Friday, December 27, 2013

សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការ​ងារ​ជាតិ​កម្ពុជា ស្តីពីកា​រគាំទ្រ​ចំពោះ​លទ្ធផល​នៃការ​ចរចារ​ប្រាក់​ឈ្នួល​អប្ប​បរមា របស់​កម្មករ និយោជិត​ផ្នែក​វាយណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង


សេចក្តីថ្លែង​ការណ៍​របស់​សហភាព​ពល​កម្ម​ជាតិ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល នៃការចរ​ចារ​ប្រាក់​ឈ្នួល​អប្ប​បរមា របស់កម្មករ និយោ​ជិត​ផ្នែក​វាយ​ណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង


សេច​ក្តីថ្លែង​ការណ៍​របស់​សហភាព​សហជីព​ជាតិ​ឯករាជ្យ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល នៃកា​រចរចារ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិត​ផ្នែក​វាយ​ណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង



សេច​ក្តីថ្លែង​ការណ៍​របស់​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ស្តីពី​ការគាំ​ទ្រចំពោះ​លទ្ធផល នៃការ​ចរចារ​ប្រាក់​ឈ្នួល​អប្បប​រមា របស់​កម្មករ និយោ​ជិត​ផ្នែក​វាយណ​ភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង



សេច​ក្តីថ្លែង​ការណ៍​របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃកា​រចរ​ចារ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិតផ្នែកវាយ​ណភ័ណ្ឌ​កាត់​ដេរ និង​ផលិត​ផល ស្បែក​ជើង



ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ប្រគល់​​ប្រាក់​រង្វាន់​​ដល់​កីឡាករ​ កីឡាកា​រិនី​​ប៉េតង់​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​ពិភព​លោក​

ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សហ​ព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា នាថៃ្ង​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ បាន​អញ្ជើញ​​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ ​កីឡាការិនី​ប៉េតង់ និង​បានប្រគល់​រង្វាន់​ដល់​កីឡាករ​ ​កីឡាការិនី ​ដែល​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​ពិភពលោក នៅ​​ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា  ​ជោគជ័យ​ដែលកីឡាករ​ កីឡាការិនី​កម្ពុជា​យើង​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​ដែល​បង្ហាញ​នូវ​កេ​ត្យា​នុ​ភាព​ជាតិ និង​កេរ្តិ៍​ឈ្មោះរបស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ ដើម្បី​បញ្ញា​ក់ថា កម្ពុជា​យើង​ក៏​សម្បូរ​ទៅដោយ​ធនធានមនុស្ស​មាន​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ដោយ​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី កីឡា​ប៉េតង់​ទាំង​អស់​ខិត​ខំ​ធ្វើការ​ហ្វឹក​ហាត់​ ឲ្យ​បាន​ខ្លាំង​ក្លា​ថែមទៀត ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ដណ្តើមយក​មេដាយ​មក​ជូន​ជាតិ​មេ​តុ​ភូមិ។

ឯកឧត្តម ឌុ​ច ថូវ អនុប្រធាន​សហ​ព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា កីឡាករ​ កីឡា​ការ​នី ប៉េតង់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៣​នេះ​ បាន​ដណ្តើមបាន​មេដាយ​ពី​ការ​​ប្រកួតប៉េតង់​ពានរង្វាន់​ពិ​ភព​លោក ពានរង្វាន់​អាស៊ី និង​ពានរង្វាន់​អាស៊ាន ដោយ​ឡែក​សម្រាប់​​ពាន​រង្វាន់​ពិភពលោកមានតែ​នារី​ទេ ការ​ប្រកួត​នេះ​មានប្រទេស​ចំនួន​៤១ ​ចូលរួម​ប្រកួត ក្នុងនោះ​កីឡា​ការិ​នី​កម្ពុជា កែ ឡេង ទទួលបាន​មេដាយមាស។ ប្រកួត​លើ​វី​ញ្ញា​សា​វាយយក​ពិន្ទុ​វាយ​ ៣​ ទល់ នឹង​៣ ​កម្ពុជា​ទទួលបាន​មេដាយសំរឹទ្ធ គឺ​កីឡា​ការិ​នី កែ ឡេង​, អ៊ុំ ចន្ត្រា​, អ៊ុក ស្រីមុំ និង​កីឡាការិនី ​អ៊ុន ស្រី​យ៉ា​។ សម្រាប់​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី​វិញ មាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន ​១៧​ប្រទេស ធ្វើការ​ប្រកួត​លើ ​២​ប្រភេទ​វិញ្ញាសារ ​គឺ​វិញ្ញាសា​វាយយក​ពិន្ទុ ​១​ទល់ និង​១ និង​ប្រកួត​ ៣​ទល់​នឹង ​៣។ ក្នុង​ការ​ប្រកួត​នេះ​  ​កម្ពុជាដណ្តើមបាន​មេដាយមាស​កីឡាករ ឌី សុ​បញ្ញា ប្រកួត​វិញ្ញាសា​វាយ​ ១​ ទល់​នឹង ​១ យក​ពិន្ទុ។ មេដាយប្រាក់​បាន​លើ​កីឡា​ការិ​នី​ កែ​ ឡេង​ ប្រកួត​លើ​វិញ្ញាសា ​១ ​ទល់ ​១។ ​វិញ្ញាសា​វាយ​ ៣​នាក់ ​ទល់នឹង​ ៣​នាក់ ​បុរស​កម្ពុជា ទទួលបានមេដាយសំរឹទ្ធ និង​វិញ្ញាសា​វាយ​ ៣​នាក់ ​ទល់នឹង ​៣​នាក់​នារី​កម្ពុជា​ទទួល​បាន​មេ​ដាយ​សំរឹទ្ធ។

