Monday, September 8, 2014

ឯកឧ​ ត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើ​ជា​អធិបតី ពិធី​ចូល​កាន់​តំណែង​​របស់​សមាជិក​​គណៈ​​កម្មការ អាណ​ត្តិ​ទី៨នៃ «សមាគម​អ្នកជំនួញ​ចិន​ហុង​កុង និង​ម៉ាកាវ»


ពិធីចូលកាន់តំណែងរបស់សមាជិកគណៈកម្មការ ​សម្រាប់​​​​អាណត្តិទី៨ នៃសមាគមអ្នក​ជំនួញចិនហុងកុង និងម៉ាកាវរួមជាមួយនឹង​ពិធី​​ជប់លៀង​​​​សែននំព្រះខែនៃ​ប្រពៃណី​ជនជាតិ​ចិននា ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ បណ្ឌិត្យសភា​ចារ្យ សុខ អាន​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​  សុខ​ អាន​ ​បាន​សម្តែងនូវការអបអរសាទរ​ចំពោះ​សមាជិកគណៈ​កម្មការ​​​​សមាគមទាំង​២៥នាក់ ដែលទើបត្រូវបានជ្រើសតាំងថ្មី​សម្រាប់​អាណត្តិ​ទី​៨ ជាពិសេស​អបអរសាទរ​ចំពោះ​លោក​ឧកញ៉ា Yum Sui Sangដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជាប្រធាន​សមាគម​​នេះ ចំនួន​៧អាណត្តិជាប់ៗគ្នា។ ឯកឧត្តម​ បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ផង​ដែរ​​ចំពោះស្មារតី​សាមគ្គីភាព​ ជាធ្លុងមួយ​របស់លោកឧកញ៉ា​ អស់លោក ​លោក​ស្រី ​​​​សមាជិកសមាជិកា ទាំងអស់​នៃ​សមាគមអ្នកជំនួញចិនហុងកុង និងម៉ាកាវក្នុងការដឹកនាំ​សមាគម​​ធុរកិច្ច​ដ៏ធំនេះ​ឱ្យសម្រេច​បាន​​ លទ្ធផលយ៉ាងត្រចះត្រចង់។
សមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវ​គឺជាសមាគមមួយ​​ដែល​សកម្មមានវ័យ​ចំណាស់ ​និងមានសារៈសំខាន់​ក្នុងចំណោមសមាគមធុរកិច្ចបរទេស​នៅ​​ព្រះរាជា​ ណាចក្រកម្ពុជា។​
សមាគមនេះ​បានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៩៨មកម្ល៉េះដោយមានលោកឧកញ៉ាYum Sui Sangជាស្ថាបនិកមួយរូបដ៏សំខាន់។ ក្នុងរយៈពេល១៦ឆ្នាំមកនេះសមាគម​បាន​ខិតខំជួយផ្សព្វផ្សាយដល់​សហ​ គមន៍ធុរកិច្ចនៅសាធារណរដ្ឋ​ប្រជាមានិតចិន ជាពិសេស​នៅ​ទីក្រុងហុងកុង និងម៉ាកាវឱ្យ​បាន​យល់​​ជ្រួត​ជ្រាប​​​​​អំពីកាលានុវត្តភាព និង​សក្តានុពល​ភាពនៃ​ការវិនិយោគនៅកម្ពុជាព្រមទាំង​​​ជួយ​សម្រប​សម្រួល​​​​​​ ដល់​ការធ្វើវិនិយោគនិងធុរកិច្ច​របស់សមាជិកខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ផងដែរ។
​ ជាលទ្ធផលនាពេល​​បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗ​ជិត​១០០ ជាសមាជិក ដែល​កំពុងធ្វើ​ប្រតិបត្តិ ការ​អាជីវកម្ម​​នៅក្នុង​វិស័យ​​ផ្សេងៗដូចជា វាយនភណ្ឌឱសថដឹកជញ្ជូន​គ្រឿងចក្រផលិត​ផល​​ក្រដាស​គីមីនិងប្លាស្ទិក​ ជាដើម។
ក្នុងន័យនេះសមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវបានចូល​រួម​ចំណែក​យ៉ាងច្រើនដល់​ការ​លើកកម្ពស់​វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍ​វិស័យឧស្សាហកម្មនៅព្រះរាជាណាចក្រ​កម្ពុជាដែល​ជា​សមាស​ភាគ​​​ ដ៏ចាំបាច់​ក្នុងការកសាងមូលដ្ឋានរឹងមាំសម្រាប់​ការអភិវឌ្ឍ​​​សេដ្ឋកិច្ចសង្គម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជនកម្ពុជា។
ក្រៅពីបេសកកម្មចម្បងរបស់ខ្លួនក្នុងការជួយគាំទ្រនិងសម្រួលដល់ការធ្វើធុរកិច្ចរបស់ ​សមា​ជិកសមាគមដូចជាតាមរយៈការផ្តល់​ព័ត៌មាន​អំពីច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ​បរិយាកាស​វិនិយោគ និងលក្ខខណ្ឌរស់នៅនៅ​កម្ពុជាព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗ​និង​ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកខ្លួនសមាគមថែមទាំងបានចូល​​រួម​វិភាគ​ទាន​ យ៉ាងសំខាន់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនង​សហប្រតិបត្តិការ​និងមិត្តភាព​ជា​​ប្រពៃ​ ណីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន​ដែលមានជាយូរលង់​ ណាស់​មក​ហើយ​​ឱ្យកាន់តែប្រសើរឡើងថែមទៀត​ ដើម្បីជាប្រយោជន៍ទៅវិញទៅមក​របស់​ប្រជាជនយើង​ទាំងពីរកម្ពុជា-ចិន។
ជាការពិតណាស់ភាពរីកចម្រើននិងជោគជ័យដ៏ត្រចះត្រចង់របស់សមាគម ​នឹងមិនអាច​សម្រេច​​ឡើង​​បាន​ ទេប្រសិនបើគ្មានការគាំទ្រជំរុញលើកទឹកចិត្តនិងការបង្កលក្ខណៈងាយស្រួល​​ ពីរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ចិន។ជាងនេះទៅទៀតភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​រវាង​ ព្រះ​រាជា​ណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនបាននិងកំពុង​ផ្តល់លក្ខណៈ ​អំណោយផល​​កាន់​​តែ​ខ្លាំង​​ឡើង​ថែមទៀត​ដល់ការធ្វើវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនសហគ្រាស​ជាសមាជិក​នៃ​​សមាគម​អ្នកជំនួញចិន ហុងកុង និងម៉ាកាវ​ក៏ដូចជាដល់កិច្ចសហ​ប្រតិ​បត្តិ​ការ ​​​និង​សកម្មភាព​ពាណិជ្ជកម្ម​ជា​ទូទៅ​ រវាងប្រជាជនកម្ពុជា-ចិនផងដែរពីព្រោះថាទំនាក់​ទំនង​​​ការ​ទូ​ត​​​​​​​និង​ ពាណិជ្ជកម្មអន្តរជាតិ​គឺជាធាតុ​ពីរដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។
ក្នុង ​ឱកាសដ៏ប្រពៃនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុ ខ អាន ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាល​​ជ្រៅ​តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតBu Jianguo ជូនចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជន​​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត​​ចិន ចំពោះ​​កិច្ចសហ​ប្រតិបត្តិការដ៏ល្អនិងការជួយ​ឧបត្ថម្ភគាំ​ទ្រជារៀង​រហូត​មក ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ សង្គម​នៅ​កម្ពុជា  និង​បាន​ជូនពរសមាគម​អ្នក​ជំនួញចិន ហុងកុង និង​ម៉ាកាវជាពិសេស​សមាជិកនៃ​គណៈ​កម្មការ​​​សមាគមដែលចូល​កាន់​តំណែ​ង​ថ្មី សូមទទួល​បាន​ជោគ​ជ័យ​​ត្រចះត្រចង់បន្ថែមទៀតនៅក្នុងការបំពេញបេសកកម្ម​របស់​ ខ្លួន​ ៕

ទស្សនៈ៖ គ្មានប្រយោជន៍​ទាល់​តែ​សោះ​ដែល​ខំប្រឹង​និយាយ​ហេតុផលជា​មួយវិទ្យុ​អាស៊ីសេរី


យោងទៅតាមគេហទំព័រនៃកាកបាទក្រហមកម្ពុជា របាយការណ៍ហិរញ្ញវត្ថុសម្រាប់អាណត្តិទី៥ ត្រូវបានយល់  ព្រម និងអនុម័តនៅក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជាលើកទី៦នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ របាយ​ការណ៍ នេះ «បង្ហាញយ៉ាងច្បាស់អំពីតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រង និងការ​ប្រើប្រាស់​មូល​និធិដែលសមាគម ជាតិបាន ទទួលពីប្រភពទាំងអស់សម្រាប់សកម្មភាពចម្រុះ ដែល​ជាយន្តការ​ដើម្បី​ធានាឱ្យមានសេចក្តីទុកចិត្តដ៏កក់ក្តៅ បំផុតក្នុងចំណោមអ្នកឧបត្ថម្ភជំនួយ និងសប្បុរសជនទាំងក្នុង និង​ក្រៅ​ប្រទេស»។ និយាយឱ្យខ្លីទៅ ការថ្លែងដូចនេះ គឺជាការបង្ហាញថា របាយការណ៍ហិរញ្ញវត្ថុពិតជាមានមែន។ ការពិត​ដែលថាវិទ្យុអាស៊ីសេរីមិនអាចទទួលបានព័ត៌មាន ភ្លាមៗតាមរយៈទូរស័ព្ទនោះ មិនគប្បី​ត្រូវបាន​យល់​ថាតម្លាភាព និងគណនេយ្យភាពត្រូវបានគេធ្វើឲ្យប៉ះពាល់នោះទេ។ វិទ្យុអាស៊ីសេរី គួរតែគោរព​តាមច្បាប់​វិជ្ជា​ជីវៈក្នុងការធ្វើសេចក្តីរាយការណ៍ ប្រកាន់យកឥរិយាបទគួរសមនៅក្នុងការស្នើ សុំព័ត៌មាន និង​ការអត់​ធ្មត់ខ្លាំង​នៅក្នុងការទាក់ទងជាមួយនឹងអ្នកដទៃដើម្បីបានព័ត៌មាន។ វាគឺជាកំហុសមួយដែល ធ្វើការសន្មត់​ជាមុន​ថាឈ្មោះ​ជាវិទ្យុអាស៊ីសេរី គឺជាអាជ្ញាប័ណ្ណមួយដែលអាចទទួលបានចម្លើយភ្លាមៗ នៅពេលដែល ទូរស័ព្ទសួរ។

វិទ្យុអាស៊ីសេរីបានពឹងផ្អែកតែម្យ៉ាងគត់ទៅលើការសន្មត់ផ្ទាល់ខ្លួន ដោយមិនមានការប្រឹងប្រែងដើម្បីស្វែងរក ការពិត និងយកភ័ស្តុតាងមកបង្ហាញ រួចហើយក៍បន្តធ្វើឱ្យការសន្មត់ទាំងនោះ កាលណា​ស្តាប់ទៅ​លឺដូច​ជាការចោទ ប្រកាន់ធ្ងន់ធ្ងរនៅពេលដែលខ្លួននិយាយថា៖ «វាហាក់ដូចជាថា វាមិនពិបាកសោះ​ដើម្បី​មើល​ឃើញថា កាកបាទ ក្រហមកម្ពុជាមិនត្រឹមតែបានប្រែក្លាយបន្តិចម្តងៗ ទៅជាស្ថាប័ន​មួយដែល​ជាប់​ពាក់​ព័ន្ធ​នយោបាយត្រូវបានប្រើប្រាស់ ខុសគោលដៅ​ដោយក្រុមភរិយា​នៃមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះទេ ក៍ប៉ុន្តែថែមទាំងបានប្រែក្លាយទៅ ជាកន្លែងសម្រាប់លាងលុយកខ្វក់ និងការពារធុរជនកំពូលៗ ហើយសំខាន់បំផុតនោះ កាកបាទក្រហមកម្ពុជា គឺជា អង្គការនាំមុខ​គេដែលព្យាយាម​រកសម្លេង​ឆ្នោត​សម្រាប់​គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)»។ ការប្រើ ប្រាស់ និងការបង្វិលការសន្មត់ផ្ទាល់ខ្លួន ដើម្បីបង្កើតជាការចោទប្រកាន់ធ្ងន់ធ្ងរដោយមិនបានបង្ហាញករណីពិត និង ជាក់ស្តែងនោះ មិនបាន​ជួយ​បង្កើត​ភាពទុកចិត្តសម្រាប់វិទ្យុអាស៊ីសេរីនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការធ្វើដូច្នេះប្រហែលជា បានធ្វើឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​មួយនេះបាត់បង់កិត្តិយសនៅក្នុង ចំណោមអ្នកស្តាប់កម្ពុជាច្រើនជាងទៅវិញ។ មនុស្ស ដែលចូល​ចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម ប្រហែលជាបានអបអរសាទរវិទ្យុអាស៊ីសេរី ប៉ុន្តែអ្នកដែលយល់ហេតុផល ត្រឹមត្រូវ នឹងមានប្រតិកម្មអវិជ្ជមានទៅនឹងទម្រង់នៃការចោទប្រកាន់តាមការសន្មត់ដូចនេះ។
          វិទ្យុអាស៊ីសេរីបានកេងចំណេញពីរបាយការណ៍សន្ទស្សន៍អភិបាលកិច្ចប្រឆាំងការលាងលុយកខ្វក់ឆ្នាំ២០១៤ របស់វិទ្យា​ស្ថាន Basel ដែលមានមូលដ្ឋាននៅប្រទេសស្វីស (សន្ទស្សន៍ AML Basel) ដែលដាក់ពិន្ទុ ៨,៣៩ សម្រាប់ កម្ពុជា នៅក្រោយតែអាហ្វហ្គានីស្តាន (៨,៥៣) និងអ៊ីរ៉ង (៨,៥៦) ប៉ុណ្ណោះ ដែលមានន័យថាកម្ពុជា គឺជាប្រទេស ខ្ពស់បំផុតទី៣ក្នុងចំណោម១៦២ប្រទេសដែលងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ជាមូលដ្ឋានសម្រាប់វិទ្យុ អាស៊ីសេរីដើម្បីបង្កើតជាការចោទប្រកាន់ប្រឆាំងនឹងកាកបាទក្រហមកម្ពុជា។ ចំណុចសំខាន់បី ត្រូវយកមកពិនិត្យអំពី របាយការណ៍នេះ។ 

ទី១ និយាយតាមលក្ខណៈគុណភាព ប្រទេសទាំង១៦២ សុទ្ធតែងាយទទួលរងគ្រោះពីការលាងលុយ ក៍ប៉ុន្តែ នៅក្នុងកម្រិតខុសគ្នាតែប៉ុណ្ណោះ។ ដូចនេះគួរត្រូវបានដាក់ប្រទេសទាំង១៦២នៅក្នុងកញ្ឆេតែមួយ។ក៍ប៉ុន្តែ​ប្រទេស ស៊ីវិល័យ មានសេដ្ឋកិច្ចអភិឌ្ឍន៍ និងមានសក្ដានុពល គួរតែមានការខ្មាស់អៀនទៅវិញទេ ដែលខ្លួន​មិន​បានលុបបំបាត់ ការលាងលុយកខ្វក់ទៅកើត។ របាយការណ៍នេះផ្តល់ពិន្ទុ ៦,២៩សម្រាប់រុស្ស៊ី ៥,៥៤​សម្រាប់​ស្វីស ៥,៤៩​សម្រាប់ អាល្លឺម៉ង់ ៤,៧៨សម្រាប់បារាំង និង៤,៧២សម្រាប់អង់គ្លេស ៦,៧៦សម្រាប់វៀតណាម ៦,៣៩សម្រាប់ ហ្វីលីពីន ៦,៣៣សម្រាប់អារ៉ាប់រួម ៦,០៦សម្រាប់ចិន និង៥,៩២សម្រាប់ជប៉ុន ៥,៨៥​សម្រាប់​ប្រេស៊ីល ៥,២០សម្រាប់អាមេរិក ៥,០១សម្រាប់អូស្ត្រាលី ដែលនេះគ្រាន់​តែរៀបរាប់​ខ្លះៗ​នូវប្រទេស​សេដ្ឋកិច្ចរីកចំរើនក្នុងអឺរ៉ុប អាស៊ី អាមេរិក និង អូស្ត្រាលី។

ទី២ របាយការណ៍Basel នេះ សង្កត់ធ្ងន់ថា សន្ទស្សន៍នេះគ្រាន់តែចាត់ថ្នាក់នៃភាពងាយរងគ្រោះ ចំពោះ​ការលាង​លុយកខ្វក់របស់ប្រទេសនីមួយៗ ហើយមិនមែនស្ដីអំពីថាតើការលាងលុយកើតឡើងជាក់ស្តែងប៉ុណ្ណា នោះ​ទេ។ សន្ទស្សន៍ AML Basel មិនបានវាយសម្លៃអំពីចំនួននៃសាច់លុយ ឬប្រតិ​បត្តិការ​ហិរញ្ញ​វត្ថុ​ខុសច្បាប់នោះទេ។ ចំនួនសាច់លុយក្នុងការលាងលុយកខ្វក់​ខុសច្បាប់ ទំនងប្រហែល​ជាមាន​ចំនួន​ធំធេង​ខ្លាំងណាស់នៅក្នុងប្រទេសមាន សេដ្ឋកិច្ចអភិវឌ្ឍន៍ ដែល​អាចកាត់​ស្មើទៅនឹង​ការពុក​រលួយ​ក្នុង​ទំហំសាច់​ប្រាក់​ ដុល្លារដ៍ធំធេងនៅក្នុងប្រទេសទាំងនោះ។  ហេតុអ្វីបានជាវិទ្យាស្ថាននៅស្វីស​នេះមិនបានបង្ហាញ​អំពីបរិមាណ​នៃចំនួន​ការលាងលុយដុល្លារតាមប្រទេសនីមួយៗ? ហេតុអ្វីបានជាវិទ្យុអាស៊ីសេរីជឿលើរបាយការណ៍ Basel នេះដោយមើលតែ ពីខាងក្រៅ? ចំពោះសំណួរទី១ វិទ្យាស្ថាន នេះគួរផ្តល់ការពន្យល់តាមដែលខ្លួនចង់។ ចំពោះសំណួរទី២ វាគ្មានចម្ងល់ទេថា របាយការណ៍ Basel ដែលពេញតែ ពាក់កណ្តាលនោះ បានបម្រើគោលបំណងរបស់វិទ្យុអាស៊ីសេរីនៅក្នុងការវាយប្រហារដ៏សាហាវទៅលើកាកបាទ ក្រហម​កម្ពុជា។

ទី៣ របាយការណ៍ Basel នេះ បានគណនាការលាងលុយកខ្វក់ដោយប្រើប្រាស់ប៉ារ៉ាមែត្រដូចគ្នាសម្រាប់ ប្រទេស​ទាំង១៦២ក្នុងពិភពលោក មាននិងក្រ ធំនិងតូច មានប្រព័ន្ធសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ​ខុស​ៗ​គ្នា​ ដោយមានការពិតជាក់ស្តែងដោយឡែកពីគ្នារាប់មិនអស់ ដែលពាក់ព័ន្ធដល់ឥរិយាបទនៃប្រជាជន និង​រដ្ឋាភិបាល។ របាយការណ៍នេះ គឺគ្មានន័យទេសម្រាប់​អ្នកធ្វើសេចក្តី​សម្រេច​ចិត្តនៃ​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​និងប្រទេស​ផ្សេងទៀត ក៍ប៉ុន្តែមានប្រយោជន៍ សម្រាប់ NGOs អន្តរជាតិ និងក្នុងស្រុក និងជាពិសេស​សម្រាប់​វិទ្យុអាស៊ីសេរី ដើម្បីវាយប្រហារ​រដ្ឋាភិបាល និងស្ថាប័ននានា ក្នុងនាមជាមធ្យោបាយដើម្បីសំដែងឧត្តមភាព និងភាពត្រឹមត្រូវមិនចេះខុសរបស់ ពួកគេ។

គឺគ្មានប្រយោជន៍អ្វីទាល់តែសោះដែលខំប្រឹងនិយាយហេតុផលជាមួយវិទ្យុអាស៊ីសេរី ដោយហេតុផលសាមញ្ញ ថាវិទ្យុនេះបំរើផលប្រយោជន៍ដែលខុសគ្នាស្រឡះពីផលប្រយោជន៍របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការ​ដែលវិទ្យុ អាស៊ីសេរី កាន់តែពឹងផ្អែកខ្លាំងឡើងទៅលើការចោទប្រកាន់តាម​ការសន្មតរបស់ខ្លួនបែបនេះ ភាព​ជឿទុកចិត្តបានពី អ្នកស្ដាប់របស់វិទ្យុនេះក៍កាន់តែធ្លាក់ចុះទៅតាមនោះដែរ។

ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា

បទអត្ថាធិប្បាយ៖ បេះដូងសម្ដេច ហ៊ុន សែន ​ចំពោះយុវជន!

ដោយ៖​ រត្ន័ សណ្ដាប់


នៅថ្ងែទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ជាថ្ងៃ​ដ៏ស្រស់បំព្រងសម្រាប់យុវជន​ ជាពិសេស​សិស្សា​នុសិស្ស​ដែលប្រលងជាប់​សញ្ញាបត្រទុតិយភូមិឬបាក់ឌុក​ទទួលបាន​និទ្ទេស ​A ​​ចំនួន​១១នាក់​ តាមកំណែ​ទម្រង់​របស់​ក្រសួងអប់រំ​ក្រោម​ពាក្យ​ស្លោកថា « អ្នកចេះ ​គឺជាប់ អ្នក​មិន​ចេះ​គឺ​ធ្លាក់​» ​​ត្រូវ​បានសម្ដេចតេជោ ​ហ៊ុន សែន អនុញ្ញាតឲ្យ​ចូល​ជួបនៅអ​គារ​រដ្ឋាភិបាល​វិមាន​សន្ដិភាព។

នៅក្នុងពិធីដ៏ប្រពៃថ្លៃថ្លានេះ សម្ដេចតេជោ ​បានសម្ដែងនូវការកោតសរសើរលើកទឹកចិត្ដ​និងផ្ដល់​ជូន​នូវ​អាហារូបករណ៍របស់សម្ដេច និង​សម្ដេច​​កិត្ដិ​ព្រឹទ្ធ​បណ្ឌិតដល់ពួក​គេម្នាក់ៗ ព្រមទំាងថវិកា​៣០០០​ដុល្លារ​ ​ម៉ូតូ​​១គ្រឿង កុំព្យូ​ទ័រ១​គ្រឿង​តម្លៃ១២៥០​ដុល្លារ​​ ជា​សក្ខីភាព​បង្ហាញថា ជានិច្ចកាលសម្ដេច​តែង​បាន​ចាត់​​ទុកវាសនា​ប្រទេសជាតិ​ត្រូវពឹង​ផ្អែកលើ​យុវជន​​​ជា​អ្នក​បន្ដ​វេន។​ 
យុវជនជាកម្លាំងស្នួលនូវ​គ្រប់​សកម្ម​ភាព​​ការ​អភិវឌ្ឍជាតិ ដូច​ប្រសាសន៍​របស់​សម្ដេច​​​បាន​ថ្លែង​នៅ​​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤​ ក្នុងពិធី​បិទ​សន្និសីទ​​​អន្ដរជាតិលើក​ទី៥ ស្ដីពីភាព​ជាអ្នក​ដឹកនាំ​​នៃបញ្ញាវន្ដឆ្នើម​ឆំា្ន២០១៤ ថា « ជោគ​វាសនា​របស់​មនុស្ស​​ម្នាក់ៗ ​គឺត្រូវ​ស្ថិត​នៅក្នុងកណ្ដាប់ដៃ​របស់​ខ្លួន​​​​ដោយ​​​​​ពឹងផ្អែក​លើ​សមត្ថភាព​ និងការ​ប្ដេជ្ញា​ចិត្ដ​ដើម្បី​ឲ្យ​សង្គម​មាន​ការ​​អភិវឌ្ឍដែលជា​ទិសដៅ​ការងារ​ចម្បង​របស់​យុវជន​​​ទំាង​អស់​គ្នា»។

ចំពោះលទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាដែលត្រូវបានសង្គមសាទរនេះ គឺ​ពិតជា​បាន​មក​ពី​ការខិតខំ​ប្រឹង​ប្រែង​​ត្រងត្រាប់រៀនសូត្រ​ស្ដាប់ការអប់រំទូន្មានរ​បស់​លោក​គ្រូ អ្នក​គ្រូ ក៏​ដូ​ច​ជាចូលរួម​យ៉ាងសកម្ម​ពី​ក្រុម​គ្រួសារ​​ ឪពុក ម្ដាយរបស់ពួកគេ។

ផ្ទុយ​ទៅវិញ​ ចំពោះការរិះ​គន់ណាមួយរបស់​ក្រុម​ប្រឆំាងមកលើកម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ​​​​​ក្រោម​​​​​​​ការជួយបន្ទរពីប្រព័ន្ធឃោសនាគំាទ្របក្សប្រឆំាងរបស់វិទ្យុ​អាស៊ី​សេរី ដែលត្រូវ​គេបានមើល​ឃើញ​ថា​កម្មវិធីនេះ ​ចាប់​​​​ផ្ដើម​កាលពី​ថ្ងៃទី០​៥​ ខែកញ្ញា ឆ្នំា២០១៤  គឺ​គ្រាន់តែជា​សកម្មភាព​បំផុស​បំផុល​ញុះញាង់ ​ទាក់​ទាញ​យុវជន​ឲ្យងាក​មកចូលរួម​ក្នុងសកម្មភាព​​​បម្រើ​​នយោបាយរបស់​​បក្សប្រឆំាង​​ ក្នុងទិសដៅ​ប្រមូល​យុវជន​​​​ទុក​ធ្វើ​​បាតុកម្ម បង្កអស្ថេរភាព​សង្គម រំាងស្ទះ​ដល់​ការ​អភិវឌ្ឍ​​ប្រទេស​ដើម្បីបម្រើនូវមហិច្ឆតា​ល្មោភ​អំណាច​​របស់​ក្រុមខ្លួន ដូចពួកគេធ្លាប់បាន​អនុវត្ដកាល​ពី​ពេលកន្លង​មក​ថ្មីៗ​នេះតែប៉ុណ្ណោះ។


ដូច្នេះ ភាពជា​យុវជន គឺពិត​ជាមានសារ:សំខាន់​ណាស់ សម្រាប់​សម្ដេចតេជោ​​ ដែលលោក​តែងតែបង្ហាញនូវភាពជិតស្និទ្ធយកចិត្ដ​ទុកដាក់អាណិតស្រលាញ់​ចំពោះយុវជន​ តាមរយៈ​​ការ​សាង​សង់​សាលា​រៀននៅគ្រប់ភូមិដ្ឋាន ច្រកល្ហកផុស​ទ្បើង​​នៅ​​ទូ​ទំាង​ប្រទេស ហាក់​ដូចជាទេពនិមិត្ដ​ដើម្បី​បណ្ដុះ​បណ្ដាល​នូវធន​ធានមនុស្សតំាងពីដើមរៀង​មក ​​គឺ​​ដើម្បី​​ជំរុញ​ការផ្លាស់ប្ដូរផ្នត់​គំនិត​របស់​យុវជ​ន​​ម្នាក់ៗ​ឲ្យ​មាន​សមត្ថភាពធ្វើ ​កិច្ច​ការបានច្រើន​ជាង​មនុស្សមួយរយ​នាក់ដទែទៀត ដែល​ដេក​រង់ចំា​តែ​ព្រេង​​​វាសនា​នោះ៕

បទវិចារណកថា អំពើហិង្សាបំរើនយោបាយបែបទ្រង់ទ្រាយថ្មី



ដោយៈ លី គាំ

អស់រយ:​ពេញមួយឆ្នាំគត់ ​ដែលក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល​  បានសំដែងចេញនូវភាពហិង្សារបស់ខ្លួនតាមដងផ្លូវ និងទីលាន​​សាធារ:  ពិសេសទីលានប្រជាធិបតេយ្យ។  ​ ប៉ុន្តែថ្មីៗនេះ ​​​ក្រុមប្រឆាំងបានយកទីវត្តអារាម​​​(វត្ត​​សាមគ្គីរង្សី) ដែលជាកន្លែងសក្ការ:របស់ពុទ្ធបរិសទ​​ដើម្បី​​បញ្ចេញហិង្សារបស់ពួកគេ ក្នុងបំណងតែម្យ៉ាង គឺបំរើផលប្រយោជន៍នយោបាយ

កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ​​មាន​​សង្ឃអាណាធិបតេយ្យ​​​​​​រួមទាំងប្រជាជនចំណុះជើងវត្តមួយក្រុម​​ បានប្រើ​អំពើហិង្សាយ៉ាងកំរោល ជួយជ្រោមជ្រែងក្រុមអ្នកបះបោរតវ៉ារឿងដីធ្លីចំនួនប្រមាណ​ ៧០-៨០នាក់ មកពីខេត្ត​​ព្រះវិហារ ដោក្រុមនេះមិនទទួលយកការសម្រុះសម្រួលជួយដោះរបស់អ្នកតំណាងរាស្រ្តមួយរូប និងអាជ្ញា​មូលដ្ឋានមកពីខេត្តព្រះវិហារ។

មិន​គ្រាន់តែមិនទទួលស្វាគមន៍រាក់ទាក់អ្នកមុខអ្នកការ ដែលបានខិតខំចំណាយពេល​​មកជួយតាមដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុណ្ណោះទេ តែពួកក្រុមនេះបានទាំងបណ្តេញអ្នកមុខអ្នកការទាំងនោះឲ្យចេញពីបរិវេណវត្ត ដោយប្រើពាក្យយ៉ាងអសុរោះ គ្មានសីលធម៌ រួមទាំង​ មានបំណងវាយប្រហារលើអ្នកតំ​ណាង​រាស្ត្រផង។


ធាតុពិតនៅពីក្រោយភាពរញ៉េរញ៉ៃ ដែលបានសម្តែងចេញពី​​ក្នុងវត្តអារាមមួយ​ ប្រកបដោយកំហឹងនោះ វាមានន័យ​​យ៉ាងដូចម្ត៉េចម្យ៉ាងវិញទៀត កាលពីពេលដែលលោក​ សម​ រង្ស៊ី ចុះធ្វើអន្តរាគមន៍នៅវត្តសាមគ្គីរង្សី​ លើរឿងទំនាស់ដីធ្លីដូចគ្នា កាលពីពេលកន្លងទៅនោះ  បែរជាមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅយ៉ាងត្រជាក់រអូក?  តើរវាងលោក សួស យ៉ារ៉ា ជាអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា និងលាកសម រង្ស៊ី ​​ជាអ្នកតំណាងរាស្ត្រ និងជាមេដឹកនាំ ខាងគណបក្សសង្រ្គោះជាតិ​ គឺមានន័យថាជាតំណាងរបស់​​រាស្រ្តដូចគ្នា នោះវាមានន័យ​​យ៉ាងដូចម្ត៉េចទៅវិញតើនេះមិនមែនបានន័យថា​ វត្តសាមគ្គីរង្សី ជាកន្លែងមូលដ្ឋានមួយ របស់ក្រុមប្រឆាំងនៅរាជធានីភ្នំពេញទេអ្វី?



សូមបន្តអានសាច់រឿងវិភាគទៅទៀត​​​​​ :


តាមប្រភពព័ត៌មានដែលបានមកពីគ្រប់មជ្ឈដ្ឋាន បានឲ្យដឹងថា ពួកប្រជាជនប្រមាណ​៧០-៨០នាក់​នោះ​ គឺមក​ពី​ភូមិ​ធម្ម​ជាតិសម្តេចតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាភូមិដ៏ធំ​មួយដែល សម្តេចតេជោ  ហ៊ុន សែន   បានដោះស្រាយគោលនយោបាយ ​ផ្តល់ជាមធ្យោបាយ​​ និងការឧបត្ថម្ភ យ៉ាងច្រើន​​លើសលុបដល់អ្នកភូមិស្វាយជ្រុំ សរុបចំនួនជាង​ ១០០០គ្រួសារ និង​គ្រួសារ​យោធិនពិការ ​ជាង២៥០០គ្រួសារ បានចែក​ដីសម្បទាន​ចំនួន៥០០០ហិតាថែមទៀត ដើម្បី​ប្រជាពលរដ្ឋទាំងនោះអាចប្រកបការងារ កសិកម្ម ​ធ្វើស្រែចំការ ចិញ្ចឹមសត្វ​​។ល។

បន្ថែមលើនេះទៅទៀត រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពោលគឺ : បាន​កសាង អាងស្តុកទឹក ស្ថាបនាស្ពាន ផ្លូវ សាលាបណ្តុះបណ្តាល​​វិជ្ជាជីវៈ សាលារៀន​​​ មណ្ឌល​សុខភាព បោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ល។

​ដើម្បីភ្ជាប់​សាច់រឿងដែលជាប្រវត្តិសាស្រ្ត គេមិនត្រូវបំភ្លេចនូវកាលានុវត្ត​ ​នា​ -ឆ្នាំកន្លង​​ទៅនោះទេ។​ រាជរដ្ឋាភិបា បានតស៊ូយ៉ាង​ស្វិតស្វាញលើឆាក​អន្តរជាតិ ដើម្បីបានដាក់ប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងបុព្វហេតុ​លើកកំពស់​​​វប្បធម៌ជាតិ និង​​លើកកំពស់​​កេរ្តិ៍តំណែលមរតក​​ជាតិ លើឆាក​​អន្តរជាតិ ​​​ដើម្បីឲ្យពិភពលោកទទួលស្គាល់​ថា​ ព្រះ​រាជា​ណាចក្រកម្ពុជា​ កាល​​ពីសម័យអង្គរ ​​​ជាអាណាចក្រ​​ និងជាមហាអំណាចដ៏ធំមួយ ​លើពិភព លោក។

ក្នុងបរិការ​​នេះ នៅថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០០៨ អង្គការពិភពលោកយូណេស្កូ (UNESCO) បានសម្រេច​​​ជាឯកឆន្ទ លើសំណើរបស់កម្ពុជា ​ទទួលស្គាល់​ថា ប្រាសាទព្រះវិហារ ដែលជាមរតកមានតំលៃជាសកល គ្មានពីរ ​គឺត្រូវតែថែរក្សាមិន​​ឲ្យ​​វិនាស​បានដោយ​កត្តាធម្មជាតិបានឡើយ

ប៉ុន៉្តែ មុន​​នឹង​​បាន​​ឈាន​​ដល់​​ការ​​សំរេ​​នេះ​ :​កម្មការ​​បេតិកភណ្ឌពិភពលោកបានទទួលស្គាល់គំរោងរបស់រាជរដ្ឋាភិបាល ដើម្បី​​ថែទាំប្រាសាទព្រះវិហារ​​​ និងធ្វើអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ ដែលជាគម្រោងមានខ្នាតអន្តរជាតិ​​​​​​ ដែលសមាជិកនៃប្រទេស​​ចំនួន១៨៣ លើសកលលោក​ ​អប​អរ​​សាទរយ៉ាងលើសលប់។ ក្នុងនោះគឺមាន​​គំរោងមួយ ប្រមូល​​​ប្រជាជនក្រីក្រ ​​មាន​ជីវភាពតែលតោល  ​នៅតាមតំបន់ជើងភ្នំប្រាសាទនោះ មករស់ប្រមូលផ្តុំ បង្កើត​ជា​ភូមិ​មួយ ដោយ​បានដាក់ឈ្មោះថា «ភូមិធម្មជាតិតេជោ» ដូចបានរៀបរាប់ពីខាងដើមនោះឯងតើនេះមិនមែន​​ហៅថានយោបាយ​ «ឈ្នះ-ឈ្នះ» ទេអ្វីគឺប្រាសាទខ្មែរមួយទៀតត្រូវបានលេចធ្លោ​ ​ត្រដែតលើឆាកអន្តរជាតិ រីឯប្រជាជនរាប់ពាន់គ្រួសារ ​មានដីធ្លី​​ មានភូមិឋានរបស់ខ្លួនត្រឹមត្រូវ ​​​ក្នុសហគមន៍​មួយ ប្រកបដោយសុខដុមរមណីយ៍ភាព។

ផ្ទុយទៅវិញ រឿងរាវដែលបង្កឡើងកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យអ្នកវិភាគ​​នយោបាយសុទិដ្ឋិនិយមមួយចំនូន សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង​​ ដោយគេបាននាំគ្នានិយាយថា  ​ជាអកុសលណាស់ ​​​ដែលការខិតខំប្រឹងប្រែង​​​យ៉ាងមោះមុត និងឥតរួញរា របស់រាជរដ្ឋាភិបាល​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ​សម្តេចតេជោ ហ៊ុនសែន  បានត្រូវរងនូវការញុះញង់ ចាក់ដោត​ ពីពួក​​សកម្មជននៃ​​ក្រុមប្រឆាំងមួយក្តាប់  ក្នុងគោលបំណងកេងចំណេញ​​យោបាយ ពួកនេះបានផ្លុំត្រចៀក អ្នកភូមិដែលមាននិន្នាការប្រឆាំងស្រាប់ចំនួន​ ៧០-៨០នាក់ ឲ្យទាមទារទៅរស់នៅទីកន្លែងចាស់ ​ដែលបានក្លាយទៅជាតំបន់អភិរក្សនៃប្រាសាទ​​ព្រះវិហារ​ រួចទៅហើយនោះ​ ​

ជាក់ស្តែង​​ លោក សម រង្ស៊ី ​​នៅក្នុងទំព័រ Facebook របស់ខ្លួន បាន​សម្តែងនូវការគាំទ្រ ​ពីការទាមទារដ៏ខុសរឿង របស់ពួកអ្នកបង្តទំនាស់​​ រួមទាំងសង្ឃអនាធិបតេយ្យផង​​ ដែលបញ្ចេញនូវប្ញកពារ​​​ច្រឡោងខាម បញ្ចេញនូវភាពហិង្សា ប្រឆាំងនឹង​អ្នក​តំណាងរាស្រ្ត​ និងអាជ្ញាធរដែនដីនេះ​គឺពុំមែនជារឿងធម្មតានោះទេ!
 
អ្នកវិភាគនយោបាយទាំងនោះ បានចោទសួរគ្នាទៀតថា តើមេដឹកនាំ​​គណបក្សប្រឆាំង ដែល​បានធ្វើសេចក្តីសម្រេចព្រមព្រៀងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែ​ក្កដា ឆ្នាំ​២០១៤  ថ្មីៗនេះ គឺគ្រាន់តែជាការបោកប្រាស់ ឬក៏ជាការលាក់នូវពុតត្បុតរបស់ខ្លួន ឬអ្វី?  ពួកគេនឹងនៅបន្តរង់ចាំមើលតទៅទៀត ថាតើនៅមានការប្រទុសរាយ ឬការប្រឆាំង​​ដោយប្រើពាក្យសំដី​ ដោយកាយវិការ ដោយអំពើហិង្សា តាមបែបទ្រង់ទ្រាយតូច​-​ធំ បែបណាទៀត​?

តើមហិច្ឆិតាលាក់បាំង និងពុតត្បុតនេះ​ អាចចៀសផុតពីក្រសែភ្នែកសាធារណៈជន ​បានយូរប៉ុណ្ណា? មហាជន​អ្នក​ស្រឡាញ់​សន្តិភាព អហិង្សានិយម​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​នយោបាយ​ផ្សះ​ផ្សាបង្រួម​ជាតិ​ គឺ​ពិត​ជា​មិន​ត្រូវ​ការ​ជា​ដាច់​ខាត​នូវ​ការ​ញុះ​ញង់បង្កើត​ឲ្យ​មាន​ហិង្សានយោបាយ​។ អីចឹង ឆាកល្ខោន​ ដែល​រៀប​ចំ​ដោយ​ក្រុម​គណបក្ស​ប្រឆាំង​ដែល​កំ​ពុង​ និង​បន្ត​យក​ទីធ្លាវត្តអារាម និង​ទី​កន្លែង​សាធារណៈដទៃ​ទៀត​ គួរគប្បី​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ជំ​ហរ​ដោះ​ស្រាយ​បញ្ហា​៕