Friday, September 5, 2014

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ លើកទឹកចិត្តសិស្ស ប្រលងជាប់និទ្ទេស A នូវអាហារូបករណ៍បន្ថែម ប្រាក់ឧបត្ថម្ភ រួមជាមួយនឹងសំភារៈសិក្សាជាច្រើនទៀត

នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃទី​៥​ ខែកញ្ញា​ នេះ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតិ ឲ្យ​ក្រុម​សិស្ស​ឆ្នើម ដែល​បាន​​ប្រលង​​ជាប់​បាក់​ឌុប (សញ្ញាបត្រទុតិយភូមិ)  ទទួល​បាន​​និទ្ទេស A ទាំង​១១ នាក់ បាន​ចូលជួប​​ ។ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានសំដែង​​នូវការ​កោតសរសើរ​​ដល់​បេក្ខជន​ដែល​បាន ប្រលង​ជាប់​និទ្ទេស​ល្អប្រសើរ ហើយ​សម្តេច​ចា​ត់​ទុកថា ជាលទ្ធផល​​ដ៍ត្រចះ​ត្រចង់ បង្ហាញ​ពី​សមត្ថ​ភាព ពិត​របស់​សិស្សទាំ​ង​១១​រូបនេះ​ផ្ទាល់ ដោយបានផ្តល់កិត្តិយស​ដល់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ សម្តេចបាន​កើត​សរសើរថា អ្នកទាំង​១១រូប ដែលជាប់​និទ្ទេស​ A ប្រៀប​បាន​​ទៅនឹង​តារា​​ដែលរះ​នៅក្នុង​ចំណោម​បេក្ខជន ជាង៩ម៉ឺននាក់។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យ​ក្មួយៗ ទាំង​១១​រូប​​ ឲ្យ​​​បន្តការ​ប្រឹង​ប្រែង​​សិក្សា​​បន្តទៀត ព្រោះ​ថាការ​បញ្ចប់​ កំរិត​មធ្យម​​សិក្សា​ទុតិយ​ភូមិ​នេះ ជា​ជំហាន​​មួយ ​ប៉ុន្តែ​ជំហាន​​​បន្ទាប់​​សិស្ស​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រែង​រៀន​សូត្រ​ដើម្បី​ធានា​ថា ពួកគាត់​ជា​​សិស្ស​​ពូកែ​ ទាំងនៅ​មធ្យមសិក្សា ក៏ដូច​ជា​ឧត្តម​សិក្សា ពិសេស​ការ​រៀប​ចំនូវ​អត្ត​ចរិត​ឲ្យបាន​ល្អ ជាពលរដ្ឋ​ល្អក្នុង​សង្គម ដើម្បីធ្វើ​យ៉ាង​​​ណាឲ្យក្លាយ​ជា​​សិស្ស និង​ពលរដ្ឋ​ល្អ​មួយ​ក្នុង​សង្គម​។ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗទាំង១១​រូប​​ និង​គ្រួសារ​ផងនោះ សម្តេចតេជោ យល់​ព្រម​តាម​សំណើរ​របស់​សាកលវិទ្យាល័យ​នានា ដែល​ផ្តល់​អាហា​រូបករណ៍​ដល់​​សិស្ស​​ទាំង​នោះ ១០០% ផងដែរ ។ ក្នុង​នោះ សិស្ស៥នាក់ សុំ​ទៅរៀន​​​សាកលវិទ្យាល័យ​​​វិទ្យា​សាស្ត្រ​​​សុខាភិបាល ៣នាក់ ​សុំទៅ​រៀ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកម្ពុជា(តិចណូ) ២នាក់​ទៀត​ចង់​​បន្តការ​សិក្សា​វិទ្យា​សាស្ត្រ សេដ្ឋកិច្ច និង​១នាក់​​ទៀត​ចង់​បន្ត​ការ​សិក្សាផ្នែក​ស្ថាបត្យកម្ម រឺ​វិស្វករ​​ ។ ជាការ​លើក​ទឹកចិត្ត សម្តេចតេជោ បាន​ឲ្យ​រដ្ឋមន្ត្រី ក្រសួង​អប់រំយុវជន និងកីឡា រៀប​ចំ​​អន្តេវាសិកដ្ឋាន សំរាប់​សិស្សទាំង ០៩រូប ដែលមកពីតាមបណ្តាខេត្តស្នាក់នៅ ។
ក្រៅពី​អាហា​រូបករណ៍​ ដែល​ត្រូវបាន​ផ្តល់ដោយក្រសួងនោះ សម្តេចតេជោ ក៍បានសំរេចផ្តល់​អាហា​រូប​ករណ៍​ដល់​សិស្ស​ទាំង១១​រូបនោះ​ដែរ ហើយ​ចំពោះសិស្ស​​រៀនផ្នែក​​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច និង​វិស្វកម្ម សម្តេច​ជួយ​ឧបត្ថម​  រយៈពេល​០៥ឆ្នាំ ក្នុង​មួយ​ឆ្នាំៗ ​ទទួល​បាន​ ១៥០០​ដុល្លារ សហរដ្ឋ​អាមេរិក ចំណែក​ឯ​សិស្ស​រៀន នៅ​វិទ្យាស្ថាន​​​វិទ្យា​សាស្ត្រ​​សុខាភិបាល ចំនួន​៨ឆ្នាំ ក្នុងទឹក​ប្រាក់​ដូចគ្នា ដោយ​បង្កើត​​គណនី​​ផ្ទាល់ និង​បញ្ចូល​ទឹក​ប្រាក់​នោះ​ចូល​ក្នុង​គណនី ជារៀងរាល់​មួយឆ្នាំម្តងៗ ​។ ដោយ​ឡែក​​ជា​រៀង​រាល់​ឆ្នាំ សិស្ស​ទាំង​១១នាក់នេះ នឹង​​ទទួល​​បាន​​ប្រាក់​ឧបត្ថម្ភ បន្ថែម​ចំនួន ១៥០០​ដុល្លារ ស​.រ.អា ក្នុងម្នាក់ៗ ។ សម្តេច​បាន​ផ្តល់​រង្វាន់​​លើក​ទឹក​ចិត្តនូវ ម៉ូតូចំនួន១គ្រឿងម្នាក់ សំរាប់ការ​ធ្វើដំណើរ​ទៅសិក្សា កុំព្យូទ័រ Laptop ចំនួន មួយគ្រឿងម្នាក់ និងIPad មួយគ្រឿងម្នាក់ ថែមទៀតផងដែរ ។

