Friday, September 9, 2016

សម្តេច​តេជោ- អញ្ជើញទៅ​ដល់អាកាស​យានដ្ឋានអ​ន្តរជាតិ​វូស៊ូ ទីក្រុងណាន​នីង ដើម្បីចូល​រួមពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងវេទិកាស្តីពីពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន លើកទី១


សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រកម្ពុជា និង​គណៈប្រតិ​ភូជាន់ ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ទៅដល់ទី​ក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិ​តចិន ប្រកប ដោយ​សុវត្តិភាព​ហើយ កាលពីវេ​លាម៉ោង១០និង៤០នាទីម៉ោង​នៅប្រទេសចិន ត្រូវនឹងម៉ោង៩ និង៤០នាទី ​ម៉ោង​ក្នុង​​ប្រទេស​កម្ពុជា។ យន្តហោះ​ពិសេស​របស់ព្រះរាជាណា​ចក្រកម្ពុជា បានធ្វើការចុះ​ចតប្រកប​ដោយសុវត្តិភាព នៅអា​កាសយាន​ដ្ឋានអន្តរជាតិវូស៊ូ ទីក្រុងណាននីង ក្រោមវត្តមាន​នៃការទទួល​បដិសណ្ឋារកិ​ច្ចស្វាគមន៍យ៉ាង​ស្និតស្នាល រ៉ាក់​ទាក់បំ​ផុត ពីសំណាក់​ថ្នាក់ដឹកនាំ​ខេត្តក្វាងស៊ី​ និងឥស្សរជនកា​រទូតរបស់ព្រះ​រាជាណា​ចក្រកម្ពុជា ប្រចាំ​សាធារណ រដ្ឋប្រជាមា​និតចិន​ជាច្រើនរូប ពិសេសការ​ស្វាគមន៍ពីក្រុមរ​បាំប្រពៃណី​ខេត្តក្វាងស៊ី។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា និង​ស្នាក់នៅទីក្រុងក្វាងស៊ី ប្រទេសចិន រយៈពេល២យប់​៣ថ្ងៃ ដើម្បី​ចូល​រួ​មពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងវេទិ​កា​ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី១។ ក្រៅពីការ​អញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់ទាំងពីរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​​ឯកឧត្តម​ឧបនាយករ​ដ្ឋមន្រ្តីចិន មន្រ្តីជាន់​ខេត្តក្វាង​ស៊ី រួមទាំង​ការធ្វើ​ដំណើរទ​ស្សន​កិច្ចក្នុង​តំបន់​មួយចំនួន របស់ខេត្ត​ក្វាងស៊ី​។