Friday, November 22, 2013

​សម្តេចតេជោអះអាងពីការបន្ត កិច្ចខិតខំ ប្រឹងប្រែងអនុវត្ត​កម្មវិធី​ជាតិ ផ្តល់​ថ្នាំ​បង្ការឲ្យបានកាន់តែប្រសើរ


 ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននា​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៣ បានប្រកាសឲ្យដឹងថា «​រាជរដ្ឋាភិបាល នឹង​នៅតែ​បន្ត កិច្ចខិតខំ ប្រឹងប្រែង​របស់​ខ្លួន អនុវត្ត​យ៉ាង ម៉ឺងម៉ាត់ និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កម្មវិធី​ជាតិ ផ្តល់​ថ្នាំ​បង្ការ ព្រមទាំង​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​កម្មវិធី​កែទម្រង់ វិស័យ​សុខាភិបាល ដែល​បាន​ដាក់ ចេញ​កន្លងមក ពីញ្រេះថា​កិច្ចការ​ទាំងអស់ នេះ មិន​ត្រឹមតែ​ជា​ការងារ​ស្លាប់​រស់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី ភាពជា​ម្ចាស់ របស់​កម្ពុជា ក្នុង​កិច្ចធានា អំពី​សុខុមាលភាព របស់​ប្រជាជន​ផងដែរពិសេស​ទារកនិង​កុមារ​»។​​ការផ្តល់​ថ្នាំ​បង្ការ​ឱ្យ​កុមារ​កម្ពុជា​គ្រប់រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយពណ៌​សម្បុរនិង​ជាតិសាសន៍​ឡើយ ។

​ក្នុងឪកាសអញ្ជើញជាអធិបតីពិធី បើក​សម័យប្រជុំ របស់​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សកល ដើម្បី​វ៉ាក់សាំង និង​ការផ្តល់​ថ្នាំ​បង្ការ សង្គ្រោះ​កុមារ ហៅ​កាត់​ថា​ហ្កាវី (GAVI) នៅ​សណ្ឋាគារ សូហ្វីតែ​ល​ភ្នំពេញ​ភូគី​ត្រានា​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែង​សេចក្ដីសោមនស្សរីករាយ ចមពោះសម្ព័ន្ធ​ហ្កាវី (GAVI) ដែលបាន​បន្ត​ជួយ​ពន្លឿន​ការបញ្ចូល​វ៉ាក់សាំង​ថ្មីៗ​ថែម​ទៀត ជួយប្រជាជនកម្ពុជា។
ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជាស​ម្ដេចតេជោ​បាន​ស្នើ​ដោយ​ទទូច​សុំសម្ព័ន្ធ​ហ្កាវី (GAVI) ​បញ្ចូល​ វ៉ាក់សាំង ការពារ​ជំងឺ រលាក​សួត (Pneumococcal Vaccine)  ឱ្យបាន​នៅក្នុង​ឆ្នាំ ២០១៥ និង​វ៉ាក់សាំង ការពារ​ជំងឺ រលាក​មាត់ស្បូន (HPV) វ៉ាក់សាំង​ការពារ​ជំងឺរាក (Rotavirus) និង​វ៉ាក់សាំងការពារ​ជំងឺ រលាក​ខួរក្បាល(JE)នាពេល​អនាគត​ផង​ដែរ។​


​​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល​បាន​ចាប់ផ្តើម​ សកម្មភាព​ឡើងវិញ ក្នុង​ឆ្នាំ​១៩៨៦ ដែល នៅពេលនោះ កម្ពុជា​បាន​ចាប់ផ្តើម ពង្រីក​ការផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ នៅ​ខេត្ត​មួយចំនួន ហើយ​បាន​ពង្រីក ជា​បន្តបន្ទាប់ នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​១៩៨៨​ដែល​ក្នុងនោះ​នៅ​ឆ្នាំ​១៩៨៩ ក៏បាន​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​តេតាណូសដល់​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។​

​នៅក្នុង​ឆ្នាំ ១៩៩៤ សម្ដេចផ្ទាល់ បាន​ប្តេជ្ញាចិត្ត ជាមួយ​អង្គការ សុខភាព​ពិភពលោក​ក្នុង​ការលុបបំបាត់ ឱ្យបាន​នូវ​ជំងឺ​គ្រុន​ស្វិត​ដៃជើង ហើយ​តាមរយៈ​ការខិតខំ រួម​គ្នា​នោះ បានធ្វើឱ្យ​ករណី​ជំងឺ​គ្រុន​ស្វិត​ដៃជើង កើតមាន​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ ១៩៩៧ ប៉ុណ្ណោះ ។
កម្ពុជា​ទទួល​បាន​ការទទួលស្គាល់ និង​ការផ្តល់​វិញ្ញាបនបត្រ​ថា «​គ្មាន​ជំងឺ​គ្រុន​ស្វិតដៃជើង​នៅក្នុង​ឆ្នាំ​២០០០»។​

