Thursday, June 5, 2014

ប​ទសម្ភាសន៍ ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ អាន ក្នុងកិច្ច​ប្រជុំ​បច្ចេក​ទេស​លើកទី​២៣ របស់​គណៈ​កម្មា​ធិការ​អន្ដរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍ តំបន់​ប្រវត្ដិ​សាស្ដ្រអង្គរ





ICC នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ជាន់​ខ្ពស់ និង​ទំនើប​​បំផុត​​ដើម្បី​​សិក្សា​​ការ​អភិរក្ស និងការ​អភិវឌ្ឍន៏អង្គរ

បច្ចេកវិទ្យាជាន់ខ្ពស់និងទំ ​នើបបំ​ផុត​​​ដើម្បី​ប្រើ​​ប្រាស់​ក្នុង​ការ​ស្រាវ​ជ្រាវ​អភិរក្ស​ និង​ការ​អភិវឌ្ឍន៏​អង្គរ  ត្រូវ​បាន​អ្នក​បច្ចេកទេស​ជំនាញ​របស់​គណៈ​ កម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​​កិច្ចគាំពារ និង​អភិវឌ្ឍន៍​​​រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) លើកយកមក​បង្ហាញ​នៅក្នុងកិច្ចប្រជុំបច្ចេកទសលើកទី២៣របស់​គណៈកម្មាធិការ​អន្តរ ​ជាតិ​សម្រប​សម្រួល​កិច្ចគាំ​ពារ​ និងអភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor)​ដែលប្រារព្ធធ្វើនៅក្រុងសៀមរាបរយះពេល២ថ្ងៃកន្លងមកនេះ ។

នៅ ​​ក្រោយ​ពីបញ្ចប់​កិច្ច​​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣​ របស់​គណៈកម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ចគាំ​ពារ​ និងអភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor)​ នៅល្ងាច​ថ្ងៃព្រហ្បសតិ៍​ទី០​៥​មិថុនាឆ្នាំ២០១៤ឯកឧត្តម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយក ​រដ្ឋមន្រ្តី រដ្ឋ​មន្រី្ត​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី និង​​ជា​ប្រធាន​អាជ្ញា​ធរអប្សរា​បាន​មាន​ប្រសាសន៍ឲ្យដឹង ​​ ​​ ថា កិច្ច​ប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅរយៈ​ពេល២​ថ្ងៃ​មក​នេះក្រុម​​អ្នក​ជំនាញ​ ជាន់​​ខ្ពស់​ជាង​២០០នាក់ ​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ និង​មក​ពីអង្គ​ការយូណេស្កូបាន​​ ពិ​ភា​ក្សា​​​លើ​​បញ្ហា​ជំនាញ និង​បា​ន​ពិនិត្យ​​​លើ​លទ្ធផល​ទាំងឡាយ  ដែល​​អ្នក​ជំនាញ​ទាំង​​អស់​​ បាន​ធ្វើការ​​​​អភិ​រក្ស និង​ការ​ជួសជុល​ប្រាសាទ​ផ្សេងៗ ជា​ពិសេស​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គណៈ​ប្រតិភូ​បាន​លើក​​បង្ហាញ​​អំ​ពី​​ បច្ចេក​ទេស​ទំនើប​បំផុត​ដែល​ពុំធ្លាប់​មាន​ដើម្បី​ការ​ប្រើប្រាស់​លើការ​​ សិក្សាអំពី​ប្រាសាទ​ដើម្បី​​អភិ​​រក្ស ​និង​​​​ជួស​ជុល​ប្រាសាទ​នានា។កិច្ចប្រជុំនេះក៏បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ ដាក់​​សំ​ខាន់​​​បន្ថែម​ទៀត​​​​គឺ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស  ដោយ ICC បាន​បញ្ចាក់​ពី​ជំហរ​ជាថ្មី​ថា​នឹង​ជួយ​​ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​ មនុស្ស​

​ទាក់​ទង​និង​ការងារ​បណ្តុះ​បណ្តាល​ធនធាន​​មនុស្ស​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ  អាន បានឲ្យដឹងដែរថា ​ អាជ្ញា​ធរ​អប្សរា ​​បាន​​​​រៀប​ចំបង្កើត​ជាមជ្ឈម​ណ្ឌល​ ​​សម្រាប់​​ធ្វើការ​បណ្តុះ​បណ្តាល​លើ​​មុខ​វិជ្ជា និង​ជំនាញ​ខ្ពស់ៗ​​ដែល​​យើង​ត្រូវ​ការ។

សូមបញ្ជាក់ដែរថានៅ ​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣ របស់​ គណៈ​កម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​​កិច្ចគាំពារ និង​អភិវឌ្ឍន៍​​​រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)  នេះ ក៏​មាន​ការ​ចុះ​​ហត្ថលេ​ខា​​​​លើ​​​​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​រាជ​រដ្ឋា​ ភិបាល​កម្ពុជា​ជាមួយ​ និង​រដ្ឋាភិបាល​នូវ៉ែលហ្សេឡង់ ​លើ​ក​គម្រោង​​ដំ​ណាក់​​កាល​​ទី​​បី​មាន​ទឹក​ប្រាក់​​ជាង​​៣​​លាន​៧សែន​ ដុល្លារ​អាមេរិក ដើម្បី​បន្ត​អនុវត្ត​ន៏​ការ​ងារ​សហគមន៏​​ប្រជា​ពល​រដ្ឋ​​ក្នុង​​ការ​ជួយ​ សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ដែល​រស់​នៅ​ក្នុង​តំបន់​អង្គរ​ នេះ   ​ទាំង​នេះ​​គឺជា​​លទ្ធ​​ផល​​​ថ្មីៗ ដែល​​សម្រេច​បាន​ពី​​​កិច្ច​ប្រជុំ​បច្ចេកទេស​​ ​​រយៈ​ពេល​ពីរថ្ងៃ​មក​នេះ។​

ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ច​ប្រជុំ​នេះគឺ​ធ្វើឡើង​ដើម្បី​បន្ត​អនុវត្ត​នូវ​អ្វី​ដែល​សន្និ​សីទ​​ អន្តរ​រដ្ឋាភិបាល​លើក​ទី៣ ប្រចាំ​ទសវត្សរ៏​ស្តីពី​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍន៏​អង្គរ​ដែល​បាន​​កំណត់​ទិសដៅ​សំខាន់ៗ ដើម្បី​ការ​អភិរក្ស និង​​អភិ​វឌ្ឍន៏​​អង្គរ​ដោយ​​ផ្អែក​​លើ​ទិដ្ឋភាព​បីមាន​ វប្បធម៌, ធម្មជាតិ និងមនុស្ស​ ដែល​បាន​រៀបចំ​នៅ​ទីក្រុង​​សៀម​​រាប​អង្គរ​កាល​ពី​ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ។

ពិធី​គោរព​វិញ្ញាណ​ក្ខន័​ឧទ្ទិ​ស​កុសល​​ជូន ​ស្ថាបត្យករ​​បារាំង​​លោក Pascal Royère

ក្នុងឱកាសកិច្ច​ប្រជុំគណៈ​កម្មាធិការ​អន្តរជាតិ សម្រប​សម្រួលកិច្ច​គាំពារ ​និង​អភិវឌ្ឍន៍​​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​តំបន់អង្គរ ICC នៅក្រុងសៀមរាប​នារសៀល​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ  អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី  ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធានអាជ្ញាធរ​អប្សរា ព្រមទាំង​គណៈ​ប្រតិ​ភូ​គណៈ​ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន​ដល់​ លោក​បណ្ឌិត Pascal Royère  ស្ថាបត្យករ​ជាតិ​បារាំង ដែលបាន ចំណាយ​ពេល​អស់​១៨ឆ្នាំ​ក្នុង​ការ​ជួស​ជុល​ស្តារ​ប្រាសាទ​បាពួន​​ឲ្យ​មាន​កិត្យានុភាពឡើងវិញ ។

ឯកឧត្តម ជុច  ភឿន  រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បះបាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ លោកបណ្ឌិត Pascal Royère គឺ​ជាអ្នក​ធ្វើឲ្យ​ភាព​បាក់​បែក​នៃ​ប្រាសាទ​បាពួន​នេះ បាន​រៀប​​រយ​ឡើង​វិញ​ដូច​ដើម​ដោយ​លោក​បាន​លះបង់​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​​ការ​រស់ឡើង​វិញ​នៃ​ប្រាសាទ​មួយ​នេះ។​ ការមក​ជួប​ជុំគ្នា​នៅ​ប្រាសាទ​បាពួន​ថ្ងៃនេះ គឺ​យើង​​បាន​ចារិកផ្ទាំងសិលា​មួយ​ផ្ទាំង​នេះ​ដើម្បី សំដែងកា​រគោរព និងឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័នរបស់លោក នៅ​ក្រោយ​​ពេល​ដែល​លោក​បាន​ទទួល​មរណៈ​ភាព​ទៅ​កាល​ពី​ខែកុម្ភៈ ដើមឆ្នាំ២០១៤ថ្មីៗនេះ ។

សូមបញ្ចាក់ថា​លោក​បណ្ឌិត Pascal Royère គឺជា​ស្ថាបត្យ​ករ​បារាំង​​មក​ពីសាលា​​បារាំង​​ចុង​​បូព៌ា ក្នុង​ជិវិត​របស់​លោក ជាង១៨ឆ្នាំ លោក​បាន​មក​ជួយ​ធ្វើការ ជួស​ជុល​ឡើង​វិញ​ប្រាសា​ទ​​បា​ពួន​នេះ។​​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើឲ្យ​ប្រាសាទ​បាពួន​រស់ឡើង​វិញ ហើយ​ថ្មីៗ នេះ​ លោកបណ្ឌិត Pascal Royère បាន​បន្ត​ចាប់​ផ្តើម​​គម្រោង​ជួស​ជុល​ប្រាសាទ​មេ​បុណ្យ​​ខាង​លិច​​មួយទៀត។  តែជា​អកុសល​លោក​បណ្ឌិត Pascal Royère ក៏បាន​លាចាក​លោក​បាត់​ទៅ ដោយបាន​បន្សល់​ទុក​នូវ​ការ​សោក​ស្តាយ​ដែល​យើង​បាន​បាត់​បង់​អ្នក​ជំនាញ​បច្ចេក​ទេស​ដ៏ល្អ​ឆ្នើម និងជា​អ្នក​ធ្វើឲ្យ​ប្រាសាទបាពួន​មាន​កិត្យានុភាព​ល្បីរន្ធឺ​ឡើងវិញ។

ដើម្បីចូលរួមសំដែងនូវ​ការ​គោរព​ដឹង​​គុណ​​តប​ចំពោះ​លោក​បណ្ឌិត Pascal Royère  ​អាជ្ញា​ធរអប្សរា រួមជា​មួយ​ ICC បានឯកភាពគ្នា កសាង​​ជា​ស្លាកសញ្ញា​និមិត្តរូប​មួយនេះ​ឡើង​ដើម្បី​ទុក​រំលឹក​ដល់គុណ​បំណាច​របស់ លោកបណ្ឌិត Pascal Royère ដែល​​បាន​ចំណាយ​អស់ ពី​កម្លាំង​កាយ​ចិត្ត​របស់​លោក​ដើម្បីបុព្វហេតុ​​ជួស​ជុលស្តារ​ប្រាសាទ​បាពួន​នេះឡើ​ង​វិញ​​រហូត​សម្រេច​ជោគ​ជ័យជាស្ថាពរ។

គួរបញ្ចាក់ថា គម្រោង​ការជួស​ជុលប្រាសា​ទ​ដ៏ធំសម្បើម​នេះមាន​រយៈ​ពេល​ជិត​២០​ឆ្នាំ​ គឺចាប់ពីឆ្នាំ​១៩៩៥ ហើយត្រូវបានបញ្ចប់នៅឆ្នាំ ២០១១ ដោយ​ប្រើថវិកា​ចំនួន​ជាង ១១លាន​អឺរ៉ូ ក្រោម​​ការ​ទទួល​​ខុស​​ត្រូវ​​របស់​​លោក​ប​ណ្ឌិត Pascal Royère សមាជិក​សាលា​ចារិក​​ចុងបូព៌ា ដែល​ជាស្ថាបត្យ​​ករ​បា​រាំង​ដ៏ល្បីល្បាញម្នាក់​។

