Monday, January 10, 2011

បទ​វិចារណកថា ៖ មេ​ដឹក​នាំ​សមាគម​ទំ​នើង​នៅ​កម្ពុជា

            នៅ​ក្នុង​ចំ​ណោម​​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជាង​៣ពាន់ ដែល​បាន​និង​កំ​ពុង​ធ្វើ​សកម្ម​ភាព​ក្នុង​ការ​ជួយ​ពង្រឹង​ការ​គោរព​ច្បាប់ ​កសាង​ និង​ការ​អភិ​វឌ្ឍ​ប្រទេសនៅ​កម្ពុជា​​ ក៏​នៅ​មាន​អង្គ​ការ​ សមាគម​មួយ​ក្រុម​តូច​បាន​បង្ក​នូវ​ភាព​រំ​ខាន​អាចនិង​នាំឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះ​ពាល់ដល់​​សន្តិ​សុ​ខ​​សណ្តាប់​ធ្នាប់​​ និង​រាំង​ស្ទះ​ដល់​ដំ​ណើរការអនុវត្ត​​ច្បាប់​របស់​រាជរដ្ខាភិបាល​ក្នុងការងារ​បោះ​បង្គោល​ព្រំ​ដែន​​ ដោយ​សារក្រុម​អង្គការ​ សមាគមទាំងនោះធ្វើការ​ងារ​​ខុសជំ​នាញ និងដើរ​ធ្វើ​យុទ្ធ​នាការ​ញុះ​ញង់​ បង្កើត​ព័ត៌មានមិន​ពិតឥត​ឈប់​ឈរ ​ក្នុង​បំ​ណង​ទុច្ចរិត​ ដើម្បី​ទម្លាក់​កំ​ហុសមក​លើរាជ​រដ្ឋាភិបាល។

            សកម្ម​ភាព​របស់​អង្គការ​សមាគម​ឡប់​ឡែ​ទាំង​នោះ​ ត្រូវ​បាន​គេកត់​សម្គាល់​ឃើញ​ថា​ ជាញឹក​ញាប់​តែង​ដាក់​ផែន​ការ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​កម្ពុជា​‑វៀតណាម​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ ដូចជា​តាកែវ ស្វាយ​រៀង​ និង​ចុង​ក្រោយ​នេះ​ ពួក​គេចុះ​ទៅខេត្ត​ព្រៃវែង​និង​ កំ​ពង់​ចាម។ ក្រុម​ល្ងើទាំង​នោះ​ ត្រូវ​បានគេ​ដឹង​ថា​ ដឹកនាំ​ដោយ​​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ ប្រធាន​សហជីព​កម្ម​ករ និង​ជា​ប្រធាន​ក្រុម​​ប្រឹក្សាឃ្លាំមើល​កម្ពុជាផង​ បាន​ប្រកូកប្រកាស​ហៅ​អ្នក​កាសែត​ឲ្យ​ទៅ​យក​ព័ត៌មាន​ពី​សកម្ម​ភាព​របស់​ពួក​គេដែល​មាន​សមាជិក​មួយ​ដំ​បរស្វាទៅ​ជាមួយ​នៅ​ចំ​នុចបង្គោល​ព្រំ​ដែន​លេខ  ១៣១​​(១​) ​​, ​១៣២(២)​ នៅ​ស្រុក​កំ​ចាយ​មា ខេត្ត​ព្រៃវែង​ និង​នៅ​បង្គោល​លេខ​១២៥ក្នុង​ស្រុក​ពញាក្រែក​ខេត្ត​កំ​ពង់​ចាម​។

                មហាជន​ទូទៅ​គេបាន​ដឹង​ថា រាល់​ការ​ដឹក​នាំ​ធ្វើ​កូដកម្ម​ បាតុកម្ម​ តវ៉ា របស់​លោក​រ៉ុង​ ឈុន នាពេល​កន្លង​មក​​ គឺ​មិន​បាន​​ផ្អែក​ទៅ​តាម​គោលការណ៏​ច្បាប់​ និងលក្ខណៈវិនិច្ឆ័យ​ក្នុង​ភាពត្រឹម​ត្រូវ​​ដើម្បី​បំ​រើផល​ប្រយោជន៍​ជូន​ប្រជាពល​រដ្ឋខ្មែរ​ដោយ​សុទ្ធ​ចិត្ត​នៅ​ទេ​ គឺ​ច្រើន​តែ​ញុះញង់​ឲ្យ​​គ្រូបង្រៀន​  សិស្ស និស្សិត​ កម្ម​ករ និង​សកម្ម​ជន​របស់​ខ្លួន​ប្រព្រឹត្ត​នូវ​ទង្វើ​រំ​លោភច្បាប់​ តវ៉ា​ ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ដោយ​មិន​សម​ហេតុ​ផល​ រហូត​ត្រូវ​បាន​មជ្ឈដ្ឋាន​នានាគេប្រសិទ្ធ​នាម​ឲ្យ​ថា​ លោក រ៉ុង​ ឈុន គឺជា ​« ​មេក្រុម​សមាគម​ទំ​នើង​ ឬក៍ជាក្រុម​អង្គការ​ជ្រុល​និយម​ប្រកប​ដោយ​គ្រោះ​ថ្នាក់»។​​​ គ្រោះ​ថ្នាក់​ត្រង់​ថា​ ក្រុម​នេះ​គ្មានចេះ​​ជំ​នាញអ្វី​មួយ​ច្បាស់​លាស់​ ចេះ​តែ​របៀប​ប៉្រូ របៀប​បង្ក​ចលាចល​ ​ដើរ​បំ​ផុស​ដុត​បញ្ឆេះ​កំ​ហឹង​ប្រជា​ពល​រដ្ឋឲ្យ​ក្រោក​ឡើង​តវ៉ា​ប្រឆាំង​ជាមួយ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ ........។ល។ល។

                ក្នុង​ក្រសែភ្នែក​របស់​ក្រុម​លោក​រ៉ុង​ ឈុន គឺ​ហាក់​បី​ដូច​ជា​គ្មាន​ខុសប្លែក​អ្វី​ពី​ក្រុម​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​​នោះ​ឡើយ គឺ​ពួក​គេ​នាំ​គ្នាដឹក​នាំ​ធ្វើ​ចលនា​បះ​បោ​រ បង្កជម្លោះ​ ដោយ​លើក​យក​បញ្ហា​​ព្រំ​ដែន​​ខាង​កើត​ មក​​ចោទប្រកាន់​ថា​ ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​‑វៀត​ណាម​ បាន​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​ និង​ភូមិខ្មែរ​អស់​ជា​ច្រើន​ទៅ​វៀត​ណាម​។ ប៉ុន្តែ ទិដ្ឋភាព​​ជាក់​ស្តែង​ ពួក​គេតែង​តែមួល​បំ​ភ្លៃ​ខុសពី​ការ​ពិត​​ ធ្វើ​សកម្ម​ភាព​បំ​ពាន​ច្បាប់​​ រំ​លោភ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែន​ដី​ ក៏​ដូច​ជា​ការងារ​របស់​រាជ​រដ្ឋាភិបាល​ ដែល​ក្នុង​នោះ​មាន​លោក សម រង្ស៊ី​ ជា​ឧទាហរណ៍គំ​រូ​អាក្រក់​ស្រាប់។ ក្រៅ​ពី​នេះ​ ពួក​គេមាន​តែ​ការ​ប្រមាថ​រាជ​រដ្ឋាភិបាល​ រដ្ឋសភា និង​ប្រព័ន្ធ​តុលាការ​ខ្មែរ​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ចាត់​វិធាន​ការ​ណ៍​តាម​យុត្តាធិការនៃ​ផ្លូវ​ច្បាប់​។ជាទម្លាប់​ក្រុម​ប្រឆាំង​តែង​តែ​​ធ្វើ​ការ​តវ៉ា​ថា ពួក​គេខ្វះ​សិទ្ធិ​ ឬ​ត្រូវ​ទទួល​រង​ការ​គាប​សង្កត់​​គំ​រាម​កំ​ហែង​នានា ក្នុង​ខណៈ​ពេល​គេនាំ​គ្នា​បង្កើត​នូវ​កំ​ហុសជាបន្ត​បន្ទាប់​ដោយ​គ្មាន​ការ​កែ​ប្រែឥរិយាបថនោះ​។ បើ​និយាយ​ពី​ប្រវត្តិអតី​ត​កាល​ក្នុង​ផ្នែក​ខ្លះ​នៃ​អំ​ពើល្មើសច្បាប់​របស់​ក្រុម​ប្រឆាំង​ គឺ​ លោក ​រ៉ុង​ឈុន​ ធ្លាប់​​ជាប់​ពន្ធ​នាគារ​ព្រៃ​សក្នុង​ករណី​បំ​ផ្លាញ​​ការងារ​បោះ​បង្គោល​ព្រំ​ដែន​របស់​រាជ​រដ្ឋាភិបាល​នាពេល​កន្លង​មក​ ។​ចំ​ណែក​ឯ លោក សម រង្ស៊ី​  គឺ​ជា​ជន​ល្មើសមួយរូប​កំ​ពុង​មាន​ពិ​រុទ្ធ​ ដោយ​ត្រូវ​បាន​តុលាការកាត់ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១២ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ ដោយ​អំ​ពើ​បំ​ផ្លិច​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង​ និង​បទ​ក្លែង​ឯកសា ផែន​ទី​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។

                ដូច្នេះ​ ក្រុម​បក្សប្រឆាំង​ ក៍​ដូច​ជា​ក្រុម​របស់​លោក រ៉ុង​ ឈុន គឺ​ជា​ក្រុម​ដែន​មាន​និស្ស័យ​ជាមួយ​ពន្ធ​នាគារ​ ហើយ​បើ​តាម​ព័ត៌មាន​ច្បាស់​ការ​ដែល​គេទទួល​បាន​ គឺ​លោក​ រ៉ុង ឈុន ធ្លាប់​បាន​ប្រកាសឲ្យ​ដឹង​ថា​ ពេល​ដឹក​នាំ​ធ្វើ​កូដកម្ម​ បាតុកម្ម​ម្តង​ៗ គឺ​លោករ៉ុង ឈុន មិន​បាន​ប្រកាន់​យកនូ​វ​​ការ​គោរព​ច្បាប់​​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​​តែង​តែ​ស្រែក​ជេរប្រមាថ​ ត្មេះ​ដៀល​ថ្នាក់​ដឹក​នាំ​ប្រទេស​ មន្ត្រី​ជាន់​ខ្ពស់​ អាជ្ញាធរពាក់​ព័ន្ធ​ និង​ថៅ​កែ​រោង​ចក្រ សហ​គ្រាស​ដោយ​សម្តី​អសុរោះ​ជា​ទី​បំ​ផុត​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​អំ​ពើ​ហឹង្សាកើត​ឡើង​ ឬ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​និង​រុញ​ច្រាន​ឲ្យ​ប្រជា​ពល​រដ្ឋ កម្ម​ករមាន​ទោស​ដោយ​ការ​ដឹក​នាំ​របស់ខ្លួន​ ទើប​ការប្រមូល​ផ្តុំ​របស់​លោកកំ​ណត់​ថា មាន​ន័យ​ និងបាន​​​ល្បីឈ្មោះ​​។ ទង្វើដ៏លាមក​​របស់​គណបក្ស និង​អង្គការ​ប្រឆាំង​ទាំង​នេះ​មិន​ខុសអ្វី​ពី​ការ​កេណ្ឌ​ប្រជាពល​រដ្ឋដើម្បី​បំ​រើ​ឧបាយ​កល​អាក្រក់​របស់​ខ្លួន​ ក្នុងការ​​ធ្វើ​ប្រជា​ភិ​ថុត​ កល​ល្បិច​បោក​ប្រាស់​រាស្ត្រ ដើម្បី​ចង់​បាន​ប្រជាប្រិយ៍​ភាព​ អំ​ណាច​និង​ផល​ប្រយោជន៍​នយោបាយសួន​តួតែ​ប៉ុណ្ណោះ​។

បើ​និយាយ អំពី​ការ​ងារ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​ ‑ វៀត​ណាម​ ជា​ពិ​សេសនៅ​ស្រុក​កំ​ចាយ​មា ខេត្ត​ព្រៃវែង​ គឺ​ជាក់​ស្តែង​នៅ​ចំ​នុចទី​តាំង​បង្គោល​នោះ លោក រ៉ុង ឈុន មិន​បាន​ទទួល​នូវ​ការ​បញ្ជាក់​ណាមួយ​​ពី​ប្រជា​ពល​រដ្ឋនិង​អាជ្ញាធរ​ថា មាន​ការ​បាត់​បង់​ទឹក​ដី​ ដូច​ព័ត៌មាន​ដែល​លោកទទួល​បាន​ពី​ដំ​បូង​នោះ​ឡើយ​​ ។ ជា​សកម្មភាព​បន្ត​​ ក្រោយ​​ពី​បរាជ័យ​ក្នុង​ការ​ខក​ខាន​មិន​បាន​រិះ​គន់​រដ្ឋាភិបាល​ លោក រ៉ុង​ ឈុន បាន​បង្វែរទិស​ដៅ​ទៅ​ពិ​និត្យ​បង្គោល​ព្រំ​ដែន​លេខ ១២៥​ នៅ​ឯស្រុក​ពញាក្រែក​ខេត្ត​កំ​ពង់​ចាម​វិញ​ ក៏​ប៉ុន្តែ​ បង្គោលព្រំ​ដែន​នោះ​ គឺ​កាលពី​ពេល​ថ្មី​ៗ​ត្រូវ​បាន​​សម្តេច​​ ហេង សំរឹន​ ប្រធាន​រដ្ឋសភាបំ​ភ្លឺជូន​ក្រុម​តំ​ណាង​រាស្ត្រគណបក្ស​ប្រឆាំង​រួច​ហើយ​ ថា​មិន​មាន​ការ​បាត់​បង់​ទឹក​ដី​នោះឡើយ គឺ​រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ផែន​ទី​ និង​មាន​ការ​ចូល​រួម​ ​និង​​ដឹង​ឮពីអាជ្ញាធរក៏​ដូច​​​ប្រជា​ពល​រដ្ឋនៅ​ទី​នោះ​ទៀត​ផង​។ ដូច្នេះ​ ការ​ធ្វើ​សកម្ម​ភាព​បំ​ពុល​បរិយា​កាស​ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន និង​គូកន​ គឺ​ពុំ​មាន​តម្លៃ​សម្រាប់​ការ​ចូល​រួម​ចំ​ណែក​ពង្រឹង​លទ្ធិ​ប្រជា​ធិ​បតេយ្យ​ និង​ការ​គោរព​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ពួក​គេពុំ​ដឹង​ពី​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ក្នុង​ឋានៈ ជាអង្គការ​សមាគមក្រៅ​រដ្ឋាភិបាល​ឡើយ​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពួក​គេថែម​ទាំង​បាន​​ប្រើ​វិធី​ស្មោគ​គ្រោកក្នុង​ការ​បំ​ភ័យ​បរទេស​ឲ្យ​ស្អប់​ខ្ពើម​ស្រុក​ខ្មែរ​​  និងរិះ​គន់​ដើម្បី​យក​ជំនួយសម្រាប់​ជេររដ្ឋាភិបាល​ ដែល​ចរិត​របស់ក្រុម​លោក រ៉ុង ឈុន ត្រូវ​បាន​គេហៅ​ថា ជា​មេដឹក​នាំ​សមាគម​ទំ​នើងឥត​ព្រំ​ដែន​ និង​គ្មាន​ច្បាប់​ទម្លាប់​​ ឬ​ក៏​ជា​ក្រុម​អាណាធិបតេយ្យនិយម​​ដែល​គួរតែ​ត្រូវ​បាន​ទប់​ស្កាត់៕
ពូន សំ រេច​

ចៅក្រម មិនទាន់​សម្រេច​បែប​ណា​ទេ ចំពោះ​ការស្នើសុំ​ធានា​ជនជាតិ​ថៃ​ទាំង ៧ នាក់ ឲ្យនៅ​ក្រៅ​ឃុំ​

ភ្នំពេញ: រហូត ​ដល់​ល្ងាច​ថ្ងៃទី​១០​មករា ឆ្នាំ​២០១១​នេះ លោកស្រី ចាំង ស៊ី​ណាត ចៅក្រម​ស៊ើបសួរ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​ជនជាតិ​ថៃ​ទាំង ៧ នាក់ មិនទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ ជុំវិញ​សំណើសុំ​ធានា​ជនជាតិ​ថៃ​ទាំងនោះ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​     ​លោកស្រី​ចៅក្រម ចាំង ស៊ី​ណាត បាន​ថ្លែងថា លោកស្រី​បាន​ទទួល​នូវ​សំណើ​របស់​មេធាវី​ទាំងនោះ​ហើយ​។ លោកស្រី កំពុង​តែ​ពិនិត្យ និង​ពិចារណា​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះ​។ ពោល​គឺ លោកស្រី​ចៅក្រម មិនទាន់​សម្រេច​យ៉ាងណា​ទេ​។ ប៉ុន្តែ​បើ​តាម​ច្បាប់ លោកស្រី​មាន​ពេល​យ៉ាងយូរ​រយៈពេល ៥ ថ្ងៃ ត្រូវ​ឆ្លើយតប​ទៅកាន់​មេធាវី​ការពារ​ជនជាប់ចោទ ថា​តើ​យល់ព្រម​ឲ្យ​ជនជាតិ​ថៃ​ទាំង ៧ នាក់ នោះ ស្ថិតនៅ​ក្រៅ​មន្ទីរឃុំឃាំង​ជា​បណ្តោះអាសន្ន ឬ​មិន​យល់ព្រម​។​


​     ​ការលើកឡើង​របស់​លោក​ស្រី​ចៅក្រម​ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ ក្រោយពី​ក្រុម​មេធាវី បាន​ដាក់​ពាក្យសុំ​ធានា​ជនជាប់ចោទ​ថៃ​ទាំង ៧ នាក់ ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​មាន​បង់ប្រាក់​ធានា​។ ពាក្យសុំ​ធានា ដែល​ចុះហត្ថលេខា​រួមគ្នា ដោយ​លោក ប៉ិច វិច្ឆិកា និង​លោក រស់ អូន មេធាវី​ការពារ​ជនជាតិ​ថៃ​ទាំង ៧ នាក់ ត្រូវបាន​ដាក់​ទៅ​កាន់​ផ្នែក​រដ្ឋបាល​របស់​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​១០​មករា​នេះ​។​


​     ​លោក ប៉ិច វិច្ឆិកា មេធាវី​ការពារ​ជនជាតិ​ថៃ ៤ នាក់ ក្នុងចំណោម​ជនជាតិ​ថៃ​ទាំង ៧ នាក់ បាន​ថ្លែងថា ពាក្យស្នើសុំ​ធានា​កូនក្តី​របស់​លោក ឲ្យ​ស្ថិតនៅ​ក្រៅ​មន្ទីរឃុំឃាំង ជា​បណ្តោះអាសន្ន ត្រូវបាន​ដាក់​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១០​មករា​។ ក្នុង​ពាក្យសុំ​ធានា​នោះ គឺ​ម្នាក់ៗ បាន​ភ្ជាប់​លុយ​ធានា​ចំនួន ១ លាន​រៀល​។ 

 
     ​លោក​មេធាវី បាន​បន្ថែមថា តាម​ការជជែក​គ្នា ខាង​ស្ថានទូត​ថៃ គេ​ក៏​ធ្វើ​លិខិត​សុំ​ធានា​ជនជាតិ​ថៃ​ទាំងនោះ ដោយ​មិន​ឲ្យ​រត់​គេច​ទៅណា ហើយ​សន្យាថា បើ​តុលាការ​ត្រូវការ យើង​នឹង​នាំ​គាត់​ទៅ​តុលាការ​។ យើង​ស្នើ​សុំ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​នេះ អម​ដោយ​លិខិតធានា​របស់​ស្ថានទូត​។ នោះ​គឺ​ជនជាតិ​ថៃ​ទាំង​៧​នាក់ នឹង​ត្រូវ​ធានា​ឲ្យ​ស្នាក់នៅ​ក្នុង​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​ភ្នំពេញ​។  


​     ​ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​រួមមាន​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់ និង​មេ​បាតុករ​អាវ​លឿង​ម្នាក់​ផង​នោះ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ពីបទ​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា ក្នុង​បំណង​ទុច្ចរិត​។ ការចោទប្រកាន់​លើ​ជនជាតិ​ថៃ​ទាំងនោះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ក្រុម​ជ្រុលនិយម​ថៃ​ទាំង ៧ នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០​។ តាមច្បាប់ ជនជាតិ​ទាំង ៧ នាក់​នោះ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ក្នុង​ម្នាក់ៗ​ចំនួន ១៨ ខែ​។ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​ជនជាតិ​ថៃ​ទាំង ៧ នាក់ កាល​ពី​ព្រហស្បតិ៍ ទី​៦​មករា ឆ្នាំ​២០១១៕​
 
ដោយ : លីហូវ

មេ​បញ្ជា​ការ​​កងទ័ពជើង​គោក​ថៃ​អំពាវ​នាវ​​ឱ្យកំណត់ព្រំដែនកម្ពុជា​​​-ថៃ​​តាម​បច្ចេក​ទេស​ទំនើប​​...កម្ពុជា​មានផែនទី​អន្តរជាតិ ប៉ុន្តែ​ថៃ​​មិនគោរព


(រូបថត កាសែតថៃ)
មេបញ្ជា​ការ​​កង​ទ័ព​ជើង​គោក​ថៃ ឧត្តមសេនីយ៍​​ប្រាយុទ្ធ​​ ចាន់​អ៊ូចា

ដោយ ៖ កោះឯករាជ្យ


យោង ​តាម​កាសែត​ឌឹណេស្សិន​​ចេញ​ផ្សាយ​ថ្ងៃទី​​១០ មករា ​​​ថា មេបញ្ជា​ការ​​កង​ទ័ព​ជើង​គោក​ថៃ ឧត្តមសេនីយ៍​​ប្រាយុទ្ធ​​ ចាន់​អ៊ូចា ​បាន​អំពាវ​នាវ​​ឱ្យមាន​យន្ត​ការ​ថ្មីមួយ ដើម្បី​ដោះ​ស្រាយ​​ជំលោះ​​ព្រំដែន​​ជា​មួយ​កម្ពុជា ដោយ​លោក​​ថ្លែង​ថា ការកំណត់​ព្រំ​ដែន​លើក​​មុនដែល​ធ្វើឡើង​​កាលពី​​៣០​ឆ្នាំ​កន្លង​​ទៅ​គឺ​​ ប្រើ​បច្ចេកទេស​​​មិនទំនើប ។ កាសែត​ថៃ​ដដែល​​បានដកស្រង់​​សំដីលោក​ប្រាយុទ្ធ ​ថ្លែង​ថា នៅពេលកំណត់ព្រំដែន​​​កាល​​នោះ​ គេ​ប្រើប្រាស់​​ដំរីមិន​មែនប្រើ​ប្រាស់​​​​​យន្ត​ហោះ​​ទេ ។ ​កង​ទ័ពថៃ​នឹង​មិន​បណ្តោយ​​​ឱ្យ​ប្រទេស​​បាត់បង់​ទឹកដីឡើយ ហើយ​​ពេលនេះ​​បានត្រៀម​​ខ្លួន​​រួច​ជាស្រេច​​ដើម្បី​​ការពារ​អធិប​តេយ្យ​ភាព ​ជាតិ ប៉ុន្តែ​​ទាក់ទិន​​ទៅ​នឹង​​ករណី​ពល​រដ្ឋ​ថៃ​​៧​នាក់​ដែលត្រូវ​បាន​ចាប់ខ្លួន ​ពីបទ​​ចោទ​ប្រកាន់​​ចូលទឹកដីកម្ពុជា​ដោយ​ខុស​ច្បាប់​​​នោះ​ កង​ទ័ពត្រូវ​តែ​រង់ចាំ​​ទទួល​លទ្ធ​ផល​តាម​រយៈ​​​ការ​ដោះស្រាយ​​ដោយ​តុលាការ ។
ឧត្តមសេនីយ៍ ​​​មេ​បញ្ជា​ការ​​កង​ទ័ព​ថៃ​រូបនេះ​​អះអាង​ថា ប្រសិនបើ​​​ការ​កំណត់ព្រំដែន​​គោក​​មានលក្ខណៈ​ច្បាស់លាស់​ ហើយភាគី​ម្ខាង​​រំលោភ​​បំពាន​​​ទឹកដី​របស់​យើង​​វា​នឹង​មាន​ការ​បាញ់​តប​ តគ្នា​ ដើម្បី​​ការពារ​អធិប​តេយ្យភាព​​​ ។ ​ដើម្បី​ទប់ស្កាត់​​ប្រទេស​ទាំង​ពីរ​កុំ​​ឱ្យ​ធ្វើសង្គ្រាម​​ជាមួយគ្នា​ ដោយសារ​ការ​អះអាង​​ពី​ការ​ទន្ទ្រាន​ទឹកដី ប្រទេស​ទាំង​ពីរ​ (កម្ពុជា និង​ថៃ) ត្រូវតែ​​​ចុះហត្ថលេខា​​លើ​សន្ធិ​សញ្ញា​​មួយ ដើម្បី​ឈាន​​ដល់​ការ​សំរេច​បាន​កិច្ចព្រមព្រៀង​មួយ ហើយ​លោក​​ចង់​ឱ្យ​ព្រំដែន​រវាង​ប្រទេសថៃ​​ និង​កម្ពុជា​ត្រូវ​កំណត់​​ និងវាស់​ឡើង​​វិញដោយ​ប្រើប្រាស់​​បច្ចេក​ទេស​ទំនើប ។
គួរបញ្ជាក់ ​ថា ​ខ្សែ​ប​ន្ទាត់ព្រំដែន​​​ត្រូវបាន​ធ្វើ​ការ​​​វាស់វែង​​រួច​រាល់​​ជាស្ថាពរ​ ហើយ​ ដោយ​មាន​ផែន​ទី​ច្បាស់លាស់​ទទួលស្គាល់​​ពីតុលាការ​​យុត្តិ​ធម៌​​​​អន្តរជាតិ ​​ក្រុង​​ឡាអេ...​​ជាមួយនេះ​មាន​​បង្គោល​​​សីមា​ច្បាស់លាស់​​ ប៉ុន្តែ​​​យើង​ទទួល​​ស្គាល់​​​ផងដែរ​ថា តំបន់​​ខ្លះ​​បង្គោល​សីមា​ខ្លះ​ វា​រលុប​​បាក់បែក ដោយសារ​​ការបំផ្លិច​បំផ្លាញ​​នៃ​​សង្គ្រាម​​​​ជិត​៣ទសវត្ស​​របស់កម្ពុជា ធ្វើ​ឱ្យ​ពិបាក​​កំណត់​ ដូច្នេះ​ត្រូវ​ការ​ពិនិត្យ​​​ឡើងវិញ ​ប៉ុន្តែ​​ភាគី​សៀម​​​ទៅវិញទេ ដែល​កំសាក​ក្នុង​ការ​បោះ​បង្គោល​​​​សីមា​នៅកន្លែង​ដែលគ្មាន​​បង្គោល ។​
គួររំលឹក ​ថា ថ្មីៗ​នេះ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បានជំរុញ​​លោកកាស៊ីត ភីរម្យ ​រដ្ឋ​មន្ត្រីការបរទេសថៃ ​ខណៈ​អញ្ជើញ​​ទស្សន​កិច្ច​​ផ្លូវការ​នៅកម្ពុជា​​ថា សូមជួយធ្វើយ៉ាង​ណា​ជំរុញ​​ឱ្យ​សភាថៃ​​អនុម័ត​​៣​ចំណុច​​ ដែលថៃ​​ព្រមព្រៀង​​ជាមួយកម្ពុជាកន្លង​មក ទាក់ទង​នឹងបញ្ហាព្រំដែន​​ ​បញ្ហា​​យោធា និងជា​បញ្ហា​​ច្រើនទៀត​...​​រហូត​មក​ដល់​​ពេលនេះ​​សភា​ថៃ​​មិន​​ទាន់អនុម័ត​ នៅឡើយ​ទេ​...​​មិន​ដឹង​ថា ថៃ​មាន​ចេតនា​ធ្វើ​ឱ្យយឺត​? ឬ​មិន​ចង់​?
អ្នក​ តាម​​ដាន​​សភាពការណ៍​រវាង​កម្ពុជា-ថៃ ​បានលើកឡើង​​ថា បញ្ហា​​ព្រំដែន​នេះ ចង់​វាស់​តាម​លក្ខណៈ​​ទំនើប​​ ឬបោះ​បង្គោល​​តាមលក្ខណៈ​​​ទំនើប​​​​យ៉ាង​ណាក៏ដោយ ​ឬ​ជិះ​​យន្តហោះ​​យ៉ាង​ណា​ក៏ដោយ ​គឺ​កម្ពុជារង់ចាំ​ដោយរីករាយ​​ដែរ ព្រោះ​យើង​មាន​​ផែនទី​អន្តរជាតិ​​ទាំងអស់គ្នា​...​​កុំ​យក​​អាផែនទី​ឯកតោ​ ភាគី​​មក​ឱ្យសោះ (ផែន​ទី​​គូរ​ខ្លួនឯង) ​ប៉ុន្តែ​ថៃ​​មិន​​ព្រមធ្វើ​​ ហើយ​​​​នៅ​តែចិញ្ចឹម​​មហិច្ឆតាឈ្លានពាន​​មកលើ​កម្ពុជា​​ដដែល​​ជា​ដដែល ៕​ 

វត្ត​កែវ​​សិក្ខា​គិរី​ស្វារៈ​ជាទី​កន្លែង​សៀម​ឈ្លានពាន​ត្រូវ​បាន​ចារឹតទុក



 (​រូបថត ត្បែងមានជ័យ)


ដោយ ៖ កោះឯករាជ្យ



(​រូបថត ត្បែងមានជ័យ)



 ខេត្តព្រះវិហារ ៖ វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះវិហារ ​ស្ថិតនៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​ត្រូវ​បាន​កត់​​ត្រា​ទុក​ពីមហិច្ឆ​តា​ ឈ្លាន​ពាន​​របស់​សៀម​កាលពី​ជាង​២​ឆ្នាំមុន ។ នៅ​ទី​នោះមានផ្ទាំងថ្ម​មួយ​ដុំ​ធំ​ជា​កន្លែង​​ដែល​ឧត្ដម​សេនីយ៍មេបញ្ជាការ​ ទ័ព​សៀម​ម្នាក់​ឈ្មោះកា​ណុ​ក បាន​ដឹកនាំ​ទាហាន​សៀម​ប្រមាណ​ពី៤៥០​ ​ទៅ​​៧០០​នាក់ ចូល​ឈ្លានពាន​ឈរជើង​កាន់កាប់​ក្នុង​ទី​អា​រាម​ខ្មែរ ​កាលពី​វេលា​ម៉ោង​១២​ និង៣៥​នាទី​​រសៀលថ្ងៃ​ទី​១៥​ កក្កដា​ ឆ្នាំ​២០០៨​កន្លង​ទៅ ​ខណៈ​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​​អង្គកំពុង​គង់នៅ​ទី​នោះជា​ប្រចាំ ។​
ចំណុច ​នេះគឺជា​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ដែល​នៅ​​ថ្ងៃ្ង​ទី​១៥ កក្កដា ២០០៨​ បាន​ត្រូវ​មេដឹកនាំ​សៀម​វង្វេង​ប្រវត្ដិសាស្ដ្របាន​បញ្ជា​ឱ្យ​ឧត្ដម​សេ​នីយ៍ ​មេទ័ព​ថ្មើ​រជើង​​របស់​ខ្លួនឈ្មោះកា​ណុ​ក​កែន​ប្រមូល​ទ័ព​ឈុត​ខ្មៅ​របស់​ ពួក​គេចូល​ឈ្លានពាន​ក្នុង​ទឹកដី​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ ។ ​ពេល​នោះ​កង​ទ័ព​ខ្មែរ​ដ៏អង់អាចក្លា​ហាន​បាន​ធ្វើការ​ប្រឈម​មុខ​តប​វិញ​ដោយ​ មិន​អនុញ្ញាត​ឱ្យ​ទ័ព​សៀមឈរ​ជើង​ទីនោះ​បាន​យូរ​ឡើយ គឺត្រូវ​ចាក​ចេញ​ជា​បន្ទាន់​ពី​ក្នុង​អធិប​តេយ្យភាព​របស់​ខ្មែរ ។​ តែ​នៅ​ពេល​នោះ​តាម​ការ​សង្កេត ​ទោះកង​ទ័ព​​សៀមដកចេញពី​ក្នុងទឹកដី​ខ្មែរ​ស្ទើរតែ​១០០%​ក៏​ពិតមែន​ តែ​ពួក​ជ្រុលនិយម​សៀមនៅ​ធ្វើមុខ​ក្រាស់​ដោយ​រក្សា​កម្លាំង​ទ័ព​របស់​ខ្លួន​ ឱ្យ​ឈរជើង​នៅ​លើ​ផ្ទាំងថ្ម​ដ៏ធំ ​ដែល​ស្ថិតនៅ​កណ្ដាល​បរិវេណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចំនួន​១០​ នាក់ចាប់តាំងពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​ថ្ងៃ​ទី​១ ធ្នូ ២០១០ ទើប​ពួក​គេ​​បង្ខំចិត្ដ​ចាកចេញ​អស់ពី​ក្នុង​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​ រៈរបស់​ខ្មែរ ។
ពេល ​នេះ​ទោះ​បី​ទ័ព​សៀម​ បាន​ដកចេញ​អស់​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​ហើយ​ក្ដី ក៏អ្វី​ដែលជា​ស្លាក​ស្នាម​​នៃការប្រឈម​មុខ​នឹង​គ្នា​រវាង​ខ្មែរ ​និង​សៀម​នៅ​លើ​​ផ្ទាំងថ្ម​​ក្នុង​បរិ​វេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈដែល​ ឧត្ដម​សេ​នីយ៍កា​ណុ​ក មេទ័ព​សៀម​បាន​ចូល​ឈ្លានពាន​ត្រូវ​បាន​ប្រមុខ​ដឹកនាំនៃ​រាជរដ្ឋាភិបាល​ កម្ពុជាសំរេច​​ឱ្យ​អាជ្ញាធរខេត្ដព្រះវិហារ​ចារឹក​ជាស្លាក​សញ្ញា​សំគាល់​ សំរាប់បង្ហាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរ​ជាតិដែល​ចូល​ទៅ​ទស្សនា​ប្រាង្គ​ប្រា​សាទ​ព្រះ​វិហារ​របស់​ខ្មែរនៅ ​លើ​កំពូលភ្នំ​ដងរែក​បាន​ឃើញ​​បាន​ជ្រាបនូវរាល់​អ្វី​ដែល​ជា​សច្ចភាព និង​សម្រាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយបានដឹង​ពី​​ប្រវត្ដិសាស្ដ្រ​ថ្មីៗ​ របស់​ជាតិខ្លួន​ ។
លោកស ថា​វី អភិបាលរង​ខេត្ដព្រះវិហារ ប្រចាំការ​តំបន់​ប្រាសាទព្រះវិហារដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សាងសង់​ ស្លាក​សញ្ញា​សំគាល់​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មក​រា កន្លង​ទៅ​ថ្មី​ៗ​នេះ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ស្លាក​សញ្ញា​ដែល​បាន​សាង​សង់​នៅ​លើ​​ផ្ទាំងថ្ម​នៅ​កណ្ដាល​វត្ដ​កែវ​សិក្ខា​ គិរីស្វា​រៈ ដែល​មាន​ឆ្លាក់​អក្ស​រដាក់​ចំណងជើង​ថា «ទី​នេះ​ជា​កន្លែង​សៀម​ឈ្លានពាន​» នោះគឺ​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​ដឹកនាំ​នៃរាជ​រដ្ឋា​ភិ​បាល ​កម្ពុជា និង​មានការ​ឯកភាព​ពី​សំណាក់​គណៈ​មេបញ្ជាការ​ឯកភាព​សមរភូមិទិស​យោធភូមិ​ភាគ​ ទី​៤ និង​មេបញ្ជាការ​សមរភូមិ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ។ ស្លាក​សំគាល់​ទីកន្លែង​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១១ អំពី​ថ្ម​ម៉ា​ប ទំហំ ០,៩០​ម៉ែត្រ×១,៨០​ម៉ែត្រ​ចារឹក​អក្សរធំ​ៗ​ពណ៌​មាស បែរមុខ​ទៅ​ទិស​ខាងកើតចំ​គោ​បុ​រៈ​ទី​៥ ។ លោកស ថា​វី បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ស្លាក​សំគាល់​នោះ​បាន​សាងសង់​រួចរាល់​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​កំពុង​តែ​រៀបចំធ្វើ​របង​ហ៊ុម​ព័ទ្ធ​ជុំវិញ​បរិវេណ​​ ផ្ទាំង​ថ្ម​នោះ ដើម្បីការពារ​ទៀតផង ៕

អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​សិទ្ធិ​ស្ត្រី​ក្នុង​​ឱកាស​បាន​ក្លាយ​ជា​ប្រទេស​ទី​១០០​ដែល​ផ្តល់​សច្ចាប័ន​លើ​នីតិវិធី​ថ្មី​នេះ​


ភ្នំពេញ ​៖ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​​ (ការិយាល័យ​ OHCHR​) និង​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្រី្ត​ (UN WOMEN) បាន​ស្វាគមន៍​ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា​ លើ​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​ រើសអើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១១​។
តំណាង ​ UN WOMENលោក​Wenny Kusumaបាន​ប្រសាសន៍​ថា​ ការិយាល័យ​OHCHR និង​UN WOMEN សូម​អបអរ​សាទរ​ដល់​រាជរដ្ឋាភិបាល​ចំពោះ​ការ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​នូវ​ ការ​ប្តេជ្ញា​ចិត្ត​ជា​បន្ត​ដើម្បី​ការពារ​និង​លើក​ស្ទួយ​សិទ្ធិមនុស្ស​ជា​ ពិសេស​សិទ្ធិ​ស្រ្តី​។ ការ​ទទួល​យក​របស់​រដ្ឋាភិបាល​នូវ​នីតិវិធី​បណ្ដឹង​របស់​CEDAWបង្ហាញ​ថា​ រដ្ឋាភិបាល​អនុវត្តន៍​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​យ៉ាង​ហ្មត់​ ចត់ក្នុង​ការ​ធានា​ថា​ការ​ដោះស្រាយ​ពិត​ប្រាកដ​ទាន់​ពេល​​វេលា​​និង​អាច​ អនុវត្តន៍​បាន​ពិត​ជា​មាន​សម្រាប់​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ ។តាម​រយៈ​ការ​ផ្ដល់​សច្ចាប័ន​ពិធី​សារ​បន្ថែម​លើ​អនុសញ្ញា​CEDAW បច្ចុប្បន្ន​នេះ​កម្ពុជា​អនុញ្ញាត​ឲ្យ​ឯកត្ត​បុគ្គល​និង​ក្រុម​ផ្សេង​ៗ​ដែល​ យល់​ថា​សិទ្ធិ​របស់​ខ្លួន​ត្រូវ​បាន​រំលោភ​បំពាន​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ស្រ្តី​ ។ ​គណៈកម្មាធិការ​នេះ​ អាច​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​ទាំង​នេះ​នៅ​ពេល​ដែល​ការ​ដោះស្រាយ​បណ្តឹង​នេះ​ ត្រូវ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ​ទៀត​គណៈកម្មាធិការ​នេះ​អាច​ផ្ដួចផ្ដើម​ការ​ស៊ើប​អង្កេត​ដោយ​ ស្វយ័ត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​ស្រី្ត​ធ្ងន់ធ្ងរ​​ឬ​ជា​ប្រព័ន្ធ​។​ក្នុង​ នាម​ជា​រដ្ឋ​ទី​១០០​ដែល​ផ្តល់​សច្ចាប័ន​លើ​ពិធី​សារ​បន្ថែម​នេះ​កម្ពុជា​ក៏​ ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​មួយ​ផង​ដែរ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​ផ្ដល់​ វេទិកា​អន្តរជាតិ​សម្រាប់​ដោះស្រាយ​បណ្តឹង​ផ្សេង​ៗ ដែល​មាន​ហ្វីលីពីន​ និង​ ថៃ​ ជា​ប្រទេស​ពីរ​ទៀត​ក្នុង​សមាគម​អាស៊ាន​ ដែល​បាន​​ចាត់​​វិធាន​​ការ​នេះ​។
តំណាង ​ការិយាល័យ​OHCHR លោក​គ្រីស្តូហ្វ ប៉េស៊ូ មាន​ប្រសាសន៍​ថា​ យន្តការ​ដោះស្រាយ​បណ្តឹង​ដែល​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ បង្កើត​ឡើង​ផ្តល់​អត្ថន័យ​ជាក់​ច្បាស់​ដល់​សិទ្ធិ​ស្រ្តី​តាម​រយៈ ការ​ផ្តល់​ឲ្យ​ឯកត្តបុគ្គល​នូវ​​មធ្យោបាយ​បន្ថែម​ក្នុង​ការ​ដោះស្រាយ​ត្រឹម​ ត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​រំលោភ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ជីវិត​រស់ ​នៅ​។
រដ្ឋាភិបាល ​កម្ពុជា​ទទួល​បាន​ការ​អបអរ​សាទរ​ចំពោះ​ភាព​ជឿន​លឿន​នេះ​។​ យើង​សង្ឃឹម​ថា​កម្ពុជា​នឹង​កសាង​បន្ថែម​ពី​លើ​ចំណុច​ចាប់​ផ្តើម​នេះ​ហើយ​ ផ្តល់​សច្ចាប័ន​លើ​យន្តការ​ដោះស្រាយ​បណ្តឹង​ទាំង​ឡាយ​ក្រោម​សន្ធិសញ្ញា​ សិទ្ធិ​មនុស្ស​ឯ​ទៀត​ ។​យន្តការ​បណ្តឹង​ជា​បុគ្គល​ផ្សេង​ទៀត​បើក​សម្រាប់​ប្រទេស​កម្ពុជា​ទទួល​យក​ មាន​ជា​អាទិ​នៅ​ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​បំបាត់​រាល់​ទម្រង់​ នៃ​ការ​រើសអើង​ពូជសាសន៍​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​និង​អនុសញ្ញា​ប្រឆាំង​ទារុណ​កម្ម​និង​ការ​ប្រព្រឹត្ត​មក​លើ​ ខ្លួន​ ឬ​ទណ្ឌកម្ម​ឯ​ទៀត​ដែល​ឃោរឃៅ​អមនុស្ស​ធម៌​ឬ​បន្ថោក​បន្ទាប​។យន្ត​ការ​ដូច​​ នេះ​ក៏​មាន​ផង​ដែរ​ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ការ​ពារ​សិទ្ធិ​ កម្មករ​ទេ​សន្ត​ប្រវេសន៍​ និង​សមាជិក​គ្រួសារ​ទាំង​អស់​របស់​ពួក​គេ​និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ ពិការ​ហើយ​កម្ពុជា​ អាច​ទទួល​យក​នៅ​ពេល​ដែល​កម្ពុជា​ បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ទាំង​នេះ​រួច​ ៕
ឡាយោ

អាភីស៊ីត​រក​វិធី​ជួយ​សង្គ្រោះ​ជន​ជាតិ​ថៃ​ទាំង​៧​រូប​ឲ្យ​ឆាប់​ផុត​ តែ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ

ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​លោក​អាប់ភីស៊ីត​បាន​និយាយ​ថា​ខណៈ​នេះ​រដ្ឋាភិបាល​ថៃ​កំពុង​ប្រមូល​ផ្ដុំ​កម្លាំង​ជួយ​សង្គ្រោះ​ជន​ជាតិ​ថៃ​ទាំង​៧​រូប​ឲ្យ​អស់​ពី​សមត្ថភាព​និង​គ្រប់​មធ្យោបាយ​ទាំង​អស់ឆ្លើយ​តប​ទៅ​និង​សំណួរ​សួរ​ថា​តើ​ពេល​នេះ​មាន​គម្រោង​​ចរចា​ជា​មួយ​កម្រិត​រដ្ឋាភិបាល​និង​រដ្ឋមន្ត្រី​ហើយ​ឬ​នៅ​?លោក​អាប់​ភី​ស៊ីត​បាន​ឆ្លើយ​ថា​យើង​បាន​ធ្វើ​គ្រប់​មធ្យោបាយ​ទាំង​អស់​រួច​ហើយ​។ឆ្លើយ​ទៅ​និង​សំណួរ​បន្ត​ដែល​សួរ​ថា​តើ​មាន​ផែន​ការ​បំរុង​ទុក​ហើយ​ឬ​នៅ​ប្រសិន​បើ​លទ្ធផល​របស់​តុលាការ​កម្ពុជា​បញ្ច្រាស​ទិស​គ្នា ​ទៅ​នឹង​គោល​ដៅ​របស់ រដ្ឋាភិបាល​ នោះ​?លោក​អាភីស៊ីត​ឆ្លើយ​ថា​ជំហាន​ដំបូង​យើង​នឹង​មើល​ថែ​ទាំ​អ្នក​ទាំង​៧​រូប​នោះ​ឲ្យ​ល្អ​បំផុត​ចំណែក​រឿង​ដទៃ​ទៀត​គិត​គូ​តាម​ក្រោយ​។
លោក​អាភីស៊ីត​មិន​បាន​ឆ្លើយ​តប​ទៅ​និង​សំណួរ​ដែល​គេ​ចោទ​សួរ​ថា​តើ​រង់​ចាំ​ដល់​ពេល​ណា​ទើប​លោក​អាប់​ភី​ស៊ីត​ទូរស័ព្ទ​ទំនាក់​ទំនង​ជា​មួយ​សម្ដេច​ហ៊ុន​សែន​ផ្ទាល់​តែ​ម្ដង​នោះ?សំណួរ​នេះ​ត្រូវ​បាន​លោក​អាប់​ភី​ស៊ីត​មិន​ឆ្លើយ​ហើយ​ដើរ​គេច​ពី​អ្នក​សារព័ត៌មាន​តែ​ម្ដង​៕
សុវណ្ណា

សម្តេច​តេជោ ៖ រឿង​ប្រជាពលរដ្ឋ​ថៃ​ទាំង​៧​នាក់​ជា​សមត្ថកិច្ច​របស់​តុលាការ​គ្មាន​អ្នក​ណា​អាច​លូក​ដៃ​បាន​ទេ


ភ្នំពេញ ៖ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពាក់​ព័ន្ធ​ទៅ​ដល់​ប្រជាពលរដ្ឋ​ថៃ​ទាំង​​៧ នាក់​ដែល​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​កាល​ពី​ចុង​ឆ្នាំ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​រង់​ចាំ​ការ​កាត់​ទោស​ជា​ផ្លូវ​ការ​ដោយ​​តុលាការ​រាជធានី​ភ្នំពេញ​នោះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​មិន​អាច​មាន​អ្នក​ណា​ម្នាក់​អាច​លូក​ដៃ​ធ្វើ​អន្តរាគមន៍​បាន​នោះ​ឡើយ ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​វ៉ាន់ដា​គណនេយ្យ កាល​ពី​ថ្ងៃ​ទី​១០ មករា​ថា នេះ​ជា​សមត្ថកិច្ច​តុលាការ​គ្មាន​អ្នក​ណា​មួយ​ជួយ​បាន​ទេ មិន​ថា​រដ្ឋាភិបាល​ឬ​ជន​បរទេស មិន​ថា​រាជ​រដ្ឋាភិបាល​ ឬ​ក៏​ជន​កម្ពុជា... នេះ​ជា​ដំណើរ​​​ ការ​ច្បាប់ មិន​ត្រូវ​ធ្វើ​សេចក្តីថ្លែង​ការណ៍​ណា​មួយ ដែល​នាំ​ទៅ​ដល់​ផល​ប៉ះ​ពាល់​នៃ​ការ​កាត់​ក្តី ដែល​ឯករាជ្យ​របស់​តុលាការ​នោះ​ទេ ត្រូវ​គោរព​ឯករាជ្យ​របស់​តុលាការ ។ សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា តុលាការ​កាត់​ក្តី​យ៉ាង​ណា​​ទុក​ឱ្យ​តុលាការ ដោយ​រាប់​ទាំង​សាលា​ឧទ្ធរណ៍ និង តុលាការ​កំពូល... បន្ទាប់​ពី​នោះ​ចាំ​និយាយ​គ្នា​ទៀត ។

សេចក្តី​ថ្លែង​ការណ៍​លើក​ទី​២ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​លើក​ទី​១ ស្តីពី​បញ្ហា​ប្រជាពលរដ្ឋ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ដែល​នៅ​ក្នុង​ចន្លោះ​ពេល​នេះ​មាន​សេចក្តី​ថ្លែង​ការណ៍​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មេ​ដឹក​នាំ​រដ្ឋាភិបាល​ថៃ ដោយ​មាន​ទាំង​លោក អាប់ភីស៊ីត វាចាជីវ៉ា នាយក​រដ្ឋមន្ត្រី​ថៃ​ផង បាន​លើក​ឡើង​ថា «ឱ្យ​មាន​ការ​ដោះលែង​ជន​ជាតិ​ថៃ​ទាំង​នោះ​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ» ហើយ​ទន្ទឹម​នោះ​ក៏​មាន​ពាក្យ​ចរចា អារាម​ថា គណបក្ស​ភឿថៃ និង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​លែង​ពលរដ្ឋ​ថៃ​ទាំង​នោះ​ផងដែរ ។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា «ខ្ញុំ​គ្រាន់​តែ​ផ្តាំ រឿង​នេះ​ទាក់​ទង​នឹង​ប្រព័ន្ធ​ច្បាប់ គ្មាន​អ្នក​ណា​មួយ​អាច​មក​ធ្វើ​អន្តរាគមន៍​បាន​ទេ ច្បាប់​គឺ​ច្បាប់​តុលាការ​គឺ​តុលាការ មិន​អាច​រដ្ឋាភិបាល​ទៅ​បង្គាប់​បញ្ជា​ទៅ​សម្រួល​ជា​នយោបាយ ដើម្បី​បង្គាប់​តុលាការ​បាន​ទេ ខ្ញុំ​សូម​ប្រាប់​ទៅ​ទោះ​ជា​មក​ពី​ក្រុម​ណា​មក​ពី​អង្គការ​សហប្រជាជាតិ​ក៏​អត់​បាន​ដែរ ព្រោះ​នេះ​ជា​រឿង​តុលាការ ។ សម្តេច​តេជោ​ថ្លែង​ថា សូម​កុំ​ធ្វើ​សេចក្តីថ្លែងការណ៍​ច្រើនពេក ស្ងាត់​ល្អ​ជាង​និយាយ «ស្ងៀម​ជាង​ស្រដី ស៊ី​ចេក​ខ្ចី​ជាង​នៅ​មាត់​ទទេរ» ។

នៅ​ក្នុង​សង្កថា​សម្តេច​តេជោ​បាន​បង្ហើប​ឱ្យ​ដឹង​ថា លេខ​ទូរស័ព្ទ​ផ្ទាល់​របស់​លោក​ត្រូវ​បាន​ដាក់​ភ្ជាប់​ជាមួយ​កំណត់ហេតុ ផ្ញើរ​ចេញ​ពី​ពន្ធនាគារ​ព្រៃស ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់​បាន ។ សម្តេច​មាន​ប្រសាសន៍​ថា រឿង​នេះ​មាន​ន័យ​ថា ជនជាតិ​ថៃ ទាំង​នោះ​មុន​ពេល​ចេញ​មក «គេ​បាន​ផ្តល់​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​បាត់​ទៅ​ហើយៗ​ដែល​ខ្ញុំ​ទើប​តែ​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ មករា គេរ​សសេរ​ជា​ភាសា​ថៃ​ហើយ​ដាក់​ «HS» ។

សម្តេច​តេជោ​ថ្លែង​ថា លោក​មិន​ដាក់​ទម្ងន់​បញ្ហា​នេះ​ទៅ​ជា​អាថ៌​កំបាំង​នយោបាយ​នោះ​ទេ តែ​លេខ​ទូរស័ព្ទ​ជា​របស់​រូប​លោក ដែល​សរសេរ​ដោយ​ពិរុទ្ធជន​ម្នាក់​នៅ​ក្នុង​គុក​ព្រៃស ហើយ​បាន​សរសេរ​ផ្ញើ​ចេញ​ក្រៅ ដែល​អាច​បញ្ជាក់​ថា ការ​ចូល​មក​របស់​ប្រជាជលរដ្ឋ​ថៃ​ទាំង​៧ រូប​នោះ មាន​ការ​រៀប​ចំ​ដ៏​ច្បាស់​ឱ្យ​ទាំង​លេខ​ទូរស័ព្ទ​របស់ ហ៊ុន សែន មក​ជាមួយ បន្ទាប់​ពី​លេខ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ប្តូរ​គ្នា​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩ នៅ​ពេល​ទាក់​ទង​ពី​បញ្ហា​ផ្លូវ​ជាតិ​លេខ​៦៨​នោះ ។

សម្តេច ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា រឿង​នេះ​មិន​ជា​ធម្មតា​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​កាត់​ក្តីរបស់តុលាការ​ទេ សូម​មេត្តា​យោគយល់ ហើយ​ក៏​សូម​កុំ​ឱ្យ​មាន​បញ្ហា អ្វី​ដល់​ទំនាក់ទំនង​ផ្សេងទៀត ព្រោះ​រឿង​នេះ​គឺ​ជា​រឿង​បុគ្គល ដែល​បំពាន​តែ​ប៉ុណ្ណោះ កុំ​ឱ្យ​វា​ខូច​ខាត​ដល់​ទំនាក់ទំនង​ដទៃ​ទៀត​នោះ៕

ខេត្តតាកែវ ប្រារព្ធខូបអនុស្សាវរីយ៍លើកទី ៣២ ទិវាជ័យជំនះ៧ មករា

នៅខេត្តតាកែវ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១១ មន្រ្តីរាជកា ប្រជាពលរដ្ឋ កងកម្លាំង ប្រដាប់​អាវុធ សិស្សានុសិស្ស នៅខេត្តតាកែវ បានរៀបចំប្រារព្ធ​ខួប អនុស្សាវរីយ៏​លើកទី៣២ ទិវាជ័យ ជំនះ​៧មករា១៩៧៩-២០១១ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ​ សុខ អាន ឧបនាយក​ រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ 
 
ឯកឧត្តម​ ស្រី បេន អភិបាលខេត្ត និងជាប្រធាន​គណបក្ស​ ខេត្តតាកែវបាន​អាន​ សារលិខិត​ របស់​សម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជន ​កម្ពុជា​ជូនដល់ជនរួមជាតិកម្ពុជា ក្រោម​​ខ្លឹម​សារ « យើងប្រារព្ធទិវា ជ័រាជយជំនះ​នេះ​ឡើង​​ក្នុងស្មារតី​ ចងចាំ​នូវ​ឧក្រិដ្ឋកម្មរបប កម្ពុជាប្រជាធិបតេយ្យ និងជា អត្ថន័យដ៍ធំធេង ជាប្រវត្តិសាស្រ្ត​នៃជ័យជំនះ​៧មករា និង​ក្នុងស្មារតីគោរព ដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះវីរយុទ្ធជន យុទ្ធនារីនៃកងទ័ពកម្ពុជា ដែល​បាន ​ប្រយុទ្ធ​ធ្វើពលីកម្មប្រកប ដោយវីរភាពដ៏ឧត្តុងឧត្តមបំផុត ដើម្បីបុព្វហេតុនៃ ការរស់ឡើងវិញ​របស់​ ប្រជាជន​កម្ពុជា។ នៅក្នុងសារលិខិតនេះ ក៍បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនគាំទ្រ​ សម្តេច​អគ្គ​មហា​ សេនា​បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត។

ឯកឧត្តមប​ណ្ឌិតសភាចារ្យ សុខ អាន បានមាន ប្រសាសន៍ថា ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត មួយដែលប្រជា ពលរដ្ឋទូទាំងប្រទេសបាន ចងចាំនៅក្នុងចិត្តគ្រប់ៗគ្នា ព្រោះគឺជាថ្ងៃដែលបានរំដោះ​​ជន កម្ពុជាគ្រប់រូបឲ្យរួចផុតពី របបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ ដែលរបបនេះបាន កាប់សម្លាប់ ប្រជា​ពល​រដ្ឋ ស្លូតត្រង់​រាប់លាន​នាក់ ​ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ ហេដ្ឋារចនា​សម្ព័ន្ធ​ គ្រឹះស្ថាន​តូច​ធំ ក៏​ដូចជា​សមិ​ទ្ធ​ផល ផ្សេងៗ ទៀតនៅទូទាំង ប្រទេស ឲ្យធ្លាក់ចុះ រហូត ដល់កំរិតសូន្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបាន មានប្រសាសន៍ទៀតថា រយៈពេល៣២ឆ្នាំកន្លង មកនេះក្រោម​ ការដឹកនាំ ប្រទេសជាតិ អំពីសំណាក់ គណបក្សប្រជាជន កម្ពុជាពីមួយ អាណត្តិទៅមួយអាណត្តិនៃ​ រាជ​រដ្ឋា​ភិបាលបាន ដាក់​ចេញនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិជាច្រើនព្រមទាំង បានពុះ​ពារ​រាល់ឧបសគ្គ គ្រប់បែបយ៉ាង ក្នុងការពន្លត់ភ្នក់ភ្លើងសង្រ្គាម ដើម្បីធ្វើការបង្រួបបង្រួមជាតិ​ ស្វែងរក​សុខ សន្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបាន ខិតខំកសាងស្តារ អភិវឌ្ឍន៏ប្រទេស ជាតិ​ឡើង វិញឲ្យមាន​ការរីក​ចំរើនលើគ្រប់ វិស័យទាំងនៅទីក្រុង ក៏ដូចជានៅតាម ទីជនបទ សំដៅលើកកំពស់ ជីវភាព​រស់ នៅរបស់ ប្រ​ជាពលរដ្ឋឲ្យកាន់ តែមានភាព ប្រសើរឡើង​ជាលំដាប់។ ទន្ទឹមនឹង ការរីកចំរើនលើ គ្រប់វិស័យនេះដែរ​ ក៏​នៅមានជនអគតិមួយ ចំនួនបែជាយកថ្ងៃ៧​ មករា ទៅបំភ្លៃការពិតដើម្បីកេងយក ផលចំណេញលើផ្នែក ​នយោបាយ បំរើផលប្រយោជន៍ របស់ខ្លួនដោយ ពួកអ្នកទាំងនោះក៏ធ្លាប់បាន ឆ្លងកាត់នៅក្នុង របបដ៏​សែន​មហា ឃោរឃៅនោះក៍ដោយ។ ដើម្បីរក្សាបានថ្ងៃ៧ មករា ដែលជាថ្ងៃ ប្រវត្តិសាស្រ្តជាថ្ងៃដែល បានផ្តល់​កំណើតទី២ ដល់យើងគ្រប់គ្នាឲ្យ នៅគង់វង្សយូអង្វែង​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បាន ផ្តាំផ្ញើដល់​សមា​ជិក​សមាជិកាទាំងអស់ថា ក្នុងនាមយើងជាឪពុកម្តាយ ឬអ្នក ដែលមានវ័យចំណាស់ ហើយ​ធ្លាប់បានឆ្លងកាត់នៃរបប កម្ពុជាប្រជាធិបតេយ្យ ត្រូវហ៊ាននិយាយអំពីការ ពិត​រាល់ទុក្ខវេទនា ការឈឺចាប់​ខ្លោចផ្សារ​ការលំបាកក៏ដូចជាការ ធ្វើទារុណកម្មផ្សេងៗ ដែលយើង​បាន ជួប​ប្រទះ​ ប្រាប់ដល់​កូន​ចៅជំនាន់​ក្រោយៗ របស់យើងនូវរឿងហេតុ ពិតទាំងនោះ ឲ្យបានយល់ដឹង គ្រប់ៗគ្នា។ 

បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុក ​ទីស្តីការ គណរដ្ឋមន្រ្តីបាន ប្រគល់រង្វាន់ជ័យ លាភីលេខ១ លេខ២ និងលេខ៣ ដល់ផ្នែក​សរសេរអត្ថបទ​ កំណាព្យ, ផ្នែកស្មូត កំណាព្យ, ផ្នែកចំរៀងសម័យ, ផ្នែកចំរៀងបុរាណ,​ និងផ្នែកកីឡាប៉េតង់ ដើម្បី​ជា​ ការ​សរសើរ​និង​លើក ​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​ជំ​នាញ​ផង​ដែរ​ ដែល​ក្នុង​នោះ​ ជ័យលាភីលេខ១​ ផ្នែក ​សរសេរ​អត្ថបទ ​កំណាព្យ និងជ័យលាភីលេខ១ ផ្នែកកីឡា ប៉េតង់ទទួលបានម៉ូតូ១ គ្រឿង៕


មេធាវី​លោក សម រង្ស៊ី ដាក់​បណ្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ

ភ្នំពេញ​: លោក​សម រង្ស៊ី​មេ​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ទំនង​ជា​គ្មាន​ច្រក​ធ្វើ​ការសម្រុះសម្រួល នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​បាន​វិល​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នៅ ឆ្នាំ​២០១៣​ឡើយ​។ មេដឹកនាំ​បក្សប្រឆាំង​កំពុង​បន្ត​រឿងក្តី​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ទៀត​ក្នុង​សំណុំរឿង​ព្រំដែន​។​

​លោក​សម រង្ស៊ី​កំពុង​តែ​ជាប់​បណ្តឹង​នៅ​តុលាការ​ចំនួន​២​សំនុំរឿង​គឺ​សំនុំរឿង​នៅ​សាលាដំបូង ខេត្ត​ស្វាយរៀង​ជាប់ទោស​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​តែ​រឿងក្តី​នេះ​ត្រូវ​លោក​សម​រង្ស៊ី​ប្តឹង​ទាស់ ឡើង​ដល់​តុលាការ​កំពូល​រួចហើយ​។ រីឯ​សំនុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ជាប់ ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​និង​ពិន័យ​ប្រាក់​ចំនួន​១០០​លាន​រៀល​នោះ ក៏​ត្រូវ​បាន​ប្តឹង​ទាស់​ឡើង ទៅ​ឧទ្ធរណ៍​ផង​ដែរ​នេះ​បើ​តាម​ការអះអាង​ពី​មេធាវី​របស់​លោក​សម​រង្ស៊ី​។​

​លោក​ជូ​ង ជូ​ងី​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​សម​រង្ស៊ី​បាន​មានប្រសាសន៍​ប្រាប់​ឱ្យដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ដាក់ពាក្យ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាលពី​ចុងឆ្នាំ​២០១០​បាន​ កាត់ក្តី​លោក​សម​រង្ស៊ី​ក្នុង​សំនុំរឿង​ក្លែងបន្លំ​ឯកសារ​ធា​រណៈ​ដោយ​កំបាំងមុខ​សម​រង្ស៊ី​ឱ្យ​ ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​នឹង​ពិន័យ​ប្រាក់​ចំនួន​១០០​លាន​រៀល​។ តែ​កូនក្តី​របស់​លោក​ពុំ​អាច​ទទួលយក​បាន​ទេ​។​

​ថ្មីៗ​នេះ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​មានប្រសាសន៍​រួចហើយ​ថា​គ្មាន​ការ​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង​ទេ​ហើយ​លោក​សម រង្ស៊ី​ត្រូវ​វិល​ មក​ទទួល​ទោស​ជាប់ ពន្ធនាគារ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ឱ្យបាន​២​ភាគ​៣​នៃ​ទោស​សិន​ទើប​មាន​ការ​សម្រប​សម្រួល​លើកលែងទោស​តាម​ក្រោយ​។​

​កាលពី​ពេល​ថ្មីៗ​នេះ​ថ្មីៗ​នេះ​លោក​សុន ឆ័យ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ បាន​ប្រកាស​ពី​ផែនការណ៍​សរសេររ​បាយ​ការណ៍​ព្រំដែន​កម្ពុជា​វៀតណាម​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា​និង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​និង​សម​តេច​ឪ​ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ថា​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ​បាត់​ភូមិ​ខ្មែរ​ចំនួន​១៤​ភូមិ​។ ប៉ុន្តែ រហូតមកទល់​ពេល​នេះ​គេ​នៅ​មិនទាន់​ឃើញ​ របាយការណ៍​នោះ​នៅឡើយ​ទេ​៕

សម្តេច​ហ៊ុន សែន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​មិន​លូក​ដៃ​អន្តរាគមន៍​ក្នុង​រឿង​ចាប់​ខ្លួន​ថៃ​៧​នាក់

ភ្នំពេញ​: ​សេម្ត​ច​តេជោ​ហ៊ុន សែន​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ក្នុង​ឳ​កាស​ចែក​ស​ញ្ញាប​ត្រ័ជូន​និស្សិត​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​លូកដៃ​អន្តរាគមន៍​ក្នុង​រឿង​ចាប់​ខ្លួន​ជនជាតិ​ថៃ​៧​នាក់ ​បាន​ទេ​បើ​ទោះបីជា​មាន​សំណើរ​ពី​អ្នកណា​ក៏​ដោយ​ពោល​គឺ​រឿង​នេះ​ត្រូវ​ទុកឲ្យ​ តុលាការ​ជា​អ្នក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ប្រសាសន៍​បញ្ជាក់​ជំហរ​បែប​នេះ​បាន​ធ្វើឡើង​ក្នុង​ខណៈ​ដែល​ក្រុមគ្រួសារ​ជនជាតិ​ថៃ និង​មន្ត្រី ទូត​ថៃ​កំពុង​សាកសួរ​សុខទុក្ខ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នៅក្នុង​ពន្ធនាគារ​​ ព្រៃ​ស​និង​កំពុង​ព្យាយាម សុំ​តុលាការ​ឲ្យ​ជនជាតិ​ថៃ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ស្ថានទូត​ថៃ​ទទួល​ពួកគេ​ឲ្យ​ស្នាក់នៅ​ក្នុង​ស្ថានទូត​ដើម្បី​រង់ចាំ​ការកាត់ទោស​។

យ៉ាងណាក៏ដោយ សម្តេច​តេ​ជោបាន​អំពាវនាវ​កុំឲ្យ​មាន​អត្ថាធិប្បាយ​ណាមួយ ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ​។​
 
​នៅ​ព្រឹក​នេះ សមាជិក​ក្រុម​អាវ​លឿង​ថៃ​រួមទាំង​ព្រឹទ្ធ​សមាជិក​ថៃ​ម្នាក់​ផង​ដែល​បាន​មក​ដល់​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​កំពុង​ព្យាយាម​ជួប​មន្ត្រី​តុលាការ​ដើម្បី ​និយាយ​រឿង​ការ​ដាក់​ប្រាក់​ធានា​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​រស់​នៅ​ក្រៅ​ឃុំ​៕

មេធាវីការពារក្តីឲ្យជនជាតិថៃដាក់លិខិតសុំធានាខ្លួនចូលអយ្យការតុលាការរាជធានី

ភ្នំពេញ​:លិខិតសុំធានាខ្លួនកូនក្តីជនជាតិថៃ៧នាក់ត្រូវបានដាក់ចូលអយ្យការអមសាលាដំបូង
រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង២រសៀលថ្ងៃទី១០មករានេះ។ នេះបើយោង តាមការអះអាងរបស់មេធាវីជន​ជាតិខ្មែរទាំងពីរនាក់។

លោករស់ អូន មេធាវីម្នាក់ក្នុងចំណោមពីរនាក់បានឲ្យដឹងថា លោកបានដាក់លិខិត អមជាមួយ​លិខិតរបស់ស្ថានទូតថៃមួយច្បាប់ផង រួមជាមួយប្រាក់ធានាចំនួន៧លាន រៀល។ លោកមេធាវី​អះអាងថា កូនក្តីរបស់លោកត្រូវគេចោទពីបទមជ្ឈឹម ដូច្នេះលោក មានលទ្ធភាពធានាឲ្យនៅក្រៅឃុំបានតាមរយៈការតម្កល់ប្រាក់ធានា។ 

​លិខិត​សុំ​ធានា​ខ្លួន​កូនក្តី​ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ដាក់​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញហើយ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០​មករា​នេះ​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​មេធាវី​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​។​

​លោករ​ស់ អូន មេធាវី​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​បានឲ្យដឹងថា លោក​បាន​ដាក់​លិខិត​អម​ជាមួយ​លិខិត​របស់​ស្ថានទូត​ថៃ​មួយ​ច្បាប់​ផង រួម​ជាមួយ​ប្រាក់​ធានា​ចំនួន​៧​លាន​រៀល​។ លោក​មេធាវី​អះអាងថា កូនក្តី​របស់​លោក​ត្រូវ​គេ​ចោទ​ពី​បទ​មជ្ឈឹម​ដូច្នេះ​លោក​មាន​លទ្ធភាព​ធានា​ឲ្យនៅ​ក្រៅ​ឃុំ បាន​តាមរយៈ​ការ​តម្កល់​ប្រាក់​ធានា​៕