​សម្រាប់ កិច្ចសហការ​ជា​ដៃគូ​រវាង​សម្ព័ន្ធ​ហ្កាវី និង​កម្ពុជា ក៏​មាន​ការ​ជឿនលឿន ជា​លំដាប់ ចាប់តាំងពី​ឆ្នាំ​២០០១​មក​ដោយ​បាន​ចាប់ផ្តើម ពី​ការបញ្ចូល​វ៉ាក់សាំង​ជា​សណ្ឋាន ៤​មុខ (DTP-Hepatitis B) ក្នុង​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​ជាប្រចាំ​ដល់​កុមារ​។ បន្ទាប់​មក​រាជរដ្ឋាភិបាល​បាន​សម្រេចចិត្ត បញ្ចូល​វ៉ាក់សាំង​រលាក​ថ្លើម​ប្រភេទ​បេ ពេល​ទារក​ប្រសូត​ភ្លាមៗ​នៅ​ឆ្នាំ​២០០៣​។ លើសពីនេះ​ទៀត​ក៏​បាន​បញ្ចូល​វ៉ាក់សាំង​ថ្មី​ថែម​ទៀត ដូចជា​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត នៅក្នុង​ឆ្នាំ​២០១០ ជា​សណ្ឋាន ៥​មុខ​បញ្ចូល​គ្នា (DTP-HepB-Hib) និង​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ដូសទី​ពីរ និង​វ៉ាក់សាំង​ថ្មី​មួយទៀត គឺ​ការការពារ​ជំងឺ​កញ្ជ្រឹល​និង​ស្អូច ពីរ​មុខ​បញ្ចូល​គ្នា ដែល​កំពុង​អនុវត្ត​យុទ្ធនាការ ចាប់ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ ២០១៣​នេះ ដោយ​បាន​ផ្តល់​ឱ្យ​កុមារ​ប្រមាណ៤​លាន​៥​សែន​នាក់​នៅ​ទូទាំង​ប្រទេស​។​

សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថាជា​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​២០១២ កន្លងទៅនេះ កម្ពុជា​បាន​ទទួល​ជោគជ័យ​យ៉ាងខ្ពស់ ដោយ ក្នុង​នោះ​កម្ពុជា បាន​កាត់បន្ថយ​អត្រា​ឆ្លង​ជំងឺ​រលាក​ថ្លើម ប្រភេទ​បេ​មកក្រោម ២​ភាគរយ លើ​កុមារ ឤ​យុ​៥​ឆ្នាំ​ហើយ​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១១​មក កម្ពុជា​ក៏​មិនមាន​ជំងឺ​កញ្ជ្រឹល​ទៀត​ដែរ​។ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជាក់ថា​កម្ពុជា​បាន​ប្តេជ្ញា​បញ្ចូល វ៉ាក់សាំង​ថ្មីៗ​ទៀត និង​គិត​ដល់​របៀប នៃ​ការផ្តល់​ថ្នាំ​បង្ការ​ឱ្យ​កុមារ​ទាំង​អស់​ឱ្យបាន​កាន់តែ​ទូលំទូលាយនិង​ប្រកបដោយសមធម៌​ផងដែរ។​

​ទាក់ទងការលើកកម្ពស់វិស័យសុខមាលភាពជូនប្រជាពលរដ្ឋសម្ដេច​តេជោបាន​ស្នើ​ដល់​គ្រប់​ថ្នាក់​ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួង​សុខាភិបាល ក្រសួង ស្ថាប័ន អង្គការ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ និង​ភ្នាក់ងារ​អភិវឌ្ឍ​វិស័យ​ឯកជន​សមាគមវិជ្ជាជីវៈ​ទាំងអស់ សូម​បន្ត​ចូល​រួមចំណែក​ឧបត្ថម្ភ​គាំទ្រ និង​បន្ត​កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាទាំងការស្តារនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការអភិវឌ្ឍន៍ សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស ការផ្តល់សេវា សុខភាព ពិសេស​ការចាក់​វ៉ាក់សាំង និង​ការផ្តល់​ថ្នាំ​បង្ការ​ដើម្បី​ឆ្លើយតប​បាន​ទាន់ពេលវេលា ទៅនឹង​តម្រូវការ ផ្នែក​សុខភាព​ជា​សារវន្ត​របស់​កុមារ​និង​ប្រជាជន​នៅ​ទូទាំង​ប្រទេស។
សូមបញ្ជាក់ថាក្រសួង​សុខាភិបាល និង​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សកល ដើម្បី​វ៉ាក់សាំង និង​ការផ្តល់ ថ្នាំ​បង្ការ GAVI រួម​នឹង​ដៃគូ​សហការ​ជាតិ និង​អន្តរជាតិ​បាន​បើក​សម័យប្រជុំ​ស្តីការផ្តល់​ថ្នាំ​បង្ការ សង្គ្រោះ​កុមារ មាន​រយៈពេល​ពីរ​ថ្ងៃ​ដោយ​មាន​ការចូលរួម​ពី សមាជិក​នៃ​សម្ព័ន្ធ​ហ្កាវី , មន្ត្រី​សុខាភិបាល មកពី​ប្រទេស​នានា ក្នុងនេះ​មាន​ជាអាទិ៍ លោក ដា​ហ្គ​ហ្វី​ន ហូ​យ​ប្រាថិន (Dagfinn Hoybraten) ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​សកល ដើម្បី​វ៉ាក់សាំង និង​ការផ្តល់​ថ្នាំ​បង្ការ​ហ្កាវី (GAVI),​ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ី​ន​ហ្វា​ន់តា គ្រីស្ទី​ណា(Infanta Cristina) នៃ​ប្រទេស​អេ​ស្ប៉ា​ញ, លោក សេត បែក​ឃ្លី  (Seth Berkley) អគ្គលេខាធិការ សហគមន៍ឤ​ហ្វ្រិ​កខាង​កើត ព្រមទាំង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស ជា​មិត្ត​តំណាង​អង្គការ​សុខភាព​ពិភពលោក(WHO) អង្គការ​មូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ (UNICEF) និង មូលនិធិ ប៊ី​ល និង មី​លិនដា ហ្កេ​ត(Bill​      and   Melinda     Gates Foundation)។​


