Tuesday, January 28, 2014

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ទាត់​ចោល​របាយការណ៍​រួម​របស់ ERA ស្តីពី​ដំណើរ​ការ​រៀប​ចំការ​បោះ​ឆ្នោតនៅ​កម្ពុជា

រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​បកស្រាយ​បំ​ភ្លឺ ចំ​ពោះ​របាយការណ៍​រួម​របស់​សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​ ERA ស្តីពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដោយ​បាន​ហៅ​របាយការណ៍​រួម​នោះ​ថា បាន​ធ្វើ​ឡើង បំ​ភ្លៃ​ការ​ពិត ​ភូត​កុហក់​សាធារណ​មតិជាតិ​‑ អន្តរជាតិ និង​ដើម្បី​តែ​គាប់​ចិត្ត​អ្នក​នយោបាយគណបក្ស​ប្រឆាំងតែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​ឱកាសនេះ​ ក៏មាន​ការ​ផ្សព្វ​ផ្សាយ​ សៀវ​ភៅ​ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ ជា​ភាសាខ្មែរ និង​អង់​គ្លេស បកស្រាយ​បំ​ភ្លឺ ចំ​ពោះ​របាយការណ៍​របស់​សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​ ជូន​ដល់​អ្នក​ចូល​រួម​ស្តាប់​បទ​បឋកថា ហើយ​សៀវ​ភៅ​នេះ ក៏មាន​បង្ហោះ​ក្នុង​គេហទំ​ព័ររបស់​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ដែល​មាន​អសយដ្ឋាន www.pressocm.gov.kh  ផង​ដែរ។

មានប្រសាសន៍ទៅ​កាន់​​អ្នក​ចូល​រួម​ស្តាប់​ មក​ពី​តំ​ណាង​គ្រប់​ក្រសួង​      មន្ទីរ ស្ថាប័ន ​រដ្ឋសភា ព្រឹទ្ធសភា  ​ក្រុម​​យុវជន និង​តំ​ណាង​មក​ពី​ស្ថានីយ៍​វិទ្យុ​ ទូ​រទស្សន៍ អ្នក​សារព័ត៌មាន សរុប​​ប្រមាណ១៥០០នាក់​ ​  ​ ​​ ឯកឧត្តម​ឧប​នាយក​​​រដ្ឋមន្ត្រី​ សុខ អាន​ បាន​ធ្វើ​ការ​បកស្រាយ ពន្យល់​​យ៉ាង​ពិស្តារជុំ​វិញស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា​ និងអំពី​ដំ​ណើរការ​រៀប​ចំការ​​បោះ​ឆ្នោតដែល​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​តម្លាភាព​នាពេល​កន្លង​មក​ តប​ទៅ​នឹង​​របាយការណ៍​បំ​ភ្លើសរបស់ ERA ដែល​រួម​មាន​៖

១.  របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោត​ឆ្នាំ២០១៣ នៅកម្ពុជា របស់​សម្ព័ន្ធកំណែទម្រង់​​​ការ​បោះ​ឆ្នោត (ហៅកាត់ថា របាយការណ៍​​​រួមរបស់ ERA) បានចោទថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ប៉ុន្តែតាមពិត គ.ជ.ប ធ្លាប់បានរៀប​ចំការបោះឆ្នោតចំនួន១១លើករួចមកហើយ ដែលធ្លាប់បានទទួ​ល​​​ការកោត​សរសើរពី​អ្នកសង្កេតការបោះឆ្នោតអន្តរជាតិ ​ថា «ការបោះឆ្នោត​នៅ​កម្ពុជា ​ជា​​អច្ឆរិយៈ​នៅ​តាម​​​ដង​​ទន្លេ​មេគង្គ»។

២.  របាយការណ៍រួមរបស់ ERA នេះ លើកឡើងថា បណ្តាញ​​​ផ្សព្វផ្សាយ​​ព័ត៌មានមិនមាន​​តុល្យ​ភាព​​។ ផ្ទុយទៅវិញ ​របាយការណ៍នេះ​ពុំបាន​រំលេ​ច​​ឡើង​អំពី Facebook ឬYouTube ដែលមានចរិតបំភ្លៃ បំផ្លើស ធ្វើ​វិទ្ធង្សនា និងបង្កចលាចល​ដល់​សង្គម​នោះទេ។ ដោយឡែក CNRP ​​បានផ្សព្វផ្សាយ​ជារៀងរាល់ថ្ងៃតាមវិទ្យុ​សំបុក​ឃ្មុំ វិទ្យុមហា​នគរ វិទ្យុសំឡេងស្រ្ដី វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​ VOA និង RFA ព្រមទាំង ភ្នំពេញ​ប៉ុស្ដិ៍ ខេមបូឌា​ដេលី មនសិការខ្មែរ និងនគរធំ ជាដើម។ សារព័ត៌មានទាំងនេះភាគច្រើន​ផ្សព្វផ្សាយ​​ព័ត៌មាន​អវិជ្ជ​មាន មួល​បង្កាច់​​​​រាជរដ្ឋាភិបាល​ និង CPP ។ ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការបោះឆ្នោត គ.ជ.ប បានបែង​ចែកពេល​វេលា​​ស្មើៗគ្នាដល់គណបក្សនយោបាយ តាមបណ្ដា​ញវិទ្យុនិងទូរទស្សន៍​រដ្ឋ។

៣.  របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅ​កម្ពុជា មាន​លិខិត​បទដ្ឋានគតិយុត្ត​គ្រប់គ្រាន់​ដើម្បី​​ធានា​នូវ​តម្លា​ភាពនិង​​អព្យា​ក្រឹតភាពរបស់​មន្ត្រីរាជការ​ និងកម្លាំងប្រដាប់​អាវុធក្នុងសកម្មភាព​នយោបាយ ប៉ុន្តែ​មិនត្រូវបាន​អនុវត្ត ព្រោះពួកគេ​នៅតែចូលរួម​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​​នយោ​បា​យ​​ដដែល។ ការលើកឡើង​នេះគឺផ្ទុយនឹងគោលការណ៍​ច្បាប់ នីតិវិធី​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ក៏ដូចជា​​​លិខិតូបករណ៍នានា​ពាក់ព័ន្ធ​​នឹង​​សិទ្ធិ​មនុ​ស្ស​ ហើយសូម្បីតែ ​លោក ស៊ូរីយា ស៊ូប៊ែរឌី ក៏យល់​ឃើញ​​ថា មន្ត្រី​មានសិទ្ធិ​សេរីភាព ក្នុងការចូលរួម​សកម្មភាពនយោបាយក្រៅម៉ោងបំពេញការងារ។

៤.  របាយការណ៍រួមរបស់ ERA នេះ បានបង្ហាញថា អង្គការ​ NDI បាន​ធ្វើ​សវនកម្ម​​​​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយចោទ គ.ជ.ប ថា បានធ្វើឱ្យបាត់ឈ្មោះ១,០៤លាននាក់ ចំណែកឯ COMFREL ថា បាត់​ឈ្មោះ​ ១,២៥​លាន​នាក់។ នៅខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​​ អ្នក​ទៅចុះឈ្មោះបោះ​ឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨ឆ្នាំផង​។ ប្រសិនបើពិតដូចការរក​ឃើញ​របស់ NDI និង COMFREL និង​ដូច​ CNRP បាន​ចោទថា​ មនុស្សជាង​១លាននាក់ ត្រូវបាន គ.ជ.ប ​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគា​ត់​​នៅឯណា​? ហេតុអ្វី​បានជាអង្គការទាំងពីរ និង CNRP មិនប្រមូល​មនុស្ស​ទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣​នេះ?

៥.    របាយការណ៍រួមរបស់ ERA នេះ ក៏បាន​ចោទថា ប្រជាពល​រដ្ឋ​​ចំនួនជាង ៥០% បាន​បាត់​ឈ្មោះ ឬឈ្មោះគាត់ត្រូវ​បាន​អ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយ​ស្ថិតនៅ​សាលា​​​​​​រៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់។ តាម​ការ​អះ​អាង​​​របស់​​ប្រធាន CEC ​​ថា នៅថ្ងៃ​បោះ​ឆ្នោត មាន​​​សកម្មជន​របស់ CNRP មួយក្រុម​​​ជិត ១០០នាក់ ក្នុងនោះ​មានតែ៤-៥នាក់​មាន​​ទីលំ​​នៅ​ក្នុ​ង​សង្កាត់នេះ បានបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាច​លាង​ជ្រះ ស្រែកថា​ «លេខ​៧ៗ»​។​ក្រុមនេះបានគំរាម​មន្រ្តី​ការិយា​ល័យ​​បោះឆ្នោត​​ថា «ចេញពីការិយាល័យនឹង​សម្លា​ប់​​ចោ​ល​» ជាដើម​។ តាម​ការ​ពិត​ នៅមណ្ឌលនេះ​ពុំមាន​អ្វី កើត ឡើងទេ លើកលែងតែ​ករណីលោកស្រីម្នាក់ដែល​អះអាង​ថា ឈ្មោះ​​គាត់​ត្រូវ​បាន​គេបោះរួច។ ក្នុងខែ​តុលា កន្លងមកនេះ នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់​ប៉ុណ្ណោះ។ ទិន្នន័យ​នេះ គឺជាភស្តុ​តាង​បញ្ជាក់​ថា របាយការ​ណ៍​​រួមនេះ​បានប្រឌិ​ត​​តួ​លេខ ដើ​ម្បី​​​ភូតកុហក ដោយ​​ប្រើពាក្យ​ស្រាវជ្រាវ​ជា​ខែលប៉ុណ្ណោះ។

៦.  របាយការណ៍រួមរបស់ ERA នេះ បានលើកអំពី​ឈ្មោះ​ស្ទួ​ន ដែល​​​អាចលួច​បន្លំសន្លឹកឆ្នោត ដូចជា៖ ​អ្នក​មិនមានសិទ្ធិបោះឆ្នោតបាន​បោះ​ឆ្នោ​ត ​អ្នក​មានឈ្មោះ​ស្ទួន​បោះឆ្នោតបានច្រើនជាងមួយដង និងមន្ត្រីការិយាល័យ​បោះឆ្នោតអាច​ញាត់សន្លឹកឆ្នោតចូលហិបឆ្នោត។ តាមនីតិវិធីនៃការលុប​ឈ្មោះ​​ ទាល់តែមានការ​ស្នើសុំពីសាមីខ្លួន ឬ​អ្នកទីបីដោយមាន​ភស្តុតាង​ច្បាស់​លាស់ ទើប គ.ជ.ប អាចលុបឈ្មោះចេញ​ពី​បញ្ជី​​បោះ​ឆ្នោតបាន។ តាមច្បាប់​បោះឆ្នោត គណប​ក្ស​​នយោបាយ​​​មានសិទ្ធិប្ដឹងស្នើសុំបញ្ចូល​ឈ្មោះ​ដែល​បាត់​ ឬលុបឈ្មោះស្ទួន​ ប៉ុន្តែនៅឆ្នាំ២០​១​២ ហេតុអ្វីបានជា​គណបក្សប្រឆាំង​​​មិនចូលរួម​អនុវត្ត​សិទ្ធិ​របស់ខ្លួន?

តើ​អ្នកគ្មានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានដោយ​ប្រើ​ប្រាស់​​ឈ្មោះ​អ្នកដទៃ និង​អ្នកលួចញាត់​សន្លឹកឆ្នោត​​ក្នុង​ហិបឆ្នោត បានយ៉ា​ង​​ដូចម្តេច បើមន្រ្តីការិយាល័យបោះឆ្នោតមានចំនួន៦នាក់ តំណាងគណប​ក្ស និងអ្នក​សង្កេតការណ៍ COMFREL មាន៧នាក់ ក្នុងនោះមាន CPP តែ២នាក់ នៅការិយា​ល័​យ​​បោះឆ្នោត? ចំណែកមេដឹកនាំ CNRP តែងចោទ គ.ជ.ប ថា ជាចោរ​លួច​​សន្លឹក​ឆ្នោត ដូច្នេះមានន័យថា មេដឹកនាំ​ទាំងនេះកំពុងតែចោទតំណាងរបស់ខ្លួន និង​ COMFREL ថា អ្នកទាំងអស់នោះសុទ្ធសឹ​ង​​តែជាចោរ​ ទើបអាច​លួច​សន្លឹក​​ឆ្នោតបាន។

៧.  អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត (ប័ណ្ណខៀវ)៖ ប្រជា​ពលរដ្ឋ​​តែង​តែ​បាត់ឯកសារ​បញ្ជា​ក់​​​អត្ត​សញ្ញា​ណ។ ការចេញប័ណ្ណខៀវនេះ គឺដើម្បី​ធា​នា​​ដល់​សិទ្ធិ​​ពលរដ្ឋ ​ដែល​​មាន​សិទ្ធិ​​បោះ​ឆ្នោត។ ប័ណ្ណ​ខៀវត្រូវបានចែក​​​សម្រាប់​បោះឆ្នោត​ឆ្នាំ២០១៣ ចំនួន ១.៨៦០.៤៩១​សន្លឹក ក្នុងនោះចំនួ​ន ២៧២.៤៤​៧​​ សន្លឹក ចេញមុនពេល​​បោះឆ្នោត។ ​របាយការណ៍​រួមរបស់ ERA លើកឡើងថា តួលេខ​​ប័ណ្ណ​ខៀវចេញ​ចុងក្រោយ មាន​ប្រហែល​នឹង​សំឡេងឆ្នោតដែល​​​ CPP ឈ្នះ CNRP ដើម្បីធ្វើ​ឱ្យ​អ្នក​អាន​យល់​ច្រឡំ​​ថា​ គ.ជ.ប ធ្វើ​ប័ណ្ណ​ខៀវ​មុន​ពេល​បោះ​ឆ្នោ​ត ឱ្យ​អ្នក​គាំទ្រ ​CPP​ ទើប​បាន​ជា CPP ​ឈ្នះប្រហែល​២៨ម៉ឺន​សម្លេង​។ ដើម្បីទាញការសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោត​ឱ្យ​កាន់តែមានទម្ងន់ របាយការណ៍​នេះ​បានប្រឌិតករណីឈ្មោះ ចាន់ សាន់ ដែលផ្ទុយពីការពិតទាំងស្រុង។

៨.  របាយការណ៍រួមនេះ ​ក៏បានលើកឡើងផងដែរ​អំពី​​ចំនួនប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​​​ប្រហែល ៩.៤៤២.៨០២នាក់ ដែលតួលេខ​នេះ គ្រាន់តែជាការ​ព្យាករណ៍នៅឆ្នាំ២០០៨ ធៀបនឹង​ចំនួន​ប្រជា​ពលរដ្ឋ​​​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត ៩.៦៧៥.​៤៥៣​​នាក់។ ការចុះបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​ឆ្នោត​​​ធ្វើ​ដោយដៃ ដែលអាចមិនបានត្រឹមត្រូវ ១០០% ទេ។ តួលេខខុសគ្នា​អាច​​បណ្ដាល​​មកពី​​​​​មូលហេតុ៖ ទីមួយ គឺ​ប្រជាពល​រដ្ឋផ្លាស់ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយទៀត​ ហើយ​ភាគច្រើន​​​ពុំបានលុបឈ្មោះ​នៅកន្លែង​ចាស់​ទេ។ ទីពីរ គឺឃុំ-សង្កា​ត់​ភាគច្រើនពុំ​ប្រើប្រាស់​​កុំព្យូទ័រឬពុំមាន​អ៊ីនធឺណិត ដែលពិបាកផ្ទៀងផ្ទាត់ ថាតើអ្នកស្នើសុំ​ចុះ​​ឈ្មោះ​ធ្លាប់​បាន​ចុះ​ឈ្មោះ​រួចហើយឬនៅ។ អាជ្ញាធរ​ឃុំ-សង្កាត់ពុំមាន​សំអាងផ្លូវច្បាប់ដើម្បី​ស្នើ​សុំ​ គ.ជ.ប លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ បើគ្មានសំណើពីសាមីខ្លួន ឬអ្នកទីបីប្តឹងសុំលុប។

៩.   របាយការណ៍រួមរបស់ ERA បានចោទថាមានការិយាល័យ​ ​​ចំនួន៧៧ នៃ​ការិយាល័យ​ ​១៥.០៧៥ មាន​សន្លឹក​ឆ្នោត​មិន​​បាន​ការចន្លោះ​ពី​១០០ ទៅ ៥០០​សន្លឹក។ តាមតួលេខពី គ.ជ.ប នៅ​​ទូ​ទាំង​ប្រទេស ការិយាល័យដែលមានសន្លឹកឆ្នោតមិនបានការច្រើន​ជាង​​គេ គឺការិយាល័យ​លេខ០៣២៦ នៅខេត្តសៀមរាប ដែលមាន​សន្លឹកឆ្នោត​មិនបានការចំនួន១៣៧សន្លឹក។

១០.  របាយការណ៍រួមរបស់ ERA បាន​លើក​ឡើង​​ដែរថា ក្នុង​ខេត្តសៀម​រាបនិងបន្ទាយមានជ័យ នៅ​ឆ្នាំ២០​១​២ មាន២៤​​ការិយា​ល័យ ​លុប​ឈ្មោះ​អ្នក​​បោះ​ឆ្នោតពី​បញ្ជី​បោះឆ្នោត​​លើសពី ៥០​%​​។ តាមពិត​ នៅការិយាល័យមួយចំនួនក្នុងខេត្តទាំងពីរ មានការលុបឈ្មោះមែន​ប៉ុន្តែអ្នកសរសេររបាយការណ៍រួមនេះ​ពុំបានស្រាវជ្រាវទេ គ្រាន់តែចោទថាមានភាពមិនប្រក្រតីប៉ុណ្ណោះ។ តាមពិត កងកម្លាំង​ប្រដាប់អាវុធ​ដែល​ត្រូវបានផ្លាស់ទីកន្លែងតាម​ព្រំដែន ត្រូវបានលុបឈ្មោះ​ចេញ​ពីការិយាល័យចាស់ រួចទៅចុះឈ្មោះ​នៅ​ការិយាល័យ​ថ្មីតែប៉ុណ្ណោះ។

១១. ​​របាយការណ៍​រួម​រប​ស់ ERA បានយកការស្រាវជ្រា​​វ​​ពី​អង្គការ ដែ​ល​​ដាក់​ឈ្មោះថាជា «អង្គការ​ឯករាជ្យ» និង «ភ្នាក់ងារ​ឯករាជ្យ​» ។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឱ្យ​ដឹង​ថា ​ប្រធាន​អង្គការមួយដែល​បាន​រួម​ចំណែក​ក្នុងការ​ចងក្រង​​​របាយការណ៍​រួម​របស់​ ERA នេះ ក៏​ធ្លាប់បានជួប​ប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់​យោបល់​ថា​ធ្វើយ៉ាង​ដូច​ម្តេច​ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល តាមរបៀប​អំណាច​ប្រជាជន ឬបដិវត្តពណ៌​។ តើសកម្មភាព​បែប​នេះ អាច​​ចាត់ទុកថា​ជាអង្គការ​​ឯករាជ្យ​បាន​ដែរ​ឬទេ?

១២.  រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែការខ្វះចន្លោះ​នៅ​តែ​មាន ក្នុងពេលបោះ​ឆ្នោត​ម្តងៗ។ ប៉ុន្តែការខ្វះខាតនេះ មិន​ប៉ះពាល់​​ដល់​​លទ្ធផ​ល​នៃ​ការបោះឆ្នោត​នោះ​ទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយ​ដែលល្អឥត​ខ្ចោះ១០០%​នោះ​ទេ ហើយការកែ​ទម្រង់​​ការ​បោះឆ្នោត​ក៏មិនមែនមានន័យថា ប្រព័ន្ធ​បោះឆ្នោតមាន​កំហុសឆ្គងនោះដែរ។ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្ត​ក្នុងការ​កែទម្រង់ការបោះឆ្នោត ​និងបានស្នើរដ្ឋា​ភិបាល​​​​ជប៉ុន​​ជួយ​​ឧបត្ថម្ភក្នុងការ​ធ្វើកំណែទម្រង់​នេះ។​ ជា​លទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាពជួយកម្ពុជាក្នុង​ការធ្វើ​​កំណែទម្រង់នៃ​ដំណើរការរៀបចំ​ការបោះ​ឆ្នោតនេះ។

១៣.   បទ​ពិសោធន៍កាលពី​៣៥ឆ្នាំមុន គឺ​ជា​មេរៀន​ដ៏ជូរចត់ដែលប្រទេស​មួយចំនួនបានគាំទ្រ​របប​កម្ពុជា​​​​ប្រជា​ធិបតេយ្យ។ បច្ចុប្បន្នដូច​គ្នានេះ​ដែរ សាធារណជននិង​​​ប្រទេស​មួយ​ចំនួន ដែលបានយល់ដឹង​អំពី​សភាពការណ៍​ និង​អំពី​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា ​តាមរយៈ​ របាយការណ៍រួមនេះ បាន​គាំទ្រនិងជឿ​ CNRP ដើម្បី​​ចោទ​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោ​ត​នៅកម្ពុជា​ រាជរដ្ឋា​ភិបាល  និងយន្តការសម្រាប់​ការអនុវត្ត​ការ​បោះឆ្នោត ​ថាគ្មាន​យុត្តិធ​ម៌ និង​តម្លាភាព​។

១៤. នៅថ្ងៃ​ទី២​៩​ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧​អាសនៈ និង CNRP ទទួលបាន​៥៦អាសនៈ។ COMFREL លែងបន្តផ្សព្វ​ផ្សាយ​តួ​លេខ​​នេះ​​ទៀត ដើម្បីការពារ​ការ​ប្រឌិតលទ្ធផលបោះ​ឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។ ចំណែកឯ​លោក កឹម សុខា ម្តងបានប្រកាស​ថា CNRP ​ឈ្នះ​ ​៧៦អាសនៈ ហើយ​ម្តង​ទៀត​​ថា ឈ្នះ ​៦៣អាសនៈ​។ លោក កឹម​ សុខា​ ម្តង​ថា​អង្គការ​ និង​ម្តង​ថាស្ថា​នទូត​បាន​ប្រាប់​លោក។ សំណួរ​សួរថា៖ តើ​អង្គការ​ណា និងទូតណា សូមលោក កឹម សុខា ​លើកយកមកប្រាប់ជាសាធារណៈ។

១៥.   នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលាន​ប្រជា​ធិបតេយ្យ លោក កឹម សុខា បានថ្លែង​ភូត​កុហកបាតុករ ដោយប្រឌិតរឿងថា «ម្សិល​មិញ​នេះគាត់​ (សម្ដេច​តេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែ​ឥឡូវគេ (វៀតណាម) កោះហៅ​ភ្លាម​តែម្ដង...។ ខ្ញុំ​ខ្លាច​គេ (វៀត​ណាម) យក​ទៅ​​ដាក់ថ្នាំ ស្រាប់តែ​មក​វិញ​លែងចុះ...។» ជាធម្មតា ទស្សនកិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​ទៅក្រៅប្រទេស ត្រូវរៀបចំ​យ៉ាងហោច​​ណាស់​ក៏ ២-៣ខែមុន មិនមែនដូចលោក កឹម សុខា និយាយនោះទេ។ នេះគឺជាសម្ដីភូតកុហក​​បាតុករ​ដែលមិន​យល់​អំពី​កិច្ច​ការរដ្ឋ។

១៦.  នៅគ្រប់វេទិកាCNRP តែងញុះញង់ឱ្យ​ផ្តួលរំលំរាជ​​រដ្ឋា​ភិបាល និងទាម​ទារ​​សម្តេច​នាយក​រដ្ឋមន្រ្តី​​​ចុះចេញពីតំណែង។ សម្តេច​តេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​ប្រកាស​ម្តង​ហើ​យ​​​ម្តងទៀត​ថា សម្តេច​​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ តាម​រដ្ឋធម្មនុញ្ញ​ ហើយ​ចុះ​ទៅ​វិញ​ក៏តាម​​រដ្ឋធម្មនុញ្ញ​ដែរ។ បញ្ហារបស់ CNRP ​គឺការសន្យា​ជាមួយ​នឹង​ក្រុម​​បាតុករ​​និងអ្នកគាំទ្ររបស់ខ្លួន ​​ធំធេងពេក តាម​​រយៈការ​ភូតភរ កុហក និង​ប្រឌិត​​រឿង ដូច្នេះ​ឥឡូវពិបាកបែរក្រោយវិញ ហាក់បីដូច​ជា​​បានឡើង​​ជណ្តើរ​ខ្ពស់ពេក ហើយ​ឥឡូវនេះ ពួកខ្លួន​​គ្មាន​​ជណ្តើរ​ចុះ​មកវិញ​។​

១៧. យុទ្ធវិធីរបស់ CNRP គឺ៖
-        បោកបញ្ឆោតប្រជាពលរដ្ឋឱ្យជឿថា គ.ជ.ប ពិតជាបាន​លួចបន្លំ​សន្លឹក​ឆ្នោ​ត​​ដើម្បីឱ្យCPPឈ្នះ​មែន។
-        បន្តបញ្ឆេះកំហឹង និងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ដោយ​ប្រើប្រាស់សង្រ្គាម ចិត្តសាស្រ្ត​ផ្សេងៗ។
-        ទាក់ទាញប្រជាពលរដ្ឋដែលគាំទ្រ CPP ឱ្យងាកទៅ​គាំទ្រ​ CNRP ​វិញ​។
-        ​ព្យាយាមបញ្ចូលមនោគមវិជ្ជា ភូត​កុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿងអំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត និង​បញ្ហាផ្សេងៗទៀត ដើម្បីធ្វើឱ្យយុវជនភាន់​ច្រឡំ និងធ្វើ​ការសម្រេច​ចិត្ត​ខុស។ ​

១៨.  នាខែកញ្ញា ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃ CPP និង CNRP លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត  ទទួល​ស្គាល់លទ្ធផលថា CPP ៦៨អាសនៈ និង CNRP ៥៥អាសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា ។

លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវទទួលខុសត្រូវយ៉ាងធំធេង ចំពោះការដែល​នាំឱ្យក្រុម​បាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតី​និង​ខ្លឹមសារ​នៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោ​នាយករដ្ឋមន្រ្តីចុះចេញពីតំណែង និង​រៀប​ចំការបោះឆ្នោតឡើងវិញ ជាពិសេស ការទទួលខុសត្រូវ​ទាំងស្រុង​និងមិនអាចប្រកែកបាននូវព្រឹត្តិការណ៍នៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីក្បាល​ម៉ាស៊ីន​បាតុកម្ម ជាពិសេស​នៅទីលានប្រជាធិប​តេយ្យ ត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារវិញ ហើយកម្មករ​បានចូលធ្វើការជាធម្មតា។

ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ ​មនុស្ស និងវប្បធម៌។ ដោយ​ផ្អែក​​លើកត្តាទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍​គតិយុត្ត​គ្រប់ប្រភេទ ត្រូវបានត្រូវបានតាក់តែងឡើង ដើម្បីធានានូវ​ដំណើរការ​ដោយ​រលូននៃរដ្ឋាភិបាល។ លើសពីនេះទៀត ពលរដ្ឋ​គ្រប់​រូប​មានសិទ្ធិ​និង​ការទទួលខុសត្រូវ ដែលកំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ ម្នាក់ៗ ត្រូវតែ​គោរព​នីតិរដ្ឋ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបែរជាប្រព្រឹត្ត​នូវ​ទង្វើផ្ទុយ​ពី​នេះ​ទៅ​វិញ តាមរយៈការបង្កឱ្យមានភាពអាណាធិបតេយ្យ និងអំពើ​ហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ឯកជន​​និង​សាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដោយសារ​ការ​កៀរគរហ្វូងមនុស្សឱ្យចូលរួមធ្វើ​បាតុកម្ម​ឥតឈប់ឈរ​នៅសួនប្រជាធិបតេយ្យ និងនៅតាមដងផ្លូវ​នានា។ សំណួរ​​​សួរ​ថា ហេតុអ្វីបានជាប្រទេស ​ និងអង្គការមិនមែន​រដ្ឋា​ភិបាល​​​​បរទេស​មួយចំនួន គាំទ្រ​ដល់​ឥរិយាបថ​បែបនេះ និងបង្គាប់​បញ្ជា​​ឱ្យ​ធ្វើ​ការផ្លាស់ប្តូរទៅរកវិធីដែល «មិនស្របទៅនឹងនីតិរដ្ឋ» សម្រាប់​ការដឹកនាំ​ប្រទេសនៅកម្ពុជាទៅវិញ។ តើនេះ​ដោយ​សារ​តែ​កម្ពុជាមិនមែនជាប្រទេសរបស់ពួកគេផ្ទាល់ឬ?

ការ​ស្រាយ​បំភ្លឺ របស់​អង្គភាព​ព័ត៌មាន​​និង​​ប្រតិកម្ម​រហ័ស ចំពោះ «របាយការណ៍​រួមស្តីពី​ការ​រៀបចំការ​បោះ​ឆ្នោត នៅប្រទេស​កម្ពុជាឆ្នាំ២០១៣» ​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤

មាតិកា
សេចក្តីសង្ខេប............................................................................................................... 1
សេចក្តីផ្តើម....................................................................................................................10
I. សាវតានៃដំណើរការបោះឆ្នោតនៅកម្ពុជា...............................................................13
១. អំពីយន្តការនិងការគ្រប់គ្រងការបោះឆ្នោត.............................................................13
២. អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត.................................................15
៣. បរិយាកាសនៃសារព័ត៌មាន...................................................................... .............. 16
៤. ការប្រើប្រាស់ធនធានរបស់រដ្ឋមិន​ត្រឹមត្រូវ .............................................................18
II. ការបោះឆ្នោតឆ្នាំ២០១៣....................................................................... ................... 20
១. ការលុបឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត.....................................................................20
២. ឈ្មោះ​មិន​មាន​សុពលភាព​​ និងការបោះឆ្នោត​មិន​ស្រប​ច្បាប់​ ................................29
៣. ការវិភាគអំពីការិយាល័យបោះឆ្នោតនិងលទ្ធផលបោះឆ្នោត............................... 46
៤. ការស៊ើបអង្កេតក្រោយការបោះឆ្នោត..................................................................... 47
សន្និដ្ឋាន...................................................................... ................................................... 50
ឧបសម្ព័ន្ធ..................................................................... ....................................................56


សេចក្តីសង្ខេប

១.  របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោត​ឆ្នាំ២០១៣ នៅកម្ពុជា របស់​សម្ព័ន្ធកំណែទម្រង់​​​ការ​បោះ​ឆ្នោត (ហៅកាត់ថា របាយការណ៍​​​រួមរបស់ ERA) បានចោទថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ប៉ុន្តែតាមពិត គ.ជ.ប ធ្លាប់បានរៀប​ចំការបោះឆ្នោតចំនួន១១លើករួចមកហើយ ដែលធ្លាប់បានទទួ​ល​​​ការកោត​សរសើរពី​អ្នកសង្កេតការបោះឆ្នោតអន្តរជាតិ ​ថា «ការបោះឆ្នោត​នៅ​កម្ពុជា ​ជា​​អច្ឆរិយៈ​នៅ​តាម​​​ដង​​ទន្លេមេគង្គ»។

២.  របាយការណ៍រួមរបស់ ERA នេះ លើកឡើងថា បណ្តាញ​​​ផ្សព្វផ្សាយ​​ព័ត៌មានមិនមាន​​តុល្យ​ភាព​​។ ផ្ទុយទៅវិញ ​របាយការណ៍នេះ​ពុំបាន​រំលេ​ច​​ឡើង​អំពី Facebook ឬ YouTube ដែលមានចរិតបំភ្លៃ បំផ្លើស ធ្វើ​វិទ្ធង្សនា និងបង្កចលាចល​ដល់​សង្គម​នោះទេ។ ដោយឡែក CNRP ​​បានផ្សព្វផ្សាយ​ជារៀងរាល់ថ្ងៃតាមវិទ្យុ​សំបុក​ឃ្មុំ វិទ្យុមហា​នគរ វិទ្យុសំឡេងស្រ្ដី វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​ VOA និង RFA ព្រមទាំង ភ្នំពេញ​ប៉ុស្ដិ៍ ខេមបូឌាដេលី មនសិការខ្មែរ និងនគរធំ ជាដើម។ សារព័ត៌មានទាំងនេះភាគច្រើន​ផ្សព្វផ្សាយ​​ព័ត៌មាន​អវិជ្ជ​មាន មួលបង្កាច់​​​រាជរដ្ឋាភិបាល​ និង CPP ។ ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការបោះឆ្នោត គ.ជ.ប បានបែង​ចែកពេល​វេលា​​ស្មើៗគ្នាដល់គណបក្សនយោបាយ តាមបណ្ដា​ញវិទ្យុនិងទូរទស្សន៍​រដ្ឋ។

៣.  របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅ​កម្ពុជា មាន​លិខិត​បទដ្ឋានគតិយុត្តគ្រប់គ្រាន់​ដើម្បី​​ធានា​នូវ​តម្លា​ភាពនិង​​អព្យា​ក្រឹតភាពរបស់​មន្ត្រីរាជការ​ និងកម្លាំងប្រដាប់​អាវុធក្នុងសកម្មភាព​នយោបាយ ប៉ុន្តែ​មិនត្រូវបាន​អនុវត្ត ព្រោះពួកគេ​នៅតែចូលរួម​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​​នយោ​បា​យ​​ដដែល។ ការលើកឡើង​នេះគឺផ្ទុយនឹងគោលការណ៍​ច្បាប់ នីតិវិធី​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ក៏ដូចជា​​​លិខិតូបករណ៍នានា​ពាក់ព័ន្ធ​នឹង​​សិទ្ធិ​មនុ​ស្ស​ ហើយសូម្បីតែ ​លោក ស៊ូរីយា ស៊ូប៊ែរឌី ក៏យល់​ឃើញ​​ថា មន្ត្រីមានសិទ្ធិសេរីភាពក្នុងការចូលរួម​សកម្មភាពនយោបាយក្រៅម៉ោងបំពេញការងារ។

៤.  របាយការណ៍រួមរបស់ ERA នេះ បានបង្ហាញថា អង្គការ​ NDI បាន​ធ្វើ​សវនកម្ម​​​​លើ​បញ្ជី​ឈ្មោះបោះឆ្នោត ដោយចោទ គ.ជ.ប ថា បានធ្វើឱ្យបាត់ឈ្មោះ១,០៤លាននាក់ ចំណែកឯ COMFREL ថា បាត់​ឈ្មោះ​ ១,២៥​លាន​នាក់។ នៅខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតទូទាំង​ប្រទេស​​ អ្នក​ទៅចុះឈ្មោះបោះ​ឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨ឆ្នាំផង​។ ប្រសិនបើពិតដូចការរក​ឃើញ​របស់ NDI និង COMFREL និង​ដូច​ CNRP បាន​ចោទថា​ មនុស្សជាង​១លាននាក់ ត្រូវបាន គ.ជ.ប ​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគា​ត់​​នៅឯណា​? ហេតុអ្វីបានជាអង្គការទាំងពីរ និង CNRP មិនប្រមូល​មនុស្ស​ទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣​នេះ?

៥.    របាយការណ៍រួមរបស់ ERA នេះ ក៏បាន​ចោទថា ប្រជាពល​រដ្ឋ​​ចំនួនជាង ៥០% បាន​បាត់​ឈ្មោះ ឬឈ្មោះគាត់ត្រូវ​បាន​អ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយ​ស្ថិតនៅ​សាលា​​​​​​រៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់។ តាម​ការ​អះ​អាង​​​របស់​​ប្រធាន CEC ​​ថា នៅថ្ងៃ​បោះ​ឆ្នោត មាន​​​សកម្មជន​របស់ CNRP មួយក្រុម​​​ជិត ១០០នាក់ ក្នុងនោះ​មានតែ៤-៥នាក់​មាន​​ទីលំ​​នៅ​ក្នុ​ង​សង្កាត់នេះ បានបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាច​លាង​ជ្រះ ស្រែកថា​ «លេខ​៧ៗ»​។​ក្រុមនេះបានគំរាម​មន្រ្តី​ការិយា​ល័យ​​បោះឆ្នោត​​ថា «ចេញពីការិយាល័យនឹង​សម្លា​ប់​​ចោ​ល​» ជាដើម​។ តាម​ការ​ពិត​ នៅមណ្ឌលនេះពុំមានអ្វីកើតឡើងទេ លើកលែងតែ​ករណីលោកស្រីម្នាក់ដែល​អះអាង​ថា ឈ្មោះ​​គាត់​ត្រូវ​បាន​គេបោះរួច។ ក្នុងខែតុលាកន្លងមកនេះ នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់​ប៉ុណ្ណោះ។ ទិន្នន័យ​នេះ គឺជាភស្តុ​តាង​បញ្ជាក់​ថា របាយការ​ណ៍​​រួមនេះ​បានប្រឌិ​ត​​តួ​លេខ ដើ​ម្បី​​​ភូតកុហក ដោយ​​ប្រើពាក្យ​ស្រាវជ្រាវ​ជា​ខែលប៉ុណ្ណោះ។

៦.  របាយការណ៍រួមរបស់ ERA នេះ បានលើកអំពី​ឈ្មោះ​ស្ទួ​ន ដែល​​​អាចលួច​បន្លំសន្លឹកឆ្នោត ដូចជា៖ ​អ្នក​មិនមានសិទ្ធិបោះឆ្នោតបាន​បោះ​ឆ្នោ​ត ​អ្នក​មានឈ្មោះ​ស្ទួន​បោះឆ្នោតបានច្រើនជាងមួយដង និងមន្ត្រីការិយាល័យ​បោះឆ្នោតអាច​ញាត់សន្លឹកឆ្នោតចូលហិបឆ្នោត។ តាមនីតិវិធីនៃការលុប​ឈ្មោះ​​ ទាល់តែមានការ​ស្នើសុំពីសាមីខ្លួន ឬ​អ្នកទីបីដោយមាន​ភស្តុតាង​ច្បាស់​លាស់ ទើប គ.ជ.ប អាចលុបឈ្មោះចេញ​ពី​បញ្ជី​​បោះ​ឆ្នោតបាន។ តាមច្បាប់​បោះឆ្នោត គណប​ក្ស​​នយោបាយ​​​មានសិទ្ធិប្ដឹងស្នើសុំបញ្ចូល​ឈ្មោះ​ដែល​បាត់​ ឬលុបឈ្មោះស្ទួន​ ប៉ុន្តែនៅឆ្នាំ២០​១​២ ហេតុអ្វីបានជា​គណបក្សប្រឆាំង​​​មិនចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន?

តើ​អ្នកគ្មានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានដោយ​ប្រើ​ប្រាស់​​ឈ្មោះ​អ្នកដទៃ និង​អ្នកលួចញាត់​សន្លឹកឆ្នោត​​ក្នុង​ហិបឆ្នោត បានយ៉ា​ង​​ដូចម្តេច បើមន្រ្តីការិយាល័យបោះឆ្នោតមានចំនួន៦នាក់ តំណាងគណប​ក្ស និងអ្នក​សង្កេតការណ៍ COMFREL មាន៧នាក់ ក្នុងនោះមាន CPP តែ២នាក់ នៅការិយា​ល័​យ​​បោះឆ្នោត? ចំណែកមេដឹកនាំ CNRP តែងចោទ គ.ជ.ប ថា ជាចោរ​លួច​​សន្លឹក​ឆ្នោត ដូច្នេះមានន័យថា មេដឹកនាំទាំងនេះកំពុងតែចោទតំណាងរបស់ខ្លួន និង​ COMFREL ថា អ្នកទាំងអស់នោះសុទ្ធសឹ​ង​​តែជាចោរ​ ទើបអាច​លួច​សន្លឹក​​ឆ្នោតបាន។

៧.  អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត (ប័ណ្ណខៀវ)៖ ប្រជា​ពលរដ្ឋ​​តែង​តែ​បាត់ឯកសារ​បញ្ជា​ក់​​​អត្ត​សញ្ញា​ណ។ ការចេញប័ណ្ណខៀវនេះ គឺដើម្បី​ធា​នា​​ដល់​សិទ្ធិ​​ពលរដ្ឋ ​ដែល​​មាន​សិទ្ធិ​​បោះ​ឆ្នោត។ ប័ណ្ណ​ខៀវត្រូវបានចែក​​​សម្រាប់​បោះឆ្នោត​ឆ្នាំ២០១៣ ចំនួន ១.៨៦០.៤៩១​សន្លឹក ក្នុងនោះចំនួ​ន ២៧២.៤៤​៧​​ សន្លឹក ចេញមុនពេល​​បោះឆ្នោត។ ​របាយការណ៍​រួមរបស់ ERA លើកឡើងថា តួលេខ​​ប័ណ្ណ​ខៀវចេញ​ចុងក្រោយ មាន​ប្រហែល​នឹង​សំឡេងឆ្នោតដែល​​​ CPP ឈ្នះ CNRP ដើម្បីធ្វើ​ឱ្យ​អ្នក​អាន​យល់​ច្រឡំ​​ថា​ គ.ជ.ប ធ្វើ​ប័ណ្ណ​ខៀវ​មុន​ពេល​បោះ​ឆ្នោ​ត ឱ្យ​អ្នក​គាំទ្រ ​CPP​ ទើប​បាន​ជា CPP ​ឈ្នះប្រហែល​២៨ម៉ឺន​សម្លេង​។ ដើម្បីទាញការសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោត​ឱ្យ​កាន់តែមានទម្ងន់ របាយការណ៍​នេះបានប្រឌិតករណីឈ្មោះ ចាន់ សាន់ ដែលផ្ទុយពីការពិតទាំងស្រុង។

៨.  របាយការណ៍រួមនេះ ​ក៏បានលើកឡើងផងដែរ​អំពី​​ចំនួនប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​​​ប្រហែល ៩.៤៤២.៨០២នាក់ ដែលតួលេខ​នេះ គ្រាន់តែជាការ​ព្យាករណ៍នៅឆ្នាំ២០០៨ ធៀបនឹង​ចំនួន​ប្រជាពលរដ្ឋ​​​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត ៩.៦៧៥.​៤៥៣​​នាក់។ ការចុះបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​ឆ្នោត​​​ធ្វើដោយដៃ ដែលអាចមិនបានត្រឹមត្រូវ ១០០% ទេ។ តួលេខខុសគ្នា​អាច​​បណ្ដាល​​មកពី​​​​​មូលហេតុ៖ ទីមួយ គឺប្រជាពលរដ្ឋផ្លាស់ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយទៀត​ ហើយ​ភាគច្រើន​​​ពុំបានលុបឈ្មោះនៅកន្លែងចាស់ទេ។ ទីពីរ គឺឃុំ-សង្កា​ត់​ភាគច្រើនពុំ​ប្រើប្រាស់​​កុំព្យូទ័រឬពុំមាន​អ៊ីនធឺណិត ដែលពិបាកផ្ទៀងផ្ទាត់ ថាតើអ្នកស្នើសុំ​ចុះ​​ឈ្មោះ​ធ្លាប់​បាន​ចុះ​ឈ្មោះ​រួចហើយឬនៅ។ អាជ្ញាធរ​ឃុំ-សង្កាត់ពុំមាន​សំអាងផ្លូវច្បាប់ដើម្បី​ស្នើ​សុំ​ គ.ជ.ប លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ បើគ្មានសំណើពីសាមីខ្លួន ឬអ្នកទីបីប្តឹងសុំលុប។

៩.   របាយការណ៍រួមរបស់ ERA បានចោទថាមានការិយាល័យ​ ​​ចំនួន៧៧ នៃ​ការិយាល័យ​ ​១៥.០៧៥ មាន​សន្លឹក​ឆ្នោត​មិន​​បាន​ការចន្លោះ​ពី​១០០ ទៅ ៥០០​សន្លឹក។ តាមតួលេខពី គ.ជ.ប នៅ​​ទូ​ទាំង​ប្រទេស ការិយាល័យដែលមានសន្លឹកឆ្នោតមិនបានការច្រើន​ជាង​​គេ គឺការិយាល័យ​លេខ០៣២៦ នៅខេត្តសៀមរាប ដែលមាន​សន្លឹកឆ្នោត​មិនបានការចំនួន១៣៧សន្លឹក។

១០.  របាយការណ៍រួមរបស់ ERA បាន​លើក​ឡើង​​ដែរថា ក្នុង​ខេត្តសៀម​រាបនិងបន្ទាយមានជ័យ នៅ​ឆ្នាំ២០​១​២ មាន២៤​​ការិយា​ល័យ ​លុប​ឈ្មោះ​អ្នក​​បោះ​ឆ្នោតពី​បញ្ជី​បោះឆ្នោត​​លើសពី ៥០​%​​។ តាមពិត​ នៅការិយាល័យមួយចំនួនក្នុងខេត្តទាំងពីរ មានការលុបឈ្មោះមែន​ប៉ុន្តែអ្នកសរសេររបាយការណ៍រួមនេះ​ពុំបានស្រាវជ្រាវទេ គ្រាន់តែចោទថាមានភាពមិនប្រក្រតីប៉ុណ្ណោះ។ តាមពិត កងកម្លាំង​ប្រដាប់អាវុធដែលត្រូវបានផ្លាស់ទីកន្លែងតាម​ព្រំដែន ត្រូវបានលុបឈ្មោះ​ចេញ​ពីការិយាល័យចាស់ រួចទៅចុះឈ្មោះ​នៅការិយាល័យ​ថ្មីតែប៉ុណ្ណោះ។

១១. ​​របាយការណ៍​រួម​រប​ស់ ERA បានយកការស្រាវជ្រា​​វ​​ពី​អង្គការ ដែ​ល​​ដាក់​ឈ្មោះថាជា «អង្គការ​ឯករាជ្យ» និង «ភ្នាក់ងារ​ឯករាជ្យ​» ។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឱ្យ​ដឹង​ថា ​ប្រធាន​អង្គការមួយដែល​បាន​រួម​ចំណែក​ក្នុងការ​ចងក្រង​​​របាយការណ៍​រួម​របស់​ ERA នេះ ក៏​ធ្លាប់បានជួប​ប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់​យោបល់​ថា​ធ្វើយ៉ាង​ដូច​ម្តេច​ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល តាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌​។ តើសកម្មភាព​បែប​នេះ អាច​​ចាត់ទុកថា​ជាអង្គការ​​ឯករាជ្យ​បាន​ដែរ​ឬទេ?

១២.  រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែការខ្វះចន្លោះ​នៅ​តែ​មាន ក្នុងពេលបោះ​ឆ្នោត​ម្តងៗ។ ប៉ុន្តែការខ្វះខាតនេះ មិន​ប៉ះពាល់​​ដល់​​លទ្ធផ​លនៃ​ការបោះឆ្នោត​នោះ​ទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយ​ដែលល្អឥតខ្ចោះ១០០%នោះទេ ហើយការកែ​ទម្រង់​​ការ​បោះឆ្នោត​ក៏មិនមែនមានន័យថា ប្រព័ន្ធ​បោះឆ្នោតមាន​កំហុសឆ្គងនោះដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការបោះឆ្នោត ​និងបានស្នើរដ្ឋា​ភិបាល​​​​ជប៉ុន​​ជួយ​​ឧបត្ថម្ភក្នុងការ​ធ្វើកំណែទម្រង់​នេះ។​ ជាលទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាពជួយកម្ពុជាក្នុង​ការធ្វើ​​កំណែទម្រង់នៃ​ដំណើរការរៀបចំការបោះឆ្នោតនេះ។

១៣.   បទ​ពិសោធន៍​៣៥ឆ្នាំមុន គឺ​ជា​មេរៀន​ដ៏ជូរចត់ដែលប្រទេស​មួយចំនួនបានគាំទ្រ​របប​កម្ពុជា​​​​ប្រជា​ធិបតេយ្យ។ បច្ចុប្បន្ន ដូច​គ្នានេះ​ដែរ សាធារណជននិង​​​ប្រទេស​មួយ​ចំនួន ដែលបានយល់ដឹងអំពីសភាពការណ៍​ និង​អំពី​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា ​តាមរយៈ​ របាយការណ៍រួមនេះ បាន​គាំទ្រនិងជឿ​ CNRP ដើម្បី​​ចោទ​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោ​ត​នៅកម្ពុជា​ រាជរដ្ឋា​ភិបាល  និងយន្តការសម្រាប់​ការអនុវត្ត​ការ​បោះឆ្នោត ​ថាគ្មាន​យុត្តិធ​ម៌ និង​តម្លាភាព​។

១៤. នៅថ្ងៃ​ទី២​៩​ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧​អាសនៈ និង CNRP ទទួលបាន​៥៦អាសនៈ។ COMFREL លែងបន្តផ្សព្វ​ផ្សាយ​តួ​លេខ​​នេះ​​ទៀត ដើម្បីការពារ​ការ​ប្រឌិតលទ្ធផលបោះ​ឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។ ចំណែកឯ​លោក កឹម សុខា ម្តងបានប្រកាស​ថា CNRP ​ឈ្នះ​ ​៧៦អាសនៈ ហើយ​ម្តង​ទៀត​​ថា ឈ្នះ ​៦៣អាសនៈ​។ លោក កឹម​ សុខា​ ម្តង​ថា​អង្គការ​ និង​ម្តង​ថាស្ថា​នទូត​បាន​ប្រាប់​លោក។ សំណួរ​សួរថា៖ តើ​អង្គការ​ណា និងទូតណា សូមលោក កឹម សុខា ​លើកយកមកប្រាប់ជាសាធារណៈ។

១៥.   នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលាន​ប្រជា​ធិបតេយ្យ លោក កឹម សុខា បានថ្លែង​ភូតកុហកបាតុករ ដោយប្រឌិតរឿងថា «ម្សិល​មិញ​នេះគាត់​ (សម្ដេច​តេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែឥឡូវគេ (វៀតណាម) កោះហៅ​ភ្លាម​តែម្ដង...។ ខ្ញុំ​ខ្លាច​គេ (វៀត​ណាម) យក​ទៅ​​ដាក់ថ្នាំ ស្រាប់តែ​មកវិញលែងចុះ...។» ជាធម្មតា ទស្សនកិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​ទៅក្រៅប្រទេស ត្រូវរៀបចំ​យ៉ាងហោច​​ណាស់​ក៏ ២-៣ខែមុន មិនមែនដូចលោក កឹម សុខា និយាយនោះទេ។ នេះគឺជាសម្ដីភូតកុហក​​បាតុករ​ដែលមិន​យល់​អំពី​កិច្ច​ការរដ្ឋ។

១៦.  នៅគ្រប់វេទិកា CNRP តែងញុះញង់ឱ្យ​ផ្តួលរំលំរាជ​​រដ្ឋា​ភិបាល និងទាម​ទារ​​សម្តេចនាយករដ្ឋមន្រ្តីចុះចេញពីតំណែង។ សម្តេច​តេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​ប្រកាស​ម្តង​ហើ​យ​​​ម្តងទៀត​ថា សម្តេច​​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ តាម​រដ្ឋធម្មនុញ្ញ​ ហើយ​ចុះ​ទៅ​វិញ​ក៏តាម​​រដ្ឋធម្មនុញ្ញ​ដែរ។ បញ្ហារបស់ CNRP ​គឺការសន្យា​ជាមួយ​នឹង​ក្រុម​​បាតុករ​​និងអ្នកគាំទ្ររបស់ខ្លួន ​​ធំធេងពេក តាម​​រយៈការ​ភូតភរ កុហក និងប្រឌិត​​រឿង ដូច្នេះឥឡូវពិបាកបែរក្រោយវិញ ហាក់បីដូច​ជា​​បានឡើង​​ជណ្តើរ​ខ្ពស់ពេក ហើយ​ឥឡូវនេះ ពួកខ្លួន​​គ្មាន​​ជណ្តើរ​ចុះ​មកវិញ​។

១៧. យុទ្ធវិធីរបស់ CNRP គឺ៖
-        បោកបញ្ឆោតប្រជាពលរដ្ឋឱ្យជឿថា គ.ជ.ប ពិតជាបាន​លួចបន្លំ​សន្លឹក​ឆ្នោ​ត​​ដើម្បីឱ្យCPPឈ្នះ​មែន។
-        បន្តបញ្ឆេះកំហឹងនិងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ដោយ​ប្រើប្រាស់សង្រ្គាមចិត្តសាស្រ្ត​ផ្សេងៗ។
-        ទាក់ទាញប្រជាពលរដ្ឋដែលគាំទ្រ CPP ឱ្យងាកទៅ​គាំទ្រ​ CNRP ​វិញ​។
-        ​ព្យាយាមបញ្ចូលមនោគមវិជ្ជា ភូត​កុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿងអំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត និង​បញ្ហាផ្សេងៗទៀត ដើម្បីធ្វើឱ្យយុវជនភាន់​ច្រឡំ និងធ្វើ​ការសម្រេច​ចិត្ត​ខុស។ ​

១៨.  នាខែកញ្ញា ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃ CPP និង CNRP លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត  ទទួលស្គាល់លទ្ធផល៦៨អាសនៈ និង ៥៥អសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា ។

លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវទទួលខុសត្រូវយ៉ាងធំធេង ចំពោះការដែលនាំឱ្យក្រុមបាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និង​រៀប​ចំការបោះឆ្នោតឡើងវិញ ជាពិសេស ការទទួលខុសត្រូវទាំងស្រុងនិងមិនអាចប្រកែកបាននូវព្រឹត្តិការណ៍នៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីក្បាលម៉ាស៊ីនបាតុកម្ម ជាពិសេស​នៅទីលានប្រជាធិប​តេយ្យ ត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារវិញ ហើយកម្មករ​បានចូលធ្វើការជាធម្មតា។

ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ ​មនុស្ស និងវប្បធម៌។ ដោយ​ផ្អែក​​លើកត្តាទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍​គតិយុត្ត​គ្រប់ប្រភេទ ត្រូវបានត្រូវបានតាក់តែងឡើង ដើម្បីធានានូវ​ដំណើរការ​ដោយ​រលូននៃរដ្ឋាភិបាល។ លើសពីនេះទៀត ពលរដ្ឋ​គ្រប់​រូប​មានសិទ្ធិ​និង​ការទទួលខុសត្រូវ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ ម្នាក់ៗ ត្រូវតែ​គោរព​នីតិរដ្ឋ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបែរជាប្រព្រឹត្ត​នូវ​ទង្វើផ្ទុយ​ពី​នេះទៅវិញ តាមរយៈការបង្កឱ្យមានភាពអាណាធិបតេយ្យ និងអំពើ​ហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ឯកជន​​និង​សាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដោយសារការកៀរគរហ្វូងមនុស្សឱ្យចូលរួមធ្វើ​បាតុកម្ម​ឥតឈប់ឈរ​នៅសួនប្រជាធិបតេយ្យ និងនៅតាមដងផ្លូវ​នានា។ សំណួរ​​​សួរ​ថា ហេតុអ្វីបានជាប្រទេស ​ និងអង្គការមិនមែន​រដ្ឋា​ភិបាល​​​​បរទេស​មួយចំនួន គាំទ្រដល់ឥរិយាបថបែបនេះ និងបង្គាប់​បញ្ជា​​ឱ្យ​ធ្វើ​ការផ្លាស់ប្តូរទៅរកវិធីដែល «មិនស្របទៅនឹងនីតិរដ្ឋ» សម្រាប់​ការដឹកនាំប្រទេសនៅកម្ពុជាទៅវិញ។ តើនេះ​ដោយ​សារ​តែ​កម្ពុជាមិនមែនជាប្រទេសរបស់ពួកគេផ្ទាល់ឬ?

 

សេចក្តីផ្តើម

            បន្ទា​ប់ពីការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រួចមក គណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ការ​ចោទ​ប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ម្ដងហើយម្ដងទៀតថា បាន​បំពេញ​​​​តួនាទី​របស់​​​ខ្លួន​មិនមាន​ភាព​អព្យា​ក្រឹត្យ និង​លម្អៀង​ទៅរកគណបក្សប្រជា​​ជនកម្ពុជា​ ដោយ​លុប​ឈ្មោះ​​អ្នក​បោះឆ្នោត​​ជាងមួយ​លាន​នាក់ និងលួច​បន្លំ​​សន្លឹក​​ឆ្នោត ព្រមទាំង​ចោទប្រកាន់​អំពី​ភាព​មិន​ប្រក្រ​តី​ផ្សេងៗ ដែល​​រួម​មា​ន​​ការចោទ​ប្រកាន់​ជាផ្លូវ​ការ​​ដោយមាន​ពាក្យ​​បណ្តឹង និងការចោ​​ទ​​ប្រកាន់​មិន​ផ្លូវ​ការដោយគ្មានពាក្យបណ្តឹង​​។ ចំពោះ​​​រាល់ការចោទ​ប្រកាន់​ជា​​ផ្លូវការដោយមានពាក្យបណ្តឹង គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ​ដែល​ជា​យន្តការ​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញនិងច្បាប់ជាធរមាន បានដោះស្រាយ​​ចប់សព្វគ្រប់ដោយ​ឈរលើ​មូល​ដ្ឋា​ន​ច្បាប់ និង​អព្យា​ក្រឹត្យ​​​ភាព​​នៃស្ថាប័នទាំងពីរ។ ដោយឡែក ចំពោះការចោទ​ប្រកាន់មិនផ្លូវការ​ដោយ​គ្មាន​​​​ភស្តុ​តាងវិញ អនុលោម​តាម​ច្បាប់​ បទប្បញ្ញត្តិ​ និង​នីតិ​វិធី​បោះឆ្នោត​គ.ជ.​ប ​​និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​អាចពិនិត្យ​និង​ដោះស្រាយ​បាន​ទេ។

ទាក់ទងនឹងការចោទប្រកាន់របស់​គណ​បក្ស​​សង្រ្គោះ​​ជាតិ គ.ជ.ប បា​ន​​ចេញ​សៀវ​ភៅ​ស​​ស្តីពី​ការ​បោះ​ឆ្នោត​​​សកលជ្រើសតាំង​តំណាងរាស្រ្ត​​នីតិកាល​ទី៥ នៃរដ្ឋស​ភា​ ដោយ​ពន្យល់​និងបកស្រាយលម្អិតអំពី​នីតិវិធី បច្ចេក​​ទេ​​ស និងច្បាប់។ ជាមួយ​គ្នានេះដែរ អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​​រហ័ស​នៃទីស្តីការ​គណៈ​រដ្ឋ​ម​ន្រ្តី ក៏​បាន​ចេញផ្សាយ​សៀវ​​ភៅ​ស​ បកស្រាយ​​​ជុំវិញលទ្ធផលនៃ​ការ​បោះ​​ឆ្នោត ស្ថានភាព​នយោបាយ​​ក្រោ​យ​ថ្ងៃ​បោះឆ្នោត និង​ល្បិច​​គ្រោង​ទុកជាមុនរបស់គណបក្ស​សង្គ្រោះ​​​​ជាតិ​មុន​ពេល​បោះ​ឆ្នោ​ត ក្នុងថ្ងៃបោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត។ ល្បិចគ្រោង​ទុក​ជាមុនទាំង​នេះ ក៏មាន​ការចូល​រួម​​ពីអង្គការ​មិនមែ​ន​​រដ្ឋាភិបាលមួយចំនួន ​ដែល​ជាសម្ព័ន្ធមិត្ត​​របស់​គណបក្ស​សង្គ្រោះ​ជាតិផងដែរ ដែលអង្គការ​​ទាំ​ង​នោះ​​បានទទួល​ការគាំទ្រ​ផ្នែកបច្ចេកទេស ហិរញ្ញ​វត្ថុ និង​​នយោបា​យ ​​ពីប្រភ​ព​​ខាង​ក្រៅ​ប្រទេសមួយចំនួន។​

          រយៈពេលប្រាំខែបន្ទាប់ពីការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែល​ហៅ​​កាត់​ថា «ER​A​»​ បានចេញរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតឆ្នាំ២០១៣ នៅ​​កម្ពុជា​។ សមាស​​​ភាព​​សំខាន់ៗ​នៃសម្ព័ន្ធនេះ មានទំនាក់ទំនងនិងនិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ ដែ​ល​​រួមមា​នអង្គការ ADHOC (Cambodian Human Rights and Development Association), CISA (Coalition for Integrity and Social Accountability), COMFREL (Committee for Free and Fair Elections in Cambodia), LICADHO (Cambodian League for the Promotion and Defense of Human Rights), NDI (National Democratic Institute), NICFEC (Neutral and Impartial Committee for Free and Fair Elections in Cambodia), PDP (People Center for Development and Peace) និង TIC (Transpare​nc​y International Cambodia)។

          របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោត​ឆ្នាំ២០១៣ នៅកម្ពុជារបស់​សម្ព័ន្ធកំណែទម្រង់​​​ការ​បោះ​ឆ្នោត (ហៅកាត់ថា របាយការណ៍​​​រួមរបស់ ERA) ​នេះ បានចេញផ្សាយនូវ​ចំណុច​លម្អៀង​​យ៉ាង​ច្រើ​នដែល​​​មាន​​និន្នាការ​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ ជាក់ស្តែង ទោះបីជារបាយការណ៍​​រួមរបស់ ERA នេះបានរៀបរៀងឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែរបាយការណ៍រួមនេះ​បានផ្សព្វផ្សាយ​​នៅ​សប្តាហ៍​ទី២ ក្នុង​ខែ​ធ្នូ ហើយជួនពេលដែលគណបក្សប្រឆាំង ប្តូរយុទ្ធវិធី​ពីការធ្វើបាតុកម្ម​មួយសប្តាហ៍​ម្តង មក​ជា​​ការធ្វើ​បាតុកម្មរាល់ថ្ងៃ​ និងការប្រកា​ស​ធ្វើបាតុកម្មជារៀងរហូត។ ប្រការនេះសបញ្ជាក់​ឱ្យ​ឃើញ​ថា របាយការណ៍នេះមានទំនាក់ទំនងនឹងសកម្មភាព​​របស់​​គណ​ប​ក្ស​សង្គ្រោះ​ជាតិ ដែលបាន​និង​កំពុងបំភ្លៃការ​ពិត​​ផ្ទុយនឹងគោលការណ៍នីតិរដ្ឋ តាមរយៈ​ការ​ប្រើប្រាស់​រូបភាព​ផ្សេងៗ ​ដូច​ជា​​​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅក្រៅ​ប្រទេស ការ​ឃោស​នានៅ​គ្រប់​​វេទិកា​ របស់​​មេដឹកនាំ​គណប​ក្ស​សង្គ្រោះ​ជា​​តិ​​​ក្នុង​ស្រុក សកម្ម​ភាព​របស់សកម្មជនគណបក្ស​ប្រឆាំង​ បន្ត​ការ​​អុកឡុក​នៅតាមរោងចក្រ ដោ​យ​​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​​រោងចក្រ​ ញុះញង់និងគម្រាម​កំហែង​កម្មករ​​​​​មិនឱ្យធ្វើការ ការធ្វើ​បាតុកម្ម​នៅ​​ទីលាន​ប្រជាធិប​តេយ្យ និងការដង្ហែរ​ក្បួនតាមវិថី​សំខាន់ៗ​​ ក្នុ​ង​​រាជធានីភ្នំពេញ ដោយស្រែក​ទាម​ទា​រ​ឱ្យនាយករដ្ឋមន្ត្រីជាប់ឆ្នោត​ចុះចេញពីតំណែង​។ល។

