Tuesday, October 14, 2014

ការប្រឡង​​សញ្ញាប័ត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ លើក​ទី២ នៅ​ខេត្ត​កណ្តាល ប្រព្រឹត្ត​​ទៅ​​ដោយ​​តឹង​រឹង​

ការប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី២ គឺបាន​ធ្វើ​ឡើង​ដោយ​​តឹងរ៉ឹងដូច​លើកទី១ ដូច្នោះដែរ  នេះ​បើ​តាម​ចំ​ណាប់​អារម្មណ៍​របស់​ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល​  នៃ​គណៈអភិបាល​ខេត្តកណ្តាល ដែល​​​បានអញ្ជើញចូលរួម​បើកវិញ្ញាសារ​ ព្រឹកថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ២០១៤​ នៅវិទ្យាល័យ​ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។
តាមរបាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន និងកីឡា​ ខេត្តកណ្តាល​បានឲ្យដឹង​ថា ​ជាលទ្ធផល​​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិលើកទី១ ខេត្តកណ្តាល ​មានបេក្ខ​ជន​ប្រឡងជាប់ចំនួន​ ១៨៤៨​នាក់ ក្នុងនោះ​មានស្រី ៩៩៧នាក់ គិតជាភាគរយ​បានតែ ១៩,៣៧ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខ​ជនសរុប​ចំនួន ១០១១៩ នាក់​។


សំរាប់ការ​ប្រឡង​លើកទី២នេះ​ មានតែ​១៣មណ្ឌលប៉ុណ្ណោះ​ ក្នុងនោះ​មាន​ក្រុងតាខ្មៅ​១១​មណ្ឌល វិទ្យាល័យ​ ហ៊ុន សែន ស្អាង១មណ្ឌលក្នុងស្រុកស្អាង និងវិទ្យាល័យកំពងកន្ទួត​ស្រុក​កណ្តាលស្ទឹង​មាន ១មណ្ឌល ត្រូវជា៣២៤​បន្ទប់ ដែលមានសិស្ស​ប្រឡងចំនួន ៨០៨០​នាក់ ក្នុង​នោះ​សិស្សស្រី​ចំនួន ៣០៧៣​នាក់ ។

ការប្រឡង​លើកទី២នេះ​ខេត្តកណ្តាល​ យកថ្នាក់​វិទ្យាសាស្រ្ត ហើយ​ការប្រឡង​មានតែ​ ៧​វិញ្ញាសារ​គឺ មុខវិទ្យាគីមីវិទ្យា ជីវវិទ្យា រូបវិទ្យា អក្ស​រសាស្ត្រ គណិតវិទ្យា ប្រវត្ត​វិទ្យា និងភាសារ​បរទេស (មានបារាំង និងអង់គ្លេស) ការប្រឡងមានរយៈពេល​តែ២ ថ្ងៃប៉ុណ្ណោះ។

ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃ​គណៈអភិបាល​ខេត្តកណ្តាល បានមានប្រសាសន៍​ថា ការប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី២ នេះ​នឹង​តឹងរ៉ឹង​ដូចលើកទី១ដែរ​។​ នេះ​ជាវិធាន​ការ​រឹតបន្តឹង​នៅពេល​ប្រឡង​ដើម្បីពង្រឹង​ចំណេះ​ដឹង​របស់សិស្ស​ដ៍ពិតប្រាកដ។ ​មួយ​វិញទៀត​ក៍​ជាការ​លើក​ទឹកចិត្ត​គ្រូបង្រៀនឲ្យយកចិត្តទុកដាក់បង្រៀន​សិស្ស​ក្នុងបំណង​ឲ្យ​សិស្ស​​​ខិតខំ​ប្រឹងប្រែង​រៀនសូត្រដើម្បី​ទទួល​បាន​អនាគត​ល្អ។