តាម​ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានធ្វើសេចក្ដីរាយការណ៍ ថា សម្ព័ន្ធ​សកល​ដើម្បី​វ៉ាក់សាំង​និង​ការផ្តល់​ថ្នាំ​បង្ការ GAVI គឺជា​សម្ព័ន្ធ នៃ ក្រុម​ប្រទេស​មួយចំនួន មូលនិធិ​និង​សហគ្រាស ដើម្បី​ផ្តល់​ជំនួយ​វ៉ាក់សាំង​ឬ​ការ​ផ្តល់​ថ្នាំ​បង្ការ ដល់​ប្រទេស កំពុងអភិវឌ្ឍន៍ ។ សម្ព័ន្ធ GAVI បានចាប់ផ្តើម​ជួយ​ដល់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០១ ដោយ​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​B ជំងឺ​ខា​សន់​ស្លាក់ តេតាណូស, ក្អក​មាន់ ជំងឺ​រលាក​សួត ជំងឺ​កញ្ជ្រឹល​និង​ជំងឺ​ស្អូច ។

​ការផ្តល់​ជំនួយ របស់ GAVI ចាប់ពី​ឆ្នាំ​២០០១ ដល់ ឆ្នាំ​២០១៣​មាន​ទឹកប្រាក់​ចំនួន ៣៨.៧៦៧.៨០០ ដុល្លារ​អាម៉េរិក លើ​ទឹកប្រាក់​ចំនួន​៤៧.៨០៣.០៨៧​ដុល្លារ​អាម៉េរិក ដែល GAVI បានអនុម័ត សម្រាប់​រយៈពេល ពី​ឆ្នាំ​២០០១ ដល់​២០១៦ រួម​ទាំង​ថវិកា បដិភាគ​របស់ រាជរដ្ឋាភិបាល​ក្នុង​មួយឆ្នាំៗ​ប្រមាណ​១០​ភាគរយ នៃ​តម្លៃ​វ៉ាក់សាំង និង​នៅ​ឆ្នាំ​២០១៣​នេះ​ប្រាក់​បដិភាគ​មាន​ចំនួន ៣.៥៤៤.៤០៧​ដុល្លារ​អាម៉េរិក​។ ជា​លទ្ធផល​ចាប់ពី​ឆ្នាំ​២០០១ ដល់ ឆ្នាំ​២០១២ អត្រា​គ្របដណ្តប់​វ៉ាកសាំង​៥​មុខ​បញ្ចូល​គ្នា ដូចជា​ខាន់ស្លាក់ តេតាណូស ក្អក​មាន់ រលាក​ថ្លើម​ប្រភេទ​បេ និង​រលាក​សួត បាន​កើនឡើង​ពី​៧០​ភាគរយ ក្នុង​ឆ្នាំ​២០១១ ដល់​៩៥​ភាគរយ​ក្នុង​ឆ្នាំ​២០១២ ។​

