Tuesday, November 12, 2013

សម្តេច​​តេជោ​​គាំ​ទ្រ​​ការ​​វិនិយោគ​​របស់​​សាជី​វកម្ម ​Denso ​នៅ​​កម្ពុជា

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន ​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ នេះ​នៅ​កម្ពុជា ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ​លោក Nobuaki Katoh ​ប្រធាន​សាជីវកម្ម​ Denso ជាក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុននា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ​នៅ​វិមាន​សន្តិភាព​។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន Denso នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដោយមាន​ប្រសាសន៍បញ្ជាក់​​អំពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថា គោលនយោបាយ​របស់​យើង​គឺ​មិន​ត្រឹមតែ​ទាក់ទង​វិនិយោគ​មកកាន់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឲ្យ​វិនិយោគ​នោះ​មានការ​ពង្រីក​ចង្វាក់​ពាណិជ្ជកម្ម​កាន់តែ​ធំទៅៗ​ទៀត​ផង។ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា រាជ​រដ្ឋាភិ​បាល​នឹង​ខិតខំ​រក្សា​បរិយាកាស​ឲ្យកាន់តែ​ល្អ​ឡើង​ថែមទៀត ​សម្រាប់​វិនិយោគ​នៅក្នុង​កម្ពុជា ដោយ​សម្តេច​តេជោ​​បាន​​ជូន​ពរ​ឲ្យ​ក្រុមហ៊ុន Denso ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវ​កម្ម​របស់​ខ្លួន​នៅកម្ពុជា​។

ឯកឧត្តម អ៊ាង សុផល្លែត ឲ្យ​ដឹងថា លោក Nobuaki Katoh ប្រធាន​សាជីវកម្ម Denso របស់ ប្រទេស​ជប៉ុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​បាន​គាំទ្រ​ក្រុមហ៊ុន​ Denso របស់លោកដែល​មាន​វត្ត​មាន​នៅ​កម្ពុជា​​តាំង​ពី​ខែកក្កដាមក​​។ លោក Nobuaki បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមហ៊ុន Denso ជាក្រុមហ៊ុន​ដែល​ដំឡើង​គ្រឿង​បង្គំ​របស់​គ្រឿងយន្ត​កង់​២​សម្រាប់​នាំចេញ​ទៅ​ប្រទេស ​ថៃ និង​វៀតណាម ហើយនៅពេល​អនាគត​នឹង​មាន​ការរៀបចំ​ផលិត​គ្រឿង​បង្គំ​សម្រាប់​​​យានយន្ត​កង់ ៤ ថែមទៀត។ លោក Nobuaki បាន ​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​គឺ​ធ្វើការបណ្តុះបណ្តាល​ធនធានមនុស្ស​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​តែម្តង ដោយ​ធ្វើ​យ៉ាង​ណា​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​អ្នកបច្ចេកទេស​កម្ពុជា ដែល​ទទួល​បានការ​បណ្តុះបណ្តាល​នោះ​នឹង​ក្លាយទៅជា​អ្នកឯកទេស​ជំនាញ ហើយ​លោក​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណាប្រតិបត្តិការ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​នោះ៕

សម្តេច​តេជោ ហ៊ុន សែន ដឹក​នាំកិ​ច្ច​ប្រជុំ​​ក្រុម​ការ​ងារ​ពិសេស ទាក់​ទិន​ការ​បក​ស្រាយ​សាល​ដីការ​​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​​នឹង​រឿង​​ក្តី​ប្រាសាទ​ព្រះវិហារ​ របស់​តុលាការ​យុត្តិ​អធម៌អន្តរ​ជាតិឡាអេ




សេច​ក្តីថ្លែង​ការណ៍ សម្តេច​​តេជោ ហ៊ុន សែន ស្តីពី​សាលដីការ​របស់តុលាការយុត្តិធម៌អន្តរជាតិ​ លើបណ្តឹង​សុំរបស់កម្ពុជា​ឲ្យបកស្រាយ​សាលដីការ​ឆ្នាំ១៩៦២ ពាក់ព័ន្ធ​នឹង​ក្តី​ប្រាសាទ​ព្រះវិហារ



បទសម្ភាសន៍ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង​ បន្ទាប់​ពី​ការ​​ប​ក​ស្រាយ​របស់​តុលាការ​អន្តរជាតិ​ទីក្រុងឡាអេ ICJ




ការ​បក​ស្រាយ​​សាលដីការ​របស់តុលាការយុត្តិធម៌អន្តរជាតិ​ លើបណ្តឹង​សុំរបស់កម្ពុជា​ឲ្យបកស្រាយ​សាលដីការ​ឆ្នាំ១៩៦២ ពាក់ព័ន្ធ​នឹង​ក្តី​ប្រាសាទ​ព្រះវិហារ