Wednesday, March 5, 2014

វេទិកា​រាជ​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯក​ជន​លើក​ទី​១៧​ ក្រោម​ប្រ​ធាន​បទ «​សហ​គមន៍​អាស៊ាន​ឆ្នាំ​២០១៥ ៖ កា​លា​នុវត្ត​ភាព និង​បញ្ហា​ប្រ​ឈម (វគ្គទី០១)



ក្រោម​អធិបតី​ភាព សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា





វេទិកា​រាជ​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯក​ជន​លើក​ទី​១៧​ ក្រោម​ប្រ​ធាន​បទ «​សហ​គមន៍​អាស៊ាន​ឆ្នាំ​២០១៥ ៖ កា​លា​នុវត្ត​ភាព និង​បញ្ហា​ប្រ​ឈម (វគ្គទី០២)



ក្រោម​អធិបតី​ភាព សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា




    ធុរ​កិច្ច​ជប៉ុន​ចាប់​អារម្មណ៍​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា

    លោក Yohei Watanabe ប្រធានគណៈ​កម្មាធិការ​សប្រតិ​បត្តិការ​ធុរ​កិច្ច​ជប៉ុន-មេគង្គ បាន​មាន​ប្រសាសន៍​ជម្រា​ប​សម្តេច​អគ្គ​មហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៤ថា អ្នក​វិនិ​យោគ​ជប៉ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​សក្តានុ​ពល​សេដ្ឋកិច្ច និង​ស្ថិត​លើទី​តាំង​ដ៏សំខាន់​នៃច្រ​ករបៀង​ខាង​ត្បូង​ផងដែរ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី។
     
    ក្នុងឱកា​សអនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នៅវិមាន​សន្តិភាព​ក្នុង​រាជ​ធានី​ភ្នំពេញ លោក Yohei Watanabe បាន​មាន​ប្រសាសន៍​ថា ជាង ៩៩% នៃ​ក្រុម​ហ៊ុន​របស់​ជប៉ុន គឺជា​ប្រភេទ​ក្រុម​ហ៊ុន​ខ្នាត​តូច និង​ក្រុម​ហ៊ុន​ខ្នាត​មធ្យម ។ ក្រុម ហ៊ុន​ទាំង​អស់​នោះមាន​ចំណាប់​អារម្មណ៍​មក​ធ្វើ​កា​រវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ី។
     
    លោក Yohei Watanabe មានប្រសាសន៍ថា បច្ចុប្បន្នជប៉ុនកំពុងតែបង្កើតឡើង​នូវ​គណៈ​កម្មាធិការ​ធុរ​កិច្ច​ជប៉ុន-មេគង្គ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយ និងបណ្តារដ្ឋាភិបាល និងអ្នកវិនិយោគនៅតាមប្រទេសអាស៊ី។
     
    លោក Yohei Watanabe បានមានប្រសាសន៍ចំណាប់អារម្មណ៍ពីប្រទេសកម្ពុជាថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ពិសេសសក្តានុពលខាងការកែប្រែពីឧស្សាហកម្មអតិពលកម្មឲ្យទៅជាឧស្សាហកម្មបន្ថែមតម្លៃ ដែល​ឧស្សា​ហកម្ម​នោះនឹងជួយជំរុញកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជំរុញសង្វាក់ផលិតកម្ម។ លោក Yohei Watanabe បានបញ្ជាក់ថា  អ្នកវិនិយោគជប៉ុនមានបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ (ជប៉ុន-កម្ពុជា) ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
     
    លោក Yohei Watanabe ប្រធានគណៈកម្មាធិការសប្រតិបត្តិការធុរកិច្ចជប៉ុន-មេគង្គ មាន​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​អាកាស​ចរណ៍ស៊ីវិល ដើម្បីជំរុញការហោះហើរពីជប៉ុនមកកម្ពុជា និងពីកម្ពុជាទៅកាន់ជប៉ុន គឺពិតជាមានសារសំខាន់ ខ្លាំង​ណាស់នោះគឺជាការជំរុញអ្នក វិនិយោគរបស់ជប៉ុន និងអ្នកទេសចរមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត និង​ក៏ដើម្បីជំរុញកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀតពិសេសលើវិស័យវប្បធម៌។
     
