Monday, January 6, 2014
ឯកឧត្តម កែវ រ៉េមី ៖ គណបក្សសង្គ្រោះជាតិ និង ជនទី៣ ជាអ្នកបង្ករឲ្យភាពអាណាធិបតេយ្យ និងអំពើហិង្សាដែលបានកើតឡើង
ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិង ជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានមានប្រសាសន៍ដោយវាយតម្លៃថា គណបក្សសង្គ្រោះជាតិ និងជនទី៣ គឺជាអ្នកបង្ករឲ្យមានអំពើអាណាធិបតេយ្យ និងអំពើហិង្សាបណ្តាលឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ច ដែលមានភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោយពេលដែលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមជនអាណាធិបតេយ្យ នៅតំបន់សេដ្ឋកិច្ចពិសេសផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២-៣ ខែមករា និងនៅផ្លូវវេងស្រេងតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា ខ័ណ្ឌពោធិ៍សែនជ័យ និងការចុះអនុវត្តតាមសេចក្តីប្រកាសឲ្យបិទការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី៤ ខែមករា ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ គឺជាអ្នកញុះញង់ឲ្យមានបាតុកម្មហិង្សាកើតឡើង។ យើងមានភស្តុតាង នៅពេលដែលពួកតំណាងរាស្ត្របក្សសង្គ្រោះជាតិ បានយកបាយទៅផ្គត់ផ្គង់ដល់ពួកអនាធិបតេយ្យនៅកន្លែងធ្វើបាតុកម្ម។ យើងបានឃើញបានដឹង ហើយនៅទីលានប្រជាធិបតេយ្យទៀតសោត គឺមេដឹកនាំគណបក្សសង្គ្រោះជាតិខ្លួនឯង ក៏បានញុះញង់កម្មករតាមរយៈការស្រែកឲ្យកម្មករកុំទទួលយកប្រសិនមិនទទួលបានប្រាក់ខែគោល ១៦០ដុល្លារអាមេរិកទេនោះ (នេះក៏ជាការញុះញង់ឲ្យកម្មករ ធ្វើបាតុកម្ម)។ ដូចនេះអ្នកទទួលខុសត្រូវ គឺគណបក្សសង្គ្រោះជាតិ និងជនទី៣ ដែលបង្កការញុះញង់ឲ្យមានបាតុកម្មហិង្សាឈានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការបាត់បង់អាយុជីវិតកម្មករ។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺធ្វើបរិយាកាសល្អ និងអំពាវនាវអូសទាញវិនិយោគ ដើម្បីឲ្យគេមកវិនិយោគមកបណ្តាក់ទុនបង្កើតរោងចក្រផ្តល់ការងារឲ្យកម្មករធ្វើ តែជំហររបស់ពួកប្រឆាំង គឺបំផ្លាញខ្ទេចបំផ្លាញខ្ទី។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ទីបំផុតគាត់ (គណបក្សសង្គ្រោះជាតិ) ទទួលបាននូវអ្វីដែលគាត់ចង់បាន ហើយគាត់ប្តូរប្រធានបទភ្លាម គឺប្តឹងទៅតុលាការ ICC គឺចូលប្លង់របស់គាត់ (សមរង្សី) ហើយ។ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ទៀតថា ការប៉ះទង្គិចមិនមែនជាការបង្ក្រាបទេ ប្រសិនជាការបង្ក្រាប គឺតែមួយភ្លែតគឺចប់ទាំងអស់អត់មានបាតុករ គ្មានរឿងបាតុកម្មស្អីទាំងអស់ បំបែកអស់រលីងតែម្តង ព្រោះយើងមានកម្លាំងនៅក្នុងដៃ តែបញ្ហានេះវាអត់មានទាក់ទងរឿងបង្ក្រាបទេ គឺជារឿងប៉ះទង្គិចក្នុងផ្នែកមួយដែលគេចាំបាច់ត្រូវតែការពារជាពិសេស ទប់ទល់ពួកអនាធិបតេយ្យមិនអាចអនុញ្ញាតឲ្យពួកនេះបន្តអញ្ចឹងបានទៀតទេ បើទុកបែបនេះតើសង្គមខ្មែរទៅជាយ៉ាងណា គឺស្លាប់តែម្តង។ ឯកឧត្តមថា ដូចនេះត្រូវតែផ្អាកការធ្វើបាតុកម្ម ផ្អាក គឺមានន័យថា ឈប់មួយរយៈចាំដល់ស្ថេរភាពវិលមកប្រក្រតីវិញ។ ចំពោះជនដែលបាត់បង់អាយុជីវិតសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេត ព្រោះវាអាចមានក្រុមប្រដាប់អាវុធផ្សេងទៀត ព្រោះថា កន្លងមកក៏មានក្រុមប្រដាប់អាវុធដែលធ្លាប់ប្រកាសមកពីក្រៅប្រទេសដែរ។
ឯកឧត្តម កែវ រ៉េមី ក៏បានបង្ហើបឲ្យដឹងអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់គណបក្សសង្គ្រោះជាតិថា គណបក្សសង្គ្រោះជាតិមានរបៀបវារៈរបស់ខ្លួនយ៉ាងច្បាស់លាស់ ដោយមានទីប្រឹក្សានៅចាំផ្តល់យោបល់ និងគូរវាសឲ្យដើរ។ ជាងនេះទៀតក្រុមអនាធិបតេយ្យដែលបង្កឲ្យមានអំពើហិង្សា សុទ្ធតែត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញទៀតផង ព្រោះថានៅពេលបាតុកម្មហឹង្សានោះ ពួកនេះមានយុទ្ធវិធីក្នុងការគប់ដុំថ្មទៅលើប៉ូលិស ដោយមានជួរខាងមុខនិងខាងក្រោយពេលជួរមុខគប់រួច គេថយមកក្រោយ រួចជួរខាងក្រោយឡើងគប់បន្ត បន្ទាប់មកគេភៀសខ្លួនទៅកាន់ផ្ទះប្រជាពលរដ្ឋ។ គេមានរបៀបគប់ដបសាំងទៅលើប៉ូលិស ដូចនេះពួកគេមានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញពីបរទេសទៀតផង។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ដោយធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានភាពស្ងប់ស្ងាត់ កុំចូលរួមធ្វើបាតុកម្ម ដោយងាកមកប្រកបរបររកទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ។ ជាមួយគ្នានេះ សូមកម្មករ កម្មការិនី ទាំងអស់វិលត្រឡប់ចូលធ្វើការងារជាប្រក្រតីឡើងវិញ។
ឯកឧត្ដម កែវ រ៉េមី ក៏បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនយល់ឃើញថា ដំណោះស្រាយប្រសើរបំផុត គឺការចរចា មិនមែនទាក់ទងទៅនឹងរឿងបាតុកម្មនោះទេ ការចរចាមានសារសំខាន់ណាស់ គឺវិលត្រឡប់មករកតុចរចា ដែលនេះជារឿងមួយល្អបំផុត ហើយគណបក្សប្រជាជនបើកទ្វារចំហជានិច្ចរាល់ការងារណា ដែលគណបក្សសង្គ្រោះជាតិមានបំណងជជែកវែកញែកជាមួយគ្នា ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិ៕
ទស្សនៈ របាយការណ៍អង្គការ ERA៖ តើប្រព័ន្ធបោះឆ្នោតសមាមាត្ររបស់កម្ពុជាអយុត្តិធម៌មែនទេ?
