Thursday, July 24, 2014

បទអត្ថាធិប្បាយ៖ មាន សម្តេច ហ៊ុន សែន មានសន្តិភាព និងការបង្រួបបង្រួមជាតិ

ត្ថបទដោយ: សៅ សុភៈ

ឆ្លងតាមព្រឹត្តិការណ៍នយោបាយនៅកម្ពុជាជិត ៤ ទសវត្សរ៍​កន្លង​មក​នេះ ពិ​ភ​ព​លោ​ក​អា​ច​មើលឃើញយ៉ាងច្បាស់ថា  សម្តេចតេជោ ហ៊ុន  សែន ជាអ្នកចរចាដ៏ល្បីល្បាញ និងដើរតួនា​ទី​ដ៏​សំ​​ខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅ​គ្រប់​របត់​ន​យោ​បា​យ​ធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរជាង ៣០ ឆ្នាំចុងក្រោយនេះ ហើយសម្តេចតែងតែបើកបេះដូង ចិត្តទូលាយជាមួយអ្នកនយោបាយខ្មែរគ្នាឯង ព្រមទាំងជាមួយប្រទេសនានា ដើម្បីកសាង​សន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងប្រយោជន៍ទៅវិញទៅមក។

ចំពោះស្ថានភាពនយោបាយនៅកម្ពុជាវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី ៥ រួចមក ដែលមានបញ្ហាអូសបន្លាយរហូតមកដល់ពេលនេះ ​ត្រូ​វ​បាន​បញ្ចប់ ក្នុងនាមយើងជាខ្មែរនៅតែមានជំនឿចិត្តថា សម្តេចតេជោ ហ៊ុន សែន នៅតែជា​តួអង្គ​មួយដ៏សំខាន់ដូចអតីតកាលវត្តមានរបស់សម្តេច នឹងខិត​ខំរិះរ​កគ្រ​ប់ម​ធ្យោ​បា​យ​ដើ​ម្បីប​ញ្ច​ប់​បញ្ហានយោបាយ និងបច្ចេកទេសជាមួយគណបក្សប្រឆាំង ជាពិសេសធ្វើយ៉ា​ងណា​កុំឲ្យ​ប​ញ្ហា​ដដែលៗកើតឡើងជាថ្មីទៀត នៅក្រោយពេលបោះម្តងៗ។

ជាក់ស្តែងណាស់ នៅ​ទី​បំផុត​ វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​បាន​អូស​បន្លាយ​ពេល​អស់​ ១ឆ្នាំកន្លងមក​នេះ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​ បន្ទាប់​ពី​ជុំនួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​ពេល​ជិត ​៥ ​ម៉ោង កាលពីថ្ងៃអង្គារ ទី​ ២២ ខែ​ក​ក្ក​ដា​​កន្លងទៅនេះ។ ទាំងនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា ដែល​កើ​តចេញពីឆន្ទៈនយោបាយដ៏មោះមុតរបស់ សម្តេច ហ៊ុន សែន លើទ្រឹស្តីនយោបាយយុទ្ធ​សា​ស្រ្ត​ឈ្នះ​ៗ (ខ្មែរឈ្នះទាំងអស់គ្នា) គឺគណបក្ស​សង្គ្រោះជាតិក៏ឈ្នះ គណបក្ស​ប្រជាជ​ន​កម្ពុ​ជា​ក៏​ឈ្នះ​។ ឈរលើហេតុផលនេះ គណបក្ស​សង្គ្រោះជាតិសម្រេច​ថា ខ្លួន​នឹង​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះផងដែរ​។ ចំណងនយោបាយដែលស្រាយដោយ សម្តេច ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍​អន្តរជាតិ​ ដែលក្នុងនោះមានអង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក​ ប្រទេស​បារាំង ជប៉ុន និង​ចិនជា​ដើម ​បានស្វាគមន៍​ការបញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ នូវបេក្ខជន​​តំណាងរាស្ដ្រ​ជាប់ឆ្នោត​ចំនួន​ ៧រូប ​របស់​គណបក្ស​ប្រឆាំង។ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ដើមសប្តាហ៍​នេះ​ លើ​គោលការណ៍​បង្កើត​សមាសភាពដឹក​នាំ​​រដ្ឋសភា​ និង​ធ្វើ​កំណែទម្រង់​គណៈ​កម្មា​ធិ​កា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប)។ ជាងនេះទៅទៀត ពី​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេសស្វីស​ អ្ន​ក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ​បានថ្លែង​ស្វាគមន៍​ការបំបែក​ភាព​ជាប់​គាំង​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ។​

