Wednesday, August 20, 2014

លោក សម រង្ស៊ី រងការ រិះគន់ថា យកសព ស្ត្រីចំណាស់ ផ្សព្វផ្សាយ កេងចំណេញគោល នយោបាយបក្ស

Tuesday, 19 August 2014 14:48 ដោយ៖ ដើមអម្ពិល (DAP), ID-009
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជា បក្សប្រឆាំង​មានសក្តានុពល​មួយ​នៅ​កម្ពុជា បាន រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អ្នកនិយម​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅថា ព្រោះ តែសម្រេចមហិច្ឆតានយោបាយ ហ៊ានបំពានក្រមសីលធម៌ និងភាព​ថ្លៃថ្នូរ ជាមនុស្ស ដោយបានយកសពស្រ្តី ចំណាស់ចងកម្នាក់ ទៅដាក់​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស។

ការប្រតិកម្ម និងផ្ទុះនូវការរិះគន់ដ៏ធ្ងន់ធ្ងរ លើអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅកម្ពុជា នៅក្រោយ​ពេល​ដែលទំព័រ  របស់លោក សម រង្ស៊ី នៅម៉ោងប្រមាណ ១រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បាន​បង្ហោះរូបភាពស្រ្តីចំណាស់ ម្នាក់ ដែលធ្វើអត្តឃាតចងកបញ្ចប់ជីវិត ព្រោះតែមាន​ជំងឺប្រចាំ​កាយ និង មិនចង់បង្កការលំបាកដល់កូនចៅ។ ការ បង្ហោះនូវរូបភាព ដែលត្រូវបានគេស្តីបន្ទោសថា មិនបានគោរពដល់សព និង ក្រុមគ្រួសារ នៃសពហើយនោះ ទំព័រ នេះ បានឆ្លៀត​កេងចំណេញ​លើការ​ធ្វើនយោបាយថែមទៀត ដោយបានសរសេរអក្សបរិយាយលើរូបភាពថា «ថ្មីៗ នេះ មានស្រ្តី​ចំណាស់ម្នាក់ អាយុ ៨៧ឆ្នាំ បានធ្វើអត្តឃាត ព្រោះគាត់មានជំងឺ ហើយ គ្មានលុយ​ទៅឲ្យ​ពេទ្យ​ព្យាបា ល។ លើសពីនេះ គាត់មិនចង់ដាក់បន្ទុកហិរញ្ញវត្ថុទៅលើកូនចៅរបស់គាត់ ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ ក្នុងកម្មវិធី នយោបាយរបស់គណបក្សសង្រ្គោះជាតិ មានការផ្តល់ប្រាក់ឧបត្ថម្ភ ៤០.០០០​ (បួនម៉ឺន) រៀល ក្នុងមួយខែ ជូន ដល់មនុស្សចាស់ជរាគ្មានទីពឹង ហើយមាន​ការផ្តល់​សេវា​ព្យាបាល​​ជំងឺ ដោយមិនគិតថ្លៃ ជូនដល់ជនក្រីក្រ។»

ក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក គេបានសាទរ​ចំពោះគោល​នយោបាយ​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល មានការយកចិត្តទុកដាក់ទៅលើសុខទុក្ខមនុស្សចាស់។ តែពួកគេបែរជា​នាំគ្នា​បន្លឺនូវ​ការរិះគន់ទៅវិញ លើសកម្ម  ភាព នៃការយករូបភាពស្រ្តីចំណាស់ម្នាក់ ដែលបាន​ស្លាប់​បាត់បង់​ជីវិតទៅហើយ មកភ្ជាប់ជាមួយនូវសារនយោ  បាយបែបនេះ។

ក្រុម​អ្នក​លេងបណ្តាញសង្គម ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ បានធ្វើការរិះគន់ និងស្តីបន្ទោសថា ទង្វើដែលបានធ្វើ ឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បាននិងបំពានទៅលើសិទ្ធិ និងមិនបានគោរពលើតម្លៃសពស្រ្តីរង  គ្រោះ គ្រាដែលកូនចៅ សាច់ញាតិរបស់ជនរងគ្រោះ កំពុងសោកសង្រេងនៅឡើយនោះ។