ទស្សនៈ
របាយការណ៍អង្គការ ERA៖
តើប្រព័ន្ធបោះឆ្នោតសមាមាត្ររបស់កម្ពុជាអយុត្តិធម៌មែនទេ?
នៅក្នុងអត្ថបទមុន
ខ្ញុំបានលើកឡើងនូវហេតុផលមួយចំនួនដែលថារបាយការណ៍ថ្មីៗនេះ របស់ «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» ERA គួរឱ្យមានការសង្ស័យយ៉ាងខ្លាំង ដោយ ERA បានទទួលឥទ្ធិពលរបស់ភ្នាក់ងាររដ្ឋាភិបាល
បរទេសនានា និងមិនអើពើគោរពនីតិវិធីប្រជាធិបតេយ្យដូចជាការបោះឆ្នោតជាដើម។ ក្នុងអត្ថបទនេះ និងអត្ថបទបន្តទៀត
ខ្ញុំនឹងពិនិត្យទៅលើការតវ៉ាក្នុងរបាយការណ៍ ហើយខ្ញុំនឹងបង្ហាញអំពី
«ដំណោះស្រាយ» ផងដែរ។
ប៉ុន្តែ បញ្ហាដែលលើកឡើងទាំងនេះ ក៏គួរតែត្រូវបានពិចារណា
លើអ្វីដែលពួកគេមានជារួម។ បញ្ហាមួយគឺថា ការរិះគន់តិចតួចហាក់ដូចជាថ្មី
ទោះបីជាមានការប៉ុនប៉ងក្នុងប្រព័ន្ធព័ត៌មានដើម្បីបង្ហាញថារបាយការណ៍នេះថ្មីស្រឡាងក៏ដោយ។
បញ្ហាទាំងអស់នោះធ្លាប់បាន គេឮពីមុនរួចហើយ ហើយភាគច្រើនត្រូវបានឆ្លើយតបទោវិញដោយរដ្ឋាភិបាល
ឬគណបក្សកាន់អំណាចផងដែរ។
បញ្ហាទីពីរគឺថា ភាគច្រើននៃការតវ៉ា
ឬការរិះគន់ បានបង្ហាញអំពីចេតនាដើម្បីបង្ហាញថារដ្ឋាភិបាលស្ថិតក្នុងសភាពអាក្រក់បំផុត។
ខ្ញុំសុំលើកយកឧទាហរណ៍មួយ៖ របាយការណ៍បានចំណាយបីទំព័រលើ៦០ទំព័ររបស់ខ្លួន
រិះគន់ប្រព័ន្ធផ្សព្វផ្សាយ (ជាពិសេសទូរទស្សន៍)
ថាមានភាពលំអៀងខ្លាំងមកលើគណបក្សប្រជាជន។ គេមិនឃើញមានកន្លែងណាដែលរបាយការណ៍នេះបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងរយៈពេលមិនគិតថ្លៃ
ដែលត្រូវបានផ្តល់ដោយទូរទស្សន៍រដ្ឋចំពោះគណបក្សទាំងអស់ ដើម្បីបង្ហាញអំពីគោលនយោបាយរបស់ពួកគេនោះទេ
ម្យ៉ាងទៀតក៏របាយការណ៍នេះក៏មិនបានបង្ហាញពីចំនួនធំនៃសារព័ត៌មានខ្មែរ ដែលភាគច្រើន
គឺរិះគន់រដ្ឋាភិបាល តែគាំទ្រគណបក្សប្រឆាំង។
វិសមភាពក្នុងចំណោមបណ្តាខេត្ត
ផ្នែកមួយនៃរបាយការណ៍ ERA ប្រហែលជាថ្មី គឺការរិះគន់ពីវិសមភាព
ក្នុងការបែងចែកអាសនៈតាមបណ្តាខេត្ត។ របាយការណ៍នេះរិះគន់ថា សមាជិកមួយរូបនៃរដ្ឋសភា «នៅក្នុងខេត្តព្រះវិហារ
តំណាងឱ្យអ្នកបោះឆ្នោត ២៦០.០៣៤នាក់ ខណៈដែលខេត្តកែបតំណាងរាស្ត្រមួយរូបតំណាងឱ្យអ្នកបោះឆ្នោត
៤២.៨៣៨នាក់។ នៅខេត្តឧត្តរមានជ័យ សមាជិករដ្ឋសភាមួយរូប តំណាងឱ្យអ្នកបោះឆ្នោត ២៣៥.៨៩៧នាក់
ប្រៀបធៀបជាមួយខេត្ត ក្រចះដែលតំណាងឱ្យ ១២១.២៩៤នាក់ » ។
ស្តាប់ទៅដូចជាថា
គណបក្សកាន់អំណាចបានរៀបចំអ្វីទុកជាមុន ហើយ ERA នឹងមិននិយាយអ្វីដែលអាចប្រាប់អ្នកអានថាជាការពិតអំពីទស្សនៈនេះទេ។ ឧទាហរណ៍ ERA នឹងមិនបង្ហាញថា
ប្រព័ន្ធបច្ចុប្បន្ននៃតំណាងដោយខេត្ត ត្រូវបានអនុវត្តន៍ជាធរមានចាប់តាំង ពីឆ្នាំ១៩៩៣
នៅពេលដែលប្រព័ន្ធនេះមិនបានបង្កើតឡើងដោយគណបក្សប្រជាជនផងនោះ ប៉ុន្តែដោយ
UNTAC ដែលមិនមាននរណាម្នាក់ លើកលែងតែខ្មែរក្រហមដែលធ្លាប់បានចោទប្រកាន់ថា ព្យាយាមគាំទ្រគណបក្សប្រជាជន។
ក្រៅពីបញ្ហាដែលថានរណាបានបង្កើតប្រព័ន្ធនេះ
តើប្រព័ន្ធនេះពិតជាអយុត្តិធម៌មែនឬ?ចម្លើយចំពោះសំណួរនេះ គឺត្រូវផ្អែកលើការពិចារណាមួយចំនួន។
ប្រព័ន្ធបោះឆ្នោតតែមួយគត់ ដែលអាចចាត់ទុកសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតទាំងអស់មានតម្លៃស្មើៗគ្នា
ហើយនៅតែអាចមានតំណាងសមាមាត្រនោះ នឹងជាប្រព័ន្ធមួយដែលចាត់ទុកប្រទេស
មួយទាំងមូលជាប្រព័ន្ធបោះឆ្នោតតែមួយ។ ដូច្នេះ ចំនួនអាសនៈនៅរដ្ឋសភាសម្រាប់គណបក្សនីមួយៗ
នឹងត្រូវបានកំណត់ដោយភាគរយរបស់ខ្លួននៃការបោះឆ្នោតជាតិ។ ប្រព័ន្ធបែបនេះ មិនទាន់មានប្រជាប្រិយភាពជាទូទៅនោះទេ។
ហេតុផលគឺថា តំណាងរាស្ត្រដែលត្រូវបានជាប់ឆ្នោត មិនបានតំណាងទីតាំងជាក់លាក់ណាមួយ
ឬផ្នែកណាមួយនៃចំនួនប្រជាជន ដូច្នេះអ្នកបោះឆ្នោត មិនមានអ្នកតំណាងជាក់លាក់ ឬក៏ចរិតរបស់អ្នកតំណាងនោះ
អាចឱ្យពួកគេទទួលយកបាន ឬមិនបាន។ ម្យ៉ាងទៀតក៏មិនមានតំណាងជាក់លាក់ដែលពួកគេអាចស្នើសុំជំនួយ
ឬតវ៉ាអំពីការ គ្រប់គ្រងរបស់រដ្ឋាភិបាល ឬតម្រូវការសម្រាប់ផ្នែកខ្លះនៃច្បាប់។ រីឯអ្នកដែលរស់ក្នុងតំបន់ដែលមានប្រជាជនតិចមានអារម្មណ៍ថាខ្លួនមិនមានតំណាង។
ប្រព័ន្ធមួយទៀត
គឺប្រព័ន្ធដែលស្រដៀងទៅនឹងប្រព័ន្ធសម្រាប់បោះឆ្នោតជ្រើសរើសតំណាងសភាជាន់ទាបរបស់អាមេរិក
ដែលខណ្ឌមានទំហំប្រហាក់ប្រហែលគ្នាតាមដែល អាចធ្វើទៅបាន ហើយខណ្ឌនីមួយៗជ្រើសរើសតំណាងមួយរូប។
ប្រព័ន្ធបែបនេះអាចផ្តល់ភាពស្មើគ្នាចំពោះអ្នកបោះឆ្នោតទាំងអស់
និងអនុញ្ញាតឱ្យអ្នកបោះឆ្នោតទាំងអស់មានអ្នកតំណាង មួយរូបជាក់លាក់ ប៉ុន្តែមិនអាចធ្វើឲ្យសមាមាត្របានទេ។
តាមទ្រឹស្តី គណបក្សមួយអាចមានលទ្ធភាពឈ្នះ ៥០,១% នៅក្នុងខណ្ឌនីមួយៗ។
ដូច្នេះ គណបក្សនោះនឹងមានតំណាងទាំងអស់នៅក្នុងសភា ចំណែកប្រជាជនចំនួន ៤៩,៩% ទៀត មិនមានតំណាងសោះតែម្ដង។ លទ្ធភាពដែលមិនគួរចង់បានមួយទៀត មិនសូវស្របតាមទ្រឹស្តីនោះ
គឺលទ្ធផលជាក់ស្តែងនៃការបោះឆ្នោតឆ្នាំ២០១២ ក្នុងសហរដ្ឋអាមេរិក គឺថាគណបក្សដែលទទួលបានចំនួនសំលេងច្រើន
បែរជាមានតំណាងតិចជាងគណបក្សមួយដែលទទួលបានសំលេងតិចជាងទៅវិញ។
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាស្ថិតនៅចន្លោះរវាងប្រព័ន្ធហួសហេតុទាំងពីរ។
ដូច្នេះ វាមានគុណសម្បត្តិខ្លះ និងគុណវិបត្តិខ្លះនៃប្រព័ន្ធនិមួយៗ។ ប្រព័ន្ធនេះផ្តល់ជាប្រយោជន៍ដល់អ្នក
សរសេររបាយការណ៍ ERA ពីព្រោះវាអាចឱ្យអ្នកសរសរទាំងនោះមិនអើពើនឹងគុណសម្បត្តិ
ដោយផ្តោតទៅលើតែគុណវិបត្តិ ហើយចង់ឱ្យឃើញថាទាំងនេះគឺជាកំហុសរបស់រដ្ឋាភិបាល។
របាយការណ៍ ERA បានពិចារណាអំពីវិសមភាពរវាងខេត្តនីមួយៗ នៃចំនួនប្រជាជន។ ក្នុងពេលនេះ ខ្ញុំបានផ្គត់ផ្គង់ពីចំនួនសំលេងដែលបានកត់ត្រាក្នុងការបោះឆ្នោតថ្ងៃទី
២៨ ខែ កក្កដា ជាមធ្យោបាយមួយក្នុងការបង្ហាញអំពីគោលការណ៍ពាក់ព័ន្ធក្នុងការបោះឆ្នោតកន្លងមក។
ក្នុងខេត្តកែប ជាខេត្តដែលមានចំនួនប្រជាជនតិចជាងគេបង្អស់
មានសំលេងឆ្នោងចំនួន ១៩.៦២៤ សំលេង ហើយសំលេងសរុបទូទាំងប្រទេសគឺ ៦.៦២៧.១៥៩។
ដូច្នេះ ប្រសិនបើខេត្តកែបត្រូវបាន
យកជាស្តង់ដារ ហើយរាល់សំលេង១៩.៦២៤ មានសិទ្ធិចាត់ទុកជាតំណាងមួយនោះ រដ្ឋសភានឹងត្រូវការយ៉ាងតិចបំផុត សមាជិក ៣៣៨រូប។
ប៉ុន្តែ
ខេត្តប៉ៃលិន មានអ្នកបោះឆ្នោត ២៦.៩១៧ ដែលមានន័យថាវាគួរមាន ១,៣៧ តំណាងនៅក្នុងរដ្ឋសភាដែលមានសមាជិក៣៣៨
ដូច្នេះ