បើគេរម្លឹកដល់អតីតកាលនោះ គេនឹងមានការចងចាំ និងបានដឹងថា ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៧ ខែមករា ១៩៧៩ គឺមានរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ជា​រ​ប​ប​ក​ម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើ​ទា​រុ​ណ​កម្ម កាប់សម្លាប់ប្រជាជនខ្មែរអស់ជិត​៣លាន​នាក់ នឹង​បា​ន​ប​ន្ស​ល់​ទុ​ក​នូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ដែលមានផ្នែកជាច្រើន មកដល់បច្ចុប្បន្នទៀតផង។ អ្នក​ដែ​ល​បា​នប​ញ្ច​ប់​របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស គឺដោយ​សារ​ឥស្សរជន​ក្នុង​កម្លាំង​សាមគ្គី​របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឈាន​ដល់​ការ​រំ​ដោះ​បាន​ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានគណបក្សប្រជាជនកម្ពុជាជាកម្លាំង​ស្នូល​​នៃ​ចលនារណសិរ្សនេះ។

គុណ​បំ​ណា​ច់​ជាប្រវត្តិសាស្ត្រនេះ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា ដែល​កំ​ពុ​ង​គ្រប់គ្រងអំណាចបច្ចុប្បន្ន ក្នុងនោះក៏មាន សម្តេចតេជោ សែន ផងដែរ ព្រម​ទាំង​យុ​វជ​ន​ជា​ច្រើ​ននាក់ទៀតនៅ​ពេល​នោះ​

ទោះបីជារបបប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំក៏ដោយ ក៏ប្រទេសកម្ពុជានៅមា​ន​សង្គ្រាមក្នុងស្រុកបន្តទៀត ឈាមខ្មែរនៅតែហូរ ពុំមានឱកាសកសាងជាតិឡើយ។ ចាប់​ពី​ដើ​ម​ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ កម្ពុជាមានសង្គ្រាមស៊ី​វិល​ ប្រឆាំងនឹងគ្នាឯង។ រយៈពេល ១០ ឆ្នាំនេះ ក្រុម​នយោបាយ​ខ្មែរជា​ច្រើន​ភាគី​ បានធ្វើសង្គ្រាមនឹងគ្នា មិនចាញ់ មិនឈ្នះ។ ប៉ុន្តែ ជាតិខ្មែរទាំងមូលជាអ្នកចាញ់ និងខាតបង់ នោះទើបកិច្ចប្រឹងប្រែងស្វែង​រកសន្តិភាពបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជាបានបញ្ចប់ នៅ ៤ ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី ២៣ ខែតុ​លា ឆ្នាំ ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិ ត្រូវបា​ន​គេ​ផ្ដ​ល់​អំ​ណា​ច​ដើម្បីអនុវត្តឲ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួន ការដកហូតអាវុធ និងបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា ជាអាជ្ញាធ​រ​ប​​ណ្ដោះ​អាសន្នរបស់សហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់។

