Tuesday, July 8, 2014

បទអត្ថាធិប្បាយ ៖ ទស្សនៈដែល​ធ្វើឱ្យ​​បក្ស​ប្រឆាំង​ខក​ចិត្ត​ « បើច្បាប់ថ្មីមិនមក ច្បាប់ចាស់នៅតែដំណើរការជាធរមាន »

ថ្មី​ៗនេះ សម្តេច​តេជោ ហ៊ុន សែន  បាន​ថ្លែង​ថា « បើច្បាប់ថ្មីមិនមក ច្បាប់ចាស់នៅតែ​ដំណើរ​ការជាធ​រ​មាន​​​​» ។​ ពិត​ណា​ស់​ថា ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​បាន​បង្កើតជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងទ្បាយរបស់ប្រទេសដើម្បី​ស្ថិរភាព​នយោ​បាយ សង្គម និង​ការ​អភិវឌ្ឍ​ន៍​  ហើយ​ច្បាប់​ដែល​បាន​អនុម័តនីមួយៗមិន​ងាយ​នឹង​ធ្វើ​វិសោធនកម្ម​ញឹក​ញ៉ាប់​ តាម​ទំ​នើង​ចិត្ត​នោះ​ឡើយ។

ជាក់​ស្តែង ពាក់​ព័ន្ធ​នឹងងច្បាប់​​បោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ គឺ​រដ្ឋធម្មនុញ្ញ ជំពូក​ទី ៧ មាត្រា​ ៧៦ នៅក្នុង​វាក្យ​ខណ្ឌចុងក្រោយ បាន​ចែង​យ៉ាង​ច្បាស់​​ថា​ «  អង្គការ​រៀបចំ​ការ​​បោះ​​ឆ្នោត នីតិវិធី និងបទ​បញ្ជា​នៃការបោះឆ្នោត ត្រូវបានកំណត់​ដោយ​ច្បាប់​បោះ​ឆ្នោត» ។ បើ​បែ​​​​ប​នេះ ​​តើស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតចាំ​បាច់ក្លាយជា​ស្ថាប័ន​​ធម្ម​នុញ្ញ នឹង​ត្រូវ​ជ្រើស​តាំង​សមាស​ភាពសមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​​ថា គ.ជ.ប នោះ ដោយ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ចំនួន ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភាដែរ ឬ​​ទេ? ការប្រកាន់ជំហរ​ទាមទារ​លើសំ​ណើរ​ស្នើរសុំដែលផ្ទុយពីផ្លូវច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិគឺដើម្បីអ្វី?

គណបក្សសង្គ្រោះជាតិបានដឹង​យ៉ាង​ច្បាស់​ណាស់​ថា រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ ​​ ដោយ​សំឡេង​ ២ ភាគ ៣   នៃ​សមា​​ជិក​​រដ្ឋ​សភា​ ហើយរាល់​ពេលដំណើរ​ការ​អនុម័ត​ច្បាប់​ម្តងៗ តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​​​ជាញឹក​​ញាប់​ ជា​ពិសេស​ គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​កនៃកិច្ច​ប្រជុំសភា ដែល​គណបក្សមាន​សំឡេង​ភាគតិច​​នៅក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សំឡេងភាគ​​ច្រើន​ជា​ចំណាប់​​​ខ្មាំង​ ដើម្បី​​ផល​ប្រយោជន៍​នយោបាយ​រប​​ស់​បក្ស​ខ្លួន​ជានិច្ច​។

ចុះហេតុអ្វីក្នុងស្ថានការណ៍នយោបាយដែលពោពេញដោយសុខសន្តិភាព ការ​អភិវឌ្ឍន៍​​ជាតិ គេចផុតពីវិបត្តិការជាប់គាំងនយោបាយ បក្សប្រឆាំងបែជាទាមទារឲ្យ​មាន​ការ​អនុម័ត​​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​សំឡេង ២​ភាគ​៣ នោះទៅវិញ ?

ការទាមទាររបស់គណបក្សប្រឆាំងត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាជាយល់ឃើញថា ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជាដែលកំពុងតែចាក់​គ្រឹះយ៉ាងរឹងមាំ​នៅ​កម្ពុជា ។ ម៉្យាង​វិញ​ទៀត ក្នុង​បរិបទនេះ គឺគេបាន​ដឹង​ច្បាស់​ណាស់​ថា  ប្រសិន​ជា​ធ្វើ​តាម​សំ​ណើ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ប្តូររូប​មន្តពី៥០ភាគ​រយ បូក​១ មក​ ២ភាគ​៣មែន​នោះ បញ្ហាទាំង​អស់​នឹង​ជាប់​គាំង ពីព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អោយ​មាន​ការ​អនុម័ត​អ្វី​បាន​ទាំង​អស់  និយាយ​ជា​រួម​ រាល់​សំ​ណើណាមួយ​របស់​គណបក្ស​ប្រជាជន ក្នុង​ការ​ពន្លឿន​ប្រសិទ្ធិភាព​ក្នុង​ការ​​អនុវត្តច្បាប់​នានា ប្រាកដជា​នឹង​ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​ជំ​ទាស់។ នោះហើយ​ជា​ពហុវិបត្តិ​ជាថ្មី​របស់កម្ពុជា ដែលអាចកើតមានទ្បើងតាមរយៈរូបមន្ត ដែលប្រាស់ចាកពីផ្លូវ​ច្បាប់​នេះ ។ បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣ នោះ​​ភាព​ជាប់គាំងកាន់​តែមាន​សភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣  នៃការ​​បង្កើ​តរាជ​​រដ្ឋា​ភិ​​បា​ល​ទៅទៀត ព្រោះថា អតីតកា​​ល រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភា​បោះឆ្នោត ទុកចិត្តដល់​រាជ​រដ្ឋាភិបាល​តាមមតិគាគច្រើន ២ ភាគ ៣  នៃស​មាជិ​ក​​សភាទាំងមូល) ហើយ​រូបម​ន្ត​នេះ បានធ្វើ​ឲ្យមានការ​ជាប់គាំ​ងនយោ​បាយ​នៅ​ក្រោយ​​កា​រ​​​​​បោះឆ្នោតម្តងៗតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោ​យមក ដោយឆន្ទៈ​នយោបាយក្នុងការបង្រួប​ប​ង្រួ​​ម​ជាតិរបស់​គណបក្ស​ប្រជាជនកម្ពុជា បាន​ទម្លុះទម្លាយ​នៃភាពជាប់គាំងនេះ ដោយ​មាន​កា​​រ​​បង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជា​ជនកម្ពុជា និង​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣  មិនអាចបង្កើត គ.ជ.ប វិញនោះ នៅ​កម្ពុជា​ក៏មិនអា​ច​មានការ​បោះឆ្នោត​បាន​ ហើយបើមិន​បា​ន​បោះ​ឆ្នោត​ក៏មិនអាច មានរាជ​រដ្ឋា​ភិបាល ហើយបើមិន​មានរាជ​រដ្ឋា​ភិបាល ដំណើរ​​ការប្រ​ជាធិ​ប​​តេយ្យ​សេរីពហុបក្សនៅកម្ពុជា ពិត​ជា​ត្រូវបានបំផ្លាញ។ បើ​ដំណើរ​​​ប្រ​ជាធិ​ប​​តេយ្យ​សេរីពហុបក្សនៅកម្ពុជា ពិត​ជា​ត្រូវបានបំផ្លាញ ប្រាកដណាស់ គឺ​បំផ្លាញ​ដោយ រូបមន្ត២ភាគ​៣ ដែលស្នើរដោយគណបក្សសង្គ្រោះជាតិ ។

 ទោះយ៉ាង​ណា  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធាន​ការ​ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​នឹង​មិន​ធ្វើ​អ្វី​ ដើម្បី​បំ​ពេញ​ចិត្តក្រុម​បក្សប្រឆាំង ហើយមក​បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​ ។

 ល្មម​​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង បញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នាក់​​ដល់​សង្គម​ជាតិ ហើយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការជឿទុកចិត្ត​គ្នា​ ហើយគួរ​ក្រឡេកមើល​បណ្តា​ប្រទេស​ប្រជាធិ​ប​តេយ្យធំៗ នៅលើពិភពលោកការបោះឆ្នោត​គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត ហើយក្រោយ​ការ​បោះ​ឆ្នោត គណបក្ស​នីមួយ​ត្រៀមខ្លួន​ទទួលយក​លទ្ធផល​ដោយ​មិន​តវ៉ា។ អ្នកឈ្នះ​និង​អ្នកចាញ់​ឆ្នោត​ផ្ទេរ​តួនាទី ដោយ​គ្មាន​ឧស​គ្គ​អ្វី​ឡើយ។ នេះ​មកពី​អ្នកនយោបាយ​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​និង​តម្លាភាព ហើយ​ពួកគេ​គោរព​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ មាន​ចិត្ត​ជា​អ្នក​កីទ្បា​លើ​ទីលាន​ប្រជាធិបតេយ្យពិតប្រាកដ។