ខេត្តប៉ៃលិននឹងអាចត្រូវមានតំណាង ខ្វះឬលើសពីសមាមាត្រ។ ដើម្បីរើសតំណាងឱ្យអ្នកបោះឆ្នោតខេត្តកែប
និងប៉ៃលិនបានស្មើគ្នាខេត្តកែបនឹងត្រូវការមានអ្នកតំណាង២០រូប ហើយប៉ៃលិន២៧រូប។ មានន័យថា
អ្នកបោះឆ្នោតនៃខេត្តកែប និងប៉ៃលិនអាចត្រូវបានផ្តល់តំណាងស្មើគ្នា បានតែតាមរយៈអត្រាជាតិមួយនៃតំណាងមួយរូបក្នុងអ្នកបោះឆ្នោត
១.០០០នាក់។ ការអនុវត្តអត្រានោះ តម្រូវឱ្យរដ្ឋសភាមួយមានសមាជិក ៦.៦២៧រូប។ ហើយវាកាន់តែអាក្រក់ទៅទៀត
នៅពេលដែលចំនួនមិនសមស្របក្នុងខេត្តផ្សេងៗទៀតត្រូវបានយកមកគណនា។
មធ្យោបាយមួយទៀតនៃការដោះស្រាយភាពមិនស្មើគ្នារវាងខេត្តនិងខេត្ត
ដោយមិនមាន ការពង្រីកចំនួនសមាជិករដ្ឋសភា នឹងអាចជាការរួមបញ្ចូលគ្នានូវខេត្តពីរ ឬច្រើនឱ្យទៅជាមណ្ឌលបោះឆ្នោតតែមួយ ឧទាហរណ៍ខេត្តស្ទឹងត្រែង
រតនគីរី និងមណ្ឌលគីរី ជ្រើសរើសតំណាងតែមួយរូបប៉ុណ្ណោះសម្រាប់ខេត្តបី។ នេះនឹងផ្លាស់ប្តូរអ្វីៗចំពោះបញ្ហានៃមណ្ឌលបោះឆ្នោតតែមួយ
ដោយបណ្តាលឱ្យមានការរារាំងខេត្តតូចៗមិនឱ្យមានតំណាងមូលដ្ឋាន។
របាយការណ៍ ERA មិនបានគាំទ្រការពង្រីកទំហំរដ្ឋសភា ឬក៏ការច្របាច់បញ្ចូលគ្នានូវ ខេត្តផ្សេងៗ ឱ្យទៅជាមណ្ឌលបោះឆ្នោតតែមួយនោះទេ។ អ្វីដែលរបាយការណ៍នេះលើកឡើង
គឺរិះគន់ការជ្រើសរើសដែលមិនអាចចៀសវាងបានរវាងតំណាងឱ្យមូលដ្ឋាន និងវិសមភាពក្នុងចំណោមអ្នកបោះឆ្នោត
ព្រោះថាការធ្វើឱ្យប្រសើរឡើងនូវបញ្ហាមួយ នឹងធ្វើឱ្យបញ្ហាមួយទៀតកាន់តែអាក្រក់
ហើយនាំឱ្យទ្វេរគ្រោះនេះ ដែលមិនអាចផ្តាច់ចេញពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះ
គឺជាកំហុសរបស់រដ្ឋាភិបាល ទោះជាតាមវិធីណាក៏ដោយ។
ការបែងចែកអាសនៈឡើងវិញ
ការតវ៉ាបន្ទាប់បន្សំរបស់ ERA គឺថា ការបែងចែកអាសនៈឡើងវិញនៅតាមខេត្តមួយចំនួន
គឺមិនរៀបចំធ្វើកន្លងមកអស់រយៈពេល «មួយទសវត្ស» មកហើយ។
នេះវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្ដែវាមិនមែនជារឿងសំខាន់នោះទេ។
វាហាក់ដូចជាត្រូវបានគេរាប់បញ្ចូលប៉ុណ្ណោះ ពីព្រោះអ្នកនិពន្ធត្រូវបានគេតម្រូវឲ្យលើកពីបញ្ហាឡើងនេះ
ដោយមិនចាំបាច់ខ្វល់ពីសារៈសំខាន់នោះឡើយ។
របាយការណ៍នេះ បានលើកឡើងប្រហាក់ប្រហែលគ្នា ការបែងចែកអាសនៈរបស់
NDI។
(វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
ជាភ្នាក់ងារមួយបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកាំង ដែលកាលណោះការបែងចែកអាសនៈនៅសហរដ្ឋអាមេរិកកើតឡើងតែម្ដងគត់
ក្នុងមួយទសវត្ស ការពិត NDI មិនដែលជំទាស់សោះ) ។
របាយការណ៍នេះ
គឺមានបំណងចង់បង្ហាញភាពមិនត្រឹមត្រូវនៃការបែងចែកអាសនៈ ព្រោះថាអំណោយផលដល់គណបក្សប្រជាជនកម្ពុជា។
ក៏ប៉ុន្ដែខេត្តចំនួន ១៤ បើមានការបែងចែកឡើងវិញនោះ មិនធ្វើឲ្យមានការប្រែប្រួលចំនួនអាសនៈនោះទេ។
ខេត្តចំនួន ៥ អាចនឹងកើនចំនួនអាសនៈ (សៀមរាប ២ អាសនៈ និងថែម ១អាសនៈ
ដល់ខេត្តបាត់ដំបង កំពង់ស្ពឺ ឧត្តមានជ័យ និងព្រះវិហារ)។ ខេត្តក្រុង ៥ទៀត
នឹងបាត់បង់អាសនៈ ខេត្តកំពង់ចាម បាត់បង់២អាសនៈ និងខេត្ត-ក្រុង ៤ទៀត បាត់បង់ ១អាសនៈ គឺ
កំពត កណ្ដាល ភ្នំពេញ ព្រៃវែង បាត់ដំបង ។ តើការបែងចែកអាសនៈឡើងវិញនោះ
អាចនឹងធ្វើឲ្យចេញលទ្ធផលខុសគ្នាឬទេ?