ការប្រកួត​ថ្នាក់​អាស៊ាន​ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មី​ កីឡាការិនី កែ ឡេង ទទួលបាន​មេដាយ​មាស។ កីឡាករ ឌី សុ​បញ្ញា ទទួលបាន​មេដាយសំរឹទ្ធ។ កីឡាករ អ៊ុក សំណាង ទទួលបាន​មេ​ដាយ​សំរឹទ្ធ។ កញ្ញា អ៊ុន ស្រី​យ៉ា ទទួលបាន​មេដាយប្រាក់។ វិញ្ញាសា ២​នាក់​ ទល់នឹង​២​នាក់​បុរសទទួលបាន​មេដាយប្រាក់ និង​២​នាក់​ទល់ ​នឹង​២​នាក់​នារី ​ទទួលបានមេដាយសំរឹទ្ធប្រកួត​៣​នាក់​ ទល់នឹង​៣​នាក់ ​ចម្រុះទទួលបាន​មេដាយសំរឹទ្ធ និងប្រកួត​ចម្រុះ​បុរស ៣​នាក់​ទល់នឹង​៣​នាក់​ទទួលបាន​មេដាយប្រាក់។

រង្វាន់​ជ័យលាភី​ដែល​ត្រូវ​ប្រ​គល់​ជូននៅពេលនេះ គឺ​ប្រ​គល់​ជូន​តែ​កីឡា​ការិនី ​ដែល​បាន​មេ​ដាយ​មាស និង​សំរឹទ្ធ​ដែល​ដណ្តើមបាន​ពី​ការប្រកួត​ពានរង្វាន់​ពិភពលោក។ ក្នុង​នោះ​កីឡាករ​ចំនួន​៤រូប បាន​ទទួល​ប្រាក់​រង្វាន់ ដោយ​ក្នុង​មេ​ដាយ​មាស​​ទទួលបាន​រង្វាន់​ថវិកា ​៨០​លាន​រៀល មេដាយ​សំរឹទ្ធ​ទទួលបាន ​៤០​លាន​រៀល។ ​ដោយឡែកពានរង្វាន់​ដែល​ដណ្តើមបានពី​ពានរង្វាន់​ទ្វីបអាស៊ី និង​ពានរង្វាន់​អាស៊ាន នៅ​មិនទាន់​ប្រ​គល់​ជូន​នៅឡើយ​ទេ​៕

បទ​អត្ថាធិប្បាយ​ ដោយ៖ រួម​ ជាតិ​ បញ្ហាប្រាក់​ខែ​កម្មករ៖ « ច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត »

ដោយ៖ រួម​ ជាតិ​

        ការច្រូតស្រូវក្នុងទឹក គឺមានន័យថា វាពិបាកច្រូតជាងស្រូវដែល​គ្មាន​ទឹក​​​ ​​​ប៉ុន្តែផលស្រូវ គឺ​បាន​ប្រហាក់​ប្រហែលនឹង​ការ​ច្រូត​ស្រូវនៅ​​លើ​គោកដែរ ប៉ុន្តែ បើគ្មានស្រូវច្រូតវិញ​នោះ​​​​​​​​​​​​ ហ្នឹង​ហើយ​ទើប​ជា​ការ​ស៊យ និង​អាក្រក់​បំ​ផុត​។ យ៉ាងណាមិញ ការ​តម្លើង​ប្រាក់​ខែបន្ថែមលើប្រាក់ខែសម្រាប់​កម្មករកម្មការនី ​​​​​​ទោះបី​មិនទាន់​បាន​តាម​សំ​ណូម​ពរ១០០ភាគ​រយក៏​ពិត​មែន​ ក៏ប៉ុន្តែវាបាន​ជាផលប្រយោជន៍ដល់កម្មករ កម្មការនីយ៉ាង​ច្រើន ដើម្បី​សម្រួល​ក្នុង​ជី​វភាពផងដែរ។ ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​ធ្វើ​ការ​តម្លើងដោយគំហ៊ុកពេក អាច​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់និយោជក​​​​​​​​​​​​​​​​ នឹងបណ្តាលឲ្យ​​ថៅកែរោងចក្រផ្នែកវិស័យកាត់ដេរ និងសម្លៀកបំពាក់រើទៅកាន់​​ប្រទេស​ផ្សេងនោះ តើអ្នកណាទទួលខុសត្រូវ? ហើយ​កម្ម​ករ​ខ្មែររាប់ម៉ឺន​នាក់​នឹង​ប្រឈម​ ការ​លំ​បាក វេទនា​យ៉ាង​ណា​ខ្លះ?

          យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ គឺ​ការសម្រេចដំឡើងប្រាក់ឈ្នួល​​​​​​អប្បបរមាដល់​កម្មករ វាជា​​​សមត្ថកិច្ច​​​​​របស់គណៈ​​​កម្មការ​​ប្រឹក្សា​​ការងារ ​​​​ដែល​​​​​ជាយន្តការ​​​ត្រីភាគី​​​​​រវាង ​រាជរដ្ឋាភិបាល ​​តំណាងអង្គការនិយោជក    និងតំណាងអង្គការសហជីព
និយោជិត។ ក្នុងយន្តការនេះ ភាគីនីមួយៗមានសិទ្ធិលើកសំណើររបស់ខ្លួន​​​ ឯការសម្រេច​ គឺត្រូវយក​សម្លេង​ភាគច្រើននៃគណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី មិនមែនជាយន្តការផ្តាច់មុខរបស់ភាគី​ណា​មួយ​នោះទេ។

          ជាលទ្ធផល​នៃ​ការ​ពិភាក្សា និង​យោង​លើ​ស្ថានការណ៍​ចាំ​បាច់​ យន្ត​ការ​ត្រី​ភាគី​ ក៏​បានចេញ​នូវ​សេចក្តី​សម្រេច​​​​​​​​របស់​ខ្លួន​ គឺ​ចាប់​ពីថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៤ តទៅ ដល់ឆ្នាំ២០១៨  នឹង​មាន​ការ​ដំឡើងប្រាក់​បន្ថែម​ដល់​កម្មករពីដល់​១៥ដុល្លារ ដល់​១៧​ដុល្លារ ។ បាន​ន័យថា បន្ថែម​ប្រាក់​ឈ្នួល​ពី​៨០ ដុល្លារ រហូត​ដល់១៦០ ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ ដុល្លារ ដល់១៥៥ ដុល្លារ សម្រាប់កម្មករសាកល្បង។ ចំ​ពោះ​ការ​ដំ​ឡើង​ប្រាក់​ខែកម្មករ​នេះ នឹង​ធ្វើ​ឡើង​រៀងរាល់ឆ្នាំ និងនៅពេលវេលាចាំបាច់ គឺ​នឹង​មានការ​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់ទៀត។

ការប្រកាសនេះ វាពិតជាសបញ្ជាក់ឲ្យឃើញពីការ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និយោជក និង​សហជីពមួយចំនួន ក្នុង​ការ​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​កម្មករ វាផ្ទុយពីក្រុម​របស់​ លោក រ៉ុង ឈុន ដែល​ប្រើ​ឈ្មោះ​ជា​សហភាព​សហជីព ប៉ុន្តែការពិត​ បា​ន​ និង​កំ​ពុង​ធ្វើ​សកម្មភាព ​គ្មាន​ច្បាប់ទម្លាប់​ ជា​មួយ​នឹង​ ប្រធាន​គណបក្ស​ប្រឆាំង ដែល​បានឆក់​យកចំណេញ​ខាង​នយោ​បា​យ​របស់ខ្លួនលើ​បញ្ហា​នេះ​  ហើយ​ ដើរញុះ​ញង់​កម្មករ ឲ្យចូលរួមធ្វើបាតុកម្មជា​មួយ​គណបក្ស​ខ្លួន​ ដោយទាម​ទារឱ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដំឡើង​ឲ្យ​​បាន​១៦០​ដុល្លារ​នៅឆ្នាំ២០១៤ នេះ​តែម្តង ។

នេះ​ ជា​ការ​ដាក់​គំ​នាប​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​ពុំ​បាន​គិត​អំពី​ផល​វិបាក​របស់​និយោជក ដែល​កំ​ពុង​ប្រឈម​ នឹង​ស្ថានការ​ណ៍​ទើប​នឹង​ងើប​ឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​។

ការពិត​ វាគ្រាន់តែជាការបោកបញ្ឆោត ល្បួង និង​កៀង​គកម្លាំង​កម្មករ​ ក្នុង​ទិសដៅ​បំ​រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ដែលធ្វើ​ឱ្យ​​ក្រុម​កម្មករ​​បាន​​​​លុង​​​​​​​​​​​ និង​ជឿតាម​សម្តី​បោក​ប្រាស់​នេះ និងមិន​បាន​ គិតពីផលប៉ះពាល់ដល់កម្មករ ជា​មួយ​​ការ​ប្រឈម​នឹង​បាត់​បង់​ការ​ងារ​ នៅ​ពេលដែលការទាមទារយ៉ាង​លឿន​​នេះ​អាចធ្វើឲ្យ​និយោជក ​ខាតបង់ ហើយឈប់បន្តរកស៊ីវិនិយោគ​​នៅកម្ពុជា។