ឯកឧត្តម​បានបន្តទៀតថា​ ក្នុងករណី​បេក្ខជន​ណាដែលធ្វើឲ្យខូចរបៀបរៀបរយ​ក្នុងពេល​ប្រឡង​ ដូចជា​នាំសំណៅ​ ប្រធានវិញ្ញាសារ​ចេញ នាំ​សំណៅ​ចំលើយ​ចូលគ្រប់រូបភាព​ ទូរសព្ទ័​​ឬលួច​ចំលង​គ្នា​ត្រូវ​បណ្តេញចេញ​ពីការ​ប្រឡង​ដោយ​សំរេច​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរ​ដល់​ក្មួយៗ​ជាសិស្សានុសិស្ស​ទាំងអស់​ត្រូវ​ប្រឹងឲ្យអស់​សមត្ថភាព​ និងចំណេះ​ដឹង​​របស់ខ្លួន​ ក្នុង​ការ​ប្រឡង​លើកទី២នេះ នឹងរួម​គ្នាលុបបំបាត់​អំពើពុក​រលួយ​ និង​បង្កើតបាន​ទម្លាប់​ថ្មី នាពេលខាងមុខ​សំរាប់បេក្ខជនក្រោយៗទៀត។

គួររំលឹកផងដែរថានៅសម័យប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើកទី១ ខេត្ត​កណ្តា​ល​ មានសិស្ស​ប្រឡងជាប់​ និទ្ទេស​ A ចំនួន​២នាក់ នៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព​ ក្រុងតាខ្មៅ​ និងវិទ្យាល័យ​ ហ៊ុន សែន ខ្សាច់កណ្តាល​ ស្រុកខ្សាច់កណ្តាល​៕

អត្ថបទដោយ៖ ក្រុមការងាររបស់​សាលាខេត្ត​កណ្តាល​

បេសកជន​​ពិសេស​​​នាយករដ្ឋ​​មន្ត្រី​អង់គ្លេស​​ចាប់​​អារម្មណ៍​​ពី​តួនាទី​​និម្មិត​សញ្ញា​​របស់​​កម្ពុជា​

ឯកឧត្តម ដាវីត ពុធណាំ (David Puttnam) បេសកជន​ពិសេស​របស់​នាយករដ្ឋមន្ត្រី​ចក្រ​ភព​អង់គ្លេស​ បាន​ថ្លែង​ជំរាប​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ក្នុង​ជំនួបសម្តែងការ​គួរ​សម​នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ​អំពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​អភិ​វឌ្ឍន៍​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ពិសេស​អំពី​តួនាទី​នៃ​ការ​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ដែល​កម្ពុជា​បាន​ដាក់​ចេញ។


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​បេសកជន​ពិសេសនាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរគុណ ​ជូន​ចំពោះ​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​បើក​សន្និសីទ​ស្តីពី​ម៉ាក​សញ្ញា​នៅ​កម្ពុជា កាល​ពី​ពេល កន្លងមក​នោះ។ ឯកឧត្តម​ដាវីត ពុធណាំ (David Puttnam) មាន​ប្រសាសន៍​បន្តថា ម៉ាក​សញ្ញា​គឺជា​រូបភាព​ដ៏ មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដែល​អាច​ជួយ​នាំ​មក​នូវ​តម្លៃប​ន្ថែម និង​ជួយ​ដោយ​ផ្ទាល់​ចំពោះ​វិស័យ​ទេស​ចរណ៍ និង​វិស័យ​ដទៃ​ទៀត។

