Tuesday, June 24, 2014

បទអត្ថាធិប្បាយ៖ អនាគតនឹងប្រាប់ថាតើ NCPO គោរពសេចក្តីថ្លៃថ្នូរបស់មនុស្សឬយ៉ាងណា


         ការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាព ភ័យខ្លាច និងការអស់សង្ឃឹមរបស់កម្មករចំណាកស្រុកកម្ពុជាដែលត្រូវបានបង្ខំឲ្យឆ្លងព្រំដែនត្រឡប់មក កម្ពុជាវិញ ដោយយោធាថៃ គឺជាការគួរឲ្យកោតសរសើរ និងសមនឹងទទួលបានការគោរពក្រៃលែង​។ ចូរយើង ញែកបញ្ហាទៅតាមនោះឲ្យបានច្បាស់លាស់។ ប្រការដែលថាពួកគេបានចូលទៅប្រទេសថៃដោយខុសច្បាប់ និង​ត្រូវ​បានជួលឲ្យធ្វើការដោយអាជីវកម្មថៃស្របច្បាប់ ក្នុងចំនួនរាប់ម៉ឺនរាប់សែននាក់ដើម្បីស្វែងរកឱកាស និងការសន្យារកប្រាក់ចំណូលច្រើនជាងពីរឬបីដងនៅក្នុងប្រទេសក្ពុជាដោយមិនគិតពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗគឺជារឿងមួយ។ ម៉្យាងវិញទៀត ការបង្ខំឲ្យកម្មករចំណាកស្រុកព្រមទាំងក្រុមគ្រួសារ របស់ពួកគេរួមទាំងកូនតូចៗក្នុងចំនួនដ៏ច្រើនឲ្យឆ្លងព្រំដែនមកកាន់មាតុភូមិកំណើតរបស់ខ្លួនវិញ ដែលជា ស្ថានភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ដែលនៅជាប់ព្រំដែនថៃ សឹងតែមិនអាចស្មានដល់ ត្រូវបានដោះស្រាយយ៉ាងសមស្របលើសពីការគិត និងការស្រមៃរបស់ជនមួយចំនួន និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេសនេះ គឺជារឿងមួយផ្សេងទៀត។ ទាហាន និងរថយន្តយោធា​​កម្ពុជាបានយកចិត្តទុកដាក់យ៉ាង ល្អលើកម្មករនិងក្រុមគ្រួសារ ដែលអស់កំលាំងហេវហត់ និងមានការភ័យខ្លាច និងបានជួយពួកគេឲ្យវិលត្រឡប់ទៅតាមខេត្តស្រុកកំណើតរបស់ខ្លួន។ អ្នកស្មគ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងក្រុម យុវជន បានខិតខំបំពេញការងារផ្តល់ទឹក និងស្បៀងអាហារឥតឈប់ឈរ។

ស្មារតីសាមគ្គីភាព និងការជ្រោមជ្រែងជួយគ្នាអស់ពីចិត្តពីថ្លើម គឺគប្បីត្រូវបានក្លាយជាគំរូមួយនៅ គ្រប់កាលៈទេសៈ និងមិនត្រឹមតែនៅពេលមានការធ្វើបាប និងធ្វើទុក្ខបុកម្នេញពីសំណាក់ជទេសដែល គ្មានចិត្តមេត្តា និងគ្មានសីលធម៌នោះទេ។  មានលទ្ធផលជាការពញ្ញាក់ស្មារតីមួយ​​ ដែលបានបង្ខំឲ្យមានការ លូកដៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលឲ្យកម្មករ​​ចំណាកស្រុកទទួលបានឯកសារគ្រប់គ្រាន់ ដោយសឹងតែគ្មានការចំណាយអ្វីទាំងអស់ក្នុងការដាក់ពាក្យសុំលិខិតឆ្លងដែន និងរងចាំរយៈពេលតែម្ភៃថ្ងៃ ចាប់ពីថ្ងៃដាក់ពាក្យ។ គេសង្ឃឹមថាការិយាល័យផ្តល់លិខិតឆ្លងដែនតាមតំបន់នឹងស្ថិតនៅក្នុងការគិតគូររបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រោះលំហូរដោយសេរីរបស់កម្មករអាចនឹងត្រូវបានឯកភាពគ្នា និងអនុវត្តនៅពេល សហគមនសេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើង។

