Tuesday, September 9, 2014

ឯកឧត្តម​​ឧបនាយក​​រដ្ឋមន្ត្រី​ សុខ អាន​ ប្រជុំ​​ត្រួត​​ពិនិត្យ​​ការងារ​​ថ្នាក់​​ជាតិ ចុះ​ជួយ​​ខេត្ត​​តាកែវ​​ រយៈពេល​​១ឆ្នាំ កន្លង​​មក​នេះ​​



តាកែវ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការរងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ បាន​ជម្រុញ​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ  និង​ថ្នាក់​ក្រោមជាតិ​ទាំង​អស់​ ត្រូវ​ចុះជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ជូន​ប្រជា​ពល​រដ្ឋឲ្យ​ដល់​មូល​ដ្ឋាន ​ ស​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍បែ​បនេះ ក្នុង​ឱកាស​ដឹក​នាំ​ប្រជុំ​ត្រួត​ពិនិត្យ​ និង​គាំ​ទ្រ​ការ​អនុវត្តកម្ម​វិធី​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំ​ណាក់​កាលទី​៣ របស់​រាជរដ្ឋាភិបាល​រយៈពេល​១ឆ្នាំ​កន្លង​មក​ នៅ​ខេត្ត​តាកែវ​ នាព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ ដែល​មាន​ការរ​ចូល​រួម​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ប្រមាណ​៣៦០​នាក់។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន បាន​ដាស់​តឿន​ដល់​ក្រុមការងារទាំង​អស់ ត្រូវ​មាន​ភាព​សកម្មក្នុង​ការ​ចុះ​ជួប​ប្រជាពលរដ្ឋដោយ​ផ្ទាល់នៅ​តាម​ផ្ទះ​ ទើប​មើល​ឃើញ​បញ្ហា និង​ត្រូវ​សិក្សា ស្វែង​រក​គន្លឹះ​ដើម្បី​ដោះ​ស្រាយ​ ជា​ពិសេស​ ត្រូវ​ពន្លត់នូវ​គ្រប់​ទំ​នាស់​នានា ដែល​កើត​មាន​ឡើងប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ន័យ​ថា ក្រុម​ការងារ​ទាំង​អស់​ត្រូវ​ចុះ​ធ្វើ​ការងារ  និង​ជំ​រុញ​ចលនា​ឲ្យ​ខ្លាំង​ក្លា​ ដោយ​មិន​ត្រូវ​​​ដេក​លក់​នោះ​ទេ។

ឯកឧត្តម ​ ក៏បានឲ្យ​ក្រុមការងារ​​លើក​ឡើងអំពី​ ជោគ​ជ័យ​មួយ​ចំ​នួន​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍​ក្នុង​ការសម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ជូន​ ប្រជា​ពលរដ្ឋនៅ​តាម​​ទីកន្លែង​ដទៃ​ទៀត​ក្នុង​ខេត្ត​តាកែវ​ ក្នុង​នោះ​ដូចជា​ ការ​លុប​កិច្ច​សន្យា​ពី​ក្រុម​ហ៊ុន បាទី​ ទួរីសឹម របស់​លោកស្រី​ សុខ សារឿន ដែល​បាន​រំ​លោភ​លើកិច្ច​សន្យា និង​គាប​សង្កត់​លើ​ប្រជា​ពលរដ្ឋ​ យក​មក​ប្រគល់​ជូន​ប្រជា​សហគមន៍​គ្រប់​គ្រង​វិញ​ ការ​សម្រួល​លើ​ទំនាស់​នៅផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស់​ និង​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ជូនប្រជា​ពលរដ្ឋ​ និង​បញ្ចប់​ទំ​នាស់​១ចំ​នួន​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​ត្រាំ​កក់ វត្តឧត្តម​សូរិយា ជា​ដើម​។

ជា ​មួយ​​គ្នា​នេះ​ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ក៏​បាន​ជម្រុញ​ផង​ដែរឲ្យ​មាន​ការ​បង្កើត​ក្រុម​ទី​ប្រឹក្សា​ការងារ​ បញ្ញាតិករផ្សារ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ថ្នាក់​ស្រុក និង​ខាង​តំ​ណាង​​អ្នក​គ្រប់​គ្រង​ផ្សារ​ធំ​ៗទាំង​៤០ នៅ​ទូ​ទាំង​ខេត្ត​តាកែវ​ និង​ត្រូវ​យក​រូបមន្តល្អ​ៗពី​បណ្តា​ផ្សារ​មួយ​ចំ​នួន​​ដែល​ដំ​ណើរការល្អ ​ធ្វើ​ជា​យន្ត​ការសម្រាប់​ដោះ​ស្រាយ​សម្រួល​ដល់​អាជី​វករ និង​ប្រជាពល​រដ្ឋឲ្យ​ទទួល​បាន​នូវ​ការ​សុខចិត្ត​ ហើយ​នឹង​បញ្ចៀស​​បាន​នូវ​ទំ​នាស់​កុំ​ឲ្យ​កើត​មាន​ឡើង​ ក្នុង​នោះ​មាន​ដំ​ណោះ​ស្រាយ​ពាក់​ព័ន្ធនឹង​បញ្ហា​សត្តឃាដផង​ដែរ។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ក៏​បានជម្រុញ​ជា​អាទិភាព​ផងដែរ ឲ្យ​រៀប​ចំ​បង្កើត​សហគមន៍​កសិកម្ម​ តាម​រយៈសហករដែល​មាន​ស្រាប់​ ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​ ឲ្យ​មាន​ដំ​ណើរការ​ល្អ​ទៅ​មុខ និង​ធ្វើ​ការងារ​ឲ្យសកម្ម និង​ឲ្យ​បាន​ហ្មត់​ចត់​ បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដោយ​ក្រុម​អ្នក​ជំ​នាញ​១រយៈមក​នេះ​។

