Tuesday, January 21, 2014

ទស្សនៈ របាយ​ការណ៏ ERA៖ កម្ពុជា​បាត់​បង់​យ៉ាង​ឆាប់​រហ័សនូវ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត

អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានបង្កើត «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» Electoral Reform Alliance (ERA) បានចំណាយពេលយ៉ាងច្រើននៅដើមពាក់កណ្តាលឆ្នាំមុន ដោយ អះអាងថាដំណើរការនិងលទ្ធផលចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺមានកំហុសឆ្គង ហើយ ថា បញ្ហានេះធ្វើឲ្យខាតបង់ដល់បក្សប្រឆាំង។ ដូច្នេះវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ថានេះគឺជា​ប្រធាន​បទ​ចម្បងមួយនៅក្នុងរបាយការណ៍ ERA ដែលបានចេញផ្សាយនៅដើមខែ ធ្នូ ឆ្នាំទៅម៉ិញ។

បញ្ហាលើការទំនុកចិត្តបានលេចចេញឡើង ពីព្រោះការអះអាងទាំងនេះមានការខុសគ្នា ពីមួយទៅមួយយ៉ាងខ្លាំង​ ។

ការសែត Cambodia Daily នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៣ បានចុះផ្សាយបទសម្ភាសន៍ មួយជាមួយលោកស្រី Laura Thornton នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ National Democratic Institute (NDI) ប្រចាំប្រទេសកម្ពុជា ដែលទុកខ្លួនជាអង្គការមិនមែនរដ្ឋាភិបាល (វិទ្យាស្ថាននេះ ទទួលថវិកាសឹងតែ ទាំង​ស្រុងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក) ដែលមានប្រវត្តិគាំទ្រ កំលាំងអ្នកអភិរក្សនិយម ដោយ​មិនខ្វល់​ខ្វាយចំពោះឥរិយាបថពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ។ NDI ហាក់ដូចជាអង្គការដឹកនាំពីលើ ERA ។

គោលបំណងនៃបទសម្ភាសន៍នេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផលអង្កេតមួយដែល លោកស្រី Thornton និយាយថាបានធ្វើដោយ «មជ្ឈមណ្ឌលសំរាប់ការសិក្សាឈានមុខ» (Center for Advanced Studies​)*។ លោកស្រី Thornton និយាយថាការសង្កេតនេះបានរកឃើញថា “២៩,៥% នៃ​ប្រជា​ពល​រដ្ឋមានបំណងបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបាន។”