មតិដ៏ច្រើនលើបណ្តាញសង្គមហ្វេសប៊ុក បានហៅសកម្មភាពនេះថា ជាការធ្វើ​ជំនួញ​នយោបាយ​មួយ របស់លោក  សម រង្ស៊ី ទៅលើសពស្រ្តីចំណាស់។ ក្រុមអ្នកលេងបណ្តាញសង្គម បាន​លើក​ឡើងថា ពិតណាស់ ដើម្បីជំនួញ នយោបាយជោគជ័យ អ្នកនយោបាយ​ប៉ិនប្រសប់​ខ្លាំង​ណាស់​លើជំនួញ​ជាមួយប្រជាពលរដ្ឋ តាមរយៈសកម្មភាព  ប្រកបដោយសិល្បៈអូសទាញ និងប្រជាភថុតិ តែអ្នកនយោបាយ គួរណាស់មានក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ មិន មែនសូម្បីតែសពរបស់មនុស្ស ក៏ត្រូវយកទៅបំពេញជំនួញនយោបាយរបស់ខ្លួនដែរនោះទេ។

រដ្ឋមន្រ្តីក្រសួង ព័ត៌មានលោក ខៀវ កាញ៉ារីទ្ធ បានហៅការបង្ហោះរូបបែបនេះ ថាជាការមិន​មាន​ក្រម​សីលធម៌។

មិនថា តែលោករដ្ឋមន្រ្តីក្រសួងព័ត៌មាននោះទេ បណ្តាប្រទេសនៅតំបន់អឺរ៉ុប គឺគោរព​ខ្លាំង​ណាស់​លើ​តម្លៃរបស់ពលរដ្ឋរបស់គេ បូករួមទាំងសពផងដែរ។

បណ្តាមន្រ្តីស្ថានទូតប្រទេសនានា ប្រចាំនៅកម្ពុជា រាល់ពេលប្រជាពល​រដ្ឋរបស់​ជួបគ្រោះ​រហូត​ដល់​ស្លាប់បាត់បង់ជីវិត មិនថាគ្រោះថ្នាក់នោះ ដោយប្រការណាមួយនោះទេ គឺពួក​គេមិន​ដែល​អនុញ្ញាត​ឲ្យអ្នក​ព័ត៌មានថតរូបយកទៅបង្ហោះនោះឡើយ ព្រោះគេគិតថា ការធ្វើបែបនេះជាទង្វើប្រមាថ និងមិន​ឲ្យតម្លៃលើសពពលរដ្ឋរបស់ពួកគេ។

គេក៏នៅចាំបានដែរថា ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ហាមមិនឲ្យបណ្តាញព័ត៌មានផ្សព្វផ្សាយរូបភាព បុរសជនជាតិបារាំងម្នាក់ រួមនិងកូនៗ ដែល​រងនូវអំពើឃាតកម្មមួយនៅក្នុងខេត្តកំពង់ស្ពឺ ដោយសម្លាប់មួយគ្រួសារ។ នៅក្នុង​សេចក្តីថ្លែង​ការណ៍ស្ថានទូតបារាំង នាពេលនោះ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយបែបនេះ ជាការប្រមាថ និងមើលងាយទៅជនរងគ្រោះ ដែលជាជនជាតិរបស់គេ។


រូបភាពមួយសន្លឹកនេះ ត្រូវបានមនុស្សជាច្រើនពាន់នាក់ ចុច like និង ចែក  ចាយបន្ត។ ដើម្បី​ជាការ​ទទួលខុសត្រូវលើទង្វើខុសឆ្គងមួយនេះ ក្រុមអ្នកលេង បណ្តាញ​សង្គមចង់​ឲ្យប្រធានបក្សប្រ  ឆាំង លោក សម រង្ស៊ី ធ្វើការសូមទោសតាមទំព័រហ្វេសប៊ុក ជាការគោរពដល់សពស្រ្តីរងគ្រោះ និង ក្រុម​គ្រួសារ នៃ  សពផងដែរ៕