បទអត្ថាធិប្បាយ៖ ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់

ប្រាសាទព្រះវិហារ
ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់

          ក្រុមអ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសថៃ ដែលរួមទាំងប្រវត្តិវិទូកំពូល គឺសាស្ត្រាចារ្យ Charnvit Kasetsiri Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃ​សា​កល​វិទ្យាល័យ Thammasat​ និង Akkharaphong Khamkhun សាស្ត្រចារ្យមួយរូបទៀត នៅ​មហាវិទ្យាល័យ​ Pridi Banomyong នេះដែរ ត្រូវចាំថា​ប្រាសាទ​ព្រះវិហារ​បានក្លាយ​ជា​បេតិក​ភណ្ឌ​ពិភពលោក​ដោយ​សិទ្ធិ​ខ្លួន​ឯង​ផ្ទាល់ ចាប់តាំងពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០០៨ ហើយ​វាពិត​ជា​មិនមែន ជាប្រភពនៃ «ជម្លោះរាំរៃ» ដូចដែល Supalak Ganjanakhundee បានសរសេរនៅក្នុង The Nation នៅ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៣ ក្រោមចំណងជើងថា៖ «អំពាវ​នាវ​ឱ្យដាក់​ប្រាសាទ​ព្រះវិហារ​ជាសម្បត្តិ​បេតិកភណ្ឌ អាស៊ាន» នោះទេ។
          «ជម្លោះរាំរៃ» នោះ នៅទីបំផុតបានបញ្ជាក់ដោយស្របច្បាប់ និងតាមផ្លូវច្បាប់ថា ប្រាសាទព្រះវិហារស្ថិត នៅក្នុងទឹកដី ក្រោមអធិបតេយ្យរបស់កម្ពុជា តាមសាលដីកាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៦២ របស់ICJក្នុងរឿងក្តី ទាក់ទងនឹង ប្រាសាទព្រះវិហារ ហើយ ICJ ក្រោមសាលដីកាមួយទៀតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុង រឿងក្តីទាក់ទងនឹងប្រាសាទព្រះវិហារ បានសម្រេចដោះស្រាយ ​«ជម្លោះរាំរៃ» នោះ ជាមួយនឹងការបកស្រាយលើ «តំបន់ក្បែរប្រាសាទ» ដោយកំណត់ថា «តំបន់ក្បែរប្រាសាទ» គឺជាតំបន់ពយភ្នំទាំងមូលនៃប្រាសាទព្រះវិហារ ក្នុងអត្ថន័យដូចខាងក្រោម៖
-       «បង្ហាញឱ្យឃើញថាដែនកំណត់ពយភ្នំនៃព្រះវិហារ​ នៅខាងត្បូងនៃខ្សែបន្ទាត់ផែនទីឧបសម្ព័ន្ធ១ គឺជាសណ្ឋាន ភូមិសាស្ត្រធម្មជាតិ។ ទៅទិសខាងកើត ខាងត្បូង និងនិរតី ពយភ្នំធ្លាក់ចុះល្បាក់ ចំណោតយ៉ាងខ្លាំងទៅ កាន់វាលទំនាបខាងកម្ពុជា។»
-       «ទៅទិសខាងលិច និងទិសពាយព្យ សណ្ឋានដីធ្លាក់ចុះជាជំរាលមិនសូវចោទខ្លាំង ប៉ុន្តែបង្ហាញច្បាស់ថា ធ្លាក់ចូលទៅក្នុងជ្រលងភ្នំដែលបែងចែកព្រះវិហារពីភ្នំត្រប់ ដែលនៅជាប់ទីនោះមានជាជ្រលងភ្នំ ដែល ធ្លាក់ចុះឆ្ងាយទៅទិសខាង ត្បូងទៅក្នុងវាលទំនាបរបស់កម្ពុជា។»
-       «នៅភាគខាងជើង ដែនកំណត់នៃពយភ្នំ គឺជាខ្សែបន្ទាត់ព្រំដែនក្នុងផែនទីឧបសម្ព័ន្ធ១ ចាប់ពីចំណុចមួយ នាទិសឥសាន្តនៃប្រាសាទ ដែលនៅចំណុចនេះខ្សែបន្ទាត់ព្រំដែននោះបានជួប នឹងចំណោទល្បាក់ភ្នំឆ្ពោះ ទៅកាន់ចំណុចមួយនៅទិសពាយព្យ ត្រង់កន្លែងដែលដីចាប់ផ្តើមឡើងពីជ្រលងភ្នំនៅជើងភ្នំត្រប់។»
វាសមហេតុផលមែនហើយ ដែលសាស្ត្រាចារ្យ Charnvit ទទូចឱ្យរដ្ឋាភិបាលថៃគោរពទៅតាមច្បាប់ និង បញ្ញត្តិ របស់អង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ និងអាស៊ាន ប៉ុន្តែការដែលស្នើឱ្យដាក់ប្រាសាទ ព្រះវិហារជា «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» នោះ គឺមិនសមហេតុផលចង់ដើរខ្សែលើ និងមិនអាច អនុវត្តន៍បានទេ៖
-       ពេលនេះ វាលើសពីគ្រប់គ្រាន់រួចទៅហើយ ប្រសិនបើភាគីទាំងអស់គោរពសាលដីកា ICJ។ វាសមហេតុ ផលក្នុងការធ្វើដូច្នេះ។
-       វាកេងចំណេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនកម្ពុជាច្រើនជំនាន់ ដែលបានការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក្នុងការតស៊ូនៅឯ ICJ ដើម្បីរក្សាបាននូវភាពស្របច្បាប់ និង តាមផ្លូវច្បាប់នៃប្រាសាទព្រះវិហារ។ ទស្សនៈនៃក្រុមសិក្សាស្រាវជ្រាវថៃទាំងនេះ គឺចង់ដើរខ្សែលើ ហើយគួរ ឱ្យអស់សំណើចនិងពុំអាចទទួលយកបាន។
-       គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភព លោក គឺជាស្ថាប័នមួយនៃយូណេស្កូ ដែលប្រតិបត្តិការក្រោមមាត្រានៃអនុសញ្ញាអន្តរជាតិដែលបានបង្កើត ឡើង។ «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» ស្អីគេនោះដែលថានឹងយល់ព្រមឡើងដោយអ្នក នយោបាយនៃប្រទេសថៃ កម្ពុជា ឡាវ ដូចដែលបានស្នើដោយសាស្ត្រាចារ្យ Charnvit គឺមិនអាចអនុវត្តន៍ បានមិនសមហេតុផល និងប្រាសចាកសច្ចៈភាព ។
ការដែលនិយាយថា «ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌឆ្លងកាត់ព្រំដែនគឺអាចទៅរួចបាន» ដោយ Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃសាកលវិទ្យាល័យ Thammasat​ ដោយផ្អែកលើការពិតមួយដែលថា «មានសម្បត្តិបេតិកភណ្ឌឆ្លងកាត់ព្រំដែនជាច្រើនក្នុងទី្វបអឺរ៉ុប» ដោយមិនមានការយល់ដឹងថាសម្បត្តិបេតិកភណ្ឌបែបនោះ កើតឡើងដោយបែបណានោះ គឺជាការដែលគួរធ្វើ ឱ្យខកចិត្តយ៉ាងខ្លាំងដែលបានឃើញ បញ្ញាវន្តមួយរូបមិនបានយកចិត្តទុកដាក់លើការពិតស៊ីជម្រៅ ឬបណ្តោយ ឱ្យភាពធ្វេស ប្រហែសគ្របដណ្តប់លើកការវិនិឆ្ឆ័យដ៏ល្អរបស់ខ្លួន។
ជាការលើកទឹកចិត្តមែនទែនដោយបានឮ Akkharaphong Khamkhun សាស្ត្រាចារ្យមួយរូបទៀត នៅ ឯមហាវិទ្យាល័យ Pridi Banomyong ដែលបាននិយាយថា ថៃមិនទាមទារប្រាសាទព្រះវិហារនោះទេ។ ប៉ុន្តែ វានឹងទៅជាល្អមែនទែន ប្រសិនបើថៃចុះឈ្មោះវិហារភ្លោះ និង ផាម៉អ៊ីដែង និងសម្បត្តិបេតិកភណ្ឌបូរាណដទៃៗ ទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយខ្លួនឯងផ្ទាល់។ នៅពេលនោះ កម្ពុជានិងថៃ នឹងមានបេតិភណ្ឌពិភព លោកពីរនៅទន្ទឹមគ្នា។ ការដង្ហោយហៅឱ្យមានបេតិកភណ្ឌឆ្លងកាត់ព្រំដែន គឺមិនសមហេតុផលទាល់តែសោះ។
មុនគេបង្អស់ ក្រុមអ្នកសិក្សាស្រាវជ្រាវថៃ គួរងាកទៅបញ្ចុះបញ្ចូលដល់អ្នកនយោបាយថៃវិញ ដើម្បីឱ្យ គោរព និងអនុវត្តន៍សាលដីកា ICJ ក្នុងន័យជាមធ្យោបាយដើម្បីទទួលបាននូវសន្តិភាព និងសុវត្ថិភាព ក្នុងតំបន់ ព្រំដែនរវាងកម្ពុជានិងថៃ។

