Monday, March 23, 2015

សារ​​រំលែក​​ទុក្ខ​​របស់ សម្ដេច​​តេជោ ហ៊ុន សែន ជូន​​នាយកដ្ឋ​មន្ត្រី ​សឹង្ហបុរី


Samdech Techo HUN SEN's Condolences to Prime Minister of Singapore


Deputy Prime Minister HOR Namhong's Condolences to Minister of Foreign Affairs of Singapore


លោកជំទាវ មីស៊្ហែល អូបាម៉ា លើកទឹក​ចិត្ត​កុមារី​កម្ពុជា ឱ្យបន្ត​ការខិត​ខំសិក្សា​រៀនសូត្រ

​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥–អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា (Michelle Obama) ស្ត្រីទី១សហរដ្ឋអាមេរិក ភរិយា ​ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋ​អាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥  បានអញ្ជើញទៅកាន់​វិទ្យាល័យ​ ហ៊ុន សែន​ ប្រាសាទបាគង ស្ថិតក្នុង​ឃុំ​បាគង ស្រុកប្រាសាទបាគង​ខេត្តសៀមរាប ជាទីដែលលោកជំទាវបានជួប សំណេះសំណាល ជាមួយសិស្ស​នារី​ចំនួន​១០​នាក់នៅទីនោះ។
លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា បានអញ្ជើញមកដល់ខេត្តសៀមរាប កាលពី ពេលរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដើម្បីបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ រហូតដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ដោយបាន ទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឯព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប។
​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង​បាន​បង្កើត​ឡើង​ក្នុ​ងឆ្នាំ​១៩៨៤លោក​គ្រូ ​អ្នក​គ្រូចំ​នួន៩៥នា​ក់ក្នុងនោះស្រី​៥១​នាក់​មាន​អគារសិក្សា​ចំនួន​៩ខ្នង​ ស្មើ​នឹង​៤៦​បន្ទប់​។ បច្ចុ​ប្បន្ននេះមា​នសិស្សា​នុសិស្ស​សរុប១.​៥៣៥​នាក់​ ស្រី៨៦៦នា​ក់ ​ស្មើនឹ​ង៥៦​% មានថ្នាក់​រៀន​ចាប់​ពីថ្នាក់​ទី៧ដល់​ថ្នាក់ទី១២​ ដោយ​បែង​ចែក​ជា​៣៣​ថ្នាក់​ពីវេន​ព្រឹក​និង​ថ្ងៃ​។ នៅឆ្នាំ២០០៩​ សាលា​បានសហការ​អនុវត្ត​ន៍គម្រោ​ងឈ្មោះ​ថា ​បង្កើន​ការអប់រំមូល​ដ្ឋាន​នៅក្នុ​ងប្រទេស​កម្ពុជា​ (IBEC)​ ជា​មួយ​ជំនួយស​ហរដ្ឋ​អាមេរិ​ក (USAID) ដែល​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​សន្តិភា​ព (PEACE CORPS) ជាអ្នក​អនុវត្តn​គម្រោង​ផ្ទាល់ ​ប៉ុន្តែគម្រោង​នេះ​ត្រូវ​បានបញ្ចប់ក្នុង​ខែក​ញ្ញា ឆ្នាំ​២០១៤ ។
គម្រោង​នេះ​បាន​ឧបត្ថម្ភ​កុំព្យូទ័រ​១៣គ្រឿង ​សម្ភារសម្រាប់​បន្ទប់ពិសោធន៍ សម្ភារ​សម្រាប់បង្រៀនដ​ល់​លោក​គ្រូ ​អ្នកគ្រូ​ កន្លែង​លាង​ដៃ បន្ទប់​បង្គន់​អនាម័យ​ និង​ធ្វើការ​បណ្តុះ​បណ្តាល​នូវ​ជំនាញ​បំណិនមា​នដូចជា កា​រចិញ្ចឹមត្រី វិជ្ជាធ្វើម្ហូប​និង​ការដាំ​ដំណាំ​នានា ។ នៅឆ្នាំ២០០៥ ​សាលាក៏បាន​សហការ​ជា​មួយ​អង្គ​ការ ឈ្មោះ​បន្ទប់​នៃ​ការ​អាន​ (Room to read) ដែល​បាន​ជួយ​ឧបត្ថម្ភដ​ល់សិស្សនារី​បាន​ជាង​២០០​នាក់​ ចាប់​ថ្នាក់​ទី៧​ដល់​ថ្នាក់​ទី១២​ ។ បច្ចុប្បន្ន​នេះ​អង្គការ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ចំនួន​១០​ នាក់​ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី១២​ (ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា) ​ដោយ​ក្នុង​នោះ​បាន​ជួយ​ជួល​ផ្ទះ​ស្នាក់​នៅ​ជិត​សាលារៀន​ផ្តល់​អាហារ​ និង​សម្ភារសម្រាប់​សិក្សា​ដូចជា​ ប៊ិច​ សៀវ​ភៅ ​កង់​ និង​សម្លៀក​បំពាក់ផងដែរ​។
ទស្សនកិច្ចរបស់លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា​​ នៅ​វិទ្យាល័យ​ ហ៊ុន សែន​បាគង​​គឺ​ក្នុង​គោលបំណង​គាំទ្រ​លើ​វិស័យ​អប់រំ​ដល់​យុវនារី​កម្ពុជា ​និង​លើក​ស្ទួយ​តម្លៃ​ស្ត្រី​ក៏​ដូចជា​ការ​ទទួលស្គាល់​វិស័យ​ឈានមុខ​របស់​ កម្ពុជា​ លើ​ការងារ​អប់រំ​ការងារ​សុខភាព​ សិទ្ធិ​ស្មើភាព​គ្នា និង​ឱកាស​សម្រាប់​ស្ត្រី ​និង​នារី​នៅ​កម្ពុជា​។ ទស្សនកិច្ច​ក៏​មាន​គោលបំណង​លើកតម្កើងដល់​ការ​ផ្តួចផ្តើម​មួយ​ របស់​សហរដ្ឋ អាមេរិក គឺ​កម្មវិធីស្តីពី​ការឱ្យកុមារី​បានរៀនសូត្រ ​(Let Girls Learn) ​ដែលជា​គោល ដៅ នៃ​ការជួយ​នារី​ពេញវ័យទូទាំង​សាកលលោកឱ្យ​រៀន​សូត្រ នៅតាម​សាលា​បាន​ចប់សព្វគ្រប់​ និង​ការបន្ត​ជួយ​ជំរុញ​ឱ្យ​គោល​បំណង​របស់​ពួកគេ​ទៅ​អនាគត​បា​ន​ស​ម្រេច​ ផងដែរ​ ។ ការផ្តួចផ្តើមនូវ​កម្មវិធី Let Girls Learn របស់​សហរដ្ឋ អាមេរិកគឺ​ដោយ​យល់ឃើញ​ថា ​មាន​ស្ត្រី​ប្រមាណ​៦២​លាន​នាក់លើ​សាកល លោក​មិនបាន​ចូលរៀន និង​ប្រឈម​នឹងបញ្ហា​សង្គម​ថែមទៀត​។
លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ស្តាប់ការ​រៀបរាប់​របស់​ក្មួយៗ​អំពី​ការ​លំបាក ​​និងការតស៊ូ​ក្នុង​រយៈពេល​កន្លងមក​រហូត ក្មួយ​ៗទទួលបាន​ជោគជ័យក្នុងការ​សិក្សា​ថ្នាក់​វិទ្យាល័យដោយ​មាន​ការ​ ឧបត្ថម្ភ​ពី​អង្គការ Room to read ដែលកម្មវិធី​អប់រំ​សម្រាប់​កុមារីរបស់​អង្គការ​នេះ គឺធ្វើ ឡើង​ដើម្បី​បំបាត់​វិសមភាព​ទាក់ទង និង​យេ​ន​ឌ័រ នៅក្នុងការ​អប់រំ​នៅ​ទូទាំង​ទ្វីប​អា​ស៊ី និង​អាហ្វ្រិក​។
នៅក្នុងពិធីនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន មានប្រសាសន៍ថា ក្នុងនាម​រាជ​រដ្ឋា​ភិបាល ​និង​ប្រជាជន​កម្ពុជាសម្តេចសូម​សម្តែង​នូ​វ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រនៅ​កម្ពុជា ជាពិសេស​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ និង​វប្ប ធម៌​ដ៏​សម្បូរបែប​របស់កម្ពុជា ​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតក៏​បាន​ថ្លែងអំណរគុណ​ចំពោះឯកឧត្តម​ បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ដែល​បាន​ផ្ដួចផ្ដើម​បង្កើតកម្មវិធី​អប់រំ​សម្រាប់​កុមារី Let Girls Learn នេះ​ឡើង​ និងបាន​ជំ​រុញឱ្យ​កម្មវិធី​នេះ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារី​នៅ​កម្ពុជាថែមទៀត​។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់​ទៅកាន់​ក្មួយ​ទាំង​១០​នាក់​ថា ទោះបី​កម្មវិធី​នេះ​បាន​មកដល់​កម្ពុជាក៏​ពិតមែន តែបើ​ក្មួយៗ​គ្មាន​កាតស៊ូក្នុងការ​សិក្សា​នោះ យើង​មិនអាច​សម្រេច​នូវ​បំណងប្រាថ្នារបស់​យើង​បានដែរ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតបាន​ជម្រាបជូន​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ​ថា ជាមួយនឹង​ការផ្តួចផ្តើម​របស់​សហ​រដ្ឋអាមេរិក ក្នុង​កម្មវិធី​ឱ្យកុមារី​បាន​រៀនសូត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជាក៏​បាន​យកចិត្ត​ទុកដាក់​លើកកម្ពស់ការសិក្សា​រៀន​សូត្រ ​របស់​កុមារី ​និង​យុវនារី​កម្ពុជា ពោលគឺ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏​បាន​ដាក់ចេញ​នូវ​គោល​នយោបាយជា​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់ឱ្យ​កុមារី និង​យុវនារី​ខ្មែរ​គ្រប់រូប​មានឱកាសបាន​សិក្សា​រៀន សូត្រ​យ៉ាងហោចណាស់​បានបញ្ចប់​​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​ ដោយ​បាន​សាងសង់​អគារសិក្សា​រាប់ពាន់​ខ្នង ​និង​បាន​បង្ខិត​សាលារៀន​ឱ្យ​កាន់​តែទៅជិត​ផ្ទះ​សិស្សានុសិស្ស ​ពោល​គឺ​ក្នុង​១​ឃុំ​ត្រូវ​មាន​អនុវិទ្យាល័យ​មួយ​យ៉ាងតិច ​និង​បាន​កសាង​ជា​ អន្តេវាសិកដ្ឋាន​ជាច្រើន​ឱ្យ​សិស្សជានារី​បាន​ស្នាក់​ នៅ​ក្នុង​គោលបំណង​ឱ្យ សិស្សានុសិស្ស​ងាយស្រួល​ក្នុង​ការ​សិក្សា​ ជាពិសេស​ផ្តល់នូវ​ឱកាស​ពេញលេញ​ដល់​កុមារី ​និង​យុវនារី​កម្ពុជា​បាន​សិក្សា​រៀនសូត្រ​បាន​ចប់​ចុង​ចប់​ដើម​ ។​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានបញ្ជាក់​ថា បច្ចុប្បន្ន​ទស្សនៈ​ដែល​លើកឡើង ថា ​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំនោះ ​គឺវា​ហួស​សម័យ​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ព្រោះថា ​ពេលនេះ​យើ​មាន​ស្ត្រី​ជាច្រើន​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ស្ថាប័នព្រឹទ្ធសភា​ រដ្ឋសភា ​និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័​យ​ឯកជន​ផងដែរ​។
លោក​ជំ​ទាវ មីស៊្ហែល អូ​បា​ម៉ា បានថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​​នានា​ ដែល​បាន​ទទួលស្វា គមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជំទាវ​នៅលើ​ទឹកដី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ថ្លែង​ការ​កោតសរសើរ​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​ពាក់​ពន្ធ​ដែល​បាន​សហការ​​ជាមួយអង្គការ​ Room to Read ​ដែល​បាន​ជំ​រុញ​ឱ្យ​កម្មវិធី​អប់រំ​សម្រាប់​កុមារី​ដែល​ជា​ផ្នែក​មួយ​នៃ​ កម្មវិធី ​Let Girls Learn ​ដែលជា​ការផ្តួច​ផ្តើមរ​បស់​សហរដ្ឋអាមេរិក​ដំណើរ ការ​ប្រកបដោយ​ផ្លែផ្កា​នៅ​កម្ពុជា​។
លោកជំទាវ ​មីស៊្ហែល អូ​បា​ម៉ា ​បាន​បញ្ជាក់ថា​ ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិកបាន​ចាត់​ទុកថា​កម្មវិធី Let Girls Learn មិនមែន​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​បញ្ហា​សន្តិសុខ ​និង​នយោបាយ​ផងដែរ ​ដូច្នេះ​វា​ចាំបាច់​គឺជា​អាទិភាព​នៃ​នយោបាយ​បរ​ទេសមួយ។ លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា ​បាន​កោត​សរសើរ​ចំពោះ​ក្មួយ​ជា​សិស្ស​នារី​ទាំង​១០​នាក់​ដែលមាន​ សេចក្តីក្លាហាន ​និង​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុងការ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ល្អ​ ព្រមទាំងបាន​បញ្ជាក់ថា​ ក្មួយ​ទាំងអស់​គឺជា​ភ័ស្តុតាង​បង្ហាញ​ពី​មោទន ភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​ក៏​​ជា​មោទនភាព​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ផងដែរ​ ព្រោះថា​ក្នុង​ពេល​អនាគត​ក្មួយ​ៗនឹង​ក្លាយជា​ធនធាន​ដ៏មានតម្លៃ​សម្រាប់​ ក្រុមគ្រួសារ​ និង​សង្គមជាតិ ​។​ មិនតែប៉ុណ្ណោះ​ក្មួយៗ​នឹង​ក្លាយ​ជា​អ្នក​បង្ហាញផ្លូវ​ដល់​កុមារី​ជំនាន់​ ក្រោយ​ឱ្យ​យក​គំរូ​តាម​ ក្នុង​ការ​រៀនសូត្រ​ហើយ​ពួកគេ​ទាំងនោះ​និង​ស្តាប់​តាម​ដំបូន្មាន​របស់​ក្មួយ ​ ព្រោះថា​ អ្នក​ទាំង​អស់គ្នា​ជា​ភ័ស្តុតាង​ពិតប្រាកដ ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អា​នាគ​ត ​។ ​
ដោយ​ឡែក​ចំពោះ​បំណង​ប្រាថ្នា​របស់​ក្មួយៗ​ ទាំង​អស់ចង់​ក្លាយ​ទៅជា​វេជ្ជ បណ្ឌិត​ ជា​គ្រូបង្រៀន​ ដើម្បី​បាន​ជួយ​ដល់​សហគមន៍​របស់​ខ្លួន​នោះ​ លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា ​បាន​បញ្ជាក់ថា​ ក្មួយៗ​ត្រូវតែ​ខិតខំ​រៀន​បន្ថែមទៀត​ជា ឧទាហរណ៍​ កាល​នៅ​វ័យ​កុមារគឺ​លោកជំទាវ​ផ្ទាល់​​ពុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ឱ្យ​ រៀន​សូត្រ​នោះទេ​តែ ​ដោយ​ការ​ខិតខំ​តស៊ូ​របស់​លោក​ជំទាវ​ផ្ទាល់​ទើប​លោកជំ ទាវ​ទទួល​បាន​ល​ទ្ធ​ផ​ល​ល្អ​ដូច​សព្វថ្ងៃនេះ​៕
ដោយ ជ័យ ភូមិពល

សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី លទ្ធផល​នៃសម័យ​ប្រជុំពេញ​អង្គ​លើក​ទី៦​ព្រឹទ្ធសភា នីតិកាល​ទី៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥


សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កំចាត់​រោគ​របេង​ ថ្ងៃទី២៤ មីនា ២០១៥



ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សុខ អាន អញ្ជើញ​ចូល​រួមបុណ្យ​ចំរើន​ព្រះជន្ម ព្រះឃោ​សាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះ​ចៅ​អធិការ​​ទី១៥ វត្តសារាវ័ន​​តេជោ

ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធ៍ម អរិយធ៍មខ្មែរ នេះជាប្រសាសន៍របស់​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី  សុខ    អាន  រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី​ក្នុង​ឱកាស​​អញ្ជើញ​ចូលរួមក្នុងពីធីបុណ្យចំរើនព្រះជន្ម ព្រះឃោសាវិសុទ្ធិ  ស៊ឹម សយ៉ុង ព្រះចៅ​អធិការ​ទី១៥ វត្តសារាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនា​ល្ងាច​ថ្ងៃ​ទី២១ ខែមីនានេះ និង​មាន​ការ​និមន្តចូល​រួម​ជា​កិត្តិយសដោយ​សម្តេចព្រះ​មហា​សង្ឃរាជ នៃព្រះ​រាជា​ណាចក្រកម្ពុជា​ និង​សម្តេច​ព្រះ​សង្ឃ សម្តេច​ព្រះ​សង្ឃ​នាយក និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​រូប។

ឯកឧត្តម​ បានមានប្រសាសន៍ថា ជាការពិត ព្រះពុទ្ធសាសនា បានចាក់ឬសយ៉ាងជ្រៅក្នុង​វប្បធម៌ អរិយធម៌ខ្មែរ តាំងពីយូរលង់​ណាស់​មកហើយ ដូចជាតាមរយៈសិល្បៈ ចម្លាក់ និងអក្សរ​សាស្ត្រ​ជាដើម។ ជាក់ស្តែង ​​​វាក្យសព្ទ​របស់​ព្រះពុទ្ធ​សាសនា ដែលមានប្រភពចេញពីបាលី សំស្ក្រឹត​បាន​ជះ​ឥទ្ធិពលលើវិស័យ​អក្សរ​សាស្រ្តខ្មែរ ទាំងការប្រើប្រាស់​ជាផ្លូវការ និង​ទំនាក់​ទំនងប្រចាំថ្ងៃ។ គ្រប់ជួរ​បន្ទាត់នៃ​សំណេរ​ក្នុងអក្សរសិល្ប៍ខ្មែរ បើពិនិត្យ​​ឲ្យស៊ី​ជម្រៅ យើង​នឹង​ឃើញថា ភាសាបាលី សំស្ក្រឹត​តែងមានជាប្រចាំក្នុងសំណេរ​ទាំង​នោះ គ្រាន់តែ​ពាក្យ​ខ្លះ​​​យើង​បាន​​ប្រើប្រាស់រហូតថ្នឹកមាត់ ហើយ​មិន​ដឹងថា វាមានប្រភពចេញពីបាលី ឬសំស្ក្រឹត​​ប៉ុណ្ណោះ។ នេះ​សរ​បញ្ជាក់​ពីតួនាទីយ៉ាងសំខាន់​របស់​ព្រះពុទ្ធ​សាស​នា​ ក្នុងសង្គមខ្មែរ។
ទន្ទឹមនឹងកិច្ច​​ខិតខំ​ប្រឹងប្រែងក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម តាមរយៈ​ការដាក់ចេញនូវ​ផែនការ និងយុទ្ធសាស្រ្តសំខាន់ៗនានា សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅនិងកាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជាជន ព្រមទាំងបន្តធានាឱ្យបាននូវស្ថេរភាព​នយោបាយ និងសុខសន្តិភាពពេញផ្ទៃប្រទេស ដែ​ល​ជាមូលដ្ឋាន​គ្រឹះ​ដ៏​ចាំ​បាច់​​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូចសព្វថ្ងៃនេះ រាជរដ្ឋា​ភិបាល​​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ថែមទាំងយកចិត្តទុក​ដាក់ជា​ប្រចាំ​​ដល់​ការ​លើក​​ស្ទួយ​​ព្រះពុទ្ធ​សាសនា​​ផង​ដែរ។ ជាក់​ស្តែង វត្តអារ៉ាមជាច្រើនត្រូវបាន​កសាង​ឡើង​នៅ​ទូទាំង​​ផ្ទៃ​ប្រទេស ទាំង​នៅ​ទីក្រុង និងជនបទ​ដាច់ស្រយាល ដើម្បីឆ្លើយតបទៅ​នឹងសិទ្ធិ​ផ្នែក​ជំនឿ ​និង​ប្រណិប័តន៍​​សាសនា​របស់​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹងនេះ គម្ពីរក្បួនច្បាប់ផ្នែក​ព្រះពុទ្ធសាសនា​ត្រូវបាន​ផ្សព្វ​ផ្សាយ​​​យ៉ាង​ទូលំ​ទូលាយ ហើយ​គ្រឹះស្ថាន​អប់រំផ្នែកព្រះពុទ្ធ​សាសនា ត្រូវបានស្តារនិងអភិវឌ្ឍ​ឱ្យមានការរីក​ចម្រើន​​គួរ​ឲ្យ​​កត់សម្គាល់​។
សូមរំលឹកថា ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះអង្គជាព្រះចៅអធិការទី១៥នៃវត្ត​សារាវ័ន​តេជោ ជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុអនុគណខណ្ឌដូនពេញ  ទីប្រឹក្សាសម្តេ​ចព្រះ​សង្ឃរាជ ទេព វង្ស ផងដែរ ។

ព្រះ​ឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះ​អង្គ​បាន​បួសក្នុងសំ​ណាក់​ព្រះ​ព្រះ​ពុទ្ធ​សាសនា​តាំង​ពី​ឆ្នាំ​១៩៧មកម៉្លេះ​រហូត​មក​ដល់​ពេល​នេះមាន​រយៈពេល​៣៦ឆ្នាំ​ហើយ ដែល​ព្រះអង្គ​គង់​នៅ​ជា​បុព្វជិត ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា​ ​ផ្សព្វ​ផ្សាយ​ព្រះធម៌​ ព្រះ​វិន័យ​ដល់​សិស្ស​គុណ​ និង​ការ​គ្រប់​គ្រង​វត្ត​អារ៉ាម​ប្រកប​ដោយ​ការ​គោរព​ស្រឡាញ់​ពេញ​ចិត្ត​ពី​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ជា​ខ្លាំង​។

កន្លងមកនេះ​ព្រះអង្គ​បានចូលរួមយ៉ាង​ច្រើនក្នុង​សកម្មភាពសង្គម និងព្រះពុទ្ធសាសនា ដោយ​ចូលរួមកសាងសមិទ្ធផលនានានៅខេត្តកំពង់ចាម និងជាពិសេសនៅក្នុងទីអារាមវត្ត​សារាវ័ន​តេជោនេះតែម្តង ដោយ​ក្នុង​នោះ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើនម៉ឺន​ដុល្លារអាមេរិក​ផង​ដែរនាពេល​កន្លង​មក​ ក្នុង​ការ​កសាង​សមិទ្ធ​ផល​​​ក្នុង​វត្ត​សារាវ័ន​តេជោ​នេះ​ ៕