Saturday, September 28, 2013

ប្រសាសន៍សម្តេចតេជោ៖ កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា




កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា



ពិធីប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន នែរាជរដ្ឋាភិបាលនីតិកាលទី៥

នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ មាន​រៀបចំពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រោម អធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា គ្រាដែលឯកឧត្តម សាយ សំអាល់ ត្រូវ​មក​ទទួល​តំណែងជារដ្ឋមន្រ្តីជំនួស ឯកឧត្តម ទេស​រដ្ឋ​មន្រ្តី ម៉ុក ម៉ារ៉េត។ 

ក្រោយពីពិធីប្រគល់ត្រាដោយឯកឧត្តម ឧបនាយក​រដ្ឋ​មន្រ្តី ប៊ិន ឈិន, ឯកឧត្តម សាយ សំអាល់ ដែលជារដ្ឋមន្រ្តីថ្មី នៃក្រសួងបរិស្ថាន នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានធ្វើការប្តេជ្ញានិងខិតខំយកអស់កម្លាំងកាយចិត្ត និងបញ្ញា ក្នុងការ អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវការ​គ្រប់​គ្រង​ធន​ធានធម្មជាតិប្រកបដោយចីរភាព តាមរយៈការធានាឱ្យបាននូវគម្របបៃតង ការអភិរក្សព្រៃឈើ និងសត្វព្រៃ ការ​រក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាគុណភាពដីនិងចីរភាពប្រភពទឹក ក៏ដូចជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការការពារជីវៈចម្រុះ តំបន់ដីសើម និងតំបន់ឆ្នេរ ស្រប តាម​យុទ្ធ​សាស្រ្ត​ចតុ​កោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ មាន ជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និង​មន្រ្តី រាជការនៃក្រសួងបរិស្ថានទាំងអស់ នឹងពួតដៃគ្នា រួមសហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅ​ធ្វើយ៉ាង ណាឱ្យការងាររបស់ក្រសួងមានដំណើរការល្អ និងអាចធានាបាននូវប្រសិទ្ធិភាពខ្ពស់។ 

ហើយជាមួយនឹងកិច្ចខិតខំប្រឹង ប្រែង និងសក្តានុពលដែលយើងមាន យើង​ប្រាកដ​ជាអាច​ឈរជើង​ក្នុង​ឋានៈ​មួយ​ដ៏សក្តិសម និងស្មើភាពនៅក្នុង សហគមន៍ប្រជាជាតិ ប្រកបដោយមោទនភាព និង​សេច​ក្តី​ថ្លៃថ្នូរ​សម្រាប់​ប្រជាជន​កម្ពុជាគ្រប់ៗរូប។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត បានអោយដឹងថា ក្នុងរយៈកាល០២ទស្សវត្ស៍កន្លងមកនេះ ក្រសួង​បាន​សម្រេច​​នូវផែនការការងារធំៗជាច្រើនក្នុងនោះ មានការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ដូចជា​ការ​ងារ​អភិរក្ស​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ការគ្រប់គ្រងបរិស្ថាន ការងារប្រែប្រួលអាកាសធាតុ និង​ការងារ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថានជាដើម។ ហើយបើយោងតាមរបាយការណ៍ខាង លើដដែលនេះ បានឱ្យដឹងទៀតថា ក្រោម​គម្រោង​វិនិយោគ​អភិវឌ្ឍន៍ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព ក្រសួងបានធ្វើឱ្យ សម្រេចនូវ​គម្រោង​ជាច្រើន​ដូច​ជា ទីក្រុងឋានសួគ៍បូកគោ តំបន់រម្យនីយដ្ឋានក្នុងឧស្យានជាតិរាម ទីក្រុងទេសចរណ៍ តំបន់ឆ្នេរគីរីជលសារ ផ្លូវ​តភ្ជាប់​ទៅដល់តំបន់កន្ទុយនាគ ខេត្តរតនគីរី និងដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ ដែល សរុបផ្ទៃដីវិនិយោគមានទំហំជាង ៦២ម៉ឺនហិកតា។