Monday, August 4, 2014

ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវីទ្យាល័យវេស្ទើន

ពិធី​ប្រគល់​សញ្ញា​បត្រ​ជូនដ​ល់​និស្សិត​ថ្នាក់​បរិញ្ញា​បត្ររង បតិញ្ញា​បត្រ បរិញ្ញា​បត្រជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត នៃ​សាក​លវីទ្យាល័យ​វេស្ទើន ក្រោម​អធិបតីភា​ពដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី




បទ​អត្ថាធិ​ប្បាយ​ ៖ វិធានការច្បាប់ទៅលើក្រុមប្រឆាំង គឺជាការពង្រឹងនីតិរដ្ឋ

អត្តបទដោយ: ឧត្តម សក្តិ
  
ក្រុម​អនាធិបតេយ្យ​ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បាន​ដើរ​ធ្វើ​សកម្មភាព​ញុះញង់ អុជ​អាល ប្រឌិត​បញ្ហា​នានាក្នុង​សង្គម ​បំផុស​ប្រជាពលរដ្ឋ​ឲ្យប្រើប្រាស់​អំពើហិង្សា និង​សកម្មភាព​រំលោភ​ច្បាប់ ក្រោមរូបភាពនៃ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការទាម​ទា​រ​​តវ៉ា​នានា ប៉ុនប៉ង​បង្ក​ឲ្យមាន​អស្ថេរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ របៀបរៀបរយ​ក្នុងសង្គម​។​

ភាពព្រហើន និងអំនួតក្អេងក្អាងរបស់​ក្រុមប្រឆាំងនៅកម្ពុជាទាំងនេះ ​ត្រូវបានវាយ​បំបាក់​ដោយការអនុវត្តច្បាប់ និង​ការពង្រឹងនីតិរដ្ឋរបស់មន្ត្រីមានសមត្ថកិច្ច ដែលនេះ​ គឺ​ជាកា​រ​ព្រ​មាន​ចំពោះក្រុមមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យស្ថិតនៅក្រៅពីរង្វង់ច្បាប់ យកច្បាប់ទ្រាប់អង្គុយ។ តើការអនុវត្តច្បាប់របស់អាជ្ញាធរសមត្តកិច្ច ត្រូវបានចាត់ទុកថា ជាការបំផ្លាញនីតិរដ្ឋ ហើយ វិល​ទៅរក​អំណាច​ផ្តាច់ការ ដូច​ការអះ​អាងរបស់​ក្រុមប្រឆាំ​ង ឬយ៉ា​ងណា​?​ តើក្នុ​ងនា​មជា​អ្ន​ក​​តំ​ណាងរាស្ត្រអាណត្តិមុន និងជាតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិថ្មី ដែលជាអ្នកបង្កើតច្បាប់ យល់ពីច្បាប់ ហើយបំពានច្បាប់ ទើបហៅថា ជាសិទ្ធិសេរីភាព ក្នុងសង្គម​ប្រជាធិ​បតេ​យ្យ​ ឬ​យ៉ាង​ណា​?

នរណា​ក៏​បាន​ដឹង​ដែរថា ចាប់​តាំង​ពី​​ក្រោយ​​ការ​បោះ​ឆ្នោត​​ ថ្ងៃ​ទី ​២៨ ខែកក្កដា ​ឆ្នាំ​ ២០១៣ ​មក ​អំពើ​ហិង្សា​​បាន​កើត​​ឡើង​ជា​​ច្រើន​លើក ​​ដែល​​បណ្តាល​​ឲ្យ​​មាន​​អ្ន​ក​​ស្លាប់​ អ្នក​របួស ​និង​​អ្នក​​ជាប់​​ក្នុង​​មន្ទីរ​ឃុំ​ឃាំង​​ជា​ច្រើន​​នាក់ ​​ដោយ​សារ​​ការ​ប្រឈម​មុខ​​ដាក់​គ្នា​​​ដ៏​​តាន​តឹងរវាងក្រុមកុបកម្មហិង្សា និងកងកម្លាំងមានសមត្ថកិច្ច ក្រោម​ការ​ញុះ​ញង់​ និង​ដឹកនាំបញ្ជាផ្លាល់ដោយគណបក្សសង្គ្រោះជាតិ​​។ ​សំណុំ​រឿង​​នៃ​​អំពើ​ហិង្សា​​កាល​ពី​ដើម​​ខែ​មករា​​ នៅ​​មិន​ទាន់​​ទាំង​​បិទ​​បញ្ចប់​​ (ទីលាន​ប្រជា​ធិបតេយ្យ​ត្រូវបានបិទបណ្ដោះអាសន្ន ហើ​យកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត) អំពើ​ហិង្សា​​ដ៏​​ឃោរឃៅ​​មួយ​ទៀត​​ ក៏​បាន​​កើត​ឡើង​​កា​ល​​ពី​​ខែមុនកន្លងទៅនេះ បន្ថែមមួយករណីទៀត។ ​ដែល​ទង្វើថ្មី​ទាំង​នេះ ​ត្រូវបាន​គេមើ​ល​ឃើ​ញ​​ថា ​បានដឹកនាំ និងបញ្ជាផ្ទាល់ដោយតំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​បក្ស​ប្រឆាំង​ ៨ រូប ​​និង​​សកម្ម​ជ​ន​​​​ម្នាក់​ទៀត​​ ហើយត្រូវ​បាន​​កម្លាំងសមត្ថកិច្ចចាប់ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ​​ ក្រោមបទ​ចោទ​ដឹកនាំ​កុបកម្ម និង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា និង​បទល្មើស រួម​ទាំង​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សាដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស គឺ​ជា​បទ​ចោទ​ទាំង ៣ ដែល​ព្រះរាជអាជ្ញា​បាន​សម្រេច​ឃុំខ្លួន​មនុស្ស​របស់​គណបក្សប្រឆាំងនាពេលកន្លងមក ក្នុង​សំណុំ​រឿង​អំពើ​ហិ​ង្សា​​បង្ហូរ​ឈាម រវាង​កម្លាំង​សន្តិសុខ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ១៥ ខែកក្កដា​ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​កង​កម្លាំ​ងសន្តិសុខ​របស់​អាជ្ញាធ​រមូល​ដ្ឋានរងរបួសធ្ងន់ និងស្រាល ប្រមាណ ៣៨ នាក់។