ឯកឧត្តមបេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស​មានប្រសាសន៍​បញ្ជាក់​ថា ម៉ាក​សញ្ញា​នឹង​ឆ្លុះ​បញ្ចាំង​នូវ​ស្មារតី នៃ​ការកែច្នៃ ក៏ដូច​ជា​​ការជំរុញ​នូវ​កំណើន ដែលជា​អត្តសញ្ញាណ​របស់​កម្ពុជា ផងដែរ​។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ពន្យល់​លើ​បញ្ហា​នេះ​ថា បញ្ហា​ម៉ាក​នេះ​គឺជា​រឿង ល្អ​សម្រាប់​កម្ពុជា ពោល​គឺ​ប្រសិនបើ​កម្ពុជា​អាចធ្វើ​ទៅបាន ដោយ​បច្ចុប្បន្ន​នេះ​ កម្ពុ​ជា​មាន​ម្រេច​កំពត ម្រេច​មេ​មត់​កម្ពុជា​មាន​អង្គរវត្ត។ តាមរយៈ​ការ​បង្កើត​ឡើង​នូវ​ម៉ាក​សញ្ញា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ឯកឧត្តម បេសកជន​ពិសេស​របស់​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ជួយ​ដល់​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ចក្រ​ព​អង់គ្លេស​ទទួលយក​នូវ​ផលិតផល ដែល​ជា​ម៉ាក របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​របស់​អង់គ្លេស ព្រោះថា​នៅ​ពេលណា ដែល​ចក្រភព អង់គ្លេស​ទទួល​ស្គាល់​ពី​ម៉ាក​របស់​កម្ពុជា​ហើយ​នោះ ប្រទេស​ដទៃទៀត​ក៏​នឹង ទទួលស្គាល់​ផងដែរ តួយ៉ាង​ដូច​ជា​អង្ករ​កម្ពុជា​បានទទួល​ចំណាត់ថ្នាក់​លេខ​១ ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ជា​សក្ខីភាព​ស្រាប់។

ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ឯក ឧ​ត្ត​ម​បេសកជន​ពិសេស​ជួយ​ជំរុញឲ្យមាន​ការកើនឡើង នូវ​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ និង ស្នើ​សុំឲ្យ​ឯកឧត្តម​បេសកជន​ពិសេស ពិនិត្យមើល​អ្វីខ្លះ ដែល​អាច​ផលិត​បាននៅ​កម្ពុជា ដើម្បី​ផលិត​ជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញពី​កម្ពុជា​ទៅកាន់ទីផ្សារ​ខាងក្រៅ​នោះ។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​អំពី​កម្មវិធី​កំណែទម្រង់របស់​កម្ពុជា ពិសេស​កម្ម​វិធី​កំណែ​ទម្រ​ង​លើ​វិស័យ​អប់រំ ដែល​ក្នុង​នោះ​ម្ខាង​គឺ ដើម្បី​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ និង ម្ខាង​ទៀត​គឺ ដើម្បី​ត្រៀម ខ្លួន​ប្រកួតប្រជែង​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់។ សម្តេច​តេ​ជោ​ក៏បាន​ជម្រាបជូន អំពី​អាទិភាព​របស់​កម្ពុ​ជា​កាល​ពី​ឆ្នាំ​១៩៨៧ ដែល​បាន​ដាក់ចុះ​នោះ​គឺ​មាន​ទឹក ផ្លូវ ភ្លើង និង មនុស្ស ប៉ុន្តែ​នៅ​ពេល​នេះ​អាទិភាព​របស់​កម្ពុជា​គឺ​បាន​កែប្រែ​មក​មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ ពោល​គឺ​ក្នុង​ន័យ​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍន៍​ប្រទេស កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត៕​

សេចក្តីប្រកាសព័ត៌មាន របស់ អ.វ.ត.ក សវនាការលើអង្គសេចក្តី​ក្នុងសំណុំ​រឿង​ ០០២/០២ ប្រឆាំងនិង នួន ជា និងខៀវ សំផន នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០១៤




PRESS RELEASE
HEARING ON SUBSTANCE IN CASE 002/02 WILL COMMENCE ON 17 OCTOBER 2014

The Trial Chamber of the Extraordinary Chambers in the Court of Cambodia (ECCC) will commence the hearing on substance in Case 002/02 against Nuon Chea and Khieu Samphan on 17 October 2014 at 09:00 in the Main Courtroom of the ECCC. The Co-Prosecutors will be afforded an opportunity to make a brief opening statement and the Accused and/or their lawyers may respond briefly, before the first witness will be called to testify on Monday 20 October. The first sequence to be heard during trial will be the charges related to the Tram Kok Cooperatives, including the treatment of Buddhists, and the related Kraing Ta Chan Security Centre.

