Wednesday, April 30, 2014

សេច​ក្តីប្រកាស​ព័ត៌មាន របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្រ្តៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត របស់​រាជ​រដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤



សាលា​រាជធា​នី​ភ្នំពេញ ​គោរព​ជូន លោក​ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានីភ្នំពេញ ស្តីពីការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ សម្រាប់​វគ្គ​យុទ្ធ​នាការ​ឃោសនា បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិទី២ ចាប់ពី​ថ្ងៃទី០២ ដល់ ១៦ ឧសភា ឆ្នាំ២០១៤



សាលា​រាជ​ធានី​ភ្នំពេញ ​ជម្រាប​ជូន លោក លោកស្រី តំណាង​សហភាព សហព័ន្ធ សហជីព និងសមាគម ស្តីពីការ​ជូន​ដំណឹង​រៀប​ចំទិវា​ពល​កម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤


​​សាលា​រាជ​ធានី​ភ្នំពេញ ​​ជម្រា​ប​ជូន លោក​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិរាជ​ធានីភ្នំពេញ នៃ​គណ​បក្ស​សង្គ្រោះជាតិ ស្តីពី​សំណើ​សុំទី​លាន​ប្រជាធិប​តេយ្យ ឫសួន​ការ៉ូ​ឡា​ប៉ែក​ខាង​ត្បូងវត្ត​បទុមវតី សម្រាប់​ជួប​ជុំធ្វើការឃោសនា​បោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា​រាជ​ធានី ក្រុម​ប្រឹក្សា ខណ្ឌ អាណត្តិទី២


វេទិកា​តុមូល ស្តីពី​​លក្ខខណ​​ការ​​ងារ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​






មន្ត្រី​​ជាន់​​ខ្ពស់ UN គាំទ្រ​​យុទ្ធ​​សាស្ត្រ​ចតុ​កោណ​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា​

ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ឧបការី​អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង​ជា​នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជម្រាប​ជូន​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និង​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាពណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រៀម​ជានិច្ច ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា​។ 

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាស​ប្រាស្រ័យ​ការងារ ជាមួយសម្ដេច​តេជោ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ​២០១៤នេះ ​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​១០​ឆ្នាំមុន, នៅពេលនេះ ឯកឧត្តម​បាន​មើល​ឃើញ​ថា កម្ពុជាមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំងបំផុត ហើយ​តាមរយៈ​របាយការណ៍ ដែល​ឯកឧត្តម​បាន​អាន​កន្លងមក ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ ពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។ ឯកឧត្តម ស៊ូ បាន​បញ្ជាក់​ថា ការរីកចម្រើន និង​ការអភិវឌ្ឍ​នេះ គឺ​មាន​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​សាក្សី ហើយសម្រាប់​រូប​ឯកឧត្តម​ផ្ទាល់ ​និង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាព​ណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រៀម​ជានិច្ច​ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម​ ហាវ​លៀង ស៊ូ (Haoliang Xu) បាន​ជម្រាបសម្ដេច​តេជោ​ទៀតថា លោក​ធ្វើ​ដំណើរ​​មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពិនិត្យមើល​ការងារ​ពាក់កណ្តាល​អាណត្តិ​របស់ កម្មវិធី​អភិវឌ្ឍ​អង្គការ​សហ​ប្រជាជាតិ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វឌ្ឍនភាព និង​ការ​ប្រឈម ក៏​ដូចជា​​ធ្វើ​យ៉ាងណា​រៀបចំ​ផែនការ​ឱ្យមានសង្គតិភាព ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្ររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្តែងនូវ​សេចក្តី​រីករាយ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ដែលបាន​លើកឡើង​ថា អង្គការ​សហ​ប្រជាជាតិ ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ពិសេស​ចំពោះ​ការលើក​ឡើង​ថា រៀបចំ​ផែនការ​ឱ្យ​មាន​សង្គតិភាព​ជាមួយ​​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​យុទ្ធសាស្ត្រចតុកោណ។

សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំលឹក​អំពី​កិច្ចការ​ដែលរាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ក្នុង​កំណែ​ទម្រង់​ឡូត៍​នេសាទ​និង​កំណែទម្រង់​ដីធ្លី​។ នៅក្នុង​កំណែ​ទម្រង់​ដីធ្លី សម្តេច​តេជោ​បាន​គូស​បញ្ជាក់ថា មាន​បញ្ហា​ប្រ​ឈម​ចំនួន​៤ ដែល​ដៃគូ​អភិវឌ្ឍន៍ គប្បី​មាន​ការពិចារណា ដើម្បី​សហការ​គាំទ្រ ទៅដល់​ការតាំង​ទី​លំនៅ​ថ្មីរបស់​ពល​រដ្ឋ​​បន្ទាប់ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដោយសារ​ទីតាំង​ថ្មី​នោះ នៅ​មាន​កង្វះ ផ្លូវថ្នល់ ទឹកស្អាត មណ្ឌល​សុខភាព និង​សាលារៀន​៕

