍ «ការអប់រំសម្រាប់ទាំងអស់គ្នា» ឱ្យកាន់តែ​សកម្ម​និង​មាន​​ប្រសិទ្ធភាពបន្ថែមទៀត សំដៅ​ធានា​សមធម៌​ក្នុង​ការ​ទទួល​បាន​សេវា​អប់រំ បន្តលើកកម្ពស់​គុណភាពនិងប្រសិទ្ធភាព​សេវា​អប់រំគ្រប់កម្រិត ព្រមទាំងបន្តអភិវឌ្ឍស្ថាប័ន និងសមត្ថភាពមន្ត្រី​អប់រំ​។​ ​

ក្នុង​ឱកាស​អញ្ជើញ​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី៥ នៃ​រដ្ឋសភា ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា គឺ​ឯកឧត្តម ហង្ស ជួនណារ៉ុង ជំនួស​ឯកឧត្តម អ៊ឹម សិទ្ធី ដែល​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​ថ្មី ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន​ដូច​ជា សិង្ហបុរី សាធារណរដ្ឋ​កូរ៉េ មិនមែន​ជា​ប្រទេស​ដែល​មាន​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ដូច​កម្ពុជា​នោះ​ទេ តែ​ដោយ​សារ​តែ​គេ​មានមូល​ធន​​មនុស្ស​​ ធ្វើឲ្យ​ប្រទេស​ទាំង​នោះ​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​។ សម្រាប់​ភារកិច្ច​​របស់រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​អាណត្តិ​ទី​៥​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាពអប់រំ និង​ជួយ​តម្រង់​ទិស​ការ​សិក្សា​របស់​យុវជន​ ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារការងារ ដើម្បី​ចៀស​វាង​ភាព​ខ្វះ និង​លើសរវាង​មូល​ធន​មនុស្ស​ដែល​បណ្តុះ​បណ្តាល​បាន និង​ទីផ្សារ​ការ​ងារ​ដែល​មានការ​រីក​ចម្រើន​។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា គុណភាព​នៃ​ការអប់រំ គឺ​ជាគន្លឹះ​សម្រាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុងអភិបាលកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​ការអភិវឌ្ឍ​សហគមន៍ និងសង្គម​គ្រួសារ​នីមួយៗ ហើយ​ក្រសួងអប់រំ យុវជន និង​កីឡា គឺជាតួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​តួអង្គ​ស្នូល​នានា នៅ​ក្នុងការកសាង​មូលធន​មនុស្ស (Human Capital) ឱ្យ​មានភាព​រឹងមាំ ដើម្បី​ជាមូលដ្ឋាន​ដ៏ចាំបាច់​សម្រាប់​ការធ្វើ​ពិពិធ​កម្មសេដ្ឋកិច្ច ការបង្កើន​ផលិត​ភាព និង​សមត្ថភាព​ប្រកួត​ប្រជែង ដែលនឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សមធម៌ នៅ​ក្នុង​សហគមន៍​អាស៊ាន នាឆ្នាំ​២០១៥ ខាង​មុខ​ដ៏ខ្លី។

ដើម្បីសម្រេចនូវ​បេសកកម្ម​ដ៏ធំធេងនិងជាគន្លឹះនេះ ទាមទារ​ឱ្យមាន​ការ​សម្របសម្រួល និង​ការ​ចូលរួម​សហការ​យ៉ាងសកម្ម និង​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវខ្ពស់ រវាង​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់  ដូច​ជា​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ​ដែល​ទទួល​បន្ទុក​វិស័យអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រុម​ប្រឹក្សា​ជាតិមុខរបរ (NTB​) និង​ទីភ្នាក់​ងារ​ជាតិ​មុខរបរ (NEA) ព្រមទាំង​វិស័យឯកជន ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​មិនមែន​រដ្ឋា​ភិបាល​នា​នា ដែល​បំពេញ​ការងារ​ក្នុងវិស័យ​អប់រំ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា រក​វិធី​ និង​យក​ចិត្តទុក​ដាក់​កាត់​បន្ថយ​គម្លាតដែលនៅ​ធំ រវាង​អ្នក​សិក្សា​ស្រាវ​ជ្រាវ (Academic) និង​អ្នក​ធុរៈកិច្ច​ ដោយ​បង្កើត​ឲ្យ​មានការ​ជួប​គ្នារវាង​អ្នក​ស្រាវ​ជ្រាវ និង​អ្នក​ធុរៈកិច្ច​ដើម្បី​អាច​ស្វែង​យល់​ពី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អនុវត្តន៍​នូវ​ “យុទ្ធ​សាស្ត្រ​ចតុកោណ” កំណើន​ សមធម៌ និង​ប្រសិទ្ធ​ភាព​ ដំណាក់កាល​ទី​៣ បាន​ផ្តោត​ចំណុច​អាទិភាព​ជា​ច្រើន​ក្នុង​វិស័យ​អប់រំ​ផង​ដែរ៕

កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០១







កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០២








សារ​លិខិត​អបអរ​សាទរ នាយក​រដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលសាធារ​ណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ ជូន​សម្តេច​តេជោ ហ៊ុន សែន នាករដ្ឋមន្រ្តី


លិខិត​អបអរ​សាទរ រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋ​មន្ត្រី​ច្បាប់​សឹង្ហបូរី ជូន ឯកឧត្តម ហោ ណាំហុង


Congratulation Letter Minister for Foreign Affairs and Minister for Law of Singapore to H.E. Hor Namhong


Président des Conseils d'Etat et des Ministres de la République de Cuba to Samdech Techo Hun Sen Prime Minister