គួរបញ្ជាក់ ​ថា​ នៅ​ក្នុង​ខេត្ត​តាកែវ​ មាន​សហគមន៍​កសិកម្ម​ និង​នេសាទ​តូច​ៗ​ប្រមាណ​៥៨ ប៉ុន្តែ សហគមន៍​ទាំង​នោះ​ បង្កើត​ឡើង​​លក្ខណៈជាក្រុម​តូច​ៗ និង​បាន​សហការ​ជា​មួយ​អង្គការ​១ចំ​នួន​ ប៉ុន្តែ មិន​ទាន់​ត្រូវ​បាន​រៀប​ចំឲ្យ​ស្ថិត​នៅ​ក្នុង​ការ​​គ្រប់​គ្រងច្បាស់​លាស់​ ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​នៅ​ឡើយ​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​សុខ អាន​ ក៏​បាន​អំ​ពាវ​នាវ​ផងដែរឲ្យប្រធាន​​ក្រុម​ការងារ​ថ្នាក់​ស្រុក​នីមួយៗចុះ​ ជួយ​​ខេត្ត​តាកែវ​ ត្រូវ​សហការ​ជា​មួយ​អ្នក​ជំ​នាញ​ដែល​មាន​បទ​ពិសោធន៍​ និង​គាំ​ទ្រ​ហិរញ្ញវត្ថុ ដើម្បី​រៀប​ចំ​សហគមន៍​កសិកម្ម​ នៅ​ក្នុង​ខេត្ត​តាកែវ​ ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សន្យា​ថា នឹង​ជួយ​ពូ​ជស្រូវ និង​ផ្គត់​ផ្គង់​ជី​ដល់​កសិករ ដើម្បី​លើក​កម្ពស់ជី​វភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ៕

សម្តេចតេជោ ​ផ្ញើសារ​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី១រដ្ឋសភា

រូបភាព៖ លោក កុក គី
ភ្នំពេញ: សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន ​សែន​ នាយករដ្ឋ​មន្រ្តី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី០៩​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​នេះ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ​​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ថាន​អាកាស​ទី៤ ​និង​ផ្លូវ​រូង​ក្រោម​ដី ​នៅ​ស្តុប​តិច​ណូ ​ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ចរាចរណ៍​នៅ​តំបន់​នោះ ​ ​។



ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់​ថា ស្ពានអាកាសតិចណូ ដែល​ត្រូវ​​​​បើក​ការ​ដ្ឋាន​ស្ថាបនា ​នៅព្រឹកនេះ គឺរត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវ​រត់​ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ និង​ទទឹង​ពី៦​ទៅ​៨ម៉ែត្រ ។ ស្ពានអាកាសទី៤នេះដែរ សាង​សង់​ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC ) ត្រួត​ពិនិត្យ​បច្ចេក​ទេស ដោយមន្ទីរសា​ធារ​ណ​ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រយៈពេលសាងសង់១៦ខែ ដោយតាមគម្រោង នឹង​​បញ្ចប់​ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ បាន​មកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC  ។
រូបភាព៖ លោក កុក គី

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ក៏បានមានប្រសាសន៍​ព្រមាន​ទៅលោកកឹម សុខា ដែល ជាអនុ ប្រធាន​ទី១​រដ្ឋសភា មកពីគណបក្សប្រឆាំង ផងដែរ ដែលតែង​តែទៅ​អួតនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ពួកគេឹងធ្វើ យុទ្ធ នាការ​បោះ​ឆ្នោត​ទម្លាក់រដ្ឋមន្ដ្រី ដោយ​សារ​អំពើ​ពុក​រលួយ​នោះនឹងកើតមានឡើង ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង ពីការបាញ់កាំភ្លើងធំក្ឌូងក្ឌាំង របស់អនុប្រធានទី១រដ្ឋសភា កឹម សុខា ពេលចុះ​ទៅ​ពង្រឹង​មូលដ្ឋាន នៅតាមបណ្ដាខេត្ដមួយចំនួន ដូចជា​ខេត្ដ​តាកែវ ខេត្ដសៀមរាប និងខេត្ដកំពត កាលពីពេលថ្មីៗនេះ ដោយលោកកឹម សុខា បាន ជេរប្រមាថ មកលើរាជរដ្ឋាភិបាល និងមានគម្រោងបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រីទៀតផង ។
រូបភាព៖ លោក កុក គី
ជាការ​ព្រមាន​ចំពោះលោក កឹម សុខា. សម្ដេចតេជោ បានបញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​ ៉បទឈប់​បាញ់​មួយ​បាន​កើត​ឡើង​រួចមកហើយ នៅក្នុងរដ្ឋសភា ទាំងលោកសម រង្ស៊ី ក៏បានប្រកាស ពីបទឈប់បាញ់ ហើយសម្ដេច​ក៏បាន​ប្រកាសពីបទឈប់បាញ់ ៉ ដូច្នេះលោក សម រង្ស៊ី ត្រូវត្រួត ពិនិត្យ មើលកូនទាហានរបស់ខ្លួន ដែលបាន​និង​កំពុង​បាញ់​នោះ ។ សម្ដេចតេជោ បាន​បញ្ជាក់ថា ធ្លាប់ ប្រាប់​ទៅប្រជាពលរដ្ឋ ឱ្យកត់ត្រាសំណីលោក សម រង្ស៊ី ពីបទ​ឈប់បាញ់គ្នា ប៉ុន្ដែកូន ទាហាន នៅ បន្ដ​បាញ់ ដូច្នេះ​សូមត្រួតពិនិត្យមើលផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការ បោះឆ្នោត​ទម្លាក់​អនុ​ប្រធាន​ទី១​រដ្ឋសភា ​គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេង គណៈ​កម្មាធិការអចិន្ដ្រៃយរដ្ឋសភាមាន៧នាក់ គណ​បក្ស​ប្រជាជនឈ្នះ ហើយ​បោះ​ឆ្នោត​ទម្លាក់សំឡេង ៥០បូក១ ក៏ប្រជាជនឈ្នះដដែល ដូច្នេះសូម​ផ្ដាំ​ទៅ​កុំចង់ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនោះ ។

