Wednesday, April 30, 2014

សេច​ក្តីប្រកាស​ព័ត៌មាន របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្រ្តៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត របស់​រាជ​រដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤



សាលា​រាជធា​នី​ភ្នំពេញ ​គោរព​ជូន លោក​ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានីភ្នំពេញ ស្តីពីការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ សម្រាប់​វគ្គ​យុទ្ធ​នាការ​ឃោសនា បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិទី២ ចាប់ពី​ថ្ងៃទី០២ ដល់ ១៦ ឧសភា ឆ្នាំ២០១៤



សាលា​រាជ​ធានី​ភ្នំពេញ ​ជម្រាប​ជូន លោក លោកស្រី តំណាង​សហភាព សហព័ន្ធ សហជីព និងសមាគម ស្តីពីការ​ជូន​ដំណឹង​រៀប​ចំទិវា​ពល​កម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤


​​សាលា​រាជ​ធានី​ភ្នំពេញ ​​ជម្រា​ប​ជូន លោក​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិរាជ​ធានីភ្នំពេញ នៃ​គណ​បក្ស​សង្គ្រោះជាតិ ស្តីពី​សំណើ​សុំទី​លាន​ប្រជាធិប​តេយ្យ ឫសួន​ការ៉ូ​ឡា​ប៉ែក​ខាង​ត្បូងវត្ត​បទុមវតី សម្រាប់​ជួប​ជុំធ្វើការឃោសនា​បោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា​រាជ​ធានី ក្រុម​ប្រឹក្សា ខណ្ឌ អាណត្តិទី២


វេទិកា​តុមូល ស្តីពី​​លក្ខខណ​​ការ​​ងារ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​






មន្ត្រី​​ជាន់​​ខ្ពស់ UN គាំទ្រ​​យុទ្ធ​​សាស្ត្រ​ចតុ​កោណ​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា​

ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ឧបការី​អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង​ជា​នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជម្រាប​ជូន​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និង​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាពណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រៀម​ជានិច្ច ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា​។ 

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាស​ប្រាស្រ័យ​ការងារ ជាមួយសម្ដេច​តេជោ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ​២០១៤នេះ ​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​១០​ឆ្នាំមុន, នៅពេលនេះ ឯកឧត្តម​បាន​មើល​ឃើញ​ថា កម្ពុជាមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំងបំផុត ហើយ​តាមរយៈ​របាយការណ៍ ដែល​ឯកឧត្តម​បាន​អាន​កន្លងមក ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ ពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។ ឯកឧត្តម ស៊ូ បាន​បញ្ជាក់​ថា ការរីកចម្រើន និង​ការអភិវឌ្ឍ​នេះ គឺ​មាន​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​សាក្សី ហើយសម្រាប់​រូប​ឯកឧត្តម​ផ្ទាល់ ​និង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាព​ណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រៀម​ជានិច្ច​ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម​ ហាវ​លៀង ស៊ូ (Haoliang Xu) បាន​ជម្រាបសម្ដេច​តេជោ​ទៀតថា លោក​ធ្វើ​ដំណើរ​​មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពិនិត្យមើល​ការងារ​ពាក់កណ្តាល​អាណត្តិ​របស់ កម្មវិធី​អភិវឌ្ឍ​អង្គការ​សហ​ប្រជាជាតិ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វឌ្ឍនភាព និង​ការ​ប្រឈម ក៏​ដូចជា​​ធ្វើ​យ៉ាងណា​រៀបចំ​ផែនការ​ឱ្យមានសង្គតិភាព ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្ររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្តែងនូវ​សេចក្តី​រីករាយ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ដែលបាន​លើកឡើង​ថា អង្គការ​សហ​ប្រជាជាតិ ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ពិសេស​ចំពោះ​ការលើក​ឡើង​ថា រៀបចំ​ផែនការ​ឱ្យ​មាន​សង្គតិភាព​ជាមួយ​​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​យុទ្ធសាស្ត្រចតុកោណ។

សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំលឹក​អំពី​កិច្ចការ​ដែលរាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ក្នុង​កំណែ​ទម្រង់​ឡូត៍​នេសាទ​និង​កំណែទម្រង់​ដីធ្លី​។ នៅក្នុង​កំណែ​ទម្រង់​ដីធ្លី សម្តេច​តេជោ​បាន​គូស​បញ្ជាក់ថា មាន​បញ្ហា​ប្រ​ឈម​ចំនួន​៤ ដែល​ដៃគូ​អភិវឌ្ឍន៍ គប្បី​មាន​ការពិចារណា ដើម្បី​សហការ​គាំទ្រ ទៅដល់​ការតាំង​ទី​លំនៅ​ថ្មីរបស់​ពល​រដ្ឋ​​បន្ទាប់ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដោយសារ​ទីតាំង​ថ្មី​នោះ នៅ​មាន​កង្វះ ផ្លូវថ្នល់ ទឹកស្អាត មណ្ឌល​សុខភាព និង​សាលារៀន​៕

សម្តេច​​តេជោ​​រីក​​រាយ​​និង​​ស្វាគមន៍​​ចំពោះ​​ដំណើរ​ការ​​របស់​​រោងចក្រ Minibea ជប៉ុន​​នៅ​​កម្ពុជា

សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រីក​រាយ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​រីក​ចម្រើន ក្នុង​ការ​ផលិត និង​បង្កើននូវ​ផលិត​ផលថ្មី​របស់​រោចក្រ Minibea នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក Yoshihisa Kainuma ប្រធាន​ក្រុមហ៊ុន Minibea មក​ពី​ប្រទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការគួរសម​នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤​នៅ​វិមាន​សន្តិភាព​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​រីករាយ​ជាមួយ​នឹង​វឌ្ឍនភាពរបស់រោងចក្រ Minibea ដោយ​សម្តេច​បាន​​មានប្រសាសន៍បញ្ជាក់​ថា ការ​បញ្ជា​ទិញ​បន្ថែម​ពី​រោងចក្រ​នោះ​គឺ​ឆ្លុះបញ្ចាំង​​អំពី​ជំនឿ​ទុក​ចិត្ត​ ទៅ​លើ​រោងចក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ម្យ៉ាងទៀត​ការ​វិល​ត្រឡប់​មក​ជាមួយ​នឹង​បុគ្គលិក កម្មករ​ថែមទៀត​មក​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​នោះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ជំនឿ​ទុកចិត្ត​មក​លើ​រោងចក្រ​ផង​ដែរ។

តាម​រយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឲ្យ​ដឹង​ថា លោក Kainuma បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៃ​រោងចក្រ ​Minibea នៅកម្ពុជា ដែល​បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ២០១១ កន្លង​មក​នេះ ។ រយៈពេល២ឆ្នាំ ៦ខែ​កន្លងមក ​រោងចក្រ​បាន​ទទួល​កម្មករ​ចំនួន ៥០០០នាក់ និង​នៅ​ខែមិថុនា​ខាងមុខនេះ​នឹង​ឈាន​ដល់​ទទួល​កម្មក​រ​ចំនួន ៦០០០នាក់ ដើម្បី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នេះ ។ លោក​ក៏បាន​ជម្រាប​ជូន​ព័ត៌មាន​ល្អ​ជូន​សម្ដេច​តេ​ជោ​ថា ក្នុងឆ្នាំនេះ​រោងចក្រ​របស់​ក្រុមហ៊ុន​​បាន​ទទួល​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត ដែល​ក្នុង​បញ្ហា​នេះ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ​នឹង​មាន​ការ​កើនឡើង។

លោក Kainuma ​ប្រធាន​ក្រុមហ៊ុន Minibea ក៏​បង្ហាញ​នូវ​សេចក្តី​​រីករាយ​ផង​ដែរ ដោយសារ​កាលពី​បុណ្យ​ឆ្នាំ​កន្លង​ទៅ​នេះ​ បុគ្គលិក កម្មករ​ បាន​វិល​ទៅ​ផ្ទះ​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​របស់​ជាតិ ហើយ​នៅពេល​ត្រឡប់មកវិញ​បាន​នាំមក​នូវ​កម្មករ បុគ្គលិក​ដទៃទៀត​មក​ដាក់ពាក្យ​បម្រើ​ការងារ​នៅក្នុង​រោច​ក្រ​ផង​ដែរ​ ដែល​នេះជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​ការ​ពេញចិត្ត​របស់​បុគ្គ​លិ​ក​ក្នុង​ការ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ Minibea។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​អំពី​គម្រោង​ថ្មី​របស់​​ក្រុមហ៊ុន​ដែល​នឹង​ផលិត​ភ្លើង LED សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីធ្លា​សាធារណៈ​ផង នៅ​ក្នុង​អាយ​ហ្វូ​ន​ផង ក៏ដូចជា​សម្រាប់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​។​

ពាក់ព័ន្ធ​នឹង​គ​ម្រោង​ថ្មី​របស់​រោងចក្រ​ Minibea​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នឹង​គម្រោង​ថ្មី​ដែល​ក្រុមហ៊ុន​ទើប​រក​ឃើញ និង​ត្រៀម​នឹង​ផលិត​ ដោយ​សម្តេច​បាន​ចាត់​ទុក​ថា ​ផលិតផល​ថ្មី​នេះ​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង​ដែរ​៕

បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង, វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា



បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្តីពី «វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

Tuesday, April 29, 2014

បណ្តាំអ្នកម្តាយ





បទយកការណ៍ស្តីពី​ សេវា​ការ​ងារ​ដែល​ផ្តល់​ជូន​ជាសាធារណៈ​ដោយ​រដ្ឋា​ភិបាល​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​ និងមុខរបរ និងការងារ (០៨៣)




សម្តេច​​តេជោ៖ គ្មាន​​បញ្ញត្តិ​ច្បាប់​​ណា​​តម្រូ​វ​ឲ្យ​​បញ្ជូន​​សេចក្តី​​ព្រាង​​ច្បាប់​​ទៅ​​អ្នក​​ណា​ផ្សេង ក្រៅ​ពី​រដ្ឋាភិបាល និង​​រដ្ឋ​​សភា​​នោះ​ទេ

ថ្លែង ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ​២០១៤​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រដល់​និស្សិតជ័យលាភីនៃ​សកល​វិទ្យាល័យ​អាស៊ី​ អឺរ៉ុបចំនួន ១.៨២៣​នាក់ ដែល​បាន​បញ្ចប់​ការ សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ដំណើរការ​ជាធម្មតា​នៃ​ជីវភាព​ប្រជាពលរដ្ឋក្នុង​ សង្គម​កម្ពុជា​ និងការ​ងារ​ដោយ​រលូន​របស់​​រាជរដ្ឋាភិបាល ទាំង​ការងារ​ នយោ​បាយ សេដ្ឋកិច្ច ជាពិសេស​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ កន្លងទៅថ្មីៗ​នេះ។

​ សម្ដេច​តេជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា “ដំណើរការធម្មតា​ទាំងអស់ ចូលឆ្នាំ​ចូល​អ៊ីចឹង!... អ្នកណា​ចង់​នៅ​ចូល ក្នុង​ស្រុក​ក៏​ចូលទៅ អ្នកណា​គេ​ចេញ​ទៅ​ក្រៅប្រទេស​ក៏​ទៅ!... អ្នកណា​ទៅ​លេង​សៀមរាប ក៏​ទៅៗ អ្នក ណា​ទៅ​លេង​ក្រុងព្រះសីហនុ​ក៏​ទៅៗ អ្នក ណា​ទៅ​រតនគិរី​ក៏​ទៅៗ រឿង​វា​តែ​ប៉ុន​ហ្នឹង!”​។​

​ ​បើទោះជា​យ៉ាងណា​ក៏ដោយ ដើម្បីធានាឲ្យ​ដំណើរការ​ជា​ធម្មតារបស់ជីវភាព​សង្គម ក៏ដូច​ជា​ការងារ​របស់​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​​រដ្ឋ​​ សម្ដេច​តេជោបានក្រើន​រំលឹក​​ជា​ថ្មីម្ដងទៀត ឱ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នរបស់​រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ចំពោះ ការបើក​ប្រាក់ខែ របស់​មន្ត្រីរាជការ​ឱ្យ​បាន​នៅក្នុង​ខែ​នីមួយៗ ដោយ​មិន​ឱ្យ​ការបើកប្រាក់ខែ ហួស​ទៅ​ដល់ ៤០​ថ្ងៃ ៥០​ថ្ងៃ ឬ​៦០​ថ្ងៃ ដូច​មុន​ទៀតនោះទេ​។ ​​សម្ដេចតេជោ​មាន​ប្រសាសន៍​ថា​៖ “ប្រាក់ខែ​របស់​យើង​វា​មិនច្រើន​ទេ ប៉ុន្តែ​បើ​បើក​ទាន់​ពេល​វា​ក៏​សម្រួល​រឿង​ច្រើន​​ដែរ ​ហើយ​រឿង​ហ្នឹង​ក្រសួង​មុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ឱ្យ​ជាប់! ខ្ញុំ​អត់ឱ្យ​រឿង​នេះ​មួយ​របូត​ទេ របូត​រឿង​ហ្នឹង ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ​អត់ឱ្យ​របូត​បានទេ!...”។ សម្ដេចបន្តថា “​មួយ​ខែ​មាន តែ៣០​ថ្ងៃ ឬ ៣១​​ថ្ងៃ តែ​ប៉ុន​ហ្នឹង អត់​មាន ១​ខែ ៤០​ថ្ងៃ ៥០​ថ្ងៃ ៦០​ថ្ងៃ​ ដូច​កាលពី​ពេលមុន​ទេ សុំ​បញ្ជាក់! សូម​ឱ្យ​ដំណើរការ​​វា​ទៅ​ទាំងអស់។

ពាក់ព័ន្ធដល់ ​ការចរចា​ជាមួយ​ប​ក្ស​​ប្រឆាំង​សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា “និយាយម្ដ​ង​​អីចេះ ម្ដង​អីចុះ​ ខ្ញុំ​អត់​និយាយ​រឿងនយោបាយ​ទេ ខ្ជិល! ទុក​មួយ​កន្លែង​ទៅ! កុំ​ខ្វល់​ពេក!...”​។ ​“អីចឹង ទេ​ដំណើរការ​ធម្មតា វា​អត់​មានអី ព្រោះសង្គម​ប្រជាធិបតេយ្យ! ហើយ​នៅ​លើលោកិយ៍​នេះ វា​អត់​មាន​អ្វី​ដែល​ដូច​គ្នា​ទាំងអស់​ទេ វា​មាន​អ្នកខ្លះ គេ​សប្បាយ​ទៅ​អ្នក ខ្លះ​គេ​យំ​ទៅ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​អ្នក​សប្បាយ នោះ វា​ច្រើនជាង​អ្នក​យំ នោះ​វា​ចប់​រឿងហើយ!... កុំ​ខ្វល់​ច្រើន​និយាយ​ត​ទៅ​វា​នាំបង្កើត​រឿង​​ត​ភាគ អីចឹង​ខ្ជិល​និយាយ!...”។ ​សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងដែរ​ថា “១៨ ឧសភា បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា ខេត្ត ស្រុក ខ័ណ្ឌ ក្រុង​បោះ​ទៅ! អាហ្នឹង​ធម្មតា!​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោតគេ​ធ្វើការធម្មតា​របស់​គេ​ទៅ​បក្សនយោបាយនានា រហូតដល់៥ ចុះ​ឈ្មោះ​បោះឆ្នោតធម្មតា តើ​វា​មានអី​ខុសធម្មតា​ឥឡូវ​ហ្នឹង? វា​ខុស​តែ​អ្នក​ដែល​ធ្វើ​ខ្លួនឯង ឱ្យ​ខុស​នោះ តើ!, ឧទាហរណ៍ គេ​ចូល​សាលា ឯង​អត់ ចូល​សាលា អីចឹង​ចាប់បង្ខំ​ឱ្យ​អ្នក​ចូល​សាលា ធ្វើតាម​ខ្លួន​មិន​ចូល​សាលា​ដែរ?... តែ​គេ ចូល​សាលា, ចូល​សាលា​ហើយ​អ្នក​មិន ចូល​សាលា វា​នៅ​ក្រៅ​សាលា​ហើយ វា​ចប់ ត្រឹម​ប៉ុណ្ណឹង!, ឱ្យ​យើង​ចូល​សាលា ហើយ អត់​រៀន ដើម្បី​រង់ចាំ​អ្នក​នៅ​ក្រៅ​សាលា អ្នកណា​ធ្វើកើត ធ្វើ​វា​មិនកើត ហើយ​មក បន្ទោស​គេ!... ទៅហើយ!...”។​

ទាក់ ​ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ និង​ជាប្រវត្តិសាស្រ្ត​ទៅ​កាន់អាស៊ែបៃ ហ្សង់ និងបេឡារុសកាល​ពីពេល​ថ្មីៗនេះ សម្តេចតេជោ​ថ្លែង​ថា ដំណើរទស្សន​កិច្ច​នេះគឺ មានគោល​ដៅ​លក់​ទំនិញ​កម្ពុជាឲ្យគេ ដែល​ជា​បញ្ហា​ធំ និង​មានគោលដៅ​ទិញ​ទំនិញ​ពីគេ មកវិញ​ដែល​មាន​តម្លៃថោក​ផងដែរ ។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា រឿង​នយោបាយ​ជា រឿង​មួយ ប៉ុន្តែការយក​ការទូត​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍​ជាដើម ហើយ​ការទូត​បច្ចុប្បន្ន​គឺជាការទូត​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ហើយ យក​បញ្ហា​សេដ្ឋកិច្ច​ទៅ​ពង្រឹង​លើ​បញ្ហា​នយោបាយ។

សម្ដេចតេ ​ជោនាយករដ្ឋមន្ត្រី​ក៏​បានមាន​ប្រសាសន៍​​ផ្ដាំផ្ញើ​ខ្លះ​ទៅ​អ្នកច្បាប់ និង​អង្គការក្រៅរដ្ឋាភិបាល​សង្គមស៊ីវិល​មួយចំនួន ដែល​បាន​រិះគន់​ចំពោះរា​ជរដ្ឋា​ភិបាល ​ដែលបាន​​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ចំនួន​បី ​​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ ថា​មិន​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ទាំងនោះ ឱ្យ​សង្គម​ស៊ីវិល ដើម្បី​បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ពលរដ្ឋ​នោះ​ផងថា វា​គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា​ឲ្យ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទៅ​សង្គម​ ស៊ីវិល​ត្រួតពិនិត្យ​នោះ​ទេ គឺ​មាន​តែ​បញ្ជូន​ឲ្យ​រដ្ឋ​សភា​អនុម័ត​។ 

​ សម្ដេច​តេជោបាន​មាន​ប្រសាសន៍ថា “បញ្ញត្តិ​ច្បាប់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​អនុញ្ញាត​ឱ្យ​យើង​ទៅ​ប្រគល់ឱ្យ​អ្នកណា​ក្រៅតែពី​៖ អ្នក​ធ្វើ​សេចក្ដីព្រាងច្បាប់ ហើយ​គេ​បញ្ជូន​មក​គណៈរដ្ឋមន្ត្រី, គណៈរដ្ឋមន្ត្រី មាន​កន្លែង​សម្រាប់​បញ្ជូន គឺ​សភា! គេ​អត់​ប្រាប់ថា ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក​នេះ​ទេ, អត់​ប្រាប់​ទេ! សូម​កុំអាល ទារ​សិទ្ធិ​ហួស!...” “​សុំ​អស់លោក​ខ្លះ​មេត្តា ចេះ​ខ្មាសអៀន កុំ​ទាមទារ​យក​កិច្ចការ​របស់​គេ​ទៅ​ធ្វើ!... រួច​ច្បាប់​នោះ សួរ​ថា​អនុម័តបានទេ?  លើកលែង​តែ​អត់​មាន​កូរ៉ុម​ប្រជុំ តែ​មាន​កូរ៉ុម​ប្រជុំ​សំឡេង​អនុម័ត​គ្រប់គ្រាន់​គេ ធ្វើ​ហើយ កុំ​ឆ្ងល់​ពេក!”​។​

​ សូមបញ្ជាក់​ថា និស្សិត​ជ័យលាភី ថ្នាក់ បរិញ្ញាបត្ររង, បរិញ្ញាបត្រ និង​បរិញ្ញាបត្រ ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប ចំនួន ១.៨២៣​នាក់ ដែល​បាន​បញ្ចប់​ការ សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ បាន​ទទួល​សញ្ញាបត្រ​ក្រោម​អធិបតីភាព សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​​លោក ឌួង លាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​ជ័យលាភី ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នេះ​ក៏​មាន​និស្សិត អាហារូបករណ៍ របស់​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥២​នាក់ ផងដែរ​។​