ជាមួយ​គ្នា​​នេះ​ដែរ របាយការណ៍រួមរបស់ ERA នេះ​ បានប្រើ​បា្រ​ស់​​រូបភាពជា​របាយការណ៍សិ​ក្សា​​ស្រាវ​ជ្រាវ ដើម្បី​បង្ហាញ​ថា​ជារបាយការណ៍​​មានលក្ខណៈ​វិទ្យាសាស្រ្ត និងអព្យាក្រឹតពី​នយោបាយ។​ ប៉ុន្តែ តាម​ការ​សិក្សា​​គ្រប់​ជ្រុងជ្រោយ​ របាយការណ៍នេះ​មាន​គោល​ដៅ​នយោបាយ​​​សុទ្ធ​សា​ធ​ ដើម្បី​ភូត​កុហ​ក​ បំភ្លៃ បំផ្លើស​ និងបំភាន់​​​​​សាធារ​ណ​ម​តិ។​

          របាយការណ៍រួមរបស់ ERA ​នេះ បានលើកឡើងអំពី​ចំណុច​មួយ​ចំនួ​ន​​រួមមាន៖ ការគ្រប់​គ្រង​ការបោះ​ឆ្នោត ការ​​ចុះបញ្ជី​ឈ្មោះ​​អ្នកបោះឆ្នោត បរិយាកាសនៃសារព័ត៌មាន និង​​ការប្រើប្រាស់ធនធាន​របស់​រដ្ឋ​មិន​ត្រឹម​ត្រូវ​​។ល​។ ហើយក៏បានលើកយកចំណុច​ជាច្រើន ដែលជា​ទិន្នន័​យ​​​ភូតកុហក បំភ្លៃ បំផ្លើ​ស និងប្រឌិត​ដែល​បាន​មកពីអង្គការមួយចំនួនដើម្បីបង្ហាញថា ការបោះឆ្នោ​ត​​​នេះ​​មានភាពមិនប្រក្រតី។

ជាការឆ្លើយ​តបទៅនឹងរបាយការណ៍រួមរបស់ ERA នេះ អង្គភាព​​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ​រៀប​ចំ​ចងក្រងអត្ថបទនេះ​ឡើង​ ដើម្បី​ស្រាយបំភ្លឺនូវការពិតទាក់ទងនឹងដំណើរកា​រ​បោះឆ្នោត​ឆ្នាំ​២០១​៣​។ អត្ថបទ​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​សាកសួរ​ និង​ស្រាវជ្រាវ​ច្បាស់លាស់​ដោយ​ផ្ទាល់​​ជាមួយ​យន្តការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​​នានា។

 

I. សាវតានៃដំណើរការបោះឆ្នោតនៅកម្ពុជា

១. អំពីយន្តការនិងការគ្រប់គ្រងការបោះឆ្នោត

          របាយការណ៍រួមរបស់ ERA នេះ បានចោទប្រកាន់ថា សមាសភា​ព គ.ជ.ប ត្រូវបានជ្រើសតាំង​​ដោយ​ស្ថាប័ន​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់​គណបក្ស​ប្រជាជនកម្ពុជា។ តាម​ការពិត ប្រធាន អនុប្រធា​ន និង​សមា​ជិ​ក គ.ជ.ប ត្រូវបាន​រៀបចំស្របទៅ​តាម​ច្បាប់ រួចបញ្ជូនទៅ​រដ្ឋ​ស​ភា​​​អនុម័ត​យល់ព្រម​តាម​​​គោល​ការ​ណ៍​ច្បាប់។ បេក្ខជនដែលត្រូវបាន​ស្នើជាប្រធាន អនុប្រធាន និង​សមាជិ​ក គ.ជ.ប ​សុទ្ធ​តែត្រូវបាន​ជ្រើស​រើ​សពី​ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ ដែល​មានសមត្ថភាព​ខាង​នយោបា​យ មាន​​បទពិសោធន៍ ​មាន​កេរ្តិ៍ឈ្មោះល្អ និងបានលា​លែង​​ពី​គណបក្ស​​​​​នយោ​បាយ ក្រោយ​ពី​ទទួល​​ការតែងតាំង​។ តាម​​បទពិសោធន៍​នៃ​ការបោះ​ឆ្នោតជាច្រើន​អាណត្តិ​កន្លង​​មក​បង្ហាញថា គ.ជ.​ប បាន​បំពេញ​​តួនាទី​​របស់​ខ្លួន ​ដោយអព្យាក្រឹតភាព តម្លា​ភាព និង​មិន​​លម្អៀង។ សមាជិក​​​គណៈ​កម្មការ​​រាជធានី-ខេត្តរៀបចំ​ការ​​បោះឆ្នោត ​និង​សមាជិកគណៈកម្មការ​ឃុំ-សង្កាត់រៀបចំ​ការ​បោះឆ្នោត​ ត្រូវ​​បាន​ជ្រើស​​តាំងដោយពុំមានពាក់ព័ន្ធនឹង​គណបក្សនយោបាយទេ។

          គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតចំនួន ១១លើក រួចមកហើយ។ កន្លងមក គណៈប្រតិ​ភូ​អន្តរជាតិ រួមមាន​បណ្តាប្រទេស​អាស៊ាន​ ដែលបានចូលរួម​សង្កេតការណ៍បោះឆ្នោត បានកោតសរសើរ​ថា «ការបោះឆ្នោតនៅ​កម្ពុជានេះ​ជា​អច្ឆរិយៈ​នៅ​តាម​ដងទន្លេមេគង្គ»។

ដោយផ្អែកលើច្បាប់ ស្តីពីការ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត គណៈកម្មការឃុំ-សង្កាត់រៀបចំ​ការ​បោះ​​ឆ្នោត មិនមែនជា​យន្ត​កា​រ​​​​អចិន្រ្តៃយ៍នោះ​ទេ ពីព្រោះ​យ​ន្តការនេះត្រូវបានរំសាយទៅវិញ ​បន្ទាប់ពី​ការ​ប្រកាស​​​​លទ្ធផលស្ថាពរ។ គ.ជ.ប ​​ធ្វើ​​ប្រតិភូកម្ម​អំណាច​ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការពិនិត្យ​បញ្ជី​​​ឈ្មោះ​និង​​ចុះ​​ឈ្មោះ​បោះឆ្នោត។

ដើម្បីអនុវត្ត​តួនាទី​ខាងលើ ក្រុមប្រឹក្សា​ឃុំ-សង្កា​ត់ត្រូវប្រគល់ភារកិច្ចដល់ស្មៀនឃុំ-សង្កាត់ ឱ្យ​ទទួល​ធ្វើ​ជា​មន្រ្តីពិនិត្យ​​ឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្រុមប្រឹក្សាឃុំ-សង្កា​​ត់​ ជា​អាជ្ញាធរមូលដ្ឋាន ដែលត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាពល​រដ្ឋ​​តាមរយៈ​ការ​បោះឆ្នោត។ ដូច្នេះក្រុមប្រឹ​ក្សា​​ឃុំ-សង្កាត់បំពេញ​តួនាទី​របស់ខ្លួន ដើម្បីផ្ដល់លទ្ធភាព​និងភាព​​​ងាយ​ស្រួ​លជូន​​ប្រជាពលរដ្ឋ​មូលដ្ឋាន​អាចបោះឆ្នោត​បាន។

 

២. អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

          របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងនូវហេតុផល​មិន​​សមស្រប​​មួយចំនួន ដូច​ជា​ការចុះ​ឈ្មោះ​​បោះឆ្នោត​​នៅ​​ខែកញ្ញានិង​ខែតុលា ជារដូវភ្លៀង ដែល​បង្ក​ការ​លំបាកក្នុងការធ្វើដំណើរ​ និងជា​ឧបសគ្គ​ដ៏​ធំ​រារាំងប្រជាពលរដ្ឋក្នុង​ការអនុវត្តសិទ្ធិ​របស់​ខ្លួន ការចុះ​ឈ្មោះ​​​ដោយក្រុមប្រឹក្សាឃុំ-សង្កា​ត់ ​ដែល​បម្រើ​ឱ្យផល​ប្រយោជន៍​​​គណបក្ស​នយោបាយ ការដែល​មិន​បាន​ផ្ដល់​មធ្យោបាយជួយ​ដល់កម្មករ​​ចំណា​ក​​ស្រុក​ឱ្យ​មកពិនិត្យ​បញ្ជី​ឈ្មោះនិងចុះឈ្មោះបោះឆ្នោត។ល។

ភ្លៀងធ្លាក់ចន្លោះពីខែឧសភា ដល់​ខែវិច្ឆិកា មិនមែនជាឧបសគ្គរារាំងដំណើរការពិនិត្យបញ្ជីឈ្មោះ​ ​និង​ការ​ចុះ​ឈ្មោះបោះឆ្នោត​នោះ​ឡើយ ដោយ​សារ​ពុំមានភ្លៀងជាប់​គ្នាជារៀងរាល់ថ្ងៃ​រហូត​ដល់​រយៈពេល​​មួយ​ខែ​កន្លះ​នោះទេ។ ប្រសិនបើមានភ្លៀង​ធ្លាក់​​​ជាប់គ្នាបែបនេះ វាមិនគ្រាន់តែប៉ះពាល់ដល់សមាជិក​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​ប៉ះពាល់​ដល់​សមាជិ​ក​​​គណបក្សដទៃទៀតផងដែរ។ កន្លងមក​ ការពិនិត្យបញ្ជីឈ្មោះនិង​ចុះ​ឈ្មោះបោះឆ្នោត ដែល​ធ្វើ​ឡើង​​នៅចន្លោះពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ តែងប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ហើយក៏មានការចូលរួម​ពី​តំណាង​​គណបក្ស​នយោបាយនិងអង្គការមិនមែនរដ្ឋាភិបាល​នានា​ដែរ ប៉ុន្តែនៅ​ពេល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ២០១២ សម្រាប់ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដោយ​មាន​ចេតនា​អាក្រក់ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​បដិសេធ​មិន​ចូលរួម​ពិនិត្យ​បញ្ជី​បោះឆ្នោត ហើយ​នេះ​ជាផែនការ​គ្រោង​ទុក​ជាមុន​ ដើម្បី​ចោទ​​ថា​ គ.ជ.ប លួច​លុប​ឈ្មោះ​ជាង​ ១លាននាក់។

 

៣. បរិយាកាសនៃសារព័ត៌មាន

របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា បណ្តាញ​ផ្សព្វផ្សាយ​​មិនត្រូវបានប្រើប្រាស់​ប្រកប​ដោយ​​តុល្យ​ភាព​​រវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ ដូចជា ស្ថានីយទូរទស្សន៍ និង​បណ្ដាញ​​សារ​ព័ត៌មាន។ ផ្ទុយទៅវិញ ​របាយការណ៍នេះ​ពុំបាន​រំលេ​ច​​ឡើង​អំពីបណ្ដាញ​​ព័ត៌មាន​​សង្គម​ដូចជា Facebook ឬ YouTube ជាដើម ដែលត្រូវ​ប្រើប្រាស់ដោយក្រុម​សកម្មជន​​​គណបក្សសង្គ្រោះជាតិ ក្នុង​គោល​ដៅ​​ផ្សព្វផ្សាយ​នូវព័ត៌មានបំភ្លៃ បំផ្លើស បំពុលបរិយាកាស ​ភូត​កុហក ប្រឌិតរឿង ធ្វើ​វិទ្ធង្សនា និងបង្កចលាចល​ដល់​សង្គម​នោះទេ។ ជាងនេះទៀត ក៏មានការ​បង្ហោះតាម​ Facebook និង​ YouTube នូវសម្តី របស់​ជនពាល​មួយ​ចំនួន​ ដែល​ជាសកម្មជន​របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដែល​ប្រើពាក្យ​សម្តី​អសុរស​ គ្មាន​សីលធម៌ ប្រាស​ចាក​ពី​ការ​ពិត​មក​​លើ​ថ្នាក់​ដឹកនាំ​ប្រទេស​ ក៏ដូច​ជា​ភូត​កុហក​ បំភ្លៃ​ បំផ្លើស​ និង​ប្រឌិត​រឿង​។ អំពើ​ទាំងនេះគួរ​តែមាន​សរសេ​រ​នៅ​​ក្នុងរបាយការណ៍រួមរបស់ ERA ​ដើម្បី​បង្ហាញអំពី​ភាព​អព្យាក្រឹត​របស់ខ្លួន ប៉ុន្តែផ្ទុយទៅ​វិញ ​របាយ​ការណ៍​​​​នេះសរសេរតែ​អំពី​ភាព​​អវិជ្ជ​មា​ន​​របស់​គណបក្ស​ប្រជាជនកម្ពុជា គ.ជ.ប និ​ង​​​រាជ​រដ្ឋាភិបាល ហើយ​​បាន​បិទបាំង​នូវ​រាល់​​​ទង្វើអវិជ្ជមាន​ទាំង​អស់​​របស់ក្រុម​គណបក្ស​ប្រឆាំង។

ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង​រាស្ដ្រ​នីតិ​កា​ល​ទី៥ នៃ​រដ្ឋសភា ឆ្នាំ២០១៣ គ.ជ.ប បានបែង​ចែកកម្មវិធីផ្សព្វផ្សាយគោលនយោបាយ​របស់គណបក្ស​នយោ​បា​យ​​​ដែលចូលរួម​បោះឆ្នោតទាំងអស់តាមបណ្ដាញវិទ្យុនិងទូរទស្សន៍រដ្ឋ ដោយ​​​​បែង​​ចែក​​រយៈពេល​ស្មើៗ​គ្នា ផ្អែកតាមគោល​ការណ៍​​ស្មើភាព និងតាមលំដាប់ពេលមុនក្រោយ ដូចមាន​ចែង​នៅ​​ក្នុង​មា​ត្រា៧៥ នៃ​ច្បាប់ស្ដីពី​ការជ្រើសតាំងតំណាង​រាស្ត្រ​ និងច្បាប់ស្ដី​ពីវិសោធនកម្ម​ច្បាប់ស្ដីពី​ការបោះ​ឆ្នោត​​ជ្រើសតាំង​​តំណាងរាស្ត្រ។ ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ​​បានធ្វើ​ការផ្សព្វផ្សាយ​ជាច្រើន​ម៉ោងនិងជារៀងរាល់ថ្ងៃ តាមរយៈវិទ្យុ​សំបុក​ឃ្មុំ FM ១០៥ វិទ្យុមហា​នគរ FM ៩៣.៥ វិទ្យុសំឡេងស្រ្ដី FM ១០២ វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) និងវិទ្យុផ្សេងៗទៀត​ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ គណបក្ស​សង្គ្រោះជាតិបានទទួល​ការគាំទ្រពី​វិទ្យុ និង​បណ្ដាញ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស​ ដូចជា​វិទ្យុ​សំឡេង​​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) ដែលធ្វើការ​ផ្សព្វផ្សាយ​​ព័ត៌មាន​​ជា​​ខេមរ​ភាសា បន្ថែមលើម៉ោងដែលវិទ្យុ VO​A និង RFA បានផ្សាយ​បន្ត​ផ្ទា​ល់ចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន។ វិទ្យុ​ទាំងពីរ ដែល​ទទួល​ថវិកាពី​ប្រទេស​​ណា​មួយ​នោះ និងដែល​ផ្សា​យ​​ព័ត៌មានដោយលម្អៀង និង​រំលោភ​​វិជ្ជា​ជីវៈ​​សារព័ត៌មាន គឺជា​ឧបករណ៍​នយោ​បា​យបម្រើ​ឱ្យ​គណបក្ស​​ប្រឆាំងយ៉ាង​ផ្កាប់មុខ ដែល​ភាគ​ច្រើន​សុទ្ធសឹង​ជា​ព័ត៌មានប្រឌិត បំផ្លើស និងមួលបង្កាច់ការពិត តាំង​ពី​មុន និងក្រោយការ​បោះឆ្នោត។ សារព័ត៌មាន​​បរទេស និង​ក្នុងស្រុក ​ដូចជាភ្នំពេញប៉ុស្ដិ៍ ខេមបូឌាដេលី មនសិការខ្មែរ និងនគរធំ ជាដើម បាន​ផ្សព្វផ្សាយ​​ព័ត៌មាន​អវិជ្ជ​មាន​​ស្ទើរ​តែទាំងអស់ និងមួលបង្កាច់​​រាជរដ្ឋាភិបាល​និងគណបក្ស​ប្រជាជន​កម្ពុជា។

ការផ្សព្វផ្សាយតាមបណ្ដាញស្ថានីយទូរទស្សន៍ជាតិកម្ពុជា គឺជាការផ្សព្វផ្សាយ​អំពីសមិទ្ធិផល​ជាក់​ស្ដែង ដែល​​រាជរដ្ឋាភិបាលសម្រេច​បាន និងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។ ជាក់ស្ដែង រាល់សម័យប្រជុំ​ពេញ​អង្គ​របស់រដ្ឋសភា ត្រូវបានផ្សាយ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​​ប្រទេស​នូវខ្លឹមសារនៃ​​កិច្ច​ប្រជុំ​​ទាំង​ស្រុង ដែល​ក្នុង​នោះ ក៏មានមតិយោបល់​លើក​​ឡើង​ដោយ​​តំណាង​រាស្ត្រមកពីគណបក្ស​ប្រឆាំង​​ផងដែរ។

 តើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រប​ស់​បណ្ដាញសារព័ត៌មាន ដែល​​គាំទ្រគណបក្សប្រជាជន​កម្ពុជា​ និង​ការ​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​របស់​បណ្ដា​ញ​​សារ​ព័ត៌មានដែលគាំទ្រគណបក្សសង្គ្រោះជាតិ ពិតជាពុំមាន​តុល្យ​ភាព​ដូច​មាន​​​ក្នុង​របាយ​ការណ៍​​​នេះ​ដែរឬទេ?

 

៤. ការប្រើប្រាស់ធនធានរបស់រដ្ឋមិន​ត្រឹមត្រូវ

          របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅ​កម្ពុជាមាន​លិខិត​បទដ្ឋានគតិយុត្តគ្រប់គ្រាន់​ ដើម្បី​ធានា​នូវ​តម្លា​ភាពនិង​អព្យា​ក្រឹតភាពនៃការចូលរួមរបស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់​អាវុធនិង​មន្ត្រីសាធារណៈ ក្នុង​ដំណើរ​ការបោះឆ្នោត និងក្នុង​គណបក្ស​នយោបាយ​ ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​មិន​អនុវត្ត​តាម​បទដ្ឋានទាំង​នេះ។ ក្នុង​របាយការណ៍រួមរបស់ ERA ​​​បានលើកឡើងថា មន្ត្រីយោ​ធា​ នគរ​បា​ល និង​មន្ត្រីរាជការ​ ត្រូវបាន​ហាម​ប្រាម​​ មិនឱ្យចូលរួម​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​​នយោ​បា​យ​​ណា​មួយ​ទេ។ ការអះអាងបែបនេះ បានបង្ហាញឱ្យឃើញ​យ៉ាងច្បាស់អំពីកង្វះខាត​នៃ​ការ​​យល់​ដឹង​រប​ស់​​អ្នកចង​ក្រង ឬ​មានចេតនា​វាយប្រហារ និងបន្តុះបង្អាប់ស្ថាប័នជាតិ។ ជា​គោល​ការណ៍​ដូច​មាន​បញ្ញត្តិ​នៅ​ក្នុង​​លិខិតបទដ្ឋាន​គតិ​យុត្ត ​ពាក់ព័ន្ធទាំងអស់ខាងលើ មន្ត្រីរាជការស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ និ​ង​​មន្ត្រី​​​សាធារណៈ​​ដទៃទៀ​ត​ មានសិទ្ធិពេញលេញនៅក្នុងការចូលរួម​គ្រប់សកម្មភាព​នយោ​បា​យ និង​សកម្ម​​ភាព​នានា​ក្រៅ​​ពីម៉ោងបំពេញ​តួ​នា​ទី​​ភារកិច្ចសាធារណៈរបស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​​​លិខិតូបករណ៍នានា​ពាក់ព័ន្ធ​នឹង​​សិទ្ធិ​មនុស្ស​ (រួមទាំង​សេចក្តី​ប្រកាសសកលស្តីពីសិទ្ធិមនុស្ស) ហើយ​លោក ស៊ូរីយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ក៏យល់​ឃើញ​បែបនេះដែរ។ កាន់តែច្បាស់ជាងនេះទៀត ប្រការ៧.៧ នៃបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើតាំតំណាងរាស្ត្រ នីតិកាលទី៥ បានចែងយ៉ាងច្បាស់ថា «បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិនៅក្រៅម៉ោងធ្វើការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាផ្លូវការ មន្រ្តីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពខេមរភូមិន្ទ នគរបាលជាតិ និងមន្រ្តីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះ គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន ឬ/និមិនត្រូវមានអាវុធជាប់នឹងខ្លួនឡើយ»

ដូច្នេះ ពួក​គាត់​​មានសិទ្ធិនិងសេរីភាពចូលរួមក្នុងសកម្មភាព និង​បោះឆ្នោតជូន​គណបក្ស​ណា​ក៏បាន ដូច​​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ។ការសន្និដ្ឋាននៃរបាយការណ៍រួមរបស់ ERA បែបនេះ គឺផ្ទុយទាំងស្រុងទៅ​ នឹងគោលការ​ណ៍​ច្បាប់ សិទ្ធិ​មនុស្ស និងសេរីភាព​​សាធារណៈ​។

        របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងដែរថា ធនធាន និង​ទ្រព្យសម្បត្តិរដ្ឋត្រូវបាន​ប្រើ​ប្រាស់​​​ដោយគណបក្ស​កាន់​អំណាច ដែល​ការលើកឡើងបែបនេះ ​គឺជា​ការ​មួលបង្កាច់ទាំងស្រុង។ ក្នុងអំឡុង​ពេល​​នៃ​យុទ្ធ​នាការឃោសនាបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ បានចេញលិ​ខិ​ត​លេខ​៨៧៧ ចុះថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៣ និងលិខិត​លេខ៨៧៨ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ដោយ​ហាម​មិន​ឱ្យ​សមាជិក​គណបក្សប្រើប្រាស់​យានយន្ត​របស់រដ្ឋ និងមិនត្រូ​វ​ប្រើម៉ោង​ធ្វើការ​របស់​រដ្ឋ​ចូលរួមក្នុងយុទ្ធនា​​ការ​ឃោសនា​​​បោះ​ឆ្នោត។​

 

II. ការបោះឆ្នោតឆ្នាំ២០១៣៖ អំពីពាក្យ​របស់​ ERA ថាការរកឃើញមួយចំនួន​របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត

១. ការលុបឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត


១.១. របាយការណ៍រួមរបស់ ERA នេះ ពឹងផ្អែកទាំង​ស្រុង​លើ​សវនកម្ម​​​​លើ​បញ្ជី​ឈ្មោះបោះឆ្នោតរបស់អង្គការ ​NICFEC​-NDI ​ ដែល​រក​ឃើញថាមានឈ្មោះ ១,​០៤លាននាក់បានបាត់ពីបញ្ជីបោះ​ឆ្នោត និង​សវនកម្មរបស់ COMFREL ដែលរកឃើញថា​ ឈ្មោះ​ដែលត្រូវ​បាន​លុបចេញពីបញ្ជីបោះឆ្នោតមានអត្រា១៣,៥% នៃអ្នកដែ​ល​មាន​​ឈ្មោះ​​​​ក្នុងបញ្ជី​បោះ​​ឆ្នោត ឬស្មើនឹង ១,២៥​លាន​នាក់ (ទំព័រទី១​៧)។ ជាក់​ស្ដែង សវនកម្មរបស់អង្គការទាំងពីរនេះមិន​ត្រឹម​តែរកឃើញលទ្ធផល​ខុសគ្នាទេ ប៉ុន្តែមានកំហុសឆ្គងជាច្រើន ដូចដែលបានបង្ហាញនៅក្នុង​សេចក្ដី​ជូន​ដំណឹង​ព្រាង ​ដែល​ត្រូវ​បាន​​រៀប​រៀង​ឡើង​សម្រាប់​​​​​​អ្នក​ជំនាញការនៃ​​​សហភាព​អឺរ៉ុប ដែល​មក​ពិនិត្យមើល​បរិយាកាស​​​មុន​ពេល និង​​​​ក្រោយ​​ពេល​បោះ​ឆ្នោត​​​​នៅ​កម្ពុជា​ថា «ការ​វិភាគ​របាយ​ការណ៍​​ដោយ​​គណៈ​​​ប្រតិភូ​នេះ ​បា​ន​​នាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នជា​ខ្លាំង ​លើ​ការសន្និ​ដ្ឋាន​របស់​ពួកគេ​ ដែល​​ផ្នែកមួយ​ចំនួន​បង្កឱ្យមានការយល់ច្រឡំយ៉ាងច្បាស់​»។[1]

លើសពីនេះទៀត បើយើង​រំឮក​ឡើងវិញនៅឆ្នាំ២០០៨ អង្គការ NDI បាន​ផ្តល់​ឈ្មោះប្រជាពលរដ្ឋ​ចំនួន​ ៨៨នាក់ ដែលខ្លួន​អះអាង​ថា​​បានបាត់ឈ្មោះពីបញ្ជី​បោះឆ្នោត ហើយ​​​​​​បន្ទាប់​មក គ.ជ.ប បានរកឃើញថា ការ​ចោទ​ប្រកាន់​រ​បស់ NDI ចំពោះអ្នកបាត់ឈ្មោះទាំង ៨៨នាក់​នោះ គឺមិន​​​​ត្រឹម​​ត្រូវទេ។ ដោយឡែក មុន​ការបោះ​ឆ្នោត​ឆ្នាំ២០១៣នេះ អង្គការ NDI បានបង្ហាញតួលេ​ខ​ថ្មីថា គ.ជ.ប បាន​ធ្វើ​ឱ្យបាត់​ឈ្មោះ​​អ្នក​បោះឆ្នោត​រហូត​ដល់ចំនួន ១,០៤លាននាក់ ហើយដូចគ្នានេះដែរ អង្គការ COMFREL ក៏បាន​ចោទ គ.ជ.ប ថាធ្វើឱ្យបាត់​ឈ្មោះ​​អ្នក​បោះ​​ឆ្នោ​ត​ចំនួន ១,២៥លាននាក់ ប៉ុន្តែ​អង្គការ​ទាំងពីរ​នេះ​ ពុំបានផ្តល់ឈ្មោះ​ទេ ដោយ​សំអាង​​​ថា​ជា​​ការ​សម្ងាត់​​​របស់អ្នកចូលរួមឆ្លើយ។ តាមការពិត មូលហេតុគឺ​​មិន​មែន​ជាការ​សម្ងាត់ទេ ប៉ុន្តែប្រសិន​បើអង្គការទាំងពីរ​នេះ​បញ្ចេញ​​ឈ្មោះឱ្យគ.ជ.ប ហើយ គ.ជ.ប រក​ឃើញ​ឈ្មោះ​ដូច​កាលពី​ឆ្នាំ២០០៨​នោះ ​​ការបំភ្លៃរបស់អង្គ​ការ​ទាំង​ពីរ​​​នេះ​នឹងត្រូវបានប​ក​អាក្រាត ហើយ​ផែន​ការ​គ្រោង​ទុកជា​មុន​របស់​​គណបក្ស​ប្រឆាំង ​ដើម្បីយក​​តួលេខ​នេះ​មក​ធ្វើ​ជាខែលសម្រាប់ចោទប្រកាន់ នឹងមិនមានឥទ្ធិពលផ្នែក​​​​ចិត្តសាស្រ្ត បញ្ឆេះ​កំហឹងក្រុមបាតុករដូចនៅ​ពេល​​​នេះ​​បានដែរ។

នៅកម្ពុជា ការពុំមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតមិន​មែនមានន័យ​ថាជាការ​​រារាំងប្រជាពលរដ្ឋ មិន​​​​​ឱ្យទៅ​ចុះឈ្មោះបោះឆ្នោតនោះទេ ពីព្រោះប្រព័ន្ធបោះឆ្នោត​នៅ​កម្ពុជា​​ជា​ប្រព័ន្ធសេរី មិន​មែន​ជា​ប្រព័ន្ធបង្ខិតបង្ខំទេ។ នេះមានន័យថា ​ប្រជាពលរដ្ឋអាចទៅ​ចុះឈ្មោះ​បោះឆ្នោត ឬទៅបោះឆ្នោត​ដោយ​ផ្អែក​លើ​​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ផ្អែកលើប្រព័ន្ធ​បោះឆ្នោតនេះ ការធ្វើ​ការស្រាវ​ជ្រាវ​របស់អង្គ​ការ COMFREL ទៅ​លើ​មូល​ហេតុ​ថា ​ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត​ប៉ុន្តែ​ពុំ​បាន​​ប្រើ​សិទ្ធិរបស់​ខ្លួន​ក្នុង​ការបោះឆ្នោតនោះ ពុំអាចចាត់ទុក​ជាការ​ត្រឹម​ត្រូវបាន​ទេ។ ម្យ៉ាង​ទៀត ការ​ចោទ​ប្រកាន់ គ.ជ.ប ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ថា ពុំបាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​សិទ្ធិនេះ ក៏ជា​ការ​​មិនត្រឹមត្រូវដែរ ដូច្នេះ លទ្ធផល​ពី​ការសិក្សាដែលរកឃើញថា ប្រជាពលរដ្ឋ​ភាគ​ច្រើនពុំបាន​បោះ​ឆ្នោ​តដោយសារមូលហេតុខាងលើនេះ គឺជាចេតនា​​នយោបាយ និង​បង្ហាញ​​ពី​ភាព​មិនអព្យាក្រឹត​របស់​​​អង្គការ​ទាំងនេះ។

ក្នុងខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនៅ​គ្រប់​​ឃុំ-សង្កាត់​​ទាំងអស់ គ.ជ.ប ធ្វើការប៉ាន់ស្មានអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី អាចមានចំនួនប្រមាណ ៣៣០​.០០០​​នាក់ ប៉ុន្តែ​​ជាក់​ស្ដែង​​ អ្នក​ទៅចុះឈ្មោះបោះឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨ឆ្នាំ​។ ប្រសិនបើពិតដូចការរកឃើញរបស់អង្គការ NDI និង COMFREL និង​ដូច​អ្វី​ដែលគណបក្សសង្គ្រោះជាតិបានចោទប្រកាន់នៅគ្រប់វេទិកា ដែលជាលេក្នុងការបដិសេធលទ្ធផលនៃ​ការ​បោះឆ្នោតនាពេលបច្ចុប្បន្ននេះ មនុស្សជាង ១លាននាក់ ដែលគណបក្សប្រឆាំងបានអះអាងថា គ.. បាន​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគាត់​​នៅឯណា?ហេតុអ្វីបានជាអង្គការទាំងពីរ និងគណបក្ស​សង្គ្រោះ​​ជាតិ មិនប្រមែប្រមូលមនុស្សទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣នេះ?

១.២. របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងផងដែរថា ក្នុង​ការ​បោះឆ្នោតឆ្នាំ២០១៣ សវន​កម្ម​​​បញ្ជី​ឈ្មោះ​​បោះឆ្នោតរបស់ NICFEC-NDI បង្ហាញថា ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន ៤.៨៩៣នាក់មិន​បាន​បោះឆ្នោត ដែល​ត្រូវបានសម្ភាសន៍នៅក្នុងឃុំ​ចំនួន ​៤១៤នៅទូទាំងប្រទេ​ស មាន​ ៦៨,៨% ​នៃប្រជាពល​រដ្ឋ​ចំនួន ៤.៨៩៣នាក់ រក​មិន​​​ឃើញ​​ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត តែមាន​ផែនការ​ទៅ​បោះ​ឆ្នោ​ត​ (ទំព័រទី១៩)។ ចំណែកឯ​​មួយ​ចំនួន​ទៀត ក្នុង​​ចំណោមចំនួនប្រជាពលរដ្ឋ​ទាំងនោះ យល់ច្រឡំថា ក្របខ័​ណ្ឌ​​​ច្បាប់​​បានរារាំង​ពួក​គេមិនឱ្យ​បោះ​ឆ្នោត។ ដើម្បីធ្វើឱ្យ​តួលេខ​នេះ​កាន់​តែ​មាន​​​ការជឿទុកចិត្ត អង្គការ LICADHO, TIC និង COMFREL បានគាំទ្រថា​ការសង្កេតរបស់គេ​មាន​លក្ខណៈ​​ដូច្នោះ​​ដែរ។ លទ្ធផល​នៃការធ្វើសវនកម្ម​ខាងលើនេះ ក៏ផ្សារភ្ជាប់ទៅនឹងការរកឃើញ​របស់ NDI និង COMFREL អំពី​ការ​បាត់​ឈ្មោះ​ជាង ១លាននាក់ផងដែរ​។

 ដើម្បី​គាំទ្រ​ការភូតកុហករបស់​ NDI ដែលថា គ.ជ.ប បាន​លុប​ឈ្មោះ​ជាង ១លាននាក់ ​របាយការណ៍​រួម​របស់​ ERA នេះ ​បាន​លើ​ក​ឡើ​ង​​នូវទិន្នន័យ ​៦៨,៨% ដូចបាន​រៀប​រា​ប់​​​​ខាងលើ។ ប៉ុន្តែ​បើ​យើ​ង​ពិនិត្យ​លើ​តួលេខ​នេះ​ ពុំ​មាន​ទឡ្ហីករណ៍​​ណាមួយច្បាស់​លាស់ទេ​ ហើយ​បានសួរ​ប្រជា​ពល​រដ្ឋ​ ចំនួន ​៤.៨៩៣នាក់ គឺ​សុទ្ធតែជា​អ្នក​ឥត​​មាន​ឈ្មោះ​ ប៉ុន្តែ​តាម​ពិត​ អ្នក​ដែលមិនមាន​ឈ្មោះ​នៅ​ក្នុងបញ្ជី​បោះឆ្នោ​ត​ មិនមែន​មានន័យថា​ពួកគេបាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោតនោះ​​ទេ។

តាមការបង្ហាញខាងលើ ទិន្នន័យបាត់ឈ្មោះជាង១លាននាក់​​គ្រាន់​តែ​ជាទិន្នន័យភូតកុហក បំភ្លៃ បំផ្លើស និង​ប្រឌិត ដើម្បីគាំទ្រគណបក្ស​​ប្រឆាំងប៉ុណ្ណោះ ហើយដូចគ្នានេះ ​ទិន្នន័យ​ចុងក្រោយ​របស់ NICFEC​-NDI ​ក៏​ជាទិន្នន័យប្រឌិតនិង​បំផ្លើស ដូចតួលេខ​ជាង​ ១លាននាក់ដែរ។

១.៣. របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា នៅក្នុងថ្ងៃ​បោះឆ្នោត ​អ្នកសង្កេ​ត​ការ​ណ៍ COMFREL បាន​រាយ​ការណ៍​ថា មានយ៉ាងតិច ៩.០៥២ករណី នៃ​ប្រជាពលរដ្ឋ​​ដែលមិនអាច​បោះឆ្នោត​បាន ពី​ព្រោះពួកគេពុំ​អាចរក​ឃើញ​​ឈ្មោះ​នៅក្នុងបញ្ជីបោះឆ្នោត នៅ​​ពេលដែល​ការអង្កេតរបស់ TIC បាន​បង្ហាញថា ៦០% នៃការិយាល័យបោះ​ឆ្នោត មានអ្នកបោះឆ្នោត​ខ្លះ​ដែលមានឯកសារ​ត្រឹមត្រូវ​មិន​អាច​រក​ឃើញឈ្មោះ​នៅ​ក្នុង​បញ្ជីបោះ​ឆ្នោត(ទំព័រទី២២)​។

ចំពោះ​ការ​ពោល​អះអាងខាងលើនេះ ដើម្បី​បញ្ជាក់​​ថា ករណីចំនួន ៩.០៥២ ដែល COMFRE​L រក​ឃើញ​ខាង​លើថាត្រឹមត្រូវ ឬភូតកុ​ហ​ក​នោះCOMFREL គួរតែបញ្ចេញ​ឈ្មោះអ្នកទាំងនោះមក ដើម្បីឱ្យ .. រកការ​ពិត​ ហើយហេតុអ្វីបានជានៅថ្ងៃបោះឆ្នោត​ អ្នកដែលគ្មានឈ្មោះមិ​​ប្តឹងស្របតាមច្បាប់ជាធរមាន?

១.៤. របាយការណ៍រួមរបស់ ERA នេះ ក៏បានការ​ចោទថា ប្រជាពល​រដ្ឋ​ចំនួនជាង ៥០% បាន​បាត់​ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត ឬឈ្មោះគាត់ត្រូវ​បាន​អ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយ​ស្ថិតនៅ​សាលា​​​​​​រៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់ ​ដោយមិនបានបញ្ជាក់ថា តើ​ការិយាល័យ​​​មួយណា​ពិត​ប្រាកដ

តាមទិន្នន័យ​របស់ គ.ជ.ប នៅក្នុងសង្កាត់បឹងទំពន់ មាន​៦០ការិយាល័យបោះឆ្នោត ដោយ​ឡែក​​នៅ​សាលារៀនវត្ត​សន្សំ​កុសល​មាន​ចំនួន​១៨ការិយាល័យ ដែលមានឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជី​​បោះ​ឆ្នោត​​​​សរុប​ចំនួន ១១.១២២នាក់ ហើយ​អ្នកដែល​បានបោះ​ឆ្នោត​​​មាន​ចំនួន ៧.៨៥២នាក់ ស្មើ​នឹងអត្រា ៧០,៦%។ តាម​ការ​អះ​អាង​​​របស់​​មន្រ្តីទទួល​បន្ទុករៀប​ចំការបោះ​ឆ្នោត​​​​​នៅសង្កាត់​បឹងទំពន់បាន​​​ឱ្យ​ដឹងថា នៅថ្ងៃ​បោះ​ឆ្នោត មាន​​​សកម្មជន​របស់គណបក្សប្រឆាំងមួយក្រុម ដែលមានការរៀបចំ​ទុកជាមុនយ៉ាងច្បាស់លាស់ និងមាន​ចំនួន​​ប្រហែល​ជិត ១០០នាក់ ក្នុងនោះ​មានតែ៤-៥នាក់​ទេ ដែល​គាត់បានដឹងថាមាន​​ទីលំ​​នៅ​ក្នុ​ង​សង្កាត់នេះ ក្រៅពី​នេះ​មិនដឹងមកពីប្រភពណាទេ បានប្រមូ​ល​ផ្តុំ​គ្នា​ចាប់​​ពី​ម៉ោង ​៧ព្រឹក រហូតដល់ ៦ល្ងាច ដើម្បី​អុកឡុក ស្រែ​ក​​ឡូ​ឡា​ហ៊ោ​កញ្រ្ជៀវ និងបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាច​លាង​ជ្រះ ស្រែកថា​ «លេខ​៧ៗ»​។ ក្រុមនេះបានគំរាម​មន្រ្តី​ការិយាល័យ​បោះឆ្នោត​រហូតដល់​ប្រើ​ពាក្យ​ថា «ចេញពី​ការិយាល័យ​​ នឹង​សម្លាប់​ចោល» ជាដើម​។ ក្រុម​នេះ​​មាន​ទូរស័ព្ទ​​​ទំនើប​អាចថតរូបភាព​និង​វីដេអូ​បាន​គ្រប់គ្នា​នៅក្នុង​មណ្ឌល​បោះឆ្នោត​នេះ​។ តាម​ច្បាប់​ស្ដីពីកា​រ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងនីតិវិធី​នានា​របស់ គ.ជ.ប​សកម្ម​ភាព​ទាំងនេះ​ត្រូវបាន​ហាមឃាត់នៅក្នុងមណ្ឌលបោះឆ្នោត។​

នៅថ្ងៃនោះ វេលាម៉ោងប្រហែល១០ព្រឹក លោក សម រង្ស៊ី រៀបនឹងទៅ​ដល់ទីនោះ ក្នុងគោល​បំណង​ចូល​ទៅក្នុងមណ្ឌល​បោះឆ្នោត តែ​ត្រូវ​បាន​ប្រជាពលរដ្ឋឃាត់មិនឱ្យចូល ដោយស្រែកថា «ថ្ងៃនេះមិនមែន​ជា​ថ្ងៃ​ឃោសនា​បោះឆ្នោតទេ ហើយរយៈពេល​ឃោសនា​ ៣០ថ្ងៃ​​ចប់ហើយ សម រង្ស៊ី​មិន​មាន​ឈ្មោះក្នុងមណ្ឌល​នេះ​ទេ ហេតុ​នេះគ្មាន​សិទ្ធិមក​ទីនេះ​ទេ...»។ ប្រធាន CEC បានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត​ មា​​ការតវ៉ាតែមួយ​គត់​ពាក់ព័ន្ធនឹងលោកស្រីម្នាក់ នៅការិយាល័យ១៥៥៥ ក្នុងមណ្ឌលសាលារៀនវត្តសន្សំកុសល ដែលអះអាងថាឈ្មោះរបស់គាត់ត្រូវបានគេបោះរួច​ហើយ​។គាត់ក៏ត្រឡប់ទៅវិញ ប៉ុន្តែបន្ទាប់មក ប្តីក៏បានមកតវ៉ានៅ CEC ថាប្រពន្ធគាត់ត្រូវបានគេបោះឆ្នោតជំនួស។ ប្រធាន CEC បានពន្យល់ប្រាប់គាត់ និង​ផ្តល់ទម្រ​ង់​​ពាក្យ​បណ្តឹង​តាម​ការស្នើសុំ។ នៅរសៀលនោះ ប្តីរបស់គាត់​បានយកពាក្យបណ្តឹងមកដាក់នៅ CEC ប៉ុន្តែ ដោយ​សារ​គាត់ប្តឹងជំនួសប្រពន្ធរបស់គាត់ CEC ​បានពន្យល់ថា ពាក្យបណ្តឹងនេះមិនអាច​ទទួល​យក​មក​​ដោះស្រាយ​បានទេដោយខុសនឹងទម្រង់និងគតិច្បាប់ ពីព្រោះតាម​ច្បា​ប់​​​គាត់ត្រូវមាន​លិខិត​​ផ្ទេរ​​សិទ្ធិ​ពី​ប្រពន្ធ។ ប្រធាន CEC បានប្រគល់ទម្រង់លិខិតផ្ទេរសិទ្ធិជូនគាត់។ នៅ​ថ្ងៃ​បន្ទាប់ ពីថ្ងៃបោះឆ្នោត ប្តី​បានយក​ពាក្យ​​មក​ដាក់​រួមជាមួយលិខិតផ្ទេរសិទ្ធិនៅម៉ោង៣រសៀល ប៉ុន្តែហួស​អាជ្ញាយុកាល​​​នៃការ​ដាក់​ពាក្យ​បណ្តឹង ​ត្រឹមម៉ោង១១និង៣០នាទីព្រឹក។ ក្រោ​យ​​មក​ប្រហែល​​​៣០នាទី ប្តីបាន​ទូរស័ព្ទមកប្រធាន CEC ថា គាត់ឈប់ប្តឹង​ហើយ​។ មន្រ្តីជូន​ព័ត៌មាន​​បា​ន​​បញ្ជាក់​ថា តាមការអះអាង​របស់​លោក​ស្រី​នោះគឺ «គាត់ឥតបានដឹងថាឈ្មោះ​របស់​គាត់មាន​នៅក្នុងការិយាល័យណាទេ។ នៅថ្ងៃបោះឆ្នោត ទើគាត់មករកឈ្មោះឃើញនៅការិយាល័យ​១៥៥ហើយគាត់ក៏បានចូលទៅបោះឆ្នោត ប៉ុន្តែពេលនោះ មន្រ្តីការិយាល័យបោះឆ្នោតបានប្រាប់គាត់ថា ​ឈ្មោះនេះ​​​បាន​ត្រូវគេបោះរួចហើយ។»។ ប្រធាន CEC មិនបានពិនិត្យ​​ថាឈ្មោះរបស់​គាត់​​ត្រូវ​បានគេបោះ ដូច​ដែ​ល​គាត់បាន​អះ​អាងនោះទេ ពីព្រោះនៅពេលនោះមានក្រុមសកម្មជន​គណ​បក្ស​​​​សង្រ្គោះ​​ជាតិ​កំពុងបង្ក​ចលា​ច​ល ហើយគាត់​រវល់​ដោះស្រាយបញ្ហាផ្សេងៗ និងគ្រប់គ្រង​សភាព​ការ​ណ៍ ប៉ុន្តែ​ប្រធាន CEC បានជួយសម្រប​សម្រួល​ប្តី​គាត់​​​​ឱ្យ​ធ្វើ​ការប្តឹងជា​លាយ​​លក្ខណ៍​​អក្សរ​​ដូចបានរៀបរា​ប់​​ខាង​លើ។

          នៅពេលរាប់សន្លឹកឆ្នោត មាន​សកម្មជន​គណបក្ស​សង្គ្រោះជា​តិ​មួ​យចំនួនទៅឈរមុខការិយា​ល័យ​រាប់​សន្លឹក​​ឆ្នោត ហើយបង្កភាព​​អនាធិប​តេយ្យមួយចំនួន ដូចជាស្រែកហ៊ោកញ្ជ្រៀវនៅ​ពេលឮ​មន្រ្តី​​ការិយាល័យ​អាន​សន្លឹកឆ្នោតលេខ៧ ​ប៉ុន្តែធ្វើ​ការតិះដៀលនិងចោលដ​​ប​​ទឹ​កសុទ្ធនៅពេល​ឮមន្រ្តី​ការិយាល័យ​អានសន្លឹក​ឆ្នោត​​លេខ​៤​ ជាដើម។

          តាមទិន្នន័យពីបញ្ជីឈ្មោះបោះឆ្នោតក្នុងមណ្ឌលសាលារៀនវត្តសន្សំកុសល អ្នកដែលបានទៅ​បោះ​ឆ្នោត​មាន​ចំនួន ៧០,៦% ដូច្នេះ​អត្រានេះ ជាអត្រាប្រហាក់ប្រហែលនឹង​អត្រាអ្នកទៅបោះឆ្នោត​​ទូទាំង​ប្រទេស។ តាម​ព័ត៌មាន​របស់​​​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ២៩,៤% ដែលមិនបាន​ទៅ​បោះឆ្នោ​ត គឺដោយសារមូលហេតុ​មួយ​ចំនួន ដូចជាអ្នកខ្លះរវល់ អ្នកខ្លះមិនចង់ទៅបោះឆ្នោត អ្នកខ្លះ​ទៀត​​ផ្លាស់​ទី​លំនៅឬ​ចំណាកស្រុក។ តាម​ការ​ពិត​ នៅមណ្ឌលនេះពុំមានអ្វីកើតឡើងទាំងអ​ស់ លើកលែងតែ​ករណីលោកស្រីដែល​អះអាង​ថា ឈ្មោះ​​គាត់​ត្រូវ​បាន​គេបោះរួចនិងក្រុមជនដែលមានការរៀបចំ​បាន​បង្ក​អុក​ឡុ​ក​តែ​ប៉ុណ្ណោះ។

          នៅមានករណីមួយទៀតក្នុងសង្កាត់បឹងទំពន់នេះដែរ ប៉ុន្តែពុំមែននៅមណ្ឌលសាលារៀន​វត្ត​សន្សំ​កុសលទេ ក្នុងពេលរាប់សន្លឹកឆ្នោ​ត​មានជនខិលខូចមួយក្រុមឈរក្រៅ​ការិយាល័យ បាន​ចោទ​​​​អនុប្រ​ធាន​​ការិយាល័យបោះឆ្នោតថា បានលួចបន្លំសន្លឹកឆ្នោត ដោយយកសន្លឹកឆ្នោត​មិនបានការ​ទៅ​ទុក​​​​នៅក្នុងថតតុ ចំនួន​៤សន្លឹក រួចបន្ទាប់មកថែម៣សន្លឹកទៀត។ ការដាក់សន្លឹក​ឆ្នោត​មិន​បាន​ការ​នៅ​ក្នុង​ថតតុនេះ ពី​ព្រោះ​​អនុប្រធានការិយាល័យយល់ឃើញថា ត្រូវតែដាក់កុំឱ្យមានការច្រឡូកច្រឡំ​នឹង​​សន្លឹក​ឆ្នោតបានការ ដែល​ពុំ​ផ្ទុយ​​នឹង​បទបញ្ជា និង​នីតិ​វិធីនៃការ​​បោះ​ឆ្នោតទេ ហើយក៏មានការទទួលស្គាល់​ពីតំណាងគណបក្សសង្គ្រោះ​ជា​តិ​នៅ​ទីនោះដែរថា ពួកគេក៏បាន​ដឹង​ឮអំពីការដាក់សន្លឹកឆ្នោតទាំង​នេះដែរ ហើយ​បញ្ជាក់ថាគ្មានការបន្លំទេ។ ប៉ុន្តែ​ជនខិលខូចទាំងនោះ នៅ​តែគម្រាមថា ប្រសិន​បើ​មិន​លុតជង្គង់សំពះសុំទោស នោះ​នៅពេល​ដែល​លោកអនុប្រធានការិយាល័យ​ចេញ​ពី​ការិយាល័​យ​​​បោះ​ឆ្នោត ពួកគេ​​នឹងសម្លាប់លោក​អនុ​ប្រធាន​ចោល។ ដោយសារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន លោកអនុប្រធាន​ការិយាល័​យ​​បាន​លុតជង្គង់​សំពះ​សុំទោស ហើយត្រូវបាន​ក្រុម​ជនខិលខូច​នេះ​​ថតបង្ហោះក្នុង Facebook ថាចាប់​​​បាន​ចោរ ឥឡូវនេះចោរសំពះ​សុំទោស​រួចហើយ​។

          ក្នុងខែតុលាកន្លងមក នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់​ប៉ុណ្ណោះ ហើយ​​ភាគច្រើនជាយុវជនគ្រប់​អាយុ។ ដោយពិនិត្យមើលតួលេខនេះ សំណួរសួរថា ហេតុ​អ្វី​បាន​ជាគណបក្ស​​សង្គ្រោះ​ជាតិនៅសង្កាត់បឹងទំពន់ មិនកៀរគរអ្នកបាត់ឈ្មោះ ដែលសុទ្ធតែចង់​បោះ​ឆ្នោ​ត​​​នោះ ទៅចុះឈ្មោះ​បោះ​ឆ្នោត ឬហេតុអ្វីអ្នកដែលប្រកាសខ្លួនឯង​ថាបាត់ឈ្មោះ មិនព្រមទៅចុះ​ឈ្មោះ​បោះ​​ឆ្នោត? តាម​រ​យៈទិន្នន័យ​​នៃ​ការចុះឈ្មោះថ្មីនេះ គឺជាភស្តុ​តាង​យ៉ាងច្បាស់បញ្ជាក់​ថា របាយការ​ណ៍​​រួមរបស់ ERA នេះ​ ពុំ​មាន​ចេត​នា​​សិក្សា​ស្រាវ​ជ្រា​វ​លើដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៣​ជា​ទូទៅ​ទេ ប៉ុន្តែ​គ្រាន់​​​តែជាការប្រឌិ​ត​​តួ​លេខ ដើ​ម្បី​​ភូតកុហក ដោយ​​ប្រើពាក្យ​ស្រាវជ្រាវមកធ្វើ​ជា​ខែល​ក្នុង​ការ​​បិទ​បាំង​អំពើ​ភូតកុហក​របស់​ខ្លួនប៉ុណ្ណោះ ហើយក៏ជាផ្នែកមួយ​នៃ​ផែន​កា​រ​គ្រោងទុកជាមុនក្នុងការធ្វើយុទ្ធនាការសង្គ្រាមចិត្តសាស្រ្ត សំដៅទាត់ចោលនូវលទ្ធផលនៃ​ការបោះ​ឆ្នោត ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។

 

២. អំពីពាក្យរបស់ ERA ដែល​ប្រែ​ថា​៖ ឈ្មោះ​មិន​មាន​សុពលភាព​​ និងការបោះឆ្នោត​មិន​ស្រប​ច្បាប់​ (ទំព័រទី​​​២​៤​​ដល់៣៦)

២.១ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ទទួល​ស្គាល់​អំពី​បញ្ហា​ឈ្មោះស្ទួន​នៅក្នុងបញ្ជីបោះឆ្នោត ដោយបានលើកឡើងថា គ.ជ.ប បានរក​ឃើញ​​​ឈ្មោះស្ទួន​ចំនួន ៣០១.០០០ ហើយ គ.ជ.ប បានស្នើសុំឱ្យអាជ្ញាធរមូល​ដ្ឋាន​ចាត់វិធានការ ​ដើម្បីបញ្ជាក់ថាពិត​ជា​មាន​ឈ្មោះ​ស្ទួនក្នុង​បញ្ជី​បោះឆ្នោតមែន។ មូលហេតុ​នៃឈ្មោះ​ស្ទួននេះត្រូវបានពន្យល់នៅក្នុងចំណុច ២.៣​ខាងក្រោម។

.២ ការប្រើពាក្យចោទថា អ្នកឈ្មោះស្ទួន​​​អាចបោះឆ្នោតពីរ​ ​អ្នកផ្សេងអាចបោះមួយជំនួស​​សាមីខ្លួន​ និង​​មន្រ្តីការិយាល័យអាចគូសជំនួស រួចញាត់ចូលហិបឆ្នោត៖
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងអំពី​ឈ្មោះ​ស្ទួ​ន ដែលអាជ្ញាធរមូលដ្ឋាន​បានដឹង​ ប៉ុន្តែ​មិន​ព្រម​លុបចេញ ឧទាហរណ៍ដូចជា ករណីអ្នក​ដែលត្រូវបាន​ចាកចេញពីកន្លែង​រស់នៅ​របស់​​​​​​ខ្លួ​ន​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ បន្ទាប់មក របាយការណ៍រួម​របស់ ERA​នេះ បានទាញ​​ការសន្និដ្ឋានអំពី​លទ្ធ​ភា​ព​​នៃការលួច​បន្លំសន្លឹកឆ្នោត ដោ​យផ្តល់ឱកាសឱ្យ​អ្នក​មិនមានសិទ្ធិបោះឆ្នោត ទៅបោះ​ឆ្នោ​ត​​ជំនួស​​​​អ្នកដែលបានចាក​ចេញ​​នេះ។ ការសន្និដ្ឋាន​​បែបនេះពុំមានហេតុផល​គ្រប់​គ្រា​ន់​​ទេ ពីព្រោះ​​​ថាការចាក​ចេញ​ដោយ​បង្ខំ ឬការផ្លាស់ប្ដូរ​ទី​លំនៅ​របស់ប្រជាពលរដ្ឋទៅកា​ន់​​កន្លែងថ្មី​មិន​មែន​មាន​ន័យថា គា​ត់​​បានចុះ​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោតនៅឃុំ-សង្កាត់ថ្មីនោះទេ ហើយក៏មិនអាច​សន្និដ្ឋាន​ថា គាត់​មិន​មក​បោះឆ្នោត​នៅ​កន្លែង​ចាស់នោះ​ដែរ។ ដូច្នេះ ប្រសិន​បើ​អាជ្ញាធរមូលដ្ឋានលុបឈ្មោះរបស់គាត់​ចេញពី​បញ្ជី​​បោះ​ឆ្នោត មិន​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​បោះ​ឆ្នោត ហើយក្នុងករណីពួក​គាត់​មក​​បោះឆ្នោតនៅឃុំ-សង្កាត់​ដើម​វិញ តើអាជ្ញាធរ​មូលដ្ឋាន​ត្រូវទទួលខុសត្រូវ​ចំពោះ​​មុខច្បាប់យ៉ាង​​ដូចម្ដេច? ម្យ៉ាង​​​ទៀត តាមច្បាប់​បោះឆ្នោត ជារៀងរាល់ឆ្នាំ គណប​ក្ស​​នយោបាយ​ទាំង​អស់​​មាន​សិទ្ធិរួម​ចំណែក​​ធ្វើឱ្យប្រសើរ​នូវ​បញ្ជី​បោះឆ្នោត ដោយអនុវត្ត​សិទ្ធិប្ដឹងស្នើសុំដាក់បញ្ចូល​ឈ្មោះ​ដែល​បាត់​ពី​បញ្ជីបោះ​ឆ្នោត ឬលុបឈ្មោះស្ទួន​ក្នុងបញ្ជី​​បោះ​​ឆ្នោត ប៉ុន្តែនៅឆ្នាំ២០​១​២ ហេតុអ្វីបានជា​គណបក្ស​ប្រឆាំង​បដិសេ​ធ​​មិនចូលរួម ដើម្បីការពារផល​ប្រយោជន៍រួម​របស់សមាជិកខ្លួន?

ចម្លើយដែលសាមញ្ញបំផុត​ងាយ​យល់​​នោះ គឺការធ្វើពហិការរបស់គណបក្សប្រឆាំងនេះ គឺជា​ផ្នែកមួយនៃផែនការគ្រោងទុកជាមុន ដើម្បីបដិសេធនូវ​លទ្ធផល​បោះឆ្នោត ក្នុងករ​ណី​ដែលខ្លួនបរាជ័យនៅពេ​ល​បោះឆ្នោត។

ជាមួយគ្នានេះដែរ របាយការណ៍រួមរបស់ ERA ​នេះ ​បាន​សន្និដ្ឋានថា ឈ្មោះ​ស្ទួនទាំងនេះអាច​ត្រូវបាន​ប្រើប្រាស់ដើម្បីបង្កលក្ខ​ណៈ​​ឱ្យ​មនុស្សម្នាក់​អាច​បោះឆ្នោត​បាន​២ដង ឱ្យអ្នកដទៃ​ដែល​គ្មានសិទ្ធិបោះឆ្នោតបោះ​ឆ្នោត​​ជំនួស ឬលួចញាត់​សន្លឹកឆ្នោត​ទៅ​ក្នុង​ហិប​ឆ្នោត។

 តើការលួចញាត់​សន្លឹកឆ្នោត​ទៅ​ក្នុង​ហិបឆ្នោតអាចធ្វើបានយ៉ា​ង​ដូចម្តេច បើតំណាងគណប​ក្ស និងអ្នក​សង្កេតការណ៍ COMFREL មា​ន​​វត្តមានជាប្រចាំនៅក្នុងគ្រប់ការិយាល័យបោះឆ្នោតទាំងនោះ​?

២.៣ អំពីទឹកខ្មៅ៖ របាយការណ៍រួម​របស់ ERA នេះបាន​ចោទ​ថា ទឹកខ្មៅដែលប្រើក្នុងការបោះឆ្នោតអាចលុបជ្រះ (ទំព័រទី២៦)។ ទោះបីជាពុំមានពាក្យបណ្តឹងពាក់ព័ន្ធនឹងទឹកខ្មៅក៏ដោយ ប៉ុន្តែនៅទីស្នាក់ការគណ​បក្ស​សង្គ្រោះ​ជាតិ​ទួល​គោក លោក កឹម សុខា បាននិយាយថា «យើងរកឃើញនៅថ្ងៃបោះឆ្នោត ទឹកខ្មៅ​អាច​លាង​ជ្រះ​​ដោយវត្ថុងាយរក​នៅ​តាមទីផ្សារ នៅកន្លែងអ៊ុតសក់ ឬក៏ប្រើទឹកសាប៊ូលាយខ្លាញ់បន្តិច​ក៏​អាច​លាង​ជ្រះ​​ដែរ។ ដូច្នេះ គោលការ​ណ៍​​មួយ​ធានា​ថា មនុស្សបានបោះឆ្នោតមួយសន្លឹក គឺមិនអាច​ធានា​បាន ដោយ​សារ​ទឹកខ្មៅ​អាច​លាងជ្រះ»។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​​កឹម សុ​ខា មិនដែល​បាន​បង្ហាញ​ច្បាស់​​ថា​ មានមនុស្ស​ប៉ុន្មាន​នាក់​​​ដែលបន្ទាប់ពីបោះឆ្នោតហើយ លាង​សម្អាត​ទឹកខ្មៅជ្រះ រួចទៅ​បោះ​ឆ្នោ​ត​​​ម្តង​​ទៀតបាននោះទេ។ នៅ​ទី​លាន​​ប្រជាធិបតេយ្យ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅពេល​ដែល​លោក កឹម សុខា លើកដៃសំពះ ឃើញ​មាន​ស្នាមទឹកខ្មៅនៅ​ជាប់ដៃយ៉ាង​ច្បាស់ក្រឡែត​នៅ​ឡើយ​។ សំណួរសួរថា បើទឹកខ្មៅនេះលុបជ្រះ ហេតុអ្វី​បាន​ជា​លោកមិនលុបខ្លួនឯងដើម្បីជាភស្តុតា​ង​​​បង្ហាញ​​មហាជន​ថា​ទឹកខ្មៅនេះអាចលុបជ្រះ?

ទឹកខ្មៅលុបលាងមិនជ្រះ ដែលប្រជាពលរដ្ឋបានជ្រលក់បន្ទាប់ពីបោះឆ្នោតរួចហើយ គឺជាទឹកខ្មៅ​​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​រដ្ឋ​ឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌាបានផ្ដល់ជាអំណោយជូន គ.ជ.ប ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ហើយ​ទឹកខ្មៅ​នេះ​​ក៏ត្រូវ​បានប្រើប្រាស់សម្រាប់​កា​របោះឆ្នោតនៅ​ប្រទេសមួយចំនួន ដូចជា ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី​អាហ្វហ្គានី​ស្ថា​ន នីហ្សេរីយ៉ា សឹង្ហបុរី អាហ្រ្វិក​ខាងត្បូង​ និង​ថៃ​​ផងដែរ។

បើគណបក្ស​ប្រឆាំង​ចោទថា ទឹកខ្មៅជ្រលក់ដៃសម្រាប់​ការបោះ​​ឆ្នោត អាចលុបជ្រះនោះ គណបក្ស​ប្រឆាំងអាចទៅស្រាវជ្រាវ​ដោយ​​ផ្ទាល់នៅ​ប្រទេសខាងលើ ដែលបាន​ប្រើ​ទឹកខ្មៅ​នេះ​សម្រា​ប់​​ការបោះ​ឆ្នោតដែរ ឬសួរទៅក្រុមហ៊ុនរដ្ឋឥណ្ឌាដែ​ល​​ផលិតទឹកខ្មៅនេះ និង​​​​​រដ្ឋាភិបាលឥណ្ឌាដែលជាអ្នក​ផ្ដល់​ទឹកខ្មៅនេះជូ​ន គ.ជ.ប។

២.៤ អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ប័ណ្ណខៀវ)៖ ជាធម្មតា ប្រជា​ពលរដ្ឋ​តែង​តែ​មាន​ការភាន់ច្រឡំក្នុងការទុកដាក់ ឬបាត់បង់ឯកសារផ្សេងៗ រួមទាំងឯកសារ​បញ្ជា​ក់​​​អត្ត​សញ្ញា​ណ​​របស់ខ្លួនផង​ ដូចជាមានអ្នកខ្លះច្រឡំដាក់កន្លែងណាមួ​យ​រកមិនឃើញ អ្នក​ខ្លះធ្វើឱ្យខូច​ឯកសារ​ ដូចជា​ត្រូវទឹក​ភ្លៀង ឬអ្នកខ្លះបា​ត់​តែម្ដងជាដើម។ មូលហេតុទាំងអស់នេះហើយ ទើបមាន​ការចេញ​ជូន​ នូវ​​លិខិត​បញ្ជាក់​​អត្ត​សញ្ញាណសម្រាប់​បម្រើ​ឱ្យការបោះឆ្នោត ដើម្បី​ធា​នា​​ដល់​សិទ្ធិ​​ពលរដ្ឋ​ដែល​​មាន​សិទ្ធិ​​បោះ​ឆ្នោត។  

ដោយផ្អែកលើមូលហេតុនេះហើយ សម្រាប់ការបោះឆ្នោត​ឆ្នាំ​២០១៣ ច្បាប់ បទបញ្ជា និង​នីតិវិធី​បោះឆ្នោត តម្រូវឱ្យមេឃុំ-ចៅសង្កាត់​​មាន​សិទ្ធិ​ចេញ​ប័ណ្ណខៀវ ជូន​ប្រជាពល​​រដ្ឋរហូត​ដល់​​ថ្ងៃទី១​២ ខែ​កក្កដា ឆ្នាំ២០១៣ (១៥ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត)​។ មេឃុំ-ចៅសង្កាត់ចេញ​ប័ណ្ណ​ខៀវ​ជូន​ប្រជា​ពលរដ្ឋ​ដោយមាន​គណនេយ្យភាព និងតម្លាភា​ព និង​ស្របទៅតាម​បែបបទនីតិវិធី​ និង​តម្រូវ​ឱ្យ​មាន​ឯកសារ ឬសាក្សី​​បញ្ជាក់​​អំពី​អត្តសញ្ញាណរបស់​អ្នក​បោះ​ឆ្នោត​។​ គ.ជ.ប ចេញ​សៀវភៅ​​ប័ណ្ណខៀវ​ ដែល​មាន​ទាំង​គល់បញ្ជី និង​ចុងសន្លឹក។ ស្មៀនឃុំ​-សង្កាត់ត្រូវ​បំពេញ​ព័ត៌មានដូចគ្នា​នៅលើ​គល់បញ្ជី​ និង​ចុងសន្លឹកដែល​ចុះហត្ថ​លេខាដោយមេឃុំ-ចៅសង្កាត់។ ចុងសន្លឹក(ប័ណ្ណ​ខៀវ) នឹងត្រូវប្រគល់ឱ្យទៅអ្នកបោះឆ្នោត ហើយគល់បញ្ជី​នឹង​ត្រូវ​​រក្សា​ទុ​ក​​។ មេឃុំ-ចៅសង្កាត់​ត្រូវ​អនុញ្ញា​ត​​ឱ្យ​តំណា​ង​​​គណបក្ស​នយោ​បា​យ និង​អង្គការមិនមែន​​រដ្ឋាភិបាល ត្រួតពិនិត្យ​គល់​បញ្ជីលិខិត​បញ្ជាក់​​អត្ត​សញ្ញាណ​​នៅឃុំ-សង្កាត់​​រៀងរាល់ម៉ោ​ង​ធ្វើការ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យថតចម្លងឡើយ។ ក្នុង​ករណីនេះ តំណា​ង​​​គណប​ក្ស​នយោបាយនៅមូលដ្ឋាន ឬអង្គការមិន​មែន​រដ្ឋាភិបាលអាចចូលរួម​ពិនិត្យ​គល់បញ្ជីនេះ ប៉ុន្តែ​ គ.ជ.ប ពុំដែលបាន​ទទួលពាក្យបណ្តឹ​ង​​តវ៉ាអំពី​ភាពមិន​ប្រក្រ​តី​ណាមួយទេ។

ល្បិចកលនៃ​ការសរសេរជាទូទៅនៃរបាយការណ៍រួមរបស់ ERA ដែលមិនមាន​លក្ខណៈ​ជាក់​ស្តែង​នេះ គឺ​មានបំណងធ្វើឱ្យការ​ពន្យល់​បកស្រាយ​ មិនអាច​ធ្វើទៅបាន ប៉ុន្តែករណីឈ្មោះ ចាន់ សាន់ (ទំព័រ​ទី៣​២​) ត្រូវ​បាន​​អ្នក​សរសេររបាយការណ៍​រួមរបស់ ERA ​នេះ មាន​ល្បិច​លុប​ឈ្មោះ​​ចេញ ប៉ុន្តែជា​អកុសល​លុបមិនអស់ ហើយ​នៅពេលដែលយើង​​ពិនិត្យ​យ៉ាង​ម៉ត់​ចត់ ឃើញឈ្មោះ​នេះយ៉ាង​តូច​នៅ​លើគល់បញ្ជីប័ណ្ណខៀវនេះ។ ក្នុង​ការ​​អត្ថាធិប្បាយរបស់អ្នកសរសេររបាយការណ៍​រួមរបស់ ERA នេះ ​បាន​ចោទ​ថា ការ​មិន​​បិទរូបថតលើ​ប័ណ្ណនេះ (តាម​ពិត មិនមែ​នជា​ប័ណ្ណ​ដែលយក​ទៅប្រើប្រាស់​សម្រាប់​​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ជា​គល់​​បញ្ជី​សម្រា​ប់​​បញ្ជូនទៅ ​គ.ជ.ប​) គឺមានចេតនា​ផ្តល់លទ្ធភាព​ឱ្យអ្នក​ឈ្មោះ​ស្ទួន​អាច​​បោះ​ឆ្នោត​បានច្រើនជា​ងមួយដង ឬអ្នក​គ្មាន​សិទ្ធិ​បោះឆ្នោតអាចប្រើ​ប័ណ្ណ​ខៀ​វ​របស់ឈ្មោះ ចាន់ សាន់ ទៅបោះឆ្នោតបាន។​​

តាមការពិត ការស្រាវជ្រា​វ​បានបង្ហាញ​ឱ្យឃើញ​ថា នៅថ្ងៃទី១​៣ ខែតុលា ឆ្នាំ២០១២ លោកយាយ ចាន់ សាន់ មានអាយុ ៨០ឆ្នាំ ​បាន​ទទួលប័ណ្ណខៀវ ដែលមានរូបថត និង​ត្រា​​​មេឃុំ។ ស្មៀនឃុំ​បានបញ្ជាក់ថា ជាការអនុវត្ត​ត្រូវ​តែ​មានរូបថតទាំង​គល់បញ្ជី​និង​ចុង​សន្លឹក ប៉ុន្តែ​ករណី​​លោកយាយ ចាន់ សាន់ នេះ លោក​ស្មៀន​ឃុំ​ចាំមិនច្បាស់ថា តើមានរូបថតតែមួយ ឬក៏ខ្លួន​លោក​ភ្លេចបិទរូបថត​របស់លោកយាយមួយសន្លឹកទៀត​នៅ​គល់បញ្ជី។ ដូច្នេះ ក្នុងករណីនេះ ​ប្រសិន​បើ​លោកយា​យ ចាន់ សាន់ មានរូបថតតែមួយសន្លឹក ហើយមេឃុំ​ពុំ​ចេញលិខិតបញ្ជាក់​​​អត្ត​សញ្ញា​ណ​​​​​សម្រាប់​​បម្រើឱ្យ​ការបោះឆ្នោត​ជូនលោកយាយ ដោយ​សារ​ ខ្វះ​រូបថត​មួយ​សន្លឹក​បិទលើ​គល់​បញ្ជីនោះ លោកយាយ​ពិតជា​មិនអាច​អនុវត្តសិទ្ធិបោះឆ្នោត​បានឡើយ​។ ករណី​​របស់លោក​យាយ​ ចាន់ សាន់ នេះ ​ត្រូវ​បាន ERA ​យក​មកសរសេរ​បន្លំ​អ្នកអាន​ដោយផ្ទុយ​ពីការ​ពិត ពីព្រោះ​​អ្វី​ដែល​យក​មកបង្ហាញ​នេះ​ គឺ​គល់​បញ្ជី​ដែល​តម្កល់ទុក​នៅ​ គ.ជ.ប ពុំ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ទេ​ ហើយចុង​សន្លឹក​គឺ​នៅ​នឹង​លោក​យាយ ដែល​មា​ន​​​​​រូបថត​ត្រឹមត្រូវ​ ប៉ុន្តែ​ក្នុង​របាយការណ៍​រួមរបស់ ERA នេះ បែរ​ជា​បំផ្លើសដោយ​លើកយកករណី​របស់​​លោកយា​យ ចាន់ សាន់ មួយនេះ មកប្រើដើម្បីទាញជាសេចក្តី​សន្និដ្ឋាន​សម្រាប់ករណី​ទូទៅ​នៅទូទាំ​ង​​ប្រទេស​​ថា​ ប័ណ្ណខៀវ​ដែល​គ្មាន​រូ​បថត​​អាចផ្តល់​លទ្ធភាព​ដល់​អ្នក​ផ្សេង​បោះឆ្នោត​ជំនួស​វិញ។ ក្នុងរបាយកា​រណ៍​នេះ ​​បាន​បង្ហាញ​​គល់​បញ្ជី​នៃ​ប័ណ្ណខៀវ​ដែល​គ្មានរូបថត ហើយ​លុប​ឈ្មោះ​​អ្នក​កាន់ប័ណ្ណ​នេះ​​ចោល ​ដើម្បី​ចៀសវាងការស្គាល់​ឈ្មោះ​ម្ចាស់​ប័ណ្ណ និង​បំបិទ​ភស្តុតាង​​សម្រាប់ធ្វើការ​ស្រាវជ្រាវ។

របាយការណ៍រួមរបស់ ERA បាន​លើកឡើងអំពី​ករណី​​លោក​​យា​យ ​ចាន់ សាន់ គឺដើម្បី​គ្រាន់តែចោទ​ប្រកាន់​លើអាជ្ញាធរ​មូលដ្ឋាន ឬគ.ជ.ប ប៉ុណ្ណោះ។ ប៉ុន្តែ ​ករណីនេះ​ត្រូវបានរកឃើញ​ការពិត ហើយ​នៅមាន​ករណី​​ទូទៅជាច្រើនទៀតដែល​របាយការណ៍រួមរបស់ ERA ​នេះ​​ បាន​ភូតកុហ​ក​ បំភ្លៃ បំផ្លើស និ​ង​​ប្រឌិត ដោយ​មិន​បាន​បង្ហាញអំពីករណីជាក់ស្តែង ដូចករណីលោកយាយ ចាន់ សាន់​។

ឧទាហ​រណ៍​មួយទៀត របាយការណ៍​រួមរបស់ ERA​ នេះ គ្រាន់​តែ​​សរសេរថា មាន​ការិយា​ល័​យ​មួយក្នុងចំណោម​ការិយាល័យ​សាលារៀន​វត្តសន្សំ​កុសល មានប្រជាជ​ន​​ជាង៥០%​ ទៅបោះឆ្នោត តែពុំ​មានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត ឬឈ្មោះ​​ត្រូវ​បាន​គេបោះ​ឆ្នោតរួច ប៉ុន្តែ​មិនបានបញ្ជា​ក់​​ឈ្មោះអ្នក​បោះឆ្នោត​និងលេខការិយាល័យទេ។ ហេតុ​អ្វី? ពីព្រោះ​ថា​ តាម​ការ​ពិត​ជាក់ស្តែង​ វា​មិ​ន​មាន​បាតុភាព​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​របាយការ​ណ៍​​រួម​របស់​ ERA ចង់​បំផ្លើស​នោះ​ទេ។ ឧទាហរណ៍​មួយថែមទៀត របាយការណ៍​រួម​នេះ​គ្រាន់តែ​លើកឡើង​ថា​ មាន​ការិយាល័យ​​​ចំនួន៧៧ ដែល​​មាន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ពី ​១០០ ទៅ​៥០០ ដោយមិនបានបញ្ជាក់ឈ្មោះ​ការិយាល័​យ​ណាខ្លះនោះទេ។ អ្នកអានដែលពុំ​បាន​យល់ដឹង​​​ស៊ីជម្រៅ​​អំពី​ដំណើរ​​ការ​​បោះឆ្នោត ឬពុំបានធ្វើការស្រាវជ្រាវឱ្យបាន​ដឹ​ង​អំ​ពី​​​ឬស​គល់នៃបញ្ហាប្រាកដ​​ជាជឿលើ​​របាយ​ការណ៍​នេះ ដោយសារអ្នកសរសេរ​មានកលល្បិ​ច​​ទុច្ចរិត ផ្តល់ព័ត៌មានខុសនិងប្រឌិត ដើ​ម្បី​​ធ្វើឱ្យអ្នកអានមាន​​ទស្សនៈអវិជ្ជមាន​ចំពោះ​ការ​បោះឆ្នោត​នៅកម្ពុជា។

របាយការណ៍រួមរបស់ ERA ​បានសន្និដ្ឋានដោយខ្លួនឯងថា ការ​​ចេញ​ប័ណ្ណខៀវ មានប្រហា​ក់​​​ប្រហែល​នឹងចំនួន​សំឡេងឆ្នោត ដែល​គណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះជាតិ ចំនួន ២៨ម៉ឺន​សន្លឹក។ តាម​ការ​ពិត​ ឱ្យ​តែ​អ្នក​មាន​បញ្ហា​បាត់ឬ​ខូច​ គ.ជ.ប ត្រូវ​តែ​ចេ​ញ​​ប័ណ្ណ​ដោយ​មិន​ប្រកាន់​និន្នាការ​​នយោបាយ​ ស្រប​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធីនៃការ​បោះឆ្នោត។ សេចក្ដីសន្និដ្ឋានបែប​នេះ​​ គឺ​មាន​​គោលដៅ​​នយោបាយ ពីព្រោះ​ប័ណ្ណ​ខៀវដែលមាន​សុពលភាព​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៣ មានរហូត​ដល់ចំនួន ១.៨៦០.៤៩១​សន្លឹក ដែលក្នុងនោះចំនួ​ន ១.០៩៨.៨៩៣សន្លឹក ត្រូវបានចេញសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ និង ៧៦១​.​៥៩៨​សន្លឹក ត្រូវបានចេញក្នុង​ឆ្នាំ២០១៣ ដែលក្នុង​នោះ ចំនួន ៤៨៩.៥០១សន្លឹក ត្រូវបានចេញ​​នៅ​ពេលពិនិត្យបញ្ជីឈ្មោះ​និងចុះឈ្មោះ​បោះ​ឆ្នោតឆ្នាំ២០១២ និង​ចំនួ​ន ២៧២.៤៤៧​សន្លឹក ចេញក្នុង​ដំណាក់កាល​​បោះឆ្នោត។ ហេតុ​អ្វី​​បានជា​របាយការណ៍​រួមនេះ លើកឡើងតែតួលេខនៃការ​ចេញ​​ប័ណ្ណ​ខៀវ​ នៅក្នុង​ដំណាក់កា​ល​ចុងក្រោយនៃការ​​បោះ​ឆ្នោ​ត ដែលតួលេខនេះគ្រាន់តែ​​ប្រហែល​នឹង​សំឡេងឆ្នោត ដែល​​​គណប​ក្ស​ប្រជាជនកម្ពុជា​ឈ្នះគណបក្សសង្រ្គោះជា​តិ ដើម្បីធ្វើ​ឱ្យ​អ្នក​អាន​មាន​ការ​យល់​ច្រឡំ​ គិត​ថា​ គ.ជ.ប ធ្វើ​ប័ណ្ណ​ខៀវ​មុន​ពេល​បោះ​ឆ្នោ​ត​​​ចំនួន​ ២៨ម៉ឺន​សន្លឹក​នេះ ឱ្យ​អ្នក​បោះឆ្នោត​គាំទ្រ​គណ​បក្ស​​ប្រជាជន​កម្ពុ​ជា​ ទើប​បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោតប្រហែល ២៨ម៉ឺន​សន្លឹកនេះ​។

នេះពិតជាមានន័យថា របាយការណ៍រួមរបស់ ERA នេះ​ មានគោលដៅ​បំភ្លៃការពិត​ ដើម្បី​ឱ្យ​សាធារណ​មតិ​យល់​ច្រឡំថា​ គ.ជ.ប លួ​ច​​​បន្លំ​សន្លឹក​ឆ្នោត​ជួយគណបក្ស​ប្រជាជនកម្ពុជា ​ក៏ដូចជាមានចេតនា​ បំផ្លាញ​ប្រព័ន្ធបោះឆ្នោត ដើម្បី​បដិសេធលទ្ធផល​បោះឆ្នោត​ដែល​ជា​គោល​ដៅ​ចុងក្រោ​យ​ នៅពេលដែល​គណ​បក្សប្រឆាំងចាញ់​​ឆ្នោត​។

២.៥ របាយការណ៍រួមរបស់ ERA ​នេះ ក៏បានលើកឡើង​ផងដែរ​អំពី​​ចំនួនប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​​មានប្រហែល ៩.៤៤២.៨០២នាក់ ធៀបទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត ៩.៦៧៥.​៤៥៣​​នាក់ (ទំព័រទី២៧)។ សូមបញ្ជាក់ថា ចំនួន​ប្រជាពល​រដ្ឋ​ ៩.៤៤២.៨០២នាក់ គឺ​គ្រា​ន់​​​តែ​​ជា​តួ​លេខ​ប៉ាន់ស្មាន និងជាតួលេខ​ព្យាករណ៍​​របស់​វិទ្យាស្ថាន​ជាតិស្ថិតិ ​​​នៃ​ក្រសួង​ផែនការ​នៅ​​ឆ្នាំ២០០៨។ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ទទួលប្រតិភូក​ម្ម​​​អំណាច​ពី គ.ជ.ប ក្នុងការ​ពិនិត្យ​​បញ្ជីឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅ​កម្ពុជា​ យើ​ង​ត្រូវទទួល​ស្គាល់​នូវ​លទ្ធ​ភាព​​ជាក់ស្ដែងរបស់រដ្ឋ​ ដែល​នៅ​តាមមូលដ្ឋា​ន​​មួយ​ចំនួ​នពុំមានប្រព័ន្ធ​អគ្គិសនីគ្រប់​គ្រាន់ ធនធា​ន​​ហិរញ្ញវត្ថុ​នៅ​មាន​កំណ​ត់ និង​ធនធាន​មនុស្ស​ដែល​ចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា​នៅមាន​កម្រិត​តិចតួច​ណាស់ ដូច្នេះ​ ការចុះបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​ឆ្នោត​ត្រូវ​​ធ្វើដោយដៃ។ ហេតុនេះ ការប៉ោងឡើងនៃ​តួលេខ​អាច​​បណ្ដាល​​មកពី​​​មូល​ហេតុ​មួយ​ចំនួន​​ដូច​ខាង​ក្រោម​៖

មូលហេតុទីមួយ៖ ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាមាន​ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​​លើការ​​វិនិយោគ និង​ពាណិជ្ជកម្ម ដែលនេះជាមូលហេតុធ្វើ​ឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅគ្រប់ទីកន្លែង​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយទៀត​នៅ​ទូទាំង​​ប្រទេស។ ម្យ៉ាងទៀត ដោយសារ​មានការអភិវឌ្ឍ​លំនៅដ្ឋាន​យ៉ាង​លឿន​​​ក្នុងរាជ​ធានី​ភ្នំពេញ អ្នកភ្នំពេញបាន​ផ្លាស់ទីលំនៅពីកន្លែងមួយ​ទៅ​កន្លែងមួយទៀត​នៅក្នុង​រាជធា​នី​ភ្នំពេញ ហើយ​ភាគច្រើន​ពួកគាត់បានចុះឈ្មោះម្តង​ទៀតនៅទីកន្លែង​ដែល​គាត់រស់នៅថ្មី ប៉ុន្តែ​ភាគច្រើន​​នៃ​ប្រជា​ពលរដ្ឋដែលបាន​ធ្វើការ​ផ្លាស់​ប្ដូរទីលំនៅទាំងនោះ ​ពុំ​បាន​ធ្វើ​សំណើសុំលុប​ឈ្មោះ​​ចេញ​​ពីបញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅឃុំ-សង្កាត់ចាស់​ដែល​ធ្លាប់រស់នៅទេ។ ដូច្នេះ ​ឈ្មោះ​របស់ពួកគាត់​អាចមានរហូត​ដល់ ២, ៣ ឬ​ ៤កន្លែ​ង។ យោងតាម​មាត្រា​៥២ថ្មី នៃ​​ច្បាប់ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ បញ្ញត្តិថា «ប្រជាពលរដ្ឋខ្មែរ ​ដែលមានទីលំនៅ​ច្រើនជាង​មួយ​​កន្លែង​ក្នុង​ព្រះរាជា​​ណា​ច​ក្រ​កម្ពុជា ត្រូវ​ជ្រើសរើស​​យក​កន្លែង​តែ​មួយ​គត់ដើម្បីចុះឈ្មោះ​ជាអ្នកបោះ​ឆ្នោត​»​។ ទោះបីជាយ៉ាងនេះក៏ដោយ តាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ការលុបឈ្មោះ​ជន​ណា​ម្នាក់ចេញ​ពីបញ្ជី​បោះឆ្នោតបាន ដរាបណា​មាន​ការស្នើ​សុំ​​ពីសាមីខ្លួនផ្ទាល់ ឬពាក្យ​បណ្តឹង​ជំទាស់​ពីជនណាម្នាក់ ដោ​យ​​ភ្ជាប់មកជាមួយ​​នូវ​ឯកសារ និង​​ភស្តុតាងច្បាស់លាស់។ បញ្ហាដែលបាន​រៀប​រាប់​ខាងលើនេះ ជាមូលហេ​​តុ​​ដែលធ្វើឱ្យ​មាន​ភាព​លម្អៀង​រវាង​ចំនួនអ្នក​មានសិទ្ធិបោះឆ្នោត និងចំនួ​ន​​ឈ្មោះ​​ក្នុងបញ្ជីបោះឆ្នោត។

មូលហេតុទីពីរ៖ នៅឆ្នាំ២០១២ គ.ជ.ប បានផ្តល់លទ្ធភាពឱ្យគណៈកម្មការរាជធានី-ខេត្តរៀបចំ​ការ​បោះ​ឆ្នោត បង្កើតមជ្ឈមណ្ឌលព័ត៌មានមួយ ហើយភ្ជាប់ទៅកាន់បណ្ដាញមេ (Server) របស់ គ.ជ.ប ដើម្បី​ជួយសម្រួលដល់ប្រជាពលរដ្ឋ​ក្នុងការស្វែងរកឈ្មោះ​របស់​ពួក​គាត់។ ទោះបីជាយ៉ាង​នេះ​ក៏ដោយ ឃុំ-សង្កា​ត់​ភាគច្រើនពុំអាច​ប្រើប្រាស់​កុំព្យូទ័រ ឬពុំមានលទ្ធភាពប្រើប្រាស់​អ៊ីនធឺណិតបាន ដែលជាហេតុ​ធ្វើឱ្យ​ពួកគា​ត់​​មិន​អាច​ស្វែងរក​ឈ្មោះ​អ្នកស្នើសុំចុះឈ្មោះថ្មី ដើម្បីផ្ទៀងផ្ទាត់ឱ្យប្រាកដថា អ្នកស្នើសុំ​ចុះ​​ឈ្មោះ​​ថ្មី​ទាំង​នោះ​ធ្លាប់​បាន​ចុះ​ឈ្មោះ​រួចហើយឬនៅ។

របាយការណ៍រួមរបស់ ERA នេះ (ទំព័រទី២៨ ដល់ទី២៩) ​បា​ន​​លើក​ឡើងអំពី​ទីកន្លែង​ជាក់ស្តែង​មួយចំនួន​នៅ​រាជធានីភ្នំពេញ ដែល​ឈ្មោះអ្នកបោះឆ្នោត​ក្នុងបញ្ជី​មានចំនួនច្រើន​ជាង​ចំនួនប្រជាពលរដ្ឋ ដែ​ល​​​មា​ន​​​សិទ្ធិ​បោះ​ឆ្នោត​​ជាក់ស្ដែង ឧទាហរណ៍៖

 - នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៖ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមាន ១៣.៥១៣​នាក់ ចំណែក​​ឈ្មោះក្នុង​បញ្ជីបោះឆ្នោត​មានចំនួនរហូតដល់ ២២.៧១០នាក់។ ​ចៅសង្កាត់ បានឱ្យដឹងថា មូលហេតុ​​ដែលធ្វើ​ឱ្យ​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ មានចំនួន​ច្រើន​ជាង​អ្នក​មានសិទ្ធិបោះឆ្នោ​ត​ដែលរស់នៅ​អចិន្រ្តៃយ៍​នៅ​សង្កាត់​នេះ គឺដោយ​សារ​​នៅក្នុងសង្កាត់នេះ មានប្រជាពលរដ្ឋមកស្នាក់នៅ​និង​មាននិស្សិត ជាពិសេស​និស្សិត​​ស្នាក់​នៅ​តាម​វត្តអារាម និងកម្មករជួលផ្ទះនៅ ហើយបានចុះឈ្មោះ​​ដើម្បី​បោះឆ្នោត​នៅ​ទីនេះ។ ការផ្លាស់ប្តូរ​ទី​លំនៅចេញនិ​ង​​ចូល​​ជា​​ញឹកញាប់ ធ្វើឱ្យអាជ្ញាធរមូលដ្ឋានមាន​ការ​លំបាក​​ក្នុងការ​កំណ​ត់​​អត្តសញ្ញាណ​ពិត​ប្រាកដ​។ នៅក្នុងសង្កាត់នេះ​ ក៏មានការផ្ទេរ​ប្រជាពល​រដ្ឋ​​ចេ​ញ​​ពីតំបន់​សម្បុកចា​ប​​និងដី​ក្រហម​ទៅ​កន្លែងផ្សេង។ គួរឱ្យ​កត់​សម្គា​ល់​ផងដែរថា អ្នកដែលបាន​ចុះ​ឈ្មោះ​​​​ថ្មី​​​នៅក្នុង​សង្កាត់នេះ ភាគច្រើន​ត្រូវបានសកម្មជនគណបក្ស​សង្គ្រោះ​ជាតិ​នាំមកចុះឈ្មោះ ដោយ​ចេញ​មុខ​​​ធ្វើជា​សាក្សីឱ្យពួកគាត់​តែ​ម្តង​។

          - នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ​៖ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មានចំនួន ៤.៤៦៣នាក់ រីឯ​ឈ្មោះក្នុង​បញ្ជី​បោះ​​ឆ្នោតមានរហូតដល់ចំនួន ៩.០២៩នាក់។ ​ចៅសង្កាត់ចតុមុខបានឱ្យដឹងថា មូលហេតុ​ដែ​ល​ធ្វើ​ឱ្យ​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត​ មាន​ច្រើន​ជាង​អ្នកមាន​សិទ្ធិ​​​បោះ​ឆ្នោតដែលរស់នៅអចិន្រ្តៃយ៍នៅសង្កាត់នេះ គឺដោយ​សារ​នៅក្នុងសង្កាត់នេះ មានប្រជាពល​រដ្ឋ​មកស្នាក់នៅ កម្មករ​សំណង់​ និងមាននិស្សិត ជាពិសេ​ស​​និស្សិត​ស្នាក់​នៅ​តាម​វត្តអារាម ហើយបានចុះ​ឈ្មោះដើម្បី​បោះឆ្នោត​នៅទីនេះដែរ។ ការផ្លាស់ប្តូរទីលំនៅចេញនិង​ចូល​​ជា​​ញឹកញាប់ ដែលធ្វើឱ្យ​អាជ្ញាធ​រ​​​មូលដ្ឋាន​មិនអាចស្គាល់អត្តសញ្ញាណពិតប្រាកដ។ ក្នុងការ​បោះ​ឆ្នោ​ត​​ឆ្នាំ២០១៣​នេះ​ មាន​ប្រជាពលរដ្ឋ​​​សរុប​ទៅ​បោះ​ឆ្នោ​តចំនួន ៥.៣១៥នាក់។ ជាពិសេស​នៅក្នុង​ថ្ងៃ​បោះឆ្នោត មានការ​ចូល​រួម​​ពីតំណាងគណបក្ស​នយោបាយ​​និងអ្នក​សង្កេតការណ៍ដ៏ច្រើនកុះករ ហើ​យ​​​​​ពុំមានបញ្ហាអ្វីទាំងអស់​កើត​ឡើង។

ក្នុង​ករណីដូចបាន​រៀប​រាប់​ខាងលើនេះ អាជ្ញាធរឃុំ-សង្កាត់ពុំមានសំអាងផ្លូវច្បាប់ដើម្បី​ស្នើ​សុំ​ គ.ជ.ប លុប​ឈ្មោះអ្នកទាំងនោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ។ នេះជាមូលហេតុដែលធ្វើឱ្យ​អ្នកមាន​ឈ្មោះក្នុងបញ្ជី​បោះ​ឆ្នោត​​មានចំនួនច្រើនជាងចំនួនប្រជាពលរដ្ឋ ដែលរស់នៅ​អចិន្ត្រៃយ៍​នៅមូលដ្ឋាន​នីមួយ​ៗ​។ ចំពោះ​ករណី​ខាង​លើ​ កើត​មាន​ឡើង​ច្រើន​​នៅ​តំបន់​ប្រជុំ​ជន ឬទីក្រុង ពីព្រោះ​ប្រជាពល​រដ្ឋ​ផ្លាស់​ប្តូរ​​ទីលំនៅ​ចេញ​-ចូល​ញឹក​ញាប់​។ ចំណែក​នៅ​តាម​តំបន់​ជនបទ​ ឬ​នៅតាម​ឃុំ​ ​ពុំ​សូ​វ​មានករណី​ដូចបាន​​រៀប​រាប់​​​ខាងលើនោះទេ។​​

          . ការបោះពុម្ពសន្លឹកឆ្នោតច្រើនហួសពីតម្រូវការ៖ របាយការណ៍រួមរបស់ ERA បានលើកឡើងអំពី «ការបោះពុម្ព សន្លឹកឆ្នោតលើសពីតម្រូវការ» (ទំព័រទី៣៣)
ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីឆ្នាំ២០១២ មាន​ចំនួន ៩.៦៧៥.៤៥៣​នាក់ និងការិយាល័យបោះឆ្នោតចំនួន ១៩.០០៩ការិយាល័យ។ សន្លឹក​ឆ្នោ​ត​ ដែ​លបាន​ផ្តល់ឱ្យ​ប្រើប្រាស់​​សម្រាប់​ការិយាល័យបោះឆ្នោត​ទាំងអស់ មា​ន​ចំនួនសរុប ១១.០៨២.៤០​០​​សន្លឹក ក្នុងនោះ​រួម​​ទាំងសន្លឹក​ឆ្នោត​​បម្រុ​ង​​​ជាម​ធ្យមប្រមាណ ៧៥សន្លឹក​សម្រាប់​ការិយាល័យ​​នីមួយៗ។ សន្លឹកឆ្នោតបម្រុង​ចំនួន​ ១.២២៤.៧៥០​សន្លឹក​ផ្សេង​ទៀត ត្រូវបានរក្សា​ទុកនៅ​គណៈកម្មការរាជធានី-ខេត្ត​រៀបចំការបោះឆ្នោត (គធ/ខប) សម្រាប់​ផ្ដល់ជូន​គណៈកម្មការឃុំ-សង្កាត់​រៀបចំ​ការបោះឆ្នោត (គឃ/សប) ទាំ​ង​ ១.៦៣៣ ឃុំ-សង្កាត់ភ្លាមៗ ក្នុងករណីឃុំ-សង្កាត់​ណា​មួយខ្វះ​ឬ​ខូច​សន្លឹកឆ្នោត​ដោយ​ប្រការណាមួយ ដូចជា ករណីអគ្គីភ័យ ភ្លៀងទទឹកជាដើម។ យោង​​តាមនីតិវិធីរបស់ គ.ជ.ប ការបែងចែក​សន្លឹកឆ្នោតតាមការិយាល័យ​នីមួយៗ មានដូចក្នុង​ឧទាហរ​ណ៍ខាង​ក្រោម៖

ទីមួយ៖ បើការិយាល័យបោះឆ្នោតមានចំនួនអ្នកបោះឆ្នោត ៦៥​០នាក់ នោះ​សន្លឹក​ឆ្នោត​ប្រើ​កា​រ​​សរុប​មាន​ចំនួន១៣ក្បាល ស្មើនឹង ៦៥០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា សន្លឹកឆ្នោត​ស្មើនឹង​ចំនួន​​អ្នកបោះឆ្នោត ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង​៥០សន្លឹកទៀត នាំឱ្យ​ទាំង​សន្លឹ​ក​ឆ្នោតប្រើការ និង​សន្លឹក​ឆ្នោត​​បម្រុង មានចំនួនសរុប ៧០០សន្លឹក ស្មើនឹង​១៤ក្បាល ក្នុង​ការិយាល័យនោះ​។

ទីពីរ៖ បើការិយាល័យមួយមានចំនួនអ្នកបោះឆ្នោត ៦៥១នា​ក់ នោះសន្លឹកឆ្នោត​ប្រើការ​មាន​ចំនួន ១៤​ក្បាល ស្មើនឹង ៧០០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា មានសន្លឹកឆ្នោតលើស​ពីចំនួន​អ្នក​បោះឆ្នោតចំនួន ៤៩​សន្លឹក ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង ៥០សន្លឹក​ទៀត នាំឱ្យសន្លឹក​ឆ្នោត​បម្រុង​មាន​ចំនួន ៩៩សន្លឹក​។ ដូច្នេះ ទាំងសន្លឹកឆ្នោតប្រើការ និងសន្លឹកឆ្នោត​បម្រុង មានចំនួនសរុប ៧៥០សន្លឹក ស្មើ​នឹង​១៥ក្បាល ក្នុងការិយាល័យនោះ។

ទីបី៖ បើការិយាល័យមួយមានចំនួនអ្នកបោះឆ្នោត ៦៩៣នាក់ នោះសន្លឹកឆ្នោតប្រើការ​មាន​ចំនួន ១៤​ក្បាល ស្មើនឹង ៧០០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា មានសន្លឹកឆ្នោតលើសពីចំនួន​អ្នក​បោះ​ឆ្នោតចំនួន ០៧​សន្លឹក ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង ៥០សន្លឹក​ទៀ​ត នាំឱ្យសន្លឹកឆ្នោតបម្រុង​មាន​ចំនួន ៥៧សន្លឹក​។ ដូច្នេះ ទាំងសន្លឹកឆ្នោតប្រើការ និងសន្លឹកឆ្នោត​បម្រុង មានចំនួនសរុប ៧៥០សន្លឹក ស្មើ​នឹង​១៥ក្បាល ក្នុងការិយាល័យនោះ។

          របាយការណ៍រួមរបស់ ERA នេះ បានចោទថា «គ.ជ.ប ពុំបានប្រកាស​ចំនួនសន្លឹកឆ្នោតមិនបានការ​នៅ​​គ្រប់​ការិយាល័យ​​​​បោះឆ្នោត ដែលបង្កឱ្យមានការលំបាកដើម្បី​គណនា​ចំនួនសរុប​នៃសន្លឹកឆ្នោតដែ​ល​​​មិន​បាន​ការ ក៏ដូចជាការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ដែល​ចោទជា​បញ្ហា​អំពី​ប្រសិទ្ធភាព​នៃ​សុវត្ថិភាព​បោះឆ្នោត​ដែរ»។

តាមពិត មុនពេលប្រកាស​លទ្ធផល​​ផ្លូវការ​នៃការបោះឆ្នោត គ.ជ.ប បានផ្សព្វផ្សាយ​​របាយការណ៍​ស្ដី​ពី​ការប្រើប្រាស់ និង​ផ្ទៀងផ្ទា​ត់​​សន្លឹកឆ្នោត​​នៅ​ទូទាំង ២៤​មណ្ឌលរាជធានី-ខេត្ត រួមមាន៖

- សន្លឹកឆ្នោតផលិតសរុប              ១២.៣២៥.៦៥០សន្លឹក
- សន្លឹកឆ្នោតគំរូសម្រាប់វគ្គបណ្ដុះបណ្ដាល ១៨.៥០០សន្លឹក
- សន្លឹកឆ្នោតបានការសរុប              ៦.៦២៧.១៥៩សន្លឹក
- សន្លឹកឆ្នោតមិនបានការសរុប              ១០៨.០៨៥សន្លឹក
- សន្លឹកឆ្នោតខូចសរុប                         ២១.៩៧៣សន្លឹក
- សន្លឹកឆ្នោតនៅសល់ (មិនបានប្រើ) ៤.៣២៦.០១២សន្លឹក
- សន្លឹកឆ្នោតបម្រុងនៅសល់            ១.២២៤.០០០សន្លឹក

COMFREL មានអ្នកសង្កេតការណ៍របស់ខ្លួនគ្រប់ការិយាល័យទូទាំងប្រទេស ដែលចូលរួម​គ្រ​ប់​​​​ដំណាក់​​កាល​​នៃការបោះឆ្នោត រួមទាំ​ង​ការរាប់សន្លឹកឆ្នោតផង។ លទ្ធផលនៃការរាប់​សន្លឹក​ឆ្នោត​មាន​ការកត់ត្រា​​អំពី​សន្លឹក​​ឆ្នោត​មិន​បានការ ដូច្នេះបើ COMFREL ចង់ដឹងអំពីចំនួនសន្លឹកឆ្នោត​មិន​បាន​ការនៅការិយាល័យណាមួយ ឬនៅ​គ្រប់​ការិយាល័​យ​ទូទាំងប្រទេសនោះ COMFREL អាច​ទទួល​ទិន្នន័យពីអ្នកសង្កេតការណ៍​របស់ខ្លួន ដែល​មាន​វត្តមាន​​នៅ​ការិយាល័យ​បោះឆ្នោតទាំងអស់តាម​ទម្រ​ង់​១១០៤​ ឬពីទម្រង់១១០២ដែលបិទនៅខាងមុខ​ការិយាល័យ​​បោះឆ្នោត តើចាំបាច់ធ្វើការស្ទង់មតិធ្វើអ្វី។ បើសិនជា​មានការ​​ខុសគ្នា​រវាងទិន្នន័យរបស់ គ.ជ.ប និង COMFREL នោះខ្លួន​អាចបញ្ចេ​ញ​​ទិន្នន័​យ​​នៃ​ភាពខុសគ្នានេះ ដើម្បីជាភស្តុតាងថា មានភាព​មិនប្រក្រតីណាមួយ​កើតឡើង​ជុំវិញ​បញ្ហា​នេះ ហើយ COM​F​REL មិនគួរយក​មក​សរសេរ​នៅក្នុង​របាយការណ៍រួមរបស់ ERA ដើម្បីធ្វើឱ្យអ្នកអាន​ដែល​មិនបាន​ជ្រាប​ព័ត៌មាន​ច្បា​ស់​អំពីបញ្ហានេះ​មាន​ការយល់​ច្រឡំ​ឡើយ។

ចម្លើយដ៏សាមញ្ញងាយយល់ចំពោះការចោទប្រកាន់ដ៏ខុសឆ្គងនោះ គឺការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បី​ធ្វើឱ្យបាត់ជំនឿទុកចិត្តលើ គ.ជ.ប ហើយបង្កើតបានជាមូលហេតុធ្វើឱ្យគណបក្សប្រឆាំង​ទាត់ចោលលទ្ធផ​ល​​នៃ​ការបោះឆ្នោត។ ម៉្យាងវិញទៀត របាយការណ៍រួមរបស់ ERA នេះ បានរួមចំណែកធំ ធ្វើឱ្យសាធារណមតិ ជាពិសេស ប្រទេសមួយចំនួនយល់ច្រឡំ និងវាយតម្លៃខុសទៅលើ គ.ជ.ប ដោយបានគាំទ្រការចោទប្រកាន់​មិនសមហេតុសមផលរបស់គណបក្សប្រឆាំងថា គ.ជ.ប មិនឯករាជ្យ និងមិនអព្យាក្រឹត ហើយ គ.ជ.ប គឺជា​ឧបករណ៍មួយដែលលម្អៀងនិងបានលួចសន្លឹកឆ្នោតឱ្យគណបក្ស​​ប្រជាជនកម្ពុជាផងដែរ។

របាយការណ៍រួមរបស់ ERA (ទំព័រទី៣៥) ក៏បានចោទផងដែរថា ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​ចំនួន​១៥.០៧៥ មានការិយាល័យចំនួន៧៧ ត្រូវបានកត់ត្រា​ក្នុង​ទម្រង់​១១០៩ ថាមាន​សន្លឹក​ឆ្នោត​មិន​​បាន​ការចន្លោះ​ពី​ ១០០ទៅ៥០០សន្លឹក។ ការចោទប្រកាន់នេះពិត​ជា​មាន​ការបំផ្លើស។

  នៅ​ទូទាំងប្រទេស សន្លឹកឆ្នោតបានការមានចំនួន​ ៦.៦២៧.១៥៩​សន្លឹក និងសន្លឹក​ឆ្នោត​មិនបាន​ការ​​​​មាន​ចំនួន​ ១០៨.០៨៥សន្លឹក។ តាមតួលេខរបស់ គ.ជ.ប នៅ​ទូទាំង​ប្រទេស​ ការិយាល័យ ចំនួន​៦ ដែល​មាន​ចំនួនសន្លឹកឆ្នោតមិនបានការច្រើន​ជាង​គេគឺ៖ នៅ​ខេត្ត​សៀមរាប ការិយាល័យ​លេខ០៣២៦ មាន ​១៣៧​សន្លឹក ការិយាល័យ​លេខ០២២២ មាន​ ១៣៣សន្លឹក​ និងការិយាល័យលេខ​០៤៨២ មាន​ ១២៧សន្លឹក។ នៅ​ខេត្ត​រតនគិរី​ ការិយាល័យ​លេខ០១២២ មាន​ ១១​៧​សន្លឹក។ នៅ​ខេត្តក្រចេះ ការិយាល័យ​លេខ ០០​២​​៤ មាន​ ១១១សន្លឹក។ នៅ​កំពង់ធំ ការិយាល័យលេខ០៤១៤ មាន​ ១​០​១​សន្លឹក។ តួលេខនេះមាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំងរវាងទិន្នន័យនៅ​ក្នុង​របាយ​ការណ៍​​រួម​របស់ ERA ​​និ​ង​​ទិន្នន័យ​​ជាក់ស្តែងនៃ​ការបោះឆ្នោត​ដែ​ល​​ផ្សព្វ​ផ្សាយ​ដោយ ​គ.ជ.ប។ តាម​រយៈ​តួលេខនេះ បញ្ជា​ក់​ឱ្យ​ឃើញ​ថា របាយការណ៍​រួមនេះ មានចេតនា​ភូតកុហក និង​ប្រឌិត​រឿង ហើ​យ​​ជា​ធម្មតា​អ្នកភូតកុហក និង​​​ប្រឌិត​រឿងតែងតែ​ភ្លេចភ្លាំង​​នៅ​ចំណុច​ណាមួយ​​ដែល​​ធ្វើ​ឱ្យ​គេ​ចា​ប់​​​ចំណុច​បា​​ន ដែលនេះជា​រឿងគួរ​ឱ្យ​អាម៉ាស់​​បំផុត​​របស់​​អ្នកដែលមានចេតនា​បំផ្លាញ​​លទ្ធផ​ល​​នៃការ​បោះឆ្នោត​។

របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា មាន ១១​% នៃ​ការិយាល័យ​សរុប ១៩.០០៩ មាន​​ភាព​ខុស​គ្នារវាងសន្លឹកឆ្នោតបានការសរុប​ដែលកត់ត្រា​ដោយ​អ្នក​សង្កេតការណ៍​របស់ TIC និង​លទ្ធផល​​ផ្លូវ​ការ។ ជាធម្មតា ការរាប់សន្លឹកឆ្នោតធ្វើដោយ​ដៃមនុ​ស្ស ដែល​មិនអា​ច​​ធ្វើឱ្យល្អឥត​ខ្ចោះ១០០%ទេ ហើយអាច​មានកំហុសឆ្គង​បន្តិចបន្តួច ឧទាហរណ៍ ៣ ឬ ៤​ករណីនៅទូទាំងប្រទេស​ជាដើម ប៉ុន្តែមិនមែន ១១​% ដូច​បាន​លើកឡើង​ក្នុងរបាយ​ការណ៍​នេះទេ។ ដូច្នេះ ​តួលេខ​នេះ គឺបំផ្លើសដោយអង្គការ TIC សមគំនិត​ជាមួយ​​នឹងអ្នក​សរសេរ​​របាយការណ៍​នេះ។ ប្រសិនបើ​មាន​​ភាពខុសគ្នាបែបនេះមែន ហេតុអ្វីបាន​ជាក្នុង​របាយការណ៍​នេះ ​មិន​ប្រាប់ឈ្មោះ​ការិយាល័យ ដែល​មាន​បញ្ហា​​ទាំង​នេះ ហើយហេតុអ្វីគណបក្សប្រឆាំង​មិនប្តឹងតវ៉ា​រក​ដំណោះ​ស្រា​យ​ ភ្លាមៗនោះ លើកលែងតែ​ការិយាល័យ ២ ឬ៣ ប៉ុណ្ណោះ ដែ​ល​បានប្តឹង?

៣.   ការវិភាគអំពីការិយាល័យបោះឆ្នោតនិងលទ្ធផលបោះឆ្នោត
  (ទំព័រទី៣៦ ដល់ទី៤១)

ករណីលុបឈ្មោះ​នៅខេត្តសៀមរាបនិងបន្ទាយមានជ័យ៖

របាយការណ៍រួមរបស់ ERA នេះ ក៏បាន​លើក​ឡើង​​ដែរថា ក្នុង​ខេត្តសៀម​រាបនិងបន្ទាយមានជ័យ នៅ​ឆ្នាំ២០​១​២ ចំនួន២៤​ការិយា​ល័យ​​​មានការ​លុប​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​ចេញពី​បញ្ជី​បោះឆ្នោត​​លើសពី ៥០​%​​។

ករណីនៃការលុបឈ្មោះចេញពីបញ្ជី​បោះឆ្នោត​​លើស​ពី៥០% នៅការិយាល័យមួយចំនួននៅ​​ខេត្ត​ទាំង​ពីរ​​នេះ គឺដោយសារអ្នកមានឈ្មោះបោះឆ្នោតក្នុង​ការិយាល័យ​ទាំង​នោះ​ភាគច្រើន ជាកងកម្លាំង​​​ប្រដា​ប់អាវុធ ដែល​​ត្រូវបានទទួលបញ្ជាឱ្យផ្លាស់ប្តូរ​កន្លែង​ឈរ​ជើង​ក្នុង​ដំណាក់កាលដែលកម្ពុជា និង​ថៃ​​មាន​បញ្ហា​នៅតាម​បណ្តោយ​ព្រំដែន ដូច្នេះឈ្មោះរបស់ពួកគាត់​ត្រូវ​បាន​លុបចេញ ហើយបានទៅ​ចុះ​ឈ្មោះ​​នៅក្នុង​ទីតាំង​ឈរជើងថ្មី។ ទោះ​បីជាការលុប​ឈ្មោះ​នេះ​ក៏ដោយ​ ឬ​ការ​បង្កើត​ការិយាល័យ​បោះ​ឆ្នោ​ត​ថ្មីក៏ដោយ ​គឺធ្វើ​ស្រប​ទៅ​តាមច្បាប់ បទ​ប​ញ្ជា និង​នីតិវិធីនៃការ​បោះឆ្នោត និងតាមការប្រែប្រួល​ជាក់ស្តែង​នៃកត្តាប្រជាសាស្រ្ត។ នេះគឺជាឧទាហរណ៍មួយទៀត ដែលបង្ហាញថារបាយការណ៍​រួមរបស់ ERA ​នេះ រៀបចំឡើង​ដោយ​​ពុំ​បា​ន​​ស្រាវជ្រាវ​​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ ដែល​ជា​ហេតុ​​ធ្វើឱ្យមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ទោះ​បី​ជា​ គ.ជ.ប ​​បាន​អនុវត្ត​តាមច្បាប់ បទបញ្ជា និង​នីតិវិធីក៏​ដោយ ហើយនេះជាល្បិចកល​ដែលមាន​ចេតនា​ច្បាស់លាស់ ធ្វើឱ្យអ្នកអា​ន និងសាធារណមតិយល់​ឃើញ​​ថា ​មាន​ភាពមិនប្រក្រតី​ចំពោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១​៣​​នេះ​។

៤. ការស៊ើបអង្កេតក្រោយការបោះឆ្នោត

៤.១ របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា សមា​ជិក​​ក្រុមប្រឹក្សាធម្មនុញ្ញភាគច្រើ​ន ​​ជា​សមាជិក​អចិន្រ្តៃយ៍​បច្ចុប្បន្ន​​នៃ​​​គណៈកម្មាធិការ​កណ្តាលរបស់​គណបក្ស​​ប្រជាជនកម្ពុជា (ទំព័រទី​៤៤)។

ប៉ុន្តែ សមាជិកភាពនៅក្នុងគណបក្ស​នយោបាយ​មួយ រាប់​បញ្ចូល​ទាំងសមាជិកភាព​នៅក្នុងស្ថាប័នដឹកនាំនៃគណបក្សនោះផង មិនមែនជា​​ការ​រំលោភ​បំពាន​លើច្បាប់ស្ដីពីក្រុមប្រឹក្សា​ធម្មនុញ្ញ ដែលចែងថាមុខងារ​​សមាជិក​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​វិសមិត​ភាព​នឹងមុខ​ងារ​សមាជិក​​ព្រឹទ្ធ​សភា សមាជិក​​រ​ដ្ឋសភា សមាជិក​រាជ​រដ្ឋាភិបាល ចៅក្រមក្នុងមុខតំណែង ការកាន់​តំណែង​ណាមួយ​ក្នុង​​មុខងារ​សាធារ​ណៈ ប្រធាន ឬ​អនុប្រធាន​គណប​ក្ស​​នយោបាយ ប្រធាន ឬអនុប្រធាន​​សហជីព។​​ តាម​​ស្មារតីនៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩​៣ ក្រុម​ប្រឹក្សា​ធម្មនុញ្ញមាន​សមា​ជិក​​​​ចំនួន៩រូប ដែល​មាន​អាណត្តិ៩ឆ្នាំ។ សមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ ១ភាគ៣ផ្លាស់​ថ្មី​ក្នុង​​រយៈ​ពេល​៣ឆ្នាំម្តងៗ​។ សមាជិក​​​​៣​រូប​​តែងតាំង​ដោ​យ​ព្រះមហាក្សត្រ ៣រូបជ្រើសតាំង​ដោយ​​រ​​ដ្ឋសភា ហើយ ​​​៣រូបទៀតជ្រើសតាំង​ដោយ​​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម។ ប្រធានត្រូវបាន​ជ្រើស​តាំង​ដោយ​​​សមាជិក​នៃក្រុមប្រឹ​ក្សា​ធម្មនុញ្ញ។ ប្រធាន​មាន​​សំឡេង​ឧត្តមានុភាព ក្នុង​ករណីបែក​សំឡេង​ជាពីរ​ស្មើគ្នា។

សមាជិកនៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវបាន​តែង​តាំង​និងជ្រើសតាំ​ង​ចេញ​ពី​ស្ថាប័ន​​កំពូលចំនួន​បី​ផ្សេងៗ​គ្នា។ សេចក្តីសម្រេចរបស់​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមាន​អនុភាព​អនុវត្ត​​ទៅ​លើអំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

៤.២ របាយការណ៍រួមរបស់ ERA នេះ​ ក៏បានលើកឡើងផងដែរថា មាន​ពាក្យបណ្តឹងជាច្រើន​របស់​គណ​បក្ស​​​​សង្គ្រោះ​ជាតិ ប៉ុន្តែមិនបានដោះស្រាយដោយ គ.ជ.ប ទេ ហើយគណបក្ស​សង្គ្រោះជាតិបាន​ប្តឹង​​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែ​ល​បាន​ឯកភាពជ្រើសរើសយកមក​ពិនិត្យ​​តែ​ការិយាល័យបោះឆ្នោត​មួយ​ចំនួន​ប៉ុណ្ណោះ​នៅក្នុងខេត្តបាត់ដំបង កណ្តាល ក្រចេះ និង​សៀមរា​ប ទោះបី​ជាក្រុមប្រឹក្សាធម្មនុញ្ញ​​ទទួល​យ​ក​ករណី​បណ្តឹង​មួយចំនួន មកធ្វើការស៊ើបអង្កេត​ដោយ​មាន​ច្បាប់កំណត់​ក៏ដោយនោះ ប៉ុន្តែបញ្ហា​ជាច្រើន​និង​ការលួចបន្លំ​ត្រូវបាន​រក​ឃើញ។

របាយការណ៍រួមរបស់ ERA នេះ ​បានរំលេចឡើងនូវការ​លួចប​ន្លំ ដែល​ខុសពី​ការពិត​ទាំងស្រុង​។ តាម​ការពិត បន្ទាប់ពីបាន​ដោះស្រាយ​ពាក្យបណ្តឹង​ចំនួន​១៣ និង​បាន​ចេញ​សេចក្តី​សម្រេច​លើ​​បណ្តឹង​ចំនួ​ន​​០៤ អនុលោមតាមច្បាប់​បោះឆ្នោត​ និង​បទបញ្ជា​និង​នីតិវិធី​ ដោយ​​បា​ន​​ចោទ​សួរ​ដើមបណ្តឹ​ង​​ផ្ទាល់​ ព្រមទាំង​ពិនិត្យ​ភស្តុតាង​ដែល​ផ្តល់​ដោយ​ដើម​បណ្តឹង​រួច​មក​ គ.ជ.ប បាន​ប្រកាស​លទ្ធផ​ល​​​បណ្តោះអាសន្នតាម​ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៣។

គណបក្សសង្គ្រោះជាតិ​បាន​ដាក់ពាក្យ​បណ្តឹង​ ចំនួន​១៥ ទៅ​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​ជំទាស់​នឹង​សេចក្តី​​សម្រេច​របស់​ គ.ជ.ប។ ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយពាក្យបណ្តឹងចប់សព្វគ្រប់ ដោ​យ​​បាន​បញ្ជាឱ្យ គ.ជ.ប ​បើក​កញ្ចប់​សុវត្ថិភាព «ក» នៅក្នុងខេត្តចំនួន៤ គឺ ខេត្តក្រចេះ បាត់ដំបង សៀ​ម​រាប និងកណ្តាល​។ សៀវភៅសស្តីពីការ​បោះឆ្នោតសកលជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា រប​ស់ គ.ជ.ប បាន​ពន្យល់​រួចហើយ​អំពីការ​ដោះស្រាយពាក្យ​​បណ្តឹង​ក្នុង​ខេត្តទាំង​៤នេះ។ ដូច្នេះ អង្គភាព​ព័ត៌មាននិងប្រតិកម្មរហ័ស សូម​លើកយកតែករណីខេត្តកណ្តាល​មកធ្វើការបកស្រាយ​បំភ្លឺជូនតែប៉ុណ្ណោះ​។

នៅខេត្តកណ្តាល កញ្ចប់សុវត្ថិភាព «ក» ទាំងអស់ ដែលបានពិនិត្យរួច បានបិទយ៉ាងត្រឹមត្រូវ។ នៅ​ក្នុង​កញ្ចប់សុវត្ថិភាព «ក» មកពីការិយាល័យមួយ មន្រ្តីការិយាល័យបោះឆ្នោតមានកំហុសដោយច្រ​ឡំ​ដាក់ទម្រង់​បែបបទលេខ១១០១ ចំនួនពីរច្បាប់តែម្តង ដែលតាមពិតត្រូវដាក់ទម្រង់បែបបទលេខ១១០​១ មួយច្បាប់ និង​ទម្រង់បែបបទលេ​ខ​១១០២មួយច្បាប់ទៀត។ ដូច្នេះ ទម្រង់បែបបទលេខ១១០២ ដែលនៅសល់ចំនួន​ពីរ​ច្បាប់​នោះ ត្រូវបានដាក់ចូលក្នុងកញ្ចប់ «ខ» ហើយផ្ញើទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ ប៉ុន្តែ​ទោះបីជាយ៉ា​ងណាក៏ដោយ ទម្រង់បែបបទលេខ១១០៨ និងផ្ទាំងក្រដាសធំកត់ត្រា​សំឡេងឆ្នោត​មាន​ទិន្នន័យ​ដូចគ្នានៅការិយាល័យបោះឆ្នោតនេះ។ ដូចនេះ តួលេខចំនួនសំឡេងឆ្នោតនៅ​ការិយាល័យនេះ​មិនមាន​ការប្រែ​ប្រួល​ឡើយ។ ដើមបណ្តឹងពីគណបក្សសង្គ្រោះជាតិទទួលស្គាល់ថា ហត្ថលេ​ខា​លើទម្រង់ទាំងនោះពិតជា​ហត្ថលេខា​របស់តំណាងគណបក្សខ្លួនមែន។ បន្ទាប់ពីបា​ន​លទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព នៅតាមខេត្ត​នីមួយ​ៗ​ដែលគណបក្ស​សង្គ្រោះ​ជាតិ​បានប្តឹង​​​រួចមក ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ចេញ​សេចក្តីសម្រេច ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣៖

- តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំង​មូល
-   សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរនិងបិទផ្លូវតវ៉ា ហើយ​មានអនុភាពទៅ​លើ​​អំណាច​ទាំង​អស់ ដែលមានចែងក្នុងរដ្ឋ​ធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។

សន្និដ្ឋាន

. ឈរលើមូលដ្ឋានដូចបានបកស្រាយខាងលើ អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​ បដិសេធ​ទាំង​ស្រុង​​នូវ​​របាយការណ៍រួមដែល​ចេញផ្សាយដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ។ ​​អង្គការ​​និង​សមាគម​ទាំងអស់ ដែលបានទទួលការអនុញ្ញាតឱ្យបំពេ​ញ​មុខងារជាអង្គការមិនមែន​រដ្ឋា​ភិ​បាល​ ត្រូវ​គោរព​​គោល​ការណ៍​​​ឯករាជ្យ អព្យាក្រឹត មិនលម្អៀង និងមិនបម្រើផលប្រយោជន៍​​គណបក្ស​​នយោបា​យ​ ដូច​មាន​ចែង​នៅ​ក្នុង​លក្ខន្តិកៈរបស់ខ្លួន។ អង្គការទាំង​នេះ​ត្រូវ​បំពេញ​បេសក​កម្ម​រៀងៗខ្លួន​ និងមិន​​ត្រូវ​ជ្រៀតជ្រែក​ចូលកិច្ចការនយោបាយបែបនេះទេ។ នៅ​ក្នុង​​របាយការណ៍​រួម​រប​ស់ ERA ដែល​បាន​​ចង​ក្រង​ដោយយកការ​ស្រាវជ្រា​​វ​ពីអង្គការផ្សេងៗ ដែ​ល​គេ​ដាក់​ឈ្មោះថាជា «អង្គការ​ឯករាជ្យ» ដែល​មាន​ភ្នាក់ងារ​របស់គេក៏ត្រូវ​បានដាក់ឈ្មោះថាជា «ភ្នាក់ងារ​ឯករាជ្យ​»​ ដែរនោះ ពុំ​បានបង្ហាញ​ឱ្យ​ឃើញ​ពីការគោរព​គោល​ការណ៍​​ខាងលើ ទាំង​​នៅ​ក្នុង​របាយការណ៍​រួមរបស់ ERA នេះ ក៏ដូចជា​សកម្មភាព​ជាក់ស្តែង​​របស់​អង្គការទាំងនេះ ដែ​ល​កំពុង​​ប្រតិបត្តិការនៅកម្ពុជា។

តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឱ្យ​ដឹង​ថា​ ​ប្រធាន​អង្គការទាំងនោះ ជាពិសេសប្រធានអង្គការមួយ​ដែល​រួម​ចំណែក​​ចងក្រង​​​របាយការណ៍​រួម​របស់​ ERA នេះ បានជួប​ប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់​យោបល់​ថា​ធ្វើ​ដូច​ម្តេច​ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល តាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌​។ តើសកម្មភាព​បែប​នេះ អាច​ចាត់ទុកថា​ ជាអង្គការ​​ឯករាជ្យ​បាន​ដែរ​ឬទេ?     
       
. របាយការណ៍រួមរបស់ ERA នេះ​ បានរៀបចំចេញ​ផ្សព្វ​ផ្សា​យ​​​នៅ​​សប្តាហ៍ទី២​ ក្នុង​ខែធ្នូ ឆ្នាំ២០១៣ ហើយជួនពេលដែលគណបក្សប្រឆាំង​ប្តូរយុទ្ធវិធីពីការធ្វើបាតុកម្មមួយសប្តាហ៍ម្តង មក​ជា​​ការធ្វើ​បាតុក​ម្ម​​រាល់ថ្ងៃ​ និងការប្រកាសធ្វើបាតុកម្មជារៀងរហូត។ ប្រការនេះសបញ្ជាក់ឱ្យឃើញថា ជា​គម្រោង​​ផែនកា​រ​​ដ៏ល្អិតល្អន់​រប​ស់​អង្គការ​ទាំងនេះ និងគណបក្ស​សង្គ្រោះជាតិ ដែលមានគោលដៅ​ផ្ដួល​រំលំរាជ​រដ្ឋាភិបាល​សុទ្ធសា​ធ តាមរយៈនៃ​ការបង្កឱ្យមាន​បាតុកម្មជារូបភាព​អហិ​ង្សា បន្ទាប់​មកចលនា​​ឱ្យ​​មាន​ការ​ងើបឡើ​ង​ធ្វើកូដក​ម្ម កុបកម្ម ​បះបោរ​ពី​ប្រជាពលរដ្ឋ ​កម្មករ​ យុវជនមួយចំនួន និង​មជ្ឈដ្ឋានមួយចំនួន​ផ្សេងទៀត ដែល​គណបក្ស​ប្រឆាំង​តែង​អះអាង​ថា​ជាឆន្ទៈរបស់​ប្រជាពលរដ្ឋ​។

. តាមការពិនិត្យយ៉ាងល្អិតល្អន់ អ្នកសរសេររបាយការណ៍រួមរបស់ ERA នេះ ​មានទេពកោសល្យ​​ដែល​អាច​ជាអ្នក​ជំនាញ ដែលយល់ដឹងអំពីបញ្ហាបោះឆ្នោតច្បាស់​និងធ្លាប់មាន​បទពិសោ​ធន៍ ​​ក្នុងការ​​សរសេរ​ពោរ​​ពេញ​ទៅ​ដោយល្បិចកល បំភាន់ភ្នែកអ្នក​អានអំពីដំណើរការ​​បោះ​ឆ្នោត​។ ខ្លឹមសារ​នៃ​​របាយការណ៍រួមរបស់ ERA នេះ មាននិន្នាការទាំងស្រុង​បិទ​បាំង​​នូវកំហុសឆ្គង និងផែនការគ្រោងទុកជាមុន​​របស់​គណបក្ស​ប្រឆាំង ដោយទម្លាក់​កំហុស​​មកលើសមត្ថកិច្ច​មូលដ្ឋាន គ.ជ.ប ក៏ដូចជា​ស្ថាប័ន​នានាពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ថាធ្វើឱ្យខ្លួនចាញ់​ឆ្នោត។ គោល​បំណង​នៃ​របាយ​ការណ៍​នេះ ​គឺធ្វើយ៉ាងណាដើម្បីធ្វើឱ្យបាត់បង់នូវការជឿ​ទុក​​ចិត្តចំពោះដំណើការនៃ​ការរៀបចំការ​បោះ​ឆ្នោត​នេះ ដោយ​​សរសេរ​ភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិត​រឿង ដើម្បីធ្វើ​ឱ្យអ្នកអាន​មើល​​ឃើញថា ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្តទៅដោយ​គ្មាន​យុត្តិធម៌ លម្អៀ​ង​​ទៅរកគណបក្ស​ប្រជាជនកម្ពុជា និង​គ្មាន​ប្រសិទ្ធភាព​ ដោយធ្វើ​​ឱ្យ​សាធារណមតិ​យល់ច្រឡំ​ថា នេះ​​ជាមូលហេតុធ្វើឱ្យគណបក្ស​​សង្គ្រោះជាតិចាញ់ឆ្នោត ដើម្បីទាក់​ទាញ​និង​អូសទាញការគាំទ្រ​ផ្នែក​​ហិរញ្ញវត្ថុ ស្មារតី នយោបាយ និងកម្លាំងមហាជន​ឱ្យកាន់តែច្រើនថែមទៀត​ទាំង​ក្នុង និងក្រៅ​ប្រទេស។

. របាយការណ៍រួមរបស់ ERA នេះ ត្រូវបានគណបក្ស​ប្រឆាំង​​យក​ទៅ​ប្រើប្រាស់​នៅគ្រប់​វេទិកា​ទាំង​អស់ ដោយផ្អែកលើទិន្នន័យរបស់ COMFREL និង NDI និង​បាន​​ចោទថា គ.ជ.ប សមគំនិតជាមួយ​គណប​ក្ស​​ប្រជាជន​កម្ពុជាបាន​លួចលុបឈ្មោះអ្នក​ដែល​មាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ១លាននាក់ ដែលជាសមាជិក​របស់ខ្លួន ហើយនេះគឺជា​​​​មូលហេតុដែល​ធ្វើឱ្យ​គណបក្ស​ខ្លួនចាញ់ឆ្នោត។ បន្ទាប់ពី​បោះឆ្នោតរួច នៅខែតុលា គ.ជ.ប បានធ្វើបច្ចុប្បន្នភាព​លើ ​«បញ្ជី​បោះឆ្នោតឆ្នាំ​២០១​២​សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣» ដោយពិនិត្យ​និង​ចុះឈ្មោះ​អ្នកបោះឆ្នោ​ត​​​ថ្មី​​ទៀត​ ប៉ុន្តែចំនួនអ្នកដែលមកចុះឈ្មោះបោះឆ្នោតបាន​ត្រឹមតែ ១៨៧.១១១​នាក់​។ ដូច្នេះ មនុស្ស​ជាង​​១លាននា​ក់​ ដែលអះអាងថា គ.ជ.ប បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ ​តើពួកគាត់​នៅ​ទី​​ណា​​? ហេតុអ្វីបានជា​អង្គការ​ទាំងពីរ និងគណបក្ស​សង្គ្រោះជាតិ​មិន​ប្រមែ​ប្រមូល​មនុស្ស​​​​​ទាំងអស់នោះ មក​ចុះ​ឈ្មោះ​នៅ​ខែតុលាថ្មីៗនេះ បន្ទាប់​ពីបោះឆ្នោតរួច? ការបំផ្លើសទិន្នន័យបែបនេះត្រូវបាន​បង្ហាញ​​ភស្តុតាង​​​យ៉ាងច្បាស់​តាមរយៈ​ការចុះ​ឈ្មោះនៅខែតុលាថា ទិន្នន័​យ​បាត់ឈ្មោះដែល គ.ជ.ប បានលុប​ជាង​១​លាន​គឺជាទិន្នន័យ​ខ្យល់ ឬជាទិន្នន័យប្រឌិត ដើម្បីជាលេសធ្វើ​បាតុកម្ម​រហូត​​មក​ដល់​បច្ចុប្បន្ននេះ។

. ទោះបីជារបាយការណ៍រួមរបស់ ERA នេះ បានព្យាយាមទាញ​សន្និដ្ឋាន​ទៅរកការលួចបន្លំសន្លឹក​ឆ្នោត​យ៉ាង​ណាក៏ដោយ ប៉ុន្តែ​របាយ​ការណ៍​នេះ​ពុំមានទិន្នន័យ​ជាក់​លាក់​ណាមួយ ដែលជាការ​រកឃើ​ញ​​តាម​វិធីសាស្ត្រវិទ្យាសាស្ត្រ ដើម្បី​គាំទ្រនូវ​អំណះ​អំណាង​​របស់​ខ្លួន​ថា គ.ជ.ប​ បានលួចបន្លំសន្លឹក​ឆ្នោត ក៏ដូច​ជា​បង្ហាញ​អំពី​ការប្រកាស​របស់គណបក្ស​ប្រឆាំង​ថា ខ្លួន​ទទួលបាន ​៧៦អាសនៈ ឬ៦៣​អាសនៈ​ជាជាងអាសនៈទទួលបានពិតប្រាកដចំនួន៥៥នោះទេ។ របាយការណ៍​នេះ​គ្រាន់តែលើ​ក​ឡើងបញ្ហាទូទៅ ដោយយកពាក្យស្រាវ​ជ្រាវ​មកធ្វើជាខែល​ដើម្បី​ទាញ​ជំនឿ​ទុក​ចិត្តរបស់​អ្នកអាន​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលដែលនៅក្នុង​​របាយ​ការណ៍​នេះ ​បាន​លើកយក​ចំណុច​ជាក់​ស្ដែង​មួយចំនួន​មក​ធ្វើ​​ជាអំណះអំណាង បែរជា​ត្រូវ​បាន​​រកឃើញ​ថា ​ជាចេតនាប្រឌិតរឿង ឬជាការ​ស្រាវ​ជ្រាវ​​មិន​គ្រប់​ជ្រុងជ្រោយ ​ដែលខុសពីការពិតដូចដែល​បាន​​បកស្រាយ​​​នៅក្នុង​ខ្លឹម​សារ​ខាងលើនៃអត្ថបទនេះ។

៦. រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ពីពេលបោះឆ្នោតមួយទៅពេល​បោះឆ្នោតមួយទៀតក៏​ដោយ ប៉ុន្តែការខ្វះចន្លោះ​នៅ​តែ​មាន ក្នុងពេលបោះ​ឆ្នោត​ម្តងៗ ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់​ដំណើរ​​ការ​​បោះឆ្នោត ក៏ដូច​ជាធនធានមនុស្ស និង​ធនធានហិរញ្ញវត្ថុនៅមានកម្រិត​នៅឡើយ។ ប៉ុន្តែការខ្វះខាតនេះ មិន​ប៉ះពាល់​​ដល់​​លទ្ធផ​លនៃ​ការបោះឆ្នោត​នោះ​ទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយ​ដែលល្អឥតខ្ចោះ១០០%នោះទេ ហើយការកែ​ទម្រង់​​ការ​បោះឆ្នោត​ក៏មិនមែនមានន័យថា ប្រព័ន្ធ​បោះឆ្នោតមាន​កំហុសឆ្គងនោះដែរ ពោលគឺការកែទម្រង់​ធ្វើ​ឡើង​ដើម្បីឱ្យកាន់តែប្រសើរ​នូវដំណើរកា​រ​​​​រៀបចំ​ការបោះឆ្នោតនៅកម្ពុជា ហើយ​ប្រទេសនានាក៏បាន​ធ្វើ​ដូច្នេះ​ដែរ។

កន្លងមក គ.ជ.ប ក៏បានអនុវត្តការធ្វើឱ្យប្រសើរឡើងនូវដំណើរការ​នៃការបោះឆ្នោតដែរ។ ជាក់ស្តែង នៅក្នុងបទបញ្ជានិងនីតិវិធីសម្រា​ប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ កំណែទម្រង់ត្រូវបានធ្វើឡើង ដោយផ្អែកលើអនុសាសន៍មួយចំនួនរបស់ភាគី​​​ពាក់ព័ន្ធជាតិ និ​ង​​អន្តរជាតិ ដែលក្នុងនោះ​រួមមាន​អនុសាសន៍របស់សហ​គមអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៨ អនុសាសន៍​របស់លោក ស៊ូរីយ៉ា ស៊ូប៊ែឌី ឆ្នាំ២០១២ អនុសាសន៍របស់អង្គការសង្គម​​ស៊ី​វិលរួមមាន COMFREL ឆ្នាំ២០១២ ក៏ដូចជា​អនុសាសន៍​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិជាដើម។

បន្ទាប់ពីប្រកាសលទ្ធផល​ផ្លូវការ​នៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣​​មក រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការបោះឆ្នោត។ ការកែទម្រ​ង់​នេះ​ មិនមែនមាន​ន័យ​ថា គ.ជ.ប បានប្រព្រឹត្ត​កំហុសឆ្គង ហើយលទ្ធផល​នៃការ​បោះឆ្នោត​មិនអាច​ទទួល​យកបាន ដូចការចោទ​ប្រកាន់របស់គណបក្សប្រឆាំង និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនោះទេ​ ប៉ុន្តែមានន័យថា​ គឺការធ្វើឱ្យ​កាន់​តែល្អប្រសើរថែមទៀត​នូវប្រព័ន្ធបោះឆ្នោតនៅកម្ពុជា​។ ដូច្នេះ​ហើយបាន​ជានៅក្នុង​ដំណើរ​ទស្សន​កិច្ច​​របស់​នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា សម្តេច​អគ្គមហា​សេ​នា​​បតីតេជោ ហ៊ុន សែន បានស្នើរដ្ឋា​ភិបាល​​​​ជប៉ុន​​ជួយ​​ឧបត្ថម្ភក្នុងការ​ធ្វើកំណែទម្រង់នេះ។​ ជាលទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាពជួយកម្ពុជា​ ក្នុង​ការធ្វើ​​កំណែទម្រង់នៃ​ដំណើរការរៀបចំការបោះឆ្នោតនេះ។


ឧបសម្ព័ន្ធ

១. ក្រោយ​ឆ្នាំ​១៩៧៩ កេរដំណែលនៃ​របប​ប្រល័យពូជសាសន៍​បាន​បន្សល់​ទុក​ឱ្យប្រជាពល​រដ្ឋ​​កម្ពុជា​នូវ​វាល​ពិឃាត​ ការ​និរាស​ព្រាត់​ប្រាស ទុក្ខ​វេទនា​ ការ​បាត់​បង់កាយសម្បទានិង​​ស្មារតី និង​ភាព​ក្រីក្រ​តោក​យ៉ាក​​​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​បានបើក​ទំព័រថ្មីនៃ​ការរីកចម្រើនលើ​គ្រប់​​​​វិស័យ​ ដូច​ជា​វិស័យកសិកម្ម ​ឧស្សាហកម្ម ទេសចរណ៍​ និង​វិនិយោគ​ជាដើម ហើយកម្ពុជា​បានធ្វើ​​សមាហរណកម្ម​ចូលក្នុង​សហគមន៍​​តំបន់និងពិភពលោក​។ ​ប្រជាពលរដ្ឋទូទាំង​ប្រទេស​បានទទួល​ផលប្រយោជន៍​​​ពីការ​រីក​លូត​លាស់​​នេះ ទោះ​ដោយ​ផ្ទាល់ឬប្រយោលក្តី ប៉ុន្តែ​ក៏នៅមានប្រជាពលរដ្ឋ​មួយភាគតូច​ ​​មិន​ទា​ន់ទទួល​បាន​ផលប្រយោជន៍​ពីការរីកលូតលាស់​នេះ​គ្រប់​គ្រាន់​នៅឡើយ​ ដែល​ធ្វើ​ឱ្យ​ជីវភាព​​រស់នៅ​​របស់​ពួក​គេ​នៅ​មានការ​លំបាក ហើយ​នេះ​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​​ការ​អភិវឌ្ឍ​​​ប្រទេ​ស​​ជាបណ្តើរៗ​ ឆ្ពោះ​​ទៅរកការ​អភិវឌ្ឍ​និង​វិបុលភាព ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប ​ទទួល​បាន​នូវ​ផ្លែផ្កានៃ​ការ​អភិវឌ្ឍនេះ​។ ផ្ទុយទៅ​វិញ ការធ្វើ​បាតុកម្ម-កូដកម្មតាម​ដងផ្លូវ ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯកជន ការធ្វើ​ឱ្យ​ប្រទេសធ្លាក់ក្នុងភាព​​អសន្តិសុខ ការ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​របស់​​គណបក្ស​​ប្រឆាំង​ ដោយការ​ប្រើប្រាស់​បាតុកម្ម​អហិង្សា​មកធ្វើ​ជាលេស គឺ​កំពុង​តែ​បំផ្លាញ​ដល់​ដំណើរ​ការ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ និងធ្វើឱ្យ​បាត់​ជំនឿទុក​ចិត្ត​របស់​វិនិយោគិន​បរទេស ​មក​លើ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ ហើយជាលទ្ធផល​ គឺ​​ប្រជាពល​រដ្ឋនៅទូទាំងប្រទេស ​ជាអ្នក​ទទួល​រង​នូវ​​ផល​អវិជ្ជមានទាំង​នេះ​​ដោយ​ផ្ទាល់។

២. អង្គភាព​ព័ត៌​មា​ន​​និង​ប្រតិកម្ម​រហ័សសូមរំឮក​ថា បទ​ពិសោធន៍​៣៥ឆ្នាំមុន គឺ​ជា​មេរៀន​ដ៏ជូរចត់ដែលបណ្ដាប្រទេសមួយចំនួនបានគាំទ្រ​របប​កម្ពុជា​​​​ប្រជាធិបតេយ្យ ហើយ​បាន​បន្តគាំទ្រ​ពួក​គេ ដែលជា​អ្នក​សម្លាប់ប្រជាពលរដ្ឋកម្ពុជា​ ឱ្យធ្វើ​​ជា​តំណាង​រប​ស់​ប្រជាជនកម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ បន្ទាប់ពីប្រទេសត្រូវ​បាន​រំដោះចេញពីរបប​ដ៏ឃោរឃៅ​នេះ​រួចមក​។ បច្ចុប្បន្ន ដូច​គ្នានេះ​ដែរ សាធារណជននិង​បណ្ដា​​ប្រទេស​មួយ​ចំនួន ដែលបានយល់ដឹងអំពីសភាពការណ៍​ និង​អំពី​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា ​តាមរយៈ​របាយការណ៍ភូតកុហក បំភ្លៃ និង​បំផ្លើសទាំងនេះ បាននិង​កំពុងតែ​ជួយ​គាំទ្រនិងជឿ​លើ​អ្វី​​ដែលជា​ការភូតកុហក​ បំភ្លៃ បំផ្លើស និង​ប្រឌិត​​រឿងរបស់គណបក្ស​ប្រឆាំង ដើម្បី​​ចោទមកលើ​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោ​ត​នៅកម្ពុជា​ រាជរដ្ឋា​ភិបាល និងយន្តការសម្រាប់​ការអនុវត្ត​ការ​បោះឆ្នោត ​ថាគ្មាន​យុត្តិធ​ម៌ និង​តម្លាភាព​។ គណបក្ស​ប្រឆាំង និងអង្គកា​រ​មិនមែន​រដ្ឋាភិបាល​ដែល​ជា​សម្ព័ន្ធ​មិត្ត​ធ្វើ​យុទ្ធនាការ​​ទាំងក្នុង និង​ក្រៅប្រទេស ដើម្បី​ធ្វើឱ្យបាត់បង់ជំនឿ​ទុកចិត្តចំពោះ​ការ​បោះ​ឆ្នោត​ និងចោ​ទ​​​យន្តការ​ស្រប​ច្បាប់​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​​ថាជា​ចោរលួ​ច​សន្លឹកឆ្នោត គឺក្នុងគោល​ដៅ​តែមួយគត់ ដើម្បីផ្ដួលរំលំ​​រាជ​រដ្ឋាភិបាល​​តាមរយៈការ​ប្រើ​ប្រា​ស់​​កម្លាំងមហាជនធ្វើរដ្ឋប្រហារ ហើយ​ទន្ទឹមនឹងនេះ គណ​បក្ស​ប្រឆាំងក៏បាន​ធ្វើ​យុទ្ធនា​​កា​រទាមទារ​ឱ្យថ្នាក់​ដឹក​នាំ​​កំពូល​​រាជ​រដ្ឋាភិបាល​ចុះចេញពី​តំណែង ​និងរៀបចំ​​ការ​បោះឆ្នោតឡើងវិញ។ នៅ​គ្រប់​វេទិកា​ទាំងអ​ស់​ គណបក្ស​ប្រឆាំងបានយក​ឆន្ទៈ​មនុស្ស​មួយ​ចំនួនតូច​ ធៀប​នឹងប្រជាពលរដ្ឋ​១៥​លាននាក់​​ទូទាំង​ប្រទេ​ស​​​ មក​ធ្វើជាអាជីវកម្ម​ក្នុង​នយោ​បា​យ​​​របស់ខ្លួន​ ហើយបាន​ញុះញង់ឱ្យកម្មករទាម​ទារ​​​ប្រាក់​ឈ្នួល​អប្បរមា ១៦០ដុល្លារ​ក្នុង​មួយខែ ដោយមិនគិតអំពី​ជំនាញ គុណភាព និងផលិតភាព ដើម្បីកៀរគរ​ពួក​គេ​មក​ធ្វើ​បាតុកម្ម​និងអុជអា​ល​​ឱ្យមានកំហឹងវណ្ណៈ និងការ​ប្រកាន់ពូជសា​ស​ន៍ ក្នុងគោលដៅដើម្បី​បង្កើ​ន​​ចំនួន​អ្នក​ចូលរួមធ្វើបាតុកម្មឱ្យកាន់តែ​ច្រើន​ថែមទៀត។

៣. នៅស្ទើរគ្រប់វេទិកាទាំងអស់ មេដឹកនាំគណបក្សប្រឆាំងតែងតែចោទប្រកាន់ គ.ជ.ប ថាជា ចោរ​លួច​​សន្លឹក​ឆ្នោត​របស់ខ្លួន លួចអស់ចិត្តហើយ គណបក្សសង្គ្រោះជាតិនៅតែបាន ៥៥អាសនៈទៀត។ នៅក្នុង​ការិយាល័យ​បោះ​ឆ្នោតនីមួយៗ មាន​មន្ត្រីការិយាល័យបោះឆ្នោ​ត​​ចំនួន០៦នាក់ មានតំណាងគណបក្ស​ប្រជាជន​​កម្ពុជា០២នាក់ មាន​តំណាងគណបក្សសង្គ្រោះជាតិ០២នាក់ មាន​តំណាង​អង្គការ COMFREL ០១នាក់ និង​មាន​​​តំណាងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច តំណាងគណបក្ស​សមរង្ស៊ី តំណាង​​គណប​ក្ស​​សិទ្ធិមនុស្ស និងតំណាង​គណបក្ស​​ដទៃទៀ​ត ពី០១នាក់ទៅ០២នាក់។ ដូច្នេះ សរុបមកនៅតាមការិយាល័យនីមួយៗ យ៉ាងហោចណាស់​មាន​មនុស្ស១២នាក់មកពីប្រភពផ្សេងៗ ពោលគឺគណ​បក្ស​ប្រជាជនកម្ពុជាមានតំណាង២នាក់ និងតំណាង​គណបក្ស និ​ង​​អ្នកសង្កេតការណ៍ ដែលមិនមែនជាគណបក្ស​ប្រជាជនកម្ពុជា តាមគោល​ការណ៍មាន៧នាក់ ប៉ុន្តែ​ជាក់ស្តែង មានប្រមាណ៥នាក់។ ប្រសិន​​បើ​នៅក្នុងការិយាល័យនីមួយៗ មានមនុស្សយ៉ាងហោច ១២នាក់ ហើយ​​នៅក្នុងនោះ មាន ៦នាក់ ជាមន្រ្តីការិយាល័​យ​​បោះឆ្នោត និង ៧នាក់ ជាអ្នកតាមដានសង្កេតមើល និងជា​សាក្សី​ក្នុងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងការចុះហត្ថលេខាទទួលស្គាល់អំពីភាពត្រឹមត្រូវលើទម្រង់​ផ្សេងៗ ត្រូវបានគណបក្សសង្រ្គោះជាតិចោទថាជាចោរនោះ ដូច្នេះមានន័យថា ទាំងតំណាង​គណបក្ស​សង្គ្រោះ​ជាតិ ទាំងតំណាងគណបក្ស​ហ្វ៊ុន​​ស៊ិនប៉ិច ទាំងអ្នកសង្កេតការណ៍គណបក្សសមរង្ស៊ី ទាំងអ្នក​សង្កេត​ការ​ណ៍​​គណ​បក្សសិទ្ធិមនុស្ស និង​ទាំងអ្នកសង្កេតការណ៍ COMFREL ក៏សុទ្ធសឹ​ង​​តែជាចោរ​ទាំងអស់គ្នា នោះទើបអាច​លួច​សន្លឹក​​ឆ្នោតបាន។

ក្រៅពីការគណនាលទ្ធផលរបស់ គ.ជ.ប ​គណបក្សនយោបា​យ​​នីមួយៗ​ ឬអង្គការនានា​ក៏អាច​​សរុប​លទ្ធផលបឋមដោយខ្លួនឯងបានដែរ តាមរយៈតួលេខក្នុងទម្រង់១១០៤ ដែលទទួល​បានពីតំណាង​របស់ខ្លួ​ន ឬអ្នកសង្កេតការណ៍នៅតាមការិយាល័យ​បោះ​ឆ្នោត ឬតាមតួលេខក្នុងទម្រង់​១១០២ ដែលត្រូវបាន​បិទផ្សាយ​នៅមុខ​ការិយាល័យបោះឆ្នោតទាំងអស់​​។​ នៅល្ងាចថ្ងៃទី២៨ ខែកក្ក​ដា​ ឆ្នាំ២០១​៣ គណបក្ស​សង្រ្គោះ​ជាតិ​បានប្រកាស​ថា ខ្លួន​ឈ្នះឆ្នោត ដោយពុំដឹង​ថា​គណបក្ស​នេះ​យក​តួលេខចេញពីប្រភពណាមកបូកសរុបនោះទេ​ ប៉ុន្តែ​ភ្លាមៗនោះ​ លោក សម រង្ស៊ី ក៏បាន​ប្រកាស​​ដក​ពាក្យ​នោះ​វិញ​។ នេះគឺជាការ​ភូតកុហក បំភ្លៃ បំផ្លើស និង​ប្រឌិតរឿងយ៉ាង​ជាក់ស្តែង​ដើម្បីបង្កចលាចល​នៅ​ក្នុងពេលនោះ ផ្ទុយពីការប្រកាសរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃ​ទី២​៩​ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា ​គណបក្ស​ប្រជាជនកម្ពុជាទទួលបាន ៦៧​អាសនៈ និង​គណបក្ស​សង្គ្រោះជាតិទទួលបាន​៥៦អាសនៈ។ បន្ទាប់ភ្លាមមក COMFREL លែងបន្តផ្សព្វ​ផ្សាយ​​តួ​លេខ​​នេះ​តទៅ​ទៀត ដើម្បីការពារ​ការ​ប្រឌិតលទ្ធផលនៃការបោះ​ឆ្នោត​របស់សម្ព័ន្ធមិត្តខ្លួន។

ចំណែកលោក កឹម សុខា បានប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ ម្តង​ឈ្នះ​បាន​៧៦អាសនៈ ហើយ​ម្តង​ទៀត​​ថា ឈ្នះបាន​៦៣អាសនៈ​។ ដើម្បី​អះអាងថា​តួលេខនេះ​ត្រឹមត្រូវ លោក កឹម​ សុខា​ ម្តង​យក​ឈ្មោះ​អង្គការ​ និង​ម្តង​ថាស្ថានទូត​បាន​ប្រាប់​លោក។ ការពោល​​អះអាង​ខាងលើ​​ គ្រាន់​តែ​ជា​ការ​​ប្រឌិតរឿង​ ដើម្បី​ភូត​កុហក​ប្រជាពលរដ្ឋ​ និង​សាធារណ​​មតិ​​អន្តរជាតិ​តែប៉ុណ្ណោះ​ ហើយអ្នក​ដែល​រាយ​ការ​ណ៍​​ទៅ​អង្គ​ទូត​នោះ​ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក កឹម សុខា ខ្លួនឯងនោះ​ទេ ឬក៏ជាការប្រឌិតរឿងទាំងស្រុង​។ សំណួរ​សួរថា៖ តើ​អង្គការ​នោះ​ជា​អង្គការ​​ណាមួយ? តើអង្គការអន្តរជាតិ ទូតនៅប្រទេ​ស​​ប្រជាធិបតេយ្យ និងអង្គការមិនមែ​ន​​រដ្ឋាភិបាលណា​ខ្លះ​ដែល​ដឹងថាគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ហើយបាន​ប្រភព​មកពីណា? តើ​តួលេខនៅក្នុងទម្រង់​១១០៤ ដែល​តំណាងរប​ស់​​គណបក្ស​សង្រ្គោះ​ជាតិ ទទួលបាននៅ​​គ្រប់​ការិយាល័យបោះឆ្នោត​ទាំងអស់ ឬតួលេខនៅក្នុង​ទម្រង់​១១០២ ដែលបិទនៅមុខ​ការិយាល័​យ​​​បោះ​ឆ្នោតនៅឯណា ហើយ​តើបាន​យកតួលេខទាំងនោះមកបូកសរុប​ដែរ​ឬទេ? ប៉ុន្តែទោះ​ជា​យ៉ាងណាក៏ដោយ ប្រសិនបើការអះអាងនេះ ផ្អែ​ក​ទៅលើ​តួលេខក្នុងទម្រង់​ដើម​១១​០​៤ ដែល​តំណា​ង​គណបក្ស​ប្រជាជនកម្ពុជា និង​តំណាងគណ​បក្ស​សង្រ្គោះជាតិ ក៏ដូចជា​អ្នក​សង្កេត​​ការណ៍របស់​អង្គការ COMFREL ទទួល​បានពីប្រធានការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​ ឬតួលេខ​ក្នុង​ទម្រង់១១០​២ ដែ​ល​បិទ​នៅមុខការិយាល័យបោះឆ្នោតនីមួយៗនោះ ការបូកសរុប​លទ្ធផល​​នៃការបោះឆ្នោត នឹងមិន​មាន​ភាពខុសគ្នា​នោះ​ទេ ហើយ​ក៏ដូច​គ្នា​នឹង​លទ្ធផល​ដែល​ គ.ជ.ប​ បាន​ប្រកា​ស​ផង​​ដែរ​។

៤. ស្រប​ពេល​ជាមួយគ្នានេះដែរ ក្នុងគោលដៅ​ជំរុញ​និង​ញុះ​ញង់បាតុកម្ម និងកូដកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលាន​ប្រជា​ធិបតេយ្យ លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែង​ភូតកុហក បំភ្លៃ បំផ្លើស​ទៅ​បាតុករ ដែល​ក្នុងនោះ លោក កឹម សុខា បានប្រឌិតរឿងថា «ម្សិល​មិញ​​នេះ ខ្ញុំ ​(កឹម សុ​ខា​) ដឹង​ដំណឹង​​មានអ្នកនៅជិតគាត់ (សម្ដេច​តេជោ ហ៊ុន សែន) ឱ្យ​ព័ត៌មាន​​មកថា នៅមិន​បានទេ​​យើង បើស៊ូ​ប៉ុណ្ណឹង​​នៅមិន​បានទេ។ កូនចៅអ្នកធំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​ចេញក្រៅយប់ម្សិល​មិញ​មិនស្ទើរ ហើយថ្ងៃនេះអត់ទុក​ចិត្ត​ទៀត...។ ម្សិល​មិញ​នេះគាត់​ (សម្ដេច​តេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែឥឡូវ ​គេ (វៀតណាម) កោះហៅ​ភ្លាម​តែម្ដង...។ ...ខ្ញុំ​ខ្លាច​គេ (វៀត​ណាម) យក​ទៅ​ដាក់ថ្នាំ ស្រាប់តែ​មកវិញលែងចុះ...។​» «... ម្សិល​មិញ​នេះប្រុងតែចុះស្អែកហ្នឹងហើយ ហើយកម្លាំ​ង​​ម្សិលមិញនេះ​រៀបចំទៅសុំសារភាពជាមួយ​ប្រជា​រាស្ត្រ​​ហើយ...។»

ជាធម្មតា ទស្សនកិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​ទៅកាន់ប្រទេសណាមួយ ប្រទេសកម្ពុជា ក៏ដូចជា​ប្រទេស​នានាក្នុងសកលលោកដែរ ត្រូវរៀបចំ​យ៉ាងហោច​ណាស់​ក៏ ២-៣ខែមុនដែរ មិនមែនដូចលោក កឹម សុខា និយាយ​ថា «ប្រុង​ចុះ​ហើយ ប៉ុន្តែឥឡូវគេ (វៀតណាម) កោះ​ហៅភ្លាមតែម្ដង»។ នេះគឺជាសម្ដីភូតកុហក​ដល់​បាតុករ​ទាំងអស់ដែល​មាន​​ការយល់​ដឹង​តិចតួចអំពី​កិច្ច​ការរដ្ឋ ក្នុងគោលបំណងដើម្បី ១-លើក​​ទឹក​ចិត្តឱ្យបាតុករ​បន្តធ្វើ​បាតុកម្មតទៅ​ទៀត​​ ពីព្រោះ​គេយល់ឃើ​ញ​ថា សកម្មភាព​ប្រឆាំងតវ៉ារប​ស់​​គេជិតបាន​សម្រេច​ហើយ​ ប៉ុន្តែ​ត្រូវបាន​​​វៀត​ណាម​​​ហៅទៅ​ដាក់ថ្នាំ​វិញ និង ២-ធ្វើឱ្យក្រុមបាតុករខឹងនឹង​វៀតណាម​ថែមទៀត។ ល្បិចកលភូត​កុហក​​​ទាំងនេះ ​មិន​សក្ដិសមជាថ្នាក់ដឹកនាំ​គណបក្សនយោបា​យ​មួ​យ​​នៅក្នុងប្រទេសទេ ហើយជាងនេះ​​ទៅ​ទៀត អ្នកដែលភូតភ​រកុហក​បែបដូច្នេះ ក៏មិនអាចក្លាយទៅជា​ថ្នាក់ដឹកនាំ​របស់​​ប្រទេសមួយបាន​ដែរ។

៥. នៅគ្រប់វេទិកា គណបក្សប្រឆាំងតែងតែញុះញង់ឱ្យ​មាន​ការផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ​ទាម​ទារ​​ឱ្យសម្តេចនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ ដែលជាអំពើផ្ទុយ​ទាំងស្រុងទៅ​នឹង​ខ្លឹមសារនៃរដ្ឋធម្មនុញ។ លក្ខខណ្ឌតែមួយគត់ដែលអាច​រៀបចំការបោះឆ្នោតឡើងវិញ គឺមានចែងក្នុង​មាត្រា​៧៨នៃ​​រដ្ឋធម្មនុ​ញ្ញ​ ដែលចែងថា «នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេល​ដែល​រដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋស​ភា​មិនអាចត្រូវរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណី​ដែល​​រាជ​រដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយ​រដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បា​ន​ទទួល​ការស្នើពីនាយករដ្ឋមន្រ្តី និ​ង​បន្ទាប់ពីទ្រង់បានការយល់ព្រម​ពីប្រធាន​​រដ្ឋ​សភា។ ការបោះឆ្នោតដើម្បីជ្រើសរើសសភាថ្មី នឹងប្រព្រឹត្ត​​ទៅក្នុង​      រយៈពេល៦០ថ្ងៃយ៉ាងយូរ​ចាប់ពីថ្ងៃ​រំលាយ​រដ្ឋសភាមក។ ក្នុងរយៈកា​ល​នេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ​»។

ការទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ មិនអាចធ្វើបានទេ បើមិ​ន​មានការបោះឆ្នោតដកសេចក្តីទុក​ចិត្តពី​រដ្ឋសភា ស្របតាមស្មារតីនៃ​​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសរើសរដ្ឋសភាថ្មីអាចធ្វើទៅ​បាន ​លុះ​ត្រា​តែមានការរំលាយរដ្ឋសភាស្របតាមស្មារតីនៃបញ្ញត្តិមាត្រា​​​៧​៨ខាងលើនេះ។

ដូច្នេះ គ្រប់អំពើដែលប៉ុនប៉ងទម្លាក់រាជរដ្ឋាភិបាល ដែលមិនស្រ​បទៅតាមស្មារតីនៃមាត្រា៧៨​ នៃ​រដ្ឋ​ធម្មនុញ្ញខាងលើនេះ គឺជាអំពើរំលោភរដ្ឋធម្មនុញ្ញ ដែលយើងអាចហៅថា ការធ្វើរដ្ឋប្រហារ​​រដ្ឋធម្មនុញ្ញ​។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ម្តង​ហើ​យ​​​ម្តងទៀត​ថា សម្តេច​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ តាម​រដ្ឋធម្មនុញ្ញ​ ហើយ​ចុះ​ទៅ​វិញ​ក៏តាម​រដ្ឋធម្មនុញ្ញ​ដែរ។

បញ្ហារបស់គណបក្ស​សង្រ្គោះ​ជាតិ​ គឺការសន្យា​ជាមួយ​នឹង​ក្រុម​បាតុករនិងអ្នកគាំទ្ររបស់ខ្លួន​​ធំធេងពេក តាម​​រយៈការ​ភូតភរ កុហក និងប្រឌិត​រឿង។ ដូច្នេះ បើ​យើង​ប្រៀបធៀប​ គឺហាក់បីដូច​ជា​គណបក្ស​​ប្រឆាំង​​បានឡើង​ជណ្តើរ​ខ្ពស់ពេក ហើយ​នៅ​ពេល​ដល់​កំពូ​ល ជណ្តើរ​ត្រូវ​បានដកចេញ ដូច្នេះ ឥឡូវនេះ ពួកខ្លួន​​គ្មាន​​ជណ្តើរ​ចុះ​មកវិញ​។

៦. នាខែកញ្ញាកន្លងទៅនេះ ក្នុង​ពេល​​ចរចារវាង​ថ្នាក់ដឹកនាំ​កំពូលនៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​​​​សង្គ្រោះ​​ជាតិ​ លោក សម រង្ស៊ី និង​លោក កឹម សុខា បានបញ្ជាក់ថា ឈប់​ទាម​ទារ​បង្កើត​​​​​គណៈ​កម្មការ​​ស៊ើប​អង្កេ​ត​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ​ ទទួលស្គា​ល់​​​​លទ្ធផល​​ ​៦៨អាសនៈ និង​ ​៥៥អាសនៈ និង​ទទួល​សម្តេចតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​ ​ប៉ុន្តែ​ទាម​ទារយក​តំណែង​ប្រធាន​​រដ្ឋស​ភា​ និង​តុល្យ​ភាព​​នៃ​ប្រធាន​​គណៈ​​កម្មការរដ្ឋសភា។ តាម​រយៈខ្លឹមសារ​នៃការ​ចរចា​នេះ មាន​ន័យថា​គណបក្ស​​សង្គ្រោះ​​ជាតិ​ គ្រាន់​តែ​ចោ​ទ​ គ.ជ.បនិងគណបក្សប្រជា​ជនកម្ពុជា ​ថាជាចោរ​លួច​សន្លឹក​ឆ្នោត ដើម្បីដាក់​លក្ខខណ្ឌ​ឱ្យ​គណបក្ស​ប្រជា​ជនកម្ពុជា​ ទទួល​យក​តាមការទាម​ទារអំណាចរបស់​ខ្លួន ដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជា​ធិប​តេយ្យ​​​​​។​

ដោយ​សារ​ការទាមទារនេះពុំ​បានសម្រេច​ ហើយដើម្បី​បិទបាំងមហិច្ឆិតា​ល្មោភ​អំណាច​របស់​ខ្លួ​ន គណបក្ស​ប្រឆាំងបានញុះញង់​រៀបចំឱ្យ​មាន​បាតុកម្មតាម​រូបភាព​ផ្សេង​ៗ ដូច​ជាការទាក់ទាញ​កម្មករ​ ​មន្ត្រី​រាជ​​​ការ គ្រូបង្រៀន​ និង​កងកម្លាំង​ប្រដាប់អាវុធ ឱ្យ​ចូលរួម​បាតុកម្ម​ ដោ​យ​​​ផ្តល់ជារង្វាន់ តាម​រយៈ​ការ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់បៀវត្ស​ដល់ ១៦០ដុល្លារ និង២៥០ដុល្លារ​ ក៏ដូចជាការញុះ​ញង់​ដោយ​យក​បញ្ហាដីធ្លី បញ្ហា​​​សាំង​ឡើង​ថ្លៃ​មកធ្វើ​ជាលេសជាដើម។ ប៉ុន្តែ ការទាក់ទា​ញ​របស់​គណប​ក្ស​​​ប្រឆាំង​មាន​ប្រសិទ្ធភាព​ទៅ​លើ​​តែ​កម្មករ​មួយ​ចំនួន​​​តូចប៉ុណ្ណោះ​​ ទោះ​បី​​ជាមេដឹកនាំ​គណបក្ស​​ប្រឆាំ​ង​ បាន​បញ្ជូន​តំណាងរាស្រ្ត​របស់​ខ្លួនជាច្រើ​ន​ ទៅតាម​រោងចក្រ​ ដើម្បី​ញុះញង់​ឱ្យ​កម្មករ​ចេញធ្វើ​បាតុកម្ម​ និងជំរុញ​​ក្រុម​ជន​ដៃដល់​មួយ​ចំនួ​ន ​​ទៅគំរាម​កំហែង​កម្មករនៅតាម​រោង​ចក្រ​ឱ្យឈប់ធ្វើ​ការ និងកម្មករ​​កំពុង​នៅ​ផ្ទះ​ឱ្យ​ចេញ​មក​ធ្វើ​បាតុកម្ម ក៏ដូចជា​គំរាម​​ម្ចាស់​រោង​ចក្រ​ឱ្យ​បិទទ្វារ​ ដើម្បី​ឱ្យ​កម្មករ​ទៅ​ចូលរួម​បាតុកម្ម​ក៏ដោ​យ ក៏​មាន​កម្មក​រ​ដែលគិតជាភាគរយតិចតួចណាស់​ ចេញ​មកចូលរួម​ធ្វើ​បាតុកម្ម​នេះ។ តំណាង​រាស្រ្តជាប់ឆ្នោតរបស់គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដូចជាលោក​ ហូ វ៉ាន់ ជាដើម បា​ន​​យក​ស្បៀងទៅចែកឱ្យ​​ក្រុម​បាតុករជាកម្មករ ចំណែក​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ទៅ​ដល់​រោង​ច​​ក្រ​​មួយចំនួន ដែល​កម្ម​ករ​កំពុង​តែធ្វើការ​ជាធម្មតា ស្រែក​តាម​ឧគ្ឃោសនសព្ទ​ឱ្យ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ខែ​ ១៦០​​ដុ​ល្លារ។

នៅគ្រប់​រូប​ភាព​នៃ​បាតុកម្មនាពេលថ្មីៗនេះ​ គណបក្ស​ប្រឆាំង​បានយក​បញ្ហានយោបាយ​ ​ផ្សារភ្ជាប់​នឹង​បញ្ហា​ទាមទារ​ប្រាក់ខែ​របស់​កម្មករ​ ​គ្រូបង្រៀន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​ ដើម្បីកៀរគរ​កម្លាំង​ធ្វើ​បាតុកម្ម​ ក្នុង​គោលដៅតែមួយគត់​ គឺការ​ទាម​ទារឱ្យ​​សម្តេច​នាយករដ្ឋមន្រ្តី ​ចុះ​ចេញ​​​ពីតំណែង​ និង​រៀបចំ​បោះ​ឆ្នោតឡើង​វិញ​​។ ដូច្នេះ បាតុកម្ម​នេះ​ មិន​មែ​ន​​​​ជាចលនា​ដាច់ពីគ្នា​ រវាង​កម្មក​រ​និង​​គណបក្ស​​ប្រឆាំ​ង​​​នោះ​ទេ ប៉ុន្តែពិតជា​មាន​ការ​ផ្សារភ្ជាប់​យ៉ាង​ស្អិត​រមួត​។

ដើម្បី​ទាក់ទាញការគាំទ្រពីមហាជននិង​អន្តរជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសន្និសីទ​សារព័ត៌មាន​ នៅថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយបំភាន់សាធារណមតិថា គណបក្ស​ខ្លួន​នៅ​ឆ្នាំថ្មីនេះ ត្រូវ​មាន​គំនិត​ថ្មី និងចង់​ឱ្យ​​​ស្ថាន​ការ​ណ៍​ឈានរក​ដំណោះ​ស្រាយ ដោយ​​មានការចូល​រួ​ម​ពី​សង្គម​ស៊ីវិល អង្គការក្រៅ​រដ្ឋាភិបាល និង​​គណបក្ស​ប្រជា​ជនកម្ពុជា។ ក៏ប៉ុន្តែ ធាតុពិត គណបក្សប្រឆាំង​បានញុះញង់​កម្មករ​​​មួយចំនួនតូចនិងជន​អនាធិប​តេយ្យ​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើ​​ហិង្សា បង្ក​ឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងដល់​សន្តិសុខសង្គម ដូចជាការដុត​កង់ឡាន ការគប់​ដបសាំងមកលើសមត្ថកិច្ច ការបំផ្លា​ញ​​​ទ្រព្យ​សម្បត្តិ​រោងចក្រ និងការបំផ្លា​ញ​​​ទ្រព្យ​សម្បត្តិ​រដ្ឋនិងឯកជនជាដើម ដូចក្នុងព្រឹត្តិការណ៍កា​ល​​ពីនៅ​ថ្ងៃទី​០២ និង​ទី០៣ ខែមករា ឆ្នាំ​២០១៤ ជា​ភស្តុតាងដែលតម្រូវ​ឱ្យ​រាជរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំ​ពោះ​​ជនដែលបាន​បង្ក​អំពើ​ហិង្សា​ ដើម្បី​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និងស្តាររបៀបរៀបរយ​សង្គម​ឡើងវិញ ស្របតាម​​រដ្ឋធម្មនុញ្ញ និង​ច្បាប់ជា​​ធរមាន។ ដើម្បីយកចំណេញនយោបាយលើផែនការគ្រោងទុកជាមុនរបស់ខ្លួន គណបក្សសង្រ្គោះជាតិ​បានប្រកាសឈប់​ចរចា​ជាមួ​យ​​​​គណបក្ស​​​ប្រជាជន​កម្ពុជា​ ដោយប្រើប្រាស់​លេស​ថា ​គណប​ក្ស​​​ប្រជាជន​កម្ពុជា បាន​ប្រើ​អំពើ​​ហិង្សា​ប្រឆាំង​នឹង​ក្រុមបាតុករ រហូត​ដ​ល់​​​​មាន​ការ​បាត់​បង់​ជីវិត​។ ប្រសិន​​បើ​​យើង​ពិនិត្យនិង​វិភាគ​លើ​​ព្រឹតិ្តការ​ណ៍​​​បន្តបន្ទាប់​ទាំងបីនេះ ឃើញថា នេះ​ជាការរៀបចំយ៉ាង​​ស៊ី​ចង្វាក់គ្នា ដើម្បីបង្ហាញ​សា​ធារ​ណ​​​មតិ​​ឱ្យ​មើ​ល​​ឃើញថា គណបក្ស​សង្គ្រោះ​ជា​តិ​​មាន​ចេតនាចង់ចរចាជាមួយ​គណបក្សប្រជាជនកម្ពុជា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​​បញ្ហា​ជាតិ​ ប៉ុន្តែ​​​ការសម្លាប់​បាតុករដោយ​កង​ប្រដាប់អាវុធរបស់រដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​សម្រេច​បដិសេធមិនធ្វើ​​ការ​ចរចាជាមួយ​គណប​ក្ស​​ប្រជា​ជន​កម្ពុជាទៅវិញ។

ឆ្លង​តាម​របាយការណ៍​រួម​របស់​ ERA ដែល​គណបក្ស​ប្រឆាំង​ប្រើប្រាស់​នៅ​គ្រប់​វេទិកា​ អង្គការ​ទាំង​នេះ រួមទាំង​​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​រួម​ចំណែកទទួល​ខុស​ត្រូវ​យ៉ាង​ធំធេង​ ដែល​នាំ​ឱ្យ​ក្រុម​បាតុករអនាធិបតេយ្យ​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​កន្លងមក​ តាមរយៈការទាមទារមិនសមស្របតាមស្មារ​តី​និងខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារ​ឱ្យ​​សម្តេច​តេជោ​នាយក​​រដ្ឋមន្រ្តី​ចុះ​ចេញ​ពី​តំណែង​ និង​រៀបចំការ​បោះឆ្នោ​ត​​ឡើងវិញ។

ដោយដឹងថាស្ថានភាពនឹង​ឈានដល់​ភាព​ធ្ងន់​ធ្ងរ ដូច្នេះ ស្ថានទូតកូរ៉េ ក៏ដូច​ជា​ស្ថានទូតចិន និង​ជប៉ុនជាដើម បានស្នើសុំ​ឱ្យសមត្ថកិច្ចកម្ពុជា​​ជួយ​ការពារជនជាតិ និងក្រុមហ៊ុនរបស់​ខ្លួន​​ ក្រោម​ការទទួល​ខុសត្រូវ​របស់រាជរដ្ឋាភិបាលស្របតាមកិច្ចព្រមព្រៀង​​ការពារ​​វិនិយោគ និង​ច្បាប់ជាធរមាន។ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ថា ស្ថានទូតកូរ៉េ​នៅពីក្រោយយោធាក្នុងការប្រើអំពើហិង្សាលើ​បាតុករ ​ក្រសួងការបរទេ​ស​​នៃសាធារណរដ្ឋកូរ៉េបានផ្ញើលិខិតមួយជូនសារព័ត៌មាន Global Post ដោយមានខ្លឹមសារថា «...សុវត្ថិភាពរបស់​ម្ចាស់​​រោងចក្រកូរ៉េ ត្រូវបានគំរាមកំ​ហែ​ងដោ​យបាតុករ ហើយអាចឈាន​ដល់ការបង្ហូរឈាម ដែល​​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាជ​ន​​​ និងក្រុមហ៊ុនកូរ៉េ...»។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​ ជាពិសេ​ស លោក សម រង្ស៊ី និងលោ​ក​ កឹម សុខា និង ERA ត្រូវ​មានសេចក្តីក្លាហាន​ទទួល​ខុសត្រូវ​ចំពោះ​​ផល​ប៉ះពា​ល់​​ទាំងឡាយ ក៏ដូចជាការ​បាត់​បង់​ជីវិត​​​ដែល​បង្កដោយអំពើ​ហិង្សា​នេះ ជាពិសេសឥទ្ធិពលនៃរបាយការ​ណ៍​រួ​ម​របស់ ERA នេះ។

តើមាន​រដ្ឋាភិបាលនៃប្រទេស​​ណាមួយ​ ធ្វើ​ព្រងើយកន្តើយ ទុក​ឱ្យ​មាន​​អំពើអនាធិបតេយ្យ​ និង​ការ​​បំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​រដ្ឋនិង​ឯកជន​​ ក៏ដូច​ជាការ​គម្រាមកំហែង​និងការរីករាលដាល​ពេញទីក្រុង ដែ​​​ល​​​អា​ច​​​​ប៉ះ​ពាល់​​ដល់​អាយុជីវិត និង​ទ្រព្យ​សម្បត្តិ​​របស់ប្រជាពលរដ្ឋរាប់លាន​នា​ក់​​ដែរ​ឬទេ?

ពួកមេដឹកនាំគណបក្សប្រឆាំងទាំងនោះច្បាស់ជាបានដឹង​និងយល់ជាមុនថា ការរុញបាតុករស្លូតត្រង់ឱ្យប្រឈមនឹង​គ្រោះ​ថ្នាក់ តាម​​​​រយៈការរៀបចំឱ្យ​មា​ន​​​ការរំខាន និងការបំផ្លិចបំផ្លាញ​រោងចក្រ គឺជាការប្រឈមនឹ​ង​គ្រោះថ្នាក់។ រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវទាំងស្រុង​ក្នុង​​ការការ​ពារផល​ប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស។ អំពើដែលរុញបាតុករស្លូត​ត្រង់ឱ្យប្រថុយប្រថាននឹងគ្រោះថ្នាក់នោះ ពិតជាសកម្មភាព​មិន​ត្រឹមត្រូវ និងឃោឃៅ​មិន​អាច​ប្រកែកបាន។

 បន្ទាប់ពីក្បាល​ម៉ាស៊ីន​​បាតុកម្ម ជាពិសេស​ក្បាលម៉ាស៊ីន​បាតុក​ម្ម​​​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ត្រូវបាន​រំសាយ​មក រោង​ចក្រ​ត្រូវ​បាន​បើកទ្វារ​ឡើងវិញ​ ហើយកម្មករបាន​ចូល​ធ្វើការ​ជាធម្មតា​។ ចំណែក​កម្មករ​មួយ​ចំនួន​តូ​ច​​​ មិន​ទាន់វិលត្រឡប់​មកពីស្រុក​កំណើត​វិញនៅឡើយ ឬ​កំពុង​ទាម​ទារឱ្យសង​ប្រាក់ឈប់នៅ​ពេល​​ធ្វើ​បាតុ​ក​ម្ម​ និង​ទាម​ទារឱ្យ​មេសហជីពរបស់​ខ្លួន​​ចូលធ្វើ​ការវិញ។

៧. គណបក្ស​ប្រឆាំង​បាន​បំពុល​បរិយាកាសនៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចូល​មនោគមវិជ្ជា​ដល់​​​យុវជនមួយចំនួន​តូច​ ជាពិសេសយុវជន​​​ទើបតែ​គ្រប់អាយុ ឱ្យ​មើលឃើញ​សថា​ខ្មៅ​ និង​ខ្មៅ​ទៅជាស​ ឱ្យ​គ្មាន​សីលធម៌​រស់​នៅ​ ដោយ​ដៀល​ត្មេះប្រើ​សម្តី​អសុរស​ទៅ​លើ​ថ្នាក់​ដឹ​ក​នាំ​​ដែល​បាន​លះបង់​អាយុ​ជីវិត​ ដើម្បី​រំដោះ​ជាតិ​មាតុភូមិ​ចេញ​ពី​របប​ប្រល័​យ​​ពូជសាសន៍ ​ប៉ុល ពត ហើយ​បានកសាង​ប្រទេ​ស​​ចេញ​ពី​បាតដៃទទេ​ ដែល​នៅ​ពេល​នោះ ​ប្រជា​ពលរដ្ឋ១០០% ស្ថិត​នៅ​ក្នុង​ភាព​ក្រី​ក្រ​។ ប្រសិ​ន​បើ​ឪពុ​ក​​ម្តាយ​​របស់​ក្រុមយុវជន​ដែល​គ្មានសីល​ធម៌នេះ ​​មិនត្រូវ​បាន​រំដោះ​ចេញ​ពី​របប ​ប៉ុល ពត ទេនោះ តើ​ក្រុមយុវជន​មួយ​ចំនួន​តូច​នេះ​ អាចកើត​មាន​ជីវិត​រស់​​នៅ​លើ​ភព​ផែន​ដីនេះបាន​ដែរ​ឬទេ?​

យុវជនមួយ​ចំនួន​តូច​នេះ ក្នុងនោះ​មាន​អ្នកខ្លះ របៀប​ជាយុវជន​ យុវនារី​ ឈ្លើយ ច្រឡោងខាម ប្រើ​ពាក្យ​​​សម្តីអសុរស​ ដៀល​ត្មេះ​ថ្នាក់ដឹកនាំ​ជានាយករដ្ឋមន្រ្តី​ ហើយ​ស្រែក​ថាមេដឹកនាំ​​ផ្តាច់ការ​ គ្មាន​លទ្ធិ​ប្រជា​​ធិប​តេយ្យនិងគ្មានការ​គោរព​សិទ្ធិ​មនុស្ស នៅ​តាម​វេទិកា​សាធារណៈ និង​នៅ​លើ​បណ្តាញ​សារព័ត៌មានសង្គម​ ដោយ​​​ចេញ​មុខ​។ ប្រសិនបើគ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ​ធ្វើ​យ៉ាងម៉េច​​បា​ន​​​ជាក្រុម​យុវជន​ពាល​ទាំង​នេះ​ អាច​ប្រើពាក្យ​សម្តី​ពាលាអាវាសែបែបនេះ ទៅ​លើថ្នាក់​ដឹកនាំដែល​ត្រូវ​បាន​ប្រជា​ពល​រដ្ឋភាគ​ច្រើន​​​គោរព​ស្រឡាញ់ទៅវិញ? ​អាកប្បកិរិយា​គ្មាន​សីលធម៌​ និង​ពាលាអាវាសែរបស់​យុវជន​មួយ​ក្រុម​តូច​នេះ គឺ​ផ្ទុយ​ពី​គោលការណ៍លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ហើយ​នេះជាលទ្ធផល​ស្តែងចេញពី​​មនោគម​វិជ្ជារបស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​មាន​ចរិក​ភូតកុហ​ក បំភ្លៃ បំផ្លើស និង​ញុះ​ញង់​ឱ្យ​មានទំនាស់ផ្ទៃក្នុងជាតិ​សាសន៍​ឯង​ និងការប្រកាន់​ពូជសាសន៍ ដែ​ល​​ផ្ទុយ​ស្រឡះ​ពី​អាកប្បកិរិយារបស់យុវជន​ខ្មែរ​ភាគច្រើន​នៅ​ទូទាំង​ប្រទេ​ស​ ដែល​មាន​សីលធម៌​​រស់​នៅខ្ពស់​ មាន​​ចរិត​ស្លូត​បូត​ សុភាពរាបសារ​ យ​ល់​​អំពី​តម្លៃ​​លទ្ធិ​ប្រជាធិបតេយ្យ​ និងការ​គោរព​សិទ្ធិ​មនុស្ស ហើ​យ​​ជានិច្ចកាល​ដើរតាម​គំរូ និង​​គាំទ្រ​​ថ្នាក់​ដឹកនាំ​គណប​ក្ស​ប្រជាជន​​កម្ពុជា​​។

៨. យុទ្ធវិធីរបស់គណបក្ស​សង្គ្រោះជាតិ ដែលមានការគាំទ្រពីអង្គការ​មិនមែនរដ្ឋាភិបាល ដែ​ល​​បាន​ដាក់​ឈ្មោះខ្លួនឯងថា សម្ព័ន្ធកំណែ​ទម្រង់ការបោះឆ្នោត ដោយ​មាន​ការជួយឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​​ប្រភ​ព​​​ខាងក្រៅ​មួយ​ចំនួន​ គឺដើម្បីខិតខំទាក់ទាញនិង​កៀរគរមហាជនពី​​មជ្ឈ​ដ្ឋានផ្សេងៗ ដោយ​ប្រកាស​​ឱ្យទាមទារ​ប្រាក់ឈ្នួល​អប្បរមា ១៦០ដុល្លារ​ សម្រាប់​កម្មករ និង២៥០​ដុល្លារ​ សម្រាប់​​គ្រូបង្រៀន មន្ត្រីរាជ​​ការ កងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើឱ្យអ្នកទាំងនោះចូលរួមធ្វើបាតុកម្ម ពី​ទ្រង់​ទ្រា​យ​​តូច​ទៅទ្រង់​​ទ្រាយ​ធំ និងដោយចាប់ផ្តើមពីអហិង្សា រួច​ឈា​ន​ដល់​ការទាមទារ​ឱ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែ​ង​ និង​រៀបចំការ​បោះ​ឆ្នោតឡើងវិញ ហើយ​ចុងក្រោយ​ឈាន​ដល់ការ​បើ​កសមរភូមិ​កូដកម្ម និង​ការ​ផ្តួល​រំលំរាជរដ្ឋាភិបាល។ 

ជាការពិត​ណាស់ គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​ច្បាស់ថា គណបក្ស​​​ប្រជាជន​កម្ពុជា​ពិត​ជាឈ្នះ​ឆ្នោត ហើយ​​ខ្លួន​ក៏មិន​អាច​ផ្តួល​រំលំ​​​​រាជរដ្ឋា​ភិបាល​តាម​កម្លាំង​មហាជន​បានដែរ។ ដូច្នេះ ការ​ប្រមែ​​​ប្រមូ​ល​ប្រកាស​ធ្វើ​បាតុកម្ម​ ឬ​មហាបាតុកម្ម​កន្លង​មកនេះ​ ជាពិសេស​ផ្អែក​លើ​ឥទ្ធិពល​នៃ​របាយការណ៍​​ភូត​កុហ​ក​ និង​ប្រឌិតនេះ គ្រាន់​តែ​ជា​យុទ្ធវិធី​ដើម្បីទាញ​​យកផល​ចំណេញ​ផ្នែក​នយោបាយ ពីការធ្វើ​​​បាតុក​ម្ម​​​នេះ ដោយ ៖

-        បោកបញ្ឆោតប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជនខ្លះ ដែលមិនបានយល់​ដឹងស៊ី​ជ​ម្រៅអំពី​​ដំណើរ​ការ​រៀបចំការបោះ​ឆ្នោតនៅកម្ពុជា ឱ្យជឿថា គ.ជ.ប ពិតជាបានលួចបន្លំ​សន្លឹក​ឆ្នោ​ត ​​ដើម្បីឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជាឈ្នះ​មែន។
-        បន្តដុតកំដៅ បញ្ឆេះកំហឹង និងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ពីព្រោះក្នុងចំណោម​អ្នក​បោះ​ឆ្នោត​ទាំងនោះ ក៏អា​ច​មានអ្នក​បោះឆ្នោត​មួយចំនួនណានោះ អាចពុំមានបំណងបោះឆ្នោតឱ្យ​គណ​បក្ស​ប្រឆាំងនោះទេ ប៉ុន្តែអាចដោយសារឥទ្ធិពលនៃសង្រ្គាមចិត្តសាស្រ្ត​ផ្សេងៗដែលមិនសមស្រប​ទាល់​តែសោះ​ទៅនឹងតថភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង។
-        ទាក់ទាញប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​វិញ​ ដោយ​បំពុល​បរិយាកាសនយោបាយ និងចោទប្រកាន់ គ.ជ.ប ថា​សមគំនិត​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា ​​លួចបន្លំ​សន្លឹក​ឆ្នោត​របស់ខ្លួន។ ការចោទប្រកាន់ដដែលៗដូច្នេះ អាចធ្វើឱ្យ​អ្នក​​​បោះឆ្នោត​​ជូន​​​គណបក្ស​​ប្រជាជនកម្ពុជា​​មួយចំនួនណានោះ​ជឿហើយយ​ល់​ថា​គណបក្ស​ប្រជាជន​​​កម្ពុជាមិនល្អ ក៏​បែរ​ទៅគាំទ្រ​គណ​បក្ស​​សង្គ្រោះជាតិវិញ។
-        តាមការព្យាករណ៍សម្រាប់រយៈពេល​៥ឆ្នាំខាងមុខ យុវជនគ្រប់អាយុ១៨ឆ្នាំដែលមាន​សិទ្ធិ​បោះឆ្នោត​នឹង​​កើន​ឡើងរហូតដល់ជិត២លាននាក់។ យុវជនទាំងនេះ ហាក់បី​ដូចជាក្រដាសស ដែល​​​ជាវ័យ​កំពុង​រីក​ចម្រើន​ខាង​ផ្នែក​បញ្ញា ស្មារតី និងងាយស្រួ​ល​​ក្នុងការអូសទាញ ហើយនៅ​ពេលគណបក្ស​សង្គ្រោះ​​ជាតិ​បានបញ្ចូលមនោគមវិជ្ជា ភូត​កុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿងអំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត និង​បញ្ហាផ្សេងៗ ដែលនាំឱ្យពួកគេភាន់​ច្រឡំ ​ក្នុង​​ការសម្រេច​ចិត្តគាំទ្រ​គណបក្ស​នយោបាយ ដែលអាចជះឥទ្ធិពលអវិជ្ជមាន​ដល់​សង្គម​ជាតិ​ទាំងមូល។


[1] Laura Crothers, «សហភាព​អឺរ៉ុប​​លើក​ឡើង​ថា របាយ​ការណ៍​សវនកម្ម​គឺ​យល់​ខុស», ​កាសែត ខាមបូឌា ដេលី ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។