មេដឹក​នាំ​គណបក្សប្រឆាំង គួរទទួលយកសំ​ឡេង​ឆ្នោត​ដែល​ប្រជាពល​រដ្ឋបាន​បោះ​ជូន​គណបក្សសង្គ្រោះ​ជាតិចំ​នួន​៥៥ អាសនៈ គឺអាច​ឱ្យ​ក្រុម​អ្នក​តំ​ណាង​រាស្ត្រចូល​ទៅ​បំ​ពេញ​កាតព្វ​កិច្ចជូន​ជាតិ​បាននៅ​ក្នុង​រដ្ឋសភា ហើយរាល់ការកែប្រែ ឬការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ គួរធ្វើក្នុងក្របខ័ណ្ឌរដ្ឋសភាជាតិ មិន​គួរគប្បី​ធ្វើខ្លួន​ឯងជាដង្កូវសង្គម តាមដង​ផ្លូវ​ដែលចាំតែស៊ីរូង បំផ្លិចបំផ្លាញជាតិនោះទេ ។ ហើយបើអ្នកតំណាង​រាស្ត្រ​ទាំង​៥៥​រូប​មិន​ចូល​សភា​ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីទេ នោះច្បាប់ស្តីពី អង្គការ​រៀបចំ​ការ​បោះ​​​ឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោតចាស់ត្រូវនៅជាធរមាន​ក្នុងការ​រៀប​ចំបោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខដដែល៕


អត្តបទដោយ: ឧត្តម សក្តិ

សេចក្តីប្រកាសព័ត៌មាន អ.វ.ត.ក និងក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ចុះហត្ថលេខា​ លើអនុស្សរណៈ​ យោគយល់​គ្នា​ស្តីពី​ការសាងសង់​ស្តូបរំលឹក​វិញ្ញាណ​ក្ខន្ធ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង



PRESS RELEASE ECCC and Ministry of Culture and Fine Arts to Sign a Memorandum of Understanding (MoU) to Establish a Memorial in Tuol Sleng Museum

The Extraordinary Chambers in the Courts of Cambodia (ECCC) and the Ministry of Culture and Fine Arts (MoCFA) will sign a Memorandum of Understanding (MoU) to establish a memorial in Tuol Sleng Museum, in commemoration of the victims who died there during the Khmer Rouge regime from 1975-1979. The ceremony will take place in Tuol Sleng on 10 July 2014​​  at 9am and will be presided over by H.E. Kranh Tony, Acting Director of Administration Office of the ECCC, and His Excellency Chuch Phoeurn, Secretary of State of the MoCFA.

The project will kick off on 10 July 2014. It is funded by the Ministry of Economic Cooperation and Development (BMZ)/ the German Agency for International Cooperation (GIZ) through the Victims Support Section of the ECCC, and implemented under the framework of Non-Judicial Measures (NJM) of the ECCC Reparation Programme. 


Non-judicial measures or programmes are initiatives identified and implemented for the benefit of general victims of the Khmer Rouge regime. The measures can be implemented outside of the judicial proceedings of the ECCC. They are separate from Civil Party reparation projects, which are decided by the Judges in a case verdict.

The VSS has signed Memoranda of Understanding with 1) Document Center of Cambodia (DC-Cam) on the Project of Permanent Exhibition on Forced Transfer and Tuol  Porchhrey; 2) Kdei Karuna (KdK) and Youth for Peace (YfP) on the Project of Mobile Exhibition of Forced Transfer and Tuol Prochhrey; 3) Transcultural Psychological Organization (TPO) on the Project of Testimonial Therapy and Self-Help Group; and 4) Youth for Peace (YfP) on the Project of Peace Leaning Center in Kraing Tachan, Takeo Province. The implementation of these projects is made possible with the funding from the German Ministry of Economic Cooperation and Development (BMZ) through the VSS.


The Victims Support Section is entrusted with the development and implementation of Non-Judicial Measures to address the broader interests of victims of the Khmer Rouge. Such programmes may, where appropriate, be developed and implemented in collaboration with the Government and non-governmental organizations external to the ECCC.


បទយកការណ៍ ស្តីពីឱកាស​ទទួលបានការ​ងារ​​​ធ្វើ​សមរម្យ​ និង​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​នីក្នុងក្រុមហ៊ុន​ Terre Rouge Cellection (វគ្គទី០៩២)






សារាចរណែនាំ ស្តីពី ការ​ចូលគោរព​ព្រះវិញ្ញាណ​ក្ខ័ន្ធ និងពិធីដង្ហែព្រះបរមអដ្ឋិ ព្រះរតនកោដ្ឋ