សម្តេច​​តេជោ​​រីក​​រាយ​​និង​​ស្វាគមន៍​​ចំពោះ​​ដំណើរ​ការ​​របស់​​រោងចក្រ Minibea ជប៉ុន​​នៅ​​កម្ពុជា

សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រីក​រាយ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​រីក​ចម្រើន ក្នុង​ការ​ផលិត និង​បង្កើននូវ​ផលិត​ផលថ្មី​របស់​រោចក្រ Minibea នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក Yoshihisa Kainuma ប្រធាន​ក្រុមហ៊ុន Minibea មក​ពី​ប្រទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការគួរសម​នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤​នៅ​វិមាន​សន្តិភាព​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​រីករាយ​ជាមួយ​នឹង​វឌ្ឍនភាពរបស់រោងចក្រ Minibea ដោយ​សម្តេច​បាន​​មានប្រសាសន៍បញ្ជាក់​ថា ការ​បញ្ជា​ទិញ​បន្ថែម​ពី​រោងចក្រ​នោះ​គឺ​ឆ្លុះបញ្ចាំង​​អំពី​ជំនឿ​ទុក​ចិត្ត​ ទៅ​លើ​រោងចក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ម្យ៉ាងទៀត​ការ​វិល​ត្រឡប់​មក​ជាមួយ​នឹង​បុគ្គលិក កម្មករ​ថែមទៀត​មក​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​នោះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ជំនឿ​ទុកចិត្ត​មក​លើ​រោងចក្រ​ផង​ដែរ។

តាម​រយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឲ្យ​ដឹង​ថា លោក Kainuma បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៃ​រោងចក្រ ​Minibea នៅកម្ពុជា ដែល​បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ២០១១ កន្លង​មក​នេះ ។ រយៈពេល២ឆ្នាំ ៦ខែ​កន្លងមក ​រោងចក្រ​បាន​ទទួល​កម្មករ​ចំនួន ៥០០០នាក់ និង​នៅ​ខែមិថុនា​ខាងមុខនេះ​នឹង​ឈាន​ដល់​ទទួល​កម្មក​រ​ចំនួន ៦០០០នាក់ ដើម្បី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នេះ ។ លោក​ក៏បាន​ជម្រាប​ជូន​ព័ត៌មាន​ល្អ​ជូន​សម្ដេច​តេ​ជោ​ថា ក្នុងឆ្នាំនេះ​រោងចក្រ​របស់​ក្រុមហ៊ុន​​បាន​ទទួល​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត ដែល​ក្នុង​បញ្ហា​នេះ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ​នឹង​មាន​ការ​កើនឡើង។

លោក Kainuma ​ប្រធាន​ក្រុមហ៊ុន Minibea ក៏​បង្ហាញ​នូវ​សេចក្តី​​រីករាយ​ផង​ដែរ ដោយសារ​កាលពី​បុណ្យ​ឆ្នាំ​កន្លង​ទៅ​នេះ​ បុគ្គលិក កម្មករ​ បាន​វិល​ទៅ​ផ្ទះ​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​របស់​ជាតិ ហើយ​នៅពេល​ត្រឡប់មកវិញ​បាន​នាំមក​នូវ​កម្មករ បុគ្គលិក​ដទៃទៀត​មក​ដាក់ពាក្យ​បម្រើ​ការងារ​នៅក្នុង​រោច​ក្រ​ផង​ដែរ​ ដែល​នេះជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​ការ​ពេញចិត្ត​របស់​បុគ្គ​លិ​ក​ក្នុង​ការ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ Minibea។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​អំពី​គម្រោង​ថ្មី​របស់​​ក្រុមហ៊ុន​ដែល​នឹង​ផលិត​ភ្លើង LED សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីធ្លា​សាធារណៈ​ផង នៅ​ក្នុង​អាយ​ហ្វូ​ន​ផង ក៏ដូចជា​សម្រាប់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​។​

ពាក់ព័ន្ធ​នឹង​គ​ម្រោង​ថ្មី​របស់​រោងចក្រ​ Minibea​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នឹង​គម្រោង​ថ្មី​ដែល​ក្រុមហ៊ុន​ទើប​រក​ឃើញ និង​ត្រៀម​នឹង​ផលិត​ ដោយ​សម្តេច​បាន​ចាត់​ទុក​ថា ​ផលិតផល​ថ្មី​នេះ​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង​ដែរ​៕

បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង, វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា



បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្តីពី «វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា»