Monday, June 9, 2014

ទស្សនៈ សម​ រង្ស៊ី បានរកឃើញចៅហ្វាយថ្មីទៀត

អស់រយៈពេលជិតមួយឆ្នាំហើយ ដែល​ លោក សម​ រង្ស៊ី នៅ​តែ​អះអាងថា បក្សខ្លួនពិតជាបានឈ្នះ​កាល​ពី​សម័យ​​បោះ​ឆ្នោតសកល នាថ្ងៃទី២៨ ខែកក្កដា​ កន្លងទៅ។ លោក សម រង្ស៊ី មិន​បាន​​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ ឃើញ​​ច្បាស់ពី​តួលេខ​ដែល​បាន​កត់​ត្រា​នៅ​តាម​ស្ថានីយ៍​បោះ​ឆ្នោតដែលគាត់គិតថា គ.ជ.ប. ធ្វើការ​មិនត្រឹមត្រូវនោះទេ ផ្ទុយ​ទៅវិញ លោក សម រង្ស៊ី បែរ​ជា​ខិត​ខំចំណាយពេលវេលា ព្យាយាមដើរ​បញ្ចុះ​បញ្ចូល​សភា និង​រដ្ឋាភិបាល​បរទេស​ហាក់​ដូចជាសភា និងរដ្ឋាភិបាលទាំង​នោះជា​តុលាការកំពូលរបស់កម្ពុជាអញ្ចឹង។ *សូមអាន កំណត់​ចំណាំ​​នៅ​ឃ្លា​ចុង​បញ្ចប់។

          បើគេមើលទៅហាក់ដូចជាមានសញ្ញាអ្វីមួយបង្ហាញឲ្យឃើញថា អ្នកគាំទ្របរទេសដែល​ធ្លាប់​ស្គាល់គាត់  កំពុង​តែ​ធុញ​ទ្រាន់លែងចង់ស្តាប់ការ​តវ៉ា​របស់គាត់ទៀតហើយ។ ដូចនេះ មេបក្សប្រឆាំងបានអនុវ​ត្ត​មធ្យោបាយ​ថ្មី​ គឺស្វះ​ស្វែង​រក​ចៅ​ហ្វាយ​​ថ្មី។ ការស្រែក​ឡាំប៉ា​ចុង​ក្រោយ​​របស់ លោក សម រង្ស៊ី នេះ​គឺពុំមែនសំដៅទៅរកតំណាងរាស្ដ្រសភា បរទេស ឬប្រទេស​អ្នក​ផ្ដល់​ជំនួយនោះទេ។ លើក​នេះ​ លោក សម រង្ស៊ី​ បាន​ទៅ​ឡាំ​ប៉ា​ប្ដឹង​គណៈកម្មាធិការ​កាក​បាទ​​ក្រហម​អន្តរ​ជាតិ​ទៅវិញ (ICRC) ត្រូវហើយ ពិតណាស់។

ក្នុងលិខិតមួយជាភាសាបារាំង  បានផ្ញើទៅជូនប្រធាន ICRC ថ្ងៃទី៣​ ខែមិថុនា លោក សម រង្ស៊ី បានប្តឹងតវ៉ា «អំពី​ស្ថានភាពលំបាកលំបិន​នៃប្រជាជនខ្មែររាប់សែននាក់ ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​រឹប​អូស​យក​ដីធ្លី និងការ​បណ្តេញ​​​​​ចេញយ៉ាងឃោរឃៅ ដែល​បច្ចុប្បន្ន​កំពុងកើតឡើងជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជា» ហើយកាក​បាទ​ក្រហម​កម្ពុជា​ មិនបានអើពើពីរឿងនេះទេ។

