Sunday, April 5, 2009

Le Directeur général exprime sa préoccupation devant le regain de tension aux abords du temple de Preah Vihear


Le Directeur général de l'UNESCO exprime sa vive préoccupation à l’annonce d’un regain de tension entre soldats thaïs et cambodgiens aux abords du temple de Preah Vihear et déplore en particulier les pertes de vies humaines engendrées par ces tensions.


M. Koïchiro Matsuura rappelle que le temple de Preah Vihear a été inscrit sur la Liste du patrimoine mondial en juillet 2008 en tant que chef d’œuvre de l’architecture khmère et que la valeur exceptionnelle universelle d’un bien inscrit sur la Liste du patrimoine mondial signifie qu’elle transcende les frontières nationales et que la communauté internationale toute entière a le devoir de coopérer à sa protection. Le Directeur général appelle les parties à renouer le dialogue amorcé ces derniers mois et à reprendre les négociations en vue d’un règlement pacifique de leur différend et du respect de l’intégrité du temple de Preah Vihear. M. Matsuura réitère le soutien de l’UNESCO à tous les efforts qui seront menés dans ce sens, afin que le patrimoine mondial puisse jouer pleinement son rôle en faveur du dialogue, du développement et de la paix.

Thursday, April 2, 2009

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដអោយ គណៈប្រតិភូ ជាន់ខ្ពស់ សភាថៃ និងអ្នកអមដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ច នៅតំបន់ប្រាសាព្រះវិហារ


នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដ អោយ គណៈប្រតិភូ ជាន់ខ្ពស់សភាថៃ និង អ្នកអម ដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ចនៅ តំបន់ប្រាសាទ ព្រះវិហារ។


គណៈប្រតិភូជាន់ខ្ពស់ភាថៃ ដែលបានដឹកនាំដោយ ឯកឧត្ដម ថនេតគ្រឿរ៉ាត់ ជាសមាជិកសភាថៃ ទទួលបន្ទុកផ្នែក កិច្ចការបរទេស និង សហប្រតិបត្តការ អន្ដរជាតិ មកពីគបក្ស ភឿថៃ (ប្រឆាំង) និង ទាហានថៃចំនួន ២៥នាក់ ក្រោមការ ដឹកនាំដោយ ឧត្ដមសេនីត្រី ថវាត់ឆៃ សមុតសាខន មេបញ្ជាការរង ភូមិភាគ ២ និងវរៈសេនីឯក វុធសែងចក្រ បានចុះពិនិត្យ មើលស្ថានភាពរស់នៅ និង សួរសុខទុក ទាហានថៃ ព្រមជាមួយនិង ការវាយតម្លៃជាក់ស្ដែង នៃការប្រឈម រវាង ថៃ និងកម្ពុជា។

គណៈប្រតិភូជាន់ខ្ពស់ សភាថៃនេះ ទទួលបានកិច្ចស្វាគមន៍ យ៉ាងរ៉ាក់ទាក់ ពីមន្ដ្រីជាន់ខ្ពស់កម្ពុជា ទាំងផ្នែកស៊ីវិល ក៍ដូចជា យោធាប្រចាំការ នៅនឹងកន្លែង។ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ដ្រី វរៈសេនីយឯក ផាត់ សុភេន ទទួលបន្ទុកការងារ ទំនាក់ទំនងព្រំដែន និង មន្ដ្រីអ្នកមុខអ្នកការ យោធាមួយចំនួន ទៀត បានធ្វើដំណើរ ទៅរងចាំស្វាគមន៍ ក្នុងនាមជាម្ចាស់ផ្ទះ នៅច្រករបៀងចូល ពីដីថៃ អមដំណើរមកដល់ វត្ដកែវសិក្ខាគិរីស្វារៈ ជួបសំណេះសំណាលជាមួយ ឯកឧត្ដម ស្រី ឌឹក មេបញ្ជាការកងពលធំ លេខ៣ ប្រចាំ តំបន់ប្រតិបត្ដិការ សិកព្រះវិហារ និង ឯកឧត្ដម ជា ម៉ន មេបញ្ជាការ ភូមិភាគទី ៤ ។

ឯកឧត្ដមសមាជិករដ្ឋសភាថៃ ថនេតគ្រឿរ៉ាត់ ដែលតំណាងរាស្ដ្រប្រចាំ មណ្ឌលស៊ីសាកេត ដែលជាប់ នឹងតំបន់ ប្រាសាទព្រះវិហារ ទទួលបានការពន្យល់ យ៉ាងក្បោះក្បាយពីស្ថានភាព នយោបាយកម្ពុជា និងជំហរ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើបញ្ហាកម្ពុជា-ថៃ ក្នុងបញ្ហា ព្រំដែន បកស្រាយ ប្រាប់ដោយ ឯកឧត្ដម ផៃ ស៊ីផាន គឺ កម្ពុជាចង់បាន ព្រំដែនមួយច្បាស់លាស់ ដែលជាព្រំ ដែនអន្ដរជាតិរវាង កម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សហប្រតិបត្ដិការ អភិវឌ្ឍន៍ និង មិត្ដភាពយូរអង្វែង និង ស្ថាពរ តាមរយៈការព្រមព្រៀងគ្នា MOU ២០០០ ដែលយកការនិយាយគ្នា ការស្រុះស្រួលគ្នា តាមលិខិតតូបករណ៍អន្ដរជាតិ គឺមិនមែនដោះស្រាយ តាមយោធា ឬការ បោះទីតាំងដណ្ដើមយក ឬក៏ការគំរាមកំហែងក្នុង រូបភាពណាមួយឡើយ ។ សម្ដេចតេជោ ហ៊ុន សែន តាំងពីថ្ងៃទីមួយ (១៥ កក្កដា ២០០៨) សម្ដេចបាន អំពាវនាវ និងខំប្រឹងប្រែងក៏សាង ជាមួយនឹងការថែរក្សាសន្ដិភាព គឺបំព្រួញជម្លោះ បញ្ជៀសការប្រឈម ដោយ អាវុធ និងពង្រីក សហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ ។

ឯកឧត្ដម សមាជិករដ្ឋសភាថៃ ថនេតគ្រឿរ៉ាត់ លោកក៏បានចាប់អារម្មណ៍ថា លោក នឹងព្យាយាម ក្នុងនាមលោក ជា អ្នកតាក់តែងច្បាប់ ធ្វើរាល់គ្រប់មធ្យោបាយ ដើម្បីបញ្ចប់រឿងវិវាទព្រំដែននៅតំបន់ប្រាសាទ ព្រះវិហារ ក៏ដូចបញ្ហាដទៃទៀត ឱ្យបានឆាប់ និងដោយសន្ដិវិធី ហើយលោក ក៏មានបំណងធ្វើដំណើរមកកាន់ កម្ពុជា ដើម្បីសម្ដែងការគួរសម ដល់ សម្ដេចតេជោ ក៏ដូចជាតំណាងរាស្ដ្រខ្មែរ ដទៃទៀតដែរ ។ ការសំណេះសំណាលរវាង សមាជិកសភាថៃ ជាមួយនឹងមន្ដ្រីជាន់ខ្ពស់ដទៃទៀត ក៏បានធ្វើឡើងក្នុង ភាពរីករាយ និង ស្និតស្នាលគួរឱ្យកត់សំគាល់ ។ ការជួបជុំនេះ បានត្រូវបញ្ចប់នូវម៉ោង ១៤.២០ នាទី ហើយ គណៈប្រតិភូថៃ ក៏បានធ្វើដំណើរចាកចេញតាមច្រករបៀង ទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីការពិនិត្យសារជា ថ្មី និងសួរសុខទុក្ខម្ដងទៀត ដល់កងទ័ពរបស់គេ ។

Wednesday, April 1, 2009

គណៈប្រតិភូរបស់អង្គការ យូណេស្កូមួយក្រុមបានមកធ្វើទស្សនៈកិច្ចនៅឯ ប្រាសាទព្រះវិហារ





នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៩ គណៈប្រតិភូរបស់អង្គការ យូណេស្កូមួយក្រុមបានមកធ្វើទស្សនៈកិច្ច នៅឯ ប្រាសាទព្រះវិហារ ដើម្បីធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ តើអ្វីខ្លះដែលបានអនុវត្ដ ទៅតាមកិច្ច ព្រមព្រៀង ដែលបានធ្វើឡើង នៅឯទីក្រុងគេបិច ប្រទេសកាណាដា ឆ្នាំ២០០៨ ក្រោយពី ប្រាសាទព្រះវិហារ បានចុះក្នុង បញ្ជី បេតិភណ្ឌពិភពលោកនៃអង្គការ យូណេស្កូ។ ទស្សនៈកិច្ចរបស់ គណៈប្រតិភូនេះ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៩។
ទោះបីជាមានការរាំងរា ជាប្រយោលពីសំណាក់ ប្រទេសជិតខាង ក្នុងការដាក់សំពាត ការងារទូតយ៉ាង ណាក៍ ដោយ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៩ នេះ គណៈប្រតិភូឯកទេសជាន់ខ្ពស់ របស់អង្គការ យូណេស្កូ មួយក្រុម បានមកធ្វើទស្សនៈកិច្ច នៅឯ ប្រាសាទព្រះវិហារ ដើម្បីធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ ពីអ្វីដែលបាន អនុវត្ដទៅតាម កិច្ចព្រមព្រៀង ដូចជារបាយការណ៍ ជាជំហាន និងផែនការមេ នៃការអភិរក្ស និងការអភិវឌ្ឍន៍ ប្រកបដោយ ចិរភាព នៃតម្រូវការលើ សេចក្ដីសម្រេច របស់អង្គការ បេតិកភណ្ឌពិភពលោក ដែលបាន ប្រកាស កាលពី ខែកក្ដដា ឆ្នាំ ២០០៨ នៅឯទីក្រុងគេបិច ប្រទេសកាណាដា ក្រោយពី ប្រាសាទព្រះវិហារ ត្រូវបាន ចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក ជាផ្លូវការ។ សូមជម្រាបថា អង្គការ បេតិកភណ្ឌពិភពលោក ជាអង្គការអន្ដរជាតិ មួយមានតួនាទី ក្នុងការ ឧបត្ថម្ភ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារអភិរក្ស ថែរក្សា នូវអ្វីដែលជាស្នាដៃ ដែលជាសមិទ្ធិផល និងតម្លៃរបស់មនុស្សជាតិ។ ទស្សនៈកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់នេះ គឺធ្វើឡើងចាប់ពី ថ្ងៃទី២៨ ខែមីនា រហូតដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៩ ដែលដឹកនាំដោយ ឯកឧត្ដម សាស្ដ្រាចារ្យ អាហ្សេឌីន បេសេអ៊ូច (H.E. Prof. Azedine Beschaouch) និងអមដំណើរដោយៈ



1. Mr. Philippe Delanghe UNESCO
2. Mr. Michel Verrot French Government
3. Mr. Divay Gupta India
4. Mr. Koen Van Balen Belgium
5. Mr. Antoine Bruguerolle France
6. Mr. Eric LLopis (Fr) Institute National de la recherche archeologie preventive, INRAP
7. Mr. Richard Sussman U.S.A



គណៈប្រតិភូបានចាប់ផ្ដើមធ្វើអង្កេត និង ធ្វើការសិក្សាជាលំអិត ជណ្ដើរខាងកើត ដែលគេ ហៅថា ជណ្ដើរ បុរាណ គឺជាជណ្ដើរបុរាណមួយ ដែលប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ កាលជំនាន់ដើម ក្នុង ការយាង និងធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដែលតាំងនៅលើកំពូលភ្នំ ។ រីឯគណៈប្រតិភូ មួយ ចំនួន ទៀត ក៏បានសិក្សាលំអិតនៅតំបន់ជុំវិញភ្នំ ក្នុងការវាយតម្លៃអំពីរនាំងធម្មជាតិ ដែលហ៊ុំព័ទ្ធ ប្រាង្គប្រាសាទ និង ការប្រើប្រាស់ របស់អ្នកទេសចរ ដែលរាប់ទាំងផ្លូងថ្នល់ និងមជ្ឈមណ្ឌលស្វាគមន៍ ។ គណៈប្រតិភូមួយចំនួននេះ ក៏បានធ្វើដំណើរតាមផ្លូវច្រកខាងលិច ដែលក៏សាងដោយមូលនិធិបាយ័ន្ដ ឆ្លងកាត់វត្ដកែវសិក្ខាគីរីស្វារៈ មក កាន់តួប្រាសាទ ។ សូមជម្រាបថា នៅម៉ោង ១២ៈ០០ ថ្ងៃត្រង់ នេះ គេសង្កេតឃើញទាហានឈុតខ្មៅ និង ឯកសណ្ឋាន ប៉ារា របស់ថៃបានចល័តកងប្រដាប់អាវុធរបស់គេ ចំនួនជាង ៣០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃដែល ព្យាយាម ឆ្លងចូលទឹកដីខ្មែរ ពីមុខប្រាសាទ ព្រះវិហារ មកកាន់វត្ដកែវសិក្ខាគិរីស្វារៈ ក៏បានការអន្ដរាគមន៍ពីកង ទ័ពខ្មែរ ដែលព្យាយាមរុញ ច្រាន ចេញ ។ សកម្មភាពរបស់កងទ័ពថៃនេះ គឺគេអាចសន្និដ្ឋានបានថា ជាការ បង្ហាញន្ញូវ ការដាក់សម្ពាធ ឬគំរាម កំហែងដល់គណៈប្រតិភូជាន់ខ្ពស់ អន្ដរជាតិ ដែលមកបំពេញភារកិច្ច ការងារ បេតិកភណ្ឌ ពិភពលោក នៅក្នុងទឹកដីកម្ពុជា ។