Tuesday, June 17, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ទស្សនា​និង​ដាក់​កម្រងផ្កា នៅវិមាន​យុទ្ធ​ជនពលី - ទស្សនា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សា​ហកម្ម ក្នុង​ទីក្រុង​ដាកា - ទស្សនា​វត្ត​បុរាណ​ក្នុង​ទីក្រុងដាកា


 នៅរសៀលថ្ងៃទី១៦មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញទស្សនានិងដាក់កម្រងផ្កា នៅវិមាន​យុទ្ធជន​ពលី ក្នុងទីក្រុងដាកា នៃ​សាធា​រណរដ្ឋ ប្រជាមានិតបង់ក្លាដែស។ វត្តមាន​នៃ​ការ​អញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ ត្រូវ​បាន​ទទួល​ការ​ធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាល ពីសំណាក់​ឯកឧត្តម​រដ្ឋមន្រ្តី​ទទួលបន្ទុកកិច្ចការសង្រ្គាម ដើម្បីរំដោះជាតិ និងឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការលំនៅដ្ឋាន និង​សាធារណការ។ នៅក្នុង អក្សរពណ៌មាសដែលមានអត្ថន័យថា សូមគោរព​ដឹង​គុណ​យ៉ាងជ្រាល​ជ្រៅ​​បំផុត ជូនចំពោះយុទ្ធជនបង់ក្លា ដែស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ បាន​លំអោនកាយវាចាចិត្តគោរពដឹងគុណយ៉ាងស្មោះ ស្ម័គ្រ ជូនចំពោះយុទ្ធជនបង់ក្លាដែសគ្រប់រូប ដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូត​រំដោះ​ប្រទេស​ជាតិទទួលបាននូវឯករាជ្យយ៉ាងពេញលេញ នៅថ្ងៃទី២៦ ខែ មីនាឆ្នាំ១៩៧១។ នៅក្នុង​ឱកាស​ដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អញ្ជើញ​ចុះហត្ថ​លេខា​លើសៀវភៅក្រាំងមាស ដើម្បីទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត នៅក្នុងវិមានយុទ្ធជនពលី ដូចគ្នា​និងបណ្តាថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងអញ្ជើញ​ដាក់​កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានយុទ្ធជនពលីក្នុងទីក្រុងដាកា នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាន​អញ្ជើញ​ដាំកូន​ឈើទុក​ជា​អនុ​ស្សាវរីយ៍​​នៅ ក្នុងវិមានយុទ្ធជនពលីក្នុងទីក្រុងដាកា នៃសាធារ​ណរដ្ឋ​ប្រជា​មានិត​បង់ក្លា​ដែស​ផងដែរ។

     បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទស្សនា​តំបន់ ពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងទីក្រុងដាកា។ វត្តមាន​នៃការ​អញ្ជើញ​របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូត្រូវ ត្រូវបានការគារវកិច្ចពីសំណាក់ថ្នាក់ដឹកនាំ និយោជក់ កម្មករ នៃតំបន់ពាណិជ្ជកម្ម និង ឧស្សាហកម្មក្រុងដាកាជាច្រើនរូប។ នៅក្នុងបទឧទ្ទសនាមរបស់ខ្លួន តំណាងថ្នាក់ដឹកនាំតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មកាដាបានឲ្យដឹងថា តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មនេះត្រូវបានឡើងដោយរដ្ឋាភិបាល បង់ក្លាដែរ រហូត​មកដ​ល់​បច្ចុប្បន្ន​នេះមាន​ក្រុមហ៊ុនបរទេសជាច្រើន កំពុងបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់ ដ៏មានសក្តានុពលនេះ។