មានពេលវេលាមួយពេលដែលថៃបានអនុញ្ញាតឲ្យអន្តោប្រវេសនកម្ពុជារហូតដល់ ២០០.០០០ នាក់ ចូលប្រទេសថៃ និងធ្វើការខុសច្បាប់នៅក្នុងវិស័យកសិកម្ម និងសំណង់បន្ថែមលើចំនួនប្រមាណ ៤០០.០០០ នាក់ទៀត ដែលបានទទួលលិខិតអនុញ្ញាតឲ្យធ្វើការស្របច្បាប់ពីប្រទេសថៃនៅក្នុងចំណោមកម្មករចំណាក ស្រុកចំរុះសរុបជាង ២ លាននាក់ ដែលមានឯកសារ គ្រប់គ្រាន់កំពុងបំរើការងារនៅក្នុងប្រទេសថៃ។  កម្មករ កម្ពុជាចំណាកស្រុកខុសច្បាប់បាន ប្រឈមជាមួយគ្រោះថ្នាក់យ៉ាងធំដោយសង្ឃឹមថានឹងរកប្រាក់ចំណូល ដែលពួកគេគ្មានសង្ឃឹមអ្វីទាំងអស់ថានឹងរកបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួនដើម្បីទាញខ្លួនឲ្យងើប ចេញផុតពីភាពក្រីក្រ។ កម្មករចំណាកស្រុកជាច្រើនសង្ឃឹមថានឹងរកចំណូលបានល្មមដើម្បីទិញម៉ូតូជជុះ​មួយ គ្រឿងដែលខ្លួនអាចយក​​មករត់ម៉ូតូឌុបឬកែជាម៉ូតូទុកទុក ឬក៏អាចបានលើកផ្ទះសំរាប់រស់នៅពេលក្តៅ និង ពេលភ្លៀង ឬក៏អាចសន្សំប្រាក់ល្មមសំរាប់ឲ្យថ្លៃពេទ្យពេលកូន ឬឪពុកម្តាយចាស់ជរារបស់ខ្លួនមានជម្ងឺ។ មាន សាច់រឿងជាច្រើននិយាយអំពីការរំលោភបំពានពីសំណាក់ថៅកែរបស់ខ្លួនដែលមានសហគ្រាស និងជាម្ចាស់ អាជីវកម្មស្របច្បាប់។ សំរាប់កម្មករចំណាកស្រុកទាំងនេះ ជីវិតរបស់ពួកគេគឺជាការផ្សងព្រេងតាមវាសនា ឬក៏ ជាការដាក់បណ្តាសាពីអតីតជាតិ ដូចសុភាសិតខ្មែរបាននិយាយថា “ចុះទឹក​​ក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលស។” សំរាប់ពួកគេ ពួកគេគ្មានវិធីណាចាកចេញផុតពីភាពក្រីក្រ ដែល​​​អង្គការសហប្រជាជាតិ គ្រាន់តែកំណត់ “ភាពក្រីក្រសេដ្ឋកិច្ច” និងវាស់វែងជាសកលថាជាការរកប្រាក់ចំណូលតិចជាង ១,៥០ ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយថ្ងៃ ដែលមិនជាក់ស្តែង និងមិនសមហេតុផលសំរាប់ប្រជាជនក្រីក្រកម្ពុជា ដែលរស់នៅក្នុងសង្គមប្រមូលផ្តុំចង្អៀតចង្អល់មួយ ហើយអ្នកមាន និងអ្នកក្រឃើញគ្នារាល់ថ្ងៃ នៅតាមផ្លូវនៅក្នុងទីក្រុង នៅតាមភូមិ ហើយរូបភាពនៃអសមភាពធនចំណូល និងទ្រព្យធន ត្រូវបានសង្កេតឃើញយ៉ាងភ្ញាក់ផ្អើលពី សំណាក់អ្នកក្រ និងបានសម្ញែងយ៉ាងហ៊ឺហាពីសំណាក់អ្នកមាន។ មិនយូរមិនឆាប់នឹងមានរថយន្ត Rolls Royce រថយន្ត Porscheនិង រថយន្ត Lamborghini ធ្វើដំណើរនៅតាមដងផ្លូវដ៏ចង្អៀត និងកកកុញនៅក្នុង រាជធានីភ្នំពេញ។ រថយន្ត Four-Wheel drive និងរថយន្តប្រណីតនានា ត្រូវបានដាក់តាំងបង្ហាញពាសពេញ នៅក្នុងបន្ទប់កញ្ចក់តាំងរថយន្ត  និងនៅតាមទីតាំងលក់រថយន្តជាច្រើនទៅតាមតំរូវការ និងតំរូវចិត្តរបស់ បុគ្គលដែលមានជោគជ័យក្នុងអាជីវកម្ម និងអាជីពការងាររបស់ខ្លួន និងសំរាប់​​កូនចៅនៃគ្រួសារអ្នកមាន។ រយៈពេលមួយឆ្នាំពេញ ភ្លៀង ឬក្តៅ មន្ត្រីជាន់ខ្ពស់នានានៃរាជរដ្ឋាភិបាល និងមន្ត្រី​របស់​ខ្លួនមួយចំនួន ឬមួយ ភាគ​ធំ​បានធ្វើដំណើរទៅកាន់ខេត្ត ស្រុក ឃុំ​ ភូមិ នៅចុងសប្តាហ៍ «ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន» ឬ «ដើម្បី​​ពង្រឹង​មូល​ដ្ឋាន​»​។ ដោយសមហេតុផល ពួកគេត្រូវការយានយន្តដែលអាចទុក​ចិត្តបានសម្រាប់កម្ម​វិធីដ៏​មមា​ញឹក និងសុវត្ថិភាពរបស់ពួកគេ។ ដំណើរចុះមូលដ្ឋាន និងវត្តមានរបស់ពួកគេបូករួមនឹងសន្និសីទតាមវីដេអូ (video conference)  លិខិតផ្លូវការ បទបញ្ជា និងសេចក្តីណែនាំនានា និងផ្សេងៗទៀត បានផ្តល់ឱកាសឱ្យ ពួកគេ​ជួប ​ប្រាស័យ​ទាក់ទងផ្ទាល់ជាមួយប្រជាជនដែលពួកគេមានកាតព្វកិច្ចបំរើ។ នៅក្នុងរង្វង់ពីសូន្យទៅ ប៉ុន្មានរយគីឡូម៉ែត្រ ភ្នែករាប់ពាន់គូពី «មន្ត្រីមជ្ឈិម» បានឃើញការពិតនៃជីវិតរបស់ប្រជាជនដែលខ្លួនបំរើ វាយតម្លៃតម្រូវការប្រជាជន ដឹង​​អំពី​សុខទុក្ខប្រជាជន និងព្យាយាមយល់អំពីអារម្មណ៍ប្រជាជន ដែលធ្វើឱ្យអ្នក សិក្សាស្រាវជ្រាវ និងអ្នកវិភាគផ្នែក​សង្គម​ទៅជាមិនចាំបាច់។ ទ្រឹស្តីសេដ្ឋកិច្ចផ្អែក លើការផ្គត់ផ្គង់ក្នុងជំនាន់ Reagan (ក្នុងសហរដ្ឋអាមេរិក) មានទ្រឹស្តីដែលគ្រប​ដណ្តប់​ទស្សនៈសេដ្ឋកិច្ចដទៃទៀតទាំងអស់នៅពេល នោះគឺ៖ «ទឹកជោរឡើងខ្ពស់លើកទូកទាំងអស់ ទោះជា​ទូក​តូច​ក្តីធំក្តី» ដែលនេះអាចជាការពិតក្នុងប្រទេស កម្ពុជា ដែលមានន័យថាទោះជាប្រជាជនកម្ពុជាក្រីក្រក៏ដោយ ក៏អាច​រីក​រាយ​​ទទួលបាននូវផ្លូវថ្នល់ដ៏ល្អស្អាត សម្រាប់រថយន្ត Rolls-Royce, Porsche និង Lamborghini ផងដែរ។