សំរាប់ប្រាក់​​អាហា​​រូបកណ៍នេះ ប្អូន​ៗនឹង​​ត្រូវ​ទទួល​​​​បាន​​ចាប់​​ពីខែ​កញ្ញា​នេះត​ទៅ ហើយ​សំរាប់​​​អន្តេវាសិកដ្ឋាន​ ក្រសួង​អប់រំ​នឹងធ្វើការ​​សំរប​​​សំរួល ។ 

សម្តេច​តេជោ បាន​ផ្តាំផ្ញើរ ឲ្យក្មួយៗ​បន្តការ​ប្រឹង​ប្រែង​សិក្សា​ប​ន្ត​ទៀត នៅ​កំរិត​ឧត្តម​សិក្សា ឲ្យ​បាន​ពូកែ ពោល​ ពូកែ​​នូវ​​មុខ​​ជំនាញ និង​ពូកែ​​ក្នុង​កា​រ​ធ្វើការ​​អភិវឌ្ឍ​ខ្លួន ដើម្បី​ក្លាយ​​​ជា​ពល​​រដ្ឋ​ល្អ និង សិស្សល្អ។

គួរបញ្ជាក់ថា សិស្ស​ឆ្នើម​ទាំង​១១​រូប ​ដែល​ទទួលបាន​និទ្ទេស A មកពី​បណ្ដា​ខេត្ត​-​រាជធានី ​ទាំង​៧ ក៏បាន​ទទួល​​អាហា​រូបករណ៍​​តាម​​បណ្ដា​​សាលា​​ផ្សេងៗ បញ្ជី​​ឈ្មោះ​​សិស្ស​​ឆ្នើម​​ប្រឡង​​ជាប់​​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​២០១៤ ​ទទួល​បាន​​និទ្ទេស A ទាំង​​១១​​រូប​​នេះ​​ មាន​​ដូច​ជា ៖ ឈ្មោះ​ចាន់ ពិចិត្រ មកពី​ខេត្ត​កំពង់​ឆ្នាំង​ ឈ្មោះ វណ្ណ លីដា មកពី​​ខេត្ត​សៀមរាប​ ឈ្មោះ ផាង វេ​ង​អាន មកពី​ក្រុងភ្នំពេញ​ ឈ្មោះ អិត ស្រី​ពៅ មកពី​​ខេត្ត​កំពង់​ចាម​​ឈ្មោះ​​សម្បត្តិ វិបុល​រ័ត្ន មកពី​​រាជ​ធានី​​ភ្នំពេញ​ ឈ្មោះ​​ឈី​វ ស៊ី​លាង មកពី​​ខេត្តកណ្តាល​  ឈ្មោះ​​យាន ​សោភា មកពី​​ខេត្ត​ព្រៃវែង ឈ្មោះ​ ចាន់ កិ​ត្យា​ភា​រ៉ា មកពី​​ខេត្តកំពង់ស្ពឺ​ ឈ្មោះ​ រ៉ែ​ន សុខ​ពេជ្រ មកពី​​ខេត្ត​កណ្ដាល​ ឈ្មោះ​ អិន សុខ​ផល្គុន មកពី ​ខេត្តសៀមរាប​ ឈ្មោះ នាង បូ​រា មកពី​រាជ​ធានី​ភ្នំពេញ​។
S.Thy..

