Friday, January 9, 2015

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៥





អភ័យឯកសិទ្ធិសភា មិន​អាច​រំលោភ​បំពាន​លើ​ស្ថាប័ន​ ​អង្គភាព​ រដ្ឋ ឬ​ឯកជន ជូច​ទង្វើ​​លោក សុន ឆ័យ បានធ្វើ​នោះ​ទេ

យើង​ដឹង​ហើយ​ថា តំណាង​រាស្ដ្រ​មាន​អភ័យ​ឯក​សិទ្ធិ​សភា ហើយ​អភ័យ​ឯក​សិទ្ធិ​​នេះ ត្រូវ​បាន​កំណត់​ជាក់​លាក់ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​កម្ពុជា ជាពិសេស​​​​ក៏​បានកំណត់​នូវ​ភារកិច្ច និង​តួនាទីយ៉ាង​ច្បាស់​លាស់​របស់សមាជិក​សភា​ម្នាក់ៗ ផង​ដែរ។

ច្បាប់​បាន​កំណត់​ថា សិទ្ធិ​អំណាច និង​តួនាទី​សភា ​មាន​សិទ្ធិ​ក្នុង​ការ​រៀប​ចំ តាក់​តែង អនុម័ត វិសោធនកម្ម (ការកែប្រែ) ​​ទៅ​លើ​សេចក្ដី​ស្នើច្បាប់ និង​ច្បាប់ទាំង​ឡាយ​ដែល​ចូល​ជា​ធរមាន ​ដោយសារតែ​រដ្ឋសភា ជា​​អង្គការ​​ដែល​មាន​អំណាច​នីតិ​ប្បញ្ញត្តិ​។

មិនត្រឹម​តែ​ប៉ុណ្ណោះ សភា​មានសិទ្ធិត្រួត​ពិនិត្យ និង​តាម​ដាន​​នូវ​រាល់​សកម្ម​ភាព​​អនុវ​ត្ត​​ច្បាប់​ទាំង​ឡាយ​របស់​​រាជ​រដ្ឋាភិបាល តាំង​ពីថ្នាក់ជាតិរហូត​ដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី​ចង់​​ដឹង​អំពី​ការ​អនុវត្ត តើ​ធ្វើ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​​ស្រប​ទៅតាម​សេចក្ដី​ត្រូវការ​​របស់ប្រជា​ព​ល​​រដ្ឋ​ដែរ​ឬទេ? ហើយ​បើ​សិន​ពិនិត្យ​មើល​ទៅឃើញ​ថា សកម្មភាព​អាជ្ញាធរ​អនុវត្ត​ច្បា​ប់ ធ្វើ​ដោយ​មិន​​ប្រក្រតី​ សភា​អាច​ធ្វើ​ការ​កោះ​អញ្ជើញ​ប្រធាន​​នៃ​ក្រសួង ឬ​ស្ថាប័នសាមី​នោះ ឲ្យ​​ចូល​​​មក​បំភ្លឺ​ ​ដែល​អាចធ្វើ​ទៅ​បានដោយ​​សម្លេង​សមាជិក​សភា​មួយ​ភាគ​ដប់​​ ហើយ​ក៏​​អាច​​ធ្វើ​ញត្តិ​បន្ទោស​​បាន​​ បើ​សិន​ជា​មាន​ភស្ដុតាង​បញ្ជាក់ថា មាន​ភាព​មិន​ប្រក្រតីមែននោះ​។

សូម​បញ្ជាក់​ផង​ដែរថា ទោះ​បី​ជា​តំណាងរាស្ដ្រ​​មាន​អភ័យ​ឯក​សិទ្ធិ​សភា​​តាម​ច្បាប់​យ៉ាង​ណា​ក៏​ដោយ​ មិន​ថា​​ទាំង​តំណាង​រាស្ដ្រ​គណបក្ស​សង្រ្គោះ​ជាតិ ឬ​គណបក្ស​​ប្រជាជន​​​ទេ​ ក៏​មិន​អាច​យក​សិទ្ធិ​អំណាច​មក​ធ្វើ​ការ​គាប​សង្កត់ ចាប់​បង្ខំ ឬ​រំលោភ​​បំពាន​ទៅ​លើ​ស្ថាប័ន​ អង្គ​ភាព រដ្ឋ ឬ​ឯក​ជន​ណា​មួយ​បានដែរ ​ជាពិសេស​​ក៏​​មិន​អាច​​ជ្រៀត​ជ្រែក​ចូលទៅ​ក្នុង​កិច្ច​ការ និង​ការ​ងារ​ផ្ទៃ​ក្នុង​​របស់​គេ​បាន​​ទៀត​ផង។

តែ​បើ​កើត​មាននូវ​ទង្វើ​បែបនេះ មាន​ន័យ​ថា តំណាង​រាស្ដ្រ​នោះ បាន​ប្រើ​ប្រាស់​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួន ដោយ​ពឹង​ផ្អែក​ទៅ​លើ​​កត្តា​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​ផ្សេង​ទៀត ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​នីតិ​បុគ្គល​រដ្ឋ ឬ​ឯកជន បញ្ចេញ ឬ​ក៏​ផ្ដល់​នូវ​ឯកសារ ឬ​ព័ត៌មាន​ណា​មួយ ដែល​នេះ​ជា​អំពើ​រំលោភ​ទៅ​លើ​សា្ថប័ន​ ដោយ​ការ​ប្រើ​សិទ្ធិ​អំណាច​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ដ្រ។ ក្នុង​ន័យ​នេះ​​ ចង់​បញ្ជាក់​ថា មិន​មែន​ឲ្យ​តែ​ខ្លួន​ជា​អ្នក​តំណាង​រាស្ដ្រ​ ហើយ​មាន​អភ័យ​សិទ្ធិ​សភាអាច​ធ្វើ​បាន​គ្រប់​យ៉ាង​នោះ​ទេ។ ​សិទ្ធិ​ និង​អភ័យ​ឯក​សិទ្ធិរ​បស់អ្នកតំណាងរាស្ដ្រ​ បាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​ច្បាប់។

ជាក់​ស្ដែង​លោក​ សុន ឆ័យ តំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញ​គណបក្ស​សង្រ្គោះ​ជាតិ​​កាលពីថ្ងៃ​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​បាន​ប្រើ​តួនាទី​ជា​​តំណាង​រាស្ដ្រ​គំរាម​ប្លន់​យក​ឯក​សារ​ពី​អាជ្ញាធរ​អប្សរា ខណៈ​ក្រុមការ​ងារ​នៃ​រដ្ឋសភា ចុះ​សិក្សា​ស្វែង​យល់​ពី​កិច្ច​ការ​ពារ​ ថែរក្សា និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ។ ដោយ​នៅ​ទីស្នាក់​ការ​អាជ្ញាធរ​អប្សរា​ លោក សុន ឆ័យ បាន​ប្រើ​ពាក្យ​សម្ដីសម្លុត​គំរាមទៅលើ​ លោក ប៊ុន ណារិទ្ធ អគ្គនាយក​អប្សរា ក្នុង​គោល​បំណង​បង្ខំ និង​ជំរិត​​ឲ្យ​អគ្គនាយករូប​នេះ ប្រគល់​ឯកសារ​ផ្សេង​ៗ​ទាំង​អស់អំពី​ចំណូល​ចំណាយ​វិក័យ​បត្រ​លំអិត​ប្រចាំ​ខែ និង​លោក​ សុន ឆ័យ បាន​និយាយ​បំប៉ោង​តួរលេខ​នៃ​ចំណូលមក​ពីកិច្ច​សន្យាជួល​ដីទំហំប្រមាណ២៣ហិកតា ឲ្យ​ក្រុម​ហ៊ុន​សុខាអូតែល ក្នុង​ទឹក​ប្រាក់​ ៩លាន​ដុល្លារ​ចូល​ថវិកា​ជាតិ ដែល​ត្រូវ​បាន​លោក សុន ឆ័យ និយាយ​បំប៉ោង​ថា ថវិកា​បាត់​បង់​រហូត​ដល់ជាង ៤០០លានដុល្លារ​អាមេរិក ដើម្បី​ឲ្យ​សាធារណ​មតិ​មានការ​សង្ស័យ និង​យល់​ច្រឡំមក​លើ​អាជ្ញាធរ​អប្សរា។

លោក សុន ឆ័យ ត្រូវ​ដឹង​ថា អាជ្ញាធរ​អប្សរា​​ជា​អាជ្ញាធរ​រដ្ឋ​បាល​ ដែល​​មាន​ស្វ័យត​ភិបាលរដ្ឋបាល និង​ស្វ័យតភិបាលហិរញ្ញវត្ថុ ហើយ​ស្ថិត​នៅ​ក្រោម​​អាណា​ព្យាបាល​នៃ​ក្រសួង​​បច្ចេក​ទេស គឺទីស្ដីការ​គណៈ​រដ្ឋ​​មន្ដ្រី និង​ក្រសួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ បើ​ក្នុង​ករណី​ដែល​សភា​ចង់​ធ្វើ​​ការ​សាក​សួរ​ក្នុង​រឿង​ហិរញ្ញវត្ថុទៅ​លើ​អាជ្ញា​ធរអប្សរា ដែល​ពាក់​ព័ន្ធ​នឹង​ថវិកា គឺ​​រដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ហើយ​បើ​ទាក់​ទង​នឹង​រឿង​បច្ចេក​ទេស គឺ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី។ ដូច្នេះ អាជ្ញាធរ​អប្សរា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជា​មួយ​ក្រសួង​ទាំង​ពី​រនេះ ហើយ​បើ​សភា​អញ្ជើញ គឺ​ក្រសួង​ទាំង​ពីរ​នឹង​ហៅ​អាជ្ញាធរ​អប្ស​រា​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​គណៈ​កម្មការ​ជំនាញ​នៃ​រដ្ឋ​សភា​។ តាម​គោលការណ៍​ច្បាប់ ​ទោះ​បី​ជា​គណៈកម្ម​ការ​ជំនាញ​​នៃរដ្ឋ​សភា ឬ​សភា​តំណាង​រាស្ដ្រ​​ក៏​ដោយ គឺ​គ្មាន​សិទ្ធិ​កោះ​ហៅ​អាជ្ញាធរ​អប្សរា​ទេ តែ​បើចុះ​សិក្សា​ស្វែង​យល់​ គឺ​អាច​ធ្វើ​ទៅ​​បាន​។ ​

ទង្វើ​នេះ​​ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​មួយ​ចំនួន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ជា​ការ​ប្រើ​សិទ្ធិ​អំណាច​ និង​តួនាទី​របស់ខ្លួន រំលោ​ភ​ទៅ​លើ​ដែន​សមត្ថកិច្ច និង​ស្ថាប័ន​របស់​អាជ្ញាធរ​អប្សរា​ លើស​ពី​នេះ​ទៀត គឺ​លោក សុន ឆ័យ ​​មិន​បាន​ធ្វើ​ទៅ​តាម​តួនាទី និង​នីតិ​វិធី​ក្នុង​ការ​សហការ​ស្នើ​សុំ​នូវ​រាល់​ឯក​សារ​មួយ​ចំនួន​ឡើយ។

ពាក់ព័ន្ធ​នឹង​ការ​ជំរិត​យក​ឯកសារ​ពីស្ថាប័ន ឬ​អាជ្ញាធរ​ពាក់​ព័ន្ធ​ណាមួយ សូម​លោក សុន ឆ័យ ត្រូវ​ពិចារណា​ថា ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ ដែល​ធ្វើ​កិច្ច​សន្យា​វិនិយោគណា​មួយ​ជាមួយរដ្ឋ គឺគេ​ក៏​ត្រូវ​រក្សា​ការ​សម្ងាត់​លើកិច្ច​សន្យា​ ជំនួញ​ឯក​ជន​របស់​គេដែរ ដោយ​មិន​អាច​បើក​ចំហរជា​សាធារណៈ​បាន​ទេ លើក​លែង​តែ​តម្រូវ​ការ​ចាំ​បាច់​ពីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តម្រូវ​ការ​បង្ហាញ​ចំពោះមុខ​ច្បាប់​ផ្សេងៗ។

ដូច្នេះ​ លោក សុន ឆ័យ មិន​អាច​ប្រើ​អភ័យ​ឯកសិទ្ធិ​សភា​របស់ខ្លួន​ទៅរំលោភ​បំពាន​លើ​ស្ថាប័ន អង្គភាព រដ្ឋ​ ឬ​ឯកជន​ណា​មួយ​ ទៅ​តាម​ទំនើង​ចិត្ត និង​ការ​ខឹង​សម្បារ​របស់​ខ្លួន​កន្លងមក​ទៅ​លើ​អាជ្ញាធរ​អប្សរា ដែល​ដក​យក​ដី​របស់​លោក​ ដែល​លោក​បាន​លួច​ទៅចាប់​យក​ដី​ទំហំ ៣ហិកតា ក្នុង​តំបន់​អភិរក្ស​អង្គររបស់ UNESCO ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​អប្សរាឡើយ។


និពន្ធដោយ៖ សុខ អភិវឌ្ឍន៍

សាររំ​លែកទុក សម្តេច​​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ជូនចំពោះ​ ឯកឧត្តម Manuel Valls នាយក​រដ្ឋមន្រ្តី នៃ​សាធា​រណ​រដ្ឋបារាំង


Les condoléances de Samdech Techo Hun Sen à Son Exc. M. Manuel Valls, Premier Ministre de la République Française