នេះគឺជាតួលេខគួរឲ្យភ្ញាក់ផ្អើលមួយដោយមិននិយាយពីការឆ្គាំឆ្គងផង។ តួលេខនេះ មាន ន័យថា ប្រជាជនចំនួន ២,៨៦ លាននាក់ (២៩,៥% នៃអ្នកបោះឆ្នោតបានចុះបញ្ជីចំនួន ៩,៦៨ លាននាក់ ហើយចំនួននេះអាចច្រើនជាងនេះទៅទៀត។ ប្រសិនបើបញ្ចូលប្រជាជនដែលបាន គិតថាពួកគេបានចុះឈ្មោះរួចហើយ ពួកគេពុំបានចុះឈ្មោះឡើយ) បានបង្ហាញខ្លួននៅកន្លែង បោះឆ្នោត (“មានបំណងបោះឆ្នោត”) នៅថ្ងៃទី ២៨ ខែ កក្កដា ប៉ុន្តែត្រូវបានបដិសេធ។ វាក៏មានន័យ ដូចគ្នាដែរថា ក្រុមអ្នកសង្កេតការណ៍អង្គការ NGO និងបក្សប្រឆាំង CNRP នៅស្ថានីយ៍បោះឆ្នោត មិនបានកត់សំគាល់អ្នកបោះឆ្នោតជិត ១ ភាគ ៣ ត្រូវបានគេបដិ​សេធ​មិនឱ្យបោះឆ្នោត។ វាគ្មាន អ្វីគួរឲ្យភ្ញាក់ផ្អើលទេថា “ការអង្កេត” នេះហាក់ដូចជាមិនត្រូវបានចេញផ្សាយ ជាសាធារណៈ ទោះបីអ្នកនិពន្ធរបាយការណ៍ ERA នៅតែសប្បាយចិត្តដក​ស្រង់របាយ​ការណ៍គ្មានឈ្មោះរបស់ អង្គការ​ CAS ជាការគាំទ្រចំពោះការអះអាងរបស់ខ្លួន។
តួលេខខុសគ្នាស្រឡះមួយមកពី Theary C. Seng ដែលជាប្រធានស្ថាបនិក​អង្គការ​ពល​រដ្ឋ​កម្ពុជា។ គេហទំព័ររបស់អង្គការនេះ រៀបរាប់ថា អង្គការនេះ “មិនប្រកាន់គណបក្ស” ទោះបី Theary Seng បានអួតអាងជាសាធារណៈអំពីការធ្វើយុទ្ធនាការឲ្យ សម រង្ស៊ី តាំងពីឆ្នាំ ១៩៩៨ មក (អត្ថបទ “Cambodia’s tipping point “ចុះផ្សាយក្នុងការសែត Phnom Penh Post  ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣)។ Theary Seng និយាយ ថា “១៥ % នៃអ្នកបោះឆ្នោត ប្រមាណ ១,២ ទៅ ១,៣ លាននាក់ នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៩,៦ លាននាក់” មិនអាច បោះឆ្នោត ប្រហែលពាក់កណ្តាលនៃតួលេខដែលបានលើកឡើងនៅក្នុងរបាយការណ៍ CAS ។

Theary Seng បានដកស្រង់ប្រភពនេះពីឯកសារសរសេរដោយវិទ្យាស្ថាន  NDI ។ តាម​ពិត​ឯកសារនេះ ដែលមានឈ្មោះពេញថាជា “របាយការណ៍ស្តីពីសវនកម្មបញ្ជីឈ្មោះអ្នកបោះ ឆ្នោតនៅកម្ពុជាឆ្នាំ ២០១៣” (Report on the Voter Registry Audit (VRA) in Cambodia 2013) មិនបាននិយាយអ្វីទាល់តែសោះអំពីថាតើហេតុអ្វីបានជាចំនួនអ្នកបោះឆ្នោតដែលបានចុះឈ្មោះ មិនអាចបោះឆ្នោតបាន វាមិនបាននិយាយទាល់តែសោះចាប់តាំងពីឯកសារនេះត្រូវបានរៀបចំ ឡើងនៅក្នុងខែ មីនា ឆ្នាំ ២០១៣ គឺនៅ​មុនការបោះឆ្នោត។ ហើយមិនបាននិយាយអ្វីនៅក្នុង ឯកសារនោះ ដែលអាចឱ្យខ្ញុំរក​ឃើញថាតួលេខ​របស់​ Theary Seng មានភាពត្រឹមត្រូវ ទោះបីការគិតលេខដ៏ឆ្គាំឆ្គងរបស់នាង ជាការត្រឹម​ត្រូវក៏ដោយ​ទៅ​ចុះ (១,២ ទៅ ១,៣ លាននាក់ គឺ ១២,៥% ទៅ ១៣,៥% នៃ អ្នកបោះឆ្នោត ៩,៦ លាន នាក់ មិន​មែន ១៥%ទេ)។

របាយការណ៍ NDI និយាយថា VRA មិនអាចរកឈ្មោះប្រជាជនចំនួន ១០.៨% ដែល បាននិយាយថា ពួកគាត់បានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ បន្ទាប់ពីការស៊ើបអង្កេតស៊ីជម្រៅ បន្ថែមទៀត តួលេខ​នេះ បានធ្លាក់មកត្រឹម ៨,៨%។ របាយការណ៍សវនកម្មរបស់ NDI ដែលបាន​សរសេ​រ​មុន​ការ​កែ​តម្រូវបាននិយាយថា គម្លាតនៃភាពលំអៀងកំហុសពី ២,០% ទៅ ៣,៥%។ ដូច្នេះ ២% ក្នុងចំណោម ១០,៨% គឺមានភាពលំអៀង ១៨,៥%។