  សូមបញ្ជាក់ដែរថា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្ថិតនៅក្នុងឧបទ្វីបឥណ្ឌា មានព្រំប្រទល់ ខាងលិច ខាងជើង និងខាងកើតជាប់និងប្រទេសឥណ្ឌា ខាងអាគ្នេយ៍ជាប់និងប្រទេសមីយ៉ាន់ម៉ារ និងខាង ត្បូងជាប់និងឈូងសមុទ្របឹងហ្គាល់ មានផ្ទៃដីទំហំ១៤៧ពាន់៥៧០គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជនរស់នៅសរុបប្រមាណជាង១៥០លាននាក់ក្នុងឆ្នាំ២០១១ ជាប់លំដាប់លេខរៀងទី៨ នៃ​ប្រទេស​ដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក។ សាធារ​ណ​រដ្ឋ​ប្រជា​មានិត​បង់ក្លា​ដែស​បានទទួលឯករាជ្យពីសាធារណឥណ្ឌា នៅថ្ងៃទី២៦ខែមីនាឆ្នាំ១៩៧១ និងជាប្រទេសប្រកាន់របប​នយោបាយ​ប្រជាធិបតេយ្យអាស្រ័យសភា។ កំណើនផលិតផលក្នុងស្រុកសរុប (GDP)ឆ្នាំ២០១២ មានកំណើន៦,៣២% ក្នុងនោះ GDP សំរាប់មនុស្សម្នាក់មានចំនួន ៧៧២ដុល្លាអាមេរិក។ GDP តាមវិស័យ​គិតជាភាគរយក្នុងឆ្នាំ២០១៣ វិស័យកសិកម្មមាន១៧,% វិស័យ​ឧស្សាហកម្មស្​មើ​និង​២៨,% និងវិស័យសេវាកម្មស្មើនិង ៥៣​,% ការនាំចេញ​សំខាន់ៗ​របស់​បង់ក្លា​ដែស​រួមមាន​សំលៀក​បំពាក់ ក្រណាត់ បង្គ ស្បែក តែ សេរ៉ាមិច​​ លើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជ​កម្ម​នៃប្រទេស​ទាំងពីរកម្ពុជា-បង់ក្លាដែស ក្នុងឆ្នាំ២០១១ មានទឹកប្រាក់ទំហំ៦លាន១សែន​៤ម៉ឺន​ដុល្លា​អាមេរិក ឆ្នាំ២០១២មានទឹកប្រាក់៨លាន៨សែនដុល្លា និងឆ្នាំ២០១៣មានទឹកប្រាក់ទំហំ ៥លាន​៣សែន​៣ម៉ឺន៤ពាន់២៤០ដុល្លាអាមេរិក។ នៅក្នុងកិច្ចសហប្រតិបត្តិការលើកការអភិវឌ្ឍជនបទនិង​វិស័យ​យោធា កម្ពុជាបានបញ្ជូនកងយោធពលខេមរៈភូមិន្ទ ទៅចូលរួមហ្វឹកហ្វឺនទីលានលំហាត់យោធា សំរាប់គាំទ្រប្រតិបត្តិការសន្តិភាពពហុជាតិសាសន៍ នៅសាធារណរដ្ឋប្រជាមានិតបង់ក្លា​ដែស ពីថ្ងៃទី៦ដល់ថ្ងៃទី២០ខែមេសាឆ្នាំ២០០៨។ ជាមួយគ្នានេះកាលពីថ្ងៃទី២២ដល់ថ្ងៃទី២៥ខែធ្នូឆ្នាំ​២០១០ បង់ក្លាដែសបានបញ្ជូនគណៈប្រតិភូទីស្តីការនាយករដ្ឋមន្រ្តីបង់ក្លាដែស មកធ្វើ​ទស្សន​កិច្ច​សិក្សា​នៅកម្ពុជា ដើម្បីស្វែងយល់ពីទស្សនវិស័យនៃការកាត់បន្ថយភាពក្រីក្រ និងការ​លើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និង​ជាមួយ​គ្នានេះ​ពីថ្ងៃទី​៣០​មិថុនា​ដល់​ថ្ងៃទី​៤ ក​ក្កដា ឆ្នាំ២០១៣ បង់ក្លាដែសក៏បានបញ្ជូនគណៈប្រតិភូមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បី​ចែក​រំលែក​បទពិសោធន៍ ស្តីពីការកាត់បន្ថយភាពក្រីក្រ លើគំរោង​សាង​សង់​លំនៅ​ដ្ឋាន​សំរាប់​គ្រួសារ​ក្រីក្រ និងគំរោងគ្រប់គ្រងដីធ្លីនៅកម្ពុជា។ សូមបញ្ជាក់ដែរថា គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សន​កិច្ច​ផ្លូវការ​នៅទី​ក្រុង​ដាកា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសនៅពេលនេះរួមមាន ឯកឧត្តម ហោ ណាំហុង ឧបនាយ​ក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រីុ ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ យស់ ម៉ាកាណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ព្រម​ទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រតិភូ​អម​ដំណើរ​ជា​ច្រើនរូបទៀត។


     បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញថ្វាយ​បង្គុំព្រះ​សង្ឃ និង​ទស្សនា​វត្តបុរាណ មានឈ្មោះ Dharmajika ដែលជាវត្តមានវ័យចំណាស់ជាងគេបង្អស់ ក្នុងទីក្រុងដាកា នៃ​សាធារ​ណរដ្ឋប្រជា មានិតបង់ក្លាដែស។ ព្រះចៅអធិការវត្តមានសង្ឃដិកាថា ទីអារាម​នេះមាន​អាយុកាល​ដ៏យូរយង់ណាស់មក ហើយ ពោលគឺក្រោយ​ពីទទួលបាន​ឯករាជ្យ​មកថ្នាក់​ដឹកនាំ​បង់ក្លា​ដែរ ក្នុងនោះរួមទាំងលោកជំទាវនាយករដ្ឋ មន្រ្តី ហ្សេក ហាស៊ីណាផងនោះ បាន​រួមចំណែក​ផ្តល់​នូវ​ថវិកា​​ជាច្រើនក្នុងការកសាងទីអារាមនេះឡើងវិញ ជាមួយគ្នានេះ ទីអារាម​នេះទទួល​បាន​នូវការ​ជួយ​ឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់រដ្ឋាភិបាល ឥណ្ឌា ក្នុងការជួយ​កសាង​ឡើង​វិញ​។​ ព្រះ​គ្រួចៅអធិការមានសង្ឃដិកាដែរថា មកដល់បច្ចុប្បន្នទីអារាមនេះ មាន​ព្រះ​សង្ឃ​គង់​ប្រថាប់​សិក្សា​រៀនសូត្រចំនួនជាង៦៧០អង្គ ដែលជាព្រះសង្ឃក្រីក្រ រួមទាំងកុមារកំព្រាក្រី ក្រជា​ច្រើន​នាក់ផងដែរ។ ព្រះគ្រួចៅអធិការមានសង្ឃដិកាសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ បំផុត​ចំពោះ​វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកទស្សនាទីអារាមដ៏មានវ័យចំណាស់នេះ។ ព្រះគ្រួចៅ​អធិការ​មាន​សង្ឃដិការបន្តថា វត្តមានដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោនៅពេលនេះ គឺមិនគ្រាន់​តែ​ដើម្បី​រិត​ចំណង ក្នុងផ្នែករដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែបាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ខាងផ្នែកសាសនា ជាមួយនិងព្រះសង្ឃគង់នៅទីក្រុងដាកាផងដែរ។ ព្រះគ្រូចៅអធិការ​មាន​សង្ឃ​ដិការ​ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរថា កាលពីពេល​កន្លង​ទៅព្រះអង្គ​បាន​និមន្ត​ទៅកាន់ប្រទេសវៀតណាម ប៉ុន្តែនៅពេល ខាងមុខព្រះអង្គនិងនិមន្តទៅកាន់ប្រទេសកម្ពុជា ដែល​ជាប្រទេស​មួយ​មានការគោរពប្រតិបត្តិយ៉ាងខ្លាំង ចំពោះព្រពុទ្ធសាសនា ដែលជាព្រះបរម​គ្រូនៃ​យើង។  សូមបញ្ជាក់ដែរថា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រជាពល​រដ្ឋមាន​ជំនឿសាសនា​គោរព​ប្រតិ បត្តិទៅលើសាសនាចំនួន៤ផ្សេងគ្នា គឺសាសនាអីុស្លាម ហិនឌូ ព្រះពុទ្ធ និង​សាសនា​គ្រឹៈ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទូលព្រះគ្រូចៅអធិការ និង មន្រ្តី​សង្ឃ​ក៏ដូច​ជាថ្នាក់​ដឹក​នាំសាសនានៃទីក្រុងដាកាថា សម្តេចមានការសប្បាយរីករាយខ្លាំងណាស់ដោយ បាន​អញ្ជើញ​មកទស្សនាទីអារាមដ៏មានវ័យចំណាស់បុរាណនេះ។ ជាមួយ​និងការអញ្ជើញ​មក​ទស្សនា​នេះ សម្តេចសូមនូវការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំបង់ក្លាដែស ពិសេស​ព្រះគ្រូ​ចៅអធិការ និងមន្រ្តីសង្ឃគ្រប់អង្គ ដែលបានខិតខំថែរក្សានិងអភិរក្សទីគោរពសក្ការៈនេះ ដើម្បីទុក​ឲ្យមនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ ពិសេស​ជាទី​អារាម​មួយដែល​មាន​ប្រវត្តិ​ដ៏យូរ​លង់​របស់ប្រទេសបង់ក្លាដែស។ នៅក្នុងឱកាស​នៃការ​អញ្ជើញ​ទស្សនា​ទី​អារាម​ជាទី​គោរព​សក្ការៈ​នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រគេននូវបច្ច័យចំនួន ១ម៉ឺនដុល្លាអាមេរិក ដល់ព្រះ​គ្រូចៅ​អធិការ​ដើម្បីទុកកសាងសមិទ្ធផលនានា ក្នុងទីអារាមជាទីគោរពសក្ការៈនោះ។ ព្រះគ្រូចៅ​អធិការ​មានសង្ឃដិកាសំដែងនូវហឬទ័យរីរាយបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​ជាថ្នាក់​ដឹកនាំជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា និងប្រជាជនបង់ ក្លាដែស ដែលបាន​ឧបត្ថម្ភ​នូវថវិកាដ៏មានតំលៃបំផុត ក្នុងការជួយកសាងសមិទ្ធផលក្នុងទីអារាមនេះបន្តទៀត។ ក្នុង​នាម​ព្រះសង្ឃក្នុងទីអារាមជាទីសក្ការៈនេះ ព្រះអង្គបានបូងសួងដល់វត្ថុសិក្តិសិទ្ធក្នុងទីអារាមវត្ត Dharmajika តាមជួយបីបាច់ថែរក្សាការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួប​ប្រទះតែ​ពុទ្ធ​ពរបួន​ប្រការ​ដើម្បី​បន្តស្ថិត​នៅជាអ្នក​ដឹកនាំ​ដ៏ឆ្នើម​សំរាប់ប្រជាជនកម្ពុជា និងនិយាយ​ដោយឡែក​សំរាប់​ចំណង់​សាមគ្គីភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏យូរអង្វែង សំរាប់ថ្នាក់ដឹកនាំនិងប្រជាជនបង់ក្លាដែរ ក៏ដូចជាការ​គោរព​ស្រឡាញ់​ដោយ​ស្មោះស្ម័គ្របំផុត សំរាប់ ព្រះសង្ឃទាំងអស់ ដែល​គង់​ប្រថាប់​នៅសា​ធារ​ណ​រដ្ឋប្រជា​មានិត​បង់​ក្លា​ដែស។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ Hazrat Shahhalal ទីក្រុង​ដាកា (Dhaka) នៃសា​ធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី១៦មិថុនានេះ បាន​ចាប់​​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល៣ថ្ងៃ នៅទីក្រុងដាកា (Dhaka) នៃសាធារណរដ្ឋប្រជា​មានិត​បង់​ក្លា​ដែស​។​ យន្តហោះ​ពិសេស​របស់​ព្រះ​រាជា​ណា​ចក្រកម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​កម្ពុជា ធ្វើការ​ចុះចត​នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Hazrat Shahhalal ប្រ កបដោយសុវត្តិភាព នៅ​វេលាម៉ោង៩និង៥០នាទី ម៉ោងនៅ​ទីក្រុង​ដា​កា ប្រទេសបង់ក្លាដែស ត្រូវ​និង​ម៉ោង​ ១០និង៥០នាទី ម៉ោង​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Hazrat Shahhalal វត្ត​មាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ​នាយក​​រដ្ឋមន្រ្តី ត្រូវបាន​ការធ្វើ​គារវកិច្ចស្វាគមន៍ យ៉ាងកកក្តៅ និងស្នាល​ស្នាល​រ៉ាក់​ទាក់​បំផុត ពី​សំណាក់​លោកជំទាវ ហ្សេក ហា​ស៊ី​ណា (Sheikh Hasina) នាយក​រដ្ឋ​មន្រ្តី នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​បង់ក្លាដែស និង​ឥស្ស​រជន​បង់ក្លាដេសជាច្រើនរូប។ នៅក្នុងពិធីបដិ​សណ្ឋារ​កិច្ចផ្លូវ​ការដែល​ធ្វើ​ឡើង នៅចំណតអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahhalal សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយផ្ទាល់ពីសមភាគីបង់ក្លាដែស លោកជំទាវ ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុង​ទិដ្ឋភាព​ដូច​តទៅ (ដាក់សម្លេងគោរពទង់ជាតិកម្ពុជា-បង់ក្លាដែស និងដើរត្រួតពលកងកិត្តិយស)



