Tuesday, January 20, 2015

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​​ស្ថិតិ​​ភ្ញៀវ​​ទេស​ចរណ៍​​អន្ត​រជាតិ​​​ចូល​ទស្សនា​​អង្គរ​ និង​ចំណូល​​ពីការ​​លក់​​ប័ណ្ណ​ ចូល​ទស្សនា​​អង្គ​រ​ប្រចាំ​ឆ្នាំ​​២០១៤


Press Release Statistics of International Tourist Visits to Angkor and Revenue of Angkor Ticket Sales 2014


បទអត្ថា​ធិប្បាយ​ ដោយ​៖ សួន​ ចំរើន​​, សញ្ញា​ណ​​នៃ​ការ​​ឈាន​​ទៅ​រក​​ភាព​​លិច​​លង់​ របស់​​បក្ស​​ប្រឆាំង​

រាល់​ជី​វិត​មនុស្ស សត្វ​ទាំង​អស់​ ​តែង​​​ឆ្លង​កាត់​នូវ​វាល​វដ្តសង្សារ​​ជានិច្ច​ គឺ​កើត​ចាស់​ឈឺ​ស្លាប់​ចៀស​​មិន​ផុត​។ ​ដូច​គ្នា​នេះ​ដែរ​ សម្រាប់​ជីវិត​នយោបាយ​ របស់​អ្នក​នយោបាយ​ ក៏មិន​ខុសគ្នា​ដែរ​         គឺ​ម្តង​លិច​​ម្តង​អណ្តែត​ ជាធម្មតា​។ ប៉ុន្តែ​ សម្រាប់​អ្នក​នយោបាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ នា​ពេល​នេះ​ គឺ​ឈាន​ទៅ​រក​ភាព​លិច​លង់​ តែម្តង​។​​

បើ​តាម​​​​ហោរា ​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ប្រទេស​ថៃ បាន​ទស្សន៍ទាយ​​ថា​ គឺ​នៅ​ដើម​ឆ្នាំ​២០១៥​ ឬ​យ៉ាងយូរបំផុត ត្រឹម​ពាក់កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្រោះ​ធំ ប្រៀប​​​ដូច " ពស់​​ដាច់​ក្បាល និង​ដាច់​ដងខ្លួន ​!"

លោក ភិន​យ៉ូ ភុង​ចា​រឺ​ន បាន​ទស្សន៍​ទាយ​ថា​ មួយរយ​ភាគរយ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលាយ បែកបាក់​ផ្ទៃក្នុង​ទាំងស្រុង ដោយសារ​ជំងឺ​ប្រជែង​អំណាច​គ្នា បក្ខពួកនិយម វ័ណ្ឌក​​ជាមួយ​លុយកាក់ និង​ការមិនទុកចិត្ត​គ្នា​។

យោង​ទៅ​លើ​ការ​ទស្សន៍ទាយ​នេះ​ ទាំង​ប្រជាពលរដ្ឋ​ ​ទាំង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ និង​អ្នក​វិភាគ​ កំពុង​តែ​មើល​​​ឃើញ​​ថា​ មួយ​រយះ​ពេល​ចុង​ក្រោយ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​​​ឡើង​កូដ​បាន​​បន្តិច​មក​ ដោយ​សារ​អនុវត្ត​នយោបាយ​​បោក​ប្រាស់​​ បំភ្លើស​​ បំភ្លៃ​ និងពាក្យ​​សន្យា​ខ្យល់ មួយ​​ចំនួន​របស់​ខ្លួន​​​ ​ឥឡូវ​នេះ គឺ​ដូច​​ទៅ​នឹង​​អ្វី​ដែល​ហោរា​ថៃ​បាន​ទស្សន៍​ទាយពិត​មែន។​ ការ​ប្រើ​នយោបាយ​​ប្រជាភិថុតិ​​ និង​ជម្លោះបែក​បាក់​ផ្ទៃ​ក្នុង​​ដ៏​តានតឹង ដោយ​សារ​រឿង​លុយ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​ភ្លឺ​ភ្នែក​ មើល​ឃើញ​អំ​ពី​ទង្វើ​កេង​​​ចំណេញ​​លើ​ញើស​ឈាម​ប្រជារាស្ត្រ​ ​របស់​មេដឹក​នាំ​​​​​បក្ស​នេះ និង​នាំ​ឲ្យ​មានការ​អាក់អន់ ស្រពន់ចិត្ត​ដល់​អ្នកគាំទ្រ ​ឈាន​ទៅ​រក​ការ​ផ្តាច់ជំនួយ​។

ជាក់​ស្តែង​ មេដឹក​នាំ​​បក្ស​ទាំង​ពីរ​​មិន​ទាន់​ទាំង​បាន​ឡើង​កាន់​អំណាច​ផង​​ក៏​បាន​នាំ​គ្នា​ប្រព្រឹត្តិ​អំ​ពើ​​​ពុករលួយ​ យ៉ាង​ចាស់​ដៃ​ ប្រមូល​ប្រាក់​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​ ពី​ប្រជា​ពលរដ្ឋ​​ក្នុង​​ស្រុក​​ផង ពី​បរទេស​​ផង​ ជាពិសេស​ពី​ញើស​ឈាម​របស់​កម្ម​ករ​ ដើម្បី​ធ្វើ​មាន​ ធ្វើ​បានខ្លួន​ឯង​​ ដូចជា​ទិញ​ចំការ​ម្រេច​ ចំការ​ដំឡូង​មី​ រាប់​សិប​ហិកតា ទិញ​រថ​យន្ត​ទំនើប​ប្រើប្រាស់​​យ៉ាង​​សង្ហា​។​ ក្រោយ​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ទាំង​អស់​នោះ​ គឺ​ពួក​គេ​មិន​ហ៊ាន​​ចេញ​មក​បកស្រាយ​ ឬពន្យល់​ដល់​ប្រជាពលរដ្ឋ​ អំពី​ទ្រព្យ​សម្បត្តិ ដែល​ទទួល​បាន​យ៉ាង​ឆាប់​រហ័ស​ទាំង​នោះ​ឡើយ​ ហើយ​​យល់​ព្រមទទួល​ស្គាល់​ថា​ពិត​ជារបស់​ខ្លួន​​​ដោយ​ឆ្លើយ​​ប្រាប់​​លោក​ ហ៊ុន សែន​ ថា​ចំការ​របស់​ពួក​គេ​ កំពុង​តែ​ដំណើរ​ការ​បាន​ល្អ​ថែម​ទៀត​ផង​។ ពិត​ជាកាក់​កបផស់​គេ​​មែន​ មុខ​របរ​ធ្វើ​នយោបាយ​នេះ​។​​​

ថ្មីៗ​នេះ​ទៀត​ មន្ត្រី​ជំនិត​ក្នុង​បក្ស​ដែល​ដឹង​រឿង​ពុករលួយ​​ ក្នុង​ទឹក​ប្រាក់​​ពី​២០​លាន ទៅ​៤០លាន​ ដុល្លារ ក៏​បាន​ចេញ​មក​បក​អាក្រាត​ពី​អំពើ​ដ៏​ថោក​​ទាប​របស់​មេបក្ស​ទាំង​ពីរ​នេះ​ទៀត​។ ​​​​​​ដើម្បី​ជាការ​បិទបាំង​​នូវ​អំពើអាក្រក់​​របស់​ខ្លួន​ មេ​បក្ស​ប្រឆាំង​ទាំងពីរ​ បាន​បញ្ជា​ឲ្យ​បណ្តេញ​មន្ត្រី​បក្ស​នោះ​ចេញ​ពី​បក្ស​ ដើម្បី​បំបិទ​ភស្តុតាង​ និង​ជាការ​គម្រាម​សម្រាប់​មន្ត្រី​ផ្សេង​ទៀត​ដែល​ហ៊ាន​ហើប​មាត់​រិះគន់​ថ្នាក់​ដឹក​នាំ​។ ពិត​ជាបក្ស​មួយ​ ដែល​អនុវត្តបាន​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​បែប​លទ្ធិ​​ប្រជាធិបតេយ្យ​មែន​។​​​​

បើ​និយាយ​ពី​ការ​តែង​តាំង​តួនាទី​វិញ​ គឺ​សុទ្ធ​តែ​ជាប់​ខ្សែរ​ស្រឡាយ បក្ខ​ពួក និង​ក្រុម​គ្រួសារ​​។ ជាក់​ស្តែង​ លោក​ សម រង្ស៊ី​ និង​ប្រពន្ធ​ គឺ​លោក​ស្រី​ ជូឡុង​សូ​មូ​រ៉ា​ ជាតំណាង​រាស្ត្រ​ផង​ ជាប្រធាន​បក្ស​ផង​ និង​ជាសមាជិក​គណៈកម្មាធិការ​នាយក​ ទទួល​បន្ទុកខាង​​កាន់​លុយ​ទៀត​។ ចំណែក​លោក កឹម សុខា​​ និង​កូន​ស្រី កឹម មនោ​វិទ្យា ជាអនុប្រធាន​សភា​ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​។​ លោក យឹម សុវណ្ណ និងប្រពន្ធ​ ​គឺ​លោក​ស្រី​ កែ​ សុវណ្ណ​រ័ត្ន ជាតំណាង​រាស្ត្រ​ ជាអ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​គណៈកម្មាធិការ​​នាយក។ លោក អ៊ូ​ ច័ន្ទ​រិទ្ធិ ដែល​ជា​បងប្អូន​បង្កើត​ជាមួយ​លោក អ៊ូ ច័ន្ទ​រ័ត្ន​ ជាតំណាង​រាស្ត្រ​ និង​​មាន​​ខ្សែរ​​ស្រឡាយ​​ជាច្រើន​​ទៀត​​សុទ្ធ​តែ​ជា​បក្ខ​ពួ​ក​ និង​គ្រួសារ​និយម​។

​​​​គណបក្ស​សង្គ្រោះ​ជាតិ​ ខំប្រូ​រាល់ថ្ងៃ​ថា​ មេដឹកនាំ​ខ្លួន​ល្អ ប៉ុន្តែ​​ឥឡូវ​ឃើញច្បាស់​ហើយ​ថា​ ខ្លះ​ពុក​រលួយ គ្រួសារ​និយម​ បែកបាក់ផ្ទៃក្នុងយ៉ាង​ធ្ងន់​ធ្ងរ​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ហើយ​​ខ្លះ​រកស៊ី​​ជួញដូរ​មនុស្ស​​ថែម​ទៀតផង​​។ បើ​តាម​ព័ត៌មាន​ចែកចាយ​តៗ​គ្នា​លើ​បណ្តាញ​សង្គម​​ហ្វេ​សប៊ុក បាន​​ឲ្យដឹងថា លោក ប៉ែន សុវណ្ណ និង​លោក ថាច់ សេដ្ឋា ត្រូវបាន​អាមេរិក​​បញ្ចូល​​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ក្រោយពី​​ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ស្រាវជ្រាវ​រក​ឃើញ​​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជួញដូរ​មនុស្ស​​ឆ្លងដែន​​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​។​ ​​ ឆ្លើយតប​នឹង​ព័ត៌មាន​នេះ តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ ថ្លែង​ថា លោក​​​ទទួល​បាន​ដំណឹង​ថា ឈ្មោះ​របស់​លោក​ត្រូវបាន​អាមេរិក​ដាក់​បញ្ជូល​ក្នុង​​បញ្ជីខ្មៅ​​ពិតមែន ហើយ​មក​ដល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​ នៅ​មិន​ទាន់​ដក​ឈ្មោះ​​គាត់​ចេញ​ពី​បញ្ជី​ខ្មៅ​នេះ​ទេ​។​ ទន្ទឹម​នោះ​ សារព័ត៌​មាន​ក្នុង​ស្រុក​ក៏​បាន​ចុះ​ព្រោង​ព្រាត​ អំពី​ព័ត៌មាន​ដែល​សហរដ្ឋ​អាមេរិក​ បាន​បញ្ចូល​ឈ្មោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នោះ​ក្នុង​បញ្ជី​ខ្មៅ​ មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​​បន្ត​ទៀតឡើយ​​។ ចំណែក​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ ក៏​មិន​មាន​ការ​បកស្រាយ​ឡើយ​ ដូច្នេះ​ វាគឺ​ជារឿង​​ពិត​​ មួយរយភាគរយ​ ។


សរុប​មក​ បើ​គណបក្ស​មួយ​ដែល​មិន​ទាន់​ឡើង​កាន់​អំណាច​ផង​ មាន​ធនធាន​មនុស្ស​របស់​​គណបក្ស​​ សុទ្ធតែ​ជាគ្រួសារ​ សាច់​ញាតិ​ បងប្អូន​ខ្លួន​ប៉ុណ្ណឹង​ទៅ​ហើយ​ និង​មាន​ថ្នាក់​ដឹក​នាំ​​ហ៊ាន​ប្រព្រឹត្តិ​បទឧក្រឹដ្ឋ​ជួញដូរ​មនុស្ស​​ទៅ​បរទេស​បែប​នេះ​ទៀត​​ តើ​ប្រជាពលរដ្ឋ​គួរ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​​​យ៉ាង​ម៉េច​ទៅ​?​  ដោយសារ​​ប្រយោជន៍​នយោបាយ ដើម្បី​​តែ​អំណាច និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ ពួក​គាត់​​ទាំងពី​រ​​រូប​ធ្វើជា​បង្ខំចិត្ត​រួមរស់​នៅ​ជាមួយ​គ្នា​​ទាំង​អារម្មណ៍​​ភិតភ័យ និង​បន្លំ​ភ្នែក​គេឯងជាប់​រហូតមក​។​​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មែន​ជាជម្រើស​របស់​ប្រជាពលរដ្ឋ​ សម្រាប់​មក​ដឹក​នាំ​ប្រទេស​នោះ​ឡើយ​។ អ្វី​ដែល​ថ្មី​ មិន​ប្រាកដ​ថា​​ល្អ​នោះ​ទេ​ នៅ​ពេល​ដែល​ធន​ធាន​មនុស្ស​ នៃ​ក្រុម​មេដឹកនាំ​ថ្មី​នោះ​ គ្មាន​បទពិសោធន៍​​ក្នុង​ការ​ដឹកនាំ​ មិន​ធ្លាប់​បាន​ដឹក​នាំ​ប្រទេស​ និង​ខ្វះទេពកោសល្យ​​ដឹក​នាំ​ សូម្បី​តែ​ការងារ​ក្នុង​គណបក្ស​នោះ​។​ ការ​សម្រេច​ចិត្ត​ខុស​ ក្នុងការ​ជ្រើស​រើស​មេដឹក​នាំ​ វានឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​កល្បយុគ្គ​សារជាថ្មី​ ដូច​អតីតកាល​៕​ 

ពិធី​​ប្រគល់​សញ្ញា​បត្រ​ ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ បរិញ្ញា​បត្រ និងបរិញ្ញា​បត្រ​រង ជូន​ដល់​និស្សិត​ ជ័យ​លាភី​​​នៃ​សាកល​វិទ្យា​ល័យ​ស្វាយ​រៀង



ពិធី​​ប្រគល់​សញ្ញា​បត្រ​ ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ បរិញ្ញា​បត្រ និងបរិញ្ញា​បត្រ​រង ជូន​ដល់​និស្សិត​ ជ័យ​លាភី​​​នៃ​សាកល​វិទ្យា​ល័យ​ស្វាយ​រៀង ក្រោមអ​ធិ​បតី​ភាព​ដ៏ខ្ព​ង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