         ថៃបានទទួលយកកម្មករចំណាកស្រុកកម្ពុជាខុសច្បាប់ដើម្បីធ្វើការក្នុងអាជីវកម្មស្របច្បាប់របស់ពួកគេ។ ប្រសិនបើមិនដូច្នេះទេ នេះប្រហែលអាចជាការជួញដូរមនុស្សជាប្រព័ន្ធ និងការកេងប្រវ័ញ្ចមនុស្សក្នុង កម្រិតដ៏ធំ ដែលបានបិទបាំងពីភ្នែកអាជ្ញាធរថៃតាំងពីច្រកព្រំដែនរហូតដល់កន្លែងដែលពលករទាំងនោះ ធ្វើការ។ អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ ថៃមានធំធេងណាស់ ប៉ុន្តែហានិភ័យរបស់កម្មករចំណាកស្រុក កម្ពុជាខុសច្បាប់ក៏មានការកើនឡើងដែរ។ ភាពមិនប្រាកដប្រជា នៅតែមានទំហំធំសម្រាប់ការកេងចំណេញ ដ៏សាហាវ និងគ្មានមនុស្សធម៌ ហើយគ្មានដែនកំណត់។ សម្រាប់ហេតុផលផ្ទាល់ខ្លួន ជាសេដ្ឋកិច្ច និងសង្គម កម្មករចំណាកស្រុកកម្ពុជាខុសច្បាប់ បានយល់ព្រមទទួលយក «ការកេងប្រវ័ញ្ចន៍ជាធម្មតា» ដែលផ្តល់នូវ ភាពរីករាយដល់ប្រជាជនថៃ និងស្ថាប័នអាជីវកម្មស្របច្បាប់ថៃមួយចំនួន។ កម្មករ ចំណាកស្រុកកម្ពុជាគ្មាន ជម្រើសទេ។ ពួកគេមិនមានមធ្យោបាយដោះស្រាយទេ។ ករណីមួយដូចដែលបានសរសេរ និងបោះពុម្ពផ្សាយ នៅក្នុងសារព័ត៌មាន The Nation ថា​៖​ សមាគមពាណិជ្ជកម្មតាមព្រំដែន កម្ពុជា-ថៃ និងសមាគមទេសចរណ៍ ខេត្ត Chanthaburi បានព្យាករណ៍ថាកម្មករកម្ពុជានឹងត្រឡប់ទៅប្រទេសថៃវិញ ក្នុងរយៈពេលប៉ុន្មានអាទិត្យ ទៀត ពីព្រោះប្រាក់ឈ្នួលនៅប្រទេសថៃយ៉ាងហោចណាស់ច្រើនជាងបីដងលើសប្រាក់ឈ្នួលក្នុងប្រទេស កម្ពុជា។