សូមបញ្ជាក់ថា នេះគឺជាលើកទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ នៅ​សា​ធារ​ណរដ្ឋប្រជាមានិតបង់ក្លាដែស បន្ទាប់​ពីប្រ​ទេស​ទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាល​ពីថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ ១៩៩៣​។ ដូចគ្នា​និង​ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីខែមករាឆ្នាំ២០០១ លោកជំទាវ ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស បានដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋា​ភិបាលបង់ក្លាដែស អញ្ជើញបំពេញទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។    ក្នុងរយៈពេលជាង២១ឆ្នាំកន្លងមកនេះ ប្រ​​​ទេស​ទាំងពីរកម្ពុជា-បង់ក្លាដែស បានពង្រឹងនិង​​ពង្រីក​ទំនាក់ទំនងកិច្ចសហ​ប្រតិ​បត្តិការជាមួយគ្នា មានការរីកចំរើនលើគ្រប់វិស័យ ពិសេស​លើ​ទំនាក់ទំនងអន្តរ​ជាតិ​ប្រទេស​ទាំងពីរកម្ពុជា-បង់ក្លាដែស បានធ្វើការគាំទ្រគ្នាទៅវិញទៅមក ក្នុង​នោះ​កម្ពុជា​​បានគាំទ្រដល់បេក្ខភាពរបស់បង់ក្លាដេស ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃ​អង្គការ​យូណេស្កូ។ បេក្ខភាពនៅក្នុងអង្គការនៃសមុទ្រអន្តរជាតិក្នុងក្រុមB ជា​សមា​ជិក​ក្រុមប្រឹក្សា​ប្រតិ​បត្តិ​សហភាព​ទូរគមនាគមន៍អន្តរជាតិ។ បេក្ខភាព​នៅក្នុង​ក្រុម​ប្រឹក្សា​សិទ្ធមនុស្ស របស់អង្គការសហ​ប្រជាជាតិ អាណត្តិ២០១៥-២០១៧ សមា​ជិក​គណៈកម្មាធិការ ស្តីពីការលុបបំបាត់ការរើសអើងប្រឆាំង​ស្រ្តីភេទ របស់​អង្គការ​សហ​ប្រជាជាតិអាណត្តិ២០១៥-២០១៨  ជាមួយគ្នានេះបង់ក្លាដែសបាន​គាំទ្រកម្ពុជា ជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងសមាជិកមិនអចិន្រៃ្តយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ២០១៣-២០១៤។ ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់​ទីក្រុង​ដាកា​សា​ធារណរដ្ឋប្រជា​មានិត​បង់​ក្លាដេស​នៅពេលនេះ គឺដើម្បីពង្រឹងនិង​ពង្រីក​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ នៃប្រទេស​ទាំង​ពីរ​កម្ពុជា-បង់ក្លាដែស ឲ្យកាន់​តែរឹង​មាំថែម​ទៀត ពិសេសការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទេស​ចរណ៍ ​នៃប្រទេស​ទាំង​ពីរ​ឲ្យ​ឈានដល់ចំណុច កំពូលថ្មីមួយទៀត។


បទយកការណ៍ ស្តីពី​ឱកាស​ទទួលបានការងារ​ធ្វើ​សមរម្យ​ និងអភិវឌ្ឍជំនាញ​បច្ចេកទេស​នៅក្នុងក្រុមហ៊ុន​ជប៉ុន Taiwa Seilla (Cambodia Coperation) (វគ្គទី៨៩)





សកម្មភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនា ដាក់កម្រងផ្កា នៅវិមានយុទ្ធជនពលី ទស្សនាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងទស្សនាវត្តបុរាណក្នុងទីក្រុងដាកា នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស