Wednesday, February 25, 2015

លិខិត​ឯកឧត្តម ផៃ ស៊ីផាន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ផ្ញើ​ទៅអ្នករាយការណ៍ព័ត៌មាន​ VOA


សេចក្តីបំភ្លឺស្តីពី ការអនុវត្តន៍វិធានការរដ្ឋបាលទប់ស្កាត់សំណង់ខុសច្បាប់នៅលើដី បុរីវប្បធម៌ និងទេសចរណ៍អង្គរ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥





បទវិភាគនយោបាយ​ ដោយ​៖​ រត្ន័ សណ្ដាប់, អង្គការ​ «ខុម​ហ្រ្វែល​» ​ភ្នែក​ភ្លឺតែ​​មើល​​មិន​​ឃើញ

កាលពី ​រសៀល​ថ្ងៃច័ន្ទ​ទី២៣ ដើម​សប្ដាហ៍​នេះ​ គេ​ឃើ​ញ​អង្គការ​ «ខុម​ហ្រ្វែល​»​ បាន​បើ​ក​សន្និសីទ​កាសែត​នៅ​ទីស្នាក់​ការ ​របស់​ខ្លួន​នៅរា​ជធានី​ភ្នំ​ពេញ​។​ តាម​សេចក្ដី​រាយ​ការណ៍​ពី​វិ​ទ្យុ អាស៊ី​សេរី​បាន​និយាយ​ថា​ «ពល​រដ្ឋ​ភា​គ​ច្រើ​ន​មិន​​ពេញ​ចិត្ដ​នឹង​ការ​អនុវត្ដ​គោល​នយោបាយ​របស់​ រដ្ឋាភិ​បាល»​។
មុន​នឹង​យើង​ឈាន​ចូល​ដល់​ចំ​ណុច​ពិចារណា​​ យើង​សូម​ធ្វើ​ការ​កត់​សម្គាល់​​ជា​បំ​បូង ដើ​ម្បី​ឲ្យ​អ្នក​អាន​យល់​ថា​ តើ​អង្គ​ការ​ខុម​ហ្រ្វែល​ជា​អ្វី​ នឹង​ធ្វើ​សកម្ម​ភាព​អ្វី​​នៅ​ស្រុក​ខ្មែរ​?
ខុម​ហ្រ្វែល ជា​ភា​សា​អ​ង់់​គ្លេស Comfrel (Committee for Free and Fair Election) ជា​ភាសា​ខ្មែរ​​​ថា​ «គណៈ​កម្មាការ​ដើម្បី​បោះ​ឆ្នោត​ដោយ​ សេរី​​ និង​យុត្ដិ​ធម៌​នៅ​កម្ពុ​ជា​»។​ គេ​ដឹង​ថា​​អង្គការ​នេះ​ ​​បាន​ទទួល​ថវិ​កាយ៉ាង​ក្រាស់​ក្រែល​ ឬ​ស្ទើរ​តែ​ទាំង​អស់​​​ពី​បរ​ទេស​​ ដើ ​ម្បី​ធ្វើ​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ តែ​​នៅថ្ងៃ​ចន្ទ័​ កន្លងទៅ​​នេះ​​​ ​គេ​បាន​ចេញ​របាយការណ៍​ឯ​ណា​មួយ​ឆ្កុយ​​ទៅ​វិញ​ ដែល​​​ការ​ផ្សាយ​របស់​វិទ្យុ​អា​ស៊ី​សេ​រីឲ្យ​​ឈ្មោះ​ថា​ «ពលរដ្ឋភាគច្រើនមិនពេញចិត្តការអនុវត្តគោល​នយោបាយរបស់រដ្ឋាភិបាល​»។​
សេចក្ដី​រា​យ​ការណ៍​ពី​ប្រ​ភព​ដដែល​​បាន​ឲ្យ​ដឹង​ថា​​ របាយ​ការណ៍​នេះ​មាន​កំរាស់​​ជាង​១០០​ទំព័រ​​ បាន​រក​ឃើ​ញ​ថា​ រដ្ឋា​ភិ​បាល​​ដែល​ដឹក​នំា​ដោ​យ​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ បាន​ចំណាយ​ថវិកា​ក្នុង​១​ឆ្នាំ​កន្លង​មក ​មាន​ប្រ​មាណ​៣.៤០០ដុល្លារ ​(សរ​សេរ​តែ ៣.៤០០ ដុល្លារអាមេរិក ​ប៉ុណ្ណោះ ប្រ​ហែល​ជា​ខ្វះ​ពាក្យ «លាន»​​​​ ទេដឹង?)​។ យើ​ង​មិន​ដឹង​ថា​  តើវិទ្យុ​អា​ស៊ី​សេ​រី​ ឬក៏​ ខុម​ហ្រ្វែល សរ​សេរ​មិន​មាន​របរ​អា​ជីព? 
ក្នុង ​របាយ​ការណ៍ អង្គការ​ខុម​ហ្រ្វែលដែល​​បាន​ចោទ​​រដ្ឋាភិ​បាល​នោះ គឺដោយ​សារ​ បាន​ស្តាប់ពាក្យ​សំ​ដី​​ប្រ​ជា​ពលរដ្ឋ​ ចំនួនមួយ​ដំ​បរស្វា (​២៥០) ប្រ​មូល​ មក​ពី​២ខេត្ដ​/ក្រុង  ​គឺ ខេត្ដ​សៀម​រាប​ នឹង​រាជ​ធានី​ភ្នំ​ពេញ​។ គេ​សួរ​ថា​តើ​ចំ​នួន​២៥០​នាក់នេះអាច​​ ខុម​ ហ្រ្វែល យក​មក​ធ្វើ​ជា​តំ​ណាង​ឲ្យ​ពល​រដ្ឋ​ខ្មែរ ដែល​បានចុះឈ្មោះ​បោះ​ ឆ្នោតកាល​ពី​ឆ្នាំ​២០១៣ជាង​៩លាន​នាក់​បាន​ដែរ​ឬ​ទេ។ ជា​ការ​គួរ​ឲ្យ​អស់​សំ​ ណើច។ អង្គការ ខុម​ហ្រ្វែល យក​មនុស្ស​២៥០​មកដាក់​ពិន្ទុ​រដ្ឋា​ភិ​បាល។ ​​រី​ ឯសំនួរ​​ ទំាង​អម្បាលម៉ានសុទ្ធតែតាក់​តែង​ដោយ​ខ្លួន​ឯង​ទៅ​ទៀត មិន​បាន​សួរ​ យោបល់​គេ​ឯង​។​​យើ​ង​សូម​សួរ​​ទៀតថា ​​តើ​មនុស្ស​​ចំនួន​ទំាង​២៥០​នាក់​ដែល​ ខុម​ហ្រ្វែល​បាន​ធ្វើ​ការ​ជ្រើ​ស​រើសនោះ​តើ​អាចសុទ្ធតែ​ជា​សមាជិក​​របស់​ អង្គការ​ខ្លួន​ ឬ​ជា​សមាជិករបស់​​​បក្ស​សង្គ្រោះ​ជាតិ​​ ឬ​ក៏​ជា​សកម្ម​ជន​ក្រុម​ប្រ​ឆំាង​ ទាំង​អស់​ឬ?​
​ ដូចបាន​រៀប​រាប់​ខាង​លើ ​តើ​មតិ​សាធារណៈ​ ទំាង​នៅ​ក្នុង​ស្រុ​ក​ក្ដី ទំាង​នៅ​ក្រៅ​ស្រុក​ក្ដី​​ អាច​ជឿបាន​​ថា ​ជារបាយ​ការណ៍ មាន​លក្ខណៈ​ឯក​រាជ្យ​ និង​​មិន​លំ​អៀងបាន​ ទេ ឬក៏​គ្រាន់តែ​មាន​បំ​ណង​​ប្រ​ឆំាងនឹង​​រាជ​រដ្ឋា​ភិ​បាល​ដែល​​ដឹកនំា​ដោយ ​​លោក​​ ហ៊ុន​ សែន​​​ ​តែ​ប៉ុ​ណ្ណោះ។​ ហេតុ​អ្វី​​នៅ​​សុខ​ៗ​ អង្គការ ខុម​ហ្រ្វែល​​ បាន​ងើប​ទំាងសើងមម៉ើង​ ដោយ​មិន​បាន​ពិ​ចារណា​​ទៅ​លើ​សកម្មភាព​អ្វី​ដែល​រដ្ឋាភិ​បាល​​កំពុង​បាន​ ធ្វើ​ ហើយ​មិនធ្វើ​របាយ​ការណ៍ពិចារណាពី​សកម្ម​ភាពរបស់​គណ​បក្ស​ប្រ​ឆំាង ដែល​បាន ​ និងកំ​ពុង​ធ្វើ​នោះ​។​
បើ​យល់​​ហើយ​ធ្វើ​​ជា​មិន​យល់​ បើ​មើ​ល​ឃើ​ញ​ហើយ ធ្វើ​ជា​​មិន​ឃើ​ញ ​​អា​ច​​ជា​ការ​សម​ហេតុ​សម​ផលឬទេ? ​ព្រោះថា​​៖
ទី១ ​)​ តើ​​មាន​បាន​ឃើ​ញ​ទេ​ថា​ កំណើន​សេដ្ឋ​កិច្ច​​បាន​កើន​ទ្បើង​ជាង​៧ភាគ​រយជា​រៀង​រាល់​ឆ្នាំទេ​ឬអ្វី​? តើ​មាន​បានមើល​​ឃើញ​​ថា​ ទេស​ចរណ៍បាន​កើន​ទ្បើងជា​​រៀង​រាល់​ឆ្នាំ​ទេឬ​អី្វ​ ជា​ពិសេស​ឆ្នាំ​២០១៤កន្លង​ទៅនេះ ​អ្នក​ទេស​ចរដែល​ចូល​មក​កម្ពុជា ​​បាន​​កើ​ ន​ទ្បើង​៤,៥ ​លាន​នាក់ ​​​«លើស​​​​ពីឆ្នាំ​២០១៣​​ជាង​៣០​ម៉ឺន​នាក់​» តើ​មាន​បាន​ឃើ​ញ​ទេ​ថា​ កំណើន​ផលិត​ផល​នំាចេញ​​ទៅ​ក្រៅ​ប្រ​ទេស ​​ក្នុង​នោះ​​មាន​ផលិតផលឧ​ស្សា​ហ​ កម្ម​​កាត់​ដេរ​ខោ​អាវ ស្បែក​ជើង​​ ​។ល។​ កើន​ដល់​​ជាង​៥ពាន់លានដុល្លារអាមេរិក ​​នៅ​ឆ្នាំ​២០១៤​ ដែល​កំណើន​នេះ​បាន​កើន​ជារៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក​ ម៉្លេះ។ តើ​​មាន​បាន​មើល​ឃើញ​​របាយ​រាយ​ការណ៍​របស់​ក្រ​សួង​​​ឧស្សា​ហ​កម្ម​ នឹង​សិប្ប​កម្ម​​ ​ ថា​រោង​ចក្រ ​«​ខ្នាត​ធំ ខ្នាតមធ្សម និង​ខ្នាត​តូច​ បាន​កើ​ន​ ប្រ​មាណ​៨ភាគរយ ​គឺ​ចំ​នួន​ជាង១២០០ មក​ទល់​នឹង​ ពាក់​កណ្តាល​ឆ្នាំ​២០១៤នេះឬទេ?
ទី២ ​)​ តើ​មាន​បាន​មើ​ល​ឃើ​ញ​ថា​រាជរដ្ឋាភិ​បាល​កំពុង​ដោះ​ស្រាយបញ្ហា​​ដី​ធ្លី ​​ជា​បន្ដ​បន្ទាប់និង​​​ បាន​លុប​ចោល​កិច្ច​សន្សា​​ជា​មួយ​​ក្រុម​ហ៊ុន​​មួយ ​ចំនួន​​ធំ ​​ពីរឿង​ដី​សម្បទាន​​ដែល​មិន​បាន​អនុ​វត្ដ​ ។​ មាន​បាន​មើល​ឃើ​ញ ក្រុ​ម​យុវជន​ស្ម័គ្រ​ចិ​ត្ដ​​រាប់​ម៉ឺន​នាក់ ​​បាន​ចុះ​ វាស់​វែង​ដី​ធ្លី​​ ដើម្បី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រ​​ជា​ពល​រដ្ឋ​​​ ចំនួនប្រ​មាណ​៥​សែន​គ្រួសារ ​ក្នុង​ទំហំដី​ប្រ​មាណ២លាន​​ហិកតារដែរឬទេ? 
ទី៣) ​​តើមាន​​បាន​មើល​ឃើញ​ផ្លូវ​ថ្នល់​​ ដែល​ខ្លួន​កំពុង​បើក​បរ​យ៉ាង​ខ្វាត់​ខ្វែង​ ស្ពាន​តូចធំ​ ដែល​ខ្លួន​កំពុង​ឆ្លង​កាត់​ ផ្សា​រ​ធំតូច​ ដែលពួក​ខ្លួនបាន និងកំពុង​​ពពាក់ពពួនចូល​ទៅ​ទិញ​ឥវ៉ាន់ទំ​នើបៗដែរឬទេ?​។​
ទី៤) តើ ​មាន​បាន​ឃើ​ញ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល ​ជួយ​ ផ្ចុងផ្ដើម ជួយ​សម្រប​សម្រួល​ពលករ​ចំណាក​ស្រុក​​ទៅ​ក្រៅ​ប្រ​ទេស​ ពិសេស​ប្រ​ទេស​ថៃ ​​ឲ្យ​បាន​វិ​ល​ត្រ​ទ្បប់​ទៅ​ធ្វើការ​វិញ​មាន​ចំនួន​រាប់​ សែន​នាក់​ និង​ជួយ​សម្រប​សម្រួលកិច្ចការដល់​ពលករទៅធ្វើ​ការ​នៅ​ប្រ​ទេស​កូរ៉េ​ និង​ប្រ​ទេស​ដ៏ទៃទៀតរាប់ម៉ឺន​នាក់ ដែល​លទ្ធ​ផល​ជាវិ​ជ្ជ​មាន​គឺពលករ​ទំា​ង​នោះ​បាន​ផ្ញើ​ប្រាក់​កំរ៉ៃ​មកស្រុក​ ទេស​ ភូមិ​ឃុំ​គ្រូសារ​គេ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ប្រៀបបី​ដូច​ជាឧស្សាហ​ កម្មគ្មាន​ផ្សែង​មួយ​យ៉ាង​ដូច្នេះ​ដែរ។​
ទី​៥​) តើមាន​បាន​មើ​ល​ឃើញទេថា​​​ នៅកម្ពុជា​អស់​លោក​ក្រុម​ប្រ​ឆំាង​ក្ដី​ អស់​លោក​ដែល​ធ្វើ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្ដី​​ ថារដ្ឋាភិ​បាល​បាន​ផ្ដល់​សិទ្ធិ​​ដល់​ពួក​គេ​យ៉ាង​បរិបូរណ៍​​ រហូ​ត​ដល់​ពួក​គេ​​ហ៊ាន​ស្រែក​ឡូ​ឡា ​មើល​ងាយ​មើ​ល​ថោក​​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​។ ​រាជរដ្ឋាភិបាល​បាន​អនុ​ញ្ញាត​ឲ្យពួក​គេ​​បង្កើត​អង្គការ/សមាគម ពួក ​សង្គមស៊ីវិល នៅ​​ក្នុង​ស្រុក និង​ទាំង​នៅ​ក្រៅ​ស្រុក​ មាន​ចំនួន​រាប់​ពាន់​អង្គការ​។ តើ​មាន​បាន​ប្រៀប​ ធៀបសេ​រី​ភាព​ដ៏​លើ​​ស​លប់នេះទៅនឹង​​ប្រ​ទេស​ជិត​ខាង​​​ដែល​រដ្ឋាភិ​បាល​គេ​ បានផ្តល់​​សេរី​ភាព​ប៉ុ​ណ្ណាទៅ​ពួក​សង្គម​ស៊ីវិលនោះ។​
ទី៦) តើ ​មាន​បាន​ឃើញ​កិត្សានុភាព​របស់​កម្ពុជា​ ដែល​ទើប​តែ​ងើប​ផុត​ពី​ភក់​ជ្រំា ​ ពី​របបប៉ុល​ពត ​ដែល​ក្លាយជា​ប្រ​ទេស​មួយ ​គេ​ស្ទើរតែមិន​ស្គាល់សោះ​ ស្ទើរ​តែ​រ​លុប​បាត់​ពី​ផែន​ទី​ពិភព​លោក​​ រហូតដល់​​ក្លាយ​ជា​ប្រ​ទេស​មួយ​ល្បី​រន្ទឺលើ​ឆាក​អន្ដរ​ជាតិ​ ក្លាយ​ជា​ទឹក​ ដី​ដ៏​មានសុវត្ថិ​ភាព​ សន្ដិ​ភាព​​អនុញ្ញាត​ឲ្យ​ប្រ​ទេស​មហា​អំណាច​ធំ​ៗ  ប្រ​ទេស​អ្នក​មាន​ទំាង​ធំទាំង​តូច ​យក​ធ្វើ​ជាទីតាំង​ ​ប្រ​ជុំ​ថា្នក់​ដឹក​នាំ​ពិ​ភពលោក​ ទំាង​នយោបាយ​ ទាំង​សេដ្ឋ​កិច្ច​ ទេស​ចរណ៍ ទាំង​វប្បធម៌​។ល​។
ខាង​លើ​នេះ ​យើង​គ្រាន់​តែ​លើ​កយ៉ៗ​ប៉ុណ្ណោះ​​ ​យើង​មិន​បាន​លម្អិត​ដូច​របាយ​ការណ៍​របស់​អង្គការ ខុម​ហ្រ្វែល ​នោះ​ទេ​។​
ទ ​ន្ទឹម​នឹង​​នេះ​ យើង​ក៏គួរ​លើ​ក​បង្ហាញ​ពី​សកម្មភាពខ្លះៗ ​ដែល​​បន្ទុច​ បង្អាក់ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល ដែល​ អង្គការ ខុម​ ហ្រ្វែល​ បាន​​ដឹង​ច្បាស់​ និង​ឃើញច្បាស់​ តែធ្វើ​ជា​មិន​ឃើ​ញ ក្នុង​​នោះ​មាន​​៖​
 ទី១ ​) ​តើ​មាន​បាន​ឃើញ​ទេ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​សកល​​ នា​ខែ​កក្ដដា​​ ឆ្នាំ​២០១៣​ ដែល​អ្នក​សង្កេត​ការណ៍​អន្ដរ​ជាតិ​ បូក​រួម​ទំាង​ខុម​ហ្រ្វែល ព្រម​ទំាង​អង្គការ​ផ្សេងៗ​ទៀត​ មាន​ភ្នាក់​ងារ​រាប់​ម៉ឹន​នាក់​ បានចុះ​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ ហើយ​សូម្បី​តែ​តំណាង​របស់​បក្ស​ប្រ​ឆាំងក៍​បាន​ចុះ​ហត្ថលេខា ឯកភាព​លើ​​លទ្ធផល​​​​រាប់សន្លឹក​ឆ្នោត​តាម​ស្ថានីយ​បោះ​ឆ្នោត​នី​មួយៗដែរ​​​ ។​ អ្នក​សង្កេតការណ៍​អន្ដ​រ​ជាតិ​​បាន​បញ្ជាក់ថា​ ការ​បោះ​ឆ្នោត​បានប្រព្រឹត្ដ​ទៅ​ដោ​យ​សេរី​ យុត្តិធម៌​ និង​ជឿទុក​ចិត្ដ​បាន​។ ផ្ទុយ​ទៅ​វិញ បែ​រជា​​​​​​​​​​​​​​​​​ក្រុម​​ ប្រឆំាង រួម​ទាំង​ពួក​ខ្លួន​ផង​ ​ស្រែក​ទ្បំាប៉ា​ ថា​មាន​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត​ ថា​ការ​បោះ​ឆ្នោត​នេះ​បាន​ប្រ​ព្រឹត្តទៅ​​មិន​ត្រឹម​ត្រូវ​។ល។​
ទី២) អង្គការ ខុម ​ហ្រ្វែល ​មាន​មើល​ឃើញ​ទេ​ ថា​ពួក​ក្រុម​ប្រ​ឆំាង​បាន​រារាំង បង្ទុច​ បង្អាក់​ដំ​ណើរការ​ប្រ​ព្រឹត្ដ​ទៅ ​របស់​ស្ថាប័ន​ជាតិ គឺ​បាន​រា​រុំា​ង​ ដល់ស្ថាប័ននិតិ​បញ្ញត្ដ​អាណតិ​ទី៥ ថ្វី​ត្បិត​តែ​បក្ស​ប្រឆំាង​បាន​ទទួល​សន្លឹកឆ្នោត​លើស​ពី​នីតិកាល​សភា​មុន​ ៗ ​​រហូត​ដល់ទទួល​បាន​៥៥​អាសនៈ​ហើយ​ក្អេង​ក្អាង​ធ្វើ​ពហិការ​មិន​ព្រម​ចូល​ សភា​ ដែល​ជា​ទង្វើ​​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ ​ដែល​ព្រះ​អង្គ​បាន​កោះ​ឲ្យពួក​គេ ​មក​ចូល​ប្រ​ជុំ​យ៉ាង​ណា​ក៏​ដោយ​។​
ទី៣) តើ ​មាន​បាន​មើ​ល​ឃើញ​ក្រុម​ប្រឆំាង​រា​រាំងដំណើរការ​ដឹក​នាំ​របស់​រាជរដ្ឋាភិ​ បាល​​ ជា​រៀង​រាល់​ថ្ងៃ​ តាមរយៈ​បង្ក​ធ្វើបាតុកម្ម​អស់​រយៈ​ពេល​ជិត​​ មួយឆ្នាំ ​​រហូត​ដល់​ថ្ងៃ​ទី​២២​​ ​ខែកក្ដដា​​ ឆ្នាំ​២០១៤​ រំខាន​ដល់​ការ​រស់​នៅ និង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ពលរដ្ឋ​​ដែរឬ​ ទេ?​។
ក្នុង ​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប​​ ដែល​បាន​សិក្សា​វិ​ទ្យា​សាស្រ្ដ​នយោ​បាយ​ ​ ប្រ​វត្ដិ​សាស្រ្ដ​ ​​​ ខ្ញុំ​មិន​ដែល​មានគំ​និត​​ទុ​ទិដ្ឋិ​និយម ​​វាយតម្លៃ​អវិ​ជ្ជមាន​​ ឃើ​ញ​តែ​ភាព​ខ្មៅ​ងងឹត​នោះ​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​គឺ​ជាសំណាង​​ណាស់ ​ដែល​ខ្ញុំ​បាន​កើត​មក​ជា​ខ្មែរ ​​រស់ ​នៅ​ក្នុង​សង្គម​មួយ​​មាន​សេរី​ភាព​ វឌ្ឈនភាព​ ឃើ​ញ​តែការ​​វិវត្ដ​ និង​អ​ភិ​វឌ្ឍន៍ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ដូច ​ច្នេះ​ យើង​សូម​ផ្ដាំ​ថា​ អ្នកដែល​កំ​ពុង​​វាយតម្លៃ​ការងារ​របស់រាជរដ្ឋាភិ ​បាល ​គួរ​តែ​វាយ​តម្លៃរាល់​ទង្វើ​អវិជ្ជមាន​របស់​ក្រុម​ប្រ​ឆំាង​​ផង ​​គួរ​​បើ​ក​ភ្នែក​សម្លឹងមើល​ឲ្យ​ឃើញ​នូវ​អ្វី​ថា​ជា «​​ស» និង​នូវ​អ្វី​​ថាជា​ «ខ្មៅ» ទើបគេ​​រាប់​ថា អ្នក​នោះជា​​មនុស្ស​មាន «សតិសម្បជញ្ញៈ»!​​​​​

ប្រសាសន៍ សម្តេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​​ក្រោម​ប្រធាន​បទ ៉​ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេចរណ៍ ៉



ប្រសាសន៍ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ថ្លែង​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​​ក្រោម​ប្រធាន​បទ ៉​ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេចរណ៍ ៉ និងកា​រប្រគល់ជ័យ​លាភី​ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ​ ២០១៥-​២០១៨

បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស​ សុក្រឹត្យ​ រាជរដ្ឋា​ភិបាល​ អនុវត្ត​ការ​​ធ្វើ​​កំណែ​​ទម្រង់​​ប្រព័ន្ធ​​តុលាការ​ ក្រុម​​ប្រឆាំង​​បែរ​​ជា​ចោទថា​ ប្រើ​​អំណាច​​បំពាន​

ថ្មីៗ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​​ ដែល​មាន​​ចរិត​​​​ប្រឆាំងជាមួយរាជ​​រដ្ឋាភិបាល បាន​ធ្វើ​​ការ​​រិះគន់ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​ក្រុម​នោះ​បាន​ចោទ​​ថា​ ​​លោក​បាន​ប្រើ​អំណាច​​​បំពាន​លើ​អំណាច​តុលាការ​ បន្ទាប់​ពី​ លោក ហ៊ុន​ សែន​ មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​​វិធាន​ការ​​របស់​សមត្ថកិច្ច​ក្នុង​ការ​នាំ​ខ្លួន​ ឪពុក​-ម្តាយ របស់​ឧក្រិដ្ឋជន​ ថោង​ សារ៉ាត់ ត្រឡប់​ចូល​ពន្ធនាគារ​​វិញ និង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ លើ​សំណុំ​រឿង​ដ៏​រស៊ើប​នេះ​។​