យើងដឹងហើយថា  នៅក្នុងការគ្រប់គ្រងប្រទេសកម្ពុជាដោយអាជ្ញាធរអន្តរកាលស​ហ​ប្រ​ជា​ជា​តិ​នៅកម្ពុជា (អ៊ុនតាក់) នេះ ក្រុមកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មិនបានសហការ ជា​មួយអាជ្ញាធរនេះឡើយ រហូតមានទំនាស់គ្នាទៀតផង។ ពិសេសពួកខ្មែរក្រហមមិន​បា​ន​ចូល​រួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ១ ឆ្នាំ ១៩៩៣ ទេ ព្រមទាំងបង្កអសន្តិសុខ​ បន្តសង្គ្រាមជាមួយរដ្ឋាភិបាល នៅតំបន់ប៉ែកខាងលិចប្រទេសកម្ពុជា។​ ពោលគឺ​ស្ថា​ន​ភា​ព នៅតំបន់ប៉ែកខាងលិចនេះ ស្ថិតក្នុងសន្តិភាពផង និងសង្រ្គាមផង ដោយនៅ​មាន​ស្នូរ​កាំ​ភ្លើ​ង​ប្រ​យុ​ទ្ធ​គ្នា រវាងខ្មែរ និងខ្មែរនៅឡើយ។ ហើយក្រោយឆ្នាំ ១៩៩៨ ត្រូវបានកាត់បន្ថយផ្នែកសង្រ្គាម និ​ង​អសន្តិសុខ ហើយមានសន្តិភាពដូចបច្ចុប្បន្ននេះ ដោយសារនយោបាយបង្រួបបង្រួម ជាតិរ​ប​ស់​​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនយោបាយឈ្នះឈ្នះរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុវត្តកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៩៨។ ទីបំផុត ​ការ​លះ​បង់រ​ប​ស់​ប្រ​មុខ​រាជរដ្ឋាភិបាលទទួលបានជោគជ័យ ពោលគឺប្រទេសកម្ពុជាមានសន្តិភាព ការប​ង្រួ​បប​ង្រួ​ម​ជា​តិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ដូចនេះ សមិទ្ធផលរបស់កម្ពុជាអាចសមល្មមបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុ​ជា​ជាគំរូនៃសន្តិភាព សម្តេច ហ៊ុន សែន ជាអ្នកសាបព្រួស ជាអ្នកបំពាក់ ជា​បិតា​ប្រ​ជា​ធិប​តេ​យ្យ ជា​បិតាសន្តិភាពសម័យ​ថ្មីរបស់កម្ពុជា ហើយវត្តមាន និងតួនាទីដ៏សំខាន់របស់សម្តេចជាអ្នកដោះស្រាយ ក៏ដូចជា​អ្នក​កា​រ​ទូ​តដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរ

ដូច្នេះ ខ្មែរត្រូវ​ស្រលា​ញ់​ខ្មែរគ្នាឯង ដើម្បីសន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងប្រយោជន៍​​ទៅវិញទៅមក៕

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​ប្រឆាំង​មន្ត្រី​របស់ខ្លួន​ដែល​មិន​មក​ធ្វើការ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ទើប​ឡើងកាន់​តំណែង​​ថ្មី លោក សាយ សំ​អាល់ បាន​អះអាង​ថា នាពេល​បច្ចុប្បន្ន មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​របស់លោក​មួយចំនួន មិនដែល​មក​ធ្វើការ​នោះទេ ពោលគឺ​ចាំតែ​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ។  លោក​រដ្ឋមន្ត្រី​វ័យក្មេង បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ទាំងនោះ។ 

ទើបតែ​មាន​អាយុ ៣៤ ឆ្នាំ និង​ឡើងកាន់តំណែង​មិនទាន់បាន​មួយឆ្នាំ​ត្រឹមត្រូវ​ផង​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួងបរិស្ថាន ហើយ​មិន​មក​ធ្វើការ។ បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​នេះ​ទាំងអស់​មាន​ចំនួន​តែ ៥០០ នាក់​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុងតែ​ត្រូវការ​បុគ្គលិក​បន្ថែម។ 

នៅក្នុង​សន្និសីទ​ការ​សែត​លើក​ទី ១ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក សាយ សំ​អាល់ បានបញ្ជាក់​ដូច្នេះ​ថា៖« មន្ត្រី​របស់​យើង​មិន​មក​ធ្វើការ ក៏មាន​ច្រើន​ដែរ តែ​ឥឡូវ​យើង​កំពុងធ្វើការ​ជាមួយ​គាត់។ ពេលខ្លះ​យើង​មិនទាន់បាន​ផ្ទេរ​ភារកិច្ច​ដល់​គាត់ តែ​មន្ត្រី​ខ្លះ​ក៏​គាត់​ខ្ជិល គាត់​មិន​មក​ធ្វើការ។ បន្តិចទៀត​យើង​នឹងមាន​វិធានការ​ចំពោះ​គាត់»។