    លោកលោក Yohei Watanabe ប្រធានគណៈកម្មាធិការសប្រតិបត្តិការធុរកិច្ចជប៉ុន-មេគង្គ​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចំនួន ៣០រូប បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ បរិយាកាសសេដ្ឋកិច្ច និងបរិយាកាសនយោបាយនៅកម្ពុជា។
     
    ពាក់ព័ន្ធទៅនឹងការស្វែងយល់ពីគណៈប្រតិភូអំពីអាទិភាព នៃវិស័យឧស្សាហកម្មនៅកម្ពុជា សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍ថា ឧស្សាហកម្មអាទិភាពរបស់កម្ពុជា គឺជាឧស្សាហកម្មកែច្នៃបង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើម ដែលមាននៅក្នុងស្រុក ដើម្បីជំរុញការនាំចេញ និងឧស្សាហកម្មដទៃ ដែលនឹង​នាំមក​នូវការ​បណ្​តុះបណ្តាល​ធនធាន​មនុស្ស និងជំរុញសង្វាក់ ផលិតដើម្បីធ្វើការនាំចេញ។
     
    សម្តេច​តេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​ជំរុញ​ការ​កែ​ច្នៃ​ផលិត​ផល​ឲ្យ​ទៅ​ជា​ផលិត​ផលបញ្ចប់ ឬជាផលិតផលកែច្នៃពាក់កណ្តាលសម្រាប់ការនាំចេញ ដែល​សម្តេច​តេជោ​បាន​ស្នើ​ដល់​អ្នក​វិនិ​យោគ​ទាំង​មូលធ្វើការពិនិត្យលើផលិតផលអ្វីខ្លះ ដែលអាចធ្វើឲ្យក្លាយទៅជាផលិតផលសម្រេចនៅកម្ពុជា និង​ដើម្បី​ជាការជួយកម្ពុជាក្នុងការកាត់បន្ថយនូវការនាំចូល។
     
    សម្តេចតេជោក៏បានលើកឡើងផងដែរពីបញ្ហាអង្ករ ដំឡូង ពោត និងកៅស៊ូ ដែលជាផលិតផលកម្ពុជាមាន ហើយ​ក៏ជា​ផលិត​ផល អាចធ្វើការកែច្នៃទៅជាផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ដែល​ក្រុម​ហ៊ុន​ជប៉ុន​គួរ​ពិចារ​ណា​ក្នុងការវិនិយោគ។
     
    ទាក់ទងទៅនឹងការការហោះហើរត្រង់ (រវាងកម្ពុជា-ជប៉ុន) សម្តេចតេជោមានប្រសាសន៍ថា ពេល​នេះ​ការ​ហោះ​ហើរ​ត្រង់​ពីជប៉ុន​មកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ ជប៉ុនកំពុងត្រូវបានធ្វើការសាកល្បង។ សម្តេចតេជោបញ្ជាក់ថា ការហោះ​ហើរ​សាក​ល្បងនោះកំពុងធ្វើឡើងពីទីក្រុង តូក្យូ មកកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញទៅកាន់ក្រុងសៀមរាប និង​ពីក្រុងសៀមរាប មកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ក្រុងតូក្យូ។
     
    សម្តេច​តេជោមានប្រសាសន៍ថា នៅពេលដែលការហោះហើរសាកល្បងត្រូវបានបញ្ចប់ ក្រុម​ហ៊ុន​នឹង​ដំណើរ​ការ​ហោះ​ហើរ​តែម្តង។
     
    សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា នៅពេលដែលការហោះហើរនោះ (រវាងកម្ពុជា-ជប៉ុន) បាន​ប្រព្រឹត្ត​ទៅជាផ្លូវការហើយនោះ នឹងជួយ​ជំរុញ​នូវកិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរ​បន្ថែម​ពីលើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​យុទ្ធសាស្រ្ត ដែលជប៉ុន និងកម្ពុជាកំពុងមាន។ សម្តេចតេជោបានផ្តល់នូវសេចក្តីសង្ឃឹមជឿជាក់ថា តាមរយៈ​ការ​ហោះ​ហើរត្រង់នោះភាគីទាំងពីរ និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើការវិនិយោគវិស័យទេសចរណ៍ និងវប្បធម៌​ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

    សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន, ថ្លែង​ក្នុង​​​វេ​ទិកា​​រាជ​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯក​ជន​លើក​ទី​១៧​