          មិនដល់មួយខែផង ចាប់តាំងពីរដ្ឋប្រហារដោយយោធាថៃថ្ងៃទី ២២ ខែ ឧសភា មក កម្មករចំណាក ស្រុកកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ គឺជាគោលដៅនៃការបោសសំអាតជានយោបាយដោយរបប យោធារបស់ប្រទេសថៃ។ មានផែនការដែលត្រូវបានរៀបចំ រួចហើយគឺ៖

          (១) វាចាប់ផ្តើមដោយយុទ្ធនាការនយោបាយដោយនិយាយថា «ពលករខុសច្បាប់គឺជាការគម្រាម កំហែងដល់ប្រទេសថៃ» ដែលលុបចោលអស់រលីងនូវចំណុចល្អនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលថៃទទួលបាន និងការសន្យាកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងថៃ និងកម្ពុជា។
          (២) បន្ទាប់មក មានរបាយការណ៍ ដែលមិនដឹងថាជាការពិត​ឬបង្កើតឡើងនោះ អំពីការសម្លាប់ និង ការវាយដំ មកលើកម្មករចំណាកស្រុកកម្ពុជាដោយកងកំលាំងប្រដាប់អាវុធថៃ ដែលជាប្រពៃណី និងល្បី ឈ្មោះត្រូវបានគេស្គាល់ថា កាច និងសាហាវហួសពីការស្មាននៅពេលចាត់ការមកលើប្រជាជនកម្ពុជា។ បញ្ហា នេះបង្កើតជាការភ័យខ្លាចយ៉ាងខ្លាំង ដែលបណ្តាលឱ្យមាន «ការចាកចេញដោយបង្ខំ» របស់កម្មករចំណាក ស្រុកកម្ពុជា។
          (៣) ព្រមជាមួយគ្នានេះដែរមាន ការរៀបចំនានាត្រូវបានធ្វើឡើងដោយក្រសួងការងារថៃ ដើម្បី បញ្ជូនកម្មករ ដែលមានឯកសារត្រឹមត្រូវពីក្នុងចំណោមកម្មករជាង២លាននាក់ ដើម្បីជំនួសកម្មករចំណាក ស្រុកកម្ពុជា។
          (៤) ហើយក្រោយមកទៀត មានការបិទបាំងមួយត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាដើម្បី សន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដើម្បីបំភាន់ និងបំភ្លៃមតិអន្តរជាតិអំពី «ការបង្ក្រាបនេះ» ដោយនិយាយថា «ការបង្ក្រាបនេះ មិនមានគោលដៅទៅលើកម្មករទេ ប៉ុន្តែសំដៅទៅលើការជួញដូរមនុស្ស ដើម្បីដាក់ទណ្ឌកម្ម ដល់ពពួកអ្នកដែលជួញដូរមនុស្ស និយោជក និងមន្ត្រីដែលទទួលបានផលប្រយោជន៍»។

          ដោយអយុត្តិធម៌និងជាការរើសអើងផង NCPO ចាត់ទុកពលករកម្ពុជាខុសច្បាប់ជាការគម្រាមកំហែង (សន្តិសុខជាតិ)ដល់ប្រទេសថៃ ហើយគឺមិនមែនជាអ្នកជួញដូរមនុស្សជនជាតិថៃ មិនមែននិយោជក និងមន្ត្រី ថៃ​ដែលទទួលបានផលប្រយោជន៍​​ ដូចដែលបានថ្លែងដោយ NCPO​ នោះទេ។ តាមការយល់ឃើញក្រោយ ព្រឹត្តិការណ៍ ប្រសិនបើ NCPO ផ្តោតគោលដៅបង្ក្រាបទៅលើជនជាតិថៃដែលងាយរងគ្រោះតិចជាង ហើយដែល ជាអ្នកប្រព្រឹត្តខុស តាមការប្រៀបធៀបជាមួយកម្មករកម្ពុជាខុសច្បាប់ដែលងាយរងគ្រោះបំផុតនោះ ដោយ NCPO ប្រកាសដោយស្មោះត្រង់ និងអនុវត្តន៍ការបង្ក្រាបទៅលើពពួកអ្នកដែលជួញដូរមនុស្ស និយោជក និង មន្ត្រីដែលទទួលបានផលប្រយោជន៍ នោះប្រហែលជាមិនអាចមាន «ការចាកចេញដោយបង្ខំ» នៃកម្មករចំណាក ស្រុកកម្ពុជាខុសច្បាប់មកកាន់ប្រទេសកម្ពុជាទេ។
ផែនការរបស់ NCPO អាក្រក់ខ្លាំងណាស់។ ផែនការនេះមានលក្ខណៈរើសអើងជាតិសាសន៍។ វាប្រឆាំង នឹងភាពស៊ីវិល័យ។ វាគ្មានមនុស្សធម៌។ ការលាក់បាំងនៃផែនការនេះ នឹងមិនអាចកុហកមតិអន្តរជាតិបានទេ។

          វាជាការត្រឹមត្រូវក្នុងលក្ខណៈមនុស្សជាតិសម្រាប់ NCPO ក្នុងការសម្តែងការសុំអភ័យទោសឱ្យបាន សមរម្យ និងឱ្យបានឆាប់ចំពោះកម្មករចំណាកស្រុកដែលកំពុងរងការឈឺចាប់ទាំងនោះ។ ការសងជំងឺចិត្ត គួរ តែជាជំហាន​បន្ទាប់​ដែលត្រូវធ្វើឡើងដោយ NCPO ។ ការខកខានមិនបានធ្វើដូច្នេះ គឺស្មើទៅនឹងការអាម៉ាស់មុខ ភាពកាចសាហាវ និងមិន​គិតអំពី​ភាពថ្លៃថ្នូរនៃមនុស្សជាតិឡើយ។

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា



CNRP leaders need a reality check



By Allen Myers - Posted on June 24, 2014
Writing in the June 17 Cambodia Daily, CNRP politician Mu Sochua took issue with a June 11 Reuters article by Prak Chan Thul.

The earlier article basically said that the CNRP’s campaign to overturn last July’s National Assembly elections seems to have run out of steam. Not so, replies Sochua: just look at how things are changing – workers are seeking higher wages, there are “grass-roots and youth movements for change”, people are using social media, monks are building networks “to preserve our Buddhist values”.

Mu Sochua, like some other CNRP leaders, seems to have fallen into the trap of starting to believe their own propaganda.

In last year’s election, the CNRP used the vaguest slogan it could think of – “Change” – in order to win votes from people who would have differed from each other about slogans that advocated anything more precisely. Now the leaders seem to have convinced themselves that, if anything in Cambodia changes, the CNRP is either the cause of the change or the beneficiary of it, or both.

The CNRP leaders badly need a reality check. Things change all the time, regardless of the efforts or intentions of the CNRP. Even if there were no organised political opposition at all, workers who are being paid less than they need would be trying to get higher wages. People, especially young ones, have enthusiastically taken to social media all over the world, so it’s unlikely that Cambodians needed the encouragement of the CNRP in order to join Facebook or Twitter. Cambodian monks have been trying to preserve Buddhist values for many centuries, and will undoubtedly go on doing so whatever the outcome of future elections, so that “change” isn’t a change at all.

I don’t know what Mu Sochua was referring to with her phrase about “grass-roots and youth movements for change”. I hope she wasn’t referring to the CNRP supporters in last year’s demonstrations for whom “change” meant looting shops which they thought were owned by “yuon”.

Sadly, self-deception has always been an important characteristic of the politics of Sam Rainsy and his close associates. The claim that the opposition “really” won the 2013 election was not invented last July; it was recycled from many previous elections.

What was different about 2013 was two things. One was that the opposition, being united for the first time, came closer to winning than ever before.

The second difference was that the opposition leaders made a specific claim: that the CNRP had really won 63 seats, eight more than the 55 they won according to the official result. Unlike the claims after earlier elections, which were always only that some aspect or another wasn’t fair, the claim of an additional eight seats was something that could easily be checked. All that was necessary was for the CNRP leaders to be a little more precise: “In Province A, the NEC records us receiving x votes and the CPP receiving y, but these figures are wrong; the real totals were x + a and y – b.” It would then be possible to go back to the actual documents – either recounting the ballots or checking the combining of totals at the commune or provincial level – to see who was right: the NEC or the CNRP.

But the CNRP leaders have never provided any precise figures to back their claim. The reason is not hard to find. It is that their claim is untrue, and this would become obvious as soon as they made it precise. At every stage of the vote tally, from counting at polling stations to compiling provincial totals, CNRP representatives were present and signed the appropriate documents certifying that the figures were accurate.
But the CNRP leaders have to go on pretending. To admit that they didn’t “really” win the election would be to admit that they have been demonstrating in an effort to overturn the clear choice of a majority of Cambodian voters.

Mu Sochua actually writes, “The people have spoken. And we should honor them.” Indeed, everyone should. Many of the people voted for the CNRP. A larger number voted for the CPP. If the CNRP leaders were finally to acknowledge this, their claims to stand for democracy would have a better chance of being taken seriously.





បទយកការណ៍ ស្តីពី​សិក្ខាសាលា​អំពី ឱកាស​ការងារ​ និងកម្ម​សិក្សា​ការងារ​ នៅមជ្ឈមណ្ឌល​ខេត្តកំពត (វគ្គទី៩០)





បទអត្ថាធិប្បាយ​៖ គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ឆន្ទៈចរចា​ តែ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​

ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​ក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃ​ទី​១២ ខែ​មិថុនា​ កន្លង​ទៅ​​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ដាក់​ស្ថាប័ន គជប ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ បង្កើត​ជំពូក​ថ្មី​មួយទៀត គឺ​ជំពូក​ទី​១៥ ស្តីពី​អង្គការ​​រៀបចំ​​ការបោះឆ្នោត​។

ការ​ចរចា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បាន​ដាក់​លក្ខខណ្ឌ​ណា​មួយ​​នោះ​​ទេ​ក្នុង​ការ​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​​នៅ​ពេល​នេះ។​ គណបក្ស​ប្រជាជន​កម្ពុជា​ តែង​តែ​ធ្វើ​ការ​ចរចា​ដោយ​ឈរ​លើ​ស្មារតី បង្រួប​បង្រួម​ ផ្សះផ្សារ​ជាតិ និង​គោរពតាម​​រដ្ឋ​ធម្មនុញ្ញ ​​ជានិច្ច​ ។ ​ផ្ទុយ​ទៅ​វិញ គណបក្ស​​​សង្គ្រោះ​ជាតិ​ឯ​ណោះ​ទេ ដែល​ដាក់​លក្ខខណ្ឌ​ក្នុង​​ការ​​ចរចា​នោះ ហើយ​លក្ខខណ្ឌ​នេះ​ទៀត​សោត មិន​មែន​ដាក់​មក​ដើម្បី​ដោះស្រាយ​​ឡើយ គឺ​ជាការ​ដាក់​លក្ខខណ្ឌ​មួយ​បន្ថែម​បន្ទុក​ពីរ​ទៅ​វិញ​។​ដូច្នេះ​ វា​ជា​ហេតុផល​ដែល​នាំ​ឲ្យ​ការ​​ស្វែងរក​ដំណោះស្រាយ​ បន្ត​មិន​ចុះ​សម្រុង​គ្នា​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​រហូត​មក​ដល់​ពេល​នេះ។

ការ​លើកឡើង​ដដែល​ៗ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​ ស្តី​ពី​ការ​​ទាម​ទារ​ឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំ​ង​​​​សមាជិក​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សំ​ឡេង២ភាគ​៣ ​​នៃ​សមាជិក​​​រដ្ឋសភា​​ទាំង​មូល​ គឺ​ជាលេសបន្ត​កំដៅ​នយោបាយ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​កេង​យក​ប្រជា​ប្រិយ​ភាព​ពី​​ប្រជាពល​រដ្ឋ​ តែ​ប៉ុណ្ណោះ​។​

បើ​ក្រឡេក​មើល​ទៅ​អតីតកាល​ រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ​​ ដោយ​សម្លេង​២/៣​ នៃ​សមាជិក​រដ្ឋ​សភា​។ នៅក្នុង​ដំណាក់​​កាល​នោះ​ រាល់​ដំណើរ​ការ​អនុមត្តិ​ច្បាប់​តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​នយោបាយ​ជាញឹក​ញាប់​ ជាពិសេស គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ក្នុង​កិច្ច​ប្រជុំ​ម្តងៗ​។​​ គណបក្ស​ដែល​មាន​សម្លេង​ភាគ​តិច​​​​នៅ​ក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សម្លេងភាគ​​ច្រើន​ជា​ចំណាប់​​ខ្មាំង​​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​ខ្លួន​​ គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ មិន​អាច​ប្រជុំ​បាន​ ដែល​​នឹង​នាំ​​មក​នូវ​ការ​ជាប់​គាំង​ក្នុង​ការ​អនុមត្តិ​ច្បាប់​ផ្សេងៗ​​។​

​​ ជាក់​ស្តែង​ កាល​ណោះ​ គណបក្ស​​សម រង្ស៊ី​ ដែល​ជាគណបក្ស​តូច​តាច​មួយ​ មាន​ការ​បែក​បាក់​ជាមួយ​គណបក្ស​ ហ៊្វុន​ស៊ីន​ប៉ិច​ ដែល​ដឹក​នាំ​ដោយ​ទ្រង់ ​រណឬទ្ធិ​ ។ ដោយសារ​​គណបក្ស​ខ្លួន​ មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​អនុមត្តិ​ច្បាប់​ដោយ​សម្លេង​២/៣​នេះ​ និង​ដោយ​សារ​លោក សម រង្ស៊ី​ ចង់​រំសាយ​​កំហឹង​ជាមួយ​ទ្រង់ ​រណឬទ្ធិ​ ផង​ ទើប​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០០៦ គឺ​លោក​ សម រង្ស៊ី​ ខ្លួន​ឯង​ផ្ទាល់​ ​បាន​​ធ្វើ​សំណើ​​​ទៅ​ប្រធាន​រដ្ឋ​សភា​ ក្នុង​អាណត្តិ​​របស់​ទ្រង់ ​រណឬទ្ធិ​ ជាប្រធាន​​រដ្ឋ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ពី​មតិ​២/៣ ទៅ​​​ជា​ការ​​សម្រេច​ដោយ​សមាជិក​សភា​ ត្រឹម​៥០ បូក​១​ វិញ​។​

ចាប់​ពី​ពេល​នោះ​មក​ វិបត្តិ​ជាប់​គាំង​នយោបាយ​ដោយ​សារ​ការខ្វះ​កូរ៉ុម​ ត្រូវ​បាន​ផុត​រលត់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​

ដូច្នេះ​ ការ​លើក​ឡើង​នូវ​រូបមន្ត​ឲ្យ​​មាន​​ការ​បោះ​ឆ្នោត​​ជ្រើសតាំ​ង​​សមាជិក​​គណៈកម្មា​ធិ​កា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត ​សំ​ឡេង​២ភាគ​៣ ​​នៃ​សមាជិក​​រដ្ឋសភា​​ ដោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ គឺ​ជាចេតនា​​ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ យ៉ាង​ពិត​ប្រាកដ​​​ ហើយ​ទី​បំផុត​​ វានឹង​នាំ​ដល់​ការ​បរាជ័យ​ក្នុង​​ការ​ធ្វើ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត​ ដែល​​បាន​​ឯក​ភាព​គ្នានៅ​ក្នុង​ជំនួប​កំពូល​ ជាមិនខាន​។​ មានន័យ​ថា​ « គណបក្ស​​សង្គ្រោះ​ជាតិ​​ មាន​ឆន្ទៈ​ក្នុង​ការ​ចរចា តែ​គ្មានឆន្ទៈ​ក្នុង​ការ​​ដោះស្រាយ​​បញ្ហា​ » និង​​​បាន​​ប្រើ​​នូវ​​ល្បិច​      « ស្វា​ស៊ី​​បាយ​រួច​ ទៅ​លាប​មាត់​ពពែ​ » ដោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​ជាអ្នក​លើក​បញ្ហា​ឲ្យ​ជាប់​គាំង​ ហើយ​ទម្លាក់​​កំហុស​មក​លើ​គណបក្ស​​ប្រជាជន​​កម្ពុជា​ ​​​ជាអ្នក​ដោះ​ស្រាយ​ទៅ​វិញ​។​

ម៉្យាង​វិញ​ទៀត​ ការ​ប្រកាន់​ជំហរ​ មានះ​ រឹងរូស​ របស់​លោក​ កឹម សុខា​ និង​លោក សម រង្ស៊ី​ ក្នុង​​ការ​មិន​ចូល​ប្រជុំ​សភានាពេល​នេះ​​ ក៏​ជាល្បិច​កល​​មួយ​ផង​ដែរ​ ក្នុង​ការ​គៀង​គរ​រក​​ថវិកា ពី​បងប្អូន​​ខ្មែរ​រស់​នៅ​បរទេស​​ ដើម្បី​ទទួល​​បាន​នូវ​លាភ​សាក្ការៈ​ ក្នុង​ការ​ធ្វើ​មាន​ ធ្វើ​បាន​ដល់​ក្រុម​គ្រួសារ​ខ្លួន​ តាម​រយៈ​ការ​យកលេស​ទៅ​ធ្វើ​ទស្សនៈកិច្ច​ ឬ​ថា​ទៅ​បង្ហាញ​ពី​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​ជាដើម​ ។

មេបក្ស​​ប្រឆាំង​ទាំង​ពីរ​ តែងតែ​ប្តូរ​វេន​គ្នា​ទៅ​សុំ​រៃ​អង្គៀស​​ប្រាក់​ ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេសពី​រដ្ឋ​មួយ ​ទៅ​រដ្ឋ​មួយ ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​​​មួយ ដែលពួក​គេ​ខិត​ខំ​ធ្វើ​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​​យ៉ាង​លំបាក​​​។​ ​ថ្មីៗនេះ​ ពេល​ដែល​​លោក កឹម សុខា​ ចេញទៅ​​រក​លុយ​​ លោក សម រង្ស៊ី នៅ​ក្នុង​ ហើយ​ឥឡូវ​នេះ​ ដល់​វេន​​លោក​ កឹម សុខា​ នៅ​ក្នុង​ លោក សម រង្ស៊ី​ ចេញ​រក​លុយ​វិញ​ម្តង​។ ពិត​ជាវិធី​ងាយ​ៗ​ក្នុង​​ការ​រក​ប្រាក់​មែន​។​​​

នៅ​ទី​បំ​ផុត​ ពេល​ដែល​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ អស់​សមត្ថភាព​​ ក្នុង​ការ​ប្រមូល​ប្រាក់​នៅ​បរទេស​ ហើយ​នៅពេល​ដែល​ប្រជាពលរដ្ឋ​​នៅ​បរទេស​កាន់​តែ​អស់​ជំនឿ​ មាន​វិធី​មួយ​ទៀត​គឺ​ការ​និយាយ​លួង​លោម​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ថា​ យើង​គួរ​តែ​ដល់​ពេល​ចូល​ប្រជុំ​សភា​​ហើយ​ ដើម្បី​ធ្វើ​កំណែទម្រង់​នេះ​ ឬកំណែទម្រង់​នោះ​ ឬនិយាយ​ថា​ យើង​ទទួល​បាន​ជោគជ័យ​ហើយ​ ដើម្បី​បង្ហាញ​ថា​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ​​ ប៉ុន្តែ​ ចំណុច​សំខាន់​ក្នុង​ការ​ព្រម​ចូល​​ប្រជុំ​ក្នុង​សភា​ គឺ​ដើម្បី​ទៅ​ទាម​ទារ​ប្រាក់​ខែ​របស់​ពួក​គេ​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​​។​

ដូច្នេះ បក្ស​ប្រឆាំង​​ មិន​ខុស​​ពី​មនុស្ស​ដែល​លោភលន់​​នោះ​ទេ​ ដោយ​ហេតុ​ថា ក្នុង​ការ​ចរចា​​គណបក្ស​​សង្គ្រោះ​ជាតិ តែង​ដាក់​​លក្ខខណ្ឌ​​ជា​​បន្តបន្ទាប់ ហើយ​លក្ខខណ្ឌ​ដែល​គណបក្ស​​ប្រឆាំ​ង​​ដាក់​ដើម្បី​​ចរចា​នេះ វា​មាន​ចេតនា​ធ្វើ​ឲ្យ​រាំងស្ទះ​​ ច្រើន​ជាង​ដំណោះស្រាយ​។​

ជារួម​ ដើម្បី​ឲ្យមាន​កំណែទម្រង់​ពិតប្រាកដ​លើ​ប្រព័ន្ធ​បោះឆ្នោត​ គឺ​ស្ថា​ប័នគជប ត្រូវតែ​​ការពារ​​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​គជប ត្រូវតែ​​ធ្វើ​ឡើង​​ដោយ​សមាជិក​​រដ្ឋសភា​​សំឡេង​ ៥០​បូក​១​ ទើប​​ស្ថាន​ប័ន​​បោះឆ្នោត​​នោះ​​ឯករាជ្យ​ ​ព្រោះ​​រាល់​​សមាជិក​ដែល​បាន​ជ្រើស​តាំង​ទាំងអស់​ សុទ្ធតែ​មាន​ការ​ឯក​ភាព​គ្នា​ពី​គណបក្ស ដែល​មាន​សម្លេង​ក្នុង​សភា​​ ហើយ​សមាស​ភាព​​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​ជ្រើស​តាំង​ នឹង​មិន​មាន​ការកែ​ប្រែ​ញឹក​ញាប់នោះ​ឡើយ។


ដោយ ពង្ស សុក្រឹត្យ