រូបភាព៖ លោក កុក គី

រូបភាព៖ លោក កុក គី

រូបភាព៖ លោក កុក គី

OPINION: It is Useless to Reason with Radio Free Asia



According to the Website of the Cambodian Red Cross, the financial report for the 5th term of office was agreed and adopted during the 6th Cambodian Red Cross General Assembly on August 7, 2014. The report “clearly indicated about transparency and accountability of the management and utilization of funds that the National Societies received from all sources for its cross-cutting activities which is a mechanism to ensures warmest confidentiality among donors and philanthropies both in and out country.” This statement is, to say the least, an indication that a financial report does exist. The fact that Radio Free Asia was unable to get information through phone calls cannot be construed that transparency and accountability had been compromised. Radio Free Asia should be abided by the rule of professionalism in reporting, courtesy in its ways of seeking information, and great patience in dealing with others. It was a mistake to assume that the namesake of Radio Free Asia is a license to a prompt answer when called and asked

Radio Free Asia relies merely on its own assumptions without making serious efforts to bring to the table the facts and evidences and further makes them sound as serious accusations when it says: “it seemed that it was never difficult to see that the Cambodian Red Cross has not only been gradually transformed to be an institution with political alignment, misused by the consortium of the wives of high ranking officials members of the Cambodian government, but it has been also transformed to be a den for money laundering and protection for top businessmen and above all the Cambodian Red Cross is a front line organization that seeks for votes in favor of the party in power (the Cambodian People’s Party).” The manipulation and the transformation of its own assumptions in order to manufacture serious accusations without exposing the real and factual cases would not have helped build up the credibility of Radio Free Asia, but in the contrary they would rather have diminished the reputation of this media outlet among Cambodian listeners. Rumors-mongers would have applauded Radio Free Asia, but reasonable people would have reacted negatively to these forms of assumptions-accusations. 

Radio Free Asia exploited the 2014 Swiss-based Basel Institute on Governance Anti Money Laundering Index (the Basel AML Index) Report that assigns a score of 8.39 for Cambodia, behind only Afghanistan (8.53) and Iran (8.56) meaning that Cambodia was the third highest country among 162 countries vulnerable to money laundering as the basis for Radio Free Asia to manufacture its accusations against the Cambodian Red Cross. Three important points deserve to be examined about this report. 

Firstly, qualitatively speaking all 162 countries is vulnerable to money laundering. This would have put all 162 countries in the same boat. Civilized, economically developed and powerful countries should have been ashamed of themselves for not having eradicated money laundering. The report provides the score of 6.29 for Russia, 5.54 for Switzerland, 5.49 for Germany, 4.78 for France and 4.72 for the United Kingdom, 6.76 for Vietnam, 6.39 for the Philippines, 6.33 for the United Arab Emirates, 6.06 for China and 5.92 for Japan, 5.85 for Brasil, 5.20 for the United States of America, 5.01 for Australia, just to name a few economically advanced countries in Europe, Asia, America and Australia. 

Secondly, the Basel Report emphasized that the index only ranks countries’ vulnerability to money laundering, and not how much laundering actually occurs. The Basel AML index does not assess the amount of illicit financial money or transactions. Illicit dollar amount of money laundering would have been most likely very huge in economically developed countries which should be equated to huge dollar amount of corruption in those countries. Why the Swiss-based Institute on Governance stopped short of exposing the quantity of illicit dollar amount of money laundering by country? Why Radio Free Asia took the Basel AML Index Report at face-value? For the first question the Swiss-based Institute should provide explanations, as it pleases. For the second question, there is no doubt that a half-full Basel AML Index Report served the purpose of Radio Free Asia in its vicious attacks of the Cambodian Red Cross.

Thirdly, the Basel AML Index Report measured the money laundering using the same parameters for 162 countries in the world, rich and poor, big and small, having different economic, financial and political systems with countless peculiar realities that affect the behaviour of the people and the government. The report is meaningless for decision-makers of economically advanced countries, but handily convenient for international and local NGOs and especially for Radio Free Asia to attack governments and organizations as the ways to express their superiority and righteousness.

It is useless to reason with Radio Free Asia, simply because it pursues interests which are totally different from those of the Cambodian government and people. The more Radio Free Asia relies on its own assumptions-accusations, the lower its credibility goes.       
  
September 9, 2014
Professor Pen Ngoeun, Advisor
University of Puthisastra, Phnom Penh, Cambodia





