Friday, April 11, 2014

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន ជម្រុញ​ឲ្យមាន​ការ​រៀបចំ ​វេទិការ​​សាធា​​រណៈ ឲ្យបាន​ច្រើន​នៅតាម​មូល​ដ្ឋាន

ក្នុងឱកាស ​ជួប​សំណេះ​សំណាល ​អបអរ​សារទរចូល​ឆ្នាំថ្មីប្រពៃណី​ជាតិ​ខ្មែរ​នៅទីរួម ខេត្តតាកែវ​នា​ព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានជម្រុញឲ្យរដ្ឋ​អំណាច​មូលដ្ឋាន​ ត្រូវយកចិត្តទុកដាក់​ខ្ពស់​ ក្នុងការផ្តល់​សេវា​សាធា​រណៈ​ជូនដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ ត្រូវខិត​ខំ​រៀបចំ​បើក​វេទិការ​សាធា​រណៈឲ្យបានច្រើន​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត ដើម្បី​​ឆ្លើយ​តប​ទៅនឹង តម្រូវការជាក់ស្តែង​របស់ប្រជាពលរដ្ឋ​។

មានប្រសាស ​ន៏​ទៅកាន់​តំណាងប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០០​នាក់​មកពី​១០ ស្រុក នៃខេត្ត តាកែវ​ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សុខ អាន​ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​ក្នុងនាម​ជាប្រធានក្រុម​ ការងារ​ថ្នាក់ជាតិ​ ចុះជួយ​ខេត្តតាកែវ ​បាន​បញ្ជាក់​ថា​ ការជួបសំណេះសំណាល​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​ដ៏មានសំខាន់​ដែលក្រុមការងារ​មកពី​អន្តរៈក្រសួង​របស់​ រាជរដ្ឋាភិបាល​បាន​សិក្សា ស្វែងយល់អំពី​ការអនុវត្ត​ន៏​ការងារថ្នាក់​ក្រោមជាតិ​ ដើម្បីលើកកំពស់​ការងារឲ្យ​មានប្រសិទ្ធិភាព​។

ឯកឧត្តមបាន ​មានប្រសាសន៏ថា​ ក្រុមការងារទាំងអស់​ត្រូវ​មានការ​សហ​ការគ្នា​ឲ្យបានល្អ​ ជាពិសេសថ្នាក់​ឃុំ ដែលជាប្រតិបត្តិករដ៏​សំខាន់​ ត្រូវខិតខំ​មើល​ចំណុចខ្វះខាត​នៅតាមមូលដ្ឋាន និងធ្វើការ​កែសម្រួលដោះ​ស្រាយជា​បន្ទាន់ ​ដើម្បី​កុំឲ្យបញ្ហារីក​រាលដាល​ធំ ដែលឯកឧត្តម បានប្រៀបប្រដូច​សកម្ម​ភាពនេះទៅនឹងការ​ដល់ពេល​វេលា​ដែល​ត្រូវ​ឆ្លុះកញ្ចក់​ ងូតទឹក​ ដុសក្អែល និង​ព្យាបាលជំងឺស​ង្គមជាបន្ទាន់​ ដើម្បីឲ្យជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​បាន​រីក​ចម្រើន ឆ្លើយតប​ទៅនឹងទិសដៅ​ការងារ​ដែលរាជ​រដ្ឋាភិបាលបាន​ប្រគល់ជូន។ ឯកឧត្តម​បន្តថា រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃស្ថិតនៅក្នុងរបប​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ ដូចនេះ​ ការបោះ​ឆ្នោត​អសកល​ជ្រើសរើសក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក នៅថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ ២០១៤ ខាងមុខ បេក្ខជន​ឈរឈ្មោះ​ម្នាក់ៗ ត្រូវខិតខំកសាង​ស្នាដៃ​ឲ្យបាន​ល្អ ទើប​អាចដណ្តើមទឹកចិត្តពីប្រ​ជាពលរដ្ឋ​ម្ចាស់ឆ្នោតបាន​។

ឯកឧត្តម ​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន បាន​មានប្រសាសន៏​បន្ថែម​ថា ការប្រឹង​ប្រែង​បំរើប្រជា​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ គឺ​រដ្ឋអំណាច​នៅថ្នាក់​មូលដ្ឋាន​ទាំងអស់​ត្រូវខំប្រឹងប្រែង​អនុវត្ត​ កម្មនូវវិធី​នយោបាយ​របស់រាជរដ្ឋា​ភិបាល​ឲ្យបាន​ត្រឹមត្រូវ ជាពិសេសគឺការផ្តល់ជូន​សេវា​សាធារណៈ​ឲ្យបានឆាប់រហ័ស ជូនដល់​ប្រ​ជាពលរដ្ឋ​ ក្នុងនោះ​ដូចជាការសម្រួល​ឯកសារ អត្រានុកូលដ្ឋាន និងលិខិត​ស្នាម​ផ្លូវច្បាប់នានា​ដោយបញ្ចៀស​ឲ្យបាន​នូវការយក​ប្រាក់ខុស​ពីគោល ​ការណ៍​កំណត់​ ដែលនឹង​នាំផល​វិបាក​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដល់​ប្រជាពល​រដ្ឋ​។

ដើម្បីបំរើ ​សេវា​សាធារណៈឱ្យ​ទទួលបាន​ទទួល​ជោគ​ជ័យ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ សុខ អាន​ បាន​ជម្រុញ​ជាអាទិភាព ឲ្យមាន​ការរៀប​ចំធ្វើជា​ប្រក្រតី​ទិននូវ​វេទិការ​សាធារណៈ​ដោយ​ត្រូវតែ​ ចាប់ផ្តើមចេញ​ដំណើរ​ពីកំរិត​ថ្នាក់ភូមិ ឡើងដល់​ថ្នាក់​ខេត្ត បើអាច​ធ្វើបាន​គួរតែរៀប​ចំមួយ​ខែម្តង​ឬពីសប្តាហ៏ម្តង​ដើម្បីបកស្រាយ​បំភ្លឺ ​និងដោះស្រាយ​នូវទុក្ខ​កង្វល់​ តម្រូវការ​ចាំបាច់​ជាក់ស្តែង ជូនប្រជាពលរដ្ឋទៅតាម​បទពិសោធ និង​ជំនាញ​គ្រប់ផ្នែកមកពី​ក្រសួងមន្ទីរ​ស្ថាប័ននានា។

ជាមួយ ​គ្នានេះដែរ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បាន​លើក​ទឹក​ចិត្ត​លើការងា​រសតិ​អារម្មណ៍ ក្នុងការងារ​គិតគូរជីវ​ភាពរបស់​ប្រជាពល​រដ្ឋដោយ​ត្រូវតែប្រមូល​ផ្តុំជា​ ក្រុមការងារ ជម្រុញ​បង្កើត​សហគម​ន៍កសិកម្ម និងនេសាទ​ ដោយ​បញ្ចៀសនូវ​ផលប៉ះ​ពាល់​ជា​វិជ្ជមាន​ដល់ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញ​ទៀត​ឯកឧត្តម ក៏បានលើកទឹកចិត្តផងដែរ លើការងារជាអទិភាព៣យ៉ាង សំរាប់​ជួយ​សម្រួល​ដោះស្រាយជូនប្រជាពលរដ្ឋ​ ក្នុងនោះ​មាន  ជួយជ្រោមជ្រែងផលិត​កម្ម ​ដោយស្វែងរក​លទ្ធភាព​ដោះស្រាយ​បញ្ហាជីកសិកម្ម​ ពូជ ក្នុងការដាំដុះ​ ជួយ​សម្រួលរកទីផ្សារជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋលក់ចេញ​ផលិត​ផល ស្រូវ​បានតម្លៃខ្ពស់ និងជួយសម្រួល​ដល់កម្ចី​ឥណទាននានាជាដើម។

ក្រៅពីនេះ ការ​ពង្រឹងការងារសហគមន៍ កុំឲ្យមាន​បាតុភាពអសកម្ម​កើត​ឡើងបាន និងការងារសហគមន៍ សង្គហសង្គម សង្គហសង្រ្គោះ និងមូលនិ​ធិ​សមធម៌ ក៏ត្រូវតែ​បង្កើន​សកម្មភាព​ខ្ពស់​ផងដែរ។

ជាចុងក្រោយឯកឧត្តម ​ឧបនាយករដ្ឋមន្រ្តី សុខ អាន​ ក៍បានអំពាវ​នាវដល់​អាជ្ញា​ធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​រក្សាការពា​សុវត្ថិភាព សន្តិសុខសង្គម​ឲ្យបានល្អ​នៅក្នងឱកាស​បុណ្យចូលឆ្នាំថ្មី ព្រមទាំងរក្សានូវបរិយាកាសបោះ​ឆ្នោតនា​ពេល​ខាងមុខឲ្យបានល្អប្រសើរផងដែរ។

សារ​លិខិត​​​សម្តេចតេជោ សូមថ្វាយ​ព្រះពរ ព្រះករុណា​ព្រះមហាក្សត្រ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​​សម្តេចតេជោ សូមថ្វាយ​ព្រះពរ សម្តេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​សម្តេចតេជោ ​​ជូនពរ សម្តេច​អគ្គមហាធម្ម​ពោធិសាល ជា ស៊ីម​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​សម្តេចតេជោ ​​ជូនពរ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


ពិធី​ប្រគល់​សញ្ញា​បត្រ​ថ្នាក់​វិញ្ញា​បន​­បត្រ​សិក្សា បរិញ្ញា​បត្រ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​សិក្ខា​កាម និង​និស្សិត​សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស ក្រោម​​អធិ​​បតី​​ភាព​​ដ៏​ខ្ពង់​​ខ្ពស់ សម្ដេច​​អគ្គ​មហា​​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​​មន្ត្រី​ នៃ​​ព្រះ​រា​ជា​​ណា​​ចក្រ​​កម្ពុជា

ពីធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​ជ័យ​ល­ាភី​វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន ៣ ៤៤៩ នាក់ នា​ព្រឹក​​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៤ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

បទយក​​ការណ៍ ស្តីពី​​ឱកា​ស​ការ​​ងារ​​នៅ​ក្រុម​​ហ៊ុន​ Khmer Brewery ផលិត​ស្រា​បៀរ​កម្ពុជា (០៨១)





សារ​លិខិត​សម្តេចតេជោ ​​ជូនពរ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​​ថ្វាយ​ព្រះពរ ព្រះករុណា​ព្រះមហាក្សត្រ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​​ថ្វាយ​ព្រះពរ សម្តេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​ជូនពរ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​ជូនពរ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី


សារ​លិខិត​​ជូនពរ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី