Wednesday, July 30, 2014

មន្ត្រីជាន់ខ្ពស់កម្ពុជា ស្នើឲ្យមេធាវីខិតខំគោរពក្រម​សីលធម៌វិជ្ជាជីវៈរបស់ខ្លួន​និងប្រកាន់ខ្ជាប់នូវតួនាទីក្នុងការតំណាង និងការពារសិទ្ធិរបស់កូនក្ដី

ឯ.ឧបណ្ឌិតសភាចារ្យ សុខ  អាន បាន​ណែនាំ​ដល់មេធាវីគ្រប់រូបឲ្យប្រ កាន់ខ្ជាប់នូវតួនាទីរ បស់ខ្លួ ន​ ក្នុងការធ្វើ​ជាតំណាង និងការ​ការ​ពារ​សិទ្ធិរបស់កូនក្ដីរ ដោយខិតខំគោរព នូវក្រម​សីល​ធម៌វិជ្ជា ជីវៈ​របស់ ខ្លួន ដើម្បីជំរុញ ឲ្យ តុលា​ការអនុវត្តន៏ច្បាប់ឲ្យបានត្រឹមត្រូវ។

លោក ប៊ុន ហុន ប្រធានគណៈមេធាវី បាន​​​លើក​ឡើងថា គណៈ​មេធាវី​បាន​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ពិសេសជា​មួយ​គណៈ​មេធាវីនៃ​បណ្តា​ប្រទេសអភិវឌ្ឍន៏នានា ដូចជាគណៈមេធាវីនៃប្រទេសជប៉ុន បារំាង អាមេរិក  កាណាដា ជាដើម។
ជាមួយនេះដែរ នៅខែកុម្ភៈ ឆ្នំា២០១៤ កន្លងទៅនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចុះ​កិច្ចព្រមព្រៀងជាមួយ គណៈមេធាវី ក្រុងប៉ារីស ក្នុងគោលដៅផ្លាស់ប្តូរមេធាវីធ្វើកម្មសិក្សា ​ពីទីក្រុង ប៉ារីស មកកម្ពុជា និងទីក្រុងប្រ៊ុចស៊ែលផងដែរ។

ថ្លែងក្នុងពិធីបិទវគ្គប្រគល់​វិញ្ញាបន​បត្រសម្បទា​ខាង​វិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ ចំនួន១៤០នាក់ និងបើកវគ្គ ជំនាន់ទី១៣បន្ត​នៅសាលាភូមិន្ទ រដ្ឋបាល​កាល​ពីព្រឹក ថ្ងៃអង្គារ៏​ទី២៩កក្កដានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី បានក្រើនរំលឹកឲ្យ មេធា វីទាំងអស់ត្រូវប្រកាន់ ខ្ជាប់នូវតួនាទីរបស់ ខ្លួនក្នុងការតំណាង និងការការពារសិទ្ធិរបស់កូនក្ដី ទោះក្នុងគោលដៅការ​ពារប្រយោជន៍ ឯកជន ស្របច្បាប់របស់អតិថិជន ឬការការពារផលប្រយោជន៍ ទូទៅរបស់សង្គម ក៏ដោយគឺមេធាវី ត្រូវ​ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវិធីសាស្ត្រ នៃការអនុវត្ត វិជ្ជាជីវៈរបស់ខ្លួន ត្រូវបាន ធ្វើ​ឡើងដោយមានក្រឹត្យក្រមនិងការទទួលខុសត្រូវខ្ពស់ ក្នុងការជួយឲ្យតុលាការអាច​អនុវត្តន៏ច្បាប់​បានត្រឹម​ត្រូវ។

ឯ.ឧឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ មេធាវីដែលល្អ គឺមេធាវី ដែលមានសមត្ថភាព មានមន​សិការ មាន សីលធម៌ល្អ ស្អាតស្អំ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ ជារួមមេធាវីមិនត្រឹម តែ​មានតួ​នាទីការពារក្តីជូន កូនក្ដី នៅគ្រប់ កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែមេធាវីគឺជាធនធានបញ្ញា ក្នុងការចូល​រួមអនុវត្តគោលនយោបាយ កំ ណែ ទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឲ្យប្រកបដោយ ទំនុកចិត្តពី​ប្រជាពល​រដ្ឋទូទៅ ក៏ដូចជាពាណិជ្ជករផងដែរ។

ឯ.ឧបនាយករដ្ឋមន្ត្រី​ក៏បានណែនាំឲ្យ មជ្ឈ​មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័នតាម​រយៈការ​ធ្វើទំនើប​កម្មនៃ​កម្មវិធី​សិក្សា​របស់​ខ្លួន​ឱ្យ​មាន​​កម្រិត​​កាន់តែខ្ពស់ ការ​បង្កើនសមត្ថភាពសាស្រ្តាចារ្យ ទាំង​ទ្រឹស្ដីនិង​ការអនុវត្ត​ការងារ​ជាក់​ស្ដែង។ ជា​ពិសេស​គួរពង្រឹង និងពង្រីក​ទំនាក់​ទំនងល្អជាមួយ​ស្ថាប័នច្បាប់​ជាតិនិង​អន្តរ​ជាតិ​បន្ថែម​ទៀត ទាំង​ស្ថាប័ន​សាធារណៈ និងឯកជន ដូចជា គណៈ​មេធាវី ​និ​ងក្រុមហ៊ុន​មេធាវីល្បីៗ​ក្នុង​សកល​លោក ដើម្បីធ្វើ​ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

គួរបញ្ចាក់ថា៖គណមេធាវីបានខិតខំប្រឹងប្រែង​កសាងធនធានមេធាវី​ចាប់តាំង​ពីឆ្នាំ​១៩៩៥​រហូតមក​ដល់ឆ្នាំ ២០១៤នេះ យើងបណ្ដុះ​បណ្តាលបាន​មេធាវីពេញ​សិទ្ធិកំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវីចំនួន​៧២៥​រូប  និង​បាន​តាំង​កា​រិយា​ល័យរបស់ខ្លួន​នៅទូទាំងប្រទេសចំនួន៣០០ការិយាល័យ។

S…thy