​ ព្រមជាមួយ សេចក្ដី​រីករាយ​សាទរ និង សរសើរ​ចំពោះ​និស្សិត​ជា​ជ័យលាភី ក៏​ដូច ជា ការប្រឹងប្រែង​រួមគ្នា ដែល​ធ្វើឱ្យ​វិស័យ អប់រំ​កម្ពុជា បាន​រីកចម្រើន​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ ដល់​គ្រប់​គ្រឹះស្ថាន អប់រំ​ទាំង​របស់​រដ្ឋ និង​ឯកជន​ឱ្យ​បន្ត ការយកចិត្តទុកដាក់​លើ​ការពង្រឹង​គុណភាព​អប់រំ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

សម្តេចតេជោ ​នាយករដ្ឋ​មន្រ្តីមាន​ប្រសាស​ន៍ ថា ខ្ញុំសូមថ្លែង​នូវការ​អបអរ​សាទរចំពោះ​ជ័យលាភី ដែលទទួល​សញ្ញា​បត្រ នៅថ្ងៃ​នេះ ប៉ុន្តែសូ​មនិស្សិត​ទាំងអស់​ចាំថា ការសិក្សា​របស់​យើង​មិន​បញ្ចប់​ត្រឹម​ថ្ងៃដែល យើង​ទទួលសញ្ញាបត្រ​នាថ្ងៃ​នេះ​ទេ និស្សិត​ទាំង​អស់ត្រូវ​បន្ត​ទៅ ទៀត​នៅក្នុង​ការសិក្សា របស់យើង ។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា គ្មានអ្នកណា​មួយសិក្សា​ដោយ​ចប់​ថ្នាក់ បណ្ឌិតហើយ រួចហើយ​និយាយថា ចប់​នោះ មិនមែនអញ្ចឹង​ទេ ហើយ​ក៏សូម កុំនិយា​យថា ខ្លួនធ្វើរដ្ឋ​មន្រ្តី ធ្វើនាយករដ្ឋមន្រ្តី ឬឧប​នាយ​ករ​ដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី​ ខ្លួ​នចេះ​អស់ហើ​យ មិន ចាំបា​ច់​អ្ន​កណាប្រា​ប់នោះ​ទេ ។

សម្តេចតេជោនាយករដ្ឋ ​មន្រ្តីមានប្រសាសន៍ថា យើង​ទាំងអ​ស់គ្នាត្រូវ​រៀនមិ​នឈប់ ហើយ មនុស្សតែ​ចូល​ក្នុងកម្រិ​តអភិ​រក្សហើយ​គ្រោះថ្នាក់ខ្លាំង​ណាស់ ។ យើងកុំភ្លេចថា សភាព ការណ៍ចេះតែវិវត្តន៍ ដែលតម្រូវឲ្យយើងតា​មសភាពកា​រណ៍នោះឲ្យជា​ប់ ។ ឥឡូវនេះ សម្ភារ ទំ​នើប​ណាស់ ប៉ុន្តែបើមនុ​ស្សមិ​ន ទំនើប​ក៏មិន​ដឹងធ្វើដូច​ម្តេច​ដែរ ។

សម្តេចតេជោ ​ក៏បានអបអរសាទរ​ការសរសើរ​ចំពោះ​ជ័យលាភី និងបានជំរុ​ញដល់​ គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ទាំ​ងគ្រឹះស្ថាន​អប់រំរ​បស់រដ្ឋ និងឯ​កជនត្រូវ​បន្តការយកចិ​ត្តទុក ដាក់ពង្រឹងពី​បញ្ហាគុ​ណភាពអប់រំនេះឲ្យ​បាន​កាន់តែប្រសើ​រឡើង​ថែមទៀត​ផងដែរ។ សម្តេច តេជោនាយ​ករដ្ឋ មន្ត្រីបាន​យកឱកាសនេះ លើកឡើ​ងពីកិ​ច្ចការនានា​ជាច្រើនដែ​លសម្តេច កំពុងប​ន្តយក​ចិត្តទុក​ដាក់គិត​គូនិង ចុះហត្ថលេខាលើ ​ឯកសា​រជាច្រើន ជាពិសេសកា​រ ប្រគល់ប័ណ្ណក​ម្មសិទ្ធិ ដែលកំពុង​វាស់វែ​ងដីធ្លីក្នុង​ក្រប​ខណ្ឌ​នៃគោលន​យោបាយ​ចាស់ សកម្មភាពថ្មី លើវិ​ស័យដីធ្លី ដែលមា​ននិស្សិ​តអាស៊ី អ៊ឺរ៉ុបក៏បា​នចូលរួមនោះ៕

ឯកឧត្តម យឹម ណុលឡា អញ្ជើញ​​ជា​អធិបតី​បើក​សន្និសីទ្ធ​​អន្តរជាតិ​ស្តីពី​ការ​​អភិវឌ្ឍន៍​វិស័យ​​អប់រំ​អ៊ីស្លាម និង​​សេដ្ឋកិច្ច

នៅ ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ឯកឧត្តម យឹម ណុលឡា ទេស​រដ្ឋមន្ត្រី​ទទួល​​បន្ទុក​បេសកកម្ម​ពិសេស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ្ធ​អន្តរជាតិ​ស្តីពីការ​ អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច និង​ពិធី​ចុះ​ហត្ថលេខា​សាង​សង់​មហាវិទ្យាល័យ​សិក្សា​​អ៊ីស្លាម​មួយ​នៅ​ក្នុង ​ខេត្ត​ត្បូង​ឃ្មុំ។

លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ្ធ​បាន​ឲ្យ​ដឹង​ថា សន្និសីទ្ធ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ អភិវឌ្ឍន៍ ​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ដែល​មាន​ភ្ញៀវ​ចំនួន ២០០នាក់​ចូល​រួម ក្នុងនោះ​ភ្ញៀវ​អន្តរជាតិចំនួន​៥០រូប រួម​មាន តំណាង​ទូត​គុយវែត និង​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​​តំណាង​អង្គការ​អ៊ីស្លាមអន្តរជាតិ​ផ្សេងទៀតផងនោះ មានគោល​បំណង​សំខាន់​៣ចំណុច គឺ៖

ទី១, ធ្វើការ​សិក្សា​ពី​កត្តាដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍន៍​ សហគមន៍​ខ្មែរ​អ៊ីស្លាម ទាំង​ផ្នែក​អប់រំ​អ៊ីស្លាម និង​សេដ្ឋ​កិច្ច។

ទី២, ពិគ្រោះ​រក​យុទ្ធ​សាស្ត្រ​ដើម្បី​កំណត់​នូវ​ភាព​ខ្លាំង និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​សហគមន៍​ខ្មែរ​អ៊ីស្លាម​ប្រកប​ដោយ​ស្ថិរ​ភាព និង​និរន្តរភាព។

ទី៣, បង្កើត​នូវ​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​អង្គការ​អន្តរជាតិ​ជាដៃគូ ក្នុង​ការ​ស្វែង​រក​យុត្តិសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​អ៊ីស្លាម និង​ប្រទេស​ជាតិ​ទាំង​មូលដោយ ​ ​ចាត់​ទុកសន្និសិទ្ធអន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ជា​វេទិការសម្រាប់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អៗដើម្បី​ធ្វើ​ឲ្យកាន់​តែ​ប្រសើរ​នូវ​ប្រសិទ្ធ​ភាព​នៃ​ ការ​អប់រំ​ផ្នែក​សាសនា​អ៊ីស្លាម ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ​ធានាឲ្យ​មាន​សុខ​សន្តិភាព សុខដុមរមនា និង​វិបុល​ភាព ឯកឧត្តម យឹម ណុលឡា បាន​រំលឹក​ឡើង​វិញ​អំពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​កំណើន​សេដ្ឋកិច្ច​គួរឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​ទស្សវត្សរ៍ចុងក្រោយ ​នេះ​។

ឯកឧត្តម យឹម ណុលឡា ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច​ សង្គមកិច្ច និង​វប្បធម៌ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ៧,២ភាគរយ ហើយ​អត្រា​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ស្ថិត​នៅ​ក្នុង​រង្វង់ ៧ទៅ៨ ភាគ​រយ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ជាមួយ​នឹង​អត្រា​អតិផរណា​ទាប។ ផ្នែក​លើ​កំណើន​ដ៏​ខ្ពស់​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១១ ក្នុង​ចំណោម​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់លើ​ពិភព​លោក ក្នុង​រយៈ​ពេល​១០ឆ្នាំកន្លង​មក​នេះ​ និង​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេសកំពុង​អភិវឌ្ឍន៍​ដែល​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ សហសវត្សរ៍។

ឯកឧត្តម យឹម ណុលឡា​ បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ទាប​ក្នុង​ ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ ហើយ​នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០។

ទាក់ ​ទង​នឹង​វិស័យ​ជំនឿ​សាសនា ឯកឧត្តម​ យឹម ណុលឡា បាន​មាន​ប្រសាសន៍​ថា កម្ពុជាមានសេរី​ភាព​ខាង​សាសនា និង​គ្មាន​ជម្លោះខាងសាសនា​ទេ។ បង​ប្អូន​ខ្មែរ​អ៊ី​ស្លាម​ទាំង​អស់ សុទ្ធ​តែ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​ របស់​ខ្លួន ដូច​ជា​សិទ្ធិហ៊ីចាប់ (កន្សែង​គ្របក្បាល) តាម​ប្រពៃណី​សាសនា​អ៊ីស្លាម នៅ​តាម​ទី​សាធារណៈ សិទ្ធិ​សំពះយ៉ាំង(ថ្វាយ​បង្គំ) សិទ្ធិ​ប្រារព្ធ​ពិធី​សូត្រ​គម្ពីរគូរអាន​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ និង​សិទ្ធិ​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម។

ក្នុងសន្និសីទ្ធ ​អន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ ស្តីពីការ​ផ្តល់​ជំនួយ​កសាង​មហាវិទ្យាល័យ​អ៊ីស្លាម មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​តម្លៃ​ជាង ២លាន​ដុល្លារ​អាមេរិក​រវាង​លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជា និង​លោក អ៊ីព្រឹហីម អាច់ឌុលឡោះ​ អាល់​ខូហ្សៃ​យឹម នាយក​ប្រតិបត្តិ​មូល​និធិ Islamic Solidarity, Fund (ISF-OIC) ដែល​ជា​ម្ចាស់​ជំនួយ​ផង​ដែរ។

បច្ចុប្បន្ននេះ ​នៅកម្ពុជា មាន​វិហារ​អ៊ីស្លាម​ប្រមាណ​៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និង​សាលារៀន​មាន​ចំនួន ២០០ ហើយ​ចំនួន​ទួន (គ្រូបង្រៀន​សាសនា) ក៏បាន​កើន​ឡើង​ច្រើន​ផង​ដែរ។ លើ​ស​ពី​នេះ​ទៀត​និស្សិត​ខ្មែរ​អ៊ីស្លាម​ជា​ច្រើន​នាក់ បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ឯកឧត្តម យឹម ណុលឡា។

លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជាបាន​ឲ្យ​ដឹង​ថា មុន​របប​ខ្មែរក្រហម​នៅ​កម្ពុជា មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង ៧០០ពាន់នាក់។ ក្នុង​របប​ប៉ុលពត​អ្នក​កាន់​សាសនា​អ៊ីស្លាម​ប្រហែល ៥០០ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ ដែល​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាត់​បង់​ធន​ធាន​មនុស្ស​ជា​ច្រើន​។ លោក មូហាម៉ាត់ ហ្វារឹតហូសេន ​បាន​បញ្ជាក់​ថា ក្រោយ​ថ្ងៃ​ ៧មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​ទាំង​បី និង​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាន​បញ្ជូន​កូន​ចៅ​ទៅ​សិក្សា​នៅ​បរទេស​ ដើម្បី​យក​ចំណេះដឹង​ត្រឡប់​មក​ជួយ​កិច្ចការ​ក្នុង​សហគមន៍​វិញ៕

Monday, April 28, 2014

ពិធី​ប្រគល់​សញ្ញា​បត្រ ថ្នាក់​បរិញ្ញា​បត្រ​រង ថ្នាក់​បរិញ្ញា​បត្រ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត នៃ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា





រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​​ឧស្សា​ហកម្ម​​ជប៉ុន​​មក​​ជម្រុញ​​កិច្ច​​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច​ជា​មួយ​​កម្ពុជា​

ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន​ នារសៀលថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​២០១៤ បានជម្រាប​ជូនសម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​អំពីកា​រ​រីកចម្រើន​ នៃកិច្ចពិភាក្សា​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ ទាំងពីរ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​បាន​ឲ្យដឹងថា ក្នុងជំនួប​សម្តែងការ​គួរសម​នៅវិមាន​សន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) បាន​ជម្រាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីថា កាល​ពីព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៧ មេសា) ឯកឧត្ដម​​បាន​​ជួប​​ជាមួយ​​សមា​ភាគី​រដ្ឋមន្ត្រី​របស់​កម្ពុជា ដែលក្នុង​ជំនួប​នោះ មាន​ទិស​​ដៅ​​ដើម្បី​​ជំរុញ​ល្បឿន​​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។
ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម​ជប៉ុន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា នៅក្នុង​​ដំណើរ​​ទស្សន​​កិច្ច​​មក​កាន់​​កម្ពុជា​នេះ មាន​​វត្តមាន​​ថ្នាក់​​ដឹក​​នាំ​​របស់​ក្រុម​ហ៊ុន​ដែល​នាំមុខ​នៅក្នុង​ ប្រទេស​ជប៉ុន ហើយការ​ចូល​រួម​របស់ប្រតិភូ​ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ គឺដើម្បី​​ជំរុញ​​ធ្វើ​យ៉ាង​ណា​ឲ្យមាន​ទំនាក់​ទំនងកាន់​តែប្រសើរ​ឡើង​ រវាងកម្ពុជា និងជប៉ុនផង និងជំរុញ​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ផង ព្រោះថា កម្ពុជា​មាន​សក្ដា​នុពល​ខ្ពស់ ជាពិសេស​នៅពេល​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​សមាហ​រណកម្ម​តំបន់​ក្នុង​តំបន់​ អាស៊ាន។​ ជាមួយ​គ្នានេះ​ដែរ ក្រុមហ៊ុន​ជប៉ុនមាន​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​​ចំពោះ​សក្ដានុពល​ទាំង​ឡាយ ដែលមាន​​នៅក្នុង​​​ព្រះ​រា​ជាណា​​ចក្រ​​កម្ពុជា ពិសេស​ប្រជាជន​ជប៉ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ទេសចរណ៍ ដូចជា​អង្គរ​វត្ត អង្គរធំ​ក៏ដូច​ជាស្ថាន​ភាពរួម​ជាក់​ស្ដែង​នៅកម្ពុជា​ផង​ដែរ។ សូម​បញ្ជាក់​ថា តាមរយៈ​​ប្រធាន​​អង្គកា​រ​ចេត្រូ​​បាន​​ឲ្យដឹង​ថា ថ្មីៗ​នេះមាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ១០០ ក្រុម​ហ៊ុន​​បា​ន​ចូល​​មក​​វិនិយោគ​​នៅ​ក្នុង​​ព្រះរា​​ជាណា​​ចក្រ​កម្ពុជា។
 
សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ស្វាគមន៍ នូវរាល់កិច្ចពិភាក្សាលើគម្រោងនានា ក្នុង​ទិស​ដៅ​ពង្រឹង​ភាព​ជា​ដៃគូរវាងកម្ពុជា និងជប៉ុន។ សម្ដេចមានប្រសាសន៍ថា ជប៉ុន​គឺជា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ធំជាង​គេ​សម្រាប់​ការ​ អភិវឌ្ឍកម្ពុជា ហើយ​ក៏ជា​ប្រទេស​ដែលបាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ សន្តិភាព​សម្រាប់​កម្ពុជា​ផងដែរ។ 
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា កម្ពុជា​សព្វថ្ងៃ​នេះមិនត្រឹមតែចង់បាននូវជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែគឺចង់បានភាពជាដៃគូអ្នកវិនិ យោគដែលមកវិនិយោគនៅកម្ពុជា ហើយ​នាំផលិត​ផល​ពីកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​វិញ។ កម្ពុជា​ក៏មាន​មហិច្ឆតា​ចង់ឱ្យ​មានអ្នក វិនិយោគជប៉ុន មកកាន់កម្ពុជា ហើយ ផលិត​នូវ​ផលិត​ផលនាំ​ទៅកាន់​ទីផ្សា​រ ពិភពលោក ហើយក្នុងន័យនេះ សហគ្រាស ធុនតូច និងមធ្យម គឺជាគោលដៅ ដែល កម្ពុជាចង់បាន។ ជាង​នេះទៀត​កម្ពុជាក៏ ចង់បានឧស្សាហកម្មថ្មីៗ និង​រក្សា​ឧស្សាហ​កម្ម​ដែល​មាន​ស្រាប់ និងជំរុញការផលិត ឧស្សាហកម្ម បង្កើនតម្លៃបន្ថែម ដែលកម្ពុជាមានធនធានវត្ថុធាតុដើមស្រាប់ដូចជា អង្ករ ដំឡូង និងកៅស៊ូជាដើម៕

Selected Extempore Comments, Samdech Akka Moha Sena Padei Techo Hun Sen Prime Minister, at the Graduation and Diploma Presenting Ceremony of the Asia-Europe University

(Unofficial Translation)
CNV: 28/04/2014

I am so happy today to be able to come preside over the graduation of 1,823 students of the Asia-Europe University in the early part of the Year of Horse of the Buddhist Year of 2558. It is a good thing to present diploma at the start of a New Year like this. I listened to the report of the Asia-Europe University (AEU) rector, Duong Lieng, concerning the progress made by the University. First started as a non-governmental organization in area of education, the University has now a 15-storey building of its own.

Cambodia – A Case Different from Others’
In fact, I am so glad to observe these progresses concerning human resource training efforts in the past recent years, especially those efforts made right after the liberation of on 7 January 1979. Cambodia was in a different state from other countries in the world in the 20th century. Even in the 21st century, no country in this world has experienced unique situation like that of Cambodia. Compared to other countries experienced with genocide, like Rwanda, Sierra Leone, etc. despites all the wars and killings, Cambodia’s case has been dramatic with the fact that everything was destroyed. The capital city of Phnom Penh was empty. There was a Buddhist prediction that there would be homes but no one to live in it and there would be roads but no one to use it.

Those were true events. When I grew up, I just learned the Buddhist prediction that was passing from one person’s mouth to another. No body would have believed it. Then came this event of 17 April 1975, the regime of Lon Nol met its failure and the Khmer Rouge came into Phnom Penh. What they did was evacuating people from the city of Phnom Penh and other provincial towns. Ended right in that refime were private ownership in material as well as in sentiment, which, to the Khmer Rouge regime was their worst enemy. The best way for the Khmer Rouge to uproot people’s private ownerships of material was to move them out of the city to move them away from their property holdings. They moved people not one time but various times from one place to many others until they had nothing left.

In the course of moving, people left their becoming-obsolete objects like cars, motorbikes for no gas and hold on to only cash and gold. When it came to a time that no currency was of no value at all, Pol Pot implemented his policy of collectivization, where his regime claimed to have succeeded in eliminating the gap between the rich and the poor. They said they had demolished the rich and brought about the equality. They moved people from the city to live and exercise collectively in rural areas. That had in fact cut off people’s ownership rights to materialism.

As far as ownership to sentiment was concerned, we all know that and would have narrated it somehow to the younger generation. They gathered small children away from their parents to form up what they called children group. Adults also had to be in what they called mobile youth unit. As far as marriage was concerned, you were in no right to choose your partner. The relevant level of power of the “organization” of the Khmer Rouge would choose with whom you would marry. That is what I called the effort to eliminate human ownership of sentiment or feeling. That had brought about social consequence in which killing of one another, even own kin, was the case.

That made Cambodia’s departure from after the liberation of 7 January 1979 more difficult. What happened in other countries also inflicted changes but not the way Pol Pot did to Cambodia. Take for instance, those countries allowed people to go on using existing currencies and eventually replaced them later. Pol Pot did not do that. They closed down markets right alter the liberation. Things had gone back to bartering where people traded rice for fish, vegetable, clothing, etc. Eventually, after the liberation, trading in gold started before we came this far. Some foreigners or our people might have thought why Cambodian carry out trading in so many different currencies. It is a reason why in the Cambodian market many foreign currencies were trading.

Foreign currencies circulation in the Cambodian market legally or illegally would go on. Some asked why not taking action to de-dollarize or the same should be doing to Euro or other currencies. The financial crisis of 1997 is a good example of the fact that if Cambodia was not strong on its feet, jumping would not be high or falling would not be hurtful. There had been some studies too and their findings suggested that because of the fact that Cambodian market traded in many different currencies, the impacts were manageable.

More than that, reopening the school day of 1979/1980 was hard, really. We had to gather teachers survived the killing to get back to teaching and to train new ones. Now, it is 39 years from that horrible time. It is so sad to think about that. By this time in that year, people in Phnom Penh and/or provincial towns had been evacuated. They walked in despair. Some died on the roads. Thirty-nine years after that experience, we are celebrating today the graduation and diploma presenting ceremony. That is a stark difference.