ភ្នំពេញ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៣
ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

នៃទីស្តីការគណៈរដ្ឋមន្ត្រី

បទអត្ថាធិប្បាយ៖ ១០ ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង

        មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ថា “គណ​បក្ស​នេះ​ នឹងឈប់ធ្វើការចរចារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទៀតហើយ ដរាបណា​គណ​​បក្ស​គ្រប់​គ្រងអំណាច មិនព្រមរៀបចំឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត ហើយពួកនេះ នឹងដឹកនាំ​ធ្វើ​​​មហា​​បាតុកម្ម ធំជាមុនដើម្បីធ្វើការផ្លាស់ប្តូរឲ្យទាល់តែបាន នៅថ្ងៃទី១០ ធ្នូ ២០១៣ ខាងមុខនេះ”។

          នៅក្នុងសង្គមប្រជាធិបតេយ្យ និង នីតិរដ្ឋ ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបាន ត្រូវផ្អែកតាមគន្លង​ច្បាប់ គឺ​​មាន​តែពីររូប​ភាពប៉ុណ្ណោះ គឺ ទី១. ការបោះឆ្នោត និង ទី២. ការចរចា ដើម្បីផ្លាស់ប្តូរ។ នៅក្នុងរូបភាព​ទី១ ប្រជាពល​​រដ្ឋខ្មែរ បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនចប់សព្វគ្រប់រួចរាល់ហើយ ដោយឈរលើគោលការណ៍​បោះ​ឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ និង អាចទទួលយកបាន ដោយ​មាន​ការចូលរួម​ពី​បក្ស​​​នយោ​បាយ​ចំនួន ៨ រួមទាំងគណ​បក្ស​សង្គ្រោះជាតិផងដែរ។ ​ព្រោះថា គោលការណ៍ប្រជាធិបតេយ្យ​ដែល​បាន និង កំពុងតែចាក់​ឫស​នៅកម្ពុជា ក៏មិនខុសពីគោលការណ៍​ប្រជា​ធិប​តេយ្យរបស់ប្រទេស​ស៊ីវីល័យ​ក្នុង​លោកដែរ គឺការប្រើ​អំណាច​របស់​ប្រជាពលរដ្ឋទៅ​តាមការកំណត់​របស់​ច្បាប់ បើមិនដូច្នោះទេ វានឹង​ក្លាយ​ជាអនាធិបតេយ្យ​មិន​ខាន។

          នៅក្នុងរូបភាពទី២ ការចរចា គឺជាយន្តការមួយដ៏ស័ក្តិសិទ្ធិរបស់គណបក្សនយោបាយ ទាំងអ្នកកាន់​អំណាច និង អ្នកប្រឆាំង ដែលត្រូវប្រកាន់យក ប្រកបដោយការតស៊ូ អត់ធ្មត់ ដើម្បីធ្វើឲ្យមានការផ្លាស់​ប្តូរ​នូវ​របត់​​នយោបាយ សេដ្ឋកិច្ច និង សង្គម ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅរបស់សង្គមជាតិ និង ប្រជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ។ ការចរចា ត្រូវការពេលវេលា ការប៉ិនប្រសព្វ និងការហ៊ានលះបង់ធ្វើសម្បទាន​ឲ្យគ្នា​ទៅ​វិញ​​ទៅ​មក។ តាមប្រវត្តិនៃការចរចាដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា រហូតឈានដល់កិច្ចព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានការខិតខំប្រឹងប្រែងឥត​គណនារបស់តួអង្គ​សំខាន់​ពីរ ​គឺ​សម្តេច​​​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន បានប្រើពេលវេលាមិនតិចជាង៤ ឆ្នាំនោះទេ គឺចាប់ពីឆ្នាំ១៩៨៧ រហូតឆ្នាំ១៩៩១ ទើប​​សម្រេចបាន។ ចុះនៅ​ពេល​នេះ តើគណបក្សសង្គ្រោះជាតិ បានប្រើពេលវេលាយូរប៉ុណ្ណាហើយ បើគិត​ចាប់​​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ នេះមក ហើយបែរជាហ៊ាន ប្រកាសថាឈប់​ចរចាជា​មួយគណ​បក្ស​ប្រជា​ជន​កម្ពុជា។

          តើគណបក្សសង្គ្រោះជាតិ កំពុងប្រកាន់គោលជំហរណាមួយឲ្យច្បាស់លាស់ទៅវិញទេ បើម្តងប្រកាស​ថា ចរចា​ដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ ម្តងចរចាទាមទារបែងចែកអំណាចក្នុងសភា និង រដ្ឋា​ភិ​បាល និង ម្តង ប្រកាសឈប់ធ្វើការចរចា។

          ការប្រកាសរបស់មេគណបក្សសង្គ្រោះជាតិនេះ ធ្វើមហាបាតុកម្ម ថ្ងៃទី១០ ធ្នូ ខាងមុខ ដោយមាន​គោល​ដៅ​ធ្វើ “ការផ្លាស់ប្តូរ” ឲ្យទាល់តែបានសម្រេច គឺមានន័យស្មើនឹង ការធ្វើរដ្ឋប្រហារ យ៉ាងច្បាស់​ក្រឡែត មិនអាច​ប្រកែក​បាន តាមរូបភាព “អំណាចប្រជាជន” នៅកម្ពុជា។ បើសិនដូច្នេះមែន តើមានព្រឹត្តិការណ៍អ្វីខ្លះ នឹង​កើតឡើងនៅក្នុងសង្គមកម្ពុជា បើគណបក្សមួយជាអ្នកការពារអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ និង គណបក្សមួយ ជាអ្នកដណ្តើមអំណាចតាមរូបភាពអំណាចប្រជាជន ឬ និយាយឲ្យខ្លី និង ស្រួលស្តាប់ គឺ “រដ្ឋ​ប្រហារ”។

          ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញប្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់នូវសោកនាដកម្មមហាមហន្ត​រាយ ដែល​មិនអាចរៀបរាបបាន ជាពិសេសរបបប្រល័យពូជសាសន៍ ដែលកើតចេញមួយផ្នែកពីការសងសឹក​គ្នា “ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” និង សង្រ្គាមស៊ីវិលជាងពីរទសវត្ស គឺកើតចេញពីការ​ “ផ្លាស់ប្តូរ” ក្រៅប្រព័ន្ធច្បាប់ និង គោលការណ៍ប្រជាធិបតេយ្យនេះហើយ ទើបប្រទេសកម្ពុជា មានស្ថានភាព​ដូច​​សព្វ​ថ្ងៃ។

          ហេតុដូច្នេះហើយ បើគណបក្សសង្គ្រោះជាតិ ប្រកាសថា ការធ្វើមហាបាតុកម្ម នៅថ្ងៃទី១០ ធ្នូ ជាថ្ងៃ​ផ្លាស់​ប្តូរនៅក្នុងនយោបាយកម្ពុជានោះ គឺវាមានន័យច្បាស់គ្រប់គ្រាន់ហើយថា គណបក្សសង្រ្គោះ​ជាតិ បាន និង កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។

ដោយ រាជ្យ សុវណ្ណនគរ

COMMENTARY: Respecting and Implementing the ICJ Judgment Should Come First

The Temple of Preah Vihear:
Respecting and Implementing the ICJ Judgment Should Come First

Academics in Thailand, including top historian Professor Charnvit Kasetsiri, Morakot Jewachinda Meyer, a lecturer at Pridi Banomyong International College of Thammasat University and Akkharaphong Khamkhun, another lecturer at the Pridi Banomyong College must remember that the Temple of Preah Vihear has been a world heritage site of its own right since its inscription to the World Heritage List on July 07, 2008 and it is absolutely not a source of a “prolonged conflict” as wrote Supalak Ganjanakhundee, in The Nation on November 19, 2013 under the title: “Call to make Preah Vihear an Asean heritage site”.

That “prolonged conflict,” had after all confirmed legitimately and legally that the Temple of Preah Vihear is situated in the territory under the sovereignty of Cambodia under the 15 June 1962 ICJ Judgment in the Case Concerning the Temple of Peah Vihear, and the ICJ under another Judgment on November 11, 2013 in the Case Concerning the Temple of Preah Vihear resolved that  “prolonged conflict” with the interpretation of the “vicinity”of the Temple of Preah Vihear by defining that the “vicinity” is the entire promontory of Preah Vihear in the following terms:

·         It appears that the limits of the promontory of Preah Vihear, to the south of the Annex I map line, consist of natural features. To the east, south and south-west, the promontory drops in a steep escarpment to the Cambodian plain.”

·         “To the west and north-west, the land drops in a slope, less steep than the escarpment but nonetheless pronounced, into the valley which separates Preah Vihear from the neighbouring hill of Phnom Trap, a valley which itself drops away in the south to the Cambodian plain.”

·         “In the north, the limit of the promontory is the Annex I map line, from a point to the north-east of the Temple where that line abuts the escarpment to a point in the north-west where the ground begins to rise from the valley, at the foot of the hill of Phnom Trap.”

It is logical for Professor Charnvit to urge the Thai government “to pay respect to the rules and regulations upheld by the United Nations, the International Court of Justice and Asean,” but to propose that the Temple of Preah Vihear be “an Asean Eco-Cultural heritage site,” is unreasonable, ludicrous and impractical:

·         It is more than enough already right now if all parties respect the ICJ Judgments. It is reasonable in so doing.
·         It takes advantages of the efforts and dedication of generations of Cambodians who have safeguarded the territorial integrity and national sovereignty in fighting at the ICJ to hold on to the legitimacy and the legality of the Temple of Preah Vihear. This thought of Thai academics is outrageously ludicrous.

·         The World Heritage Committee that listed the Temple of Preah Vihear to the World Heritage List is an organ of UNESCO, operating under the articles of established international Convention. “An Asean Eco-Cultural heritage site” sanctioned by politicians of Thailand, Cambodia and Laos as proposed by professor Charnvit is impractical, makes no sense and unreal.

Speaking of the “listing Preah Vihear as a trans-boundary heritage was possible,” by Morakot Jewachinda Meyer, a lecturer at Pridi Banomyong International College of Thammasat University based on the fact that “there are plenty of trans-boundary heritage sites in Europe" without understanding how they came to exist was somewhat disturbing to see how an intellectual did not pay attention to the truth or allowed negligence to obscure his or her good judgment.

It is very encouraging to hear Akkharaphong Khamkhun, another lecturer at the Pridi Banomyong College saying that Thailand does not claim Preah Vihear. However, it would be wonderful if Thailand list the twin stupas and Pa Mo E Daeng and other archeological sites to the World Heritage List on her own. Then Cambodia and Thailand would have two world heritage sites side by side. Invoking a trans-boundary heritage is senseless.

In the first place, academics should instead persuade politicians to respect and implement the ICJ Judgment as the way to secure peace and safety in the border area between Cambodia and Thailand.

November 20, 2013
Pen Ngoeun
Member of Press and Quick Reaction Unit
Office of the Council of Ministers,

Royal Government of Cambodia 

​ប​ទ​​អ​ត្ថា​ធិ​ប្បា​យ ​៖ មេបក្សប្រឆាំងមិនចេះទទួលស្គាល់ការពិត​!

