Wednesday, July 12, 2017

សាស្ត្រចារ្យនិងអ្នកវិភាគ៖ ១០ចំណុចដែលបក្សប្រឆាំង មិនអាចដណ្តើមខ្សែក្រវ៉ាត់ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ?



(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់២០១៧បានចប់ ក៏ជាពេលវេលាដែល យើងអាចប្រមើលមើលលទ្ធផលបោះឆ្នោតឆ្នាំ ២០១៨។ គណបក្សនីមួយៗ សុទ្ធតែអួតថា ឈ្នះរៀងៗខ្លួន ប៉ុន្តែប្រសិនបើយើងពិនិត្យមើលស្ថានភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជានៅតែមានប្រៀបខ្លាំងច្រើនជាងបក្សសង្គ្រោះជាតិ ដដែល។ បក្សប្រឆាំងកំពុងបាត់បង់មូលដ្ឋានគ្រឹះសំខាន់ៗជាច្រើន គួរឲ្យកត់សម្គាល់ប្រៀបធៀបទៅការបោះឆ្នោតឆ្នាំ ២០១៣៖

ទី១៖ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម និងច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រឆាំង ឬដែលមានបំណងជួយបក្សប្រឆាំង អាចធ្វើអ្វីបានស្រេចតែចិត្តដូចពីមុនទៀតទេ។ កាលពីមុនជាពិសេសក្នុងការបោះឆ្នោតឆ្នាំ ២០១៣កន្លងទៅ បក្សប្រឆាំងបានទទួលផលចំណេញច្រើនដោយសារ តែការជួយជ្រោមជ្រែងពីសង្គមស៊ីវិលលម្អៀងដែលជួយស្រែកការពារ ជួយស្រែករិះគន់ វាយប្រហាររដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែសករាជនោះត្រូវបាន បិទបញ្ចប់ហើយក្រោមទម្ងន់ច្បាប់។

ទី២៖ សហរដ្ឋអាមេរិកដែលជាទីពឹងដ៏រឹងមាំរបស់បក្សប្រឆាំងនៅកម្ពុជា តាំងពីយូរមកហើយនោះក៏ត្រូវបិទបញ្ចប់ដែរក្នុងសម័យលោក ដូណាល់ ត្រាំ ដោយសារនយោបាយគិតផលប្រយោជន៍អាមេរិកាំងមុនរឿងផ្សេង (American First) ។

ទី៣៖ ការយល់ច្រឡំរបស់ពលរដ្ឋខ្មែរអំពីការជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុថាជាការជំពាក់បំណុលរដ្ឋ ដែលបក្សប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយ ជារៀងរហូតមកនោះក៏ត្រូវបានបិទបញ្ចប់ផងដែរតាមរយៈយុទ្ធនាការរបស់លោក ហ៊ុន សែន។

ទី៤៖ គោលនយោបាយដែលគណបក្សសង្គ្រោះជាតិធ្លាប់បានសន្យាកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដូចជាការដំឡើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀនឲ្យបាន១ លានរៀល និងប្រាក់ខែកម្មករឲ្យបាន១៥០ដុល្លារក្នុងមួយខែនោះវាហួសសម័យអស់ទៅហើយ ដោយសារតែរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលើសពីការទាមទាររបស់បក្សប្រឆាំងទៅទៀត។

ទី៥៖ កាលពីមុនបក្សប្រឆាំងមានប្រៀបខ្លាំងលើបណ្តាញសង្គម Facebook ប៉ុន្តែឥឡូវនេះក៏បានបាត់បង់ទីតាំងឈរជើងលើបណ្តាញសង្គមហើយ ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវ៉ាដាច់លោក សម រង្ស៊ី និងមានអ្នកចូលចិត្តរហូតដល់ជាង ៨លាននាក់។ ម្យ៉ាងទៀតសកម្មភាពអ្នកគាំទ្របក្សប្រជាជន នៅលើបណ្តាញសង្គម Facebook ក៏កាន់តែផុលផុសខ្លាំងឡើងជាលំដាប់នៅទូទាំងប្រទេស។

ទី៦៖ អ្វីដែលបក្សប្រឆាំងធ្លាប់បានធ្វើនយោបាយប្រជាភិថុតអំពី បញ្ហាយួននិងបញ្ហាព្រំដែន ក៏បក្សនេះមិនអាចប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ ដូចពីមុនបានទៀតដែរ។ មូលហេតុងាយយល់ណាស់គឺដោយសារតែពេលនេះ បក្សសង្គ្រោះជាតិជាអ្នកទទួលខុសត្រូវខ្លួនឯងវិញម្តង ជាពិសេសឃុំសង្កាត់ ដែលសម្បូរយួនគឺបក្សសង្គ្រោះជាតិឈ្នះមេឃុំ ចៅសង្កាត់។ ដូច្នេះបក្សនេះមិនហ៊ានចោទខ្លួនឯងទេ។ ចំណែករឿងព្រំដែនវិញ រដ្ឋាភិបាលបានបើកចំហររឿងផែនទី និងបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមជិតចប់ទៅហើយ។

ទី៧៖ ចំណែកការសន្យាមុនបោះឆ្នោតក៏បក្សសង្គ្រោះជាតិមិនដែលធ្វើបានដែលធ្វើឲ្យមហាជនបាត់បង់ជំនឿ។ ជាក់ស្តែងការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលធ្វើឲ្យសង្គ្រោះជាតិ ខកចិត្តយ៉ាងខ្លាំងនោះគឺជាលទ្ធផលនៃការសន្យាខ្យល់នេះឯង។

ទី៨៖ ការបែកបាក់កំលាំងអ្នកនយោបាយនិង ជាពិសេសសកម្មជនលេចធ្លោដែលធ្លាប់ដឹកនាំប្រមូលកំលាំងយុវជនចូលរួម ឃោសនានិងបោះឆ្នោតគាំទ្របក្សប្រឆាំង នៅឆ្នាំ ២០១៣ក៍បានចាកចេញពីបក្សប្រឆាំងធ្វើនយោបាយរៀងៗខ្លួនផង និងវាយប្រហារយ៉ាងចាស់ដៃលើបក្សប្រឆាំងផងដែរ ដែលស្ថានភាពនេះធ្វេីអោយសំលេងគាំទ្របក្សប្រឆាំងត្រូវបែកលែងប្រមូលផ្តំដូចឆ្នាំ២០១៣ទៀតឡើយ។

ទី៩៖ កាលពីមុនបក្សសង្គ្រោះជាតិមានក្បាលពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលធ្វើឲ្យកូនចៅថ្នាក់ក្រោមកក់ក្តៅនិងរួមគ្នាបាន។ ប៉ុន្តែពេលនេះ សង្គ្រោះជាតិមានក្បាលតែមួយគឺលោក កឹម សុខា ខណៈដែលលោក សម រង្ស៊ី បានបញ្ចប់អាជីពនយោបាយទាំងស្រុងទៅហើយ តាមរយៈនយោបាយអត្តឃាតរបស់គាត់ និងតាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី។ បក្សនេះមិនអាចមានក្បាលមួយបានទេ ព្រោះសូមកុំភ្លេចថា មូលដ្ឋានគ្រឹះរបស់សង្គ្រោះជាតិគឺការរួមបញ្ចូលគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ហើយលោក កឹម សុខា គឺជាមនុស្សប្រៀបបានដៃឆ្វេងតែប៉ុណ្ណោះ។ ក្រុមអតីតគណបក្ស សម រង្ស៊ី នឹងមិនព្រមឲ្យគណបក្សនេះធ្លាក់ក្នុងដៃលោក កឹម សុខា ដែលគេសង្ស័យថា ជាកូនអុករបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។

ទី១០៖ វិបត្តិហិរញ្ញវត្ថុដែលកាន់តែធ្ងន់ធ្ងរទៅៗរបស់បក្សប្រឆាំងសំរាប់ការបោះឆ្នោត ក៍ជាជំងឺមួយពិបាករកពេទ្យព្យាបាលណាស់។ ជាក់ស្តែងច្បាប់បោះឆ្នោត ច្បាប់សមាគម និងច្បាប់គណបក្សនយោបាយគួបផ្សំនឹងកត្តាអន្តរជាតិមិនអនុគ្រោះ បក្សប្រឆាំងបង្ខំចិត្តតម្រូវអោយបេក្ខជនក្រុមប្រឹក្សា ឃុំសង្កាត់បង់លុយជួយ បក្សហើយ ច្បាស់ជាងនេះទៅទៀតនោះគឺតម្រូវឲ្យលោក កឹម សុខា ប្រកាសធ្វើបុណ្យផ្កាប្រមូលថវិកាឃោសនាបោះឆ្នោតឆ្នាំ២០១៧។ ដូច្នេះសំរាប់ការបោះឆ្នោត ២០១៨ ក៏បក្សនេះគ្មានជំរើសអ្វីផ្សេងទៀតដែរ ។

សរុបមកវិញ ចំណុចសំខាន់ៗទាំង១០ដូចបានរៀបរាប់ខាងដើមគឺជាភស្តុតាងសត្យានុម័តដែលបង្ហាញថា មូលដ្ឋានគ្រឹះទាំងឡាយរបស់បក្សសង្គ្រោះជាតិ បានបាក់រលំដែលធ្វើឲ្យគណបក្សនេះអស់ទីពឹង បាត់ខ្នងបង្អែក ដែលធ្លាប់ទីពឹងនោះដំណាលគ្នាតែម្តង។ ដូច្នេះពីនេះទៅការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងដូចជាបាត់បង់ថាមពលយ៉ាងសម្បើមដែលមិនអាចស្តារបាន ខណៈដែលបក្សកាន់អំណាចកំពុងកែទម្រង់ទៅមុខគួរឲ្យកត់សម្គាល់។

បើយ៉ាងនេះមែន គណបក្សប្រជាជនដឹកនាំដោយលោកហ៊ុន សែននឹងនៅតែឈ្នះតែដដែលនៅឆ្នាំ ២០១៨ ហើយអាចមានលទ្ធភាពកេីនចំនួនកៅអីសភា ថែមខ្លះទៀតផង នេះបើសិក្សាលើលទ្ធផលបោះឆ្នោត២០១៧នេះ រីឯបក្សប្រឆាំងវិញ ក៏មិនប្រាកដថា អាចការពារខ្សែក្រវ៉ាត់ដែលខ្លួនទទួលបាន នៅឆ្នាំ២០១៣នោះដែរ កុំថាឡើយការនិយាយ ឬគិតដល់ការឈ្នះការបោះឆ្នោតឆ្នាំ ២០១៨នោះ៕

ដោយ៖ សាស្ត្រចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បរិស្ថានសង្គមខ្មែរនាសម័យនោះ គឺបរិស្ថានសង្គមមួយដែលស្ថិតក្រោយពីសង្គ្រាមរ៉ាំរ៉ៃ ធ្វើឲ្យប្រទេសជាតិខ្មែរមានការបែកបាក់ខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធ។ យើងអាចកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺជាសហព័ន្ធដ៏ធំមួយដែលសហគមន៍នានា ត្រូវបានផ្សំផ្គុំឡើងដោយសង្គមតូចធំទំាងឡាយ ដែលក្នុងនោះមានកុលសម្ព័ន្ធមន-ខ្មែរ ដែលស្ថិតក្រោមការត្រួតត្រានៃអាជ្ញាធរខ្មែរ បានបំពេញតួនាទីមួយយ៉ាងសំខាន់ ។ ហេតុនេះហើយព្រះមហាក្សត្រខ្មែរបុរាណ ក្នុងការស្តារប្រទេសជាតិឡើងវិញ បានខិតខំប្រមែប្រមូលច្របាច់សហគមន៍ទាំងនោះ មិនថាខ្មែរខាងណាជាខាងណាឡើយ ដើម្បីជាមហាសាមគ្គី…….សាងសង់នូវមន្ទីរពេទ្យ….. ធម្មសាលា….. ប្រព័ន្ធធារាសាស្ត្រ និង ប្រាង្គប្រាសាទនានា។ ដែលក្នុងនោះត្រូវបញ្ចូលនូវការកាប់ឆ្ការព្រៃដើម្បីធ្វើចំការ ឬដាំស្រូវផងដែរ។

តាមរយៈសកម្មភាពនេះ ព្រះរាជាខ្មែរចង់បង្ហាញថា រដ្ឋខ្មែរជារដ្ឋមួយដែលមានអភិបាលកិច្ចល្អ ពុំអាចបំបែកបាន ហើយមានតែទង្វើនេះទេ ដែលអាចផ្តល់ចំពោះជនជាតិខ្មែរនូវឯកភាពជាតិ និងវឌ្ឍនភាពជាតិបាន។ ដូចព្រះរាជាមុនៗដែរ ព្រះបាទជ័យវរ្ម័នទ្រង់យល់ថា មានតែវិស័យគមនាគមន៍សាសនាតែប៉ុណ្ណោះទេ ដែលនាំមកនូវការឯកភាពជាតិបាន ដែលជាប្រភពមិនងាយរីងស្ងួតនៃវឌ្ឍនភាព។ អាស្រ័យហេតុដូចបានពោលខាងលើ យើងបានឃើញនូវសំណង់យ៉ាងច្រើនទូទាំងដែនដីខ្មែរបុរាណ។ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះបាទជ័យវរ្ម័នទី៧ ទំព័រប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា ព្រះអង្គបានសម្រេចនូវគោលដៅយ៉ាងពេញលេញ ដោយជោគជ័យជាស្ថាពរ។ គប្បីត្រូវរំលឹកឡើងវិញនៅទីនេះផងដែរថា នាសម័័យនោះ ជនជាតិខ្មែរពុំទាន់ប្រើនូវទង់ជាតិដូចសព្វថ្ងៃនោះទេ ដែលជាប្រពៃណីមានប្រភពចេញពីប្រទេសអឺរ៉ុប ក៏ប៉ុន្តែមានបញ្ញាត្តិចម្បង គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែលមនុស្សក្នុងសង្គមបានអនុវត្តយ៉ាងហ្មត់ចត់ទៅហើយ។ ស្ថិតនៅលើមូលដ្ឋាននេះ ដោយប្រឈមមុខទៅនឹងវិបត្តិផ្ទៃក្នុងផង ព្រះអង្គបានព្យាយាមប្រមូលផ្តុំសង្គមខ្មែរក្នុងចក្រភពអង្គរ កុំឲ្យបែកបាក់គ្នាតទៅទៀត ដោយផ្សាភ្ជាប់នៃបាវចនា ជាតិ សាសនា និង ព្រះមហាក្សត្រ នេះឯង ។

ជាទូទៅទិដ្ឋភាពវប្បធម៌ក្នុងសម័យនោះ មានភាពរុងរឿងខ្ពង់ខ្ពស់ណាស់ បើយើងធ្វើការវិភាគលើចារឹកសាស្ត្រ និងបដិមាសាស្ត្រ។ នៅក្នុងភាពរុងរឿងផ្នែកវប្បធម៌នេះ នគរខ្មែរយើងបានស្គាល់នូវភាពលូតលាស់ផ្នែកអក្សរសិល្ប៍ អក្សរសាស្ត្រខ្លាំងណាស់ដែរ។ ខ្លឹមសារនៃអត្ថបទសិលាចារឹកបានបង្ហាញឲ្យយើងឃើញថា សង្គមខ្មែរនាអតីតកាល បានស្គាល់នូវសន្ទុះ និងដង្ហើមរស់ឡើងវិញ ក្រោយចម្បាំងរាំងជល់។ កម្រងអត្ថបទអក្សរសាស្ត្រដែលសរសេរជាភាសាសំស្ក្រឹត ឬភាសាសំស្ក្រឹតលាយនឹងភាសាខ្មែរ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ថ្វីត្បិតតែភាសាសំស្ក្រឹតនៅរក្សានូវឧត្តមភាពនៅឡើយ ក៏ប៉ុន្តែបន្តិចម្តងៗភាសាបាលីក៏បានឈានចូលមកប្រឡូកក្នុងសង្គមដែរ ។ មានន័យថាតាំងពីសតវត្សទី៧ នៃគ.ស ភាសាបាលីបានឈានជើងចូលបំពេញតំណែងតួនាទីជំនួសភាសាសំស្ក្រឹតទៅវិញ។ ការលើកតម្កើងនមស្ការព្រះពុទ្ធអង្គ ជាពិសេសព្រះអវលោកេស្វរៈ និងព្រះអាទិទេពនានា ដែលគេចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធគួរជាទីគោរពសក្ការៈបូជា ។ ហើយក្រៅពីអក្សរសិល្ប៍ដែលមានលក្ខណៈបែបព្រាហ្មនិយម ក៏មានរឿងបែបពុទ្ធនិយមផងដែរ ដែលតាមស្នាដៃទាំងនោះ យើងអាចដឹងយ៉ាងច្បាស់ថា គេតែងឡើងសម្រាប់សេចក្តីសង្ឃឹមរបស់គេ ពោលគឺសម្រាប់ពង្រឹងគោលគំនិតនៃអ្នកដឹកនំា ។ ដូចនេះតាមរយៈការសិក្សានៃផ្ទាំងសិលាចារឹកទាំងនោះ យើងអាចស្គាល់នូវប្រវត្តិវប្បធម៌ និងអារ្យធម៌របស់ជាតិយើង។ ប្រភពសិលាចារឹក ក៏បានបញ្ជាក់ថា ផ្នែកអក្សរសាស្ត្រខ្មែរ ក៏មានការរីកចំរើនគួរឲ្យមោទនភាពដែរ។ ព្រះនាងឥន្ទ្រទេវី ដែលជាព្រះរាជមហេសីរបស់ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជាសាស្ត្រាចារ្យមួយយ៉ាងស្ទាត់ជំនាញ ក្នុងការបង្ហាត់បង្រៀនទស្សនៈវិជ្ជានៃលទ្ធិព្រះពុទ្ធសាសនា ក្នុងព្រះបរមរាជវាំងអង្គរធំ។ តាមខ្លឹមសារនៃសិលាចារឹក យើងក៏អាចដឹងទៀតថា ព្រះនាងឥន្ទ្រទេវី គឺជាកំពូលនារីខ្មែរប្រកបដោយស្វាមីភ័ក្ត្រចំពោះព្រះស្វាមី មានសីលធម៌ ព្រហ្មវិហារធម៌ និងគតិបណ្ឌិតយ៉ាងខ្ពង់ខ្ពស់បំផុត ។ ហើយម្យ៉ាងទៀត ព្រះនាងក៏ជាអ្នកស្នេហាជាតិ ក្នុងអតីតកាលគួរឲ្យយើងស្ញប់ស្ញែង និង គោរពដ៏ជ្រាលជ្រៅ៕
ប្រភពដោយ៖ Khemaravidya កែសម្រួលដោយ៖ មនោ វិជ្ជា

ស្នាមព្រះហស្តរបស់ នរោត្តមសីហនុ បិតាឯករាជ្យជាតិខ្មែរ



សម្តេច​ព្រះករុណា ព្រះបាទនរោត្តម សីហនុវ​រ័​ន្ម ជាអតីតព្រះមហាក្សត្រ​ដ៏​ឆ្នើម​មួយអង្គ ក្នុង​ប្រ​វត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​យើង គង់​ព្រះ​ជន្ម​បាន ៩០ព្រះវស្សា។ ក្នុង​វេលា​ដ៏​វែង​នេះអន្លាយនេះ ព្រះអង្គ​បាន​ឆ្លងកាត់​នូវ​ភាព​ផ្អែមល្ហែម​ និងល្វីង​ជូរចត់ ​លិច​ចុះ អណ្តែត​ឡើង តាម​ស្ថានការណ៍​ស្រុកទេស ហើយ​ត្រូវ​និរទេស​ព្រះកាយទៅដល់​ទៅ​ពីរដង រួច​គ្រងរាជ្យសម្បត្តិ​ក៏​ពីរលើក​ផងដែរ។

សម្តេច នរោមត្ត សីហនុ កាលពីវ័យពេញព្រះកាយវ័យ ១៩ព្រះវស្សា (ពេញកំលោះ)

ព្រះ​ឆាយា​លក្ខណ៍​មួយ​នេះ​ថត​នៅ​ថ្ងៃ ២៩ កក្កដា ១៩៤១ ខណៈ​ព្រះអង្គ​មាន​ព្រះជន្ម ១៩ព្រះវស្សា ជាមួយ​ព្រះ​ភក្ត្រ​ស្រស់​សង្ហា នៅ​កន្លែង​មួយ​ក្នុងប្រទេស​យើង។ មុននេះ​បី​ខែ ព្រះអង្គ​ត្រូវបាន​គេ​ជ្រើសតាំង​ឱ្យ​ឡើង​គ្រងរាជ្យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ សម្តេច​តា នរោត្តម សីហនុ ជា​តួអង្គ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ដ៏​បត់បែន​របស់​ប្រទេស​យើង ក្នុងនោះ​មាន រដ្ឋប្រហារ សង្គ្រាម របប​ប្រល័យពូជសាសន៍ និង​ស្ថានភាព​សុខ​សប្បាយ​ដូច​ឥឡូវ។


កំពង់​ផែ​​ក្រុង​​ព្រះ​សីហនុ



ពហុកីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​មើល​ពី​លើ​

វិមាន​ឯក​រាជ្យ​កសាង​ក្រោយ​ទទួល​ឯក​រាជ្យ​បរិបូរណ៍ពី​បារាំង​ឆ្នាំ​១៩៥៣

សាល​សន្និសីទ​ចតុមុខ​មើល​ពី​លើ​


សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​


ទិដ្ឋ​ភាព​ផ្សារ​ធំ​ថ្មី​កាល​ពី​សម័យ​មុន​

ព្រះ​បាទ​នរោត្តម សីហនុ ចុះ​ទស្សន​កិច្ច​នៅ​តាម​រោង​ចក្រ​


ជីវប្រវត្តិអ្នកប្រាជ្ញខ្មែរ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ” ដែលពូកែវោហារសាសព្ទកំណាព្យអប់រំជាច្រើនដល់កូនចៅខ្មែរ


អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ “អ៊ុក អ៊ូ” ហៅ “ង៉ុយឬក្រមង៉ុយ” កើតនៅ គ.ស ១៨៦៥ ត្រូវនឹង ព.ស ២៤០៨ នៅភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោក នាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជាចៅពញា ធម្មធារា។ ចៅពញាអ៊ុក ជាប់សាច់ ញាតិនឹងម្ចាស់ប៉ុក។ មាតាលាកនាម អៀង ជាបុត្រី របស់ចៅពញាម៉ុក មេឃុំ ស្ពានថ្ម ស្រុកជាមួយគ្នា។ មាតា​និងបិតា លោកជាកូនទីពីរនៅក្នុងគ្រួសារ។ កាលនៅពីវ័យ កុមារ លោកបានរៀនសូត្រលេខនព្វន្ដអក្សរសាស្រ្ដនៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែក ចាន ក្នុង​ស្រុក កំណើតរបស់លោក។
កុមារ អ៊ុក អ៊ូ ជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរ នៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាកសិក្ខាបទ រួចទៅបម្រើមាតាបិតា​ ហើយ​​បានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះ​​​​​មានអាយុបាន ២១​ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែល ដោយមានឧបជ្ឈាយ៍នាមសាស់ និងលោកគ្រូសូត្រស្ដាំនាមជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូ បានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃ បីដកដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទិត្យនៅវត្តអង្គបឹងចក។​​ បន្ទាប់មកលោក ស្វែងរករៀនវិបស្សនាកម្មដ្ឋាន​ក្នុងសំណាក់លោកអាចារ្យច្រើនកន្លែងទៀត។  លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន ៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកបាន លាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ។ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុក របស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផង ជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។
លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃ់ចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាងចំណានធ្វើឱ្យកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយគេនិយមហៅលោកថា ភិរម្យង៉ុយ។ លោកភិរម្យង៉ុយមានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរ ទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។​ ពេលលោកសូត្រកំណាព្យ លោកតែង ដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់អាចដោះចេញពីគ្នា ហើយតម្លើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើប្រាស់វា។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនឹងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពីរោះ។
ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែង​ត្រូវ បានប្រជាជនអញ្ជើញឱ្យទៅច្រៀង ឬទេសនាក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដី គោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀតពេលនោះដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុ​សង្ឃ អំពីបញ្ហផេ្សងៗ ដែល ទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុង ពេលនោះមកធ្វើជាប្រធានបទ ដើម្បីយកមកច្រៀងមានដូចជា៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ និងទាំងអ្នកបួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជារាស្ត្រខ្មែរ
  • អំពីការបាត់បង់ឫឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរឹលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ “ក្រមង៉ុយ” នេះបានឮខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះស៊ីសុវត្ថិ បានត្រាស់ហៅ លោកឱ្យចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់គាត់ណាស់ ទើបអនុញ្ញាតឱ្យលោកចូលបម្រើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះ មានក្រុមរាជវាំងម្នាក់ មានឈ្មោះអ៊ូដែរ ទើបហ្លួងស៊ីសុវត្តិទ្រង់ត្រាស់ឱ្យហៅថា «ង៉ុយ» វិញ ដើម្បីកុំឱ្យភន់ច្រលំគ្នា។ ដូច្នេះបានជាលោកមានឈ្មោះមួយទៀតថា ង៉ុយ ឬ ក្រមង៉ុយ រៀងដរាបមក។
កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទម្រង់រាជានុភាព និងលោកសីដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេល​​ប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀម បានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យភាសាង៉ុយទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀមអស់រយៈពេល ៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជា ភិរម្យភាសា «ផៃរ៉ោះលឿកឺន»​ និងប្រទានឡេវអាវ ប្រាក់ឌួង ព្រមទាំងប្រាក់និងវត្ថុ ផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេល ធ្វើដំណើរត្រលប់ពីប្រទេសសៀម វិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះនៅខេត្ដបាត់ដំបងមានអ្នកចម្រៀង​មាត់ឯកម្នាក់ឈ្មោះភិរម្យយូ។ ដោយឮល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោក ភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូ បានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់ឱ្យខ្ញុំឆ្លើយត្រង់ ឬឱ្យឆ្លើយកុហក?» ភិរម្យយូ ថាបើសួរត្រង់ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយ កែដោះសារថាមានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅ មានចំងាយផ្លូវប៉ុណ្ណេះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ!។ ភិរម្យយូព្រមទទួលជឿហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់ តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ?» ភិរម្យយូក៏ទាល់ឆ្លើយ មិនរួចហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើន ថាកន្លែងធ្លាប់ទៅមកហើយ ជាប្រទេសរបស់ខ្លួន​ឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែង មិនដែលទៅបើទោះជាខ្ញុំកុហកក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អាប់ទាល់តែភិរម្យយូរទាល់ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបងបានប្រគល់រង្វាន់នៃជ័យជម្នះដល់ ភិរម្យង៉ុយ គឺសេះស ១ក្បាល និងប្រាក់សុទ្ធ ៤០០រៀល ទៀត។ ដូច្នេះហើយបាន ជាអ្នកច្រៀងនានាមានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនិងថ្វីមាត់លោកឡើយ។ មានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនិងលោកបាន។ ពេលអ្នកចម្រៀងទាំងពីរនេះទៅច្រៀង នៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗ បានភ្លូកទៅស្ដាប់យ៉ាងច្រើនកុកករ។
នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួប​ លោកស្រីស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកវិជ្ជាស្ថាន ពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ ១៩៣០ អ្នកស្រីនាយកសុំឱ្យព្រះភិរម្យ ភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់បែបរង្វើលៗ ដើម្បីឱ្យអ្នកប្រាជ្ញ នៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅ ពេលនោះអ្នកស្រីស៊ុយ ហ្សាន បានឱ្យលោកនូវប្រាក់ ១រៀល ជានិមត្ដរូបនៃការស្រឡាញ់វប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរ​អង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ ពុទ្ធសាសនបណ្ឌិតបានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។
តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើង រកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២២ ។
  • ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២៣ ។
  • សេចក្ដីរំលឹកដាស់តឿន «បទពាក្យ៧» ឆ្នាំ១៩៣១៤ ។
  • ច្បាប់ប្រដៅទូន្មានប្រុសស្រី «បទពាក្យ៧» មិនដឹងកាលបរិច្ឆេទ៥ ។
  • បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត» គ្មានកាលបរិច្ឆេទ ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងជាច្រើនទៀតដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗបានចាត់ទុកថាជាស្នាដៃរបស់ អ្នកភិរម្យភាសាអ៊ូដែរ គឺចមៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចមៀងស្រី ប្រុស…។
ជីវិតគ្រួសារ
អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ ៦នាក់ សុទ្ធតែប្រុសទាំងអស់រួមាន៖
  • ឈ្មោះ អ៊ូ ដូង
  • ឈ្មោះ អ៊ូ ចេង
  • ឈ្មោះចា
  • ឈ្មោះ​ចិន
  • ឈ្មោះចុង
  • ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង ៦នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលមានទេព្យកោសល្យ ខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះ គឺកូនទី៥ ដែលគេនិយមហៅថា “អាចារ្យចុង”។ មានព័ត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារ ល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮ​ឈ្មោះថា “នាយស្លឹក”។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងបង្ហាញខ្លួនគាត់ថា «ស្រុកខ្ញុំនៅឯលិច ពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦ កើត ខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។ សង្គមបរិយាកាស នៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)។ នៅក្នុងរយៈពេលជាង ៧០ ឆ្នាំនេះ នៅ ប្រទេសកម្ពុជាគេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិត ទូទាំងប្រទេសទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅ របស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗ ដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈជាម្ចាស់ប្រទេស ចាប់ពី ឆ្នាំវគ គ.ស ១៨៨៤(១) គឺក្នុងពេលដែលពួកអាណានិគមបារាំងបានប្រើអំណាចរំលោភទាំងកំរោល មក លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈ ជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យក កម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។
ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវ គ្រប់វិស័យទៅតាមប្រព័ន្ធគ្រប់គ្រងបារាំងទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គម កិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយ ត្រួតត្រាប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បីងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម ហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេស រាប់តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈ ភ្លេង របាំ រាំច្រៀង៘
ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើង នៅ ប្រទេសអឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផល វិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេស កម្ពុជាជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយ ដោយសារ បារាំងធ្វើសង្រ្គាមនៅអឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយ ធ្វើទាហាន ហើយមួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទា ហានខ្មែរមួយចំនួនបានពលីនៅលើសមរភូមិដោយឥត​មានស្គាល់ឈ្មោះ និងស្រុក កំណើតរបស់គេឡើយ (៤)។
   ប្រជាជនដែលនៅក្នុងស្រុកត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុមព័ទ្ធសេដ្ឋ កិច្ចពីខាងក្រៅដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមាន ទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើងហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្ស សត្វ និងឧករណ៍សំភារៈសព្វសារពើ ដើម្បីយកទៅ​ចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូល ពន្ធដារលើទំនិញ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិតបណ្ដាល មកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃ រៀង រាល់ថ្ងៃ។ ទន្ទឹមនិងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរ លក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃបន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នង ប្រជាជនខ្មែរដែលភាគច្រើនជាកសិករមិនសូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដ ទាំងខាងលេខនព្វន្ដ។

(១) – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯករាជ្យ (La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះ នរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញាឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដ បន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាល ព្រះនរោត្ដម ភាគខាងចុង។
(២) – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញយកមាស ទៅប្ដូរក៏មាន (សៀវភៅ Le Cambodge បោះពុម្ពផ្សាយេដោយក្រសួងឃោសនាការនៃរាជរដ្ឋា ភិបាលកម្ពុជាភ្នំពេញ ឆ្នាំ​១៩៦២) កំណត់ហេតុស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien-Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ​ ១៥៩៥ ក្នុងរដ្ជកាល ព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាល ព្រះអង្គឌួង ទើបមានការបោះប្រាក់ចាយសាជាថ្មី ក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…
(៣) – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នៅក្នុងឆ្នាំ ១៨៩១ សូម អានឯកសារមហាបុរសខ្មែរ។
(៤) – កាលពីមុនឆ្នាំ ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូប សំណាកនោះ បារាំងបានសាងដើម្បីឧទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលីជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើង កាន់អំណាច រូប សំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស


ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖
* សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស)
1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១)
2. កៅណ្ឌិន្យ(៦៨)
3. មិនស្គាល់ព្រះនាម (សតវត្សទី២)
4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២)
5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣)
6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥)
7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥)
8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០)
9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧)
10. មិនស្គាល់ព្រះនាម(សតវត្សទី៣)
11. មិនស្គាល់ព្រះនាមចិនហៅតៀនជូចាន់តាន(សតវត្សទី៤)
12. មិនស្គាល់ព្រះនាម(សតវត្សទី៤)
13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ(? ៤៣៤)
14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥)
15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល
16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល
17. កៅណ្ឌិន្យជ័យវរ្ម័ន(៤៨៤ -៥១៤)
18. រុទ្រវរ្ម័ន(៥១៤- ៥៥០)
* សម័យចេនឡា(៥៥០- ៨០២ គស)
1. ស្រីភវវរ្ម័នទី១(៥៥០- ៦០០)
2. ស្រីមហេន្រ្ទវរ្ម័ន៦០០ -៦១៦)
3. អីសានវរ្ម័នទី១(៦១៦- ៦៣៥)
4. ស្រីភវវរ្ម័នទី២(៦៣៩ -៦៥៧)
5. ជ័យវរ្ម័នទី១៦៥៧- ៦៨១)
6. ព្រះនាងជ័យវតី(៦៨១- ៧១៣)
7. ចេនឡាចែកជាពីរ
*ចេនឡាដីគោក(ចេនឡាខាងជើង)ចេនឡាទឹកលិច
(ចេនឡាខាងត្បូង) (៧០៦- ៨០២) ការឈ្លានពានរបស់ជ្វា
(៧៧៤ -៨០២)
* សម័យអង្គរ(៨០២ -១៤៣១ គស)
1. ជ័យវរ្ម័នទី២(៨០២- ៨៥០)
2. ជ័យវរ្ម័នទី៣(៨៥០- ៨៧៧)
3. អិន្រ្ទវរ្ម័នទី១(៨៧៧ -៨៨៩)
4. យសោវរ្ម័នទី១(៨៨៩- ៩០០)
5. ហសវរ្ម័នទី១(៩០០- ៩២៥)
6. អីសានវរ្ម័ន២(៩២៥ -៩២៨)
7. ជ័យវរ្ម័នទី៤(៩២៨- ៩៤១)
8. សហវរ្ម័នទី២(៩៤១ -៩៤៥)
9. រាជេន្រ្ទវរ្ម័នទី២(៩៤៥ -៩៦៨)
10. ជ័យវរ្ម័នទី៥(៩៦៨ -១០០១)
11. ឧទយាទិត្យវរ្ម័នទី១(១០០២)
12. ជ័យវីរវរ្ម័ន(១០០២- ១០០៦)
13. សុរិយាវរ្ម័នទី១(១០០៦- ១០៥០)
14. ឧទយាទិត្យវរ្ម័នទី២(១០៥០- ១០៦៦)
15. ហសវរ្ម័នទី៣(១០៦៦- ១០៨០)
16. នរិន្រ្ទវរ្ម័ន(១០៨០- ១១១៣)
17. ជ័យវរ្ម័នទី៦(១០៨០- ១១០៧)
18. ធរណិន្រ្ទវរ្ម័នទី១(១១០៧- ១១១៣)
19. សុរិយវរ្ម័នទី២(១១១៣- ១១៥០)
20. ធរណិន្រ្ទវរ្ម័នទី២(១១៥០ -១១៥៦)
21. យសោវរ្ម័នទី២(១១៥៦- ១១៦៥)
22. Tribhuvanidyavarman(1165 -1177)
23. ការឈ្លានពានរបស់ចាម(១១៧៧ -១១៨១)
24. ជ័យវរ្ម័នទី៧(១១៨១- ១២១៨)
25. អិន្រ្ទវរ្ម័នទី២(១២១៨- ១២៤៣)
26. ជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)
27. អិន្រ្ទវរ្ម័នទី៣(១៣៩៥ -១៣០៧)
28. ស្រីជ័យវរ្ម័ន(១៣០៧ -១៣២៧)
29. ជ័យវរ្ម័នទី៩(១៣២៧- ១៣៣៦)
30. ត្រសក់ផ្អែម(១៣៣៦ -១៣៤០)
31. និព្វានបទ(១៣៤០ -១៣៤៦)
32. លំពង្សរាជា(១៣៤៦ -១៣៥១)
33. សុរិយាវង្ស(១៣៥១- ១៣៦៣)
34. បរមរាជាទី១(១៣៦៣- ១៣៧៣)
35. ធម្មាសោក(១៣៧៣ -១៣៩៣)
36. បរមរាជាទី២(១៣៩៣ -១៤៦៣)
* សម័យចតុមុខ(១៤៣១ ១៥២៥ គស)
1. បរមរាជាទី២
2. នារាយណ៍រាជាទី(១១៤៦៣-១៤៦៩)
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥)
8. សង្គ្រាមស៊ីវិល៖សង្គ្រាមរវាងពញាច័ន្ទ និងស្ដេចកន
១៥១៦-១៥២៥
* សម័យលង្វែក(១៥២៥ ១៥៩៤ គស)
1. បរមរាជាទី៣(១៥១៦-១៥៦៦)
2. បរមរាជាទី៤(១៥៦៦-១៥៧៦)
3. បរមរាជាទី៥(១៥៧៦-១៥៨៦)
4. ជ័យជេដ្ឋាទី១(១៥៨៦-១៥៩៣)
5. ការឈ្លានពានរបស់សៀម៖ ១៥៩៣ (៣ខែ)
6. រាមាជើងព្រៃ(១៥៩៤-១៥៩៦)
7. បរមរាជាទី៦(១៥៩៦-១៥៩៩)
8. បរមរាជាទី៧(១៥៩៩-១៦០០)
9. កែវហ្វ៊ាទី១(១៦០០-១៦០៣)
10. បរមរាជាទី៨(១៦០៣-១៦១៨)
* សម័យឧត្ដុង(១៦២០ ១៨៦៣ គស)
1. ជ័យជេដ្ឋាទី២(១៦១៨-១៦២៨)
2. ធម្មោរាជាទី២(១៦២៩-១៦៣៤)
3. អង្គទងរាជា(១៦៣៥-១៦៣៩)
4. បទុមរាជា(១៦៣៩-១៦៤១)
5. រាមាធិបតីទី១(១៦៤១-១៦៥៩)
6. បរមរាជាទី៩ (១៦៥៩-១៦៧២)
7. ជ័យជេដ្ឋាទី២(១៦៧២-១៦៧៣)
8. កែហ្វ៊ាទី២(1973- 1975)
9. ជ័យជេដ្ឋាទី៦(១៦៧៥-១៦៩៥)
10. រាមាធិបតីទី២(១៦៩៥-១៦៩៦)
11. ជ័យជេដ្ឋាទី៦(១៦៩៦-១៦៩៩)
12. កែវហ្វ៊ាទី៣(១៦៩៩-១៧០០)
13. ជ័យជេដ្ឋាទី៦(១៧០០-១៧០២)
14. ធម្មោរាជាទី៣(១៧០២-១៧០៣)
15. ជ័យជេដ្ឋាទី៦(១៧០៣-១៧០៦)
16. ធម្មោរាជាទី៣(១៧០៦-១៧០៩)
17. កែវហ្វ៊ាទី៣(១៧១០-១៧២២)
18. សត្ថាទី២(១៧២២-១៧២៩)
19. សត្ថាទី២(១៧៤៩)
20. រាមាធិបតីទី៣(១៧៤៧-១៧៤៨)
21. ធម្មោរាជាទី៤(១៧៤៨)
22. ជ័យជេដ្ឋាទី៥(១៧៤៩-១៧៥៥)
23. រាមាធិបតីទី៣(១៧៥៦-១៧៥៧)
24. នារាយណ៍រាជាទី២(១៧៥៨-១៧៧៥)
25. រាមរាជា(១៧៧៥-១៧៧៩)
26. នារាយណ៍រាជាទី៣(១៧៧៩-១៧៩៦)
27. ឧទ័យរាជា(១៧៩៦-១៨៣៤)
28. ក្សត្រីអង្គមី(១៨៣៤-១៨៤០)
29. ស្រីសុរិយោពណ៌(១៨៤០-១៨៥៩)
* សម័យអាណានិគមបារាំង(១៨៦៣ ១៩៥៣ គស)
1. នរោត្ដម(១៨៥៩-១៩០៤)
2. ស៊ីសុវត្តិ(១៩០៤-១៩២៧)
3. ស៊ីសុវត្តិមុនីវង្ស(១៩២៧-១៩៤១)
4. នរោត្ដមសីហនុ(១៩៤១-១៩៥៥)
5. នរោត្ដមសុរាម្រឹត(១៩៥៥-១៩៦០)
*សម័យសង្គមរាស្រ្តនិយម(១៩៥៣– ១៩៧០ គស)
1. នរោន្ដមសីហនុ(១៩៥៣ -១៩៧០)
*សម័យសាធារណរដ្ឋខ្មែរ(១៩៧០- ១៩៧៥ គស)
1. មេដឹកនាំ លន់ នុល(១៩៧០- ១៩៧៥)

*សម័យកម្ពុជាប្រជាធិបតេយ្យ(
១៩៧៥- ១៩៧៩ គស)
1 .មេដឹកនាំ ឈ្មោះ ប៉ុល ពត(១៩៧៥- ១៩៧៩)
*សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩ -១៩៨៩ គស)
សម័យរដ្ឋកម្ពុជា(១៩៨៩- ១៩៩១ គស)
*សម័យព្រះរាជាណាចក្រកម្ពុជាទី២
1. នរោត្តមសីហនុ(១៩៩៣-២០០៤)
2. នរោត្តមសីហមុនី(២០០៤-បច្ចុប្បន្ន)

ប្រភព៖ Camwatchblogs កែសម្រួល៖ មនោ វិជ្ជា 

ឆាវឆាវ៖ អត្ថបទល្អមួយ ស្មើនឹងកងទ័ពជាង ១សែននាក់


សម័យស្តេចហាន ដែលមាន ឆាវឆាវ ជាឧបរាជគ្រប់គ្រងរាជការ ថ្វើបើគ្រានោះវាច្របូកច្របល់ដោយសង្គ្រាមបង្ហូរឈាមគ្នាក៏ពិតមែន តែសង្គមនិងរាជការហានមានសភាពល្អប្រសើរជាងការគ្រប់គ្រងរបស់ឧបរាជមុន តុងជ័រ ដែលក្តោមអំណាចទាំងអស់ និងមានចិត្តចង់ឡើងសោយរាជ្យទៀត។ ចំពោះ ឆាវឆាវ វិញគឺខុសគ្នា ដោយសារតែឆាវឆាវ មិនចង់ឡើងធ្វើស្តេចទេ ហើយក៏មិនចង់ធ្វើជាចោរលួចជាតិ តែគេគ្រាន់តែទុកស្តេចជាបក្សីទេពដែលនៅក្នុងទ្រុងមាសប៉ុណ្ណោះ។
ឈិនលីង ជាកំពូលអ្នកសរសេរអត្ថបទនៅសម័យនោះ ដែលបម្រើការឱ្យយានសាវ ដែលជាមេទ័ពធំបីជំនាន់រាប់តាំងពីជីតាមកដល់គេមក។ គេបានទទួលបញ្ជាពីម្ចាស់យានសាវ ដើម្បីឱ្យសរសេរអត្ថបទវាយប្រហារជនក្បត់ជាតិ ឆាវឆាវ ដែលមនុស្សជាច្រើនច្រណែនគេផង ស្អប់គេផង តែមិនអាចធ្វើអ្វីគេបាន។ ប៉ុន្តែចំណែកយានសាវ វិញមានកងទ័ពកាន់នៅក្នុងដៃជាង ៧០ម៉ឺននាក់ ស្មើនឹង ៧សែននាក់ ដែលឆាវឆាវ មានមួយភាគដប់ប៉ុណ្ណោះ។ នៅក្នុងអត្ថបទវាយប្រហារជនក្បត់នោះ ប្រើធ្វើឱ្យឆាវឆាវ អានហើយបែកញើសជោកខ្លួននិងជាពីជំងឺឈឺក្បាលភ្លាមៗ ប្រៀបបាននឹងឱសថទិព្វចុះមកពីលើមេឃអ៊ីចឹង។ គេបានហៅកូនរបស់គេមកអានកំពូលអត្ថបទនោះ រួមមាន ឆាវភី និង ឆាវជឺ (ជាម្ចាស់កំណាព្យប្រាំពីរជំហានល្បីសុះសាយនៅសម័យកាលក្រោយពីឆាវឆាវ ទទួលមរណៈភាពផងដែរ)។ ឆាវឆាវ ពោលថា «តើពេលណាពួកឯងអាចសរសេរអត្ថបទដ៏អស្ចារ្យនេះបាន? អត្ថបទនេះតែមួយ ស្មើនឹងកងទ័ពជាង ១សែននាក់»។ អត្ថន័យក្នុងកំពូលអត្ថបទនោះរៀបរាប់បានយ៉ាងល្អឥតខ្ចោះ ដោយដៀមដាប និងជេរប្រមាថត្រកូលឆាវតាំងពីជីដូនជីតារហូតដល់កូនរបស់ឆាវឆាវទៀត អានហើយបើមិនខឹងទេ មានតែចម្លែក និងលាយឡំដោយអត្ថន័យម៉ឺងម៉ាត់បំផុត ដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរអត្ថបទនេះគ្រប់ៗគ្នា ថែមទាំងក្រោធខឹងនឹងអំពើឃោរឃៅរបស់ឆាវឆាវផង។
ហេតុអ្វីបានជាអត្ថបទមួយនោះ ស្មើនឹងកងទ័ពជាង ១សែននាក់?
នៅក្នុងអត្ថបទនោះបានបង្កប់កងទ័ពរាប់សែននាក់ (រាស្ត្រ) ឱ្យក្រោកឡើងប៉ះបោរនឹងឆាវឆាវ ដែលជាជនអាក្រក់ក្បត់ជាតិ ចាប់ស្តេចគម្រាមអស់ពួកសម្តេចទាំងឡាយ ធ្វើឱ្យប្រជារាស្ត្រ​ក្តៅក្រហាយគ្រប់គ្នា។ ដូច្នេះហើយ ឈិនលីង ត្រូវបានឆាវឆាវ ខឹងផង ស្រឡាញ់ផង និងចង់ប្រើប្រាស់គេផង…។ ក្រោយពីបញ្ចប់សង្គ្រាម ដោយឆាវឆាវ យកឈ្នះលើយានសាវ ហើយ កំពូលអ្នកសរសេរអត្ថបទឈិនលីង ត្រូវបានឆាវឆាវ តែងតាំងជាអ្នកប្រាជ្ញខាងសរសេរអត្ថបទ ហើយរូបគេមិនបាចធ្វើអ្វីឡើយ គ្រាន់តែបិទផ្ទះសរសេរតែអត្ថបទរួចយកឱ្យឆាវឆាវ អានក៏បានប្រាក់ខែរាជ្យការដោយស្រួល។
មូលហេតុដែលឆាវឆាវ ធ្វើបែបនេះមានបីយ៉ាង៖
១. គេពេញចិត្តនឹងសមត្ថភាពរបស់អ្នកសរសេរអត្ថបទនេះ និងចង់អានឱ្យបានរាល់ថ្ងៃ។
២. ពេលដែលគេអានហើយ ធ្វើឱ្យគេសប្បាយចិត្តជាងខ្លាំង រហូតធ្វើឱ្យជំងឺរបស់គេធូរស្រាលម្តងរួចមកហើយ។
៣. ទម្លាប់របស់ឆាវឆាវ មិនអាចទុកឱ្យអ្នកមានសមត្ថភាពទៅបម្រើការឱ្យអ្នកផ្សេងក្រៅពីគេឡើយ។ ដូច្នេះការទុកគេឱ្យនៅខាងខ្លួនគឺ ជារឿងដែលមានប្រយោជន៍ចំពោះគេខ្លាំងណាស់។
សរុបជារួមមកវិញ អ្នកដែលមានសមត្ថភាពចេះដឹង គេអាចយកជក់សម្លាប់មនុស្សបានដោយងាយបំផុត និងមិនឱ្យឃើញឈាមទៀតផង។ ដូច្នេះចូរកុំមើលស្រាលសត្រូវរបស់ខ្លួនឱ្យសោះ មិនថាគេជាជនសាមញ្ញ ឬជាអ្នកសិក្សាទន់ខ្សោយក៏ដោយ ព្រោះថាអ្វីដែលមុតស្រួចជាងគេបំផុតគឺ ចំណេះដឹងតែមួយគត់៕
អត្ថបទដោយ៖ មនោ វីជ្ជា 

ប្រវត្តិជីវិតតស៊ូរបស់មហាត្មៈគន្ធី រដ្ឋបុរសប្រទេសឥណ្ឌា


បុរសម្នាក់នេះបានព្យាយាមលើក តម្កើងមនុស្សវណ្ណៈទាប បំផុតដែលហៅថាពួក “ប៉ះពាល់ខ្លួនមិន បាន ”(untouchable) តែក៏ព្យាយាម កំចាត់ពួកនេះចេញពីសាសនាហិណ្ឌូ។ មហា ត្មៈគន្ធីសម្តែងខ្លួន ជាបដិបក្សចំពោះ វិទ្យាសាស្ត្រសម័យថ្មីតែ ព្រមឲ្យពេទ្យធ្វើការវះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅ ហើយនឹង ព្រមប្រើប្រាស់វែនតា ។ បុរសម្នាក់នេះ ព្យាយាមផ្សារភ្ជាប់ រវាងសាសនាហិណ្ឌូ ជាមួយនឹងសាសនា អ៊ិស្លាមឲ្យចូលគ្នា ជាធ្លុងមួយតែក៏មិន ព្រមឲ្យនរណាម្នាក់ ក្នុងគ្រួសារគាត់ក្លាយ ជាអ៊ិស្លាម។ 
តែទោះជាយ៉ាងណាក៏ដោយ មានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់ បំផុតរបស់ឥណ្ឌា។ ពាក្យថា “រដ្ឋបុរស” អាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវ ក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា “God” ។ ក្នុងប្រវត្តិកាណ៍ របស់ឥណ្ឌាបើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណា សំខាន់ស្មើនឹងមហាត្មៈគន្ធីអាសោកមហារាជក្តីអាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយននោះ ឃើញថាឆ្ងាយគ្នាខ្លាំងណាស់ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួសនឹងពណ៌នាបាន។ មានមនុស្សជាច្រើនម៉ឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដានជើងមហាត្មៈគន្ ធីដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ចម្ងាយផ្លូវ ២០មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើង ដែលមហាត្មៈគន្ធីធ្វើដំណើរ ដោយមិនចាំបាច់ឃើញមហាត្មៈគន្ធី ឡើយ។  ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាត អ្វីរបស់រទេះភ្លើងនោះទេ ព្រោះមហាត្មៈ គន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួន មហាត្មៈគន្ធីតាមធម្មតាធ្វើដំណើរតាមរទេះភ្លើងថ្នាក់ទី៣ លាយឡំជាមួយនឹងមនុស្សក្រីក្រ។រូបថតនិងរូបបោះពុម្ភរបស់មហាត្មៈគន្ធី បិទនៅតាមគេហដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែងមនុស្ស ដែលឈឺចាប់គ្រុនរងារព្យាយាមយកដៃ ទៅស្ទាបរូបមហាត្មៈគន្ធីដើម្បីសុំឲ្យជាសះស្បើយ។ មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោលឬបានឮនរណានិយាយ ឈ្មោះមហាត្មៈគន្ធី។ នឹងរកនរណាម្នាក់នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្សស្មើនឹងបុរសម្នាក់នេះមិនអាចរកបានឡើយ។ ដោយសម្តីត្រឹមមួយម៉ាត់ឬដោយការលើកម្រាមដៃត្រឹមតែមួយ មហាត្មៈគន្ ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ចលាចលទូទាំងប្រទេសឥណ្ឌាបាន។
នាមដើមរបស់បុរសម្នាក់នេះ គឺមោហ័នទាស ក្រមច័ន្ទគន្ធី កើតនៅរដ្ឋ ផូបានឌើរ៍ ក្រុងកតិយវ៉ាក កាលពីថ្ងៃទី០២ ខែតុលា គ.ស ១៨៦៩ ទាំងជីតានិងបិតាធ្លាប់ធ្វើជាអគ្គមហាសេនាបតី នៃរដ្ឋដែលបានពោលមកនោះ ដែលសម្តែងឲ្យឃើញថាឋានៈរបស់មហាត្មៈគន្ធីមិនមែនក្រីក្រឡើយ។ ចំនុចដែលគួរសង្កេតគឺ មហាត្មៈគន្ធីមានព្រឹត្តិការណ៍ផ្ទុយគ្នា នឹងបុគ្គលសំខាន់ផ្សេងៗ ទៀតដែលបានពោលមកខាងដើម ពោលគឺរដ្ឋបុរសគ្រប់គ្នាដែលបានពោលមកខាងដើមនោះ ចាប់ផ្តើមជីវិតដោយភាពក្រីក្រតោកយ៉ាក មកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែមហាត្មៈគន្ធីចាប់ ផ្តើមជីវិតដោយភាពស្តុកស្តម្ភ ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួន ដល់ថ្នាក់ទៅរវៃកប្បាស ត្បាញសំពត់ស្លៀកដណ្តប់ដោយខ្លួនឯង។
រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុកខ្លួនឯង ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែងមានភាពគួរជឿបាន។ គាត់បានសរសេរទុកថា កាលពីក្មេងមានមិត្តភក្តិណែនាំថាជនជាតិឥណ្ឌា ជាជនជាតិទន់ខ្សោយ ព្រោះមិនទទួលទានសាច់សត្វចំណែក។ ជនជាតិអង់គ្លេសរឹងមាំរហូតអាចទទួលទានសាច់សត្វ។ ពេលបានស្តាប់ដូច្នោះគន្ធី ក៏សាកល្បងទទួលទានសាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ ទើបធ្វើឲ្យរាកមួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំងមូលចូលទៅរើបម្រាស់នៅក្នុងពោះ តាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វទៀតជារៀងរហូត។
លុះអាយុបាន ១៣ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍ មុននឹងរៀបអាពាហ៍ពិពាហ៍នោះ គន្ធីធ្លាប់ មានគូរដណ្តឹងរួចមក ហើយដល់ទៅ ៣នាក់តែគូរដណ្តឹងទាំងនោះបានស្លាប់ចោលអស់ មកបានរៀបអាពាហ៍ពិពាហ៍ជាមួយគូរដណ្តឹងទី៤។ ពេលរៀបអាពាហ៍ពិពាហ៍ កូនក្រមុំមានអាយុ ១០ ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធីសរសេរទុកថា តាំងចិត្តនឹងបង្រៀនអក្សរដល់ភរិយា តែមិនមានពេលវេលាៗ បានកន្លងមកដល់ទៅជាង ៥០ ឆ្នាំហើយគន្ធី ក៏នៅតែគ្មានពេលបង្រៀន អក្សរភរិយាដដែល។ ភរិយាព្យាយាមអានសរសេរបានបន្តិចបន្តួចតែក៏នៅមិនអាចពោលបានថាចេះអក្សរ។
ពេលអាយុបាន ១៥ឆ្នាំ ក៏មានកូនប្រុសម្នាក់ តែមានជីវិតមិនយូរប៉ុន្មានក៏ស្លាប់ទៅ បិតារបស់គន្ធីក៏អនិច្ចកម្មក្នុងពេលជិតៗគ្នាដែរ។ គន្ធីបានទទួលការសិក្សាតមករហូតបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យអាហ៍មេដាប័ត ហើយបានសម្រេចចិត្តថា នឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅ ឯទីក្រុងឡុងដ៍។ គន្ធីត្រូវធ្វើដំណើរដោយរទេះដល់ទៅ ៥ថ្ងៃ ដើម្បីទៅសុំអនុញ្ញាតអ៊ុំ ដែលជាមេគ្រួសារក្នុងវេលានោះ លុះបានទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បានហើយ ក៏ត្រូវមាតាបង្ខំឲ្យប្តេជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ និងមិនផឹកសុរាទេ ហើយនឹងមិនរួមបវេណីជាមួយស្ត្រីណាម្នាក់ ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។ គន្ធីបានធ្វើដំណើរដល់ទីក្រុងឡុងដ៍ ក្នុងថ្ងៃទី០៤ ខែកញ្ ញាគ.ស ១៨៨៨។ ខណៈពេលនោះ គន្ធីមានអាយុត្រឹម ១៩ឆ្នាំ ប៉ុណ្ណោះ។
គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញតាំងការិយាល័យមេធាវីឡើង នៅឯទីក្រុងប៊ុមបៃ។ ធ្វើការ សាកល្បង២ឆ្ នាំមានអារម្មណ៍ថាមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកាខាងត្បូងក្នុងព.ស ២៤៣៦។ ការទៅគ្រានេះក៏ព្រោះនៅអាហ្វ្រិកាខាងត្បូង មានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះយ៉ាងសន្ធឹកសន្ធាប់ ហើយមានសង្ឃឹមថា នឹងប្រកបអាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។
រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកាខាងត្បូង ជារឿងល្វីងជូរចត់បំផុតក្នុងជីវិត ត្រូវគេ​​​​ទាត់ធាក់វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយ មើលថោកគ្រប់បែបគ្រប់យ៉ាង តែតមកក៏អាចសាងខ្លួនបាន ហើយក្លាយជាមេធាវីដែលមានកេរ្តិ៍ឈ្មោះម្នាក់ បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥លានរៀល ដែលចាត់ថាជាចំនួនដែលច្រើនណាស់ហើយក្នុងពេលនោះ តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថមើលងាយមក នោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់ផ្តើមជីវិតថ្មីរបស់ មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើតរហស្សនាមថា «មហាត្មៈ» ឡើងតាំងពីពេលនោះមក។ គន្ធីឈប់ធ្វើជាមេធាវីយកប្រាក់ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌា ដែលក្រីក្រសាងរោងពុម្ភកាសែត ឈ្មោះថា “Indian Opinion” ហើយនឹងតែងសៀវភៅរឿង “ឥស្សរភាពរបស់ជនជាតិឥណ្ឌា” ផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី “Non-Violence” តាំងតែពីពេលនោះរៀងមកគន្ធី ត្រូវបានចាប់ចំនួនបីដង។ គន្ធីរស់នៅអាហ្វ្រិកាខាងត្បូងដល់ទៅ ២១ឆ្នាំហើយត្រឡប់មក ឥណ្ឌាវិញនៅឆ្នាំ ព.ស ២៤៥៧ ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទី១ គន្ធី មានអាយុ ៤៥ឆ្នាំ។
តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤:៣០នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។ ការធ្វើដំណើររបស់ មហាត្មៈគន្ធី ជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះ ជាកិច្ចវត្តដែលមិនអាចខានបានទោះភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ត្រូវចេញដើរ។ ក្នុងពេលដែលមហាត្មៈគន្ធី ទៅទីក្រុងឡុងដ៍ ក្នុងពេលដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែរ រហូតខាងប្រទេសអង់គ្លេសឲ្យអ្នកស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេលគឺ ពេលព្រះអាទិត្យអរុណោទ័យ និងពេលព្រះអាទិត្យអាទិត្យអស្តង្គត។ ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេសក្នុងបន្ទប់ប្រជុំកម្មការសភាតំណាងរាស្ត្រនៅឡើយ។ លុះវេលាព្រះអាទិត្យអស្តង្គ ព្រលប់សន្ធយាមហាត្មៈគន្ធី ក៏លុត ជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់ ពេលមហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរការប្រជុំតទៅទៀតបាន។ ការសូត្រមន្តពេលល្ងាច ក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជាពិធីដ៏ធំមួយ ព្រោះមនុស្សដែលនៅជាមួយមហាត្មៈគន្ធី គ្រប់គ្នាចូលរួមសូត្រផងដែរអ្នកស្រុកទោះនៅទីឆ្ងាយក៏មកសូត្រព្រមជាមួយនិងគន្ធី។ ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុភាពណាស់ដល់ថ្នាក់ថា មានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះក៏តែងចូលរួមធ្វើការគោរពផងដែរ។ ជនជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយ មហាត្មៈគន្ធី ដែរ។
ថ្ងៃចន្ទថ្ងៃស្ងៀមស្ងាត់គឺ មិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍សំខាន់ពុះក្តៅប៉ុណ្ណា ក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃចន្ទបានដែរ។ ខណៈទៅរួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះ ចៃដន្យមានការប្រជុំនៅថ្ងៃចន្ទ មហាត្មៈគន្ធី ចូលទៅប្រជុំដែរ តែមិននិយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែន ក៏សរសេរដាក់ក្រដាសឲ្យលេខាអាន ឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗទាំងឡាយទទួលសិស្សនិងអ្នកចូលមករកបានមិនឈប់ឈរ ពាក្យសម្តី ក្នុងរឿងសំខាន់ៗគ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែតរហូត អាចពោលបានថា “គ្មានសម្តីមួយមាត់ណារបស់មហាត្មៈគន្ធីដែលជ្រុះចោលចោលលើដីទទេៗឡើយ”។ គាត់ឧស្សាហ៍សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូរទាំងពិភពលោក។ វិធីឈប់សម្រាករបស់មហាត្មៈគន្ធី គឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០នាទី ហើយទឹកនោះ គឺជាទឹកដែលក្តៅខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅនេះ ក៏អានសៀវភៅជាបណ្តើរផងដែរ។ ការងារដែលមហាត្មៈគន្ធី ចូលចិត្តបំផុតគឺ មើលថែទំនុកបម្រុងភូមិដែលនៅឆ្ងាយភាពជឿនលឿនដោយគាំទ្រឲ្យធ្វើការរវៃកប្បាសត្បាញសំពត់ ដែលសូម្បី មហាត្មៈគន្ធី ក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួល ការសិក្សានៅពេលទំនេរ និងទំនុកបំរុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្មក្នុងគ្រួសារ។
ណាប៉ូឡេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវការលក់ និងភ្ញាក់ពេល ដែលត្រូវការភ្ញាក់។ មហាត្មៈគន្ ធីជួនកាលអាចមានសមត្ថភាពជាងណាប៉ូឡេអុងទៅទៀត។ មហាត្មៈគន្ធីអាចនិយាយថា ខ្ញុំត្រូវការ ដេកបាន ២០នាទី រួចហើយមហាត្មៈគន្ធីក៏លក់ភ្លាមដោយ មិនថាក្នុងទីណាឬមានសម្លេងអ៊ឺងកងប៉ុណ្ណាទេ ហើយលុះគ្រប់ ២០នាទី ក៏ភ្ញាក់ឡើងភ្លាម ទើបពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះមហាត្មៈគន្ធីអាចលក់បានក្នុងរយៈវេលាមិនដល់១នាទី ក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។ ពេលបិតារបស់នេរូហ៍អនិច្ចកម្ម គន្ធីទៅចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់នៅក្នុងរថយន្ត ក៏កើតឧបត្តិហេតុក្រឡាប់ឡានខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមកជាមួយប្រញាប់ទៅមើល មហាត្មៈគន្ ធីកំពុងសម្រានលក់នៅឡើយ។
រឿងដូច្នេះមិនមានចម្លែកអ្វីសម្រាប់អ្នកដែលជំនាញចិត្តវិទ្យាទេ។ អ្នកចិត្តវិទ្យារមែងជ្រាបថាការដេកលក់របស់អ្នកដែលបាន ហ្វឹកហាត់ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតាតែយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការដេកលក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះ ជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លាហើយជា លក្ខណៈពិសេសរបស់ភាពរឹងមាំ ផ្នែកកម្លាំងចិត្តផងដែរ។
មហាត្មៈគន្ធីមានកូនប្រុស ៤នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន៣១ឆ្នាំ ក៏ប្រព្រឹត្តព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ។ តែជាមនុស្សមានស្នេហ៍ក្នុងខ្លួន ព្រោះមិនថាបុរសឬ​ស្រ្តីបានឃើញគាត់ហើយ ក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បាន ទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ ធីក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរសម្នាក់នេះ ធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ ក្នុងកាលដែលស៊ើរ៍ស៊ែមូអេលហរ៍ជារដ្ឋមន្ត្រីម្នាក់របស់ឥណ្ឌា ដល់ថ្នាក់ប្រាប់ឲ្យឡរ៍តវិលលិងតាន់ដែលបានទទួលតំណែងមកជាឧបរាជថ្មីរបស់ឥណ្ឌា ថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
លក្ខណៈម្យ៉ាងទៀត ដែលភាសាអងគ្លេសហៅថា “Simplicity” ដែលមានន័យស្រដៀងថាជា ការធ្វើខ្លួនឲ្យជាមនុស្ស ចិញ្ចឹមងាយលក្ខណៈដូច្នេះមាននៅក្នុងខ្លួនមហាត្មៈគន្ធីរ ក៏រកនរណាប្រៀបផ្ទឹមពុំបាន ហើយលក្ខណៈនេះមិនមែនទើប មានមកពេលក្រោយដែលគាត់បានក្លាយជា “មហាត្មៈ” ហើយទេ តាមពិតជាលក្ខណៈដែលមានមកតាំងតែពីនៅកំលោះមក​មេ្ល៉ះ។
គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយា ហើយជិះថ្នាក់ទី៣ តាមទម្លាប់ភរិយា ទៅប្រើបន្ទប់ទឹកថ្នាក់ទី២ ព្រោះបន្ទប់ថ្នាក់ទី៣ មិនទំនេរ ភ្នាក់ងាររទេះភ្លើង ក៏អនុញ្ញាតហើយតែគន្ធីមិនព្រមឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី៣ ប្រកែកគ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រមឲ្យប្រើ។
គ្រាមួយធ្វើដំនើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Binoculars) ដែលមាន តម្លៃខ្ពស់គន្ធីនិយាយហាម មិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ ព្រោះជាការខ្ជះខ្ជាយដោយមិនចាំបាច់ព្យាយាមនិយាយអូសទាញចិត្តរហូតមិត្តម្នាក់នោះបោះចោលកែវយឺតទៅក្នុងសមុទ្រ។ ពេលត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកា គន្ធីធ្វើការបោសសម្អាតគុកដោយខ្លួនឯងភ្នាក់ងារគុកបញ្ជូនមនុស្សមកធ្វើឲ្យដោយលើកដម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។
គ្រាមួយ នៅផ្ទះមានអ្នកដទៃមកស្នាក់នៅជាមួយ  គន្ធីលាងកន្ថោបស្សាវៈរបស់អ្នកដែលមកស្នាក់នៅជាមួយនោះ ដោយខ្លួនឯង។ តាំងពីណីពីណាមក គន្ធីតែងបោកគក់សំពត់អាវរបស់ខ្លួនឯងជានិច្ច រហូតនៅទីបំផុតក៏ហាត់កាត់សក់ដោយខ្លួនឯងទៀត។ គ្រាមមួយទៀត កំពុងដើរនៅស្ថានីយ៍រថភ្លើងជនជាតិអងគ្លេសម្នាក់ យល់ច្រឡំថាជាគុលីជញ្ជូនរបស់ ទើបស្រែកហៅឲ្យមកលើកវ៉ាលីគន្ធី ក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយទៀត។
មូលហេតុសំខាន់ដែលឲ្យកើតអំណាចរបស់មហាត្មៈគន្ធី មានម្យ៉ាងទៀតគឺ ការមិនព្រមនិយាយកុហក។ គន្ធីអះអាងថា ទោះបីកាលនៅពីក្មេង ក៏មិនធ្លាប់និយាយកុហក់ឡើយ។ ជាការចម្លែកម្យ៉ាងទៀត ដែលថាដោយលក្ខណៈរបស់ មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែងចូលចិត្ត សន្ទនារឿង ដែលធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ពោលថា បើមិនបានអាស្រ័យលក្ខណៈថ្លុកកំប្លែងរបស់ខ្លួនឯងហើយ គន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយ តែទោះគន្ធី ជាមនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។ កាលបើមហាត្មៈគន្ធី មិនដែលនិយាយកុហក់ អ្នកដទៃទៀតក៏មិនហ៊ានមកនិយាយកុហក់ដាក់មហាត្មៈគន្ធី វិញដូចគ្នា​។ មានគ្រាមួយ មនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើឲ្យកើតភាពអាម៉ាស់មុខ គន្ធីហៅខ្លួនម្នាក់នោះមកហើយពោលថា “ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់” មនុស្សម្នាក់នោះ ក៏ប្រាប់ការពិតចេញមកទាំងអស់ភ្លាមតែម្តង ដោយខ្លាចអនុភាពរបស់គន្ធី ដែលជាមនុស្សមិនចេះកុហក៕


ប្រភពដោយ៖ Cambodiapiece កែសម្រួដោយ៖ មនោ វិជ្ជា 


បុគ្គលជោគជ័យសុទ្ធតែធ្លាប់ភ្លក់រសជាតិល្វីងជូរចត់មុនជោគជ័យក្នុងជីវិត


ភាពបរាជ័យ តែងតែកើតមានចំពោះបុគ្គលល្បីៗ ភាគច្រើននៅលើពិភពលោក មុនពេលពួកគេទទួលបានភាពជោគជ័យ។ យើងតែងតែស្ងើចសរសើរលើភាពជោគជ័យរបស់ពួកគេ ដោយមើលរំលងពីកត្តាដែលពួកគេឈានទៅដល់លទ្ធផលនេះ។ កត្តាទាំងនេះតែងមានរួមផ្សំឡើងដោយភាពបរាជ័យដោយខានពុំបាន។ ជ័យជម្នះរបស់ពួកគេ គឺដោយសារតែការរក្សារជំហានទៅមុខ និងការកំណត់យ៉ាងច្បាស់នូវគោលដៅ ក៏ដូចជាសមត្ថភាពពិតៗផងដែរ។ ភាពអំណត់តស៊ូ និងជឿជាក់ គឺជាកត្តាដែលអាចបែងចែកយ៉ាងច្បាស់រវាង ជោគជ័យ និងបរាជ័យរបស់ពួកគេ។
តើអ្នកខ្លាចការបរាជ័យដែរឬទេ? 
ខាងក្រោមនេះ យើងខ្ញុំនឹងសូមលើកយកបុគ្គលជោគជ័យ ៧ រូប ក្នុងចំណោម ១៥ រូប ដែលមនុស្សទូទៅចងចាំនូវជោគជ័យ ប៉ុន្តែហាក់មើលរំលងភាពបរាជ័យ ដែលនៅពីក្រោយខ្នងរបស់ពួកគេ។
១. អូផ្រាហ៍ (Oprah))
Oprah Winfrey

អូផ្រាហ៍ គឺជាស្រ្តីមហាសេដ្ឋីមួយរូប ជនជាតិបាល់ទីម័រ (Baltimore) ដែលមានបណ្តាញទូរទស្សន៍ផ្សព្វផ្សាយដោយខ្លួនឯង បន្ទាប់ពីទទួលការបណ្តេញចេញពីការងារលើកដំបូងរបស់ខ្លួនលើវិស័យនេះ។ នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយរបស់អ្នកស្រី នាឱកាសបើកកម្មវិធី នៅសាកលវិទ្យាល័យ ហាវើដ (Harvard University) ថា វាពិតជាគ្មានទេនូវភាពបរាជ័យ ពីព្រោះវាគ្រាន់តែជា មេរៀន សម្រាប់ជីវិត ក្នុងការនាំខ្លួនយើងទៅកាន់ទីដៅមួយផ្សេងទៀត។ ហេតុដូច្នេះ ការបង្កើតបណ្តាញទូរទស្សន៍ខ្លួនឯងផ្ទាល់ចំពោះលោកស្រី គឺជាកត្តាដ៏ល្អបំផុត ដែលអាចចាកចេញពីការបណ្តេញចេញ ដែលលោកស្រីធ្លាប់ជួប។
២. ស្ទេវិន ស្ពៀលបឺច (Steven Spielberg)
Steven Spielberg អ្នកដឹកនាំរឿង និងនិពន្ធនាយក ជនជាតិអាមេរិកាំង

លោកគឺជាអ្នកដឹកនាំរឿង និងនិពន្ធនាយក ជនជាតិអាមេរិកាំង ដែលខ្សែភាពយន្តរបស់លោកបានផ្តល់ចំណូលដល់លោករហូតដល់ទៅ ជាង ៩ ពាន់លានដុលា្លរ។ លទ្ធផលនេះ បានមកអំពីការបរាជ័យរបស់លោក និងមិនចុះចាញ់ ចំពោះការច្រានចោលពីរដងរបស់សាកលវិទ្យាល័យ សិល្បភាពយន្ត នៅប៉ែកខាងត្បូងកាលីហ្វ៍រញ៉ា ក្នុងការផលិតភាពយន្ត ។ ហើយនៅចុងបញ្ចប់ សាកលវិទ្យាល័យនោះបានទទួលស្គាល់ស្នាដៃលោក ព្រមទាំងយល់ព្រមទទួលជំនួយ ក្នុងការកសាងអាគារមួយ ដោយលោក ស្ពៀលបឺច ទៀតផង។
៣. ថមម៉ាស អ៊ីឌីសាន់ (Thomas Edison)
ថមម៉ាស អ៊ីឌីសាន់ បុគ្គលដែលទទួលការបរាជ័យពាន់ដង
លោកគឺជាអាជីវករ និងអ្នកបង្កើតច្នៃប្រឌិតថ្មី ជនជាតិអាមេរិកាំង និងជាបុគ្គលមួយរូបដែលមិនធ្លាប់ទទួលការលើកទឹកចិត្ត និងទទួលបានការប្រមាថគ្រប់ពេលកាលពីនៅសាលា។ គ្រូរបស់លោក ថមម៉ាស អ៊ីឌីសាន់ បាននិយាយថា គាត់គឺជាមនុស្ស ដែលល្ងង់បំផុត។ តែមិនដូច្នោះទេ ជាលទ្ធផល លោកគឺជាបុគ្គលដែលអស្ចារ្យ ដោយទទួលបានកម្មសិទ្ធិបញ្ញា ជាង ១ពាន់ ប្រភេទ ដែលរួមមាន ឧបករណ៍ថតរូប និង អំពូលភ្លើងអេឡិចត្រូនិក។ មរណៈភាពរបស់លោក បានបន្សល់ទុកនូវ ភ័ស្តុតាងបញ្ជាក់ដល់គ្រូរបស់លោកអំពី គំនិតដែលថាលោកជាមនុស្សល្ងង់បំផុតនោះ។
៤. វ៉ាល ឌីសនីយ៍ (Walt Disney)

តើលោកអ្នកអាចធ្វើការស្រមើស្រមៃ បានដែរឬទេ ថា កុមារភាពរបស់លោកអ្នកមិនមានការពាក់ព័ន្ធជាមួយ ឌីសនីយ៍? ពិតប្រាកដណាស់ លោកអ្នកនឹងមិនបានស្គាល់នោះទេ ប្រសិនបើលោកឌីសនីយ៍ យល់ស្របនឹងយោបល់របស់អ្នកបច្ចេកទេសកាត់តរបស់លោក ដែលបាននិយាយថា លោកឌីសនីយ៍គឺជាបុគ្គលដែលគ្មានការស្រមើស្រមៃ និងគ្មានការច្នៃប្រឌិតសោះ។ ដោយការតាំងចិត្ត មិនព្រមចុះចាញ់ក្នុងខណៈដែលក្រុមហ៊ុន ស្ទើរក្ស័យធន លោកបានទទួលយកការរិះគន់ និងបន្តបេសកកម្មនេះ រហូតដល់ទទួលបានជ័យជម្នះដល់សព្វថ្ងៃ ដែលមានការសាងសង់រូបសំណាកជាមួយនឹងឈ្មោះរបស់លោកទៀតផង។
៥. អាល់បឺត អាញស្តាញ (Albert Einstein)
លោក Albert Einstein
សញ្ជាតិដើមអាល្លឺម៉ង់ ដែលឈ្មោះរបស់លោកមានន័យស្រដៀងនឹង បញ្ញវ័ន្តមានបញ្ញាវៀងវៃ ប៉ុន្តែ វាហាក់ដូចជាមិនសក្តិសម សម្រាប់លោក អាល់បឺត អាញស្តាញសោះកាលពីក្មេង។ កាលលោកនៅពីក្មេង គាត់មិនចេះនិយាយអ្វីសោះរហូតដល់ អាយុ ៤ ឆ្នាំ មិនចេះអានអក្សររហូតដល់អាយុ ៧ ឆ្នាំ ហើយនឹកស្មានថាលោកមានបញ្ហាសរសៃប្រសាទទៀតផង។ លទ្ធផលពេលនោះ និងពេលបន្ទាប់វាមិនដូចគ្នាទេ។ លោកបានទទួលជ័យជម្នះពានរង្វាន់ណូបែល ហើយបានធ្វើឲ្យពិភពលោកទាំងមូលមានការផ្លាស់ប្តូរនៅលើទ្រឹស្តីរូបវិទ្យាទំនើប។
៦. ចេ.ខេ. រ៉ូវលីង (J.K. Rowling)
J.K. Rowling ជាមួយសៀវភៅ Harry Potter របស់គាត់

ចេ.ខេ. រ៉ូវលីង ជាអ្នកនិពន្ធរឿងព្រេង ជនជាតិអង់គ្លេសមួយរូប ដែលកាលពីមុន ធ្លាប់តែជាអ្នកមានទ្រព្យស្តុកស្តម្ភ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្លាយទៅជាក្មេងស្រីក្រីក្រម្នាក់ ដែលបាក់ទឹកចិត្ត ដោយសារម្តាយលែងលះគ្នាក្នុងពេលតែមួយដែលខ្លួនកំពុងសិក្សាផង និងសរសេរសៀវភៅប្រលោមលោកផង។ តែពេលនេះ បានក្លាយទៅជាស្ត្រីដែលមានបំផុតក្នុងពិភពលោក ។ លោកស្រីបាននិយាយថា វាពិតជាមិនអាចទៅរួចទេ ដែលការរស់នៅដោយគ្មានការបរាជ័យនៅលើរឿងអ្វីមួយនោះ លុះត្រាតែអ្នករស់នៅដោយប្រុងប្រយ័ត្នបំផុតដែលមិនមែនជាអត្ថន័យនៃការរស់នៅ។ ក្នុងករណីនេះ អ្នកបានបរាជ័យតាំងពីដើមរួចទៅហើយ។
៧. អាប្រាហាម លីនខុន (Abraham Lincoln)

ជាអតីតប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក ដែលភាពបរាជ័យរបស់លោក លីនខុន មានច្រើនសម្បើមណាស់ ហើយត្រូវបានដឹងយ៉ាងទូលំទូលាយ ។ លោកបានសម្រេចជ័យជម្នះតែមួយគត់គឺការចាកចេញពីតំណែងជាប្រធានក្រុម នៅក្នុងសង្រ្គាម មកជា ថ្នាក់យោធាទាបបំផុត។ បន្ទាប់ពីនោះ លោកក៏ទទួលការបរាជ័យជាច្រើនថែមទៀត នៅពេលដែលព្យាយាមប្រឡូកក្នុងអាជីវកម្ម។ ដោយការតស៊ូអំណត់ លីនខុន បានសម្រេចចិត្តប្រឡូកក្នុងនយោបាយម្តង ដែលជាកន្លែងទទួលការបរាជ័យច្រើនបំផុត មុនពេលបានឡើងទៅកាន់តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក៕
ប្រភពដោយ៖ ចែកចាយ កែសម្រួលដោយ៖ មនោ វិជ្ជា 

ប្រវត្តិលោក Charles Babbage អ្នកបង្កើត Computer ដំបូងគេបង្អស់

មនុស្សគ្រប់សុទ្ធតែដឹងហើយថា Computer គឺជាប្រព័ន្ធអេឡិចត្រូនិចដ៏ទំនើប ទាន់សម័យ និងមានសារប្រយោជន៍ជាច្រើនអនេករបស់មិនអស់ទេនៅសម័យបច្ចុប្បន្ន ហើយវាមានដើមកំណើតតាំងពីយូរណាស់មកហើយ។


មនុស្សគ្រប់សុទ្ធតែដឹងហើយថា Computer គឺជាប្រព័ន្ធអេឡិចត្រូនិចដ៏ទំនើប ទាន់សម័យ និងមានសារប្រយោជន៍ជាច្រើនអនេករបស់មិនអស់ទេនៅសម័យបច្ចុប្បន្ន ហើយវាមានដើមកំណើតតាំងពីយូរណាស់មកហើយ។


ថ្ងៃដែរគេហទំព័រយើងខ្ញុំ សូមណែនាំអ្នកដែលបង្កើត Comptuter ដំបូងគេបង្អស់ លោកមានឈ្មោះថា CHARLES BABBAGE ដែលលោកកើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៧៩១។ ហើយកុំព្យូទ័រនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤០ ដល់១៩៤៥ នៅសតវត្សរ៍ទី២១ សព្វថ្ងៃ។ កុំព្យូទ័រនេះបានមកពីពាក្យឡាតាំងនៅពាក់កណ្តាលសតវត្សទី១៧ ដែលមានន័យថា Some one who computer ៕
ប្រភពដោយ៖ truesocials កែសម្រួលដោយ៖ មនោ វិជ្ជា

ជីវប្រវត្តិរបស់ អាដុល ហុីតែ្ល មេដឹកនាំអាល្លឺម៉ង់ និងបុគ្គលដែលបង្ករបង្កើតសង្គ្រាមលោកលើកទី២ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក (ភាគទី១)


មនុស្សម្នានៅក្នុងពិភពលោក គ្មានអ្នកណាដែលមិនស្គាល់ពី អាដុល ហុីត្លែ ឡើយ ប្រសិនបើធ្លាប់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រពិភពលោកនោះ។ ថ្ងៃនេះផងដែរ ជាកិត្តិយសបំផុត ដែលគេហទំព័រចំណេះដឹងរបស់យើងខ្ញុំ បានគាស់កកាយអំពីជីវប្រវត្តិរបស់ មេដឹកនាំអាល្លឺម៉ង់ និងជាមេដឹកនាំផ្តាច់ការរបស់ពិភពលោក ដើម្បីមកសិក្សាស្រាវជ្រាវតាំងពីគាត់កើត រហូតដល់គាត់ទទួលបានតំណែងជាមេដឹកនាំអាល្លឺម៉ង់ និងជាអ្នកបង្កាត់ភ្លើងសង្គ្រាមលោកលើកទី២នេះដែរ។
ដូច្នេះហើយ ដើម្បីកុំឱ្យខាតពេលយូរ សូមរីករាយទស្សនាខ្សែវីដេអូឯកសារអំពីខ្សែជីវិតពិតរបស់ អាដុល ហ៊ីត្លែ មេដឹកនាំរបស់អាល្លឺម៉ង់ និងអ្នកបង្កើតសង្គ្រាមលោកលើកទី២ ដូចតទៅ៖

រឿងរ៉ាវប្រវត្តិ “វត្តកំពង់ព្រះ” ខេត្តកំពង់ឆ្នាំង និងរឿងរ៉ាវទាក់ទងនឹងក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់


មានមនុស្សម្នាក់បានដំណាលរឿងរ៉ាវមួយចំនួន ដែលពាក់ព័ន្ធជាមួយភូមិសាស្ត្រ។ វត្តកំពង់ព្រះនោះគឺ …តំបន់ស្ថានីយ៍ឧត្តុនិយម និងធារាសាស្ត្រ របស់បុព្វបុរសដូនតាខ្មែរ តាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទោះបី «បឹងទន្លេសាប» ក្លាយជាសមុទ្រទឹកសាបនៅរដូវវស្សា និងជន់លិចលង់តំបន់ ជុំវិញបឹងទន្លេសាបក៏ដោយ ក៏តំបន់វត្តកំពង់ព្រះ មិនលិចលង់ជន់ជោរដែរ។ពិសេសគឺ អណ្តូងបុរាណមួយ នៅជិតវត្តនោះ។ ប្រាសាទ និងវត្តកំពង់ព្រះនេះ គឺដូចគ្នានឹង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាបដែរ គឺជាស្ថានីយ៍ឧត្តុនិយមសម្រាប់តាមដាន កម្រិតទឹកឡើងស្រក ដើម្បីគ្រប់គ្រង ធនធានទឹកតាមរយៈការវាស់កម្រិតទឹក ក្នុងអណ្តូងបុរាណនោះ។
នៅមានរឿងចម្លែក២ទៀត វត្តកំពង់ព្រះ គឺជាកន្លែងដែលក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់មកសំចត និងរំលឹកគុណគ្រូ ព្រោះតំបន់នៅជិតវត្តអារាមនេះបន្តិច គេហៅថា «ក្រពើពុល» គឺក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់ពុលទឹកនៅទីនោះ។ វាហែលមកដល់វត្តកំពង់ព្រះ ទើបវាធ្វើពិធីរំលឹកគុណគ្រូ រួចទើបធ្វើដំណើរបន្តទៅទៀត។ ឯរឿងមួយទៀត គឺពាក់ព័ន្ធនឹងពាក្យថា«ឆ្នុកទ្រូ» ដែលកាលពីមុន គេហៅថា«ស្តុកគ្រូ» គឺបានន័យថា តំបន់នេះជាតំបន់លាក់ទុកគ្រូធំៗ នៅទីនេះច្រើនណាស់ ទើបគេហៅទីនោះថា «ស្តុកគ្រូ» តែចំណេរកាលក្រោយមក គេហៅថា«ឆ្នុកទ្រូ» វិញ ទៅតាមភូមិសាស្ត្រតំបន់ «ក-បឹងទន្លេសាប» ដើម្បីលាក់ទុកអាថ៌កំបាំង ប្រវត្តិសាស្ត្រមេឃដី របស់បុព្វបុរសខ្មែរយើង។
មានវត្តអារាម មានប្រាង្គប្រាសាទ គឺច្បាស់ជាមានភូមិស្ថាន មានប្រជាជនរស់នៅ។ បើមានប្រជាជនរស់នៅ ច្បាស់ជាមានគ្រូបាធ្យាយ សិស្សគុន អ្នកចេះដឹង និងអ្នកចម្បាំង កងទ័ព និងពលរេហ៍ជាមិនខាន។ នៅមានរឿងដំណាលជាច្រើនទៀត ដែលពាក់ព័ន្ធនឹងអណ្តូងបុរាណ ខ្សែទឹកក្នុងនិងខ្សែទឹកក្រៅ នៃបឹងទន្លេសាបជាប់មាត់ច្រាំងវត្តនេះ និងបារមីប្រាសាទស្រី ប្រាសាទប្រុស និងវត្តអារាម ដែលបុព្វបុរសយើងបានកសាងទុកតាំងពីមុនសម័យអង្គរទៅទៀត!!!…
សូមកុំភ្លេចរង់ចាំអានភាគបន្ត!



អត្ថបទដោយ៖  ក្រុមទេសចរខ្មែរ-Khmer Tourist កែសម្រួលដោយ៖ មនោ វិជ្ជា រូបថតដោយ៖ សុភា ទន្សាយ


ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។


ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះបាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។ ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្នុងរាជធានីឧដុង្ត៕
ប្រភពដោយ៖ Facebook User