Wednesday, January 22, 2014

បទ​អត្ថាធិប្បាយ៖ មហិច្ឆិតាដែល​គ្មាន​គុណ​ធម៌ក្នុង​ខ្លួន​

          អតី​តធ្លាប់​ជាជនមាន​ទោសដោយ​សារអំ​ពើ​ញុះ​ញង់​ បំ​ផ្លិចបំ​ផ្លាញតម្រុយ​បង្គោល​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយ​រៀង​ ។ សម រង្ស៊ី គួរគប្បី​ត្រូវ​មាន​នូវ​សតិសម្បជញ្ញៈប្រកប​ដោយ​​គុណ​ធម៌ខ្ពស់ និង​គួរ​តែបោះបង់​ចោល ឬ​រៀង​ចាលនូវ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អាច​នឹង​ប្រឈម​ផ្លូវ​ច្បាប់​សារជាថ្មី ទើប​សក្តិ​សមជា​អ្នកចាស់​ទុំ​​នយោបាយ​។

           ប្រការម៉្យាង​ទៀត ដែល​សម រង្ស៊ី ត្រូវ​ចង​ចាំ និង​មិន​គួរបំ​ភ្លេចនោះ គឺឱកាសបាន​វិល​ត្រឡប់​ចូល​មក​មាតុប្រទេស​វិញ​ ពិត​ជា​បាន​កើត​ឡើង​ដោយ​កម្របំ​ផុត​សម្រាប់​ជីវិត​របស់​លោក។
            ពិត​មែន​តែពេល​វេលាបាន​កន្លង​ផុត​ទៅអស់​រយៈពេល​ជាង​៧ខែ បន្ទាប់​ពី​ជន​មាន​ពិរុទ្ធ​ភាព​ សម រង្ស៊ី ខ្លួន​ឯង​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៣ ពី​ទីក្រុង​ប៉ារីស ទីកន្លែង​នីរទេសខ្លួន​ ទូល​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​ សម្តេច​ព្រះ​បរម​នាថ ​នរោត្តម  សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ដើម្បី​សុំ​ព្រះ​រាជទាន​ លើក​លែង​ទោស ចំ​ពោះ​ការ​ផ្តន្ទាទោសពី​សំ​ណាក់​តុលាការ គឺហាក់​បី​ដូចជា​ទើប​នឹង​កើត​ឡើង​ថ្មីៗ ហើយ​ បាន ​និង​កំ​ពុងតែ​លង​បន្លាច សម រង្ស៊ី​ម្តងទៀត ប្រសិនបើ​ទង្វើបំ​ពាន​ច្បាប់​នានា មិន​ត្រូវ​បាន​ សម រង្ស៊ី ទម្លាក់​ចុះ​។

ក្នុង​បរិការនេះ សម រង្ស៊ី ក៏ពុំ​ត្រូវ​ធ្វើ​ខ្លួន​ជា «សត្វ​ក្រពើ​រមិល​គុណ»​ ចំ​ពោះ​បុគ្គល​ដែល​មាន​នូវ​ឧបការៈ ធ្លាប់​ជួយ​សង្គ្រោះ​ និង​បាន​ជួយ​រំ​ដោះ​ខ្លួនឱ្យ​មាន​សេរី​ភាព​ជាពល​រដ្ឋ​ធម្មតាឡើង​វិញ​​ គឺ​បុគ្គល​​នោះ​ធ្លាប់​បាន​រំ​ដោះ​ទាំង​ទឹក​ដី​ផង និង​ថែម​ទាំង​រំ​ដោះ​ជី​វិត​នយោបាយ​​សម្រាប់​ សម រង្ស៊ី​ ថែម​ទៀត​​។ ឥស្សរៈជន​រូប​នោះ គឺ​គ្មាន​បុគ្គល​ណា​ក្រៅ​ពី​ សម្តេច​តេជោ ហ៊ុន សែន​នោះ​ឡើយ។

តាមរយៈខ្លឹម​សារ​លិខិត​ចុះ​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ​២០១៣ របស់​សម្តេចតេជោ ហ៊ុន សែន ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ស្រប​ពេល សម្តេច ​កំ​ពុងស្រក់​ទឹក​ភ្នែក​ និងពោរពេញ​ទៅ​ដោយ​ទុក្ខសោក​ដ៏ក្រៀម​ក្រំ​បំ​ផុតដែល​​លោក​ឳពុក​បង្កើត​របស់សម្តេច​ បាន​ទទួល​មរណភាព។

 សម្តេច បាន​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ ជាអម្ចាស់ជី​វិត​លើ​ត្បូង​ជាទី​សក្ការៈ ដោយ​ព្រះ​ទ័យ​អនុគ្រោះ​បំ​ផុត​ ដើម្បី​ ទ្រង់​ព្រះ​រាជតម្រិះលើសេចក្តី​ស្នើ​លើក​លែង​ទោស​ ដល់​ ទណ្ឌិត សម​ រង្ស៊ី ។

ក្នុង​លិខិត​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ សម្តេចតេជោ បាន​សរសេរថា « ដោយ​យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​ ការ​ផ្សះ​ផ្សារ​ជាតិ​ និង​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើសតំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ នេះ ប្រព្រឹត្តទៅ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដោយ​មាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​ និង​ផ្អែក​តាម​លិខិត​ស្នើ​សុំ​ព្រះ​រាជទាន​លើក​លែង​ទោសរបស់​ឯកឧត្តម សម រង្ស៊ី ............ទូល​ព្រះ​បង្គំ​ជាខ្ញុំ​ សូម​ព្រះ​ករុណា​ជាអម្ចាស់​ទ្រង់​ព្រះ​បរម​រាជានុញ្ញាតដ៏ខ្ពង់​ខ្ពស់​លើក​លែង​ទោសដល់​ ឯកឧត្តម សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្តន្ទាទោសតាម​សាល​ដីកាស្ថាពរលេខ ៣២ ចុះ​ថ្ងៃ​ទី១ ខែ​មិនា ឆ្នាំ​២០១១របស់​តុលាការកំ​ពូល និង​សាលដីកាស្ថាពរលេខ៨៤ ក្រ.ឃ ចុះ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​២០១១របស់​សាលាឧទ្ធរណ៍»

យោង​តាម​សំ​ណើររបស់​សម្តេច​តេជោ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ​មហាក្សត្រ  ត្រាស់​បង្គាប់ «ត្រូវ​បាន​លើក​លែង​ទោសឱ្យ​ទណ្ឌិត​ឈ្មោះ​ សម រង្ស៊ី ភេទប្រុស អាយុ៦២ឆ្នាំ​ ដែលត្រូវ​បាន​តុលាការ​សំ​រេចផ្តន្ទាទោសដាក់​ពន្ធ​នាគារ​ តាម​អំ​ណាច​សាល​ដីកាស្ថាពររបស់​តុលាការ....»។

ការរស់​នៅ​ក្នុង​ឋានៈជា​ជន​នីរទេសខ្លួន​គេចពី​សំ​ណាញ់​ច្បាប់​ អាច​ថា ជីវិត​នយោបាយ​របស់​ សម រង្ស៊ី​ កាលណោះ​ស្ទើ​រ​តែ​បញ្ចប់​ទៅ​ហើយ។ ប៉ុន្តែ សម រង្ស៊ី បាន​ក្លាយ​ជា​ជន​ដែល​មានភ័ព្វ​​សំ​ណាង​​ឡើង​វិញ​ ដោយ​សារទឹក​ចិត្ត​ មេត្តា ករុណា និង​មហាអនុគ្រោះ​បំ​ផុត​របស់​សម្តេច​ តេជោ ហ៊ុន សែន​ ដែលមហា​គុណ​ធម៌​ដ៏សែន​ធ្ងន់​នេះ គឺមាន​តែ​សម រង្ស៊ី  ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ដែលជាអ្នក​​ដឹង​ច្បាស់​ និង​ក៏​សមល្មមដែល​ សម រង្ស៊ី អាច​រស់​នៅ​ដោយ​សុខស្រួល​ក្នុង​សេរីភាព​នៃ​ជីវិត​នយោបាយ​ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ប៉ុន្តែ ដោយសារ​មហិច្ឆិតា និង​ការ​ខ្វះនូវ​សតិសម្បជញ្ញៈ និង​ពុំ​បាន​ប្រើ​​ភាព​ជា​អ្នកចេះ​ដឹង​ ថ្លៃថ្នូ​រ បាន​រុញ​ច្រានសម រង្ស៊ី ​ឱ្យ​រស់​នៅក្នុង​សភាព​មោបាំង​ ងងឹត​សូន្យសុង គ្មាន​ស្គាល់​អ្វី​ជា​គុណ​ និង​អ្វី​ជា​ទោស។ សម រង្ស៊ី បាន​ធ្វើ​ផ្គរ ព្យុះ​ភ្លៀង ដឹក​នាំ​បង្ក​ភាព​ចលាចល វឹកវរស្ទើរពេញ​ផ្ទៃ​ប្រទេស​ រហូត​ហ៊ាន​ប្រើពាក្យ​ជេរប្រមាថកាត​ទានមកលើ​បុគ្គល​ជា​អ្នក​មាន​គុណ​របស់​ខ្លួន​ (ហ៊ុន សែន​ អើយ​ចុះ​ចេញ​ទៅ! និង​មាន​ក្រុម​មនុស្សដែល​គាំ​ទ្រខ្លួន​ ធ្វើ​រូប​សម្តេច​ ជាអាយ៉ង និងបាន​វាយ ទាត់​ធាក់​ រុញ​ទម្លាក់​ទឹក​ ដោយ​អំ​ពើ​អសីលធម៌​បំ​ផុត ខណៈបក្សសង្គ្រោះ​ជាតិ​ដឹក​នាំ​ធ្វើ​បាតុកម្មប្រឆាំង​លទ្ធផល​ឆ្នោត​​​) បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ចាញ់​ការ​បោះ​ឆ្នោត​នាពេល​កន្លង​មក​ និង​ការ​ដឹកនាំ​កម្លាំង​បដិវត្តមហាជន​ តាម​របៀប​ដូច​បណ្តាប្រទេស​នៅ​អារ៉ាប់ ទុយ​នេស៊ី។

ពិត​ណាស់​ថា ជន​ដែល​សាប​ព្រួសខ្យល់​ នឹងប្រាកដជា​ទទួល​បាន​មក​វិញ​នូវ​ព្យុះសង្ឃរា។ យ៉ាង​ណាមិញ​ សម រង្ស៊ី បាន​ និង​កំ​ពុង​ដើរលើ​គន្លង​នេះ តាម​រយៈការ​បង្ក​បង្កើត​នូវ​សកម្មភាព​បំ​ពានច្បាប់​នានាទាំង​កំ​រោល​ ហើយ​ក៏បាន និង​កំ​ពុង​ប្រឈម​នឹង​នីតិវិធី​ផ្លូវ​ច្បាប់ជា​ថ្មី​​របស់​តុលាការផង​ដែរ​។

​គេ​នៅ​រង់​ចាំ​មើល​ថា តើឥរិយាបទ​​​រឹង​រូស និង​ទម្លាប់​ជ្រុល​និយមរបស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី បាន​ដើរឃ្លាត​ឆ្ងាយ​ពី​ច្បាប់​ដល់​កំ​រិត​ណា​? និង​លទ្ធផល​ចុង​ក្រោយ​នៃ​អំពើបំ​ពាន​ច្បាប់​របស់​លោក​ បាន​នាំឱ្យ​ជី​វិត​ដែល​អគុណ​ធម៌​នេះ ខ្ពស់​ត្រដែត​ ឬ​ចុះ​ដុន​ដាប ឬក៏​មាន​ផល​វិបាក​ជាហេតុ​បច្ច័យ​ដល់​លោក​បែបណា​វិញ​​?។

មហាជន​ទូ​ទៅ​ក៏​បាន​ដឹង​ និង​មើល​ឃើញយ៉ាង​ច្បាស់​ដែរថា គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ការ​ផ្សះ​ផ្សារ​ជាតិ សម្តេច​តេជោ ហ៊ុន សែន​ បាន​ និង​កំ​ពុង​យក​មក​អនុវត្តយ៉ាង​ពេញ​លេញ ប្រកបដោយ​សុឆន្ទៈបំ​ផុត ក្នុង​ខណៈដែល​មេដឹក​នាំ​បក្ស​ប្រឆាំង​កំ​ពុង​បង្កើន​ល្បិចកិច្ចកល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពល​រដ្ឋខ្មែរ៕


អត្ថបទ៖ ពូន សំ​រេច

លិខិត​របស់​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ផ្ញើរ​ជូន​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ








សម្តេច​​តេជោ​ស្វាគមន៍​​ចំពោះ​​​ការ​​សាក​​ល្បង​​បង្កើត​​ចលនា​​ភូមិ​ថ្មី​​នៅ​​កម្ពុជា