ប្រ​​ទេ​​ស​​ក​​ម្ពុ​​​ជា​ បា​ន​​បោះ​​ឆ្នោ​ត​​ជ្រើ​ស​តាំង​តំ​ណា​ង​រាស្ត្រ​​​នី​តី​កា​ល​ទី​៥ នៃ​រ​ដ្ឋ​ស​ភា​ កា​ល​ពី​ថ្ងៃ​ទី​២​៨​ ខែ​កក្កដា ឆ្នាំ​២០១៣ ​កន្លងទៅ      ដែល​ប្រ​ជា​​ពល​រ​ដ្ឋខ្មែរ​ទូទាំង​ប្រទេស​បានសំដែង​​​​ឆ​ន្ទៈ​​រ​ប​ស់​​ខ្លួ​ន ក្នុង​​កា​រ​បោះ​ឆ្នោត​​​​​​​ឲ្យគ​ណ​បក្ស​ដែល​ខ្លួន​ស្រ​ឡា​ញ់​​ ពេញចិត្ត ​ប្រកបដោ​យ​​សេរី​ និង​រក្សាការ​សម្ងាត់​។​ ​ក្នុង​នោះ​​មា​ន​​គ​ណ​ប​ក្ស​ពីរ​ក្នុង​ចំណោម​​គ​ណ​ប​ក្ស​នយោបា​យចំនួន​៨ ​​​បា​ន​ទ​ទួ​ល​អា​ស​នៈ​នៅ​ក្នុ​ង​ស​ភា​ គឺ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា ​​ទ​​ទួ​ល​​បា​ន​​៦​៨​​​អា​​ស​នៈ​ រីឯ​​គ​​ណ​​បក្ស​​ស​​ង្រ្គោះ​ជា​តិ​ ទ​ទួល​​បាន ត្រឹមតែ​​​៥​៥​​អាសនៈប៉ុណ្ណោះ​។ ប៉ុន្តែ​មេ​គណបក្ស​​ស​ង្រ្គោះ​ជា​តិ​​​ មិន​​បា​ន​​​ទ​​​ទួ​​ល​​ស្គា​ល់​ថា ខ្លួន​ពិតជា​ចាញ់​​ឆ្នោត​​​​នោះ​​ទេ  ​ថែ​ម​ទាំ​ង​បាន​ចោ​ទប្រកាន់​​ទាំ​ង​បំ​ភ្លៃ​ការ​​ពិ​ត​​​ថា ​គ​ណ​​បក្ស​​ប្រ​ជាជន​ក​ម្ពុ​ជា​​ និង គ​.ជ​.ប​. ​​បា​ន​លួ​ច​បន្លំ​ស​ន្លឹ​កឆ្នោ​ត  បា​ន​​លួ​ច​ជ័​យ​ជ​ម្នះ​រប​ស់​​គេ​​​​ទៅ​​វិ​ញ។​​ ​
         មិនត្រឹមតែប៉ុណ្ណោះ​  សម រង្ស៊ី  និង កឹម សុខា  ព្រមទាំង​ថ្នាក់ដឹកនាំរបស់​គណបក្សប្រឆាំង​​ ​​បាន​​​ដើរទៅ​ប្រកា​ស​​ប្រា​ប់​ប្រ​ជា​ព​ល​រដ្ឋ​​​  នៅ​តាម​​ភូមិ​   ឃុំ​ គ្រ​ប់​ខេ​ត្ត ​  ក្រុង​ដោយ​ឥ​ត​អៀន​ខ្មា​ស​ថា ​គណបក្ស​ខ្លួនជា​អ្ន​ក​ឈ្នះ​ឆ្នោត  ប៉ុន្តែ​គ.ជ.ប.បាន​លួចសន្លឹក​ឆ្នោត​​ ដែ​ល​ជា​ឆន្ទៈ​រ​ប​ស់​ប្រ​ជា​ព​ល​រដ្ឋ​​ បោះ​ឲ្យ​គ​ណបក្សសង្រ្គោះជាតិ​ទៅ​វិញ​។​ មេបក្សប្រឆាំង និ​ងកូនកន​​បាន និង​កំពុង​​​​ព្យាយាម​រកគ្រប់មធ្យោ​​បាយ គ្រប់​ល្បិច​កល​ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​​យល់សថាជាខ្មៅ​ ជឿ​ទៅតាម​ពាក្យ​ភូតភរ​ កុ​ហ​ក​ បំភាន់​មតិជាតិ និង​អន្តរជាតិ​ ដោយគ្មានមូលដ្ឋានច្បាស់លាស់​។
        តើ​ទង្វើ​​អស់​ទាំងនេះ​ វាសមជាអ្នកដឹកនាំ​​ ដែលពោរពេញទៅដោយ​ចំណេះដឹងដែរ ឬទេ? បើចេះតែដើរនិយាយាយបំផ្លើ​សការពិត ដើរនិយាយ​ឲ្យ​តែរួចពីមាត់ ហើយ​ប្រើអស់​គ្រប់មធ្យោ​បាយ​ ដើម្បី​បោកប្រាស់ប្រជាពលរដ្ឋ ​​ឲ្យជឿ​លើពាក្យ​​ប្រឌិតរបស់ខ្លួន​បែបនេះនោះ​។
        ​បើ​តា​ម​សៀ​វ​ភៅ​ស​រ​ប​ស់​ គ.​ជ.​ប.​ និងសៀវភៅស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ស្តីពីការ​បោះឆ្នោត​ បា​ន​​ឲ្យដឹង​ថា កា​រ​បោះ​ឆ្នោ​ត​ប្រ​ព្រឹ​ត្ត​ទៅ​ក្រោ​ម​កា​រ​ឃ្លាំ​មើ​ល​របស់​អ្នក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​ជា​តិ​ចំ​នួ​ន​២​៩​២​នា​ក់ ​អ្ន​ក​ស​ង្កេ​ត​ការ​ណ៍​​ជា​តិ​ចំនួន​៤០១៤២នាក់​ រួម​ទាំ​ង​អ្នក​ស​ង្កេ​ត​កា​រណ៍​រ​ប​ស់​អង្គ​ការ​ខុម​ហ្វ្រែល​ ដែ​ល​មា​ន​វ​ត្ត​មាន​នៅគ្រប់កា​រិ​យា​ល័​យ​បោះ​ឆ្នោ​ត ។ ​