​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿង​មួយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ មិន​បាន​​យល់​​ទាល់​តែ​សោះ​អំពី​ទំនាក់​​ទំនង​នៃ​អំណាច​ទាំង​បី ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​​​ រដ្ឋធម្មនុញ្ញ ពិត​ជាបាន​ចែង​ថា​  អំ​ណាច​​ទាំង​បី​ ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ អំណាច​នីមួយ​ៗ​នៅក្នុង​រដ្ឋ​តែ​មួយ​ គឺ​អាច​ស្នើ​ទៅ​អំណាច​មួយ​ផ្សេង​ទៀត​​ ដើម្បី​ពិនិត្យ​អំពី​ដំណើរ​ការ​របស់​ស្ថាប័ន​នានា​ដែល​នៅ​​ក្រោម​ការ​គ្រប់​គ្រង​​​អំណាច​របស់​ខ្លួន​ ​ប៉ុន្តែ​សកម្មភាព​បែប​នេះ​គឺ​​មិន​មែន​​បានន័យ​ថា​ ​លូក​ដៃ​ចាត់​ចែង​ការ​ងារ​របស់​អំណាច​ណាមួយ​នោះទេ​​។ រី​ឯចំណាត់​ការ​ គឺ​ជា​បុព្វសិទ្ធិ​ របស់​អំណាច​សាម៉ី​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៏​ នៅពេលដែល​​​​រដ្ឋ​សភា​ ជា​តំណាង​អោយ​អំណាច​នីតិ​បញ្ញត្តិ​ពិនិត្យ​ឃើញ​អំពី​ភាព​​មិន​ប្រក្រតី​ណា​មួយ​ របស់​អំណាច​នីតិ​ប្រតិបត្តិ​(រាជរដ្ឋាភិបាល)​​ ​គឺ​រដ្ឋ​សភា​ក៏​អាច​មាន​សិទ្ធិ​​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​មើល​អំពី​ភាព​មិន​ប្រក្រតី​របស់​ស្ថាប័ន​ណា​មួយ ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​អំណាច​នីតិ​ប្រតិបត្តិ​នោះ​ដែរ​។ រីឯចំណាត់​ការ​ អនុវត្ត​​ គឺ​ស្ថិត​នៅក្រោម​អំណាច​របស់​រដ្ឋាភិបាល​។​

          ដូច្នេះ​ ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​រឿង​មួយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​នោះ​​ធ្វើ​ឡើង​ដើម្បី​ជា​របាយ​ការណ៍​សំរាប់​ចិញ្ចឹម​ជីវិត​អង្គការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ពួក​គេ​មិន​បាន​យល់​ថា​ អ្វីទៅ​​ដែល​ហៅ​ថា​ការងារ​ និង​តួនាទី​របស់​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ត្រូវ​​ធ្វើ​នោះទេ​។​ ជាទូទៅ​ បេសកកម្ម​របស់​ពួក​គេ​ គឺ​ផ្អែក​ទៅលើ​ការ​រិះគន់​ និង​ចោទប្រកាន់​ ចាប់​កំហុស​មក​លើរាជ​​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​គឺ​មិន​ដែល​លើក​សរសើរ​ពី ចំណុច​​ល្អ​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងអភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​ឡើយ​​។​​

តាម​ពិត​ ​​គឺ​ក្រុម​អង្គការ​​​សង្គមស៊ីវិល ដែល​មាន​និន្នាការ​ប្រឆាំង​​មួយ​ចំនួននោះ​ទៅ​វិញ​ទេ​ ដែល​បាន​ប្រើ​សិទ្ធិ​ និង​​​អំណា​ចរបស់​ខ្លួន​​ហួស​ហេតុ​មក​លើ​រាជ​រដ្ឋាភិបាល។​ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខ្លះ​បាន​ដើរ​តួនាទី​​ធំ​ជាង​សភា ធំ​ជាង​រដ្ឋាភិបាល និង​ធំ​ជាង​តុលា​ការ​​​ទៅទៀត​។ ដូច្នេះ​ហើយ​​ សូមឲ្យ​អង្គការ​ទាំងនោះ​​ពិនិត្យមើល​អំពី​ទំនាក់ទំនង​រវាង​អង្គ​ទាំង​៣ គឺ​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិ​ប្រតិបត្តិ និង​អង្គ​តុលាការ ជាមុន​សិនមុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​​ គឺ​ទំនាក់​​ទំនង​​នេះ​​​មិនអាច​ដាច់​​ពី​គ្នា​បានទេ​។

រាជ​រដ្ឋាភិបាលតែង​តែ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​ល្អ​របស់ខ្លួន​ ក៏​ប៉ុន្តែ​ មិន​មែន​​មាន​ន័យ​ថា​ ពួក​គេ​​មក​បញ្ជា​ និងមក​អង្គុយ​លើ​ក្បាលអំណាច​​នីតិប្រតិ​បត្តិ​ បាន​ឡើយ​។​

ជាការ​កត់​សំគាល់​ ទាំង​អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​​មួយចំនួនដែល​មាន​និន្នាការ​ប្រឆាំង​ តែង​លើកឡើង​ថា​ ប្រព័ន្ធតុលាការ​នៅកម្ពុជា​មិនមាន​យុត្តិធម៌​ ហើយ​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​ថា​អត់​មើលប្រព័ន្ធ​​​តុលាការ​ និង​ចូល​ដៃ​ជាមួយ​តុលាការ​ ប៉ុន្តែ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាលអនុវត្ត​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ បែរ​ជាក្រុម​របស់​គេ​ចោទ​ថា​ បាន​ប្រើ​​អំណាច​បំពាន​​ទៅ​វិញ​ តើ​នេះ​ឬ​ជា​ការ​រិះ​គន់​បែប​ស្ថាបនា​ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​?​ តើ​អាច​និយាយ​បាន​ថា​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​នោះ​ ពិត​ជា​មាន​និន្នាការ​ប្រឆាំង​​ផ្កាប់​មុខ​ បាន​ឬទេ​ បើ​ធ្វើ​នេះ​ក៏​ខុស​ ធ្វើ​នោះ​ក៏​ខុស​បែប​នេះ​?​