Let me recall the Khmer New Year of 1979, people living across the Mekong from Phnom Penh – Lovea Em district, Arei Khsat and Sarikakeo – crossed the river at night to collect various things like bicycles, shoes, etc. The area of Independence Monument was covered with high grass. Where there is park now, there used to be coconut trees. My wife, my son and I were sitting in the house looking out to the quiet neighbourhood. There were not many monks then. Now, though I do not go out during the national holiday, I could stay watch TV at home.

Endorsing Three Draft Laws, Embracing Quality Education
We had to convene the Cabinet meeting to study and approve three important draft laws – Organization of the Courts, Organization and Functioning of the Supreme Council of Magistracy and the Statue of Judges and Prosecutors (before I was on a mission abroad). In fact, the law on Organization and Functioning of the Supreme Council of Magistracy could have been an amendment to the existing one. However, because we need to make many corrections in order to do so, it is better that we write it a new one. Following that important Cabinet meeting, I conducted a visit to Azerbaijan and Belarus.

Thanks to national efforts, we have ensured development in education in a rather quick manner. I agree with the Rector Mr Duong Lieng that quality in education continues to be a priority. He mentioned about the need to strengthen capacity of professor and students’ learning efforts. It is to everyone’s knowledge that quality in education is the major course to raise high the country’s prestige in the international arena. This is the case for all educational institutions – state and private, from primary to tertiary levels. Our country would not be able to compete with our partners – in ASEAN, ACMECS, GMS, etc., if we were to lack quality in education. Let us continue to make efforts altogether.

I take this opportune moment to give my sincere appreciation to the former Asia-Europe organization for continuing to provide certificate-level professional training for our students. I think it is good to continue to provide this opportunity. Professional (short or medium term) training would do a lot in our efforts to address immediate lacking of human resource. It is a normal process. Even if in the case of our people living abroad, it is not always the case that they all finish tertiary education. On the face of this earth, there is no country that everyone of its citizen gains university education. Seeing the need for human resource achievement, I would urge continuing efforts to provide professional training to create more chances for our students to get job and to create jobs according to their specialties.

Cambodia to Focus on New Objectives
As I arrived in the country from the mission abroad, I had taken the chance to meet and work with some of our ministers. I told them that the current Cambodia needed to change its objectives. What change would it be? The point is that over the past almost two decades, we have made great efforts to promote labour-intensive industry. While we continue to carry on with this, we need also to promote new and value-added industries. For example, we have garment and shoes factories in Cambodia but we still have other value-added industry with great potential as well, especially those industries that are using local material resources. For instance, we still lack the sort of industry to process our rice. When we sell it as paddy, we lose the value from rice bran, the broken parts, husk and jobs for our people.

We export dozens million of tons of cassava without processing it and natural rubber in dry form. We should give more focus on prioritizing processing industry using material resource available in Cambodia. We also have to look at the possibility of opening up for industry that other countries can bring into Cambodia. Take for example the Japanese investment in a motor factory, which produces and supplies not only to the Japanese but also to the world markets as well. This evening I will meet with President of the Minebea Company, which, as far as I know, is in consideration of putting into operation new factories and new technology.

It is in this note that I encourage the Asia-Europe organization in collaboration with the Ministry of Labour and Vocational Training to continue to provide vocational training for our students on this front. It is now clear that we have come to a time when we need to demand high processing quality. We cannot afford to produce anyone product in a large scale only to miss the standard required out there in the market.

Trade Diplomacy
I was in Azerbaijan and Belarus recently. The main purpose of the trip was to sell the Cambodian products and at the same time to buy those countries’ products at a lower prices. That the trip also covered political matters is true, but, for Cambodia these days, we give importance on economic, trade, investment, tourism, etc. in our diplomacy. Unlike in the previous years, when we gave importance on politics in diplomacy, in the current Cambodia, we are giving importance on economics in diplomacy to serve as a solid base for political engagements.

Take for instance in Belarus, aside from the joint communiqué we have nine other agreements that indicate joint efforts in economics, trade and investment. I visited a truck production company. They laid out rows of trucks, including the one used to mount rocket launchers. However, you should not confuse that I went there to buy any BM 21s. In Cambodia, there are two kinds of well-known trucks – KAMAZ and FUSO. I went there to visit the KAMAZ truck factory. They have made it more advanced. In the time of the former Soviet Union, they supplied us with tractors and KAMAZ trucks made in Belarus. I visited known places. They may come to visit and build assembly line for trucks in Cambodia for local as well as for regional markets.

Helps of Information Technology, Learning – a Continuing Process
As I am glad to greet our students for their graduation and present them diplomas, I would urge you that even if you have your Ph. D. degree, you may not consider it your end of education. Even if you are becoming Minister or Prime Minister, you must keep in mind that you need to keep learning. Anyone continues with conservative thought and practice would be in danger. Situation is evolving and we need to keep abreast of it. We have modern tools these days but what we can do when human beings do not modernize themselves. In the National Assembly and in the Cabinet, we have provided with computer. However, it would depend on if each member of the Royal Government would know how to operate them.

In the Cabinet, all computers are online and have pre-logged on to various websites – all Cambodian ministries and press – the Google GPS also included. The tools are advanced and human beings need to be too. This is a good example that learning is indeed a continuing process. I told my counterpart over a dinner, as an SMS came to me there, that I had to attend to numerous messages both in work and in family. As for family, because I have 5 children and 16 grandchildren, it is normal that I have so many messages to respond. My counterpart was surprised to hear that since he only had two children. He said he did not use it. Well it could add on to your busy schedule too.

Successful and Safe Khmer New Year, a Short Dry Season in July
Meanwhile, please allow me to take this opportunity to express my sincere appreciation to all national and sub-national authorities in the whole country, the Royal Cambodian Armed Forces, Buddhist monks and people for the fact that you have collaborated in making the traditional Khmer New Year a successful and safe event. It is normal that competent authority has to be alert in time of festivity. The region is still in sadness for the fact that (1) the (believed-to-have-crashed) Malaysian MH 370 flight is nowhere to be found yet and (2) hundreds of people died and/or unaccounted for in the ferry incident in South Korea. Cambodia also had a bad disaster in 2010 just after ending its water festival.

As you can see that in every festivity, competent authority of all levels – Prime Minister, Deputy Prime Ministers, Ministers, commanders of the armed forces, provincial authority – are keeping check on security until the end of the festivity. As for this year, our people had concentrated for New Year events in numerous places. Let alone the Angkor Sangkranta event in Siem Reap had witnessed so many people. We had launched a first ever record of a pork and bean sticky rice cake wrapped in banana leaves at a weight never recorded before of two tons. The youth members have cooperated with the Association of Chefs to make and display it. They also had an eating contest. Union of Youth Federations of Cambodia presented its first ever record of a two-ton bean-port sticky rice wrapped in banana leaves. Let us see next year, will there be anyone or province to break this Siem Reap’s record.

As far as chess championship is concerned, I was amazed by the dressing code competitors were wearing. It reminds us of the chess competition between King Proma Toat and the Garuda King in (one of the Cambodian court literature) in the Ka Key fairy tale. The champion is indeed a student who finished his study in architecture and used to stay in the Buddhist pagoda for his study too. It would be a great thing to see if in other year any province would think of making a new record on chess championship. It is my note that for those who stay in the pagoda, about 50 in 100 know how to play chess. The show of force between two groups on either side of a big stranded wire was also an amazing event that each side had up to a thousand pullers. There were also artistic performances and volleyball on sand in the beach area.

Celebrating the Khmer New Year, we now have come to the end of the dry season and the rainy season is coming too. According to the Ministry of Water Resource and Meteorology, the dry season will end in the second week of May. The rainy season will start in the third week of May but there will be a short dry period in July. I therefore urge our people to get ready for new cultivation season.

Everything Proceed Normally, Payday at End of the Month
As you can see, everything proceeds in its normal state. People enjoy the Khmer New Year when it came. There was nothing different. To come to the country or go out of the country is up to one’s mind. People may go to Siem Reap province or Sihanoukville province or Ratanakiri province etc. It was all up to them. What was not normal and gave us headaches was the jacking up of hotel and transport’s prices. Otherwise, everything was perfectly normal. After the Khmer New Year, the Cabinet met and endorsed the draft laws.

However, when I was abroad, according to the news sent to me, there have been comments by civil society that (the RGC has not brought) the three draft laws – (1) Organization of the Courts, (2) Organization and Functioning of the Supreme Council of Magistracy and (3) the Statue of Judges and Prosecutors – for consultation with them. I just needed to clarify that we have listened a lot on the issue already and according to the Constitution, we cannot present the draft laws to anyone. The process is after being written, the law is passed to the Cabinet (and after endorsing it) the Cabinet will pass it on to the National Assembly.

I would urge them not to ask for right beyond theirs. They should just do whatever their rights are to. As institution elected by the people and defined by the Constitution, we perform our duty according to the law on the organization and functioning of the Royal Government of Cambodia. It has not been instructed anywhere that the Cabinet has to consult with civil society organization. They should not ask to do other people’s job.

Today is April 28. It seems the payday happens in many places now. All I am asking is whether the payday of the month happens regularly or not. There is a team keeping watch on payday in the Ministry of Education. They asked many teachers in a few places to find out if they had their payday in the month. Their agents responded they did. I urge that the Ministries of Public Functions and Economy and Finance to follow this matter closely for me. I would not let this one slipped through my watch. If anything happens, the Ministers of Public Functions and of Economy and Finance must be responsible.

I would not want to go into political debate. I think I had better leave it at that. There should not be any concern there. I am here today and I will receive a guest tomorrow. Before I came here, I noticed there are a number of sub-decrees waiting for my signature. They are sub-decrees on giving land to the people. We are in the process of measuring land for the people – new action in existing policy. I am thankful that a number of students from the Asia-Europe University also participated. No matter how tired I could be, night or day, I must sign those sub-decrees. In a democratic society in this world, there is no such thing as being alike – some may be happy, some may cry. Our problem is to make the majority of people happy. To respond (to political remark) would create soap opera.

Let us all do our job normally. On May 18, there will be this election of the City and District Councils organized by the National Elections Committee. All five registered political parties will prepare for their participation. It is abnormal when some people behave wrongly. When we all go to school, they decide to skip it and force other not to go to school like them. How can we who are in class wait for those who skip it? Class functions normally. Some lawyers would want us to bring the law for consultation with because that would allow them to seek financial help for organizations of seminars, etc.



The spokesperson of the Royal Government already mentioned that the law we wrote and endorsed, is in fact similar to those in France or Australia and some other countries only with special alterations made in consideration of the Cambodian situation. We have to get a hat that suits our head./.