ទស្សនៈ៖ គ្មានប្រយោជន៍​ទាល់​តែ​សោះ​ដែល​ខំប្រឹង​និយាយ​ហេតុផលជា​មួយវិទ្យុ​អាស៊ីសេរី


យោងទៅតាមគេហទំព័រនៃកាកបាទក្រហមកម្ពុជា របាយការណ៍ហិរញ្ញវត្ថុសម្រាប់អាណត្តិទី៥ ត្រូវបានយល់  ព្រម និងអនុម័តនៅក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជាលើកទី៦នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ របាយ​ការណ៍ នេះ «បង្ហាញយ៉ាងច្បាស់អំពីតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រង និងការ​ប្រើប្រាស់​មូល​និធិដែលសមាគម ជាតិបាន ទទួលពីប្រភពទាំងអស់សម្រាប់សកម្មភាពចម្រុះ ដែល​ជាយន្តការ​ដើម្បី​ធានាឱ្យមានសេចក្តីទុកចិត្តដ៏កក់ក្តៅ បំផុតក្នុងចំណោមអ្នកឧបត្ថម្ភជំនួយ និងសប្បុរសជនទាំងក្នុង និង​ក្រៅ​ប្រទេស»។ និយាយឱ្យខ្លីទៅ ការថ្លែងដូចនេះ គឺជាការបង្ហាញថា របាយការណ៍ហិរញ្ញវត្ថុពិតជាមានមែន។ ការពិត​ដែលថាវិទ្យុអាស៊ីសេរីមិនអាចទទួលបានព័ត៌មាន ភ្លាមៗតាមរយៈទូរស័ព្ទនោះ មិនគប្បី​ត្រូវបាន​យល់​ថាតម្លាភាព និងគណនេយ្យភាពត្រូវបានគេធ្វើឲ្យប៉ះពាល់នោះទេ។ វិទ្យុអាស៊ីសេរី គួរតែគោរព​តាមច្បាប់​វិជ្ជា​ជីវៈក្នុងការធ្វើសេចក្តីរាយការណ៍ ប្រកាន់យកឥរិយាបទគួរសមនៅក្នុងការស្នើ សុំព័ត៌មាន និង​ការអត់​ធ្មត់ខ្លាំង​នៅក្នុងការទាក់ទងជាមួយនឹងអ្នកដទៃដើម្បីបានព័ត៌មាន។ វាគឺជាកំហុសមួយដែល ធ្វើការសន្មត់​ជាមុន​ថាឈ្មោះ​ជាវិទ្យុអាស៊ីសេរី គឺជាអាជ្ញាប័ណ្ណមួយដែលអាចទទួលបានចម្លើយភ្លាមៗ នៅពេលដែល ទូរស័ព្ទសួរ។

វិទ្យុអាស៊ីសេរីបានពឹងផ្អែកតែម្យ៉ាងគត់ទៅលើការសន្មត់ផ្ទាល់ខ្លួន ដោយមិនមានការប្រឹងប្រែងដើម្បីស្វែងរក ការពិត និងយកភ័ស្តុតាងមកបង្ហាញ រួចហើយក៍បន្តធ្វើឱ្យការសន្មត់ទាំងនោះ កាលណា​ស្តាប់ទៅ​លឺដូច​ជាការចោទ ប្រកាន់ធ្ងន់ធ្ងរនៅពេលដែលខ្លួននិយាយថា៖ «វាហាក់ដូចជាថា វាមិនពិបាកសោះ​ដើម្បី​មើល​ឃើញថា កាកបាទ ក្រហមកម្ពុជាមិនត្រឹមតែបានប្រែក្លាយបន្តិចម្តងៗ ទៅជាស្ថាប័ន​មួយដែល​ជាប់​ពាក់​ព័ន្ធ​នយោបាយត្រូវបានប្រើប្រាស់ ខុសគោលដៅ​ដោយក្រុមភរិយា​នៃមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះទេ ក៍ប៉ុន្តែថែមទាំងបានប្រែក្លាយទៅ ជាកន្លែងសម្រាប់លាងលុយកខ្វក់ និងការពារធុរជនកំពូលៗ ហើយសំខាន់បំផុតនោះ កាកបាទក្រហមកម្ពុជា គឺជា អង្គការនាំមុខ​គេដែលព្យាយាម​រកសម្លេង​ឆ្នោត​សម្រាប់​គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)»។ ការប្រើ ប្រាស់ និងការបង្វិលការសន្មត់ផ្ទាល់ខ្លួន ដើម្បីបង្កើតជាការចោទប្រកាន់ធ្ងន់ធ្ងរដោយមិនបានបង្ហាញករណីពិត និង ជាក់ស្តែងនោះ មិនបាន​ជួយ​បង្កើត​ភាពទុកចិត្តសម្រាប់វិទ្យុអាស៊ីសេរីនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការធ្វើដូច្នេះប្រហែលជា បានធ្វើឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​មួយនេះបាត់បង់កិត្តិយសនៅក្នុង ចំណោមអ្នកស្តាប់កម្ពុជាច្រើនជាងទៅវិញ។ មនុស្ស ដែលចូល​ចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម ប្រហែលជាបានអបអរសាទរវិទ្យុអាស៊ីសេរី ប៉ុន្តែអ្នកដែលយល់ហេតុផល ត្រឹមត្រូវ នឹងមានប្រតិកម្មអវិជ្ជមានទៅនឹងទម្រង់នៃការចោទប្រកាន់តាមការសន្មត់ដូចនេះ។
          វិទ្យុអាស៊ីសេរីបានកេងចំណេញពីរបាយការណ៍សន្ទស្សន៍អភិបាលកិច្ចប្រឆាំងការលាងលុយកខ្វក់ឆ្នាំ២០១៤ របស់វិទ្យា​ស្ថាន Basel ដែលមានមូលដ្ឋាននៅប្រទេសស្វីស (សន្ទស្សន៍ AML Basel) ដែលដាក់ពិន្ទុ ៨,៣៩ សម្រាប់ កម្ពុជា នៅក្រោយតែអាហ្វហ្គានីស្តាន (៨,៥៣) និងអ៊ីរ៉ង (៨,៥៦) ប៉ុណ្ណោះ ដែលមានន័យថាកម្ពុជា គឺជាប្រទេស ខ្ពស់បំផុតទី៣ក្នុងចំណោម១៦២ប្រទេសដែលងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ជាមូលដ្ឋានសម្រាប់វិទ្យុ អាស៊ីសេរីដើម្បីបង្កើតជាការចោទប្រកាន់ប្រឆាំងនឹងកាកបាទក្រហមកម្ពុជា។ ចំណុចសំខាន់បី ត្រូវយកមកពិនិត្យអំពី របាយការណ៍នេះ។ 

ទី១ និយាយតាមលក្ខណៈគុណភាព ប្រទេសទាំង១៦២ សុទ្ធតែងាយទទួលរងគ្រោះពីការលាងលុយ ក៍ប៉ុន្តែ នៅក្នុងកម្រិតខុសគ្នាតែប៉ុណ្ណោះ។ ដូចនេះគួរត្រូវបានដាក់ប្រទេសទាំង១៦២នៅក្នុងកញ្ឆេតែមួយ។ក៍ប៉ុន្តែ​ប្រទេស ស៊ីវិល័យ មានសេដ្ឋកិច្ចអភិឌ្ឍន៍ និងមានសក្ដានុពល គួរតែមានការខ្មាស់អៀនទៅវិញទេ ដែលខ្លួន​មិន​បានលុបបំបាត់ ការលាងលុយកខ្វក់ទៅកើត។ របាយការណ៍នេះផ្តល់ពិន្ទុ ៦,២៩សម្រាប់រុស្ស៊ី ៥,៥៤​សម្រាប់​ស្វីស ៥,៤៩​សម្រាប់ អាល្លឺម៉ង់ ៤,៧៨សម្រាប់បារាំង និង៤,៧២សម្រាប់អង់គ្លេស ៦,៧៦សម្រាប់វៀតណាម ៦,៣៩សម្រាប់ ហ្វីលីពីន ៦,៣៣សម្រាប់អារ៉ាប់រួម ៦,០៦សម្រាប់ចិន និង៥,៩២សម្រាប់ជប៉ុន ៥,៨៥​សម្រាប់​ប្រេស៊ីល ៥,២០សម្រាប់អាមេរិក ៥,០១សម្រាប់អូស្ត្រាលី ដែលនេះគ្រាន់​តែរៀបរាប់​ខ្លះៗ​នូវប្រទេស​សេដ្ឋកិច្ចរីកចំរើនក្នុងអឺរ៉ុប អាស៊ី អាមេរិក និង អូស្ត្រាលី។

ទី២ របាយការណ៍Basel នេះ សង្កត់ធ្ងន់ថា សន្ទស្សន៍នេះគ្រាន់តែចាត់ថ្នាក់នៃភាពងាយរងគ្រោះ ចំពោះ​ការលាង​លុយកខ្វក់របស់ប្រទេសនីមួយៗ ហើយមិនមែនស្ដីអំពីថាតើការលាងលុយកើតឡើងជាក់ស្តែងប៉ុណ្ណា នោះ​ទេ។ សន្ទស្សន៍ AML Basel មិនបានវាយសម្លៃអំពីចំនួននៃសាច់លុយ ឬប្រតិ​បត្តិការ​ហិរញ្ញ​វត្ថុ​ខុសច្បាប់នោះទេ។ ចំនួនសាច់លុយក្នុងការលាងលុយកខ្វក់​ខុសច្បាប់ ទំនងប្រហែល​ជាមាន​ចំនួន​ធំធេង​ខ្លាំងណាស់នៅក្នុងប្រទេសមាន សេដ្ឋកិច្ចអភិវឌ្ឍន៍ ដែល​អាចកាត់​ស្មើទៅនឹង​ការពុក​រលួយ​ក្នុង​ទំហំសាច់​ប្រាក់​ ដុល្លារដ៍ធំធេងនៅក្នុងប្រទេសទាំងនោះ។  ហេតុអ្វីបានជាវិទ្យាស្ថាននៅស្វីស​នេះមិនបានបង្ហាញ​អំពីបរិមាណ​នៃចំនួន​ការលាងលុយដុល្លារតាមប្រទេសនីមួយៗ? ហេតុអ្វីបានជាវិទ្យុអាស៊ីសេរីជឿលើរបាយការណ៍ Basel នេះដោយមើលតែ ពីខាងក្រៅ? ចំពោះសំណួរទី១ វិទ្យាស្ថាន នេះគួរផ្តល់ការពន្យល់តាមដែលខ្លួនចង់។ ចំពោះសំណួរទី២ វាគ្មានចម្ងល់ទេថា របាយការណ៍ Basel ដែលពេញតែ ពាក់កណ្តាលនោះ បានបម្រើគោលបំណងរបស់វិទ្យុអាស៊ីសេរីនៅក្នុងការវាយប្រហារដ៏សាហាវទៅលើកាកបាទ ក្រហម​កម្ពុជា។

ទី៣ របាយការណ៍ Basel នេះ បានគណនាការលាងលុយកខ្វក់ដោយប្រើប្រាស់ប៉ារ៉ាមែត្រដូចគ្នាសម្រាប់ ប្រទេស​ទាំង១៦២ក្នុងពិភពលោក មាននិងក្រ ធំនិងតូច មានប្រព័ន្ធសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ​ខុស​ៗ​គ្នា​ ដោយមានការពិតជាក់ស្តែងដោយឡែកពីគ្នារាប់មិនអស់ ដែលពាក់ព័ន្ធដល់ឥរិយាបទនៃប្រជាជន និង​រដ្ឋាភិបាល។ របាយការណ៍នេះ គឺគ្មានន័យទេសម្រាប់​អ្នកធ្វើសេចក្តី​សម្រេច​ចិត្តនៃ​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​និងប្រទេស​ផ្សេងទៀត ក៍ប៉ុន្តែមានប្រយោជន៍ សម្រាប់ NGOs អន្តរជាតិ និងក្នុងស្រុក និងជាពិសេស​សម្រាប់​វិទ្យុអាស៊ីសេរី ដើម្បីវាយប្រហារ​រដ្ឋាភិបាល និងស្ថាប័ននានា ក្នុងនាមជាមធ្យោបាយដើម្បីសំដែងឧត្តមភាព និងភាពត្រឹមត្រូវមិនចេះខុសរបស់ ពួកគេ។

គឺគ្មានប្រយោជន៍អ្វីទាល់តែសោះដែលខំប្រឹងនិយាយហេតុផលជាមួយវិទ្យុអាស៊ីសេរី ដោយហេតុផលសាមញ្ញ ថាវិទ្យុនេះបំរើផលប្រយោជន៍ដែលខុសគ្នាស្រឡះពីផលប្រយោជន៍របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការ​ដែលវិទ្យុ អាស៊ីសេរី កាន់តែពឹងផ្អែកខ្លាំងឡើងទៅលើការចោទប្រកាន់តាម​ការសន្មតរបស់ខ្លួនបែបនេះ ភាព​ជឿទុកចិត្តបានពី អ្នកស្ដាប់របស់វិទ្យុនេះក៍កាន់តែធ្លាក់ចុះទៅតាមនោះដែរ។

ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា

ទស្សនៈ​ ការ​វាយ​តម្លៃ​​​របៀប​ខ្មៅ​ងងឹត ចំពោះ​កំណែទម្រង់​លើ​វិស័យ​អប់​រំ ​នៅ​កម្ពុជា​​​​ គឺ​ជា​គំនិត​ ទុទិដ្ឋិនិយម​​

ដោយ​ សួន​ ចំរើន

ចាប់​ពី​ថ្ងៃ​បើក​កិច្ច​​ប្រជុំ​ដំបូង​នៃគណៈរដ្ឋ​មន្ត្រី អាណត្តិ​ទី​៥​មក​​ ប្រមុខ​រាជ​រដ្ឋាភិបាល​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​​ចេញ​នូវ​វិធាន​ការ​​កំណែ​ទម្រង់​ស៊ី​ជម្រៅ ជាច្រើន​ ជាពិសេស​លើ​វិស័យ​ សុខាភិបាល​ និង​វិស័យ​អប់​រំ​ ដើម្បី​បន្ត​អភិវឌ្ឍ​​ប្រទេស​ឲ្យ​កាន់​តែ​រីក​ចម្រើន​​ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​ ដូច​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់។
​​
ក្នុង​នោះ​ រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញនូវ​​វិធានការ​លើក​កម្ពស់​វិស័យ​អប់រំ​មួយ​ចំនួន រួម​មាន ការ​រៀបចំ​​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​រយៈពេល ៥​ឆ្នាំ​ម្តង គោល​នយោបាយ​ស្ដីពី​ការ​អប់រំ​​បច្ចេកទេស គោល​នយោបាយ​ស្ដីពី​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ គោល​នយោបាយ​ស្ដីពី​គ្រូបង្រៀន និង​គោល​នយោបាយ​ជាតិ​ស្ដីពី​ ការ​អភិវឌ្ឍ​យុវជន ជាដើម។ មិន​តែ​ប៉ុណ្ណោះ រាជ​រដ្ឋាភិបាល ក៏​ថែម​ទាំង​បង្កើន​ចំនួន​ថវិកា​ជាតិលើ​​វិស័យ​អប់រំ​ឲ្យ​ច្រើន​លើស​ក្រសួង​ណាៗ​ទាំងអស់។ នៅ​ឆ្នាំ​២០១៤ នេះ ថវិកា​ជាតិ​ដែល​ក្រសួង​អប់រំ គ្រោង​ចំណាយ​មាន​ចំនួន​ជាង ៣០០​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​នេះ ការ​ផ្តល់​ឱកាស​ឲ្យ​វិស័យ​ឯកជន​បើក​គ្រឹះស្ថាន​អប់រំ ក៏ជាការ​រួម​ចំណែក​មួយ​ផង​ដែរ​ក្នុង​ការ​ជំរុញ​គុណភាព​អប់រំ​​ នៅប្រទេស​កម្ពុជា​​។

 ​ជាក់​ស្តែង​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​​អនុវត្ត​នូវ​គោល​នយោបាយ​កំណែ​​ទម្រង់​ស៊ី​ជម្រៅលើ​វិស័យ​អប់​រំ​ចាប់​ពី​ឆ្នាំ​នេះ​តទៅ ​​ ដើម្បី​ធានា​​គុណភាព​អប់រំ​ឲ្យ​កាន់​តែ​ប្រសើរឡើង​។ ​កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំ គឺ​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​ប្រឡង​ ដោយ​​អនុវត្ត​​​ពាក្យ​​ស្លោក «​អ្នក​ចេះ គឺ​ជាប់»​ ហើយ​យើង​ទាំង​អស់​គ្នា​​ក៏​មាន​សុទិ​ដ្ឋិ​និយម​​ចំពោះ​កំណែទម្រង់​នេះ​ផង​ដែរ​។

​ក្រោយ​ពេល​ទទួល​បាន​លទ្ធផល អំពី​ការ​កែ​ទម្រង់​នេះ​ លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​ បាន​​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​ការ​លើកទឹក​ចិត្ត​ ​ទៅ​លើ​ធន​ធាន​មនុស្ស​ ដែល​ផលិត​បាន​ពី​ការ​កែ​ទម្រង់​នេះ​ ដោយ​បាន​ផ្តល់​ជារង្វាន់​លើក​ទឹក​ចិត្ត​​ដល់​សិស្ស​ ដែល​ជាជ័យ​លាភី​កំពូល​ទាំង​១១​រូប​ ​​​​ និង​បន្ត​ឧបត្ថម្ភ​ដល់​សិស្ស​មួយ​ចំនួន​ ដែល​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ ថែម​ទៀត​។​

ទន្ទឹម​នេះ​ ​មន្ត្រី​សង្គម​ស៊ី​វិល​ ក៏​បាន​ចូល​រួម​សាទរ​​ និង​សរសើរ​ រាជ​រដ្ឋាភិបាល​ ​ចំពោះ​ការធ្វើកំណែទម្រង់​វិស័យ​អប់រំនេះ​ផង​ដែរ​។​

សូម្បី​តែ ​លោក កែម ឡី អ្នកវិភាគ​​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក៏បាន​សរសើរ​ចំពោះ​វិធានការ និង​ការកែទម្រង់​របស់​ក្រសួង​អប់រំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហង់ ជួន ណា​រ៉ុ​ន ​​ផងដែរ។ លោក​លើកឡើង​ថា​៖ «​ការចាប់ផ្តើម​កំណែទម្រង់​របស់​ស្ថាប័ន​នេះ មិនមែន​ធ្វើឡើង​លឿន​ហួសហេតុ​ពេក​នោះទេ  ពោលគឺ​ត្រូវតែ​ចាប់ផ្តើម​ពី​ពេលនេះ​តទៅ»​។ 

ផ្ទុយ​ទៅ​វិញ​ ក្រុម​ប្រឆាំង​ផ្កាប់​មុខ​ ដែល​តែង​តែ​ធ្វើ​ការ​រិៈគន់​ជាប្រចាំ​ បាន​ប្រើ​ប្រាស់​គ្រប់​​មធ្យោបាយ​ ដើម្បី​បំភ្លៃ​ការ​ពិត​ ហើយ​តែង​តែ​ធ្វើ​ការ​វាយ​តម្លៃ​តាម​របៀប​ខ្មៅ​ងងឹត​ មើល​ឃើញ​តែ​ជ្រុង​មួយ​​នៃកំហុស​តែ ប៉ុណ្ណោះ​។

ការ​ធ្វើ​កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំនៅនាពេល​នេះ​​ បែរ​ជាមិន​ទទួល​​បាន​​ការ​ស្វាគមន៍​ ដោយ​បុគ្គលិក​​​ម្នាក់របស់​​​​​វិទ្យុបរទេស​​មួយ​ ផ្សាយ​ជាខេមរៈភាសា នៅ​ក្នុង​បទវិភាគ​​របស់​ខ្លួន​ ដែល​បាន​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០១៤ ទៅវិញ​។​​ បុគ្គលិក​នោះ​ បាន​លើក​ឡើង​​ថា​​ « ទោះ​ជា​យ៉ាង​ណា​ក្តី យុទ្ធសាស្ត្រ គោល​នយោបាយ និង​បរិមាណ​ថវិកា(របស់​រាជរដ្ឋាភិបាល លើ​វិស័យ​អប់​រំ​​)​​​នេះ ទំនង​ជា​មិន​ធ្វើ​ឲ្យ​ការ​អប់រំ​នៅ​កម្ពុជា មាន​​គុណភាព​​ខ្ពស់​នោះ​​ឡើយ​» ។ ការ​លើក​​ឡើង​របស់​បុគ្គលិក​ម្នាក់​នេះ​ គឺ​ហាក់​បី​ដូច​ជា​​បុគ្គល​​ម្នាក់​ដែល​មាន​​គំនិត​ទុទិដ្ឋិនិយម​​បំផុត​​សម្រាប់​វិស័យ​អប់​រំ​នៅកម្ពុជា​​​ បើ​ទោះ​បី​ជា​ក្រសួង​​អប់​រំ​ និង​រាជរដ្ឋាភិបាល​ បាន​ឈាន​មួយ​ជំហ៊ាន​រួច​ទៅ​ហើយ​ ដើម្បី​ធ្វើ​កំណែទម្រង់​លើ​វិស័យ​នេះ​​​។​ និយាយ​​នេះ​ មិនមាន​ន័យ​ថា​ជាការ​រារាំង​សិទ្ធិ​បញ្ចេញមតិ​​របស់​បុគ្គល​នោះ​ទេ​ ប៉ុន្តែ​ការ​យល់​ឃើញ​របៀប​ឆ្វេង​និយម​ហួស​ហេតុ​ ក៏​ជាការ​បន្ទុច​បង្អាក់​ចំពោះ​អ្នក​ដែល​ខិតខំ​​ប្រឹងប្រែង​ ​ធ្វើ​ផង​ដែរ​។​

​ចំណុច​សំខាន់​ នៃ​កំណែទម្រង់​លើ​វិស័យ​អប់​រំ​ នៅក្នុង​ជំហ៊ាន​ដំបូង​នេះ​ គឺជា​ការ​ពញ្ញាក់​​ស្មារតី​ ក៏​ដូច​ជាការ​ជម្រុញ​ឲ្យ​សិស្ស​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដោយ​ខ្លួន​​ឯង​ ដើម្បី​​ទទួល​​បាន​ចំណេះ​ដឹង​ពិត​ៗ ​​​សក្តិសម​​ជាទំពាំង​ស្នង​ឬស្សី​​ សម្រាប់​អនាគត​ប្រទេស​ជាតិ​។ ​ទី​២​ ក៏​ជាការ​ដាស់​តឿន​ដល់​អាណាព្យាបាល​សិស្ស​ទាំង​អស់​ ឲ្យ​មាន​ការ​ទទួល​​ស្គាល់​ និង​ជម្រុញ​ពួក​គេ​​ឲ្យ​ចូល​រួម​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​សង្គម​​ និង​ទី​៣​​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បាន​បំពេញ​ភារៈកិច្ច​នៅក្នុង​ពេល​ប្រលង​ បាន​ព្រម​ទទួល​យក​នូវ​ការ​កែ​ទម្រង់​នេះ​​ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​នៅក្នុង​សង្គម​ផង​ដែរ​។​

កំណែ​ទម្រ​ង់​លើ​វិស័យ​អប់​រំ​លើក​នេះ ត្រូវ​គេ​ចាត់ទុកថា ជា​កំណែទម្រង់​ប្រវត្តិសាស្ត្រ​​​ក្នុង​​វិស័យ​អប់រំនៅ​​កម្ពុជា។​តើ​ហេតុ​អ្វី​បាន​ជាបុគ្គលិក​វិទ្យុ​បរទេ​ស​មួយ​​នោះ មិន​ទទួល​ស្គាល់​​ទៅ​វិញ​?​​ ឬមួយ​នេះ​ជាចរិត​ របស់​វិទ្យុ​ក្រុម​ប្រឆាំង​?​ ប៉ុន្តែ​ កន្លង​មក​ គេតែង​តែ​ប្រកាស​ថា​​ ជាវិទ្យុ​​​ឯក​រាជ្យ​ ឬ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ តើ​នេះ​ជាការ​ពិត​ឬយ៉ាង​ណា​?​

ម្យ៉ាង​ទៀត​ វា​ដូច​ជា​ជួន​ពេល​គ្នា​ណាស់​​ ដែល​ពួក​គេ​រួម​កម្លាំង​​គ្នា ជាមួយ​បក្ស​ប្រឆាំង ដើម្បី​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​មន្ត្រី​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​ជាលិខិត​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ ដើម្បី​ទៅ​ចោទ​សួរ​ផ្ទាល់​មាត់​នៅ​រដ្ឋ​សភា​ នាថ្ងៃ​ទី​១៧ ខែកញ្ញា​ ឆ្នាំ​២០១៤ ខាង​មុខ​នេះ​​​ ថែម​ទៀត​។ ចំណុច​នេះ​ បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺ​ពិត​ជាក្រុម​ប្រឆាំង​តែ​មួយ​ របស់​វិទ្យុ​បរទេស​ ផ្សាយ​ជា​ខេមរៈភាសា​មួយ​នេះ​ យ៉ាង​ពិត​ប្រាកដ​។ ក្រុម​នេះ​មិន​ដែល​បង្ហាញ​នូវ​ឆន្ទៈ​ចូល​រួម​អប​អរ​សាទរ​ចំពោះ​សមិទ្ធផល​ទាំង​ឡាយ ​ដែល​រាជរដ្ឋាភិបាល​ សម្រេច​បាន​នោះ​ទេ​​ ។ ដោយ​មាន​សុច្ឆន្ទៈពិតប្រាកដក្នុងការ​កែ​ទម្រង់​វិស័យ​អប់​រំ​នៅ​កម្ពុជា លោក រដ្ឋ​មន្ត្រី​ ហង់ ជួន​ ណារ៉ុន បាន​ប្រកាសថា លោក​នឹង​ទៅ​ឆ្លង​បំ​ភ្លឺ​ក្នុង​រដ្ឋសភា​តាម​ការ​កោះ​ហៅ​របស់​បក្ស​ប្រឆាំង​។ គេនៅ​រង់​ចាំ​មើល​ ថា​ តើអ្នក​តំ​ណាង​រាស្ត្រ​បក្ស​ប្រឆាំងដែល​ជា​អ្នក​ផ្តើម​ការ​ចោទ​សួរ​​ មាន​គំ​និត​ផ្ចាញ់​ផ្ចាលបែប​ណា​នៅ​លើ​បញ្ហា​ដែល​ពួក​ក្រុម​ខ្លួន​មាន​ចេត​នា​​បង្ក​ទំ​នាស់​ និង​ការ​រិះ​គន់​នានាលើវិស័យ​អប់​រំ​នោះ?  ទោះ​ជា​យ៉ាង​ណា​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​​នូវ​កំណែទម្រង់​ស៊ី​ជម្រៅ​ជាបន្ត​ទៀត​ដោយ​អត់​ធ្មត់​ ហើយ​អ្នក​ដែល​មិន​បាន​ធ្វើ​ក៏​ចេះ​តែ​ បាន​ត្រឹម​តែ​រិៈគន់​ ជាបន្ត​ទៀត​ដែរ​ ប៉ុន្តែ​ ពួក​គេ​គួរ​យល់​នូវ​កំហុស​របស់​ខ្លួន​ ដូច​សុភាសិត​ខ្មែរ​ តែង​ពោល​ថា​ « បើ​មិន​ជួយ​ចូក​ ជួយ​ចែវ​ កុំ​យក​ជើង​រាទឹក​ » ។

ជារួម​ រាល់​ការងារ​ទាំង​អស់​មិន​អាច​សម្រេច​លទ្ធផល​បាន​តែ​ក្នុង​រយៈពេល​មួយ​​ខ្លី​​នោះ​​ទេ​។​ មាន​តែ​បុគ្គល​ដែល​មាន​គំនិត​ខ្លី​ ឬបុគ្គល​ដែល​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ប៉ុណ្ណោះ​ ដែល​​មើល​អំពើ​ល្អ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ របស់​អ្នក​ដ៏ទៃ​ សុទ្ធ​តែ​ជា​បន្លា​នៅក្នុង​កែវ​ភ្នែក​របស់​​ខ្លួន​។ យ៉ាងណាមិញ​ អ្នក​គ្រប់​គ្រង​វិទ្យុ​បរទេស​មួយ គួរ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​នូវ​ខ្លឹម​សារ​នៃ​អត្ថបទ​ផ្សាយ​របស់​បុគ្គលិក​ខ្លួន​​ជាមុន​ មុន​នឹង​សម្រេច​ផ្សព្វ​ផ្សាយ​ ដើ​ម្បី​​ផ្ទៀង​ផ្ទាត់​នូវ​ផល​ប៉ះ​ពាល់​ក្នុង​សង្គម​ ថាតើ​ជាការ​ចូល​រួម​ចំណែក​ដល់​ការ​រីក​ចម្រើនរបស់​សង្គម​​ ឬជាការ​ទិតៀន​ដើម្បី​​តែ​​ប្រឆាំង​?​​