Friday, January 17, 2014

បទអត្ថាធិប្បាយ៖ ច្រកយុត្តិធម៌មានតែមួយគត់

   តើបញ្ហាកម្ពុជាបច្ចុប្បន្នអាចដោះស្រាយបានដែរឬទេ? តាមអ្នកវិភាគខ្លះយល់ថា តុលាការដោះ ស្រាយរកយុត្តិធម៌ជូនគូក្តីបាន ល្កឹកណាគូក្តីទាំងអស់គោរពច្បាប់ រីឯចៅក្រមវិញ ក៏ត្រូវមានបទ ពិសោធន៍ច្រើនក្នុងសង្គម យល់ដឹងពីមូលហេតុពិតប្រាកដនៃករណីរឿងរ៉ាវរបស់សង្គមផង គឺចៅក្រម ត្រូវអនុវត្តស្របទៅតាមនីតិវិធីតុលាការ ដែល​បានចង​ក្រង​ជានី​តិក្រម​ទុក​ជាយូរ​លង់​ណាស់​មកហើយ នោះ សម្រាប់ឲ្យកាត់ក្តីរកយុត្តិធម៌ជូនសង្គម។ ចំពោះបាតុកម្ម​អហិង្សា​របស់​ក្រុម​បក្ស​ប្រឆាំង ដើម្បី សម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនធ្វើឲ្យរាំងស្ទះចរាចរណ៍ មិន​ប៉ះពាល់​ដល់សិទ្ធិសេរី ភាពអ្នកដទៃទេនោះ គឺជាការត្រឹមត្រូវ។ ប៉ុន្តែបើបាតុ​កម្មអ​ហិង្សា​ជ្រុលហួសដល់បាតុកម្មហិង្សា បង្កភាព រាំងស្ទះចរាចរណ៍រំខានដល់អ្នកដទៃ បង្កភាពវឹកវរ ចលាចលអុកឡុកក្នុងសង្គមហើយនោះ អាជ្ញាធរ ដែល​មានតួនាទី​រក្សា​សណ្តាប់​ធ្នាប់សង្គមត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីរក្សាការពារសុវត្ថិភាពក្នុង សង្គម បង្កស្ថេរភាពជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត ជួយជំរុញការអភិវឌ្ឍប្រទេស ជាតិឲ្យបានសម្បូរសប្បាយរុងរឿងដោយសុខក្សេមក្សាន្តជានិរន្ត។


អ្នកវិភាគពត៌មានជាតិ និងអន្តរជាតិ ជាច្រើន បានស្វាគមន៍គោលជំហររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនៈសុក្រឹត សត្យានុម័ត ក្នុង​ការ​ផ្សះ​ផ្សា​ជាតិ​ បង្រួបបង្រួមជាតិ និងដោះស្រាយបញ្ហា​ជាតិក្នុង​ស្មារតី​ក្រុម​អ្នក​ស្នេហា​ជាតិ​មាតុភូមិ​អង្គរ​ដ៏បវរ​ដូចគ្នា ដោយឆ្លើយតបទៅនឹងការចង់បានរបស់លោក សូរិយា ស៊ូបេឌី ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា ជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អោយទៅ​ប្រាប់​មេដឹក​នាំគណ​បក្ស​សង្គ្រោះជាតិ អោយចូលទៅក្នុងរដ្ឋសភាពិភាក្សាគ្នាក្នុងកិច្ចប្រជុំសភាដើម្បីដោះស្រាយបញ្ហាជាតិ។

ជំហររបស់រាជរដ្ឋាភិបាលនៅតែបើកចំហក្នុងការចរចារ រវាងគណបក្សប្រជាជនកម្ពុជា និង
គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ហើយពិភាក្សាក្នុងរដ្ឋសភាជាផលប្រយោជន៌ប្រទេសជាតិ ទាំងអស់គ្នា។ អ្នកវិភាគសង្គម ជាពិសេសអ្នកច្បាប់មិនចង់ឲ្យបក្សប្រឆាំងបន្តធ្វើបាតុកម្មដែលអាច បង្កភាពវឹកវរក្នុងសង្គម បង្កវិនាសមហន្តរាយដល់ប្រទេសជាតិ ធ្វើឲ្យខូចខាតមុខមាត់ប្រទេសជាតិ បន្សាបកិត្យានុភាពជាតិ ហើយបក្សប្រឆាំងនឹងត្រូវប្រឈមមុខចំពោះតុលាការដែរ។ អាស្រ័យ ហេតុនេះ ការចូលក្នុងរដ្ឋសភារបស់គណបក្សប្រឆាំងជាផ្លូវតែមួយគត់ ដែលនាំទៅរកយុត្តិធម៌ពិត ប្រាកដ ហើយនាំមកនូវសុខសន្តិភាព​ជូនដល់មាតុភូមិអង្គរ​ដ៏បវរ​នៃយើង​ធ្វើឲ្យ​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ សប្បាយ ចិត្ត មានសង្ឃឹមចំពោះ វាសនាអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។


ដោយ ទិត សារុន រ៉េត ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា