Monday, December 15, 2014

ទស្សនៈវិភាគ ដោយៈ លី គាំ៖ អ្នកវិភាគ វី. អូ. ឌី.​ កំពុងយល់«ស»ថា ជា «ខ្មៅ»

 បទអត្ថាធិប្បាយរបស់គេហរទំព័រ​​​ វី. អូ. ឌី (VOD) ផ្សាយ  កាលពីថ្ងៃទី១០ខែធ្នូ  ឆ្នាំ២០១៤
មានចំណងជើងថា៖ «លោក ហ៊ុន សែន កាន់អំណាចបាន៣០ឆ្នាំ​​ហើយ» ​​ដែលមានលំនាំ​​ស្រដៀង​​​​គ្នា និងគេហទំព័រនៃក្រុមប្រឆាំងមុនៗដែរ​ ដែលយើងសូមធ្វើការបកស្រាយ​​​​ដូច​ខាង​ក្រោម។
          ពួកគេនិយាយថា លោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកកាំងដ៏ល្បីឈ្មោះ បានចាត់
ចំណាត់ថ្នាក់ ថាជាមេដឹកនាំកាន់អំណាចយូរ« ក្នុង​​​ចំណោម​​មេដឹកនាំ​​ទាំង២៣រូប ទៀតដែល​មិន​ព្រម​ចុះចេញពីតំណែង ទោះបីជាមានបាតុកម្មទាមទារឲ្យលាលែង ឬចាញ់ឆ្នោត​ក៏ដោយ» ។
ពាក្យចាស់បុរាណបានពោលថា «យល់គុណថា ជាទោស យល់បុណ្យថា ជាបាប យល់​ល្អ​ថាជាអាក្រក់ យល់លាមកថាជាផ្កា»។ទស្សនៈរបស់ក្រុមដែលមាននិន្នាការជាអ្នកប្រឆាំងនោះ  ជានិច្ចកាល តែងតែធ្វើការវិភាគល្ងីល្ងើគ្មានអាជីពបែបនេះ ដូចពាក្យចាស់​​បុរាណ​ពោល​តែ​ប៉ុណ្ណោះ ​​។ ​យើងសូមពន្យល់ ខ្លីៗតែ៥ចំណុចដូចខាងក្រោម៖
          ១.      ធ្វើបាតុកម្មទាមទារឲ្យលោក ហ៊ុន សែន លាលែង៖ គឺជាចលនាបែបអានា​ធិប​តេយ្យ ព្រៃផ្សៃ ប្រើ​អំពើ​ហិង្សា ដឹកនាំធ្វើបាតុកម្មទម្លាក់អ្នក​ដឹកនាំដែលជាប់ឆ្នោត​ដោយការបោះ​ឆ្នោត​តាម​លិទ្ធិ​ប្រជា​ធិបតេយ្យ​។ តើមានច្បាប់ឯណា​អនុញ្ញាតឲ្យប្រជាពលរដ្ឋសំលេង​ភាគតិច​អាច​​ធ្វើបាតុកម្ម ឬ​កូដកម្ម ឬកុបកម្ម ទម្លាក់រដ្ឋាភិបាល​ និងអ្នកដឹកនាំដែលជាប់ឆ្នោតដោយមាន​ការគាំទ្រ​ពី​សម្លេង​ប្រ​ជាពលរដ្ឋភាគច្រើននោះ ?
          ២.      គណបក្សប្រជាជនកម្ពុជា​           នៅរាល់សម័យប្រ​ជុំពេញអង្គ​នៃគណៈកម្មាធិការ​
កណ្តា​ល​​​របស់ខ្លួន តែងតែបាន​បោះឆ្នោតប្រគល់សេចក្តីទុកចិត្ត ជួន លោក ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្រ្តី គឺដោយសារតែគណបក្សនេះ មានជំនឿទុកចិត្ត លើបុគ្គលលក្ខណៈ បញ្ញាវាងវៃ ​អាចជាអគ្គមគ្គុទេសក៏  ដ៏ឧត្តុង្គឧត្តម អាចដឹកនាំប្រទេសមួយដែលទើបងើបពីសង្រ្គាមរ៉ាំរ៉ៃ រាប់​ទស​វត្ស​មកហើយនោះ ។
៣.      ដោយសារ​​ប្រជាប្រិយភាព​​ ការប្តេជ្ញាចិត្ត យ៉ាងមោះមុតឥតរុញរា របស់ លោក ហ៊ុន សែន ដើម្បីដឹកនាំ នាវាកម្ពុជាឲ្យឆ្លងផុត​​​ពីគ្រោះថ្នាក់ស្លាប់រស់​​យ៉ាងលំបាក​​លំបិនជាទីបំផុត រហូត​មានភាពរុងរឿង នាពេលបច្ចុប្បន្ននេះ ក្នុងនោះរួមមាន​​​ការបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃ ការ​ធ្វើ​សន្តិភាព​វូបនីយកម្ម ការបង្រួបបង្រួមជាតិ លើកកម្ពស់​ សុខដុមរមនីយភាពប្រជាពលរដ្ឋ​ ម៉ាក្រូ​សេដ្ឋកិច្ច ក្នុងប្រទេសក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ បានគួរជាទីមោទនៈ ដែល​មាន​ប្រទេស​ជា​ច្រើនលើកយកជាគំរូ។
៤.      ​បានពង្រឹងលិទ្ធិប្រជាធិបតេយ្យជារៀងរហូត​តាមរយៈ​ការបោះឆ្នោត សកល​ដោយ​សេរី ពហុបក្ស​ដោយបានបើកចំហរឲ្យមាន​​អ្នកសង្កេតការណ៏ក្នុងស្រុកនិងអន្តរជាតិ  ចូល​រួម​ជា​ប្រចាំ។​បានបើក​ចំហរ​ឲ្យ​សង្គមស៊ីវិលទាំងនៅក្នុងស្រុក និងទាំងក្រៅប្រទេស  បង្កើត​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល«NGOs» មានសិទ្ធិរិះគន់តាមអំពើចិត្តផងដែរ ។
៥.      លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន   មិនបានជ្រៀតជ្រែកដាក់សម្ពាធលើអំណាច​តុលាការ​នោះទេ គឺក្នុងស្មារតីការបែងចែក៖ អំណាចនិតិបញ្ញាត្តិ អំណាចនិតិប្រតិបិត្ត និងអំណាច​តុលាការ។លើកលែងក្នុងករណីមួយចំនួន​ដែលពាក់ព័ន្ធនយោបាយបង្រួបបង្រួមជាតិដូចជា​គោរពស្នើសុំព្រះរាជអនុញ្ញត  ពីព្រះមហាក្សត្រឲ្យ លើកលែងទោសដល់លោក សម រង្ស៊ី និង លោក កឹម សុខា ដែលមានទោសដ៏ធ្ងន់ធ្ងរត្រូវជាប់ពន្ធធនាគារជាច្រើនឆ្នាំបាត់បង់​នូវ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឲ្យ​រួចទុក្ខទោស។  
ម្យ៉ាងវិញទៀត គេគួរតែរំលឹក​​ដែរថា កាលពីខែកក្កដាឆ្នាំ១៩៩៧ គណបក្ស​ដៃ​គូរ​ក្នុង​រដ្ឋាភិបាលចំរុះបានដឹកនាំចូលអាវុធ និងសម្ភារៈយោធាដើម្បី​​​រៀបចំ ​​ធ្វើរដ្ឋ​ប្រហារតែត្រូវ​​បរាជ័យ។លោក ហ៊ុន សែន  មិនបានយក​ទោសពៃរ៍ទៀត​ ហើយថែមទាំង​បាន​គោរពស្នើសុំព្រះករុណាព្រះមហាក្សត្រ ឲ្យលើកលែងទោសទៀត។
អ្វីដែលយើងបានរៀបរាប់ខាងលើ តើគេយល់ថា លោក ហ៊ុន សែន ​ ជាតួអង្គអ្នក​កាន់​អំណាចផ្តាច់ការ​ ឬក៏ក្រុមប្រឆាំងជាអ្នកបង្កអាណាធិបតេយ្យ និងចលាចលក្នុងសង្គមដែល​អាច​ញ៉ាំង​ដល់អស្ថេរភាព នយោបាយ​ក្នុងប្រទេស។