រហូតមកទល់ពេលនេះ អ្នករិះគន់ គ.ជ.ប ដែលទាំងអស់គ្នាឯកភាពគ្នាថា មានភាពមិន ប្រក្រតីអំពីការចុះឈ្មោះអ្នកបោះឆ្នោត ចំនួនប្រជាជនកម្ពុជាដែលត្រូវបានដកហូតសិទ្ធិបោះ ឆ្នោតបាន​ថយចុះពី ២៨,៥% មកនៅ ១៥% (ឬ ១៣%) រួចមកនៅត្រឹម ៨,៨%។ ប៉ុន្តែអាចនៅ មានការថយ​ចុះ​ទៀត។

អ្នកនិពន្ធរបាយការណ៍ ERA មិនបានផ្តល់តួលេខជាក់លាក់ទេ ប៉ុន្តែបានបង្ហាញតារាង​មួយ “អ្នកបោះឆ្នោតដែលមានអត្តសញ្ញាណដែលមិនមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត” ដែល​បង្ហាញ​ទំហំមួយ៖ ភាគរយស្ថានីយ៍បោះឆ្នោត ដែលនៅក្នុងនោះគ្មាននិយាយ មាននិយាយ តិចតួច មាននិយាយខ្លះ ឬមាននិយាយច្រើនអំពីឈ្មោះដែលមិននៅក្នុងបញ្ជី (រូបទី ៩)។ តារាងនេះផ្អែក​លើការសិក្សាមួយធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency International Cambodia- TIC) ហើយយោងទៅតាមអ្នកនិពន្ធរបាយការណ៍ ERA “បានផ្តល់ព័ត៌ មានប្រកប​ដោយអន្ថន័យស្ថិតិដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត...ដោយមាន កម្រិតត្រឹមត្រូវខ្ពស់”។

យោងទៅតាមតារាងនេះ នៅក្នុងការិយាល័យបោះឆ្នោតចំនួន ៤០% មិនមានករណីណា មួយ ​អ្នកមានសិទ្ធបោះឆ្នោតដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឡើយ។ លើស​ពីនេះទៀត ក៏មិនមានស្ថានីយបោះឆ្នោតណា ដែលមានករណីបែបនេះ (ច្រើនជាង ៥០ ស្ថានីយ) បាន​កើត​មាននោះទេ។ ៥២% នៃស្ថានីយបោះឆ្នោត មាន ១ ទៅ ១០ ករណី ហើយ ក្នុង ៨% មាន ១១ ទៅ ៥០ ករណី។ ដូច្នេះ “កម្រិតខ្ពស់នៃភាពត្រឹមត្រូវ” នៃការអង្កេតនេះអនុញ្ញាតឲ្យ យើង​គណ​នា​តួលេខអប្បបរិមា និងអតិបរិមាថ្នាក់ជាតិនៃសំរាប់ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលបាន​រក​ឈ្មោះ មិនឃើញ​នៅ​ថ្ងៃបោះឆ្នោត។ ដោយសារមានស្ថានីយបោះឆ្នោត ១៩.០០៩ ចំនួនអប្បបរិមាគឺ ស្មើនឹង (១៩.០០៩x៥២%)+[១៩.០០៩x(៨%x១១)] ចំណែកឯចំនួនអតិបរិមា គឺស្មើនឹង [១៩.០០៩x(៥២%x១០)]+[១៩.០០៩x(៨%x៥០)]។ តួលេខទាំងនេះគឺ អប្បបរិមា មាន ២៦.៦១៣ ហើយអតិបរិមាមាន ១៧៤.៨៨៣ ត្រូវជា ០,២៧% និង ១,៨% នៃ​ចំនួន​អ្នក​បោះឆ្នោតដែលបាន ចុះឈ្មោះ។ ចំណុចកណ្តាលនៃចំនួនអប្បបរិមា និងអតិបរិមា គឺតិច​ជាង ១០១.០០០ បន្តិចស្មើ នឹង ១,០% នៃចំនួនអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត គឺតិចជាង ១ ភាគ ៨ នៃតួលេខ សវនកម្ម VRA ក្នុងរបាយការណ៍ NDI ។

មានការអង្កេតមួយផ្សេងទៀត ដូចរបាយការណ៏ ERA បានធ្វើការកត់សំគាល់ថា៖ “គណៈ កម្មាធិការអង្គការ NGO ស្តីពីអនុសញ្ញាលុបបំបាត់រាល់ទំរង់រើសអើងប្រឆាំងនឹងស្រ្តី (NGO-CEDAW) បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៧៣០ រូបទៅកាន់ស្ថានីយ បោះឆ្នោតចំនួន ៦៥៦ នៅទូទាំងប្រទេសបានកត់ត្រាការរកឃើញស្រដៀងគ្នានេះដែរ។ មាន សរុប ១.៧៧២ ករណី នៃអ្នកដែលមានសិទ្ធិបោះឆ្នោតត្រូវបាន​រាយការណ៍ថាមិនអាចរក ឈ្មោះ របស់ខ្លួនឃើញនៅក្នុងបញ្ជីបោះឆ្នោត​” គឺជាមធ្យមមាន ២,៧ ករណីក្នុងស្ថានីយបោះឆ្នោត នីមួយៗ។ ដោយយកតួលេខនោះ​មក​គិតជា​មួយ​ស្ថានីយ៍បោះឆ្នោតចំនួន ១៩.០០៩ នោះចេញជា តួលេខសរុប ចំនួន ៥១.៣២៤ ឬ ច្រើនជាងពាក់កណ្តាលនៃចំនួន ១% នៃអ្នកដែលបានចុះឈ្មោះ បោះឆ្នោត។

ប៉ុន្តែ មិនមានការចាំបាច់អ្វីពឹងលើការអង្កេតទាំងនេះទេ ព្រោះថា​ អង្គការ COMFREL មានអ្នកសង្កេតការណ៍នៅគ្រប់ស្ថានីយបោះឆ្នោតទាំងអស់ហើយ។ របាយការណ៍ ERA បានប្រាប់ យើង​នូវអ្វីដែល​ពួក​គេបានឃើញ៖ “អ្នកតាមដានរបស់អង្គការ COMFREL នៅថ្ងៃបោះឆ្នោត បាន សង្កេតឃើញ​យ៉ាងតិច ៩.០៥២ ករណីនៃពលរដ្ឋដែលមិនអាចបោះឆ្នោតបាន ដោយសារពួក គាត់រកឈ្មោះរបស់​ខ្លួន​មិនឃើញនៅក្នុងបញ្ជីបោះឆ្នោត។” ពោលគឺ  អ្នកសង្កេតការណ៍ COMFREL បានរកឃើញ ៩.០៥២ ករណីបែបនេះនៅទូទាំងប្រទេស។ ពាក្យថា “យ៉ាងតិច” មានន័យថា អាចមានច្រើនជាងនេះ ប៉ុន្តែអ្នកសង្កេតការណ៍ COMFREL ដែលបានឃើញ តែមិនបានកត់ សំគាល់នូវពលរដ្ឋដែល​រក​ឈ្មោះ​ពួកគាត់មិនឃើញនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មានន័យ ថាពួកគេមិនបានបំពេញ​កា​រ​ងាររបស់ខ្លួន។

នេះយើងមានរួចហើយ៖ “អ្នកតាមដាន” តែងតាំងដោយខ្លួនឯង មើលការបោះឆ្នោតនៅ កម្ពុជា បានឯកភាពគ្នាថាចំនួនអ្នកមានសិទ្ធិបោះឆ្នោត ដែលឈ្មោះរបស់ពួកគេមិនមាននៅក្នុង បញ្ជីបោះឆ្នោត គឺមានជិត ៣ លាននាក់ ហើយនិង ១,២ ទៅ ១,៣ លាននាក់ ហើយនិងជាង ១.០៤៥ លាន បួនម៉ឺនប្រាំពាន់នាក់ (៨,៨% នៃ អ្នកចុះឈ្មោះបោះឆ្នោត ៩,៦៨ លាននាក់) ហើយ និង ១០១.០០០ នាក់ ហើយនិង ៥១.០០០ នាក់ និង ៩.០០០ នាក់។ តើប្រជាជនកម្ពុជាមិន សំណាងទេឬ ដែលមានអ្នកជំនាញការបែបនេះប្រាប់រដ្ឋាភិបាល និង គ.ជ.ប. អំពីថាតើត្រូវរៀបចំ ដំណើរការបោះឆ្នោតរបៀបណានោះ!

*របាយការណ៍ ERA ហៅខ្លួនឯងដូចឈ្មោះរបាយការណ៍នេះ ប៉ុន្តែគេហទំព័ររបស់អង្គការ នេះមានឈ្មោះថា Center for Advanced Study (CAS) ទៅវិញ៕

ដោយ  Allen Myers

បទវិចារណកថា​៖ បក្ស​ប្រ​ឆាំង​គួរ​តវ៉ាក្នុង​រដ្ឋស​ភា​ ប្រ​សើរជា​ជាង​តវ៉ា​​តាមដងផ្លូវ​

ដោយៈលី គាំ

          ប៉ុន្មានខែកន្លងមកនេះ គណបក្សប្រឆាំងបានខិតខំប្រឹង​ប្រែង​កៀងគរប្រជាពលរដ្ឋ​​រាប់​ម៉ឺន​​នាក់​​​​ទូទាំង​ប្រ​ទេស​​​ ធ្វើ​បាត​​ក​ម្មតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ​​ ក្នុងគោលបំណង​តែ​មួយ​គត់គឺទម្លាក់រាជរដ្ឋាភិបាល និងដេញនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីតំណែង។
         
ទង្វើរបស់បក្សប្រឆាំង​ដែល​​ជ្រើសរើសយក​ «បដិវត្តន៍ផ្កាម្លិះ»​ ឬភាសាសាមញ្ញ​ហៅថា​«អំណា​ច​​​​​​​ប្រជា​ជន» ដើម្បី​សម្រេច​នូវ​គោល​បំណង​ដ៏ខុសច្បាប់មួយ​ ​គឺខុសរដ្ឋធម្មនុញ្ញ​ព្រះរា​ជា-ណាច​ក្រកម្ពុជា ដែលប្រសូត្រចេញពីឆន្ទៈរបស់​​​​​​ក្រុមទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​កម្ពុជា និង​ការរួមចំណែក​យ៉ាងប្រឹងប្រែងបំផុតរបស់អង្គការសហប្រជាជាតិ និង​មហា​អំណាច​ទាំង៥ កាល​ពី​ឆ្នាំ១៩៩៣។​

ខ្លឹមសារមាត្រា៩៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ចែងថា «រដ្ឋសភា​អាច​​ទម្លាក់ស-​មា​ជិក​គណៈរដ្ឋមន្រ្តី​  ឬ​​ទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​​ញត្តិ​​បន្ទោស​តាម​សម្លេង​ឆ្នោត​​​​ពីរភាគបី​នៃ​ចំនួន​សមាជិករដ្ឋសភាទាំងមូល»។មាត្រានេះ​បាន​ចែងបន្តទៀតថា«ញត្តិ​​​បន្ទោ- ស​​​​រាជរដ្ឋាភិបាលត្រូវបានលើកឡើង​ជូនរដ្ឋសភា​ដោយ ​តំណាង​រាស្រ្ត​ចំនួនសាមសិប​នាក់​ទើប​រដ្ឋ​សភា​អាចលើកមក​ពិភាក្សាបាន»។

