Wednesday, July 12, 2017

ព្រះរាជជីវប្រវត្តិដ៏កំសត់៖ «ព្រាត់ព្រះមាតា ព្រោះទំនាយហោរា នៃព្រះរាជកុមារ នរោត្តម សីហនុ »

ព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនាថៃ្ងទី ៣១ តុលា ឆ្នាំ ១៩២២ នាព្រះបរមរាជវាំង ក្រោយពីប្រសូតទ្រង់រួចព្រះអយ្យកោទ្រង់ គឺ ព្រះអង្គម្ចាស់ នរោត្តម សុធារស បានប្រទាននាមដល់រាជកុមារនេះថា សីហនុ ដែលប្រែថា សត្វតោ ។ 


ព្រះមាតាទ្រង់ ព្រះអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ កុសមៈ នារីរន៍ សេរីវឌ្ឍនា ព្រះអង្គជាអ្នកជឿជាក់យ៉ាងខ្លាំងនិងមុតមាំ ទៅលើអបិយជំនឿនៃការទស្សន៍ទាយ ដែលខ្លួនព្រះអង្គផ្ទាល់ក៏មានចំណេះយ៉ាងជ្រៅជ្រះដូចគ្នាទៅលើផែ្នកនេះផងដែរ ដូច្នេះក្នុងគោលបំណងរៀបចំវាសនាអនាគតរបស់ព្រះរាជកុមារ សីហនុ ព្រះមាតាទ្រង់ក៏បានយកទ្រង់ទៅឲ្យហោរាប្រចាំព្រះបរមរាជវាំងរដ្ជកាល ព្រះមហាក្សត្រ មុនីវង្ស ធេី្វការទស្សន៍ទាយជោគជតារាសី និង ដំណេីរខែ្សជីវិតរបស់ព្រះរាជកុមារ នរោត្តម សីហនុ ។
ក្រោយពីបានគន់គូរខែឆ្នាំ និង ពិនិត្យលក្ខណៈសម្បត្តិរបស់ព្រះរាជកុមារ សីហនុ រួចមក ហោរារាជវាំងបានទស្សន៍ទាយថា « នៅថៃ្ងណាមួយ រាជកុមារ សីហនុ អង្គនេះ នឹងបានឡេីងកាន់មុខដំណែងដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រ តែពេលនោះហោរាមិនបានបញ្ជាក់ថាជារាជបល្ល័ងនោះទេ ព្រោះជាសម្មតិកម្មមិនច្បាស់លាល់ ។ ហោរា ក៏បានបន្តទៀតថា ខែ្សជីវិតរបស់ រាជកុមារ សីហនុ និង មានសភាវៈបែ្លកអស្ចារ្យ និង ពោលគឺខុសគ្នាយ៉ាងខ្លាំងពីជីវិតមនុស្សសាមញ្ញ ។ ពេញមួយកិច្ចការរបស់ព្រះអង្គ និង មានពួកសត្រូវតាមប្រឆាំងយ៉ាងដាច់ខាតយ៉ាងប្តូរផ្តាច់ ប៉ុន្តែព្រះអង្គនិងឆ្លងផុតដោយសុវត្ថិភាពនូវរាល់វិញ្ញាសារដ៏គ្រោះថ្នាក់ ហេីយព្រះអង្គនិងឈ្នះគ្មានចាញ់អ្នកណាឡេីយ »។ 


ហោរាទស្សន៍ទាយក៏បានសេី្នសុំយ៉ាងដាច់ខាតជាទីបំផុតទៅកាន់ព្រះមាតាទ្រង់ថា មិនអាចចិញ្ចឹមថែរក្សាបុត្រាអង្គនេះនៅជាមួយទ្រង់បានឡេីយ ព្រោះនិងធេី្វឲ្យព្រះរាជកុមារអង្គនេះសុគតទាំងវ័យកេ្មងជាក់ជាមិនខាន ដោយព្រះមាតារបស់ព្រះអង្គជាអ្នកជឿជាក់យ៉ាងខ្លាំងផងនោះ ក៏បានអនុវត្តន៍តាមការសេី្នសុំរបស់ហោរា ដោយបានផ្តុកផ្តាក់ព្រះរាជកុមារ សីហនុ ទៅព្រះអយ្យកាទួត គឺ អ្នកម្នាង ចៅ ឃុន ប៉ាត ដែលកាលនោះមានព្រះជន្ម ៧៣ ព្រះវស្សាតែទ្រង់នៅរឹងបុឹងនៅឡេីយ ដែលក្រោយពី រាជកុមារ សីហនុ ប្រសូតភ្លាមត្រូវបានព្រះមាតាប្រគល់ទៅឲ្យ អ្នកម្នាង ចៅ ឃុន ប៉ាត នេះជាអ្នកមេីលថែរក្សា និង អប់រំរៀនសូត្រ។
លោកយាយ ប៉ាតជាអ្នករក្សាសីលយ៉ាងជាប់មិនអាក់ខានឡេីយ ក្រោយពេល អ្នកម្នាង ចៅ ឃុន ប៉ាត បានទទួលមរណៈភាព ក្នុងជន្មយុ ៨០ ព្រះវស្សា នៅពេលព្រះរាជពិធីបុណ្យថ្វាយព្រះភ្លេីងព្រះអយ្យកាទួតរបស់ទ្រង់ រាជកុមារ សីហនុ ក៏បានបួសជាសង្ឈរយៈពេល ១ ថៃ្ង ។ ក្រោយមកទៀតបន្ទាប់ពីបានរស់នៅជាមួយព្រះអយ្យកាទួតបានរយះពេល ៧ ឆ្នាំ ព្រះអយ្យកាទួតទ្រង់ក៏សោយពិលាល័យទៅ បន្ទុកអ្នកមេីលថែរក្សារាជកុមារ សីហនុ ត្រូវបានធ្លាក់ទៅលេី ព្រះអយ្យកោ ព្រះអង្គម្ចាស់ នរោត្តម សុធារស ដែលព្រះអយ្យកោនេះហេីយដែលបានបង្រៀនអក្សរសាស្រ្តដល់ព្រះរាជកុមារ ព្រោះទ្រង់ជាអ្នកប្រាជ្ញអក្សរសាស្រ្តដ៏ល្បីល្បាញ ។ 


ក្នុងមួយព្រះជន្មរបស់ព្រះរាជកុមារ សីហនុ ទ្រង់មិនដែលបាននៅរួមរស់ជាមួយព្រះមាតានោះឡេីយ ហេីយការដែលព្រះមាតាទ្រង់មិនព្រមឲ្យទ្រង់នៅរួមរស់ដោយសារតែ ទ្រង់ស្រលាញ់ព្រះរាជបុត្រអង្គនេះណាស់ តែទោះបីជាព្រះរាជកុមារ សីហនុ ត្រូវបានថែរក្សាពីសំណាក់ ព្រះអយ្យកាទួត និង ព្រះអយ្យកោ រហូតដល់ធំពេញវ័យឡេីងសោយរាជ្យយ៉ាងណាក្តី ក៏រៀងរាល់ល្ងាចថៃ្ងសៅរ៍ ព្រះមាតាព្រះបិតា របស់រាជកុមារ សីហនុ តែងតែរៀបចំការជួបជុំសោយអាហារល្ងាច និង នាំព្រះអង្គទៅមេីលល្ខោនផងដែរ ។
ការដែលសុខចិត្តរស់នៅឃ្លាតពីបុត្រាសំណព្វព្រះទ័យ នេះក៏ដោយសារតែចង់ឲ្យបុត្ររបស់ទ្រង់មានវាសនាល្អតាមទំនាយហោរា ឯព្រះរាជកុមារ នរោត្តម សីហនុ ក៏មិនប្រកាន់ខឹងនិងព្រះមាតាដែរ ក្រោយពេលទ្រង់ចម្រេីនវ័យទៅទ្រងមបានយល់ថា ទងេី្វទាំងអស់នេះដោយសារតែសេចក្តីស្រលាញ់៕


រក្សាសិទ្ធដោយ៖ Royal du Cambodge