        ​ចំ​ពោះ​កា​រ​រាប់​ស​ន្លឹក​ឆ្នោ​ត​នៅ​តាម​កា​រិ​យា​ល័​យ​នី​មួ​យៗ គឺស្ថិតនៅ​ក្រោ​ម​ការ​ស​ង្កេ​តឃ្លាំមើល​ ​របស់​ភ្នាក់ងារ​ស​ង្កេ​ត​កា​រ​ណ៍ ទាំងអស់​ រួមទាំង​អ្នកសង្កេតការណ៍​របស់​គណបក្សខ្លួន​ និងរបស់​អង្គការ​សង្គមស៊ីវិល​​ ដែលមាន​និន្នាការប្រឆាំង​ទៀតផង​ ព្រមទាំង​បាន​ចុះ​ហ​ត្ថ​លេ​ខា​ទទួល​ស្គា​ល់​ពី​លទ្ធផល​ នៃ​ការ​រាប់សន្លឹកឆ្នោត​​ មុនពេល​បិទ​ការិយាល័យ​បោះឆ្នោត​នីមួយ​ៗ ដែល​នេះ​មានន័យថា ការរាប់សន្លឹកឆ្នោតពិតជាត្រឹម​ត្រូវ មិន​មាន​ភាព​មិនប្រក្រតី​ទេ ។
        ​​សួរថា បើ​​គណបក្សប្រឆាំង​ចោទ​ថា ការ​បោះ​ឆ្នោ​ត​ជ្រើសតំ​ណា​ង​រាស្ត្រ​នី​តិ​កាលទី​៥ នៃ​រដ្ឋ​សភា​នេះ មាន​ភាព​មិនប្រក្រតី​ច្រើន​​ មានការលួចបន្លំសន្លឹកឆ្នោត​ ​តើ​នេះមិន​មែន​មាន​ន័យ​ថា គណបក្សប្រឆាំង​​មិនទុកចិត្ត​លើ​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​ទាំង​នោះ ​ឬ​ក៏​ស​ង្ស័​យទៅ​លើ​សមត្ថ​ភាព​អ្នកសង្កេត​ការណ៍ទាំងនោះទេឬ​ ?​
      គួ​រ​ប​ញ្ជា​ក់​ថា ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ មាន​​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​ជា​តិ ដូ​ច​ជាអតីត​ប្រធាន​រ​ដ្ឋសភា​ហ្វីលីពីន​​ អ​តី​ត​អ​នុ​ប្រ​ធា​នា​ធិ​ប​តេ​យ្យ​ឥណ្ឌូនេស៊ី​​ អតី​តឧប​នាយក​រដ្ឋមន្ត្រីកាណាដា​ អតី​តឧបនា​យក​រដ្ឋមន្ត្រី​កូរ៉េ ប្រធានគណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ហ្វីលីពីន​ ។ល។ គេបានវាយ​តម្លៃ​ស្ថានការណ៍​បោះ​ឆ្នោត​នៅ​ក​ម្ពុ​ជា​ថា ការ​បោះ​ឆ្នោ​ត​ដំ​ណើរ​កា​រ​ណ៍​ដោ​យ​សេរី​ យុ​ត្តិ​ធ​ម៌ ​ត្រឹ​ម​ត្រូ​វ​ គ្មានហិង្សា​ ​និ​ង​ប្រ​ព្រឹ​ត្ត​ទៅ​ដោ​យ​រ​លូ​ន​​ ។
      ការ​​ចោ​ទ​​ប្រ​កាន់​​​ដោយ​​គ្មាន​​មូល​​ដ្ឋាន​​​ច្បា​ស់​​​លាស់​​រ​ប​​ស់​​គ​​ណ​​​ប​ក្ស​ប្រ​ឆាំ​ង​​ ជា​ទ​ង្វើ​មួ​យ​​បញ្ជា​ក់​​​​​ឲ្យ​ឃើញថា មេ​​ប​ក្ស​​ប្រ​​ឆាំង​មិនបានឲ្យតម្លៃ​ទៅ​លើអ្នកស​ង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ ជាពិ​សេស​​​​​​អ្នកសង្កេតការណ៍​​​របស់គណបក្សខ្លួន។ ហើយ​ទង្វើទាំងនេះ ក៏បានឆ្លុះបញ្ចាំង​នូវ​ចរិតមិន​ចេះទទួល​ការពិត​ ខ្លួនឯងចាញ់​ប្រាកដហើយ បែរជាឡាំប៉ា​ ដើរចោទគេចោទ​ឯង​​យ៉ាងវក់វី រហូតស្ទើតែ​ជាន់កែងខ្លួនឯងទៅហើយ។
      ដូចនេះ​ មេ​បក្ស​ប្រឆាំង​ត្រូវតែ​ចេះទទួលស្គាល់ការពិត ថា​គណបក្សខ្លួនពិត​ជា​មិនអា​ចមានលទ្ធភាព​គ្រប់​​គ្រាន់​ ក្នុង​ការទទួលបានជ័យជម្នះ​លើគណបក្ស​ប្រជាជនកម្ពុជា​ទេ​។

អត្ថបទៈ សៀន វិបុត្រ