Friday, April 25, 2014

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅ​សាធា​រណ​រដ្ឋ​បេឡា​រុស ថ្ងៃទី២៣-២៥ មេសា ២០១៤





វេទិការធុរកិច្ចកម្ពុជា-បេឡារុសមានសារសំខាន់

ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៤—ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្លែងនៅក្នុងវេទិការធុរកិច្ចកម្ពុជា-បេឡា រុសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តីបេឡារុសមានប្រសាសន៍ថា វេទិកានេះគឺពិតជា មានសារសំខាន់ខ្លាំង ក្នុងការបង្ហាញនូវ ទស្សនវិស័យរយៈពេលវែងដល់ផ្នែកធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា-បេឡារុស។
ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច ដែលអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរួមគ្នាជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះបានមាន ប្រសាសន៍បន្តថា វេទិកា ណនេះនឹងជួយឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការសប្បាយរីករាយ និងមានគម្រោង ជាច្រើនទៀត ដែលផ្នែកឯកជន នៃប្រទេសទាំងពីរបានធ្វើការប្រាស្រ័យទាក់ទង និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែសកម្មខ្លាំងក្លា និងមានទំនុកចិត្តកាន់តែខ្លាំងឡើង ថែមទៀត ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ឯកឧត្តមមានការរីករាយចំពោះ ភាពជោគជ័យ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពោលគឺកំណើនជាង ៧% ក្នុង ១ ឆ្នាំគឺជាសញ្ញាដ៏ល្អសម្រាប់ការវិនិយោគ ។ កំណើន GDP នេះគឺបានបង្ហាញពីសញ្ញាណ នៃ ការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោផ្ទាល់តែម្តងក្នុងការ ដឹកនាំសេដ្ឋកិច្ចឈានឆ្ពោះទៅកាន់ភាពរីកចម្រើនដ៏រឹងមាំរបស់ខ្លួន ។
ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់វេទិកាដ៏មានសារសំខាន់នោះថា ការចរចាគ្នារយៈពេល ២ ថ្ងៃកន្លងមកនេះបានបង្ហាញថា សេដ្ឋកិច្ច នៃប្រទេសទាំងពីរមិនធ្វើ ការប្រកួតប្រជែងគ្នាទេ ប៉ុន្តែគឺបំពេញឲ្យគ្នាទៅវិញទៅមក និងមានវិស័យជាច្រើនសម្រាប់ សហប្រតិបត្តិការទ្វេភាគី និងមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ឯកឧត្តមនាយក រដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អ្នកវិនិយោគ នៃប្រទេសទាំងពីរឲ្យបង្កើនការទាក់ទាញការ វិនិយោគមិនគ្រាន់តែសម្រាប់ប្រទេសទាំងពីរនោះទេ ប៉ុន្តែគឺធ្វើការទាក់ទាញជាមួយប្រ ទេសជិតខាងទាំងនៅកម្ពុជា និងនៅបេឡារុសផងដែរ ។ ឯកឧត្តមក៏បានលើកទឹកចិត្ត ឲ្យមានការធ្វើការរួមគ្នាលើវិស័យសំខាន់មួយចំនួនរួមមាន សហការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។
ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយដែរថា ថ្លែងទៅកាន់វេទិការដ៏មានសារសំខាន់នោះ ឯកឧត្តមសហប្រធានវេទិការធុរកិច្ចរបស់ប្រទេសបេឡារុស និងអ្នកឧកញ៉ា គិត ម៉េង ប្រ ធានសភាពាណិជ្ជកម្មកម្ពុជាបានធ្វើការប្រកាសរួមគ្នា ក្នុងការប្រារព្ធវេទិការធុរកិច្ចលើកទី ១ នៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃការបង្កើនកិច្ច សហប្រតិបត្តិការ និងការធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការទាក់ទាញអ្នកវិនិយោគ និងការ យល់គ្នាឲ្យកាន់តែទូលំទូលាយថែមទៀត សម្រាប់អ្នកវិនិយោគនៃប្រទេសទាំងពីរកម្ពុជា បេឡារុស ។
នៅក្នុងវេទិកានោះដែរ សហប្រធានវេទិកាធុរកិច្ចកម្ពុជា-បេឡារុសបានសម្តែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួម ក្នុងពិធីបើកវេទិកាដ៏មានសារសំខាន់នេះ ។ ឯកឧត្តម អ្នកឧកញ៉ាសហ ប្រធានមានប្រសាសន៍បន្តថា វេទិកានេះ គឺជាវេទិកាមួយដែលមាន សារសំខាន់ខ្លាំងណាស់ ក្នុងការគាំពារឲ្យគ្នាទៅវិញទៅមកសម្រាប់ អ្នកវិនិយោគនៃប្រទេសទាំងពីរ ពិសេសការ យល់ចិត្តគ្នាកាន់តែខ្លាំង ឡើងសម្រាប់អ្នកវិនិយោគទុនកម្ពុជា និងអ្នកវិនិយោគទុនបេឡារុស ក្នុងការបណ្តាទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះឯកឧត្តម អ្នកឧកញ៉ា សហប្រធានវេទិកាដ៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបផុតជូន ចំពោះសម្តេច តេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ ដែលបានផ្តួចផ្តើម និងបានចូលរួម ក្នុងវេទិកាដ៏មានសារសំខាន់នេះ៕
ដោយ ជ័យ ភូមិពល

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទស្សនារោងចក្រផលិតរថយន្ត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤-ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនី នៃ រោងចក្រផលិតរថយន្ត ក្នុងទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីនោះ កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤។
ក្រុមហ៊ុនផលិតរថយន្តនេះមានសាខាចំនួន ១១ ក្នុងប្រទេសបេឡារុស និងមាន បុគ្គលិក កម្មករ កម្មការិនីការប្រមាណ ១០ ម៉ឺននាក់ ដែលបាន តម្លើងយានយន្តដឹកជញ្ជូន ធន់ធ្ងន់ ធន់ស្រាល ប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកជញ្ជូនអ្នកដំណើរ រថយន្តធន់ធ្ងន់ សម្រាប់បម្រើឲ្យវិស័យ ការពារជាតិ និងរថយន្តផ្សេងៗទៀត តាមរយៈការបញ្ជាទិញពីអ្នក ប្រើប្រាស់ ។ បច្ចុប្បន្នប្រទេសរុស៊្សី គឺជាទីផ្សារដ៏ធំធេងគេក្នុងការបញ្ជាទិញរថយន្តគ្រប់ ប្រភេទពីរោងចក្រនេះ ជាពិសេសនៅតំបន់អាស៊ី និងអឺរ៉ុបក៏បានបញ្ជាទិញរថយន្តពីក្រុម ហ៊ុនផលិតរថយន្តនេះផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយ តម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានអនុញ្ញាត ឲ្យគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលទស្សនារោងចក្រ និងខ្សែសង្វាក់ផលិតកម្មក្នុងក្រុម ហ៊ុន ពិសេសការពិនិត្យដោយផ្ទាល់នូវ ការតម្លើងរថយន្តធន់ធ្ងន់ ធន់មធ្យម និងធន់ស្រាល របស់ក្រុមហ៊ុននោះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមាន មោទនភាព ដោយបានមកទស្សនាដោយផ្ទាល់ពីខ្សែសង្វាក់ផលិតកម្ម នៃការតម្លើងរថយន្ត នោះ ដែលបានបង្ហាញឲ្យឃើញពីសក្តានុពលដ៏រឹងមាំ របស់ប្រទេស បេឡារុស ក្នុងការតម្លើង គ្រឿងចក្រ និងផលិតកម្មផ្សេងៗទៀត ដែលបម្រើឲ្យការអភិវឌ្ឍលើវិស័យកសិកម្ម និង ឧស្សាហកម្ម ក្នុងសម័យដ៏ទំនើប យើងនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនថា ប្រទេស កម្ពុជាគឺជាប្រទេសកសិកម្ម ប៉ុន្តែពេលនេះយើង មិនទាន់មាន លទ្ធភាពក្នុងការពង្រីកសក្តា នុពលលើវិស័យកសិកម្មឲ្យឆ្លើយតបទៅតាមតម្រូវការទីផ្សារនៅឡើយទេ ដោយសារតែ កម្ពុជាកំពុង ជួបប្រទះនូវបញ្ហា បច្ចេកទេស ពិសេសគ្រឿងចក្របម្រើឲ្យការផលិតកម្ម ។ សម្តេចតេជោថ្លែងបន្តថា នៅក្នុងទសវត្ស ៦០-៧០ ប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ ទំនងជាមួយគ្នាក្នុងការតម្លើងត្រាក់ទ័រ ប៉ុន្តែវាត្រូវបានបំផ្លាញដល់ឫសគល់ក្នុងសម័យ សង្រ្គាម និងរបបប្រល័យពូជសាសន៍ ។
ជាមួយនិងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ទាំងស្រុងនូវសង្រ្គាមហែកហួរអស់រយៈជាច្រើនទសវត្សរ៍មក នេះ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសបច្ចុប្បន្នកម្ពុជា កំពុងតែបើកចំហជើងមេឃរបស់ខ្លួនក្នុងការទាក់ទាញ អ្នកវិនិយោគទុនមកពីគ្រប់ទិសទី ក្នុង ពិភពលោកដោយមិនប្រកាន់ប្រទេសណាមួយជាសត្រូវរបស់កម្ពុជានោះទេ ពោលគឺកម្ពុជា ទទួលយក អ្នកវិនិយោគទុន ដែលមានឆន្ទៈពិតប្រាកដក្នុងការវិនិយោគក្នុងគោលដៅ សន្តិភាព និងបម្រើឲ្យការរីកចម្រើនរបស់សង្គម ។
តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំ ពោះសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស រាជរដ្ឋាភិបាល កម្ពុជា ដែលបាន ផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទស្សនារោងចក្រតម្លើងរថយន្ត ដែល នោះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់បំផុតដល់ថ្នាក់ ដឹកនាំ បុគ្គលិក កម្មករ និងកម្មការិនីទាំងអស់ក្នុងរោងចក្រមានលទ្ធភាពក្នុងការបំពេញការ ងារតម្លើងរថយន្ត និងគ្រឿងចក្របម្រើឲ្យការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
ប្រទេសទាំងពីរកម្ពុជា-បេឡារុស បានបង្កើតចំណងទាក់ទងការទូតជាមួយគ្នាមក ដល់ពេលនេះមានអាយុកាលជិត ២០ ឆ្នាំមកហើយ ។ នៅក្នុងរយៈពេលនេះប្រទេសទាំង ពីរបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយផ្លែផ្កា ប៉ុន្តែអ្វីដែលជាសមិទ្ធផល ដែលលេចធ្លោ ជាងគេបំផុតនោះគឺនៅដើមអាណត្តិទី ៥ នេះ ប្រទេសបេឡារុសបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការតម្លើងរោងចក្រ តម្លើង ត្រាក់ទ័រជាលើក ដំបូងក្នុងប្រទេសកម្ពុជា ដែលរោងចក្រតម្លើងត្រាក់ទ័រនោះ គឺជាផ្នែកមួយនៃទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជា មួយរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុសក្រោមការ ដឹកនាំរបស់ឯកឧត្តម មីខាយ មីយ៉ាស នីកូវិច ជានាយករដ្ឋមន្រ្តីនោះ៕
ដោយ ជ័យ ភូមិពល

សម្តេចតេជោនាយករដ្ឋមន្រ្តីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សារដ្ឋសភា និងអនុប្រធានសភានៃសាធារណរដ្ឋបេឡារុស

AKP ភ្នំពេញ ថ្ង្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —នៅរសៀលថ្ងៃទី ២៤ មេសា ដែលជាថ្ងៃទី ២ នៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបាន​ អញ្ជើញចូល ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ ប្រធានក្រុមប្រឹក្សារដ្ឋសភា និងឯកឧត្តម វីទ័រ ហ្គូមីនស្គី អនុប្រធានសភា នៃសាធារណរដ្ឋបេ ឡារុស-នេះបើតាមរបាយការណ៍ ពីបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានសភាក្នុងទីក្រុងមីនស្ក ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ បានថ្លែង នូវអំណរគុណយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបេឡារុស។ ឯកឧត្តម ប្រធានសភាមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ ព្រោះថា កាលពីពេលកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ហើយពេល នេះទៀតសោត សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ បេឡារុស ហើយតាមរយៈដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនៅពេលនេះ បានបង្ហាញឲ្យឃើញថា ប្រទេសយើងទាំងពីរ ពិតជាមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នា ប្រៀបបាន បងប្អូននឹងគ្នា និងជា ពិសេសទៅទៀតយើងពិតជាអាចធ្វើការទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត លើគ្រប់ផ្នែកនិងគ្រប់ វិស័យទាំងអស់ ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ឯកឧត្តមប្រធានក៏បានចាត់ទុកសម្តេចតេជោ មិនគ្រាន់តែជាថ្នាក់ដឹកនាំដ៏ឆ្នើមសម្រាប់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចក៏ ជាអ្នកដឹកនាំជាទីគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំ និងប្រ ជាជនបេឡារុសផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ បេឡារុស ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូមក កាន់សាធារណរដ្ឋមេឡារុស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានក្តីរីក រាយចំពោះលទ្ធផល នៃកិច្ចពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តី ហើយនៅ ពេលនេះ បានជួយសន្ទនាដោយផ្ទាល់ជាមួយ និងស្ថាប័នរដ្ឋសភា ដែលនេះបង្ហាញ ឲ្យឃើញពីការ យកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែ មានការរីកចម្រើធំធាត់ថែមទៀត ពិសេសលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម ការវិនិយោគ និងការសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំរដ្ឋសភាបេឡារុស ធ្វើយ៉ាងណាប្រជុំ ពិភាក្សា ដើម្បីអនុម័តនូវរាល់កិច្ចព្រមព្រៀង អនុស្សរណៈ និងឯកសារគោលសំខាន់ៗទាំង ១០ ដែលប្រ មុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់បេឡារុស ដើម្បីឲ្យឯកសារទាំងអស់នោះក្លាយជាមូលដ្ឋានគតិយុត្តិ ក្នុងការអនុវត្តឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ លើផ្នែកច្បាប់សម្រាប់ រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់។
ជាការឆ្លើយតបឯកឧត្តមប្រធានរដ្ឋសភាមានប្រសាសន៍ថា ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ ពីសមត្ថភាពក្នុងការជួយជំរុញឲ្យមានកិច្ច ពិភាក្សាលើឯកសារអនុស្សរណៈ និងកិច្ចព្រមព្រៀងដែល ម្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះហត្ថលេខារួចមកនោះ៕
ដោយ ជ័យ ភូមិពល

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបសន្ទនាជាមួយប្រធានសភាឡាវ

AKP  ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —ទូរទស្សន៍ជាតិកម្ពុជាផ្សាយឲ្យដឹងថា នៅថ្ងៃទី ២៤ មេសាឆ្នាំ ២០១៤ ដែលជាថ្ងៃទី ២ នៃដំណើរ ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញចូល ជួបសន្ទនាការងារជាមួយលោកជំទាវ ប៉ានី យ៉ាថរូ (Pany Yathotou) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាប្រធានសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងជំនួបពិភាក្សាគ្នានោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានសម្តែងនូវការរីករាយ ដោយបានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីទៅកាន់ប្រទេសឡាវ កាលពីដើមខែកុម្ភៈកន្លងទៅ។
សម្តេចតេជោ និងលោកជំទាវប្រធានសភាឡាវបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរ សើរចំពោះទំនាក់ទំនង់មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានការរីកចម្រើនយ៉ាងឆាប់ រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា រដ្ឋាភិបាល មន្រ្តីគ្រប់ស្ថាប័ន និងស្រទាប់យុវវ័យរហូតដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានពុះពារនូវរាល់ ការលំបាកដូចគ្នា ក្នុងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅធ្វើយ៉ាង ណាឲ្យប្រទេសយើងទាំងពីរបានរួចចាកផុតពីភាពក្រីក្រ ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គម ដែល បម្រើឲ្យការតភ្ជាប់នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឡាវអាចប្រាស្រ័យទាក់ទាក់ទងគ្នា និងធ្វើកិច្ច សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ ។
ក្នុងជំនួបពិភាក្សានោះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តដោះ ស្រាយនូវរាល់ភាពអវិជ្ជមាននានា ដែលប្រទេស ទាំងពីរមិនទាន់បានដោះស្រាយបញ្ចប់ សំដៅធ្វើយ៉ាង ណាឲ្យប្រទេសទាំងពីរឈានចូលសមាគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ ខាងមុខ ប្រកបដោយ ស្មារតីទទួលខុសត្រូវ និងមានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសជាសមាជិក អាស៊ានទាំងអស់ ។
ដោយសារតែថ្នាក់ដឹកនាំទាំងពីរកំពុងតែបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងមីនស្កដូចគ្នា ជាមួយ គ្នានោះ ប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែង នូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សន កិច្ចនៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសពីគ្នាទៅវិញទៅមកផងដែរ៕
ដោយ ជ័យ ភូមិពល