ខ្ញុំដឹងហើយថាមានជម្លោះដីធ្លីកើតមានច្រើននៅម្ពុជា ក៏ប៉ុន្តែពាក្យដែលថាមាន​ការ​បណ្តេញ​ចេញ​រាល់ថ្ងៃ​បាន​ន័យ​​ដូចម្ដេច? ហើយ​មាន​ប្រជាជន​ដែលត្រូវបានបណ្តេញចេញរាប់សែននាក់ ហើយមិន​បាន​បញ្ជាក់​ពីរយៈពេល? រី​ឯ​រាប់សែននោះពួកគេនៅទីណាខ្លះ? ស្តាប់ទៅ ហាក់ដូចជា លោក សម រង្ស៊ី សរសេរ​លិខិត​​នេះ​កំពុង​តែ​វង្វេង​វង្វាន់​ខ្លួន​ឯង​​ ហាក់ដូចជា​ខ្លួនកំ​ពុង​មើលកុន ឃើញមាន​​ពីការ​ជម្លៀស​ប្រជាជន​ចេញ​ពីទីក្រុងរាប់សែននាក់ ​ដោយពួក​​ខ្មែរក្រហម កាល​​ពី៤០ ​ឆ្នាំ​មុន​។

ការប្តឹងតវ៉ារបស់លោក សម រង្ស៊ី វាប៉ាតណាប៉ាតណីពេក យកជាការមិនបាន គ្មាន​មូលដ្ឋាន​ពិត​ជាក់​ស្តែង​ ព្រោះថា​ករណី​នេះវាគ្មានអ្វីពាក់ព័ន្ធទៅនឹងគណៈកម្មាធិការកាក​បាទក្រហម​អន្តរជាតិអ្វីសោះ​។ នរណា​ក៏ដោយ ប្រសិន​បើ​គេមើល​គេហ​ទំព័ររបស់​ Wikipedia គេនឹងឃើញ «កិច្ចការស្នូល» របស់គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ គឺពាក់​ព័ន្ធតែ​នឹងការ​កាត់​បន្ថយផល​វិបាក​នៃជម្លោះ​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ ពោលគឺ 
·         «ត្រួតពិនិត្យភាគីជម្លោះឱ្យគោរពតាមអនុសញ្ញាទីក្រុងហ្សឺណែវ
·         រៀបចំឲ្យមានការព្យាបាល និងថែទាំអ្នកដែលរងរបួសនៅលើសមរភូមិ
·         ត្រួតពិនិត្យការអនុវត្តឲ្យបានត្រឹមត្រូវលើឈ្លើយសឹក និងធ្វើអន្តរាគមន៍​ដោយសម្ងាត់​ជាមួយនឹងអជ្ញាធរ ដែលគ្រប់គ្រងការឃុំឃាំង
·         ជួយរកអ្នកបាត់ខ្លួននៅក្នុងជម្លោះប្រដាប់អាវុធ (សេវាតាមដាន)
·         រៀបចំឲ្យមានការការពារ និងថែទាំប្រជាជនស៊ីវិល
·         ដើរតួជាអន្តរការីអព្យាក្រិតរវាងភាគីជម្លោះ

គេហទំព័រ Wikipedia បានបន្ថែមទៀតថា «គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏​បានអនុវត្ត​នូវ​កិច្ចការ​​មួយចំនួនទៀត ដែលមិនបានកំណត់ជាក់លាក់ក្នុងច្បាប់ ដូចជា ​ជួបជាមួយ​នឹង​អ្នកទោសនយោបាយ​ដែល​ក្រៅ​​ពីសង្គ្រាម និងផ្តល់ជំនួយដល់អ្នកដែលរងគ្រោះមហន្តរាយធម្មជាតិ»
   