បើ​តាម​ការ​សង្កេត​មើល​របស់​ប្រជាពលរដ្ឋ​ ក្រុម​សង្គម​ស៊ីវិល​ ​ដែល​មាន​និន្នាការ​ប្រឆាំ​ង​​​ទាំង​នោះ​ និង​គណបក្ស​​ប្រឆាំង​ គឺ​ពិត​ជាក្រុម​តែ​មួយ​ ពី​ព្រោះ​នៅ​ពេល​ដែល​គណបក្ស​​​សង្គ្រោះ​ជាតិ​​ស្រែក​​បែប​ណា​ គឺ​ក្រុម​សង្គម​ស៊ីវិល​​ប្រឆាំង​​ទាំង​នោះ​តែង​តែ​លើក​ហេតុ​ផល​​​ដូច​គ្នា​ជានិច្ច​។ មាន​ពេល​ខ្លះ ​ក្រុម​របស់​គេ​ក៏​បើក​ឱកាស​​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ស្រែក​​​​មុន​ រួច​ទើប​ខាង​គណបក្ស​​សង្គ្រោះ​ជាតិ​ ស្រែក​បន្ទរ​វិញ​ម្តង​ មើល​ទៅ​វាហាក់​ដូច​ជា​ត្រូវ​ដង​​ ត្រូវ​ផ្លែ​គ្នា​ខ្លាំង​ណាស់​។ ត្រង់​នេះ​បញ្ជាក់​ថា​ អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​ទាំង​នោះ មិន​មែន​ជាអង្គការ​សង្គម​ស៊ី​វិល​ឯករាជ្យ​អ្វី​ឡើយ​ គឺ​ពិត​ជាមាន​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង​យ៉ាង​ពិត​ប្រាកដ​។​​


សរុប​មក​ អ្វី​ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​និន្នាការ​​ប្រឆាំង បាន​ចោទ​ប្រកាន់​​ថា​អំណាច​នីតិ​ប្រតិបត្តិ​ បាន​បំពាន​ទៅ​លើ​អំណាច​តុលាការ​នោះ​ វា​គឺជា​លេស​ដដែល​ៗ​ សម្រាប់​​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​តែង​តែ​ស្រែក​ដើម្បី​​ការ​កេង​ចំណេញ​នយោបាយ​​របស់​គណបក្សខ្លួន​ នៅពេល​ដែល​ប្រជាពលរដ្ឋ​ កាន់​តែ​អស់​ជំនឿ​លើ​គោល​នយោបាយ​ភូត​កុហក់​រាស្ត្រ​កន្លង​មក​​​ តែប៉ុណ្ណោះ​។ ការ​បន្ត​មិន​ទទួល​ស្គាល់​នូវ​អំពើ​ល្អ​ និង​សមិទ្ធផល​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ របស់​ក្រុម​ប្រឆាំង វានឹង​ក្លាយ​ជាកញ្ចក់​ឆ្លុះ​សម្រាប់​ប្រជាពលរដ្ឋ​ ក្នុង​ការ​វាយ​តម្លៃ​អំពី​គុណ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាគំនិត​ដល់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មេដឹក​នាំ​នាពេល​អនា​គត៕​​​

Monday, February 23, 2015

បទយកការណ៍ ស្តីពី​ការផ្តល់​សេវា​ណែនាំ​អំពី​ជំនាញ និង​អាជីព​ដល់​សិស្សា​នុសិស្ស​នៅ​វិទ្យាល័យ​ឌីប៉ុក ខេត្ត​កំពង់ស្ពឺ (វគ្គទី១២៥)



ពិធី​​ចែក​​សញ្ញា​​បត្រ​ ថ្នាក់​បរិញ្ញា​បត្រ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត ជូន​ដល់​​និស្សិ​ត​សាកល​​វិទ្យា​​ល័យ​​ជាតិ​​គ្រប់​​គ្រង




ពិធី​​ចែក​​សញ្ញា​​បត្រ​ ថ្នាក់​បរិញ្ញា​បត្រ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត ជូន​ដល់​​និស្សិ​ត​សាកល​​វិទ្យា​​ល័យ​​ជាតិ​​គ្រប់​​គ្រង ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា

សម្តេចតេជោ ស្នើឲ្យមាន ការពិនិត្យការងារ ថែមម៉ោង របស់កម្មករ តាមរោងចក្រ

នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្តេចបានបញ្ជា​ឲ្យ​រដ្ឋមន្រ្តីក្រសួង​ការងារ និង​ក្រុម​ប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ពិនិត្យ​មើល​ការ​ធ្វើ​ការ​ថែម​ម៉ោងរបស់​កម្មការិនី​នៅ​តាម​រោងចក្រនានា​ ដើម្បី​ធានា​ថាការងារ​ថែម​ម៉ោង​ ត្រូវ​បាន​​គោរព​តាមច្បាប់ និង​មិន​ប៉ះពាល់​ដល់សុខភាព​របស់​កម្មករ។​
 
ក្នុងពិធីចែក ​សញ្ញា​បត្រដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រងនៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​​ថា ការដែលសម្តេច​ផ្តល់​អនុសាសន៍​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ កម្ពុជាដើម្បីស្រ្តី និង​ក្រសួង​ការងារ ឲ្យ​ពិនិត្យ​ការងារ​ថែម​ម៉ោង​នេះ ដោយសារសម្តេច​សង្កេត​ឃើញ​ថា​កម្មករ​ចូល​ចិត្ត​ធ្វើ​ការងារ​ថែម​ម៉ោង ហើយ​ការងារ​ថែម​ម៉ោង​នេះ​មិនគោរព​ទៅ​តាម​ច្បាប់​ការងារ និង​កំពុង​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ។ សម្តេច​បន្ត​ថា​តាម​ច្បាប់​ការងារ​ ការងារ​ថែម​ម៉ោង​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល២​ម៉ោង​តែ​ប៉ុណ្ណោះ តែ​កម្មករ​ខ្លះ​ធ្វើ​ទៅ​ដល់​៤​ម៉ោង។ លោក​បន្ត​ថា​ភាគី​រោងចក្រ​ត្រូវ​ការ​កម្មករ​ធ្វើ​ការ​ងារ​ថែម​ម៉ោង ស្រប​ពេ​ល​ដែល​កម្មករ​ចង់​ធ្វើ​ការងារ​ថែម​ម៉ោង ដើម្បី​រក​លុយ​បន្ថែម​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​១២៨​ដុល្លារ។​​
 
លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា«នៅពេលប្រជុំ​ក្រុម​ ប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តី ខ្ញុំ​ករុណាខ្ញុំក៏​ឲ្យ​អនុសាសន៍​ទៅ​ក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ ដើម្បី​ស្រ្តី ហើយ​ក្រសួង​ការងារ ឲ្យ​ធ្វើ​ការ​បញ្ចុះបញ្ចូល​ទាំងកម្មករ ​កម្មការិនី និង​ទាំង​ថៅកែ​រោងចក្រ ឲ្យ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​ធ្វើ​ការ​ថែម​ម៉ោង»។
 
សម្តេច​នាយករដ្ឋមន្រ្តី​បន្ត​អំពាវ​នាវ​ឲ្យ​កម្មការិនី​គិត​គូ​ពី​បញ្ហា​ ធ្វើ​ការ​ថែម​ម៉ោង​នេះ និង​តែ​ត្រូវ​យល់​ដឹងពី​ផល​លំបាកលើ​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ សម្តេចក៏បាន​ស្នើ​ឲ្យ​ភាគីពាក់​ព័ន្ធ​ទាំងអស់​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំងនេះផងដែរ​។​
 
គួរបញ្ជាក់​ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដើម្បី​ជំរុញ​ឲ្យកម្មករ​កម្មការិនី​កម្ពុជា​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ​តាម​រយៈ​ការ​តំឡើង​ប្រាក់​បៀរវត្ស ​សមរម្យ ​ប្រចាំឆ្នាំ ​ការគិតគូរ​ពីការ​ចំណាយ​ប្រចាំថ្ងៃ ​ដូចជា​ទៅលើ​ថ្លៃអគ្គិ​សនី​ ថ្លៃទឹក​ និងថ្លៃ​ផ្ទះជួល​ ក៏ដូច​ជាការ​គិតគូរ​ផង​ដែរ​ពីបញ្ហា​សុខភាព​របស់​កម្មករ៕






សម្តេចតេជោ៖ ខ្ញុំមិនបាន លូកដៃ ក្នុងកិច្ចការ តុលាការទេ

សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​បញ្ជាក់​ថា ​សំណុំ​រឿង​ឪពុក​-ម្តាយ​ របស់​លោក​ឧកញ៉ា​ ថោង​ សារ៉ាត់​ សម្តេច​មិនបាន​រំលោភ​អំណាច​តុលាការ​នោះ​ឡើយ​ ហើយ​សម្តេច​ស្នើឲ្យ​  អ្នករិះគន់​សម្តេច​ទៅ​ពិនិត្យ​ឡើង​វិញ​ ពី​ទំនាក់​ទំនង​អំណាច​នីតិ​បញ្ញត្តិ​ នីតិ​ប្រតិបត្តិ​ និង​តុលាការ​។ ​ការលើក​ឡើង​យ៉ាង​ដូច្នេះ​របស់​សម្តេច​តេជោ ​ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​ នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ នៅ​ព្រឹក​ថ្ងៃទី ​២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៥​នេះ។

បន្ទាប់ ​ពីសម្តេច​តេជោ​ បានមាន​ប្រសាសន៍​ជុំវិញ​ករណី​ ការអនុវត្ត​ច្បាប់របស់​តុលាការ​ក្រុងភ្នំពេញ​លើ​សំណុំរឿង​ឃាតកម្ម​លើ​ ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ ​កាល​ពីថ្ងៃទី ​១៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៥​កន្លង​ទៅ​ មាន​ការរិះ​គន់​មួយ​ចំនួនទៅ​លើ​សម្តេច​ថា បាន​បំពាន​លើអំណាច​តុលាការ​ក្នុង​រឿងដោះ​លែង​ឱពុក​-ម្តាយ​ ឧកញ៉ា​ ថោង​ សារ៉ាត់​ ដែល​នាំ​ឲ្យមាន​ការ​ដកតំណែង​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

ថ្មីៗនេះ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​បានសម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការដក​ តំណែង​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក អាំង មាលតី បន្ទាប់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឧត្តម​ក្រុម​ប្រឹក្សា ​នៃ​អង្គ​ចៅក្រម​ស៊ើបអង្កេត​សំណុំរឿង​ដោះលែង​ឪពុក​-ម្តាយ​ ឧកញ៉ា​ ថោង​ សារ៉ាត់ ​ឡើង​វិញ​ជា​បន្ទាន់។​ ​

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន​ មាន​ប្រសាសន៍ថា​អ្នក​ខ្លះ​ថា​សម្តេច​ល្អ តែ​អ្នក​ខ្លះ​ថា សម្តេចកំពុង​តែ​បំពាន​អំណាចតុលាការ​។ សម្តេច​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់នេះ ដោយ​ស្នើ​ឲ្យ​​ពិនិត្យ​ទំនាក់ទំនងរវាង​អំណាច​ទាំងបី ដោយសម្តេចបាន​បញ្ជាក់​ថា​​អំណាច​ទាំង​បី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា មិន​អាច​ដាច់​ពីគ្នា​បានទេ។

សម្តេច នាយក​រដ្ឋមន្រ្តី​​ឲ្យ​ដឹង​ទៀត​ថា ​​វាជា​រឿង​ប្រសើរមួយ​ ​ដែល​​ចាប់សេះ​មក​វិញ ក្រោយ​ពេល​សេះ​រួច​ចេញ​ពីក្រោល។ សម្តេច​បាន​រិះគន់​​សង្គម​ស៊ីវិល និង​អំពាវនាវ​​កុំឲ្យ​​តាំង​ខ្លួន​«អង្គុយ​លើ​ក្បាល​រាជដ្ឋាភិបាល»។ សម្តេច​បន្ត​ថា​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​តែតាំងខ្លួន​ខ្ពស់​ជាង​អំណាច​​​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ។​ សម្តេច​បានចាត់​ទុកថា​ ការលើក​ឡើង​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ គឺជា​ការ​ប្រើ​អំណា​ច​ហួស​ហេតុ​លើ​រាជដ្ឋាភិបាល ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គ​តុលាការ៕






សម្តេច​​តេជោ ប្រតិកម្ម នឹង​កា​រ​រិះ​​គន់ រាជ​​ដ្ឋា​ភិបាល ជុំវិញ​​ការ​មិន​​ពន្យារ ទិដ្ឋា​ការ​ដល់ លោក អាឡិច​​ហ្សង់​ដ្រូ

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ​នៅថ្ងៃទី ​២៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ បាន​រិះគន់​ចំពោះ​អ្នក​នយោ​បាយ​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែលបាន​រំខាន​ដល់​ព្រះមហាក្សត្រ​ ដោយ​សរសេរ​លិខិត​សុំអន្ត​រាគមន៍​ ហើយ​ធ្វើ​ការ​អត្ថា​ធិប្បាយ​ហួស​ហេតុ​ពេក​ ដើម្បី​ឲ្យលោក​ អាឡិច​ហ្សង់​ដ្រូ ​ហ្គន់​សា​ឡេស ​ដេវិត​សិន​ បន្ត​ការ​រស់​នៅ​ប្រទេស​កម្ពុជា។
 
ការ​ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ចំពោះ​អ្នក​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិលមួយ​ចំនួន និ​ង​អ្នក​នយោបាយ​បាន​​រិះគន់​រដ្ឋាភិបាល​ចំពោះ​ ការមិន​ព្រម​ពន្យា​ទិដ្ឋាការ ឲ្យជន​ជាតិ​អេស្ប៉ាញ​ លោក ​អាឡិច ដែល​ជា​អនុ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​​នេះ ​ដោយ​សម្តេច​បាន​លើក​ឡើង​ថា ​សូម​ពិចារណា ឡើង​វិញ​ចំពោះ​ករណី​នេះ​ ព្រោះ​គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ប្រជាជន​ខ្មែរ​នោះ​ទេ។
 
សម្តេច បានថ្លែងថា «មិន​ថា​ជន​បរទេស​បំពាន​ទេ ជនជាតិខ្មែរ​បំពាន​ក៏ត្រូវ​តែ​មាន​ទោសដែរ។  អំណាច​រដ្ឋ ម្យ៉ាងទៀត​ ប៉ុន្តែ​សង្ឃឹម​ថា​រឿងអស់ទាំងនេះ ត្រឹម​តែ​រដ្ឋមន្រ្តី​មហា​ផ្ទៃ ​ដោះស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះ​មហាក្សត្រ​ណោះ​»។
 
ចំពោះ​រឿងនេះ​ សម្តច​បានលើក​ឡើងថា ​ត្រឹម​តែ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ។ សម្តេចបានបន្ត​ទៀតថា រដ្ឋាភិបាល​បាន​កំពុង​តែ​ទាក់​ទង​ទៅ​​ស្ថាន​ទូត​អេស្ប៉ាញ ដើម្បី​​ឲ្យ​លោក​អាឡិច​ចេញ​ទៅ​ក្រៅ​ប្រទេស​តាមសម្រួល​។
 
សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​ជា​​រដ្ឋអធិប​តេយ្យ​មួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស ហើយសម្តេចបន្តថា​ករណីនេះ កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា​«​ គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល»។
 
សម្តេច​តេជោ​ ហ៊ុន ​សែន​ បាន​ស្នើឲ្យ​ លោក ​អាឡិច​ ចេញពី​ប្រទេស ​មួយ​រយៈ​ពេល​សិនទៅ​ ហើយ​កុំនៅ​បង្ក​ បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​ទៀត។​ សម្តេច​នាយក​រដ្ឋមន្រ្តី​បន្តថា​ ក្នុងករណី​អាឡិច​នេះ​ ទុក​ឲ្យក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់ការ ​កុំថា​ឡើយ ​ជន​បរទេស​សូម្បី​តែខ្មែរ​ ក៏ត្រូវ​មាន​ទោស​ដែរ​ ហេតុ​នេះ​ហើយ​សូម​ឲ្យ​អង្គការ​ មួយ​ចំនួន​ក៏ដូចជា​អ្នក​នយោបាយ​ កុំ​ធ្វើការ​អធិប្បាយ​ហួស​ហេតុ​ពេក៕






Friday, February 20, 2015

Media advisory Oral order Prohibiting the Publication of Photographs and images of a witness

The Extraordinary Chambers in the Courts of Cambodia (ECCC) wishes to inform representatives of media that the following oral order was issued today by Trial Chamber President Nil Nonn:

“The Chamber has granted protective measures for witness 2-TCW-944, including non-disclosure of his address and not making his image available to the public. In covering this trial, the media are ordered not to publish any photographs or images of the witness, regardless of when they were taken.”      

This means that photographs and images of the witness taken outside of the courtroom or elsewhere (including archival footage) are subject to restrictions in the above-mentioned order. The prohibition on publishing photos or images does not include the distorted/pixelated images in the trial broadcast provided by the ECCC.

A video recording of the pronouncement of the oral order is available on the ECCC website:



Monday, February 16, 2015

បទយក​ការណ៍ ស្តីពី​​ទិវា​​ជ្រើស​រើស​​កម្លាំង​​​ពល​កម្ម​​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង (វគ្គទី១២៤)














សេចក្តីប្រកាសព័ត៌មាន របស់​អគ្គសនីកម្ពុជា ស្តីពី​ការចែកចាយផ្ទាល់​របស់អគ្គិសនិកម្ពុជា​ នៅរាជធានីភ្នំពេញ


សេចក្តីជូនដំណឹងរបស់ សាលារាជធានី ស្តីពីការហាមប្រើប្រាស់ យន្តហោះបញ្ជា «Drone» ក្នុងរាជធានីភ្នំពេញ


សេចក្តីជូនដំណឹង ក្រសួងការបរទេស៖​ ឯកឧត្តម អេកគី ទូអូមី​អូចា នឹង​អញ្ជើញ​​មក​បំពេញ​ទស្សន​កិច្ច​​ផ្លូ​វការ នៅកម្ពុជា


Press Release of MFAIC on H.E Mr. Erkki Tuomioja Foreign Minister Finland will lead a delegate to pay an official visit to the Cambodia




Friday, February 13, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ ICAPP នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ពីថ្ងៃទី​០៧-​១០ ខែកុម្ភៈ ឆ្នាំ២០១៥




ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ ICAPP (សន្នសីទ​អន្តរជាតិ នៃគណ​បក្សនយោ​បាយ​នៅអាស៊ី) នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ពីថ្ងៃទី​០៧-​១០ ខែកុម្ភៈ ឆ្នាំ២០១៥

Thursday, February 12, 2015

រាជ​រដ្ឋា​ភិបាល​កម្ពុជា អស់​ជំនឿ​ចិត្ត ​លើក្រុ​មហ៊ុន​ស៊ិនទ្រី ដែល​មិន​មាន​​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​គ្រប់​គ្រង​ចាត់​ចែងសំរាម

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវ ភាពអស់ជំនឿចិត្ត ទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងចាត់ចែងសំរាម នៅក្នុងរាជធានីភ្នំពេញ ឱ្យស្រប​នឹង​ស្ថាន​ភាព​រីកចម្រើន ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ ។

ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើទៅក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីម្សិលមិញ បានឱ្យដឹងថា កន្លងមកក្រសួង និងសាលារាជធានីភ្នំពេញ បានទុកឱកាស ឱ្យក្រុមហ៊ុននេះ ធ្វើការកែលម្អ ការគ្រប់គ្រងក្នុង រយៈពេល១ឆ្នាំ ផងដែរ ។

រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យារ ដែលបានចុះហត្ថ លេខា កន្លងទៅរវាង សាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន ស៊ីនទ្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការកែ សម្រួល ការទទួលខុសត្រូវ លើការប្រមូលសេវាប្រមូល និងដឹកជញ្ជូនសំរាម ក៏ដូចជាពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុន ផ្សេងទៀត អាចចូលរួម ផ្តល់សេវានេះ នៅតាមបណ្តាខេត្តនានា ជំនួសឱ្យការធ្វើសេវាផ្តាច់មុខ តែក្រុមហ៊ុន មួយផងដែរ៕