          ថ្មីៗនេះ កាលពីសប្តាហ៍កន្លងទៅ លោក សុរិយា ស៊ូប៊ែឌី   ​អ្នក​រាយ​ការ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ បានជួបសវនាការជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណា-​ចក្រកម្ពុជា ដែល​​មានរយៈពេលប្រមាណ៣ម៉ោងកន្លះនោះ បានរៀនសូត្រយ៉ាង​ច្បាស់​អំពី​ព្រឹត្តិ​ការណ៍​នយោបា​យ​ដែល​​បាន​កើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការ​បោះ​ឆ្នោត​សកល​ ថ្ងៃទី២៨​ខែ​កក្កដាឆ្នាំទៅមិញ រហូតឈានដល់ព្រឹត្តការណ៍​​ថ្មីៗនេះ​ គឺការប៉ះទង្គិចគ្នា​រ​វាង​កម្លាំង​សមត្ថ​កិច្ច និង​​ពួក​កុប​កម្ម​​អនាធិបតេយ្យ​​។

          បន្ទាប់​ពី​​បាន​យល់​ច្បាស់​នូវ​បញ្ហា​នេះ លោក  សុរិយា ស៊ូប៊ែឌី  បាន​សួរ​ទៅ ​សម្តេច​​តេ​ជោ ថា ឲ្យគាត់ ​(​​លោក សុរិយា ស៊ូប៊ែឌី)ធ្វើអ្វី​​?។ ​យោង​តាម​​ប្រ​សា​​​ស​ន៍​​​​របស់ សម្តេច​តេ​ជោ នៅ​​ខេត្ត​​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៨ខែ​មករាឆ្នាំ​២០១៤ សម្ដេច​តេជោ បាន​មាន​​ប្រ​សាស​​ន៍​​ថា «ឲ្យ​ប្រាប់​គណ- ប​ក្ស​ប្រឆាំង​ឲ្យ​ចូល​​សភាទៅ​»។

          ជា​ការ​ពិត​ណាស់ អ្នក​​ដឹក​នាំ​​ប្រទេស​ជា​ច្រើនលើ​ពិភព​លោក​​ដែល​ជា​មិត្ត​របស់​កម្ពុជា​​ មាន​ការ​អន្ទះ​សារ​យ៉ាង​ខ្លាំង ដោយ​បាន​ឃើញ​ប្រទេស​កម្ពុជា​ដែល​គេ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ តាំង​ពី​ជាង ២០​ឆ្នាំមក​ហើយ​នោះបាន​ជួប​ប្រទះ ​នឹង​វិបត្តិ​នយោបាយ​បច្ចុប្បន្ន អ្នក​ដឹកនាំ​ទាំង​នោះបាន​ស្នើ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​ជជែក​ ពិភាក្សា ចរចា​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​មូល។

ទន្ទឹម​នឹង​​នេះ គេ​នៅ​ចាំ​​បានថា កាល​ពី​ថ្ងៃ​ទី១៦ខែ​កញ្ញាឆ្នាំ​២០១៣ ក្រោម​ព្រះ​រាជ​តម្រិះ​ដ៏ខ្ពង់​​ខ្ពស់​បំផុត​របស់​ ព្រះ​មហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ បាន​ជួប​​ជុំ​គ្នា​​ជា​លើក​ទី​១ គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​​គោរព និង​អនុវត្ត​ដោយ​ហ្មត់​ចត់​តាម​ព្រះ​រាជ​សារ​របស់​ព្រះ​ករុណា​ជាម្ចាស់​ អំពាវ​នាវ​ចំពោះ​ជន​រួម​ជាតិ​ទាំង​មូល​ ដែល​ជា​ក្រុម​បាតុករ​ និង​ក្រុម​សមត្ថ​កិច្ច សូម​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​រតាម​រូ​ប​ភាព​ណា​ក៏​ដោយ.... ដែល​បណ្ដាល​ឲ្យ​បងប្អូន​ទាំង​អស់​ទទួល​រង​របួស ឬ​បាត់​បង់​ជីវិត និង​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ទាំង​មូល។ល។