សួរថា ប្រសិនបើនិយោជកផ្នែកវិស័យកាត់ដេរ និងសម្លៀកបំពាក់​​​​​​​​​​​​បិទទ្វារ ហើយ​​​ដូរគោល​ដៅ​ទៅ​ប្រទេស​ដ៏ទៃ​ទៀត​នោះ តើមេដឹកនាំគណបក្សសង្រ្គោះជាតិហ៊ាន​​​ទទួលខុសត្រូវ​​ចំពោះ​​ជីវភាព​​គ្រួសារ ​របស់​កម្មករ​ដែរ​ឬ​ទេ?។ ហើយ​នៅពេលដាច់ខែម្តងៗឪពុកម្តាយ ក្រុម​គ្រួសារ​របស់កម្មករ​​​តែងតែទន្ទឹងរង់ចាំ ​​ប្រាក់​ខែ​​​​របស់កូន​​​ដែលផ្ញើរ​​​រៀង​រាល់​ខែសម្រាប់​តម្រូវការ​​​ក្នុង ​គ្រួសារនីមួយៗ។ ​​​​​​​ប៉ុន្តែ​​ប្រសិន​​រោង​ចក្រ​បិទទ្វា ហើយ​​​កូន​​របស់​ខ្លួនវិលត្រឡប់​​​ទៅផ្ទះឯស្រុក​​​កំណើតវិញ​​​​​​​ប្រាកដជា​ នឹង​​​ជួប​​​​ប្រទះ​​លើការ​​ខ្វះ​​​ខាតប្រាក់​​លើការ​ចំណាយ​​​ក្នុងគ្រួសារ​ ​​​ជា​ក់​ជា​ពុំ​ខាន​ ​​​​។ បើ​ជួប​ស្ថានភាពអញ្ចឹងគ្រប់គ្នា​​នៅតាមជនបទនានានោះ  ​តើ​គណបក្ស​សង្រ្គោះ​ជាតិ​​​ទទួល​ខុស​ត្រូវយ៉ាង​ដូចម្តេច? ។

ការ​ដឹក​នាំ​ប្រទេស​ មិន​មែន​គេធ្វើ​តាម​អារម្មណ៍​នោះឡើយ គឺគេត្រូវ​មាន​​យន្ត​ការដោះ​ស្រាយ​ជា​ជំ​ហាន​ៗ ដើម្បីបញ្ចៀសនូវ​ផល​វិបាក​ផ្សេងៗដែល​នឹង​ត្រឡប់​វិញ​។ ប៉ុន្តែ គណ​បក្ស​សង្រ្គោះជាតិ ដែល​មិន​មែន​ជា​រាជ​រដ្ឋាភិបាល គឺ​មិន​ខ្វល់​អំពីការ​លំ​បាកទាំង​នោះ​ទេ ដោយ​សារ​ពួក​គេមាន​តែ​ការ​សន្យាខ្យល់ គឺ​វា​ងាយ​ស្រួល​បំ​ផុត​ ប៉ុន្តែ ការ​ពិត​មិន​ដូច្នោះ​ឡើយ។ ដូច្នេះ ការ​សុខចិត្ត​ទទួល​យក​ប្រាក់​ខែ​សមរម្យ និង​ទទួល​បាន​ផល​ជា​បន្ត​បន្ទាប់ គឺវា​ប្រសើ​ជា​ងបាត់​បង់​ទាំង​ស្រុង ក្នុង​ន័យ​ថា «ច្រូតស្រូវ​ក្នុង​ទឹក ប្រសើរជាងអត់ស្រូវច្រូត»

បទអត្ថាធិប្បាយ៖ ប្រឆាំងដើម្បី​អភិវឌ្ឍ ឬប្រឆាំងដើម្បីបំផ្លាញជាតិ?

សៀន វិបុត្រ
         
ក្រោយការប្រកាស ​លទ្ធផលបោះឆ្នោត ​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា​ គេបានឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​ ពួកគាត់បាន​សម្រេ​ច​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ជូន​ដល់គណបក្សប្រជា​ជន​កម្ពុជា​ ដែលគេស្រឡាញ់ គេពេញចិត្ត និងគេជឿជាក់។ មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិ​ បាន​បញ្ជាក់​ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព​។

ទោះជាលទ្ធផល​បានបង្ហាញជាក់​ស្តែងបែបនេះហើយ​ក្តី ក៏​គណបក្ស​ប្រឆាំង​មិនទទួល​​ស្គាល់ការពិតនោះឡើយ បែរ​ជាដើរបង្កព្យុះភ្លៀង ស្ទើរគ្រប់ទីកន្លែងទៅវិញ។