       ប៉ុន្តែនៅក្នុងសារ ស្តី​ពីបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ គេពុំឃើញមានអ្វីសោះ​ដែល​និយាយ​​អំពីការដោះស្រាយជម្លោះដីធ្លី ឬផ្តល់​ការឧបត្ថម្ភ​ដល់​ប្រជាជន​ដែលធ្វើ​ដំ​ណើរ​ទៅកាន់រាជ​ធានី​​  ដើម្បីប្តឹង​តវ៉ា​រដ្ឋា​ភិបាល​ នោះទេ។ ប្រជាជន​ដែល​ត្រូវបានបង្ខំឱ្យចេញពីដីធ្លី​របស់ពួកគេដោយរដ្ឋាភិបាល ក្នុងការ​អនុវត្តន៍​គំរោងអ្វី​មួយ ​អាចប្តឹង​តវ៉ា​បាន ប្រសិន​បើពួកគេ​យល់ថា ការ​ផ្តល់​សំណងនោះវាមិនគ្រប់គ្រាន់។ ប៉ុន្តែអ្វីដែលលោក សម រង្ស៊ី តវ៉ា​ក្នុងលិខិតនោះ គឺប្រជាជនទាំងនោះពុំមែនជា «ជនភៀសខ្លួន» ដោយ​សារ​សង្គ្រាម ឬជា​ប្រជាជនរងគ្រោះ​ដោយ​មហន្ដរាយ​ធម្មជាតិ​នោះទេ ហើយ​កាក​បាទ​ក្រហម​ក៏មិន​មាន​អ្វីពាក់​ព័ន្ធ​នឹងការរកយុត្តិធម៌ឲ្យពួក​គេនោះ​ដែរ​។

          នេះពុំមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី ស្វះស្វែងប្រមូលការប្ដឹងតវ៉ារបស់ប្រជាជន ​ដើម្បី​ជួយ​ប្រជា​ជន​​ដែល​ជួប​ការ​លំបាកនោះទេ ផ្ទុយទៅវិញគឺ​ដើម្បីបន្តវាសនា​នយោបាយ​របស់​គាត់​​តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ ទង្វើ​របស់​ខ្លួន​លើក​នេះ គឺអាចធ្វើឲ្យប៉ះពាល់​ដល់កាកបាទក្រហមកម្ពុជា និងការងាររបស់​ស្ថាប័ន​នេះ។

          តើលោក សម រង្ស៊ី ពិតជាគិតថាប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ មិនបាន​ដឹង​អំពី​អត្ត​សញ្ញាណ​​​​របស់​ប្រធានកាកបាទក្រហមកម្ពុជាទេឬអី? នោះជាមូល​ហេតុ​​ដែលលិខិតរបស់គាត់បញ្ជាក់ថា ប្រធាន​​​​កាក​បាទ​​ក្រហម​កម្ពុជា គឺជា ប៊ុន រ៉ានី ហ៊ុនសែន? តាមពិត ទោះបីជាប្រធានគណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរ​ជាតិ​មិន​យល់​ទៅចុះ ដែល​​ថាប្រធានកាកបាទក្រហមកម្ពុជាជាភរិយា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺវា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ការតវ៉ា​របស់​លោក សម រង្ស៊ី ដែលថា​កាកបាទ​ក្រហម​កម្ពុជា​មិន​បាន​ធ្វើកិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើនោះទេ។ អ្វីដែល​លោក សម រង្ស៊ី លើកឡើងពីបញ្ហានេះ គឺគ្រាន់​តែចង់​ប្រាប់​អ្នក​អានទូទៅថា មានអ្វីមិន​ស្រប​ច្បាប់​អំពី ប៊ុន រ៉ានី ដែល​កាន់​តំណែងនេះ។

          គួរកត់សម្គាល់ផងដែរថា នរោត្តម ម៉ារីរណឫទ្ធ ដែលជាភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ទី១​នាពេល​នោះ ជា​ប្រធាន​​កាក​បាទក្រហមកម្ពុជា ពីឆ្នាំ១៩៩៤ ដល់១៩៩៨។ រីឯសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានធ្វើជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ចាប់​តាំ​ង​ពីឆ្នាំ១៩៩៨។ ការពិត ដែលថា​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី ជាប្រធានកាកបាទក្រហម​កម្ពុជា​នោះ គឺដើម្បី​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ស្ថាប័ននេះ និងកិច្ចការ​របស់​ស្ថាប័ន​នេះ ​ពុំមែន​ដើម្បី​រឿង​នយោ​បាយ​នោះឡើយ។

          ដូចគ្នានេះដែរ សម្តេចម៉ែ នរោត្តម មុន្នីនាថ សីហនុ ជាប្រធាន​កិត្តិយស​កាក​បាទ​ក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩៤ មក។ ម្យ៉ាងទៀត ក៏មិនមានន័យថា ប្រជាជន​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្ដ​រាយ​ធម្មជាតិ ​ត្រូវ​បាន​បដិ​សេធ​មិន​ផ្តល់​​ជំនួយ ប្រសិនបើពួកគេជាអ្នកគាំទ្របក្ស​សាធារណរដ្ឋនោះក៏ទេដែរ។
  
        ប្រសិនបើលោក សម រង្ស៊ី ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី (ជ្រើសរើសដោយ​រដ្ឋ​សភា​​ជាតិកម្ពុជា បន្ទាប់​ពី​ការ​បោះឆ្នោតសកល ពុំ​មែន​ដោយសភាអឺរ៉ុប ឬ​ព្រឹទ្ធ​សភា​ហ្វីលីពីន នោះទេ) ក៏គេគិត​ថាភរិយា​របស់​គាត់​ អាច​នឹង​ទទួល​តំណែង​ជា​ប្រធាន​កាក​បាទ​ក្រហមកម្ពុជានេះដែរ ប្រសិន​បើភរិយារបស់គាត់បោះបង់​តំណែង​សមាជិក​សភា។

          លោក សម រង្ស៊ី ខិតខំបង្អាក់ទឹកចិត្តម្ចាស់ជំនួយមិនឱ្យជួយ​ដល់កាកបាទ​ក្រហម​កម្ពុជា ដោយ​លើក​ឡើង​ថា កាក​​​​បាទក្រហមកម្ពុជា​គ្រាន់​តែជាសាខាមួយ​របស់​គណបក្ស​ប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយ​មិន​បាន​បំពេញ​​ភារកិច្ច​របស់​​​ខ្លួនឡើយ។ លោក ​សម រង្ស៊ី ត្រូវគណនាថា វាមានតម្លៃដ៏ស្តួចស្តើងសម្រាប់ខ្លួន ដើម្បីជួយ​ដល់​​អាជីព​នយោ​បាយ​របស់​ខ្លួន ជាពិសេស​ដោយសារ​តែអ្នក​ដែល​ត្រូវរងគ្រោះ គឺប្រជាជន​កម្ពុជាក្រីក្រ មិន​មែន​រូបគាត់នោះទេ។
___
*លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ជាធម្មតាតែងតែគិតថា តិចតួចណាស់ ឬក៏គ្មាន​ទាល់​តែ​សោះ។​ អ្វីៗកើតឡើងក្នុងឆាកនយោបាយនៅកម្ពុជាគឺសុទ្ធតែស្របច្បាប់ទាំងអស់ លុះត្រា​តែវាត្រូវ​បាន​អនុម័ត​ដោយ​បរទេស។ វាគឺដោយសារតែការឡាំប៉ាឥតឈប់ឈររបស់ពួកបក្សប្រឆាំងឲ្យមាន​អន្តរាគមន៍​របស់​បរទេស។    ចំពោះខ្ញុំដែល​ជា​ជន
ប​រ​​ទេស​​​មួយដែលរស់នៅស្រុកខ្មែរជាយូរមកហើយតែងតែមានអារម្មណ៍ថា វាដូចជាមិន​ខុសត្រូវអ្វីទេ​ក្នុងការ​អត្ថា​ធិប្បាយ​បែប​នេះ
ដោយ  Allen Myers

Opinion: Sam Rainsy seeks another international patron

By Allen Myers - Posted on June 5, 2014
For nearly a year, Sam Rainsy has been claiming that he “really” won last July’s general election. But instead of trying to persuade Cambodians of this by presenting documented figures on where he thinks the National Election Committee got things wrong, he mostly spends his time trying to convince various foreign parliaments and governments – as if they were Cambodia’s highest judicial authority.*

In what may be a sign that his usual foreign supporters are getting tired of listening to his complaints, the CNRP is branching out in its search for patrons. Sam Rainsy’s latest appeal to foreign bodies to straighten out Cambodia is addressed, not to parliaments or aid donors, but to the International Committee of the Red Cross (ICRC). Yes, really.

In a letter to the president of the ICRC on 3 June, Rainsy complains (in French) of “the plight of hundreds of thousands of Cambodian victims of land confiscations and brutal evictions currently taking place daily in Cambodia”, which the Cambodian Red Cross (CRC) is supposedly ignoring.

I know there are a lot of land disputes in Cambodia. But “daily” evictions? And “hundreds of thousands” of evicted persons, even over some extended period? Where are they? It sounds like the letter’s author was misled by watching a film about the evacuations forced by the Khmer Rouge 40 years ago.

Rainsy’s complaints are usually too sweeping to make it possible to judge whether they have a basis in reality, but in this case, real or not, they have nothing to do with the ICRC. As anyone can discover from a quick look on Wikipedia, the “core tasks” of the ICRC involve mitigating the effects of armed conflicts:

·          “to monitor compliance of warring parties with the Geneva Conventions
·          “to organize nursing and care for those who are wounded on the battlefield
·          “to supervise the treatment of prisoners of war and make confidential interventions
  with detaining authorities
·          “to help with the search for missing persons in an armed conflict (tracing service)
·          “to organize protection and care for civil populations
·          “to act as a neutral intermediary between warring parties.”

Wikipedia adds, “The ICRC also undertakes tasks that are not specifically mandated by law, such as visiting political prisoners outside of conflict and providing relief in natural disasters.”
But there is nothing in the ICRC’s mission statement about settling land disputes or providing support for people who go to the capital to petition or complain about their government. People forced off their land by a government exercising its powers of eminent domain may have a valid complaint if they think they have been given insufficient compensation, but they are not “refugees” from war or natural disasters, and the Red Cross has nothing to do with obtaining justice for them.

Not for the first time, Sam Rainsy seems to be grabbing ahold of any complaint he can find, not to help people in difficulty, but to advance his political fortunes. This could damage the Cambodian Red Cross and its work.

Did Sam Rainsy really think that the president of the ICRC was unaware of the identity of the president of the CRC, and that was why his letter pointed out that she is Bun Rany Hun Sen? In fact, even if the ICRC president were so ignorant, the fact that CRC president is the wife of Prime Minister Hun Sen is irrelevant to Rainsy’s complaint that the CRC isn’t doing things that it was never intended to do. He mentioned it only to suggest to the reading public that there is something illegitimate about Bun Rany having that position.

For the record, Norodom Marie Ranariddh, the wife of the then first prime minister, was the president of the Cambodian Red Cross from 1994 to 1998. Bun Rany Hun Sen has been president since 1998. The fact that the spouse of the prime minister is president of the Cambodian Red Cross is intended to indicate support for the CRC and its work, not to politicise it.

In the same vein, Queen Mother Norodom Monineath Sihanouk has been the CRC’s honorary president since 1994; that doesn’t mean that villagers affected by a natural disaster would be denied assistance if they are republicans.

If Sam Rainsy were to be elected prime minister (by the Cambodian National Assembly after a general election, not by the European Parliament or the Philippines Senate), his wife would be expected to take the position of president of the CRC, unless she continued to be a member of the National Assembly.

Sam Rainsy discourages donors to the CRC by suggesting it is only a branch of the CPP and not doing its job. He must calculate that it’s a small price to pay for assisting his political career, especially since it will be poor Cambodians, not Sam Rainsy, who pays.

*Sam Rainsy and the Cambodian National Rescue Party often seem to think that little or nothing in Cambodian politics is legitimate unless it has been ratified by foreigners. It’s mainly because of their continual appeals for foreign intervention that I feel it’s okay for me, as a non-citizen (although a longtime resident), to comment on such matters.
__

សេច​ក្តីជូន​ដំណឹង សម្តេច​តេជោ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូជាន់​ខ្ពស់ ទៅ​បំពេញ​ទស្សន​កិច្ច​​ផ្លូវការ​នៅ បង់​ក្លា​ដេស ថ្ងៃទី១៦-១៨ មិថុនា ២០១៤



Press Release Samdech Techo Hun Sen will lead a high delegation to pay an official visit to the People's Republic of Bangladesh from 16-18 June 2014