Friday, February 21, 2014
សម្តេចតេជោក្រើនរំលឹកពីបញ្ហាបើកប្រាក់បៀវត្សរ៍ និងជំរុញឲ្យយកចិត្តទុកដាក់លើការកសាងធនធានមនុស្ស ជាពិសេសនគរបាលវ័យក្មេងដើម្បីបន្តវេន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកជាថ្មីដល់ក្រសួងស្ថាប័ននានាមួយចំនួន ដែលនៅតែយឺតយ៉ាវក្នុងការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងក៏បានណែនាំឱ្យយកចិត្តទុកដាក់លើកកំពស់ការកសាងធនធានមនុស្ស ក្នុងជួរកងកំលាំងនគរបាលជាតិទាំងមូល ជាពិសេសកសាងជួរនគរបាលវ័យក្មេងដើម្បីគោលដៅបន្តវេន។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០កុម្ភៈ ឆ្នាំ២០១៤ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយជម្រុញឱ្យថ្នាក់ដឹកនាំឲ្យមន្ត្រីរាជការ កងកំលាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការទប់ និងចាត់វិធានការ ស្របតាមច្បាប់ជាធរមាន និងត្រូវខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិត ខាង ប្រទេសក្នុងតំបន់ និងពិភពលោក ក្នុងការថែរក្សា ពង្រឹងសន្តិសុខជាតិ របៀបរៀបរយសាធារណៈ និងការរីកចម្រើនរបស់ប្រទេសជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើកកំពស់ការកសាងធនធានមនុស្ស ក្នុងជួរកងកំលាំងនគរបាលជាតិទាំងមូល ជាពិសេសកសាងជួរនគរបាលវ័យក្មេងដើម្បីគោលដៅបន្តវេន។ ជាមួយនេះ ក៏ត្រូវធ្វើការត្រួតពិនិត្យនិងពង្រឹងការផ្គត់ផ្គង់មធ្យោបាយ សំភារៈ បច្ចេកទេស ដល់កងកំលាំងនគរបាលជាតិ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងភស្តុភារ ហិរញ្ញវត្ថុដល់អង្គភាពនគរបាលដែលកំពុងធ្វើប្រតិបត្តិការ ថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យជាតិ ក៏ដូចជាអង្គភាពប្រតិបត្តិការ រក្សាសន្តិសុខក្នុងសង្គមផងដែរ ក្នុងនោះត្រូវជំរុញបើកប្រាក់បៀវត្សរិ៍ ប្រាក់ឧបត្ថម្ភនិងរបបគោលនយោបាយផ្សេងៗ ដល់កងកំលាំងនគរបាលជាតិឱ្យបានគ្រប់ចំនួនកំណត់ និងទាន់ពេលវេលាដោយត្រូវលុបបំបាត់ឱ្យបានជាដាច់ខាតនូវការកាត់កង ប្រាក់បៀវត្សរិ៍ ប្រាក់ឧបត្ថម្ភនិងរបបគោលនយោបាយផ្សេងៗដែលបានកំណត់។
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ឱ្យដឹងថា សន្និបាតនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃកន្លះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយនគរបាលជាន់ខ្ពស់អគ្គនាយក អគ្គនាយករង មន្ត្រីថ្នាក់នាយកដ្ឋានចំណុះទីស្តីការក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលនាយករដ្ឋបាលស្នងការនគរបាលរាជធានី ខេត្តអ្នកពាក់ព័ន្ធនៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ការជួញដូរពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ និងតំណាងក្រសួងស្ថាប័ននានាសរុបចំនួនជាង ៧០០នាក់។ ជាលទ្ធផលនៃសន្និបាត គឺមានការពិនិត្យ និងវាយតម្លៃទៅលើការសម្រេចបានលទ្ធផលការងារដែលសម្រេចបានការងារមួយចំនួន ដូចជា ការរក្សាសន្តិសុខ សុវត្ថិភាព និងការចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជាតិ លើកទី៥ ជាហេតុធ្វើឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឯកឧត្តម ស ខេង បានមានប្រសាសន៍ឲ្យដឹងថា កងនគរបាលជាតិ កម្លាំងមានសមត្ថកិច្ចនានា និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់បានប្រឹងប្រែងយ៉ាងសកម្មក្នុង ការថែទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមទាំងមូលពិសេសបន្តអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះក៏មានការបន្តលើកកម្ពស់នៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាការពារសុវត្ថិភាពដល់ការធ្វើបាតុកម្ម កូដកម្ម ការទាមទារការតវ៉ានានាដែលប្រព្រឹត្តទៅដោយសន្តិវិធីដែលទន្ទឹមនឹងការ ចាត់វិធានការស្របតាមគោលការណ៍ច្បាប់ចំពោះសកម្មភាពញុះញង់បង្កឲ្យមានអំពើហិង្សាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង ឯកជន និងសកម្មភាពប៉ុនប៉ងបង្កឲ្យមានអស្ថិរភាពនយោបាយ អស្ថិរភាពសង្គមសំដៅថែរក្សាសន្តិភាពស្ថិរភាពជាតិ និងប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ៕
កម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវនៃការធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨
សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៤ បានអំពាវនាវដល់ថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ
និងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យផ្តល់ការគាំទ្រ
និងយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្ម
ក្នុងការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មញណិជ្ជកម្មបែបវិភាគ ២០១៤-២០១៨
ឲ្យបានជោគជ័យ ដោយសម្តេចមានជំនឿដោយសុទិដ្ឋិនិយមថា វានឹងក្លាយទៅជា
ផែនទីបង្ហាញផ្លូវចំពោះរាល់សកម្មភាពពាក់ព័ន្ធវិស័យពាណិជ្ជកម្ម
និងកិច្ចការគាំទ្រមួយចំនួនទៀត។
ក្នុង
ឱកាសអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការនៃយុទ្ធសាស្ត្រ
សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨ នៅវិមានសន្តិភាព
ទីស្តីការគណៈរដ្ឋមន្ត្រីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានមានប្រសាសន៍ថា ចំពោះមុខខ្ញុំឤចវាយតម្លៃជាបឋមបានថា
យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មបែបវិភាគ ២០១៤-២០១៨
នេះគឺជាយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មតែមួយគត់
ដែលត្រូវបានទទួលយករួមគ្នាដោយរាជរដ្ឋាភិបាល វិស័យឯកជន
និងដៃគូអភិវឌ្ឍន៍
ព្រមទាំងនឹងត្រូវបានអនុវត្តន៍ដោយភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ
«អភិក្រមគ្របដណ្តប់លើវិស័យញណិជ្ជកម្ម»។
សម្តេច
តេជោនាយករដ្ឋមន្ត្រីមានប្រសាន៍ឲ្យដឹងថា យុទ្ធសាស្ត្រសមាហរណកម្មនេះ
បានកំណត់ពីឤទិភាពជាក់លាក់នានា សម្រាប់ធ្វើអន្តរាគមន៍ជាបន្ទាន់
ហើយក៏បានកំណត់ឤទិភាព និងដំណាក់កាលអនុវត្តន៍នានា
ដែលនឹងក្លាយទៅជាផែនការលម្អិតសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម
កម្ពុជាក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀតផងដែរ។
ជា
រួមយុទ្ធសាស្ត្រសមាហរណកម្មនេះ បានកំណត់ពីវិធានការគោលដៅចំណុច
និងឤទិភាពច្បាស់លាស់ ដែលឤចធ្វើឲ្យមានភាពប្រាកដប្រជា
និងជាការវិភាគ ដែលមានប្រសិទ្ធភាព ទាំងផ្នែកធនធានហិរញ្ញវត្ថុ
ធនធានមនុស្ស និងស្ថាប័ន។ ដូច្នេះ ពេលនេះជាងពេលណាៗទាំងអស់
ដែលយើងត្រូវប្រើប្រាស់ផែនទីបង្ហាញផ្លូវ
នៃយុទ្ធសាស្ត្រសមាហរណកម្មញណិជ្ជកម្មនេះ ដោយសារតែឯកសារ
នេះបានផ្តល់នូវសូចនាករ
និងគោលរង្វាស់ច្បាស់លាស់មួយទាំងសម្រាប់ឆ្នាំ ២០១៦ និង ២០១៨
ខាងមុខនោះ។
សម្តេចតេជោ
បានមានប្រសាសន៍បញ្ជាក់ថា ចំពោះមុខនេះដែរ
យើងត្រូវជំនះឲ្យបាននូវបញ្ហាប្រឈមនានា
ដែលធ្លាប់ជួបនាពេលកន្លងមកដូចជាកង្វះខាតផ្នែករូបវ័ន្ត និងធនធានមនុស្ស,
កង្វះខាត សុខដុមនីយកម្មរវាងកម្មវិធីមួយ និងកម្មវិធីមួយផ្សេងទៀត
គុណភាពទាបនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាដើមដើម្បីគាំទ្រ
និងជំរុញល្បឿននៃការអនុវត្តសកម្មភាពក្នុងយុទ្ធសាស្ត្រ
នេះឲ្យបានជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការកើនឡើងការវិនិយោគដោយផ្ទាល់ពី
បរទេស ក្នុងឆ្នាំ ២០១៤ និងឆ្នាំក្រោយៗទៀត
តាមរយៈនយោបាយបើកទូលាយរបស់កម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ថា
កម្ពុជាបានជំរុញយ៉ាងខ្លាំងដល់ការងារអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
ដែលកំពុងក្លាយជាយន្តការមួយទាក់ទាញវិនិយោគទុនថ្មីៗបន្ថែមទៀតមក
កម្ពុជា ក្នុងវិស័យកម្មន្តសាល។ តាមរយៈនយោបាយបើកទូលាយបែបនេះ
វាកំពុងធ្វើឱ្យមានភាពជឿនលឿន ក្នុងការទាក់ទាញការវិនិយោគ។
សម្តេច
តេជោបានមានប្រសាសន៍ឲ្យដឹងថា
ការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០១២ គឺមានចំនួនជិត
១.៥០០លានដុល្លារអាមេរិក កើនឡើងពី ៩០០លានដុល្លារអាមេរិក ក្នុងឆ្នាំ
២០១១ ហើយវិនិយោគផ្ទាល់ពី បរទេសក្នុងឆ្នាំ២០១៣
ត្រូវបានប៉ាន់ស្មានក្នុងកម្រិតមធ្យមប្រមាណ ១.២២០លានដុល្លារអាមេរិក។