ការចាប់ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ធ្វើ​បា​តុ​កម្ម កន្លង​ទៅនេះទៀតសោ ត្រូវបានគេមើលឃើញថា ជា​បទ​ល្មើស​ជាក់ស្តែង កើតចេញ​ពី​បាតុកម្មហិង្សា​។ បើយោងតាមបទដឹកនាំកុបកម្ម តាមមាត្រា ៤៥៩  នៃក្រមព្រហ្មទណ្ឌ ដែលអាច​ប្រឈម​មុខនឹង​ការជាប់ពន្ធនាគារពី ២០ ឆ្នាំ ទៅ ៣០​ ឆ្នាំ  បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រ​ឈ​មមុខនឹងការជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ ​លា​ន​​រៀល  បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ដែលអាច​​ប្រឈ​ម​មុ​ខនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ​ ១០​ លាន​រៀ​ល និងមាត្រា ២៨ ចែងពីអ្នកផ្តើមគំនិត។ ហើយពេលនេះ សំណុំរឿង​ក្តីប្រឆាំង​ជន​ទាំង​នោះ កំ​ពុ​ង​​ស្ថិត​ក្នុង​ដំណើរការ​របស់​តុលាការ​ ដោយមិនជាប់​ពាក់ពន្ធ​នឹងរឿង​នយោបាយ​អ្វី​ទាំងអស់។ ចុះហេតុអ្វី បានជាគណបក្សសង្គ្រោះជាតិទាញបញ្ហាទាំងនេះឲ្យទៅជារឿងនយោបាយ ហើ​យ​ទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាលទៅវិញ? តើនេះ​ជាយុទ្ធសាស្រ្ត​ស្វាស៊ីបាយ​លាប​មាត់ពពែរបស់បក្សប្រឆាំង ឬយ៉ាងណា?

ទោះយ៉ាង​ណា  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ សេរី​ ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធា​ន ​ការ​ច្បាប់ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​ហើយនឹង​មិន​បណ្តោ​យ​ឲ្យក្រុម​បក្សប្រឆាំង​បង្កច​លាច​ល​សង្គម​ បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​។


ដូច្នេះ ល្មម​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំងបញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នា​ក់​ ​ដល់​សង្គម​ជាតិ ហ៊ានទទួលយកការពិត នូវភាពបរាជយ័របស់ខ្លួន ងាកមកគោរពច្បាប់ ហើ​យ​តម្កល់​ផលប្រយោជន៍ជាតិជាធំ  ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការ​ជឿទុកចិត្ត​គ្នា​រវាងអ្នកនយោបាយទាំងអស់។ វិធានកា​រច្បាប់​ទៅ​លើក្រុ​ម​ប្រឆាំង គឺជាការ​ពង្រឹង​នីតិរដ្ឋ ដែល​ជាមូ​លដ្ឋា​ន​គ្រឹះ​ដ៏រឹង​មាំនៃ​លទ្ធិប្រ​ជាធបតេ​យ្យនៅ​កម្ពុ​ជា ដែលចាំបាច់​ត្រូវតែ​ចាប់បង្ខំមនុស្សគ្រប់រូបឲ្យស្ថិតនៅក្រោមច្បាប់ គោរពរដ្ឋធ​ម្មនុ​ញ្ញ​របស់​ជាតិ៕