Thursday, April 23, 2015

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ជួបពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ស៊ី ជិនពីង ប្រធានា​ធិបតី នៃសា​ធារណ​រដ្ឋប្រជា​មានិតចិន

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អា​ហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទ ទីក្រុង បាន់ឌុង សាធា​រណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៤នៃការ​ស្នាក់​អាស្រ័យនៅទីក្រុងហ្សាកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបដែល ធ្វើឡើងនៅ​ក្រៅកិច្ច​ប្រជុំកំពូល ដែលប្រមុចថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលអាស៊ី‑ អា​ហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទទីក្រុងបាន់ឌុង ឯកឧត្តម ស៊ី ជីនពីញ មានប្រសាសន៍ថា កាលពី៦០ឆ្នាំមុន ឯកឧត្ត​ម ជួ អេងឡាយ ប្រធានាធិបតីចិន បានជួបព្រះ​ករុណា​ព្រះបរមរតន​កោដិ ក្នុងសន្និសីទ​ទីក្រុង​បាន់ឌុង ហើយពេលនេះឯកឧត្តមផ្ទាល់បានជួបផ្ទាល់ជាមួយ​សម្តេចតេជោនាយករដ្ឋមន្រ្តី នៅ​ក្នុង​សន្និសីទដ៏មានសារៈសំខាន់ដែល​មានអត្ថន័យ​ជាប្រវត្តិសាស្រ្តនេះ ហើយ​ដែល​នឹងនាំ​មក​នូវ​ផល​ប្រយោជន៍ជូនចំពោះ​ប្រជាពលរដ្ឋ នៃប្រទសទាំងពីរកម្ពុជា‑ ចិន។
ឯកឧត្តមប្រ ធានាធិបតីក៏បាន​ចាត់ទុក​ថា ការជួប​គ្នានេះគឺជាការជួប​គ្នាជា​ប្រវត្តិសាស្រ្ត​មួយ នៃ​ថ្នាក់ដឹកនាំប្រទេសទាំងពីរ​។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ចិន និងនាំកម្ពុជា​អនុវត្តនូវ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ ដែលយើង​បានបង្កើតជាមួយគ្នា ដើម្បីធ្វើឲ្យប្រទេស​ទាំងពីរមានការរីកចម្រើនលូតលាស់ និងមានវាសនា​ដូច​គ្នា។
សម្តេចតេជោនាយករដ្ឋ​មន្រ្តី​ មាន​ប្រសាសន៍ឯកភាពចំពោះប្រសាសន៍លើកឡើងរបស់​ឯកឧត្ត​ម ប្រធានិធិបតី និងបានចាត់ទុកថាជំនួបគ្នានេះ មានន័យជាប្រវត្តិសាស្រ្តសម្រាប់​ថ្នាក់ដឹកនាំ​ទាំងពីរ។ សម្តេចតេជោ មាន​ប្រសាសន៍បន្តថា កាលពីជំនាន់មុនថ្នាក់ដឹកនាំទាំងពីរ គឺឯកឧត្តម ជួ អេងឡាយ និងព្រះករុណាព្រះបរមរតន​កោដិ បានបង្កើនូវទំនាក់ទំនងមិត្តភាពដ៏ល្អហើយ តាម​​រយៈ​នេះ​យើង​​ជាថ្នាក់ដឹកនាំជំនាន់ក្រោយគម្បីត្រូវតែ បន្តពូនជ្រុំនូវទំនាក់ទំនង​ដ៏ល្អនោះ​ថែមទៀត សម្រាប់​កូនចៅជំនាន់ក្រោយបន្តទៀត។
ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍​ស្នើដល់ឯកឧត្តម​ប្រធា​នាធិបតីចិន បន្តជួយដល់​កម្ពុជា លើវិស័យយោធាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការ​គ្រប់គ្រងគ្រោះមហន្តរាយ ប្រតិបត្តិការជួយសង្រោ្គះ ដោយសារតែនៅចុងឆ្នាំ២០១៥នេះ មាន​នាវាកងទ័ពជើងទឹកចិននឹងធ្វើទស្សនកិច្ចនៅកំពង់ផែ ក្រុងព្រះសីហនុកម្ពុជា។ ជាមួយគ្នានេះ​សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកនូវសំណូមពរមួយចំនួនរួម​មានទី១ ស្នើដល់ភាគីចិន​រក្សា​នូវអត្រាការប្រាក់លើកម្ចីនូវប្រាក់យន់ក្នុងស្ថានភាពដដែល ទី២ស្នើដល់ភាគី ចិន បង្កើន​កូតា​នាំអង្ករចូលទៅកាន់ប្រទេសចិន ដោយសាតែកន្លងមកភាគីទាំងពីរបានឯកភាពនាំអង្ករ​ចេញពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន១០ម៉ឺនតោន និងបង្កើនកិច្ចសហប្រតិបត្តិ​ការពង្រីក​ការ​តភ្ជាប់នៅ កម្ពុជាទាំងផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ការតភ្ជាប់បណ្តាញអគ្គិសនី ធារាសាស្រ្ត តាមរយៈការប្រើ​ប្រាស់ ផែនការផ្លូវសូត្រដេឡជានយោបាយរបស់ចិន។
ជាការ​ឆ្លើយតបឯកឧត្តមប្រធានាធិបតីចិន មានប្រសាសន៍ថា ចិនស្ម័ក្រចិត្តក្នុងការ​ជំរុញកិច្ច​សហប្រតិបត្តិការ ក្នុងបញ្ហានៃការតភ្ជាប់ស្របតាមគោលនយោ​បាយរបស់ចិន។ តាមរយៈនេះ​ឯកឧត្តម បានស្នើឲ្យមានការជំរុញនូវភាពរីកលូតលាស់​ នៃតំបន់សេដ្ឋកិច្ច​ពិសេសក្រុង​ព្រះ​សីហ​នុ។ ទាក់ទិនទៅនិងការស្នើឲ្យមានការបង្កើនកូតានាំអង្ករចេញ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ថា ភាគីចិននិងយកចិត្តទុកដាក់ពិចារណាលើបញ្ហានោះយ៉ាងសកម្មបំផុតដើម្បី​ទទួលអង្ករ និងទំនិញផ្សេងៗពីកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមប្រធានាធិ​បតីមាន​ប្រសាសន៍​សង្កត់ធ្ងន់ថា ភាគីចិន នឹងបន្តជួយជំរុញ​នូវរាល់កិច្ចព្រមព្រៀង និងអនុសារណៈដែលបានចុះហត្ថលេខារួចហើយ ដើម្បីជំរុញនូវការ អនុវត្ត​គំរោងដែលបានព្រមព្រៀងគ្នានោះ។ ឯកឧត្តម ក៏បានឯកភាពជាមួយសម្តេចតេជោ ចំពោះ​ការបង្កើតឲ្យមានការហ្វឹកហ្វឺនរួមគ្នានៃប្រទេសទាំងពីរ ក្នុងករណីគ្រប់គ្រងគ្រោះ​មហន្ត​រាយ និងប្រតិ បត្តិការជួយសង្រោ្គះ។ ជាមួយគ្នានេះ ចិននឹងបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធឲ្យ​មានការរីកចំរើនថែមទៀត និងបានផ្តល់នូវសេចក្តីសង្ឃឹមថា នឹងរៀប​ចំនូវ​គំរោងជាមួយគ្នានៅពេលខាង។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម ស៊ី ជិនពីង បានស្នើដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍និងសង្គម ជាមួយគ្នានេះ​ចិននឹងទទួលយកយុវជន​កម្ពុជា ចំនួន១០០នាក់ ទៅបំពេញទស្សនកិច្ចក្នុងប្រទេស​ចិនក្នុងឆ្នាំ​២០១៥ រួមទាំងផ្តល់នូវអាហារូប​ករណ៍ ជូនដល់និស្សិតកម្ពុជាផងដែរ។ ពាក់ព័ន្ធទៅ​និង​បំណង​របស់ប្រទេសចិន ក្នុងការបង្កើតឡើងនូវវេទិកាមេគង្គ‑ ចិន សម្តេចតេជោនាយករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍សំដែងនូវការពេញចិត្ត និងបានលើកទឹកចិត្តដល់ប្រទេសចិន ក្នុងបង្កើត​ឲ្យមាន​នូវ​វេទិកាមេគង្គ ចិន នៅពេលខាងមុខ ដោយសារតែកន្លងមកយើងមានវេទិការមេគង្គ សាធារណ​រដ្ឋ​កូរ៉េ មេគង្គអាមេរិក មេគង្គគង្គារ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា បើយើងមាន​មេគង្គ ចិន មួយទៀតនោះ យើងនឹង​បំពេញបន្ថែមឲ្យគ្នាក្នុងការជួយអភិវឌ្ឍន៍បណ្តាប្រទេសនៅតាមដង ទន្លេមេគង្គទាំង​មូល​ផង​ដែរ៕




សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ជួប​ពិភា​ក្សា​ទ្វេភា​គីជា​មួយ ឯកឧត្តម អ៊ីប្រា​ហ៊ីម ម៉ាហឡេប (Ibrahim Mahlah) នាយក​រដ្ឋមន្រ្តី​អេហ្ស៊ីប

នៅរសៀលថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ាហឡេប (Ibrahim Mahlah) នាយករដ្ឋមន្រ្តីអេហ៊្សីប។
ក្នុងជំនួបពិភាក្សាដែល​ធ្វើឡើង​នៅក្រៅកិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ប្រមុខថ្នាក់ដឹកនាំ​រដ្ឋា​ភិបាល​នៃប្រទេសទាំងពីរកម្ពុជា‑ អេហ៊្សីប បានឯកភាព​គ្នាក្នុងការជំរុញ​កិច្ចសហប្រតិ​​បត្តិការ នៃ​ប្រទេសទាំងពីរកម្ពុជា អេហ៊្សីប ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួប​ពិភាក្សា គ្នានេះដែរ ប្រមុខថ្នាក់ដឹក​នាំរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានពិភាក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់ ជុំវិញការ​បើកស្ថានឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជា នៅក្នុងទីក្រុងកៃរ៉ូ​ប្រទេស​អេហ៊្សីប ដើម្បីឲ្យទំនាក់ទំនង​ការទូត​ នៃប្រ​ទេសទាំងពីរកាន់តែវិវត្តន៍រីកចំរើនទៅមុខ។
សម្តេចតេជោមានប្រសាសន៍បន្តថា ដោយសារមានដំណើរ​ទស្សនកិច្ចរបស់​ឯកឧត្តមឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់​ប្រ​ទេស​អេហ៊្សីប នៅ​ពេលខាងមុខនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រោងនឹងបើកនៅពេលនេះផងដែរ។   ឯក​ឧត្តមអ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា កន្លងមកប្រទេស​យើងទាំង​ពីរ​កម្ពុជា អេហ៊្សីប មាន​ទំនាក់ទំនងជា​មួយ​គ្នាល្អណាស់ ហើយចាប់ពីពេលនេះតទៅមុខ​គឺយើង​រួមគ្នា ធ្វើយ៉ាង​ណា​ឲ្យទំ​នាក់ទំនងនៃប្រទេសទាំងពីរ កាន់​តែមាន​ភាពល្អ​ប្រសើរ​ឡើងថែមទៀត ពិសេសធ្វើ​យ៉ាង​មានទំនាក់ទំនងល្អ ក្នុងបណ្តាប្រទេសអាស៊ាន​ទាំងមូលផងដែរ។
សម្តេចតេជោ​នាយករដ្ឋ​មន្រ្តីមាន​ប្រសា​សន៍ថា សម្តេចនឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់​ទំនងនៃប្រទេសទាំងពីរ មានភាពល្អប្រសើរឡើង។ សម្តេចតេជោ បន្តថា សម្តេច​ និងឯកឧត្តម​នាយករដ្ឋមន្រ្តី គឺជាអ្នកដឹក​នាំ​ជំនាន់ក្រោយ ប៉ុន្តែថ្នាក់ដឹកនាំជំនាន់មុន បានផ្សារភ្ជាប់​នូវ​ទំនាក់ទំនងកាលពីអតីត​កាល​ដ៏​ល្អ ដូចនេះ យើងត្រូវ​តែរួមគ្នា​និងបេ្តជ្ញារួមគ្នា ក្នុងការបង្កើន​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែសកម្មថែមទៀត ពិសេសការ​រួមគ្នា​បង្កើនកិច្ចសហប្រតិ​បត្តិ​ការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការកែប្រែ​នូវគោលជំហរមួយចំនួនទាក់ទិនទៅនិង​បញ្ហាអន្តរជាតិមួយចំនួន ពិសេសការផ្លាស់​ប្តូរនូវការ​គាំទ្រគ្នាទៅវិញទៅមក។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានវាយ​តម្លៃ​ខ្ពស់ ចំពោះ​សភាព​ការណ៍នៅប្រទេសអេហ៊្សីប ដែលបានវិល​មករកប្រក្រតីភាពឡើងវិញ។
សម្តេចតេជោ​មាន​ប្រសាសន៍បន្តថា សម្តេចតេជោតែងតែធ្វើការតាមដានចំពោះ​សភាពការ​នៅ​អេហ៊្សីប និងបណ្តាប្រទេសក្នុង​តំបន់ ដោយសារតែមាន​និស្សិតកម្ពុជា​បានទៅ​សិក្សានៅទី​នោះ និងដោយសារតែសភាពការណ៍​បានវិល​មករកប្រក្រីភាពហើយនោះ សម្តេចផ្ទាល់​មានការ​ត្រេក​អរខ្លាំងណាស់ ហើយនិស្សិត​កម្ពុជាមួយ​ចំនួន​ក៏បាន​វិល​ទៅសិក្សានៅប្រទេស​អេហ៊្សីប​ផងដែរ។ 
ជាការឆ្លើយតបទៅនិង​ប្រសា​សន៍របស់សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី ឯក​ឧត្តម អ៊ីប្រាហ៊ីម មានប្រសាសន៍ថា ពេលនេះអេហ៊្សីប មានប្រក្រតីភាពឡើងវិញហើយ គឺមិន​ដូច​សភាពការ​ណ៍​ក្នុងបណ្តាប្រទេសជិតខាងខ្លួននោះទេ ។ តាមរយៈនេះ ប្រទេសទាំងពីរនឹងបន្តបង្កើន​កិច្ចសហ​ប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត៕       




សម្តេច​តេជោ ហ៊ុន សែន​ អញ្ជើញ​​​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី អាហ្វ្រិក ឆ្នាំ២០១៥





សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា អញ្ជើញ​ជាអធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី អាហ្វ្រិក ឆ្នាំ២០១៥

ការ​ផ្តល់​សេវា​ណែនាំ​អំពី ការ​ត្រៀម​​លក្ខណៈ​​សម្បត្តិ​​ឈាន​​ចូល​​ទីផ្សារ​​ការងា­រ​​​ប្រកប​ដោយ​​ប្រសិទ្ធិ​ភាព​ដល់​​និស្សិត​នៃ​វិទ្យា​ស្ថាន​​ឯកទេស​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ (វគ្គទី១៣២)