សម្តេចតេជោមានប្រសាសន៍កត់សម្គាល់ថា“ទន្ទឹមនេះ
យើងក៏ពិនិត្យឃើញផងដែរថា
សកម្មភាពផលិតកម្មដែលកន្លងមកធ្លាប់តែកើតឡើង នៅក្នុងប្រទេសចិន ថៃ
ឬនៅប្រទេសវៀតណាមនោះ
ប៉ុន្តែបច្ចុប្បន្ននេះនិន្នាការនេះកំពុងតែផ្លាស់ប្តូរឆ្ពោះមកកាន់
កម្ពុជា ។ នេះ ជាដំណើរវិវឌ្ឍន៍ មួយថ្មីនៅក្នុងតំបន់។
ក្នុងស្មារតីនេះយើងសង្ឃឹមយ៉ាងមុតមាំថាការវិនិយោគដោយផ្ទាល់ពី
បរទេសក្នុងឆ្នាំ២០១៤ និងឆ្នាំក្រោយៗទៀត
នឹងបន្តកើនឡើងជាលំដាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
ជារួមបន្ទាប់ ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ កន្លងទៅ
នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្តារឡើងវិញហើយបាន និងកំពុងរីកលូតលាស់
ជាប្រចាំ ដែលក្នុងរយៈពេលបីឆ្នាំចុង ក្រោយមានអត្រាកំណើនជុំវិញ ៧
ភាគរយក្នុងមួយឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍វាយតម្លៃថា
ដំណើរវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច កម្ពុជាក្នុងអំឡុងពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាមូលដ្ឋាន
និងភាពចាំបាច់នៃការដាក់ចេញនូវ យុទ្ធសាស្ត្រសមាហរណកម្មពា
ណិជ្ជកម្មរបស់កម្ពុជា ២០១៤-២០១៨ នេះ។
តាមរយៈនេះ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា
កម្ពុជាពិតជាឤចបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ និងស៊ីសង្វាក់
ហើយឈានទៅ សម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួនពោលគឺ
ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០
ហើយឈានឡើង ទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ឲ្យដឹងថា
យុទ្ធសាស្រ្តថ្មីនេះ(យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា
២០១៤-២០១៨) គឺជាយុទ្ធសាស្រ្តលើកទី៣
ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា
ដោយមានការគាំទ្រពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)
និងអតីតកម្មវិធីក្របខណ្ឌសមាហរ ណកម្ម (IF) ព្រមទាំងដៃគូអភិវឌ្ឍន៍ ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បន្តថា
យុទ្ធសាស្រ្តនេះនឹងជួយយើងកៀរគរធនធានជំនួយថ្មីៗបន្ថែមទៀត
ដើម្បីដោះស្រាយតម្រូវការកំណែទម្រង់ថ្មីៗនានា ដែលយើងត្រូវអនុវត្តន៍
ហើយដែលយើងបានប្តេជ្ញាចិត្តរួចហើយនោះ ពិសេសទៅទៀតនោះ
យុទ្ធសាស្រ្តថ្មីនេះនឹងជួយពង្រឹងបន្ថែមទៀតនូវការប្រកួតប្រជែង
ក្នុងវិស័យពាណិជ្ចកម្មឲ្យកាន់តែប្រសើរ
ដើម្បីចូលរួមចំណែកក្នុងការបង្កើតការងារថ្មី និងប្រសើរជាងមុន
បង្កើនចំណូល និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោក
បណ្ឌិត រតនាកា អាឌីការី
នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)
មានប្រសាសន៍ថា
ការប្រកាសជាផ្លូវការនៃយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម កម្ពុជា
(២០១៤-២០១៨) នៅថ្ងៃនេះគឺជានិម្មិតរូបនៃវឌ្ឍនភាពដ៏ធំធេង
ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យ នៃការអភិវឌ្ឍ
និងសមាហរណកម្មពាណិជ្ជកម្ម ។
វឌ្ឍនភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសមត្ថភាពរបស់រាជរដ្ឋា
ភិបាល ក្នុងការដឹកនាំការធ្វើបច្ចុប្បន្នភាព CTIS ការអធិ
ប្បាយបានច្បាស់លាស់អំពីផែនទីបង្ហាញផ្លូវ
អភិក្រគ្រប់ដណ្តប់លើវិស័យពាណិជ្ជកម្ម និងការ
ចាត់ចែងរៀបចំចក្ខុវិស័យរបស់ប្រទេសកម្ពុជា
ឆ្ពោះទៅសមាហរណកម្មពាណិជ្ជកម្ម នៅថ្នាក់តំ បន់ ពិពិធកម្មសេដ្ឋកិច្ច
និងការអភិវឌ្ឍជំនាញ៕
Opening Remarks by H.E. Dr. SOK An, at the JAPAN – CAMBODIA KIZUNA FESTIVAL 2014
Cambodia-Japan Cooperation Centre (CJCC), Phnom Penh,
20 February 2014
- Your Excellency Mr. Yuji Kumamaru, Ambassador of Japan to the Kingdom of Cambodia;
- Excellencies, Distinguished National and International Guests;
- Ladies and Gentlemen;
- Beloved Students!