គួកត់សំគាល់​ផងដែរ​ថា អ្នកជំនាញការ អន្តរ​ជាតិ ដែល​សុទ្ធ​សឹង​ជាស្ថាបត្យករ​ចំណានៗ​​បាន​មក​ចូល​​រួម​ជួយជួស​ជុល​ប្រាសាទនានា​របស់​ខ្មែរ​កន្លង​មក​នេះ បាន​ទទួល​មរណៈ​ភាព​បួនរូប​ហើយក្នុង​នោះមាន៖

-លោកបណ្ឌិត Pascal Royère ស្ថាបត្យករ​ជាតិបារាំង​បាន ចំណាយ​ពេល​ជិត២០​ឆ្នាំ​សម្រាប់គម្រោងជួសជុលប្រាសាទបាពួននេះ។
- លោកបណ្ឌិត Hyroyuki Suzuki អ្នក​ជំនាញ​អភិរក្ស​បេតិ​កភណ្ឌ​ជាតិជប៉ុន ជួយ​ការ​ងារ​អង្គរ​ប្រចាំICC ជាង១០ឆ្នាំ។
-លោក​បណ្ឌិត Tsuyoshi Narita អ្នក​ជំនាញ​អភិរក្ស បេតិ​កភណ្ឌ​​ជាតិជប៉ុន ជួយ​ការងារ​អង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ។
- និងអ្នកជំនាញការអន្តរជាតិជនជាតិចិន លោក Wen Yuqing ជាស្ថាបត្យករ​ជួស ជុល​ប្រាសាទ តាកែវ ក៏ទើ​បទទួល​បានដំ​ណឹងថា  លោក​បានទទួលមរណៈភាព​​ផង​ដែរ​កាល​ពីថ្ងៃអង្ការ៍ដើម​សប្តាហ៏នេះ។

កិច្ចប្រជុំ​បច្ចេក​ទេស​លើក​ទី២៣​ របស់ គណៈ​កម្មា​ធិការ​អន្តរជាតិ សម្រប​សម្រួល​កិច្ច​គាំ​ពារ​​ និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​​ប្រវត្តិ​​សាស្រ្ត​​អង្គរ

កិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣​របស់គណៈ​កម្មា​ធិការ​អន្តរ​ជាតិ សម្រ​ប​សម្រួល​កិច្ច​គាំ​ពារ​ ​និង​អភិវឌ្ឍន៍​​រមណីយ​ដ្ឋាន​​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor) ត្រូវ​បាន​​ប្រារព្វ​ធ្វើ​ឡើង​នៅ​ក្រុង​សៀម​រាប​​ព្រឹកថ្ងៃ​ទី​០៤​ ខែ​មិថុនា ឆ្នាំ២០១៤ ​មាន​រយៈ​ពេល​២ថ្ងៃ ក្រោម​អធិបតី​ភាព​​ ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួលបន្ទុក​ទីស្ដី​កា​រ​គណៈ​​ រដ្ឋមន្រ្តី និង​ជាប្រធានអាជ្ញាធរ​អប្សរា​ ឯកឧត្តម Romain Louvet ទីប្រឹក្សាស្ថានទូត​បារាំង​ផ្នែក​​សហប្រតិបត្តិការណ៍ និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi  រដ្ឋ​មន្រ្តី​ និងអនុប្រធាន​បេសកកម្មការទូតជប៉ុន  ជា​សហប្រធាននៃកិច្ចប្រជុំ ព្រមទាំងមានវត្ត​មាន​លោកស្រី ANNE LEMAISTRE នាយិការ​​អង្គ​ការ​យូណេ​ស្កូ​​ប្រចាំ​កម្ពុជា និង​មាន​វាគ្មិន​តំណាង​ICC និង​​​អ្នក​បច្ចេកទេស​ស្រាវ​ជ្រាវ​មក​ពី​​បណ្ដា​​ប្រទេស​លើ​​ពិភព​លោក​ជា​ច្រើន​រូប​ដែល​ពាក់​ពន្ធ័​ និងកិច្ច​ការ​ការ​ពារ អភិរក្ស​​តំបន់​អង្គរ។​ ​កម្ម​វិធី​ដំបូង​​នៃ​កិច្ចប្រជុំ​លើក​ទី២៣​នេះ គឺ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​អ្នកជំនាញ​ការ​អន្តរជាតិ​បីរូបដែល​​បាន​ចែក​ឋាន​​ទៅ​កាល​ពីពេល​ថ្មីៗ​៖