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល ​នៃសម័យ​ប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី​ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤






បទអត្ថាធិប្បាយ៖ ការចោទប្រកាន់ដ៏ខុសឆ្គងមកលើកាកបាទក្រហមកម្ពុជា តើ​វា​ជាគោលការណ៍រ​បស់​វិទ្យុអា​ស៊ី​សេរី ឬក៏ជា​ការ​បម្រើឲ្យនយោបាយបក្សប្រឆាំង?

អត្តបទដោយ: ឧត្តម សក្តិ
  
វិទ្យុអាស៊ី​សេរីដែលគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា មាននិន្នាការបម្រើឲ្យន​យោ​​បា​យ​បក្សប្រឆាំងផ្កាប់មុខ ប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បំពានយ៉ាងអគតិ ខ្វះ​មនសិការជាតិ បំផ្លាញលើព្រហ្មវិហារធម៌របស់កាកបាទក្រហមកម្ពុជា ដែល​ទង្វើនេះ​ស្តែ​ង​ទ្បើ​ងកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ តាមរយៈការចោទប្រកាន់ម​ក​លើ​អង្គការមនុស្សធម៌ថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថា ត្រូវ​បានគេ​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ស្ថាប័ន​ដែល​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ញាំញី​ទៅ​ដោយ​ក្រុម​ប្រពន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ​ វិទ្យុនេះបានហៅស្ថាប័ន​មួយ​នេះ​ថា ជា​កន្លែង​លាង​លុ​យ​​របស់​ក្រុម​ឧកញ៉ា​កំពូលៗ និង​ជា​កន្លែង​ទទួល​បាន​យ័ន្ត​ស័ក្ដិ​សិទ្ធិ ដើម្បី​រក​ស៊ី​ជួញ​ដូរ​ខុស​ច្បា​ប់ ហើយគឺ​ជា​សេនាធិការ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​នោះទៅវិញ។

តើការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនេះ ធ្វើទ្បើង​ដើម្បី​អ្វី?​ ក្នុង​ចេ​តនា​បែប​ណា​?​តើ​វាជាការមិនដឹង ឬក៏ធ្វើជាភ្លើក្នុងរឿងកាកបាទក្រហមកម្ពុជា?

តាំង​ពី​ដើមរៀងមក​ គឺ​វិ​ទ្យុ​អាស៊ី​សេរី​មិន​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​ជា​សកម្ម​ភាព​វិជ្ជ​មាន​ជា​អត្ថ​ប្រយោជន៍​របស់រាជរដ្ឋាភិបាលស្របច្បាប់ ឬក៏នៅ​ក្នុង​កាក​បាទ​ក្រហម​ជា​តិ​ម្ត​ងណានោះទេ បាន​ន័យ​ថា វិទ្យុអាស៊ីសេរីបាន​ប្រែ​ក្លាយ​អំពី​ឯក​រាជ្យ​ភាព​របស់​ខ្លួន​ឲ្យទៅ​ជា​អ្ន​ក​​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រឆាំងនៅកម្ពុជា។ ទោះបីជាអ្នកនាំពាក្យ ឬ​ជា​យ​ន្ត​ការ​បំ​ព​ង​សំឡេង​ដើម្បីទាក់ទាញការគាំទ្រឲ្យគណបក្សប្រឆាំងយ៉ាងណាក៏ដោយចុះ វិទ្យុអាស៊ី​សេ​រីគួ​រ​ណា​ស់​ស្គាល់អំពីសារបានរបស់កាក​បាទ​ក្រហម ដែលស្ថាប័ននេះត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​ ១៩៤៩ ពិធីសារ​បន្ថែម​ ឆ្នាំ ​១៩៧៧ និង​អនុសញ្ញា​នានា​ដែ​ល​​ស្ថិត​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ទស្សនវិស័យ​របស់​កាក​បាទ​ក្រហមកម្ពុជា គឺ​ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ម​នុ​ស្ស នឹង​ដើម្បី​ពន្លឿន​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។

យ៉ាង​ណា​មិ​ញ កាក​បាទ​ក្រហម​កម្ពុជាក៏ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ធ្វើ​មហា​ស​ន្និ​បាត​​វិសាមញ្ញ កាល​ពី​ថ្ងៃ​ទី ​១២ ខែ​មិថុនា ឆ្នាំ ​២០០០ ហើយ​ដែល​បាន​ឡាយ​ព្រះហស្ថលេខា​ទ​ទួ​ល​​ស្គាល់​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​ ៦ ខែ​ឧសភា ឆ្នាំ​ ២០០២ ហើយ​បា​ន​ និង​កំពុ​ង​ដំ​ណើ​រ​ការសកម្មភាពយ៉ាងសកម្ម ពោរពេញដោយប្រសិទ្ធភាព និង​ការ​ទទួ​ល​ខុ​ស​ត្រូ​វខ្ព​ស់​បំ​ផុ​ត​ ដែ​ល​​មានការទទួលស្គាល់ជាអន្តរជាតិ។
         
តើ​ស្ថាប័ន​កាក​បាទ​ក្រហម​កម្ពុជាមាន​ទិសដៅ និង​សកម្មភាព​មិនស្រប​ទៅ​តាម​គោ​ល​​ការណ៍​ជា​មូលដ្ឋាន​មនុស្សធម៌ ដូចដែលការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី​នេះ​ ឬយ៉ា​ង​ណា​?
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ថា ​កាក​បាទ​ក្រ​ហ​ម​​កម្ពុជាបើក​ទូលាយ​សម្រាប់​ជន​គ្រប់​រូប ស្ថាប័ន​ជាតិ ឬ​ឯកជន ដោយ​មិន​បែង​ចែក​ពូជ​សា​ស​ន៍​​ភេទ ជំនឿ​សាសនា ភាសា វណ្ណៈ ឬ​ទស្សនៈ​នយោបាយ​ឡើយ។ កាក​បាទ​ក្រហម​កម្ពុជា ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង ​៧​ របស់​ចលនា​អន្តរជាតិ រួម​មាន៖ ​ភាព​ជា​មនុស្ស​ធម៌ ភាព​មិន​លម្អៀង អព្យាក្រឹតភាព ឯករាជ្យ​ភាព សេវាកម្ម​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព។

ការប្រតិបត្តិនូវសកម្ម​ភាពយ៉ាងខ្ជាប់ខ្ជួន ពោរពេញដោយឧត្តមភាព​នេះ គឺ​មាន​ការ​សាទរស្វាគមន៍​ពី​ប្រជា​ពល​រដ្ឋ​យ៉ាង​កក់​ក្ដៅ​បំ​ផុត​​ ទៅ​លើ​សកម្ម​ភាព​មនុស្ស​ធម៌​ ចាប់​តាំង​ពី​កា​​ក​បាទ​ក្រហម​បាន​ចាប់​ផ្ដើមបង្កើត​ឡើង រហូត​មក​ដល់​ពេល​នេះ​។ ជាង​នេះ​ទៅ​ទៀត​ កា​ក​បាទ​​ក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ​បា​ន​គេ​សង្កេតឃើញ​ថា មាន​ការគាំទ្រយ៉ាងសកម្មពេញទំហឹងពីសប្បុរសជន​ និងឥស្សរជនជាតិ និងអន្តរជាតិ ទាំងសកម្មភាព និងថវិកាយ៉ាងច្រើន​ជារៀរាល់ឆ្នាំ។ ហើយ​ថវិ​កា​ទាំង​នោះ​ គឺ​មាន​​ការ​​គ្រប់​គ្រង​ នឹង​យក​ទៅ​បែង​ចែក​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ដោ​យ​​តម្លាភាព និង​គ​ណ​នេ​យ្យ​ភា​ព ដោយភាពជឿជាក់​ទុកចិត្តបំផុតពីសប្បុរសជន និងរាជរដ្ឋាភិបាលកម្ពុជា។​ ផ្តើមចេញ​ពីភា​ព​ជោ​គជយ័នេះហើយ ទើបដៃគូអន្តរជាតិ និង​កាកបាទ​ក្រហ​មពិ​ភព​​លោក ​បា​ន​កោ​ត​សរ​សើរ​ពី​កាកបាទក្រហមកម្ពុជា នឹងបានផ្តល់ចំណាត់ថ្នាក់លេខ ១ ថែមទៀតផង។

ផ្ទុយ​ទៅ​វិញ​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់​វិ​ទ្យុអាស៊ី​សេរី ជា​ពិ​សេស​ លោក តាំង​ សារ៉ាដា​ ហាក់​បី​ដូចជា​បំ​ភ្លេច​ចោល​ទាំង​ស្រុង ​នូវ​អ្វី​ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រ​បស់​​កាក​បាទ​ក្រហមកម្ពុជា តាមរយៈការ​ប្រៀប​ធៀប​ដ៏​ខុស​ឆ្គង​ នៅ​ពេល​ដែល​ខ្លួនឯងកំ​ពុង​តែ​ស្ថិត​ក្នុងជំហរ​ងប់​ងុល​នឹង​ការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ជ្រុលហួស តែបែរជា​ខ្លួនឯងហ៊ានចោទ​ប្រកាន់ទាំងងងឹតងងុល​ថា កាក​បាទ​ក្រហម​កម្ពុជាធ្វើ​ការ​ដើម្បី​បម្រើ​គណបក្ស​នយោ​បា​យ​នោះទៅវិញ។ ការ​ពិត​ មាន​តែ​ពួក​គណបក្ស​ប្រឆាំ​ង​ទេ ដែល​និ​យម​ចូល​ចិត្ត​ញុះញង់ប្រជា​ព​ល​​​រដ្ឋ​​​ដែល​ជា​សកម្ម​ជន​រប​ស់​ខ្លួន​មក​ពី​តាម​បណ្ដា​ខេត្ត ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ ហើយ​ភ្ជាប់​រឿង​នយោ​បាយ​របស់​ខ្លួន ​ដើម្បី​ទាម​ទារ​ឲ្យ​កាក​បាទ​ក្រហម​ដោះ​ស្រាយបញ្ហានេះ បញ្ហានោះ ទោះ​ជាពួកគេបានដឹងយ៉ាងច្បាស់ណាស់ថា បញ្ហាទាំ​ងនោះ​មិន​ស្ថិ​ត​ក្រោ​ម​​ការទ​ទួលខុ​សត្រូ​វ​រ​ប​ស់​​កាកបាទក្រហមយ៉ាងណាក៏ដោយ។ នរណាក៏បានដឹងដែរថា ភាពពិតដែលនៅ​ពី​ក្រោយ​ឆាក​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ គឺ​ជា​​ក្រុម​មនុស្សរបស់​គណបក្ស​ប្រឆាំង​ដែល​បង្កើត​ឡើង​ ហើយ​ចង់​បង្វែរ​រឿង​អំពីការ​ដែល​កាកបាទក្រហមមិន​បាន​ជួយ​ប្រជាពលរដ្ឋ ព្រោះ​តែកា​កបាទ​ក្រ​ហ​មមិនមានយុត្តាធិការអ្វីសោះ ក្នុងការដោះស្រាយទំនាស់ មក​ជារឿង​នយោ​បាយ​របស់​ខ្លួន ហើ​​យ​យកលេសនេះចោទមកលើកាក​បាទ​ក្រហម​កម្ពុជាថា ប្រកាន់​និន្នាការនយោបាយនោះទៅវិញ។

ក្នុងន័យនេះ តើ លោក តាំង សារ៉ាដា ជានរណាឲ្យពិតប្រាកដ? តើជា​អ្នក​ន​យោ​បា​យស៊ី​ឈ្នួលដាច់​ថ្លៃ​របស់​គណបក្ស​ប្រឆាំង​ក៏ជាអ្នកសារព័ត័មាន ដែល​គួរ​តែ​គោរព​អោយ​បាន​ត្រឹម​ត្រូវ​នូវ​វិជ្ជា​ជី​វៈរបស់​ខ្លួន? បើក្នុង​នាម​ជា​អ្នក​ផ្ដល់​ព័ត៌​មានជូន​ប្រជា​ពល​រដ្ឋ​ គប្បី តាំង សារ៉ាដា ជាពិសេសវិ​ទ្យុ​អាស៊ី​សេរី​ត្រូវតែឈរ​លើ​គោល​ការណ៍​ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន (che​ck in balance) ព័ត៌​មាន​ ត្រូវឈរលើមូលដ្ឋានពិត ហើយមើល​ឃើញ​អំពី​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​ប្រទេស​ជាតិ​ មើល​ឃើ​ញ​​អំពី​ការ​ចូល​រួម​របស់​កាក​បាទ​ក្រហម និង​សប្បុរស​ធម៌​ ជា​ជាង​ប្រែ​ក្លាយ​សន្តានចិត្តសប្បុរស​ធម៌​ឲ្យទៅ​ជា​ការ​ឈឺចាប់​ផ្លូវ​ចិត្ត ដែល​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​រប​ស់​​អ្នក​ដែល​បាន​ជួយ​ដ៏ស្មោះត្រង់ចំពោះប្រជាពលរដ្ឋ។

បន្ថែម​ពី​លើ​នេះ វិ​ទ្យុ​អាស៊ី​សេរីមិនគួរ​តាំង​ខ្លួន​ឯង​ធ្វើ​ជា​ថ្នាំ​ពិស ឬ​ក៏​ធ្វើ​ជា​ឧបករណ៍​នយោ​បាយ​​​ដាច់​ថ្លៃ​ឲ្យ​គណបក្ស​ប្រឆាំង​ ដោយ​មិន​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រក្សា​ការ​ពារ​ឯក​ភាព​ជាតិ​ ស្ថេរភាពជាតិ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ឬ​មួយ​ក៏​​ចូល​រួម​នៅ​ក្នុង​កិច្ច​ការ​មនុស្ស​ធ​ម៌ដែលខ្លួន​ឯង​មិន​បាន​ជួយ​ ហើយបែរជាទៅ​បំ​ផ្លាញ​ការ​ងារ​មនុស្ស​ធ​ម៌ តាម​រយៈការ​ដែល​ភ្ជា​ប់​​រឿង​មនុស្ស​ធម៌​ទៅ​នឹង​រឿង​នយោ​បាយ​ ហើយ​វាយបំ​បា​ក់​ទឹក​ចិត្ត​មនុ​ស្សធ​ម៌រ​បស់​ស​ប្បុរ​ស​ជ​ន​នោះទៅវិញទេ


 ដូចនេះ ជា​ការ​ជំ​នួស​មក​វិញ​ វិ​ទ្យុ​អាស៊ី​សេរី​គួរមាន​ភាព​ខ្មា​ស់​អៀ​ន​ចំ​ពោះ​ស​ច្ច​ធម៌​ពិតប្រាកដ ហើយ​បញ្ចប់​ទៅ នូវ​វប្បធម៌​ដែល​មើល​អ្នក​ដទៃ​ និង​វិនិច្ឆ័យ​ថា គេ​អាក្រក់​ ប៉ុន្តែ ខ្លួន​ឯង​ដែល​ទទួល​ប្រាក់​ជំ​នួយ​ពី​សហ​រដ្ឋ​អាមេរិក​រាប់​លាន​ដុល្លារ មិន​បាន​ជួយ​ដល់​ជា​តិ​​ខ្មែរ​ម្តង​ណា​នោះទេ ក្រៅ​តែ​អំពី​ការ​រាយ​ការណ៍​ព័ត៌​មាន​ភូក​កុហក់ បោកបញ្ឆោត ហើយ​ញុះ​ញង់​ បំពេ​ញ​ចិ​ត្តចៅហ្វាយនាយខ្លួន​ និងបង្ករឲ្យ​មាន​អរិភាព​រវាង​ស​ប្បុ​រ​ស​ធ​ម៌​ ដែលគេ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពល​រដ្ឋ​ខ្មែរ​ដោយ​ស្មោះ​សរ​ ​បង្កើត​បញ្ហា​ទៅជា​រឿង​នយោ​បាយ ខណៈដែលធាតុ​ពិត​ គឺ​វិ​ទ្យុ​អាស៊ី​សេរី​ខ្លួន​ឯង​ បាន​និង​កំ​ពុង​ធ្វើ​ខ្ញុំ​កញ្ជះនយោ​បាយ​ដាច់​ថ្លៃ​ឲ្យ​គណបក្ស​ប្រឆាំ​ង​នៅ​កម្ពុជា​៕