My wife and I
have the great pleasure to be with you this evening at the opening
ceremony of Japan-Cambodia Kizuna Festival 2014. I still recall that, in
the last two consecutive years, I participated in the openings of this
Festival, and this year, just some five months after the establishment
of the Royal Government for the fifth mandate, under the wise leadership
of Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the
Kingdom of Cambodia, I have the honor to be here again to join you all
in the opening ceremony of the third Japan-Cambodia Kizuna Festival.
Since 2012, this Festival has become an annual event in Cambodia. Now,
the Japanese word “Kizuna” (meaning ties or a bond of friendship in
English) certainly is very familiar to me.
We all know that, last year we celebrated together the 60th anniversary
of the establishment of the Cambodia-Japan diplomatic relations. Many
interesting events took place during the commemorative year. And now, we
have just begun the 61st year
of the relations and we must continue to work together to further
strengthen the bonds (Kizuna) of friendship and cooperation between
Cambodia and Japan. Therefore, the Japan–Cambodia Kizuna Festival 2014 is
a timely and important event, as I truly feel that, each year this
festival contributes more significantly to the deepening of the exchange
and cooperation between Cambodia and Japan, not only in the field of
culture but also in a wide range of fields mutually beneficial to our
two nations.
It is
interesting to note that, as usual, this annual event takes place in the
“Angkor–Kizuna Hall” of the Cambodia-Japan Cooperation Centre (CJCC), a
centre for the cultural exchanges between Cambodia and Japan. I am very
delighted that, this year again, artists, professionals, athletes and
volunteers from Japan and Cambodia meet and carry out remarkable work
during the coming four days and provide excellent opportunity for us to
enjoy and experience diverse artistic and cultural expressions of the
two countries.
Japanese
living culture is increasingly appreciated by young Cambodians as I
understand that costume play show (Cosplay in Japan), song contest,
concert performances held recently at the CJCC received a lot of
exciting reactions from them.
Excellencies, Ladies and Gentlemen, and Beloved Students!
Culture is the
mirror through which we see ourselves and our own nation. Culture is
thus a bridge and a communication factor between people and nations. I
have noted that more than 20 events and exhibitions have been programmed
this year in various categories such as music, art exhibition, film,
martial art and sport, costume play, Japanese cuisine and so on. I am
also delighted to know that, on the last day, the remarkable performance
“One Asia Joint Concert” by the Japanese traditional group “AUN” with
artists from the ASEAN region at Angkor Wat last December will be
screened here. The performance by “AUN” commemorated the 20th anniversary
of the inscription of Angkor on the World Heritage List and certainly
it was my pleasure to attend their live concert in the most magical
setting with the towers of Angkor Wat soaring behind the stage. This anniversary concert was held in conjunction with the 20th Plenary
Session of the International Coordinating Committee for the
Safeguarding and Development of the Historic Site of Angkor (ICC-Angkor)
and the 3rd Inter-Governmental Conference on Angkor, both co-chaired by
Japan and France.
Your Excellency Ambassador Kumamaru,
I wish through
you to extend my warm congratulations to the people of Japan that the
renowned and much-loved Japanese traditional cuisine, or “Washoku” in
Japanese, was added to the list of the World Intangible Heritage of
Humanity of UNESCO in December 2013. Indeed, the Japanese traditional
cuisine is very unique in its presentation, reflecting four seasons and
it is closely “associated with an essential spirit of respect for
nature.” Therefore, it is exciting to know that several prominent
Japanese chefs will be performing their artistic skills here during this
year’s Kizuna Festival.
Cambodia and
Japan have an immense wealth of cultural heritage and traditions. We
share a number of fundamental cultural values. I am sure that through
this kind of event, people of both nations will appreciate these values,
and understand and respect each other’s culture. And it is important
that our young generations need to be kept aware of the value of ancient
traditions so that they can nurture their culture and respect the
diversity of others as well.
Cambodia and
Japan have recently become strategic partners as a result of the
official visits of the top leaders of the two governments, and I am
confident that our bond of friendship and relations will be further
strengthened. We have become strong partners in safeguarding and
promoting the heritage of humanity, cultural values and diversity.
Intellectuals and cultural experts from Japan have long been present in
Cambodia and today more and more Japanese tourists are visiting Cambodia
whilst artists and researchers from Cambodia are well received in
Japan. These events in both countries will certainly further stimulate
mutual understanding and advance cooperative relations between the two
nations.
Excellencies, Ladies and Gentlemen, and Beloved Students!
Before
concluding, I would like to express my deepest thanks to the organisers
of this event, artists and all the participants, particularly the
Embassy of Japan for making this important event possible. I finally
wish the festival a great success.
I now declare the JAPAN – CAMBODIA KIZUNA FESTIVAL 2014 open.
Thank you!
បទវិចារណកថា៖ មានអំពើខ្មៅកខ្វក់ជាច្រើននៅពីក្រោយការដឹកនាំ ធ្វើបាតុកម្មរបស់សហជីពមួយចំនួន
ទោះបីកម្មករ កម្មការិនីនៃឧស្សាហកម្មកាត់ដេរ
និងសម្លៀកបំពាក់ប្រមាណជាង៦០ម៉ឺននាក់បានចូលធ្វើការជាធម្មតា ដោយសុខដុមរមនា
យ៉ាងណាក៏ដោយ ក៏មានសហជីព សហព័ន្ធចំនួន១៨
ដែលហាក់ដូចជាមាននិន្នាការប្រឆាំងនៅតែប្រកាន់ជំហររឹងរូសបន្តដឹកនាំធ្វើបាតុកម្ម។
តើការប្រកាសធ្វើបាតុកម្មនេះអាចជួយដល់ផលប្រយោជន៍ដល់កម្មករ
កម្មការិនីអ្វីខ្លះ និងតើមានអ្វីនៅពីក្រោយខ្នងនៃការជម្រុញឲ្យសហព័ន្ធសហជីពទាំងនេះ
ព្យាយាមម្តងហើយម្តងទៀតគិតចង់តែធ្វើបាតុកម្មនោះ?
វាអាចនឹងងាយជឿតាមការញុះញង់របស់ពួកគេ
ប្រសិនបើបងប្អូនកម្មករ កម្មការិនីមិនបានតាមដានសភាពការណ៍ឱ្យដឹងច្បាស់ពីការពិត និងគិតឱ្យបានស៊ីជម្រៅ ទេនោះ។
សហជីពសហព័ន្ធទាំង១៨ប៉ិនប្រសប់ណាស់ក្នុងការលួងលោម
បោកបញ្ឆោតកម្មករ កម្មការិនី ដោយយកការទាមទារតម្លើងប្រាក់ខែគោលដល់១៦០
ដុល្លារប្រចាំខែជាដើមចម ប៉ុន្តែវាគ្រាន់តែជាការទាមទារដោយមិនផ្អែកលើហេតុផលច្បាស់លាស់
និងគ្រាន់តែជាការពង្រីកឱកាសដើម្បីស្វែងរកជំនួយលុយបន្ថែមពីសហគមន៍នានានៅឯក្រៅប្រទេស
ដើម្បីភាពមានបានរបស់ក្រុមបក្ខពួកសហជីពសហព័ន្ធទាំងនោះតែប៉ុណ្ណោះ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ មានតំណាងសហជីពសហព័ន្ធខ្លះក្នុងចលនាជម្រុញការធ្វើបាតុកម្ម បានដាក់លិខិតស្នើសុំថវិការពីប្រជាជនខ្មែររស់នៅប្រទេសអូស្រ្តាលី
ដោយនៅក្នុងកម្មវត្ថុនៃលិខិតនេះបានលើកឡើងថា « សំណើរសុំថវិការដើម្បីធ្វើយុទ្ធនាការទាមទារសិទ្ធិសេរីភាព
និងលើកកម្ពស់ជីវភាពរស់នៅកម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង
និងបាននិយាយសុំលុយគេដោយគ្មានការខ្មាសអៀនថា ៖ ដោយសារបច្ចុប្បន្ននេះសហជីពយើងខ្ញុំមានការខ្វះខាតវថិកាក្នុងការធ្វើយុទ្ធនាការ
ទើបយើងខ្ញុំស្នើសុំថវិការពីក្រុមការងារព្រមទាំងប្រជាជនខ្មែររស់នៅប្រទេសអូស្រ្តាលីនោះ។
យោងតាមលិខិតស្នើសុំថវិកា
ដែលបានផ្សព្វផ្សាយ ដោយមានវាយត្រា និងចុះហត្ថលេខា ដោយតំណាងគ្នាបួននាក់រួមមាន ៖ លោកស្រី
ម៉ម ញ៉ឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយភ័ណ្ឌកាត់ដេរកម្ពុជា លោក យិន សារឿន ប្រធានសហជីពសហព័ន្ធ NTUC លោក សៀង សម្បត្តិ ប្រធានសហជីពសហព័ន្ធ IFWUF និងលោក លីវ ថារីន ប្រធានសហជីពសហព័ន្ធ
IDYTU ដែលអ្នកទាំងនេះ
តែងតែចេញមុខក្នុងការដឹកនាំធ្វើបាតុកម្មកន្លងមកជាមួយក្រុមលោក អាត់
ធន់។
ថ្មីៗនេះ មានព័ត៌មានលេចឮថា លោក អាត់ ធន់
បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ២នាក់ដែលជាមន្ត្រីសកម្មបំផុតនៅក្នុងសហជីព
បន្ទាប់ពីអំពើពុករលួយកិបកេងថវិកាជំនួយពីក្រៅប្រទេសប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក
ថា បានជាប់ពាក់ព័ន្ធនឹងការដឹកនាំផ្ទាល់របស់ អាត់ ធន់
ដែលជាដង្ខៅបាតុកម្មទី៣នៅក្នុងប្រទេសកម្ពុជា ដែលមេបាតុកម្មធំជាងគេ គឺ
មេបក្សប្រឆាំង និងរ៉ុង ឈុន ស្ថិតនៅលេខរៀងទី២។
មតិជាតិ និងអន្តរជាតិបានដឹងហើយថា បើប្រៀបធៀបសហជីពសហព័ន្ធទាំង១៨
ដែលតែងតែទាមទារចង់ធ្វើបាតុកម្ម គឺមានចំនួនតិចតួចបំផុត ក្នុងចំណោម សហជីពសហព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាង៣ពាន់នៅក្នុងប្រទេសកម្ពុជា
ដែលបាន នឹងកំពុងដំណើរការ
និងជួយបណ្តុះបណ្តាលឲ្យកម្មករស្គាល់អំពីសិទ្ធិសេរីភាព
កាត់បន្ថយនូវវិវាទការងារនៅនឹងកន្លែង ជាពិសេស ខិតខំបង្កើនផលិតផល ដោយចាត់ទុកថា ក្រុមហ៊ុន
និងសហជីពកម្មករជាដៃគូដ៏ល្អ និងចាត់ទុកថា ក្រុមហ៊ុន គឺជាឆ្នាំងបាយរបស់កម្មករ។
ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាល និងអង្គការដៃគូបានយកចិត្តទុកដាក់ដោះស្រាយដល់បងប្អូនកម្មករតាមរយៈក្រុមប្រឹក្សាការងារ
ដែលមានយន្តការត្រីភាគី គឺតំណាងសហជីពសហព័ន្ធ តំណាងសមាគម និយោជក និងតំណាងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗទាក់ទង
នឹងវិស័យកាត់ដេរ វាយនភ័ណ្ឌ ហើយថ្មីនេះ
រាជរដ្ឋាភិបាលបានខិតខំបង្កើតនូវគណៈកម្មការប្រឹក្សា និងស្រាវជ្រាវប្រាក់ឈ្នួល
ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្មករ
ដោយមិនបានព្រងើយកន្តើយនោះទេ។
ការទាមទារធ្វើបាតុកម្មរបស់សហជីពសហព័ន្ធទាំង១៨នោះ
គឺពិតជាមានការផ្តល់ថវិកាពីក្រៅប្រទេស ដូច្នេះ
ពួកសហជីពសហព័ន្ធទាំងអស់នោះ យកកម្មករ
កម្មការិនីធ្វើជាខែលបិទបាំងអំពើខ្មៅកខ្វក់របស់ខ្លួនទាក់ទងនឹងអំពើពុករលួយតែប៉ុណ្ណោះ។
ម៉្យាងទៀត ការប្រកាសដឹកនាំធ្វើបាតុកម្ម គឺគ្រាន់តែពង្រីកឱកាសដើម្បីទាក់ទាញជំនួយពីក្រៅប្រទេសយ៉ាងពិតប្រាកដ
គឺពួកគេគ្មានការតម្កល់ផលប្រយោជន៍កម្មករដោយស្មោះត្រង់ឡើយ
ពីព្រោះការទាមទារទាំងនោះមិនស្ថិតនៅក្នុងយន្តការនៃការដោះស្រាយតាមច្បាប់ទម្លាប់ទេ។
ដោយៈ រួម ជាតិ
ពងបែកក្នុងមាត់ ៖ មូលហេតុ និងវិធីព្យាបាល
ជម្ងឺពងបែកក្នុងមាត់ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុពិតប្រាកដរបស់វាបានទេថាតើជម្ងឺនេះវាកើតឡើងដោយសារមូលហេតុអ្វីខ្លះនោះ។ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់ហើយជាសះស្បើយទៅវិញដោយឯកឯងមិនចាំបាច់ព្យាបាលឡើយ។មានប្រជាជននៅលើពិភពលោកប្រហែលជា២៥ភាគរយបានកើតមានជម្ងឺនេះដែលបណ្ដាលឱ្យមានការឈឺចាប់នៅ ក្នុងមាត់ និងពិបាកក្នុងការទទួលទានអាហារផងដែរ។
លោកវេជ្ជបណ្ឌិត សុក សំអាត ប្រធានផ្នែកត្រចៀកច្រមុះ និងបំពងក នៃមន្ទីរពេទ្យព្រះអង្គឌួងមានវត្ដមានបកស្រាយបំភ្លឺនូវប្រធានបទមួយស្ដីអំពីជម្ងឺពងបែកក្នុងមាត់ជូនប្រិយមិត្ដអ្នកអានដើម្បីស្វែងយល់តាមរយៈទស្សនាវដ្ដីសុខភាពយើង។
លក្ខណៈជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់គឺសំដៅដល់ជម្ងឺមួយប្រភេទដែលកើតមាននៅក្នុងមាត់ ដែលភាគច្រើនកើតមាននៅលើមនុស្សក្មេង និងយុវវ័យ។ ប្រជាជននៅលើពិភពលោកមានប្រហែលជា២៥ភាគរយបានកើតជម្ងឺនេះដោយចាប់ផ្ដើមដំបូងឡើងជម្ងឺពងបែកក្នុងមាត់មានពងទឹកតូច ឬធំ ទៅតាមសណ្ឋាននីមួយៗរបស់វា។ ហើយពងទឹកនេះក៏បានធ្លាយទឹករួចក្លាយទៅជាដំបៅរលាកសើស្បែក ដែលស៊ីស្បែករាក់ ឬជ្រៅទៅតាមកម្រិតនីមួយៗរបស់វានៅក្នុងមាត់រួចក៏បង្កទៅជាជម្ងឺពងបែកក្នុងមាត់។
ប្រភេទ និងរោគសញ្ញាជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ត្រូវបានបែងចែកជា៣កម្រិត។
1 . ប្រភេទកម្រិតទី១ ឬកម្រិតស្រាល ៖ ជាប្រភេទកម្រិតស្រាលមានការឈឺចាប់បន្ដិចបន្ដួចមានពងតូចៗនៅលើស្បែកខាងក្រៅសើៗ ហើយដំបៅមិនស៊ីជ្រៅឡើយ ហើយឆាប់ជាសះស្បើយតែក្នុងរយៈពេលពី៧ទៅ១០ថ្ងៃតែប៉ុណ្ណោះដោយមិនទុកស្លាក ស្នាមអ្វីទាំងអស់។ ពងបែកកម្រិតតូចមានទំហំតូចប្រហែលជា១មីលីម៉ែត្រ ឬយ៉ាងធំ១សង់ទីម៉ែត្រហើយមានប្រជាជនប្រហែល៨៥ ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ប្រភេទនេះ។
2 . ប្រភេទកម្រិតទី២ ឬកម្រិតធ្ងន់ ៖ ជាប្រភេទកម្រិតធ្ងន់មានការឈឺចាប់ខ្លាំងមានពងតិចជាងពងប្រភេទកម្រិតតូចនិងមានដំបៅស៊ីជ្រៅដល់ស្បែកខាងក្នុង ហើយជាសះស្បើយក្នុងរយៈពេលពី៦សប្ដាហ៍ទៅ៨សប្ដាហ៍ដោយបន្សល់ទុកស្លាកស្នាម។ ពងបែកប្រភេទកម្រិតធំមានទំហំពី២ទៅ៣សង់ទីម៉ែត្រនិងមានប្រជាជនប្រមាណ១០ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ស្ថិតក្នុង កម្រិតនេះ។
3 . ប្រភេទកម្រិតទី៣ ឬកម្រិតមានអែប៉េស ៖ ជាប្រភេទដែលមានទម្រង់ជាអែប៉េសដែលកម្រកើតមានហើយដំបៅ មានច្រើន និងមានទំហំចាប់ពី១ទៅ២សង់ទីម៉ែត្រផ្ដុំគ្នាជាកញ្ចុំៗនៅលើស្បែកខាងក្រៅ។ ការជាសះស្បើយគឺក្នុងរយៈពេលចាប់ពី៧ទៅ ១០ថ្ងៃតែប៉ុណ្ណោះ ដោយគ្មានទុកបន្សល់នូវស្លាកស្នាមអ្វីឡើយ ដូចគ្នានឹងពងបែកប្រភេទកម្រិតតូចដែរ។
មូលហេតុពងបែកក្នុងមាត់
ពិបាកក្នុងការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៃជម្ងឺពងបែកក្នុងមាត់ណាស់ ប៉ុន្ដែមានមូលហេតុមួយចំនួនដែលធ្វើឱ្យមាន ការសង្ស័យ។
- ការប៉ះទង្គិចសាច់ក្នុងមាត់
- អាលែស៊ីស្បែកក្នុងមាត់ដែលបណ្ដាលមកពីការទទួលទានចំណីអាហារ ដូចជាក្ដៅ ត្រជាក់ ផ្អែមជាដើម
- កង្វះជាតិវីតាមីនបេ១ បេ២
- មានវីរុសអែប៉េស និងមានវីរុសផ្សេងៗទៀតដែលកើតមាននៅក្នុងមាត់
- ជម្ងឺរលាកពោះវៀន
- លោកអ្នកខ្លះសម្អាតធ្មេញញឹកញាប់ពេក ក៏ធ្វើឱ្យមានអាលែស៊ីស្បែកក្នុងមាត់ដែរបណ្ដាលឱ្យក្លាយទៅជាមានពងបែក មាត់ព្រោះនៅក្នុងថ្នាំដុះធ្មេញ និងថ្នាំខ្ពុរមាត់ទាំងនោះមានជាតិសូដ្យូម ឡូរីល សុលផាតជាដើម។
- អ្នកជម្ងឺអេដស៍ និងអ្នកកើតមហារីកគ្រាប់ឈាមក៏មានពងបែកក្នុងមាត់ដែរ។
វិធីព្យាបាលពងបែកក្នុងមាត់
គេមិនអាចព្យាបាលឱ្យជាដាច់នោះទេ ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់និងជាសះស្បើយទៅវិញដោយឯកឯង។ ប៉ុន្ដែគេអាចព្យាបាលវាបានបណ្ដោះអាសន្ន ដូចជាក្នុងករណីមានពងបែកក្នុងមាត់រួមផ្សំនឹងការឈឺចាប់ត្រូវប្រើឱសថដើម្បីបំបាត់ការឈឺ ចាប់។ ចំពោះលោកអ្នកមានពងបែកក្នុងមាត់កម្រិតតូច ត្រូវប្រើថ្នាំខ្ពុរមាត់ណាដែលបំបាត់ការឈឺចាប់និងជាតិថ្នាំផ្សះអាចធ្វើឱ្យជា ឆាប់រហ័ស។ ផ្ទុយទៅវិញបើមានពងបែកក្នុងមាត់ប្រភេទកម្រិតធំវិញត្រូវប្រើថ្នាំប៉ូម៉ាតដែលជួយបំបាត់ការឈឺចាប់ ដែលមាន ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលឱ្យជាសះស្បើយរយៈពេលខ្លី។
ផលប៉ះពាល់ពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដូចជាធ្វើឱ្យលោកអ្នកមានការឈឺចាប់នៅក្នុងមាត់ពិបាកក្នុងការ ទំពាចំណីអាហារ មិនបានស្រួល និងមិនម៉ត់ល្អ អាចឱ្យក្រពះលោកអ្នករលាកដោយសារក្រពះពិបាកកិនរំលាយអាហារជាដើម។ ចំណែកពោះវៀនដែលត្រូវស្រូបសារធាតុចំណីអាហារបន្ដពីក្រពះទៅចិញ្ចឹមសរីរាង្គក៏មិនសូវបានល្អដែរ។
ដំបូន្មានអ្នកឯកទេស
ទោះបីជាជម្ងឺពងបែកក្នុងមាត់ជាជម្ងឺដែលកើតបាត់ៗ និងជាសះស្បើយដោយឯកឯងក៏ដោយប៉ុន្ដែអ្នកជម្ងឺក៏មិនត្រូវធ្វេសប្រហែសក្នុងការព្យាបាលដែរ។ ព្រោះពងទឹកខ្លះដែលកើតមកវាស៊ីជ្រៅបន្ដិចម្ដងៗរហូតធ្វើឱ្យមានដំបៅដល់ស្បែកស្រទាប់ខាងក្នុង ហើយមិនព្រមជាសះស្បើយឯកឯងសោះនោះ វាក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ដូច្នេះអ្នកជម្ងឺគួរទៅជួបគ្រូពេទ្យឯកទេស ជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Subscribe to:
Posts (Atom)