សន្លឹកឆ្នោតនៃគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ អាចនឹងទទួលជិតប្រហាក់ប្រហែលគ្នា
នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយសារអាចនឹងកាត់បន្ថយអាសនៈខេត្តកំពង់ចាម
ចំនួន ២ បានន័យថា គណបក្សទាំងពីរ នឹងបាត់បង់អាសនៈ ១ រៀងៗខ្លួន
ហើយការដែលបង្កើនអាសនៈ ២ នៅខេត្តសៀមរាបនោះ នឹងបន្ថែម
១អាសនៈដល់គណបក្សទាំងពីរ។
នៅឧត្តមានជ័យ និងព្រះវិហារ
ការបែងចែកអាសនៈរបស់ ERA ទៅលើខេត្តទាំងពីរនេះ
អាចបង្កើនអាសនៈ ពី ១ ទៅ ២ អាសនៈ ដែលអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា
កើនអាសនៈ ១អាសនៈ ក្នុងខេត្តទាំងពីរនោះ កាលពីសម័យបោះឆ្នោតថ្ងៃទី ២៨
ខែកក្កដា ២០១៣កន្លងទៅ។ នៅកំពង់ស្ពឺ ខេត្តដែលគណបក្សទាំងពីរ
បានទទួលអាសនៈបីៗ នោះ តែគណបក្សសង្រ្គោះជាតិបានទទួលសម្លេងច្រើនជាង ដូចនេះ
នឹងអាចទទួល ១អាសនៈបន្ថែម។ រីឯខេត្តបាត់ដំបងវិញ អាសនៈបន្ថែមចំនួន ១
អាចបានដល់គណបក្សសង្រ្គោះជាតិ។ មកដល់ពេលនេះ ការបូកចុះឡើង គឺគ្មានអ្វីប្រែប្រួលទេ។
នៅក្នុងចំណោមខេត្ត ៤ទៀត
ដែលខេត្តនីមួយៗ នឹងបាត់បង់អាសនៈទៅតាមការបែងចែកឡើងវិញរបស់វិទ្យាស្ថាន
NDI ដូចជានៅក្នុងខេត្តកំពតដែលគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ ដែលគណបក្សមួយៗ ទទួល ៣អាសនៈ ដូចនេះ
អាសនៈដែលបាត់នោះ នឹងត្រូវបានទទួលដោយគណបក្សសង្រ្គោះជាតិ
ដោយសារគណបក្សនេះ ទទួលសម្លេងឆ្នោតតិចជាងគណបក្សប្រជាជន ២២.០០០សម្លេង។
នៅខេត្តព្រៃវែង គណបក្សសង្រ្គោះជាតិឈ្នះ បាន ៦អាសនៈ
រីឯគណបក្សប្រជាជនបានទទួល ៥អាសនៈ ដូចនេះនឹងញ៉ាំងឲ្យគណបក្សសង្រ្គោះជាតិបាត់បង់មួយអាសនៈ
ប្រសិនបើការបែងចែកជាសមាមាត្រនៅខេត្តនោះ ចុះមកនៅត្រឹម ១០អាសនៈ។
នៅកន្លែងដទៃទៀត នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលមានការកាត់បន្ថយចំនួយមួយអាសនៈនោះ
នឹងបានអំណោយផលដល់គណបក្សប្រជាជនកម្ពុជា។ នេះក៏ដូចគ្នាដែរ
គឺពុំមានការប្រែប្រួលចំនួនតំណាងរាស្ដ្រដែលជាប់ឆ្នោតនោះ ប្រសិនបើគេអនុវត្តតាមការបែងចែកអាសនៈឡើងវិញ
របស់វិទ្យាស្ថាន NDI ។
ដូច្នេះហើយ វាជាក់ច្បាស់ណាស់
ការយឺតយ៉ាវក្នុងការបែងចែកអាសនៈឡើងវិញ នឹងមិនបានញ៉ាំងឱ្យលទ្ធផលនៃការបោះឆ្នោតផ្លាស់ប្ដូរនោះទេ។
លើសពីនេះទៀត អ្វីដែលប្រត្យក្ស និងសំខាន់នោះ គឺតាមទស្សនៈវិស័យរបស់ ERA ដែលថាអ្វីដែលមិនល្អឥតខ្ចោះនោះ
គឺបានមកពីផែនការសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា។ គ្មាននរណាម្នាក់អាចប្រមាណទុកជាមុនថា
ការបែងចែកអាសនៈឡើងវិញនេះ អាចចំណេញដល់គណបក្សប្រជាជន ឬក៏ដល់គណបក្សប្រឆាំងនោះឡើយ។
By
Allen Myers
The ERA report: is Cambodia’s representation system unfair?
In the previous article,
I raised a number of reasons why the recent report of the Electoral Reform
Alliance deserves to be approached with a very sceptical attitude; these
included the ERA’s apparent domination by foreign government agencies and the
contempt of the report’s authors for democratic procedures such as elections.
In this and further articles, I will look at some of the report’s specific
complaints and suggested or implied “remedies”.
But these specifics
should always also be considered in terms of what they have in common. One is
that few of the criticisms are new, despite attempts in the media to portray
the report as something new. They have been heard before, and have mostly been
replied to by the government or the governing party.
Secondly, most of the
complaints or criticisms display an intention to portray the government in the
worst possible light. To cite just one example: the report spends three of its
60 pages criticising the “media environment” (especially television) for being
too favourable to the CPP. Nowhere does it mention that the media environment
includes free time provided on state TV to all parties to present their
platforms. Nor does it mention the large number of Cambodian newspapers, many
of which are critical of the government and/or supportive of the opposition.
Inequality among
provinces
One aspect of the ERA
report that may be new is its criticism of the inequalities in seat allocations
among provinces. It complains that one member of the National Assembly “in
Preah Vihear represents 260,034 constituents, while in Kep, one representative
represents 42,838 constituents. In Oddar Meanchey, an MNA represents 235,897
constituents compared with Kratie, with 121,294.”
It certainly sounds like
the ruling party has rigged things here, and the ERA will not say anything that
might disabuse you of that notion. For example, it will not point out that the
present system of representation by provinces has been in effect since 1993,
when it was instituted, not by the CPP, but by UNTAC, which no one except the Khmer
Rouge has ever accused of trying to favour the CPP.
Aside from who created
it, is the system wildly unfair? The answer to that depends on a number of
considerations.
The only electoral
system that could treat all voters’ ballots equally and still have proportional
representation would be one that treated the entire country as a single
electorate. Then the number of NA seats assigned to each party would be
determined by its percentage of the national vote. Such systems have not been
generally popular. The reason is that elected representatives do not represent
any specific location or section of the population, so voters have no
particular representative whose behaviour they can approve or disapprove of, no
specific representative they can ask for assistance or complain to about
government administration or the need for some piece of legislation; people in
less populated areas feel unrepresented.
At the other end of the
spectrum is a system similar to that used to elect the United States House of
Representatives, where districts are as close as possible to each other in
size, and each elects one representative. Such an arrangement treats all voters
equally and allows all voters to have one particular representative, but cannot
be made proportional; it is theoretically possible for the same party to win
50.1% in each district, and therefore to have all the representatives in the
parliament, while 49.9% of the population have no representative. Another
undesirable possibility – less theoretical, since it was the actual result of
the 2012 election in the US – is that the party that gets the largest number of
votes ends up with fewer representatives than a party that received
significantly fewer votes.
The electoral system in
Cambodia lies somewhere between the two extremes. It therefore has some of the
advantages and some of the disadvantages of each. This arrangement is of great
benefit to the authors of the ERA report, because it allows them to ignore the
advantages, focus on the disadvantages and pretend that these are the fault of
the government.
The ERA report considers
the inequalities between provinces in terms of population. Here, I use the
number of votes recorded in the 28 July election, which is another way of
illustrating the principles involved.
In Kep, the smallest
province by population, 19,624 votes were cast. The national total of votes was
6,627,159. So if Kep is taken as the standard, and every 19,624 votes are
entitled to one representative, the National Assembly would need at least 338
members.
But Pailin had 26,917
voters, which means it should have 1.37 representatives in a National Assembly
of 338 members and would therefore be either underrepresented or
overrepresented. To represent Kep voters and Pailin voters equally, Kep would
need to have 20 representatives and Pailin 27. That is, the voters of Kep and
Pailin could be given equal representation only by a national ratio of one
representative per thousand voters. Applying that ratio requires a National
Assembly of 6627 members. And it would get worse as inconvenient numbers in
other provinces entered the calculation.
The other way of
overcoming inequalities between provinces, without enlarging the National
Assembly to absurd numbers, would be to combine two or more provinces into a
single electoral district – so that, for example, Stung Treng, Ratanakkiri and
Mondulkiri would among them elect only one representative. This would shift
things towards the single-district end of the spectrum, at the cost of
depriving smaller provinces of a local representative.
The ERA report does not
advocate either such an enlargement of the National Assembly or such a merging
of provinces into larger electoral districts. All it does is criticise an
unavoidable choice between local representation and equality among voters, in
which improving one side makes the other side worse, and imply that this
dilemma, inherent in the election of representatives, is somehow the fault of
the government.
Redistribution
A subsidiary ERA
complaint is that redistribution of seats among the provinces has not been done
“in a decade”. This is a valid point, but not a very important one. It seems to
have been included only because the authors were tasked with raising every
possible electoral complaint, regardless of its significance.
The report reproduces a
simulation by the NDI of a redistribution. (The National Democratic Institute
is an agency created by the government of the United States, where electoral
redistributions occur only once in a decade, a fact to which the NDI has never objected.)
The implication of the
report is that an inaccurate distribution must somehow advantage the CPP.
However, for 14 provinces, the simulated redistribution causes no change in the
number of representatives. Five provinces would gain seats (Siem Reap two, and
one each in Battambang, Kampong Speu, Oddar Meanchey and Preah Vihear). Five
provinces would lose seats (two in Kampong Cham and one each in Kampot, Kandal,
Phnom Penh and Prey Veng). Would a redistribution have produced a different
election outcome?
The CPP and CNRP votes
in Kampong Cham and Siem Reap were close enough that reducing Kampong Cham’s
representation by two would mean that each party would lose one seat, and that
increasing Siem Reap’s representation by two would mean that each party would
gain one seat.
In Oddar Meanchey and
Preah Vihear, both of which the ERA redistribution would increase from one seat
to two, the 28 July vote would have given both extra seats to the CPP. In
Kampong Speu, where each party won three seats but the CNRP had a plurality, an
extra seat would have gone to the CNRP. An extra seat in Battambang would also
have gone to the CNRP. So far, that adds up to no net change.
Of the four other
provinces, each of which would lose a seat in the NDI’s redistribution, in Kampot,
where the CPP and CNRP each won six seats, the lost seat would have to be taken
from the CNRP, which trailed the CPP by 22,000 votes. In Prey Veng, where the
CNRP won six seats and the CPP five, the CNRP would have lost one seat if the
province’s representation had been reduced to 10. On the other side, a
reduction of one seat for Kandal and Phnom Penh would both have been at the
expense of the CPP. So here also, there appears to be no net change in the
number of representatives that would have been elected if the NDI’s simulated
redistribution had actually been carried out.
Hence it is clear that
the delay in redistribution could not have altered the overall election
outcome. Even more obvious and important, given the ERA’s perspective that
anything not perfect is the result of a CPP plot: no one could have calculated
reliably beforehand whether a redistribution would have benefited the CPP or
the opposition.
By Allen Myers
ទស្សនៈ តើសង្ឃឯករាជ្យ ជានរណា និងមកពីណា?
ទស្សនៈ តើសង្ឃឯករាជ្យ ជានរណា និងមកពីណា?
យោងមាត្រា៤៣នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាត្រូវបានទទួលស្គាល់ថាជា“សាសនារបស់រដ្ឋ”។ ដោយមានការទទួលស្គាល់ខាងផ្លូវច្បាប់ដូចនេះ និងដោយមានការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដ៏ច្រើនលើសលុបថែមទៀតផងនោះគេសង្កេតឃើញថា មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សខាងវិស័យព្រះពុទ្ធសាសនាគួរជាទីមោទនៈទាំងខាងបរិមាណវត្តអារាម និងចំនួនព្រះសង្ឃដែលជាភិក្ខុសាមណេរផងដែរ។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងបរិមាណខាងលើនេះ គេសង្កេតឃើញផងដែរនូវការធ្លាក់ចុះគួរឲ្យព្រួយបារម្ភផ្នែកខាងគុណភាព គឺសីលធម៌ព្រះពុទ្ធសាសនានេះតែម្ដង។ពាក់ព័ន្ធបញ្ហានេះមាននិន្នាការថ្មីមួយដែលមានចរិតជឿនលឿន ប្រាសចាកពីច្បាប់ ឬវិន័យរបស់សាសនាគួរឲ្យកត់សម្គាល់។ជាក់ស្ដែងចាប់ពីការរៀបចំការបោះឆ្នោតអាណត្តិទី៣នៃ រដ្ឋសភាឆ្នាំ២០០៣មក គេឃើញមានបញ្ហាចម្រូងចម្រាស់ជាច្រើន ជុំវិញសិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃព្រះពុទ្ធសាសនា ជាពិសេស មុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតសកលម្តងៗ។
ក្នុងករណីនេះគេសង្កេតឃើញថា ទាំងព្រះមហាក្សត្រ ទាំងប្រមុខរាជរដ្ឋាភិបាល ជាពិសេសទាំង សម្ដេចអគ្គមហាសង្ឃ រាជាធិបតី
ដែលជាប្រមុខទទួលខុសត្រូវក្នុងវិស័យសាសនា ក៏មិនហ៊ានជំទាស់ទៅនឹងសិទ្ធិខាងលើនេះដែរ ដែលខ្មែរជឿនលឿនក្រុមខ្លះបានអះអាងថា ព្រះសង្ឃក៏ជាពលរដ្ឋខ្មែរ ដែលត្រូវតែមានសិទ្ធិដូចប្រជាពលរដ្ឋខ្មែរដទៃទៀតក្នុងការបោះឆ្នោត។ ទន្ទឹមនឹងនេះ គេក៏សង្កេតឃើញផងដែរថា ក្រៅពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលព្យាយាមជួយសម្រួលដល់ការចុះឈ្មោះ និងការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃនោះ នៅមានអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយខ្លះ ចេញមុខជួយធ្វើអន្ដរាគមន៍ដោយចំហថែមទៀតផង។ដូច្នេះនិន្នាការនេះហាក់ដូចជាបាន និងកំពុងទទួលការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់អ្នកនយោបាយខ្លះ និងមជ្ឈដ្ឋានសង្គមស៊ីវិលខ្លះ ដែលកំពុងចូលប្រឡូកយ៉ាងសកម្មក្នុងនយោបាយខ្មែរបច្ចុប្បន្ននេះ ព្រោះគេសំអាងតែម្យ៉ាងទៅលើសិទ្ធិរបស់ព្រះសង្ឃ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ គឺគេមិនរវល់អើពើទៅ នឹងច្បាប់ព្រះពុទ្ធសាសនាឬព្រះធម៌ ព្រះវិន័យសម្រាប់សង្ឃដែលជាភិក្ខុនិងសាមណេរគោរពប្រតិបត្តិនោះផងទេ។ នៅក្នុងព្រះពុទ្ធសាសនាព្រះសង្ឃត្រូវបានគេចាត់ថា ជាស្រែបុណ្យ ជាឧត្តមភេទជាបុគ្គលជាទីសក្ការៈ ជាសរណៈបុគ្គល ដែលសូម្បីតែស្ដេចផែនដី និងបុគ្គលជាឪពុក ម្ដាយបង្កើតរបស់ព្រះសង្ឃ
និងពុទ្ធសាសនិកដែលជាគ្រហស្ថដទៃទៀត ក៏ក្រាបសំពះថ្វាយបង្គំបុគ្គលដែលជាបុព្វជិត (អ្នកបួស)
ដូចជាក្រាបសំពះ និងថ្វាយបង្គំព្រះពុទ្ធជាអង្គម្ចាស់ដូច្នោះដែរ។
បន្ទាប់ពីសិទ្ធិបោះឆ្នោតពីឆ្នាំ២០០៣មក ព្រះសង្ឃទទួលបានសិទ្ធិជាបន្ដបន្ទាប់មួយទៀត គឺសិទ្ធិធ្វើបាតុកម្មដែលនៅឆ្នាំ២០០៨ មានមហាបាតុកម្មសង្ឃមួយនៅកណ្ដាលទីក្រុងភ្នំពេញដែលគេប្រសិទ្ធិនាមថា ជា“ធម្មយាត្រា”ខណៈដែលសង្ឃជាបាតុករកាន់បដាសរសេរថា “សមណនិសិ្សតទាមទារលទ្ធិប្រជាធិបតេយ្យ”ជាដើម។ និយាយយោងទៅលើច្បាប់រដ្ឋធម្មនុញ្ញដែលថាព្រះសង្ឃជាពលរដ្ឋខ្មែរមួយរូប ត្រូវតែមានសិទ្ធិបោះឆ្នោត បន្ទាប់មកមានសិទ្ធិធ្វើបាតុកម្មផងដែរនោះ គឺសិទ្ធិនេះពិតជាមិនចប់ត្រឹមហ្នឹងឡើយ ព្រោះថាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុលើសពី១៨ឆ្នាំ ក៏អាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យផងដែរ ហើយបន្ទាប់មកទៀត ក៏ត្រូវមានសិទ្ធិទៅអង្គុយក្នុងរដ្ឋសភា ជាតំណាងរបស់ប្រជាពលរដ្ឋក្នុងមណ្ឌលណាមួយ របស់គណបក្សនយោបាយណាមួយថែមទៀត។ លើសពីនេះទៀត ព្រះសង្ឃដែលជាប់ឆ្នោតក៏អាចឡើងដឹកនាំប្រទេសជាតិ ក្នុងតួនាទីជានាយករដ្ឋមន្ដ្រីថែមទៀតផង។
ដូច្នេះវាគ្មានហេតុផលអ្វីចាំបាច់បែងចែកឲ្យមានជានយោបាយ និងសាសនា ជាព្រះសង្ឃ និងគ្រហស្ថ ជាពុទ្ធចក្រ
និងអាណាចក្រនោះឡើយ។
ឥឡូវនេះទៀត គេបានបង្កើតនូវអ្វីដែលហៅថា ក្រុមអ្នកវិភាគនយោបាយឯករាជ្យ ក្រុមអ្នករាយការណ៍ឯករាជ្យ និងក្រុមសង្ឃឯករាជ្យ..។ ដោយឡែកក្រុមសង្ឃឯករាជ្យនៅក្នុងព្រះពុទ្ធសាសនានេះ ស្មើនឹងចលនាបដិវត្តមួយកំពុងព្យាយាមកំទេចនូវក្បួនគម្ពីចាស់ដែលជាធម៌វិន័យ ដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូបានត្រាស់សម្ដែង និងបានបញ្ញត្តិទុកមករាប់ពាន់ឆ្នាំមកហើយ ហើយបង្កើតនូវទ្រឹស្ដីថ្មី ប្រតិកិរិយាមកជំនួសវិញ។ ម្យ៉ាងទៀតនិយាយតាមការមើលឃើញជាក់ស្ដែង ចលនានេះកំពុងតែព្យាយាមធ្វើការបំបែកសង្ឃគណៈ នៅក្នុងព្រះពុទ្ធសាសនាខ្មែរ។ ទង្វើបែបនេះ ត្រូវបានចាត់ចូលទៅក្នុងអំពើកម្មជាអកុសលដែលត្រូវទទួលផលយ៉ាងធ្ងន់ធ្ងរបំផុត លើសអំពីអកុសលកម្មដទៃទៀត ដែលព្រះពុទ្ធបានសម្ដែងថា ជា“អនន្ដរិយកម្ម” ជាកម្មដែលច្រានបុគ្គលដែលប្រព្រឹត្តទម្លាក់ចុះទៅក្នុងរណ្ដៅនរកអវចីដូចជាទេវទត្តក្នុងសម័យពុទ្ធកាលដូច្នោះដែរ។ លើសពីនេះទៀត វាជាចលនានាំទៅរកការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាឲ្យវិនាសអន្តរាយ ដែលអាចប្រៀបបានទៅនឹងច្រេះស៊ីដែកដូច្នោះដែរ។ មុនព្រះអង្គយាងចូលព្រះបរិនិព្វាន ព្រះពុទ្ធជាម្ចាស់បានផ្ដាំផ្ញើសាសនារបស់ព្រះអង្គ នឹងបុគ្គលបួនពួក គឺភក្ខុ ភក្ខុនី ឧបាសក និងឧបាសិកា។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា អាចគង់វង្ស រីកចម្រើន ឬវិនាសអន្ដរាយទៅបាន គឺអាស្រ័យលើបុគ្គលទាំងបួនពួកនេះហើយ។ មិនមែនព្រោះតែការហូរចូលមកនៃបណ្ដា សាសនាដទៃដែលជាពាហិរៈសាសនា(សាសនាដទៃ)នោះទេ ឬដោយសារការគាបសង្កត់ខាងនយោបាយ ដូចដែលគេធ្លាប់បានចោទមកលើរដ្ឋាភិបាលកាលពីទសវត្សឆ្នាំ៨០នោះឡើយ។ អាក្រក់ជាងនេះទៅទៀត គឺការជាន់ឈ្លីវិន័យជាសង្ឃដែលព្រះពុទ្ធត្រាស់បញ្ញត្តិសម្រាប់ភិក្ខុសាមណេរគោរពប្រតិបត្តិជាពិសេសការសង្រួមនៅក្នុងសីល(សីលសំវរៈ) ការសង្រួមនៅក្នុងឥន្ទ្រីយទាំង៦ (ឥន្ទ្រីយសំវរៈ)គឺសង្រួមក្នុង ភ្នែក ច្រម៉ុះ ត្រចៀក អណ្តាត កាយ និង ចិត្ត ជាដើម។ល។
ព្រះពុទ្ធជាម្ចាស់បានប្រៀនប្រដៅធម៌ខន្ដិ អហិង្សា និងសច្ចៈធម៌ដល់សាវកទាំងឡាយរបស់ព្រះអង្គ។ សូម្បីតែលោកមហាត្មៈគន្ធី ដែលជាសាសនិកហិណ្ឌូដ៏ស្មោះស្ម័គ្រម្នាក់ក៏គោរព និងប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវធម៌ទាំងបីនេះដែរ។ ពាក់ព័ន្ធនឹងធម៌ខាងលើនេះព្រះពុទ្ធបានសម្ដែងថា : “ ខន្ដិ ធីរស្ស
លង្ការោ ខន្ដិ តបោ តបស្សិណោ ខន្ដិ ពលំវ យតីនំ ខន្ដិ ហិតា សុខា វហា ..” មានន័យថា: “ សេចក្ដីអត់ធន់ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញទាំងឡាយ សេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមាន តបធម៌ សេចក្ដីអត់ធន់ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ សេចក្ដីអត់ធន់ជាគុណជាតិនាំមកនូវប្រយោជន៍ និងសេចក្ដីសុខ.....។ ”
ចំណែកឯនៅក្នុងច្បាប់អាណាចក្រវិញ
ជាពិសេសនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ គ្មានចំណុចណាដែលអាចជួយធ្វើយុត្តិកម្ម (Justify) ទៅលើអំពើដែលសង្ឃឯករាជ្យ កំពុងតែធ្វើនេះបានឡើយ ព្រោះនៅក្នុងរបបប្រជាធិបតេយ្យចំណុចសំខាន់
គឺចែងអំពីសិទ្ធិរបស់មនុស្ស ក្នុងនោះរួមមាន សិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិទទួលបាននូវការអប់រំ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ល។ ជាពិសេសសិទ្ធិចុងក្រោយនេះ កំពុងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះថាសិទ្ធិនេះ ត្រូវបានចងដោយករណីយកិច្ច(Rights and duty) គឺករណីយកិច្ចគោរពសិទ្ធិអ្នកដទៃផងដែរ។ ដូច្នេះពាក្យថា អ្នកវិភាគឯករាជ្យ អ្នករាយការណ៍ឯករាជ្យ និងសង្ឃឯករាជ្យនេះ ពិតជាមិនអាចទៅរួចទេ ព្រោះអ្វីដែលគេវិភាគ គេរាយការណ៍ បូកផ្សំ នឹងអ្វីដែលគេបាន និងកំពុងធ្វើឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ណាស់
អំពីអគតិទាំង៤ គឺៈ លំអៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះការភ័យខ្លាច និងព្រោះតែល្ងង់មិនដឹងការពិត។
ដូច្នេះសិទ្ធក្នុងការបញ្ចេញមតិដែលគ្មានការទទួលខុសត្រូវ រំលោភបំពានទៅលើសិទ្ធអ្នកដ៏ទៃ
ទាំងកំរោល និង ប្រជាធិបតេយ្យបែបនេះ
វានឹងឈានទៅរកអនាធិបតេយ្យ ដែលសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ នឹងលែងមានការធានា ហើយសណ្ដាប់ធ្នាប់សង្គមក៏ នឹងត្រូវវិនាសអន្ដរាយផងដែរ។ ក្នុងករណីនេះ សូមពិនិត្យមើលទាំងអស់គ្នាថា តើក្រុមសង្ឃឯករាជ្យបាន និងកំពុងធ្វើអ្វីខ្លះ ដែលស្របទៅ នឹងពុទ្ធភាសិតខាងលើ នៅមុខវត្តស្ទឹងមានជ័យ នៅមុខសាលារាជធានីភ្នំពេញ នៅទីលានប្រជាធិបតេយ្យ ។ល។ និង ។ល។ នេះឬជាការគោរពប្រតិបត្តិពីសំណាក់ ក្រុមសង្ឃឯករាជ្យខាងលើ ចំពោះធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់សម្ដែង
និងបញ្ញត្តិទុកមក?
សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងនយោបាយ ឬអាណាចក្រ គេអាចធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញបាន ប៉ុន្ដែគេមិនដែល
និងមិនអាចធ្វើវិសោធនកម្មច្បាប់
ឬគម្ពីសាសនាឡើយ។ ដោយសារហេតុផលនេះហើយ បានជាគេចាត់ទុកសាសនាថា មានចរិត"សិទ្ធាន្ដនិយម" (Dogmatism)៕
សុខ សាធ
អ្នកនិពន្ធសៀវភៅ “កំណប់សីលធម៌” និង “កំរងអភិសមាចារ”
Subscribe to:
Posts (Atom)