កម្ពុជា-បេឡារុសចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន១០

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤—ប្រទេសកម្ពុជា និងសាធារណរដ្ឋបេឡារុសបានចុះហត្ថលេខាលើ ឯកសារ នៃកិច្ចព្រមព្រៀងចំនួន ១០ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគី ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបេឡារុសបាន អញ្ជើញចុះហត្ថលេខាលើ សេចក្តីប្រកាសរួម នៃប្រទេសទាំងពីរ។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានរាយការណ៍ថា បន្ទាប់ពីការជួបចង្អៀត និង ជំនួបចរចាទ្វេភាគីកាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ សមភាគីកម្ពុជា-បេឡារុស ក៏បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ គ្នាលើឯកសារចំនួន ៩ ផ្សេងទៀតក្នុងនោះរួមមាន ៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋ បេឡារុស ដែលភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ភាគីបេឡារុសចុះហត្ថលេខាដោយឯកឧត្តម Dzmitry Katriarynich រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម កិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈរវាងក្រសួងសុខាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋ បេឡារុសចុះហត្ថលេខា រវាងឯកឧត្តម សុខ អាន ជាមួយឯកឧត្តមVasilii Jarko រដ្ឋមន្រ្តីក្រសួងសុខាភិបាល កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម សុខ អាន ជាមួយនឹងឯកឧត្តម Dzmitry Katriarynich រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសជាមួយរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយឯកឧត្តម Mikalai Ladutska ប្រធានគណៈកម្មការធិ ការក្រុងមីនស្ក កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម ស៊ុន ចាន់ថុល ទេស រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយនឹងឯកឧត្តមValiantsin Rybakou អនុរដ្ឋមន្រ្តីក្រសួង ការបរទេស អនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និងធនាគារជាតិ នៃសាធារ ណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជា មួយលោកជំទាវ Nadzeja Yermako va ប្រធានធនាគារជាតិបេឡារុស អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះ រាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអាហារនៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខា រវាងឯក ឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងឯកឧត្តម Uladzimir Grakun អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងទីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការបច្ចេកទេសយោធារវាង រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុសចុះហត្ថលេខារវាង ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិជាមួយនឹង ឯកឧត្តម Uladzimir Sulimau អនុប្រធានទី ១ នៃគណៈកម្មាធិការឧស្សាហកម្មយោធារដ្ឋ។
ពិធីបដិសណ្ឋារកិច្ចផ្លូវការបានប្រព្រឹត្តទៅនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងមីនស្ក នៃសាធារណរដ្ឋ បេឡារុស ដែលតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារ វកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅ បំផុតពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីបេឡារុស មីខាយ មីយ៉ាសនីកូវិច ។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី ២៥ ខែមករាឆ្នាំ ១៩៩៥ ដែលចាប់ពីពេលនោះមកការផ្លាស់ប្តូរ ដំណើរទស្សន កិច្ចលំដាប់ខ្ពស់ទៅវិញទៅមក មានដូចជានៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ មិថុនាឆ្នាំ ២០១២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវទៅកាន់ប្រទេសបេឡារុស ជាមួយគ្នានេះ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១១ ឯកឧត្តម វីតាលី បូសស្កូ អនុប្រធានគណៈកម្មការអចិន្រៃ្តយ៍ទទួលបន្ទុក កិច្ចការអន្តរជាតិ នៃរដ្ឋសភាបេឡារុស បានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី ៣២ របស់អន្តរ សភាអាស៊ាន (AIPA) នៅភ្នំពេញ ។ ថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៣ ឯកឧត្តម វ្ល៉ាដឺមៀរ អាន់ដ្រេឆាន់កូ ប្រធានរដ្ឋសភាបេឡារុស និងកាលពីខែមីនាឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម វ្ល៉ាដឺមៀរ ម៉ាកេ រដ្ឋមន្រ្តីការបរទេសបេឡារុសក៏បានអញ្ជើញមក បំពេញទស្សនកិច្ចនៅ កម្ពុជាផងដែរ។ ក្នុងកិច្ចប្រជុំឯកឧត្តមនាយករដ្ឋមន្រ្តីបេឡារុសមានប្រសាសន៍ថា ឯកឧត្តមបានទទួលនូវដំណឹង ដ៏សែនរីករាយចំពោះលទ្ធផល នៃកិច្ចសន្ទនារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ដែលបាន ធ្វើការពិភាក្សាដោយស្មោះត្រង់ជុំវិញការជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរីក ចម្រើនរឹងមាំថែមទៀត ។ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច មានប្រសាសន៍បន្តថា ប្រទេសបេឡារុស មានសេចក្តី សោមនស្សរីករាយខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើ វិស័យការទូត នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹង ប្រទេសកម្ពុជាដោយសារតែប្រទេស កម្ពុជានាពេលបច្ចុប្បន្នទទួលបាននូវសុខសន្តិភាពពេញលេញ ពិសេសប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ដែលអាចធ្វើការវិនិយោគរួមគ្នាបាន ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា អ្វីដែលយើងមិនទាន់បានធ្វើការដោះស្រាយ និង ឈានដល់ចំណុចមួយ ដែលអាចធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នាបាននោះ គឺយើងនឹងបន្តធ្វើការ ពិភាក្សាគ្នាបន្តទៀត សំដៅធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរកាន់តែឈានចូលជិតគ្នា នឹងបម្រើឲ្យ ផលប្រយោជន៍ពីគ្នាទៅវិញទៅមក ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជា ប្រទេសយើងទាំងពីរ ហាក់នៅឃ្លាតឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែសន្តានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ និងប្រ ជាជនកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំ និងប្រជាជនបេឡារុស ទាំងអស់មានការស្រឡាញ់រាប់អានកាន់ តែខ្លាំងឡើង និងប្រៀបដូចជាបងប្អូន ដែលមានភូមិផងរបងជាមួយយ៉ាងដូច្នេះដែរ ។ ក្នុងជំនួបពិភាក្សា គ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ ដែលរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដឹកនាំ ប្រទេសឈានឆ្ពោះមកកាន់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់បេឡារុសនៅពេលនេះ គឺធ្វើឡើងជិតនឹង ការប្រារព្ធខួបលើកទី ២០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជា-បេឡារុស និងព្រឹត្តិការណ៍ ដទៃទៀត ដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន ពិសេស លើវិស័យសេដ្ឋកិច្ច និងសង្គម ។
ក្នុងជំនួបចរចាកំពូលនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានសម្តែងនូវការវាតម្លៃខ្ពស់ និង កោតសរសើរដោយស្មោះស្ម័គ្របំផុត ដែលក្រុមការងារ នៃប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល កន្លងមក ។ ជាមួយគ្នានេះប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងនូវការសោកស្តាយដែលប្រទេសទាំង ពីរមិនទាន់បានអនុវត្តន៍ឲ្យកាន់តែស៊ីជម្រៅពីសក្តានុពលដែលប្រទេសទាំងពីរមាន ។ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីបានធ្វើការ កត់សម្គាល់រួមគ្នា ដែរថា ប្រទេសយើងទាំងពីរមិនមែនត្រឹមតែធ្វើកិច្ចសហ ប្រតិបត្តិការក្នុងការទិញទំនិញ សម្ភារ បច្ចេកទេសនោះទេ ប៉ុន្តែភាគីទាំងពីរគួរតែសង្កត់ធ្ងន់ ទៅលើកិច្ច សហប្រតិបត្តិការលើការជំរុញការវិនិយោគផងដែរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីបានកោតសរសើរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីដែលបានខិតខំជំរុញធ្វើយ៉ាងណា ឲ្យមានគម្រោងរួមគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំងពីរកាន់តែសម្រេចបានជោគជ័យថែមទៀត ។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានគូស បញ្ជាក់ពីសារសំខាន់ ដែលធនាគារជាតិ នៃប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែ រឹងមាំថែម ក្នុងជំរុញក៏ដូចជាការបង្កើននូវភាពជឿជាក់ និងទំនុកចិត្តដល់អ្នកវិនិយោគនៃ ប្រទេសទាំងពីរ ។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេស បេឡារុសនៅពេលនេះគឺជាវិភាគទានថ្មីមួយទៀត ក្នុង ការបង្កើននូវអត្ថន័យដ៏ខ្ពង់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់ចំណុច ថ្មីមួយ កម្រិតទៀត ជាពិសេសមិនមែនតែកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបាន បន្ថែមទម្ងន់ដល់ការចុះហត្ថ លេខាលើឯកសារសំខាន់ចំនួន ១០ ដែលត្រូវចុះហត្ថលេខាក្នុងដំណើរ ទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសបេឡារុសនោះ ។
សម្តេចតេជោមានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់នឹងភាពជោគជ័យ ដែលប្រទេសបេឡារុសសម្រេចបានក្នុងរយៈពេលជាង ៣៣ ឆ្នាំ កន្លងមក បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី ១ របស់សម្តេចមកកាន់ទីក្រុងមីនស្កកាលពីឆ្នាំ ១៩៨១ ។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពីឆ្នាំ ២០១២ កន្លងទៅប្រធានរដ្ឋសភាកម្ពុជា គឺសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅបេឡារុស ឆ្នាំ ២០១៣ ប្រធាន សភាបេឡារុស បានបំពេញទស្សនកិច្ចនៅកម្ពុជា និងនៅខែមីនាកន្លងទៅរដ្ឋមន្រ្តីក្រសួងការបរទេស បេឡារុសបានធ្វើទស្សនកិច្ចនៅកម្ពុជា ដែលសម្តេចបានស្នើឲ្យភាគីទាំងពីរបន្តធ្វើការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរបស់ថ្នាក់នាំ នៃប្រទេសទាំងពីរឲ្យកាន់តែញឹកញាប់ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រទេស ទាំងពីរកាន់តែទទួលបាននូវភាពជិតស្និទ្ធ និងបង្កើតជាយន្តការស្របច្បាប់មួយ នៃការអនុវត្តយន្តការ ដែលបានចុះហត្ថលេខារួមគ្នានោះ។
សម្តេចតេជោក៏មានប្រសាសន៍ដែរថា វិស័យឯកជនគឺជាផ្នែកដ៏គន្លឹះ នៃការអភិវឌ្ឍសមិទ្ធផល សង្គម សេដ្ឋកិច្ច នៃប្រទេសទាំងពីរ ហើយនៅពេលដ៏ខ្លី ខាងមុខយើងនឹងប្រារព្ធខួប ២០ ឆ្នាំនៃការ បង្កើតចំណងការទូតនៃប្រទេសទាំងពីរ ដែលតាមរយៈនេះយើងគួរបង្កើតនូវព្រឹត្តិការណ៍អ្វីមួយ ដើម្បីឲ្យ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរយកមកអនុវត្តន៍ ដើម្បីឲ្យផ្នែកពាក់ព័ន្ធ និងវិស័យឯកជនកាន់តែយល់ ជ្រួតជ្រាបពីអ្វីដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នានោះ ។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ក៏បាន ពិភាក្សាផងដែរទាក់ទិនទៅ និងបញ្ហាសន្តិសុខនៅក្នុង តំបន់ និងពិភពលោក និងអន្តរជាតិ ដែលមានការ យកចិត្តទុកដាក់ដូចគ្នា ពិសេសការពិភាក្សាទៅលើកម្រិតនៃការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចជា លក្ខណៈសកល និងដែលបម្រើឲ្យផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា បេឡារុស។ ក្នុងកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យប្រទេសបេឡារុសធ្វើការសិក្សាស្រាវជ្រាវ បន្ថែមពីសក្តានុពលនៃការផលិតស្បៀងដើម្បីធ្វើការនាំចេញមកកាន់បេឡារុស និងទីផ្សារនៅសហគមន៍ អឺរ៉ុបក៏ដូចជាទីផ្សារពិភពលោក។
នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅពេលរាត្រីឯកឧត្តម មីខាយ មីយ៉ាសនីកូវិចបានសម្តែង នូវការស្វាគមន៍ សាជាថ្មីម្តងទៀត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបតាមការ អញ្ជើញរបស់ឯកឧត្តម មក បំពេញទស្សនកិច្ចនៅសាធារណរដ្ឋបេឡារុស ពិសេសបានធ្វើការពិភាក្សាគ្នាដោយស្មោះត្រង់ ដើម្បី បម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិនៃយើងទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ការពិភាក្សារបស់យើងដែលបានបញ្ចប់ទៅនេះ ពិសេសការចុះហត្ថលេខាលើឯកសារអនុស្សរណៈ និងកិច្ចព្រមព្រៀងទាំង ១០ ក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់សាធារណរដ្ឋបេឡារុសនៅពេលនេះ បានបង្ហាញឲ្យ ឃើញពី ការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ពិសេសវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីថែមទៀត។
ឆ្លើយតបនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា យើងបានខិតខំសម្រេច លើកិច្ចការជាច្រើន ដែលមានផលប្រយោជន៍ និងការទទួល ខុសត្រូវខ្ពស់ពីសំណាក់មន្រ្តីថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ក្នុងការឈានទៅ សម្រេចនូវពិធីចុះហត្ថ លេខាលើឯកសារសំខាន់ៗទាំង ១០ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច មកកាន់ប្រទេសបេឡារុសក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅក្នុងការដឹកនាំរដ្ឋាភិបាលជិត ៣០ ឆ្នាំកន្លង មកនេះ សម្តេចមិនធ្លាប់បានឃើញ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សរណៈ និងឯកសារចំនួន ១០ ព្រមគ្នាបែបនេះទេ ប៉ុន្តែអ្វីដែលយើងសម្រេចបាននេះគឺកើតចេញពីការតាំងចិត្ត និងការប្តេជ្ញា ចិត្តរួម គ្នារបស់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលទាំងពីរក្នុងការឈានទៅសម្រេចនូវឯកសារគោល ដែលបម្រើឲ្យ ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសន្យាថា នឹងខិតខំប្រឹង ប្រែងធ្វើឲ្យសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានប្តេជ្ញារួមគ្នា ក្នុងការជំរុញ ទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀតនោះ ។ សម្តេចតេជោក៏បាន ប្រសិទ្ធពរជ័យបវរមហា ប្រសើរដល់ ការសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ដែលផ្តើមចេញពីកិច្ច ព្រមព្រៀង និងអនុស្សរណៈ និងឯកសារគោលនានា ដែលបានចុះហត្ថលេខា នៅក្នុងពិធីដ៏មានអត្ថន័យនេះ៕
ដោយ ជ័យ ភូមិពល