          ១/ លោក​បណ្ឌិត Pascal Royère ស្ថាបត្យករ​ជាតិបា​រាំង​បាន​ចំណាយ​ពេល​១៦ឆ្នាំ​សម្រាប់​គម្រោង​ជួស​ជុល​ប្រាសាទ​បាពួន

          ២/ លោកបណ្ឌិត Hyroyuki Suzuki អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការ​ងារ​អង្គរ​ប្រចាំ​ ICC ​១០ឆ្នាំ

          ៣/ លោកបណ្ឌិត Tsuyoshi Narita អ្នក​ជំនាញ​​អភិរក្ស​​បេតិ​ក​ភណ្ឌ​​ជាត់​ជប៉ុន ជួយ ការងារ អង្គរប្រចាំ ICC ជាង១០ឆ្នាំ។

កិច្ចប្រជុំលើកទី២៣នេះបានផ្តោត​លើ​បញ្ហា​សំខាន់​មាន​ដូចជា៖
·        ពិនិត្យរបាយការណ៍​ការងារ​របស់ ICC ឆ្នាំ២០១៣
·        ស្តាប់របាយការណ៍​​​ការ​​ងារ​​របស់​​អាជ្ញាធ​​រអប្សរា​​២០១៣
·  ពិនិត្យរបាយការណ៍​របស់​​​ស្ថាប័ន​​​អន្តរជាតិ និង​ជាតិ​​ចំនួន​​១១​គម្រោង ដែល បាន​អនុវត្ត​​​ក្នុង​​ឆ្នាំ២០១៣ ទាក់​​ទង​​​នឹង​​ការ​​ងារ​​​អភិរក្ស​រមណីយ​​ដ្ឋាន​ និង​ការ​​ដ្ឋាន​​​ជួស​​​ជុល​​ប្រាសាទ​​រ​បស់​​អាជ្ញាធរ​អប្សរា ប្រទេសចិន ឥណ្ឌា បារាំង ជប៉ុន
·        ស្តាប់​របាយ​ការណ៍​​របស់​​ស្ថាប័ន​ជាតិ និង​អន្តរ​​ជាតិ​​ទាក់​​ទង​​នឹង​​ការ​ងារ​​ស្រា​វ​ជា្រ​វ​បរិស្ថាន​ ថ្ម​ បុរាណវិទ្យា
·        ការ​ពិភាក្សា​អំពីការ​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស
·        កម្ម​វិធី​ស្រាវជ្រាវ​ពី​លំហ​អាកាស​លើ​បញ្ហា​បរិស្ថាន
·        កម្ម​វិធី​ថត​3D​ នៅអង្គរ​វត្ត
·        កម្ម​វិធី​ស្រាវ​ជ្រាវ​ក្រុង​អង្គរ​ធំ កោះកេរ វិធី​សាស្រ្ត​ស្រាវ​ជ្រាវ​កុលាល​ភាជន៍ និង​សាសនា
·        គម្រោង​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​នៅរមណីយ​ដ្ឋាន​អង្គរ
·        គម្រោង​រៀប​ចំទី​ចំណត និង​ទទួលភ្ញៀវ​នៅ​អង្គរវត្ត បន្ទាយ​ស្រី និងតាព្រហ្ម
·        គម្រោង​គ្រប់​គ្រង​ទឹកនៅ​រមណីយ​ដ្ឋាន​អង្គរ
·        គម្រោង​អភិវឌ្ឍន៍សហគមន៍
·        គម្រោង​អភិរក្ស​ភ្នំគូលេន
·        គម្រោងអភិវឌ្ឍន៍​វិស័យទេសចរណ៍។​

សូម​រំលឹក​ថា​គណៈ​កម្មការ​ (ICC)​ បាន​បង្កើត​ឡើង​នៅឆ្នាំ​១៩៩៣​ក្រោយ​សនិ្នសីទ​អន្តរ​ជាតិលើក​ទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌ​​ពិភព​លោក​ពេល​ទទួល​ចុះ​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក។ ការបង្កើត យន្ត​ការ​អន្តរ​ជាតិ ICC សម្រាប់​អង្គរ ជា​លក្ខ​ខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង៥ ដែល តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​បំពេញ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​(១៩៩៣-១៩៩៦)។