​​          ជា​សរុប ដោយ​​យោង​​ទៅ​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោយ​ឈរ​លើ​គោល​ជំហរ​​ផល​ប្រយោជន៍​ជាតិ ដើម្បី​សុខមាល​ភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ទទួល​យក​​ថា ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត ត្រូវផ្ដល់​កិត្តិយស​ដល់​គណបក្ស​ឈ្នះ​ឆ្នោតដែលបាន​អំពាវ​នាវ​ហើយ អំពាវនាវ​ទៀតឲ្យបក្ស​ប្រឆាំងឲ្យ​ចូល​មក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទាំងមូលរួមគ្នា​​ដូច​ជា​ការ​ស្នើ​ធ្វើ​ការ​កែ​ទម្រង់​ស្ថាប័ន​ជាតិមួយចំនួន​ជា​ដើម​។

          ការ​លើក​កម្ពស់ និង​​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​២,៩លាន​នាក់​ ដែល​គេ​បាន​​​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ ​រហូត​ដល់​​ខ្លួន​បាន​ទទួល​៥៥​អាសនៈគឺត្រូវ​នាំ​គ្នា​ចូល​ធ្វើ​ការ​ក្នុង​សភា ដែលជា​ជម្រើស​តែ​មួយ​គត់ ប្រសើរ​ជាជាងការ​​កៀងគរ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​​ ដែល​ឲ្យ​ពួក​គាត់​​ខាត​បង់​នូវ​ពេល​វេលា បាត់​បង់​នូវ​ជីវភាព​​​ប្រចាំថ្ងៃ រំខាន​ដល់​ការ​រស់​នៅ រំខាន​ដល់​ការ​រក​ទទួល​ទាន និង​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិទៀតផង​ជាពិសេស​ញ៉ាំង​ឲ្យ​ប្រ​ទេស​បាត់​បង់​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋាន​គ្រឹះ​នៃសន្តិភាព​ឋិតថេរ​ដ៏យូរអង្វែង​។

ERA report: Cambodia’s vanishing frustrated voters

Posted on by letters2pppapers
Several of the NGOs that formed the Electoral Reform Alliance spent a large part of the first half of last year claiming that the process and result of registering voters are defective and that this disadvantages the opposition. So it is not surprising that this is a major theme in the ERA report released in early December.
A problem of credibility arises because these claims are wildly different from each other.

The 30 October Cambodia Daily carried an interview with Laura Thornton, the Cambodia country director of the National Democratic Institute, a pretend NGO (it is funded almost entirely by the US government) that has a record of supporting conservative forces without regard for their attitude to democracy. The NDI appears as the directing force of the ERA.

The purpose of the interview was to publicise a survey Thornton said had been conducted by the Center for Advanced Studies.* According to Thornton, the survey found that “29.5 percent of citizens attempted to vote on election day, but were unable to”.

This is quite an astounding – not to say absurd – figure. It implies that 2.86 million people (29.5% of 9.68 million registered voters; the number would be even larger if it included people who thought they were registered but were not) turned up at the polls (“attempted to vote”) on 28 July and were turned away. It equally implies that NGO and CNRP observers at polling stations didn’t notice nearly a third of would-be voters being refused. It is not surprising that this “survey” seems never to have been publicly released, although the ERA report authors are still happy to cite unnamed CAS reports as support for their claims.

A quite different figure comes from Theary C. Seng, the founding president of Civicus Cambodia. Civicus’ website describes the organisation as “nonpartisan”, although Theary Seng publicly boasts of campaigning for Sam Rainsy ever since 1998 (“Cambodia’s tipping point”, Phnom Penh Post, 16 August 2013). She says that “fifteen per cent of voters – about 1.2 to 1.3 million of 9.6 million registered voters” were unable to vote – about half the CAS figure.

Seng cites as the source for this a National Democratic Institute-written document. In fact, this document, whose full name is “Report on the Voter Registry Audit (VRA) in Cambodia 2013”, says nothing about how many registered voters were unable to vote – it could hardly have done so, since it was produced in March 2013, well before the election. And there is nothing in it that I can find that justifies Seng’s numbers, even if her clumsy arithmetic is corrected (1.2 to 1.3 million is 12.5% to 13.5% of 9.6 million, not 15%).

The NDI report says that the VRA could not find the names of 10.8% of the people who said they were registered. However, after further investigation, this figure declined to 8.8%. The NDI report of the audit, written before the correction, said that the margin of error was 2.0-3.5%. An error of 2% out of 10.8% is an error of 18.5%.

So far, from the critics of the NEC, who all agree with each other that there is something fishy about the voter registration, the number of Cambodians deprived of their vote has declined from 28.5% to 15% (or 13%) to 8.8%. But there is more still to come.

The ERA report’s authors don’t give a specific figure, but they present a chart, “Voters with identification whose names were not on the voter list”, which indicates a range: the percentage of polling stations in which there were no, few, some or many instances of names not on the list (Figure 9). The chart is based on a survey conducted by Transparency International Cambodia (TIC) and, according to the ERA report’s authors, “provides statistically meaningful information on the conduct of voting and counting … with a high degree of accuracy”.

According to the chart, in 40% of polling stations, there were no instances of intending voters whose names were not on the voter list. Furthermore, there were no stations at which “many” (more than 50) such instances occurred. At 52% of stations, there were from 1 to 10 cases, and at 8%, there were 11 to 50 cases. The survey’s “high degree of accuracy” thus allows us to calculate national minimum and maximum figures for how many would-be voters’ names were not found on election day. Since there were 19,009 polling stations, the minimum would be 19,009 times 52% plus 19,009 times 8% times 11, while the maximum would be 19,009 times 52% times 10 plus 19,009 times 8% times 50. These figures, respectively, come to 26,613 and 174,883. These are 0.27% and 1.8% of the number of registered voters. The midpoint between the minimum and maximum, a bit less than 101,000, would represent 1.0% of registered voters, less than one-eighth of the figure in the NDI report’s VRA.

There was another survey, as the ERA report notes: “The NGO Committee on the Convention on the Elimination of All Forms of Discrimination against Women (NGO-CEDAW) deployed 730 election observers to 656 polling stations across the country, who recorded similar findings. A total of 1,772 instances were reported of eligible citizens unable to find their names on the voter registry.” That is an average of 2.7 cases per polling station. Applying that figure to the 19,009 stations gives a national total of 51,324, or a bit over one-half of 1% of registered voters.

But there is no need to rely on surveys. COMFREL had observers at all polling stations. The ERA report tells us what they saw: “COMFREL election day monitors observed at least 9,052 cases of citizens unable to vote because they could not find their names on the voter list.” That is, COMFREL observers saw 9,052 such cases throughout the entire country. The “at least” is meant to suggest that there might have been more, but if there were any COMFREL observers who saw but didn’t note citizens who couldn’t find their names on the voter list, they were not doing their job.

And there you have it: the self-appointed “monitors” of Cambodia’s elections are agreed that the number of eligible voters whose names were not on the list was nearly 3 million, and also 1.2-1.3 million and 1.045 million (8.8% of 9.68 million) and 101,000 and 51,000 and 9,000. Aren’t Cambodians lucky to have such experts to tell the government and the NEC how to run elections!

* The ERA report calls it by the same name, but the organisation’s website gives the name as Center for Advanced Study.
By Allen Myers