គណបក្សប្រឆាំងបានដើរ​ភូតកុហក បោកប្រាស់ប្រជារាស្ត្រ​ឲ្យជឿលើខ្លួន ហើកៀង​គរពួក​គាត់​​ឲ្យមកធ្វើបាតុកម្ម​ឥតឈប់ឈរ​​ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់​ ដោយ​ប្រើ​ពាក្យ​យ៉ាង​អសុរស គ្មានសីលធម៌ថា រាជរដ្ឋាភិបាលសព្វថ្ងៃជារាជរដ្ឋាភិបាល​មិនគ្រប់ទឹក រាជរដ្ឋាភិបាល​គម្រក់។ ល ។
ក្នុងន័យនេះ យើង​សូមសួរទៅលោក​សម រង្ស៊ី​ និងលោកកឹម សុខា ថា តើអ្នក​ទាំង​ពីរ​ដឹង​ទេ​ថា មានគណបក្សនយោបាយប៉ុន្មាន  ដែលបានចុះក្នុង​បញ្ជី​ឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល៥ នៃរដ្ឋសភា​​នោះ​?​ តើ​មានគណបក្សប៉ុន្មានដែលទទួលបានអាសនៈ នៅក្នុងរដ្ឋសភា? តើ​គណបក្សណា​ដែលក្បត់​នឹងរដ្ឋធម្មនុញ្ញ​ មិនទទួលស្គាល់​ការកោះ​ប្រជុំ របស់ ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានោះ?

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៥នេះ គឺបង្កើតឡើងដោយ​ភាពត្រឹមត្រូវ ស្របច្បាប់ គឺ​ស្រប​តាមច្បាប់រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​។ ​បច្ចុប្បន្ន​ រាជរដ្ឋាភិបាលកំពុងត្រូវ​​ឃ្លាំ​មើលដោយយកចិត្តទុក​ដាក់​​ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ អង្គ​ការ​សហ​ប្រជា​ជាតិ​ក្តី បណ្តាប្រទេសជាមិត្ត​នឹងកម្ពុជា​ក្តី​ បានទទួលស្គាល់​រាជរដ្ឋាភិបាល​ ដែល​ទើប​នឹង​បង្កើត​ឡើងនេះ។

គណបក្សប្រឆាំងធ្វើអ្វីៗ ដើម្បីតែអំណាចរបស់​ខ្លួន និងបក្ខពួកខ្លួនតែ​ប៉ុណ្ណោះ មិនបានគិតពី​ផលប្រយោជន៍ប្រជារាស្ត្រ​ និងជាតិជាធំនោះទេ​។ រាល់សកម្មភាពរបស់ខ្លួន​គ្រប់យ៉ាង​ គឺធ្វើ​ដើម្បីតែ មហិច្ឆតារបស់ខ្លួនតែម្យ៉ាង មិនគិតប្រយោជន៍ជាតិ​ មិន​គោរពច្បាប់​ប្រទេសឡើយ។

សួរថាពេល​ដែល​ប្រជាជនជួបបញ្ហា​គ្រោះទឹកជំនន់ តើគណបក្សប្រឆាំងបានធ្វើអ្វីខ្លះ? មេបក្សប្រឆាំងគិតតែអំពាវនាវ​ឲ្យប្រជាជន​ចូលរួមធ្វើបាតុកម្មឲ្យបានច្រើន​កុះករ។ គេ​សប្បាយ​ចិត្ត​នឹង​ឃើញ​អ្នកគាំទ្រ​របស់​គេ​នៅស្រែចម្ការ បិទទ្វាផ្ទះ ចោល​គោ ក្របី​ វេចបាយ​កញ្ចប់​មក​ចូល​រួម​បាតុកម្មរបស់ពួកគេ។​ លើសពីលើនេះ ពួកគេបាន​សុំបិណ្ឌ​បាត​ប្រជាជន​​ ឲ្យ​ចូលមូលនិធិ​សង្រ្គោះ​ជាតិ​ ដើម្បី​​ផ្គង់ផ្គង់​ការធ្វើបាតុកម្មរបស់ខ្លួន ដោយមិនគិតគូរពីប្រជាជន ដែលរងគ្រោះ​ដោយ​ទឹក​ជំនន់​ឡើយ​។ ថែមពីលើនេះទៀត​​ នៅពេលដែលប្រទេស​កំពុងត្រូវការជំនួយ ត្រូវ​ការ​ការ​វិនិ​យោគ​ទុនពីបរទេស​ ដើម្បី​អភិវឌ្ឍប្រទេស​ជាតិ គណបក្សប្រឆាំងបែរជា​អំពាវនាវម្តងហើយម្តងទៀត​ ព្រម​ទាំង​​​​បាន​ចេញ​លិខិតចំហមួយ ​​ផ្ញើ​ឲ្យ​បរទេស​​ ឈប់ផ្តល់ជំនួយ ឈប់​ផ្តល់​ប្រាក់កម្ចី និងឈប់​វិនិយោគ​​នៅកម្ពុជាតទៅទៀតជាដើម​។​ ពួកនេះបាន​ស្រែកឡាំប៉ា​ដាក់គេ​ ដោយចោទ​បំភាន់ការ​ពិត​ថា រាជរដ្ឋាភិបាលសព្វថ្ងៃមិនស្របច្បាប់។

មកដល់ពេលនេះ គណបក្សប្រឆាំងនៅតែមិនព្រម​ទទួលស្គាល់ថាខ្លួនចាញ់ទៀត នៅ​តែ​ក្រាញននៀល ចង់បានតំណែង​នាយករដ្ឋមន្ត្រី ដោយមិនខ្វល់ពីអ្វីទាំងអស់ ឲ្យតែខ្លួនបានអំណាច​។ លោកសម រង្ស៊ី និងលោក​កឹម សុខា តែ​ងតែ​និយាយថា ខ្លួនចង់​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន តែ​​អ្នកទាំងពីរមិនបានគិតទេថា ប្រជាពលរដ្ឋភាគច្រើនជាកសិករ​ អ្នកស្រែចម្ការ​​ រកស៊ី ដើម្បី​​ចិញ្ចឹម​ជីវិត​គ្រួសារ។  មួយវិញទៀ​ត​   រដូវនេះ ជា​រដូវប្រមែ​ប្រមូលផលស្រូវ ​ផល​ដំណាំ​ផង​នោះ ។ ចុះ​បើ​ពួកគាត់​រវល់តែ​មកចូលរួមធ្វើបាតុកម្ម​ តើជីវិត និង​ជីវ​ភាព​ក្រុមគ្រួសារ​ទាំងមូល​នឹងក្លាយ​ទៅជាយ៉ាងណាទៅ​?​ ហើយចុះ កសិផលរបស់ពួកគាត់វិញនោះ តើពួកគាត់​ត្រូវ​ទុកផល​ ដែល​ត្រូវ​ច្រូតកាត់​ ឬទុកឲ្យ​បន្លែ​ ដែល​ត្រូវបេះ​ ឲ្យចោល​ខូច ឬយ៉ាងណា?

ប៉ុន្តែ​អ្វីដែលគួរឲ្យសោកស្តាយចំពោះប្រជាពលរដ្ឋនោះ ​​គឺក្តី​រំពឹងដែល​ពួក​គេ​ផ្ញើ​សេច​ក្តី​ទំនុក​ចិត្ត​លើលោកសម រង្ស៊ី និងលោកកឹម សុខានោះ ត្រូវបានបុគ្គលទាំងពីររូបនេះ ជាន់ឈ្លីស្ទើរ​ទាំង​ស្រុងទៅហើយ ដូចជាមូលនិធិដែលបងប្អូនប្រជាពលរដ្ឋ​បាន​ខិតខំ​រៃអង្គាស​ បេះពីមាត់ ពង្រាត់ពីក យក​មកចូលរួមជាមួយគណបក្សសង្រ្គោះជាតិបានចំនួនជាង១០ម៉ឺនដុល្លារនោះ ត្រូវ​បាន​បុគ្គល​ល្មោភ​អំណាចទាំងពីរ​ ​កេងប្រវ័ញ្ចស្ទើរគ្មានសល់។ បើសិនជា​មេបក្សប្រឆាំង​គិតគូរ​ពីសុខទុក្ខរបស់​ប្រជារាស្ត្រ​ និង​ប្រទេសជាតិ​ជាធំពិតមែននោះ ច្បាស់ជា​មេបក្សប្រឆាំងមិនយក​ប្រជា​រាស្ត្រ​ធ្វើ​ជាឈ្នាន់​នយោបាយ​ ដើម្បីឈានទៅរកអំណាច ដែលខ្លួនតែងតែស្រមៃចង់បាន នោះទេ។

          ដូច្នេះ គណបក្សប្រឆាំងគួរតែរួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេស​ ឲ្យរីកចម្រើនទៅមុខ កុំឲ្យបរទេសមួយចំនួន​មាក់ងាយប្រទេសយើង។ បើជាខ្មែរ​ ត្រូវតែ​ស្រឡាញ់​ខ្មែរ ដូចពាក្យថា «ខ្មែរតែមួយ អនាគតតែមួយ» កុំប្រឆាំង​ដើម្បីអំណាចបុគ្គល ឬដើម្បីបំផ្លាញជាតិ គួរតែប្រឆាំងដើម្បី​ស្ថាបនាប្រទេសទើបប្រសើរ។ ហេតុនេះ គណបក្សប្រឆាំងគួរបញ្ឈប់នូវរាល់ទង្វើទាំងឡាយ​ដែលមិនបាន​ផ្តល់ផលប្រយោ​ ជន៍ចំពោះ​ប្រជាជន និងប្រទេសជាតិតទៀតទៅ។
អំពីអ្នកនិពន្ធ​ ៖  សៀន វិបុត្រ​ ជាជនពិការ​ភ្នែក​ទាំងពីរ
បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្រ្តឆ្នាំ​២០១០
បញ្ចប់វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ ផ្នែករដ្ឋបាលទូទៅ និង​នយោបាយ​


នៅសាលាភូមិន្ទរដ្ឋបាល​ឆ្នាំ២០១១

បទអត្ថាធិប្បាយ៖ ក្រុមប្រឆាំងយក​ដងផ្លូវ ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំង

អត្ថបទដោយ: ឧត្តម សក្តិ


ការមិនទទួលស្គាល់ពីភាពបរាជយ័លើសមរភូមិប្រជាធិបតេយ្យ តាមរយៈការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង បាន ​និងកំពុង​រុញច្រានស្ថានការណ៍នយោបាយកម្ពុជាអោយធ្លាក់ក្នុងស្ថានភាពវឹកវដែលបង្ករទ្បើងដោយបាតុកម្មបែបអនាធិបតេយ្យ រៀងរាល់ថ្ងៃដោយ​គ្មានច្បាប់ទម្លាប់ ។

ការសំរេចចិត្ត​យ៉ាងគ្រហើន ក្នុង​ការយក​ដងផ្លូវ ​និង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំង ពី​សំ​ណាក់​​លោក​សម រង្ស៊ី និងលោក កឹម សុខា បាន​បង្ក​នូវ​ការមិន​ស​ប្យា​យ​ចិត្ត​,​ កំហឹង​ ការធុញទ្រាន់​ និង​មានការចោទសួរ​ជាច្រើន​អំពី​សាធារណៈជន​ទូទៅថា តើហេតុអ្វី​បាន​ជា​លោក​សម រង្ស៊ី​ និង កឹម សុខា ធ្វើបែបនេះ? ហេតុអ្វី​បានជា​លោក​សម រង្ស៊ី ​មិន​ធ្វើបាតុកម្ម​នៅនឹងកន្លែង​តែ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​បានកំណត់​ឲ្យ​?​ ហេតុអ្វី​បានជា​មេបក្ស​ប្រឆាំងជ្រើស​រើសយក​ការដង្ហែ​ក្បួន​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ​និងបង្ក​កា​រំខាន​ដ៏​គួរ​ឲ្យ​ធុញទ្រាន់បែបនេះ​?

រាល់សកម្មភាពទាំងអស់ត្រូវបានគេដឹងថា ការធ្វើ​បាតុកម្ម​នៅនឹងកន្លែង​នឹង​មិនអាច​ប្រមែរ​ប្រមូល​អ្នកចូលរួម​ឲ្យ​បាន​ច្រើន​តាមចិត្ត​ដែល​លោក​សម រង្ស៊ី​ និង កឹម សុខា ចង់បាន​នោះឡើយ​ វា​នឹង​កាន់តែ​ខ្សត់​មនុស្ស​ចូលរួម​ទៅៗ​។ យុទ្ធសាស្រ្តថ្មីរបស់​គណបក្ស​ប្រឆាំងតាម​រយៈការ​ហែរ​ក្បួន​ឡាន ​ម៉ូតូ​ សំដៅ​ទីប្រជុំជន​ធំៗ​ដែលមាន​សភាព​មមាញឹក​ និង​ផ្លូវ​ដែល​តូចចង្អៀត​ គឺជា​របៀប​កេង​ចំ​ណេញ​ចំ​នួន​មនុស្សបាន​ដោយ​ងាយ។​ តើហេតុអ្វីបានជាបក្សប្រឆាំងធ្វើបែបនេះ ? ការ​ដែល​គេធ្វើ​បែបនេះ​ គឺអាច​ធ្វើ​ឲ្យ​គេ​មើលឃើញ​នូវ​ទិដ្ឋភាព​មួយ​ផ្សេង​លើ​កំលាំង​ចូលរួម​ ពោល​គឺនៅ​ទីកន្លែង​ចង្អៀត​នឹង​មាន​មនុស្ស​ច្រើន​ នៅពេលដែល​ក្បួន​បាតុកម្ម​ទៅដល់​នឹងមាន​អ្នក​ឈរ​មើល​ បូករួម​ជាមួយនឹង​ការកកស្ទះ​ចរាចរណ៍​ផង​ គឺ​ទិ​ដ្ឋ​ភា​ពេលនោះ​នឹង​ពោរពេញ​ទៅដោយ​ហ្វូងមនុស្ស​។ ​ វិធី​នេះ ​នៅពេល​ថត​ចេញ​ជា​រូបភាព​ គឺ​ពិតជា​កកកុញពោរពេញ​ទៅដោយហ្វូង​មនុស្ស ​បើទោះបី​ការពិត​វា​មិន​ដូច​អ្វីដែល​គេ​បានឃើញ​ក្នុង​រូបភាព​នោះ​ក៏ដោយ​។​

រូបភាព​បែប​បោកបញ្ឆោតនេះ ត្រូវបាន​គេ​យកទៅប្រើប្រាស់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គមថ្មី ​(Facebook Youtube) ​ឬក៏​តាម​មធ្យោបាយ​នានា​ ដើម្បី​ឃោសនា​បង្ហាញ​ពី​កំលាំង​គាំទ្រ​របស់គេ​ ដើម្បី​ដាក់ការគាបសង្កត់​មក​លើរាជរដ្ឋាភិបាល ពិសេសគណបក្ស​កាន់អំណាច​ តាម​ការ​ប្រកូកប្រកាស់ថា គេមានអ្នកគាំទ្រជាច្រើន​ម៉ឺន​នាក់​ ។

យុទ្ធសាស្ត្រខាងលើនេះត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបកស្រាយ​ថា ការអនុវត្ត​នូវ​អ្វីដែល មេបក្សប្រឆាំង​ហៅថា​បាតុកម្មអហិង្សា​ ក្នុងចេតនា​បង្កើត​ជា​បដិវត្ត​មហាជន កំពុងតែធ្វើ​ឲ្យ​មាន​ចលនា​បះបោរ​នាំ​ឲ្យ​មាន​ចលាចល​សង្គម តាមរយៈ​សកម្មភាព​គៀងគរ បំផុសបំផុល តាមមនោគមវិជ្ជានៃការបោកបញ្ឆោតមនុស្សអោយចូលរួមបាតុកម្ម  ហែរ​ក្បួន​ប្រសេចប្រសាច​គ្មានសណ្តាប់ធ្នាប់ ពេញ​ដងវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​បើទោះបី​អាជ្ញាធរ​មិនបាន​អនុញ្ញាត​ក៏ដោយ​នោះ ។

 ការអុចអាល ញុះញុងមហាជនអោយក្រោកទ្បើងបះបោ មាន​តម្លៃ​ស្មើ ​ទៅនឹងការធ្វើ​រដ្ឋ​ប្រហារ​  រំ​លោភលើឆន្ទៈរាស្រ្ត តាមរយៈសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣  ។ ទង្វើ​នេះ គឺជារដ្ឋប្រហារដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់កំពូលរបស់ជាតិ យ៉ាង​ជាក់​ច្បាស់​ ។

សកម្មភាពរបស់​គណបក្ស​ប្រឆាំង​ គឺ​បានប្រាស់ចាក​ទាំង​ស្រុងពី​ផ្លូវច្បាប់ សីលធម៌ គុណធម៌ និងបំផ្លាញដល់សន្តិសុខ សណ្តា​ប់​ធ្នាប់សាធារណៈ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​របបរ​ទទួល​ទាន​របស់​ប្រជាពល​រដ្ឋ​ទូ​ទៅ ។ ក្រៅពី​នេះ សកម្មភាព​អានាធិបតេយ្យនេះ គឺ បាន និង​កំពុង​ទាញទម្លាក់នូវ​កិត្យា​នុភាព​​ជាតិ​ដែលមានអរិយ​ធម៌​ខ្ពង់​ខ្ពស់ ប្រជាជាតិស៊ីវីលយ័ ឱ្យ​ធ្លាក់​ចូលក្នុង​អន្លុង​​នៃភាពអាប់ឱន ដោយ​សារតែការឆ្គួតវង្វេង និងការ​ចង់បានអំណាចក្រៅរង្វង់ច្បាប់ តាម​រយៈការ​បំផុសអោយ​មាន​បដិវត្តមហាជន ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅកម្ពុជាបានដឹងយ៉ាងច្បាស់ណាស់ថា ការ​ដែលគណបក្ស​សង្គ្រោះ​ជាតិ ​យក​ដងផ្លូវ​ និង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំងនេះ​គឺ​ វា​ផ្ទុយ​ពី​ច្បាប់យ៉ាងជាក់ច្បាស់ ។

ពិត​ហើយ​ថា រដ្ឋធម្មនុញ្ញ​ចែង​អំពី​សិទ្ធិសេរីភាព​ឲ្យ​ប្រជា​ពលរដ្ឋ​សម្តែង​មតិ ​ការហែក្បួន ការធ្វើ​បាតុកម្ម ប៉ុន្តែ​សិទ្ធិ​នោះ ត្រូវធ្វើ​អ្វីមួយ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ និងត្រូវគោ​ព​សិទ្ធិ​របស់​អ្នកដទៃ​ផង។ ប៉ុន្តែ មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​បាន​លើក​កំ​ពស់​ការពង្រឹង​នីតិរដ្ឋ​ទេ គឺមាន​តែ​ការ​ប្រមាថ និង​ជា​ន់ឈ្លីលើ​ច្បាប់តែ​ប៉ុណ្ណោះ។

​ការពង្រឹង​​នីតិរដ្ឋ​ ​ គឺ​មិនមែនជា​អំពើ​បះ​បោ​រ​នៅតាម​ដងផ្លូវ​នោះទេ ។ បើ​កម្ពុជា​ជ្រើស​រើស​យក​ទម្លាប់​បែប​នោះ​មែន គឺ​​មិនចាំបាច់​ធ្វើការ​បោះឆ្នោត​នាំតែខាតថវិកាជាតិនោះ​ឡើយ។