សមាជិ​ក​នៃ (ICC) មានចំនួន​៣៧​ប្រទេស មក​ពីទ្វីប​៥ និង​មាន​អង្គ​ការ​អន្ត​រ​ជាតិ​ចំនួន​១៣​ទៀត​ចូល​រួម ផងដែរ។ បណ្តា​ប្រទេស​ទាំង​​នោះមាន៖ ប្រទេស​បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែល​ហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស និងអៀរ​ឡង់​ខាង​ជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែក​អង្គការ​អន្តរ​ជាតិមាន​ដូចជា៖ សហភាពអឺរ៉ុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការ​ស្បៀង​អាហារ និងកសិកម្ម អង្គការ​មូល​និធិរូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។ 

·  (ICC) គឺជាយន្តការអន្តរជាតិ​សម្រប​សម្រួលជំនួយ​ដល់ជូន​ដោយ​បណ្តា​ប្រទេស និងអង្គការផ្សេងៗ​សម្រាប់​ការអភិរក្ស និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​ប្រវត្តិអង្គរ​។
·  (ICC) ជាវេទិការមួយ​ដែល​ស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​បច្ចេក​ទេសជំនាញ​ផ្សេងៗ​គ្នា​អាច​ផ្លាស់​ប្តូរបទ​ពិសោធន៍ និងទស្សនៈរបស់​ពួក​គេ​សម្រាប់​ការ​អភិរក្ស និងការអភិវឌ្ឍ​នៃឧទ្យានអង្គរ។ 
·  ភារកិច្ចសំខាន់​របស់ (ICC) គឺ  ស្រោចស្រង់  អភិរក្ស និងអភិវឌ្ឍប្រកប​ដោយ​ចីរ​ភាព​​​នៅ​តំបន់​រមណីយ​ដ្ឋាន​សៀមរាប-អង្គរ។ ICC បាន​បញ្ចប់​ដំណាក់​កាល​ស្រោច​ស្រង់​អង្គរហើយ​ ក្នុង​រយៈពេល​១០ឆ្នាំ (១៩៩៣-២០០៤)។ ដំណាក់​កាល​នេះ​គឺ​​ការ​អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ ICC រៀប​ចំកិច្ចប្រជុំ​របស់​ខ្លួន​ពីរ​ដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និង​ម្តងទៀត​​គឺកិច្ចប្រជុំបច្ចេកទេស ។

Press Release of the Signing Ceremony of the Partnership Arrangement between the Royal Cambodia and New Zealand Government


សុន្ទរកថា ឯកឧត្តម ប៊ុន ណារិទ្ធ ក្នុងពិធី​​ចុះហត្ថ​លេខា​​លើកិច្ច​​ព្រ​មព្រៀង រវាង​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​ញីវហ្ស៊ីឡែន គម្រោ​ងលើក​ស្ទួយ​បេតិកភណ្ឌ​សមាគមន៍​អង្គរ និងសេដ្ឋកិច្ច

បទ​សម្ភាសន៍ ឯកឧត្ដម ជុច ភឿន ស្ដីពី​ប្រាសាទ​បាពួន និង​ការ​គោរ​ពវញ្ញាណ​ក្ខន្ទ​លោក Pascal Royere



បទ​សម្ភាសន៍ ឯកឧត្ដម ជុច ភឿន ស្ដីពី​ប្រាសាទ​បាពួន និង​ការ​គោរ​ពវញ្ញាណ​ក្ខន្ទ​លោក Pascal Royere ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ដ និងស្មារ​តី​រយៈ​ពេល​១៨ឆ្នាំ ដើម្បី​ជួស​ជុល​ ស្ដា​រប្រាសាទ​បាពួន​ដែល​រង​ការ​ខូច​ខាត ទៅជា​ប្រាសាទ​ដែល​មាន​កិត្យា​នុភាព សហ​សេវិករបស់​លោក​នៅអា​ជ្ញាធរ​អប្សរា មិត្ដភក្ដ្រ​ទាំង​ឡាយ និងក្រុម​ការងារ​ជាខ្មែររបស់លោក