The hearing will be open to the public and the media, and seats in the public gallery will be distributed on a first come, first served basis. The public entrance to the ECCC will be open from07:00 on each hearing day. Media representatives attending the hearing should bring their valid ECCC accreditation cards. Media representatives who have not yet been accredited, or whose accreditation cards have expired, must seek accreditation prior to attending any hearing day. For accreditation, please submit a completed and signed media accreditation form which can be downloaded from the ECCC website  (http://www.eccc.gov.kh/sites/default/files/ECCC_Accreditation_Media_Application_Form-2014.doc), together with a .jpg photo and copy of your passport.

According to the schedule of the Trial Chamber, the commencement and duration of the initial segment of the evidentiary proceedings in Case 002/02 is from Friday 17 October 2014 until Thursday 18 December 2014
 
. Unless otherwise specified, the Chamber will sit three days each weekbeginning each day at 09:00 and ending at 16:00 with a lunch break from 12:00 to 13:30  and a morning and afternoon break as determined by the President.

A live audio and video stream of   the hearings will be available on the ECCC website:www.eccc.gov.kh/en/live-stream

Case 002/02 is the second trial against Khieu Samphan and Nuon Chea. The following alleged crime sites and factual allegations will form the basis for Case 002/02:

·         Genocide against the Cham and the Vietnamese (excluding crimes committed by the Revolutionary Army of Kampuchea on Vietnamese territory);
·         Forced marriages and rape (nationwide);
·         Internal purges;
·         S-21 Security CentreKraing Ta Chan Security CentreAu Kanseng Security Centre and Phnom Kraol Security Centre;
·         1st January Dam Worksite; Kampong Chhnang Airport Construction site, Trapeang Thma Dam Worksite;
·         Tram Kok Cooperatives;
·         Treatment of Buddhists (limited to Tram Kok Cooperatives); and
·         Targeting of former Khmer Republic Officials (implementation limited to Tram Kok Cooperatives, 1st January Dam Worksite, S-21 Security Centre and Kraing Ta Chan Security Centre)

For further information, please contact:
Mr. Lars Olsen
Legal Communications Officer
Land line: +855 (0)23 861 669
Email: olsenl@un.org

Mr. Neth Pheaktra
Press Officer
Mobile phone: +855 (0)12 488 156
Land  line: +855 (0)23 861 564


សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការងា​រ​សង្កេត​​ការណ៍​​ប្រឡង​​មធ្យម​​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៣-២០១៤ របស់អង្គភាព​ប្រឆាំង​អំពើពុករលួយ



ស្ថាប័ន​ចំនួន​៤​ដែល ទទួលបាន​លិខិត ស្នើ​សុំ​បើកការ​ស៊ើប​អង្កេ​ត​អំពើ​​ពុក​រលួយ​នៅស្នង​ការ​នគរបាល ខេត្តកំពង់ធំ

(ភ្នំពេញ)៖ យោងតាមលិខិតដែល ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះបានឲ្យដឹងថា លោក ស៊ុន ចន្ទី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បាន​ដាក់​លិខិត​ទៅ​កាន់​ស្ថាប័ន​ចំនួន៤ ដាច់ដោយលែកេពីគ្នា​ស្នើ​សុំចាត់វិធានការស៊ើបអង្កេត ករណី​អំពើពុករលួយ នៅស្នងការដ្ឋានគរបាល ខេត្តកំពង់ធំ។

ស្ថាប័នចំនួន៤ដែល លោក ស៊ុន ចន្ទី ដាក់លិខិត ស្នើ​សុំបើកការស៊ើបអង្កេតនោះមាន ៖

ទី១៖ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា 
ទី២៖ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ​រដ្ឋសភា 
ទី៣៖ ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ទី៤៖ ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ 
សូមមើលលិខិតទាំង៤ ខាងក្រោម៖