លោក​រដ្ឋមន្ត្រី ដែលជា​កូនប្រុស​លោក សាយ ឈុំ រូបនេះ បាន​អះអាងថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​ក្រោម​ការដឹកនាំ​របស់លោក កំពុង​ធ្វើ​ទំនើបកម្ម​ថ្មី។ ទំនើបកម្ម ដែល​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា ចាប់ផ្តើម​ពី​ការ​និត្យ​លើ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ​ដែល​បម្រើកា​រងារ​នៅក្នុង​ស្ថាប័ន​នេះ តាមរយៈ​ការផ្តល់ប្រាក់​បេសកម្ម ការគ្រប់គ្រង​ចំណូល​របស់​ក្រសួង ផ្តល់ប្រាក់​លើកទឹកចិត្ត និង​តម្លើង​ប្រាក់ខែ​តាមរយៈ​ពេលវេលា​នៃ​ការធ្វើការ។ 
តែ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ដដែល បាន​និយាយថា ការធ្វើ​ទំនើបកម្ម​ក្រសួងបរិស្ថាន​នេះ មិនមែន​មានន័យថា រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​ក្រសួង​នេះ​មុន មិនបាន​គិតគូរ​ពី​បញ្ហា​នេះឡើយ ឬ​ធ្វើ​មិនបាន​ល្អ​ឡើយ។ លោក​ថា អ្វីដែល​លោក​ធ្វើ​ពេលនេះ គ្រាន់តែ​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​តែប៉ុណ្ណោះ។

សូម​រម្លឹកថា កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ លោក សាយ សំ​អាល់ កូនប្រុស​របស់លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​នីតិកាល​ទី ៥ តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជំនួស​លោក ម៉ុក ម៉ារ៉េត។ លោក សាយ សំ​អាល់ ដែល​ពេលនេះ មាន​អាយុ ៣៤ ឆ្នាំ គឺជា​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​នេះ។

តាមពិត​ទៅក្នុង​អាណត្តិ​ទី ៥ នេះ លោក សាយ សំ​អាល់ ក៏បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​កំពង់ចាម​ផងដែរ តែ​លោក​មិនបាន​ជាប់ឆ្នោត​នោះទេ។ លោក​រដ្ឋមន្ត្រី កើត​នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៨០ បានទទួល​ការអប់រំ​ផ្នែក​បរិស្ថាន នៅក្នុង​ប្រទេស​អូ​ស្រា្ត​លី៕

ដោយ ជា ធីរិទ្ធ, thmeythmey

តារាងលេខទូរស័ព្ទមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួួយទទួលបន្ទុកសង្កេតការណ៍តាមមណ្ឌលប្រឡងនានា





លោក សាយ សំ​អាល់៖« ភ្នំពេញ​លិច​ មិនមែន​ដោយសារ​លុប​បឹង​នោះទេ»

រដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​របស់​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ច្រានចោល​ចំពោះ​មតិ​មួយចំនួន​ដែល​បាន​លើកឡើងថា រាជធានី​ភ្នំពេញ​តែងតែ​ជន់​លិច​នៅពេល​ដែលមាន​មេឃ​ភ្លៀង ដោយសារតែ​រដ្ឋាភិបាល​លុប​បឹងបួរ​សម្រាប់​បង្ហូរទឹក​អស់។ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ភ្នំពេញ នា​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ដូច្នេះ​ថា៖ « ខ្ញុំ​មិន​ឯកភាព​នោះទេ ចំពោះ​គំនិត​ដែល​និយាយថា ដោយសារតែ​យើង​លុប​បឹង​បាន​លិច។ ខ្ញុំ​គិតថា ការ​លិច​នេះ ដោយសារតែ​ចំនួន​ទឹកភ្លៀង​ច្រើន និង​ការស្រុតចុះ​ផ្ទៃដី​នៅក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រព័ន្ធ​លូបង្ហូរទឹក​មិន​គ្រប់គ្រាន់»។