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ បាន​ចាត់​ទុក​ចលនា​ភូមិ​ថ្មី​ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ក្នុង​សា​ធា​រណ​រដ្ឋ​កូរ៉េ​ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃរបស់​ប្រជាជន​កូរ៉េ ព្រោះ​ចលនា​ភូមិ​ថ្មី​បាន​គ្រប​ដណ្តប់​លើ​​គ្រប់​វិស័យ ដែល​អាច​ជា​ចលនា​ធ្វើ​ឲ្យ​ប្រជាជន​មាន ម្ចាស់ការ​លើ​ខ្លួនឯង។ ។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​នៅ​វិមាន​សន្តិភាព លោក​សា​ស្ត្រា​ចារ្យ Choi oe Chool មានប្រសាសន៍ថា គោលបំណង​របស់លោក មកកាន់​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ចលនា​ភូមិថ្មី ដោយលោក​បាន​សម្តែ​ង​​ក្តី​​សង្ឃឹមថា បទពិសោធន៍ ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាំង​ជោគជ័យ និង​បរាជ័យ ដែល​កូរ៉េ​ធ្លាប់​​បាន​ទទួល​មក អាច​ផ្តល់​ឲ្យ​កម្ពុជា ដើម្បី​ទទួលយក និង​ប្រែក្លាយ​ជំរុញ​ការអភិវឌ្ឍន៍​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ភាពល្អប្រសើរ​នោះ។

ឯកឧត្តម​ជំនួយការ​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ​លោក​សាស្ត្រាចារ្យ Choi oe Chool អ្នកជំនាញ ជាន់ខ្ពស់​ផ្នែក អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ បាន លើកឡើង​នូវ​សំណើ​ចំនួន ៣ចំណុច​ពាក់ព័ន្ធ​នឹង​ការជំរុញ​ការអភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី​នេះ​គឺ​ទី​១-​ស្នើសុំ ​ឲ្យ​មានការ​រៀបចំ​គម្រោង​​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ​ដើម្បី បណ្តុះបណ្តាល​អ្នក​ជំនាញ​​ការ​លើ​វិស័យ​ចលនា​ភូមិ​ថ្មី​នេះ ទី​២-​រៀបចំ​វេទិកា​ដើម្បី​ធ្វើ​បទ បង្ហាញ​ពាក់ព័ន្ធ​នឹង​ចលនា​​ភូមិ​ថ្មី និង​ទី ៣-​រៀបចំ ​ធ្វើ​គម្រោង​សាកល្បង​នៅ​ភូមិ ២ ឬ ៣ នៅក្នុង កម្ពុជា​នោះ។ លោក​​សាស្ត្រាចារ្យ​បាន​សម្ដែង​នូវ​ការ​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន កត់​សម្គាល់​ឃើញ​នូវ​ការអភិវឌ្ឍន៍​របស់​កម្ពុជា និង​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​កម្ពុជា ដែល​ប្រហាក់ប្រហែល​ជាមួយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​សាធារណរដ្ឋ​កូរ៉េ​នោះ។

ទាក់​ទង​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ចលនា​ភូមិ​ថ្មី​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃ របស់​ប្រជាជន​កូរ៉េ ហើយ​សម្តេច​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ជាមួយ​ចលនា​ភូមិ​ថ្មី​នេះ ព្រោះ​ចលនា​ភូមិ​ថ្មី​បាន​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ ដែល​អាច​ជា​ចលនា​ធ្វើ​ឲ្យ​ប្រជាជន​មាន ម្ចាស់ការ​លើ​ខ្លួនឯង។ សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដឹក​នាំ​គម្រោង​នេះ សហការ​ជាមួយ​លោក​សាស្ត្រាចារ្យ Choi oe Chool ដែលជា ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី​នេះ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា ចំពោះ​ភូមិ​ដែល​ត្រូវ​សាកល្បង​នោះ គប្បី​ជ្រើស​រើស​យក​ភូមិ​ដែល​នៅ​តំបន់​ខុសៗ​គ្នា ដូចជា​ភូមិ​នៅ​តាម​មាត់ទន្លេ តំបន់ ឦ​សាន្ត​ឬ​តំបន់​ដទៃទៀត។ ពាក់ព័ន្ធ​នឹង​បទ​បង្ហាញ​វិញ សម្តេច​តេជោ​បាន​ថ្លែង​​ថា គប្បី​ធ្វើ​នៅ ក្នុងប្រទេស​កម្ពុជា ជា​ការ​ល្អ​ព្រោះ​អាច​ធ្វើ​ការ​ចំណាយ​តិច និង​អាច​មាន​អ្នកចូលរួម និង​អ្នក អនុវត្តន៍​បាន​ច្រើនជាង៕